ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ram ថា ពួកគេនឹងវិលត្រលប់មកផលិតរថយន្តដឹកទំនិញធុនមធ្យមវិញនៅក្នុងឆ្នាំ២០២៧

ក្រុមហ៊ុន Ram បានបញ្ជាក់ថា ពួកគេនឹងវិលត្រលប់មកវិញក្នុងទីផ្សារផលិតរថយន្តដឹកទំនិញធុនមធ្យម ឫក៏ Mid-Size Pick-up Truck ដែលពួកគេបានបោះបង់ចោលតាំងពីឆ្នាំ ២០១១ មក។

រថយន្តដឹកទំនិញថ្មីនេះ គ្រោងនឹងចាប់ផ្តើមការផលិតនៅក្នុងរោងចក្ររបស់ Stellantis នៅ Belvidere រដ្ឋ Illinois ក្នុងរយៈពេល ២ ឆ្នាំខាងមុខ ពោលគឺនឹងចាប់ផ្តើមនៅឆ្នាំ ២០២៧ ។

រថយន្តនេះ នឹងទទួលបានជម្រើសថាមពល ICE, PHEV និង BEV ដើម្បីប្រកួតប្រជែងជាមួយ Ford Ranger, Toyota Tacoma និង Chevy Colorado ។ ជាក់ស្តែង បើតាមការរាយការណ៍បាននិយាយថា Ram នឹងធ្វើតេស្តរថយន្តថ្មីនេះនៅសហរដ្ឋអាមេរិកមុនពេលប្រកាសចេញលក់នៅក្នុងទីផ្សារទូទាំងពិភពលោក។

បន្ថែមមកពីនេះ Ram ក៏នឹងបើកដំណើរការរោងចក្រ Belvidere ឡើងវិញផងដែរ ដែលនឹងនាំមកនូវការងារជាង ១ ៥០០ កន្លែងសម្រាប់កម្មកររបស់ UAW ។ ខណៈព័ត៌មានបន្ថែមអំពីរថយន្តនេះ នឹងត្រូវបានបង្ហាញនៅឆ្នាំខាងមុខក្នុងពេលការផលិតចាប់ផ្តើមស្ថាពរឡើងវិញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ត្រៀមសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីថ្មី នៅទីក្រុងសៀងហៃ ប្រទេសចិន

ក្រុមហ៊ុន តូយ៉ូតា បានសម្រេចចិត្តសំខាន់ក្នុងការសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីថ្មី (EV) នៅទីក្រុងសៀងហៃ ប្រទេសចិន មានគោលបំណងធ្វើឱ្យខ្លួនអាចទទួលបានការប្រកួតប្រជែង និិងចំណែកទីផ្សារក្នុងការលក់រថយន្តអគ្គិសនីឡើងវិញ ដែលអាចប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតរថយន្តចិនដូចជា BYD ដែលកំពុងមានចំណែកទីផ្សារច្រើនជាងខ្លួននៅក្នុងទីផ្សារចិន ថៃ សិង្ហបុរី និងជប៉ុន។
យោងតាមរបាយការណ៍របស់ Nikkei Business Daily បាននិយាយថា ការសាងសង់រោងចក្រថ្មីនៅសៀងហៃរបស់ក្រុមហ៊ុន Toyota នឹងប្រើសម្រាប់ការផលិតរថយន្តអគ្គិសនីម៉ាកប្រណីតរបស់ខ្លួនគឺ Lexus ។ ថ្វីបើក្រុមហ៊ុន Toyota មិនទាន់បញ្ជាក់ព័ត៌មាននេះជាផ្លូវការ ប៉ុន្តែប្រភពដែលបានលើកឡើងក្នុងរបាយការណ៍ថា ក្រុមហ៊ុនមានគោលបំណងដើរតួនាទីជាក្រុមហ៊ុនឈានមុខ និងធំជាងគេនៅក្នុងទីផ្សាររថយន្តអគ្គិសនីនាពេលបច្ចុប្បន្នរបស់ប្រទេសចិន។
ជាមួយគ្នានេះ ការចាប់ផ្តើមប្រតិបត្តិការរបស់រោងចក្រថ្មីនេះ អាចនឹងធ្វើឡើងក្នុងឆ្នាំ២០២៧ ដើម្បីរួមចំណែកក្នុងការធ្វើផលិតកម្មរថយន្តចំនួន ២,៥ លានគ្រឿង ក្នុងមួយឆ្នាំ មុខឆ្នាំ២០៣០ នៅក្នុងប្រទេសចិន៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD Atto3 ទទួលបានការកក់មុនដល់ទៅ ១ពាន់គ្រឿង ក្នុងសប្តាហ៍ដំបូងចូលទៅកាន់ទីផ្សារកូរ៉េខាងត្បូង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD ទទួលបានការបញ្ជាទិញទុកមុននៃរថយន្តអគ្គិសនីសុទ្ធ BYD Atto 3 ស៊េរីថ្មីចុងក្រោយ ចំនួន ១ពាន់គ្រឿង ក្នុងសប្តាហ៍ដំបូងនៅទីផ្សារប្រទេសកូរ៉េខាងត្បូង នេះយោងតាមគេហទំព័រ Weibo ។

BYD Atto 3 ស៊េរីថ្មីចុងក្រោយ នៅទីផ្សារប្រទេសកូរ៉េខាងត្បូងមានតម្លៃលក់ចាប់ពី ២១ ៦៥០ ដុល្លារ ដល់ ២៣ ០៥០ ដុល្លារ បំពាក់ដោយអាគុយទំហំ ៦០,៤៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣២១ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតរថយន្តយក្យរបស់ប្រទេសចិនមួយនេះ បានសហការជាមួយអ្នកចែកចាយដែលមានការអនុញ្ញាតជាផ្លូវការចំនួន ៦ ទីតាំង ជាមួយអាគារ showroom ១៥ និងមជ្ឈមណ្ឌលសេវាកម្មចំនួន ១១ ទីតាំងនៅទូទាំងប្រទេសកូរ៉េខាងត្បូង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូដែលថ្មីរបស់ Toyota ផលិតជាមួយ GAC បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា GAC និង Toyota គ្រោងនឹងធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Toyota Wildlander ស៊េរីថ្មីចុងក្រោយ មុខមាត់ថ្មី នៅពិព័រណ៍រថយន្ត Shanghai Auto Show 2025 ដែលគ្រោងនឹងធ្វើឡើងនៅខែមេសា ក្នុងប្រទេសចិន ។

Toyota Wildlander ស៊េរីថ្មីនេះ រំពឹងថា អាចផលិតឡើងនៅលើគ្រោងឆ្អឹង TNGA-K platform ផ្តល់នៅជម្រើសថាមពលម៉ាស៊ីនចំនួន ៣ រួមមាន ម៉ាស៊ីនចំហេះក្នុង ICE, Hybrid និង Plug-in hybrid ដែលធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រដូចគ្នាទាំងអស់ ។

គួរឲ្យដឹងថា Toyota Wildlander បង្ហាញខ្លួនជាលើកដំបូងនៅក្នុងឆ្នាំ ២០១៩ និងដាកចេញលក់នៅក្នុងឆ្នាំ ២០២៥ ដោយផ្អែកនៅលើរថយន្ត Toyota RAV4 ខណៈម៉ូដែលឆ្នាំ ២០២៥ នេះ ទទួលបានឌីស្សាញថ្មីទាំងស្រុង ដោយមានប៉ាណាមុខមួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយប្រភេទ LED និងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២០អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុង នឹងទទួលបានមុខងារបច្ចេកវិទ្យាចុងក្រោយបំផុត ដែលទំនងជារួមបញ្ចូលនៅកុងទ័របង្ហាញព័ត៌មានឌីជីថលថ្មីជាមួយនឹងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញដូចគ្នា ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla Model Y Juniper ស៊េរីឆ្នាំ ២០២៥ ចេញតម្លៃលក់នៅសហរដ្ឋអាមេរិកជិត ៦មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Tesla បានធ្វើការដាក់បញ្ចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ Tesla Model Y Launch Series ស៊េរីឆ្នាំ ២០២៥ នៅទីផ្សារសហរដ្ឋអាមេរិក ជាមួយតម្លៃលក់ចាប់ពី ៥៩ ៩៩០ ដុល្លារ ។

Tesla Model Y Launch Series លក់នៅក្នុងសហរដ្ឋអាមេរិកជាប្រភេទ Long Range AWD សាកថ្មពេញម្តង អាចបើករបានចម្ងាយ ៥១៥ គីឡូម៉ែត្រ ខណៈម៉ូទ័រ និងទំហំអាគុយ ក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ។

ដូចទៅនឹងម៉ូដែល Y ថ្មីដែលដាក់លក់នៅលើទីផ្សារអន្តរជាតិ ម៉ូដែលពិសេសរបស់សហរដ្ឋអាមេរិកបានមកដល់ជាមួយនឹងការអាប់ដេតដូចគ្នាទាំងអស់ សម្រាប់ការផ្លាស់ប្តូរផ្នែកខាងក្រៅទទួលបានការបំផុសគំនិតពីម៉ូដែល Cybertruck និង Cybercab robotaxi ជាមួយចង្កៀងមុខ-ក្រោយ LED ឌីស្សាញថ្មីបែប Unique រួមទាំងកាងផ្នែកខាងមុខ និងផ្នែកខាងក្រោយថ្មី ក៏ដូចជាថាសកង់ស្ព័រថ្មីទំហំ ១៩អ៉ីញ ដល់ ២០អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុងនៅតែប្រើប្រាស់ការឌីស្សាញបែប Minimalistic និងបានអាប់ដេតជាមួយនឹងដៃចង្កូតថ្មី កញ្ចក់អេក្រង់ touchscreen រាងស្តើងជាងមុនទំហំ ១៥,៤ អ៉ីញ​សម្រាប់បញ្ជាមុខងារទូទៅនៅលើរថយន្ត និងអេក្រង់ touchscreen ទំហំ ៨អ៉ីញសម្រាប់អ្នកដំណើរជួរទី ២ រួមទាំងបានភ្ជាប់មកជាមួយប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ Full Self-Driving កម្រិតទី ៤ ទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda CX-50 ស៊េរីថ្មីចុងក្រោយ ប្រើ Hybrid ចេញលក់នៅប្រទេសចិនតម្លៃចាប់ផ្តើម ២មុឺនដុល្លារជាង

[បរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា Changan និង Mazda បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអាប់ឌែតថ្មី Mazda CX-50 សេរ៊ីឆ្នាំ ២០២៥ ប្រភេទ Hybrid នៅទីផ្សារប្រទេសចិន​ ជាមួយតម្លៃលក់ចាប់ពី ២៦ ៩៧៤ ដុល្លារ ដល់ ៣៣ ០៣៥ ដុល្លារ ។

Mazda CX-50 នៅប្រទេសចិន ផ្តល់នៅជម្រើសថាមពលម៉ាស៊ីនចំនួន ២ ប្រភេទរួមមាន៖

  • ម៉ាស៊ីន Hybrid ជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៣៣៩ សេះ និងកម្លាំងរមួល ៤២០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ e-CVT ។
  • ម៉ាស៊ីន Hybrid ជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៤០០ សេះ និងកម្លាំងរមួល ៥៦០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ e-CVT ។

សម្រាប់ការឌីស្សាញផ្នែកខាងក្រៅនៅតែប្រើប្រាស់ភាសារចនា Kodo Design language ដោយ ទទួលបានការឌីស្សាញថ្មីទៅលើប៉ាណាមុខ ក៏ដូចជាចង្កៀងមុខ-ក្រោយ LED ថាសកង់ស្ព័រទំហំ ១៩ អ៉ីញ រួមទាំងកាងមុខ-ក្រោយឌីស្សាញថ្មី និងទ្វារឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី ។

ចំពោះនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អ៉ីញ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto hold និងឧបករណ៍បំពងសំឡេងម៉ាក BOSE ចំនួន ១២ ចំនុច ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan បញ្ចេញឡាន EV ផលិតជាមួយក្រុមហ៊ុនចិន សាកថ្មម្តងជិះបាន ៥០០គីឡូម៉ែត្រ ឯតម្លៃតែ ២មុឺនដុល្លារតិចតួច

[បរទេស] រថយន្តអគ្គីសនីសុទ្ធ Nissan N7 ប្រភេទ sedan ដែលផលិតដោយក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា Dongfeng និង Nissan គ្រោងនឹងចេញលក់ជាផ្លូវការនៅទីផ្សារប្រទេសចិននៅខែឧសភា ឆ្នាំ​២០២៥ ជាមួយតម្លៃលក់ចាប់ពី ២១ ៩៥០ ដុល្លារ ដល់ ២៤ ៧០០ ដុល្លារ ។

Nissan N7 ផលិតឡើងនៅលើគ្រោងឆ្អឹង New Energy architecture ដែលជាការអភិវឌ្ឍន៍ឡើងរួមគ្នារវាងក្រុមហ៊ុនទាំង ២ នេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៦៨ សេះ ផ្គួបជាមួយអាគុយដែលរំពឹងថា អាចបើកបរបានចម្ងាយខ្ទង់ ៥០០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៩៣០ ម.ម ទទឹង ១ ៨៩៥ ម.ម កំពស់ ១ ៤៨៧ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩១៥ ម.ម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅមានលក្ខណៈបែបស្ព័រដែលឲ្យឈ្មោះថា V-Motion design ដោយផ្នែខាងមុខមានប៉ាណាបិទជិត ចង្កៀងមុខមានអំពូល LED ដល់ទៅ ៧១០គ្រាប់ និងផ្នែកខាងក្រោយមានចំនួន ៨៨២ គ្រាប់ ព្រមទាំងថាសកង់ស្ព័រទំហំ ១៩អ៉ីញ​។ លើសពីនេះបានភ្ជាប់មកជាមួយប្រព័ន្ធប្រតិបត្តិការឈីប Qualcomm Snapdragon 8295 និងប្រព័ន្ធជំនួយការអ្នកបើកបរ ADAS ដ៏ឆ្លាតវៃផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងឆ្នាំ ២០២៤ BYD ជាប់ឈ្មោះជាក្រុមហ៊ុនលក់រថយន្តអគ្គិសនីសុទ្ធដាច់ជាងគេបំផុតនៅទីផ្សារទាំង ៣ ប្រទេសនេះ!

នៅក្នុងឆ្នាំ ២០២៤ ទីផ្សាររថយន្តអគ្គិសនីសុទ្ធនៅក្នុងប្រទេសថៃមានចំនួនចុះបញ្ជីសរុប ៧០ ១៣៧ គ្រឿង ធ្លាក់ចុះ ៨,១ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៣។

ក្នុងនោះ ក្នុងចំណោមក្រុមហ៊ុនដែលលក់រថយន្តអគ្គិសនីសុទ្ធដាច់ជាងគេបំផុតទាំង ១០ នៅប្រទេសថៃមានក្រុមហ៊ុនរបស់ចិនចំនួន ៧ ដោយ BYD ជាប់ចំណាត់ថ្នាក់លេខ ១ មានចំនួនលក់ ២៧ ០០៥ គ្រឿង ស្មើនឹង ៣៨,៥ភាគរយ។

ជាមួយគ្នានេះ ក្រុមហ៊ុន BYD ក៏ជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងប្រទេសសិង្ហបុរីផងដែរ ដោយលក់បានចំនួន ៦ ១៩១ គ្រឿង និងជាប់លំដាប់លេខ ១ នៅទីផ្សារជប៉ុនទៀតផងដែរជាមួយការលក់ ២ ២២៣ គ្រឿង កើនឡើង ៥៤ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈការលក់របស់ Toyota នៅទីផ្សារទាំងនេះបានធ្លាក់ចុះគួរឲកត់សម្គាល់។

គួរបញ្ជាក់ថា នេះគឺជាទិន្នន័យដែលស្ថិតនៅក្នុងឆ្នាំ២០២៤ និងស្ថិតក្នុងទីផ្សារអន្តរជាតិ ដោយផ្អែកលើការលក់រថយន្តអគ្គិសនីសុទ្ធតែប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD ក្លាយជាក្រុមហ៊ុនពេញនិយមបំផុតនៅសិង្ហបុរី មានចំនួនលក់លើសក្រុមហ៊ុនផលិតរថយន្តធំបំផុតនៅលើពិភពលោកគឺតូយ៉ូតា

ក្រុមហ៊ុន BYD បានប្រកាសថា ពួកគេបាន និងទទួលបានភាពជោគជ័យក្នុងការក្លាយជាក្រុមហ៊ុនរថយន្តដ៏ពេញនិយមបំផុតនៅក្នុងប្រទេសសិង្ហបុរី ពោលគឺមានចំនួនលក់លើសតូយ៉ូតា ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតនៅក្នុងពិភពលោក។

ក្នុងនោះក្រុមហ៊ុនរថយន្តអគ្គិសនីយក្សរបស់ចិនមួយនេះមានការលក់ច្រើនជាងបួនដងកាលពីឆ្នាំមុនដល់ទៅ ៦ ១៩១ គ្រឿង លើសពីរថយន្តចំនួន ៥ ៧៣៦ គ្រឿងដែលលក់ដោយក្រុមហ៊ុនតូយ៉ូតា។

ជាមួយភាពជោគជ័យនេះ បានបង្ហាញពីការកើនឡើងនៃប្រជាប្រិយភាពរថយន្ត EV នៅក្នុងទីផ្សារសិង្ហបុរី ដែលជាទីផ្សារមានបទប្បញ្ញត្តិដ៏តឹងរ៉ឹង និងពន្ធខ្ពស់បំផុតមួយក្នុងចំណោមប្រទេសនៅលើពិភពលោក។

សម្រាប់កាលដែលធ្វើឲការលក់រថយន្តអគ្គិសនីរបស់ BYD នៅក្នុងទីផ្សារសិង្ហបុរីមានភាពជោគជ័យខ្លាំងត្រូវបានអះអាងថា កើតឡើងដោយសារការលើកទឹកចិត្តពីរដ្ឋាភិបាលសិង្ហបុរី ដូចជា ការបញ្ចុះតម្លៃលើការទិញរថយន្ត EV និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដើម្បីគាំទ្រក្នុងវិស័យមួយនេះ។

គួរឲដឹងថា ក្នុងចំណោមក្រុមហ៊ុនផ្សេងៗដូចជា Tesla, Mercedes-Benz និង BMW ការកើនឡើងរបស់ BYD បានបញ្ជាក់ពីសក្តានុពលបច្ចេកវិទ្យារបស់ក្រុមហ៊ុនចិនជាខ្លាំង ដោយក្នុងនោះចិនបានឈរនៅកំពូលតារាង ជាប្រទេសមានទីផ្សាររថយន្តធំជាងគេ ក្នុងចំណោមប្រទេសទាំង ១០ លើពិភពលោក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចិនឈរកំពូលតារាង ជាប្រទេសមានទីផ្សាររថយន្តធំជាងគេ ក្នុងចំនោមប្រទេសទាំង ១០ លើពិភពលោក

[បរទេស] នៅក្នុងឆ្នាំ ២០២៤ រថយន្តប្រភេទដឹកអ្នកដំណើរ (passenger car) ជិត ៦៥លានគ្រឿងត្រូវបានលក់នៅជុំវិញពិភពលោក ដោតចំនួននេះ ស្មើនឹងរថយន្ត ៥,៤ លានគ្រឿងត្រូវបានលក់ចេញជារៀងរាល់ខែ។ ខាងក្រោមនេះ ជាប្រទេសមានទីផ្សាររថយន្តធំជាងគេទាំង ១០ ដែលលក់រថយន្តបានច្រើនជាងគេ ៖

១០) ប្រទេសអ៉ីតាលី៖ ទីផ្សារប្រទេសមួយនេះ លក់រថយន្តថ្មីបានចំនួនសរុប ១,៥៦ លានគ្រឿង

៩) ប្រទេស Russia៖ ទីផ្សារប្រទេសមួយនេះ លក់រថយន្តថ្មីបានចំនួនសរុប ១,៥៧ លានគ្រឿង

៨) ប្រទេសប៉ារាំង៖ ទីផ្សារប្រទេសមួយនេះ លក់រថយន្តថ្មីបានចំនួនសរុប ១,៧ លានគ្រឿង

៧) ចក្រភពអង់គ្លេស៖ ទីផ្សារប្រទេសមួយនេះ លក់រថយន្តថ្មីបានចំនួនសរុប ១,៩៥ លានគ្រឿង

៦) ប្រទេសប្រេស៊ីល៖ ទីផ្សារប្រទេសមួយនេះ លក់រថយន្តថ្មីបានចំនួនសរុប ២,៤៨ លានគ្រឿង

៥) ប្រទេសអាល្លឺម៉ង់៖  ទីផ្សារប្រទេសមួយនេះ លក់រថយន្តថ្មីបានចំនួនសរុប ២,៨១ លានគ្រឿង

៤) ប្រទេសឥណ្ឌា៖ ទីផ្សារប្រទេសមួយនេះ លក់រថយន្តថ្មីបានចំនួនសរុប ៤,២៧ លានគ្រឿង

៣) ប្រទេសជប៉ុន៖ ទីផ្សារប្រទេសមួយនេះ លក់រថយន្តថ្មីបានចំនួនសរុប ៤,៤២ លានគ្រឿង

២) សហរដ្ឋអាមេរិក៖ ទីផ្សារប្រទេសមួយនេះ លក់រថយន្តថ្មីបានចំនួនសរុប ១៥,៩៧ លានគ្រឿង

១) ប្រទេសចិន៖ ទីផ្សារប្រទេសមួយនេះ លក់រថយន្តថ្មីបានចំនួនសរុប ៣១,៤៦ លានគ្រឿង

គួរឲ្យដឹងថា ទីផ្សាររថយន្តថ្មីដ៏ធំបំផុត សំដៅលើការលក់រថយន្តថ្មីក្នុងស្រុកដែលបានចុះបញ្ចីលក់នៅក្នុងឆ្នាំ ២០២៤ ហើយមិនមែនសមត្ថភាពផលិត ឬការនាំចេញទៅកាន់ប្រទេសផ្សេងទៀតនោះទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+