ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan Leaf 2026 គិតគូរជាពិសេសលើរន្ធសាកថ្មតម្រូវតាមទីផ្សារសកល

ក្រោយការដាក់បង្ហាញនូវរូបភាពគម្រូកាលពីប៉ុន្មានខែមុន ពេលនេះក្រុមហ៊ុន Nissan បានដាក់បង្ហាញជាផ្លវការ រថយន្ដអគ្គិសនី Nissan Leaf ជំនាន់ទី៣ ស៊េរីឆ្នាំ ២០២៦។

រថយន្ត Leaf ហាក់ត្រៀមខ្លួនជាស្រេចក្នុងការវាយលុកទីផ្សារសកល ដោយបានគិតគុូរជាពិសេសលើរន្ធសាកថ្ម ធ្វើយ៉ាងឲ្យត្រូវតាមទីផ្សារដែលខ្លួនដាក់លក់។ ជាក់ស្ដែងសម្រាប់ទីផ្សារសហរដ្ឋអាមេរិក រថយន្ដនេះនឹងបំពាក់ជាមួយរន្ធសាកថ្មប្រភេទ NACS (North American Charging Standard) អនុញ្ញាតឲ្យរថយន្ដចូលសាកថ្មនៅស្ថានីយ Tesla Supercharger។ ទោះជាយ៉ាងណាក៏ដោយ ចំពោះម៉ូឌែលដាក់លក់សម្រាប់ទីផ្សារជប៉ុននឹងរក្សារន្ធនប្រភេទ CHAdeMO រីឯម៉ូឌែលដាក់លក់នៅអឺរ៉ុបនឹងរក្សារន្ធសាកថ្ម CCS (Combined Charging System) ។

Nissan Leaf ជំនាន់ទី៣ ទទួលបានការកែប្រែថ្មីទាំងស្រុង ទាំងរូបរាងផ្នែកខាងក្រៅនិងផ្នែកខាងក្នុង។ រថយន្តនេះបានប្តូររូបរាងពីបែប hatchback ទៅជារូបរាងបែប crossover ពេញលេញ ជាមួយនឹងផ្នែកខាងក្រោយរចនាបថបែប fastback។ ចំពោះការឌីស្សាញនៅផ្នែកខាងមុខ បានបំពាក់មកជាមួយភ្លើង Daytime Runninglight អូសកាត់ពេញទទឹងផ្នែកខាងមុខ រចនារាងអក្សរ V ភ្ជាប់មកជាមួយអំពូល LED ហើយនៅចំកណ្ដាលមាន Logo Nissan LED បន្ថែមមកជាមួយ ប៉ាណ៉ានៅផ្នែកខាងក្រោមរចនាមក ដើម្បីជួយដល់ប្រព័ន្ធលំហូរខ្យល់កាន់តែល្អ។

The Nissan Leaf is finally getting the makeover it deserves | The Verge

នៅផ្នែកចំហៀង រថយន្តនេះ បំពាក់ជាមួយដៃរាបស្មើ ចំណែកឯដៃទ្វារខាងក្រោយត្រូវបានបំពាក់នៅលើកញ្ចក់ផ្នែកខាងក្រោយ បើមើលមួយភ្លែតពីផ្នែកចំហៀង វាស្រដៀងទៅនិងរថយន្ដ Tesla Model Y ទោះបីជាយ៉ាងណា រថយន្ដនេះរចនាមកជាមួយអត្តសញ្ញាណផ្ទាល់ខ្លួន មានរូបរាងបែបអនាគតរួមបញ្ចូលជាមួយហាប់ណែន។ ផ្នែកខាងក្រោយឌីស្សាញបែបស្ព័រមានបំពាក់មកជាមួយ spoiler រួមបញ្ចូលគ្នាចង្កៀងពណ៌ខ្មៅស្រអាប់ប្រភេទ LED រំលេចដោយអក្សរ Nissan ។

រថយន្ត Leaf ជំនាន់ចុងក្រោយរចនាមកផ្ដោតលើប្រព័ន្ធលំហូរខ្យល់ល្អជាងជំនាន់មុន មានមេគុណកម្លាំងអូសទាញ (drag coefficient) 0.25 នៅអឺរ៉ុប និង 0.26 នៅសហរដ្ឋអាមេរិក និងជប៉ុន។ ភាពខុសគ្នាតូចៗនៃមេគុណកម្លាំងអូសទាញកើតចេញពីឧបករណ៍ដែលបំពាក់ដូចជាទំហំថាសកង់ និងកញ្ចក់ ត្រូវបានបំពាក់មកខុសគ្នាអាស្រ័យលើទីផ្សារ។

ចូលមកដល់ផ្នែកខាងក្នុងរចនាបែប minimalist  ហើយឌីស្សាញបែប (digital cockpit) ដោយអេក្រង់កុងទ័រឌីជីឌលនិងអេក្រង់កម្សាន្ដស្ថិតនៅរួមគ្នា។ បន្ថែមពីនេះឧបករណ៍ប្តូរលេខបែបប្រពៃណីត្រូវបានដោះចេញ ហើយត្រូវបានបំពាក់មកជាប់ហ្នឹងដៃចង្កូត ធ្វើឲ្យកុងសុលកណ្ដាលកាន់តែទូលាយហើយមើលទៅស្រស់ស្អាតមួយបែប។

ចំណុចលេចធ្លោមួយទៀតគឺដំបូលកញ្ចក់ panoramic roof ដែលមានជម្រើសមុខងារ e-Dimming អនុញ្ញាតឲ្យដំបូលកញ្ចក់ផ្លាស់ប្តូរពីថ្លាទៅជាស្រអាប់ដោយស្វ័យប្រវត្តិ (ឬតាមការចុចប៊ូតុង) ដោយប្រើបច្ចេកវិទ្យា electrochromic ដើម្បីកាត់បន្ថយពន្លឺព្រះអាទិត្យ ឬកម្ដៅដែលចូលមកក្នុងកាប៊ីន ដោយមិនចាំបាច់មានវាំងននបាំងពន្លឺ ហើយជួយរក្សាភាពត្រជាក់ក្នុងរថយន្ត និងផ្តល់ផាសុកភាពដល់អ្នកដំណើរ។ ម៉ូឌែលកម្រិតខ្ពស់ត្រូវបានបំពាក់មកជាមួយឧបករណ៍បំពងសំឡេង Bose Personal Plus audio system ជាមួយនឹង Speaker បន្ថែមដែលត្រូវបានបំពាក់នៅលើក្បាលពូកខាងមុខ។

Nissan Leaf ជំនាន់ថ្មីនេះបំពាក់មកជាមួយប្រព័ន្ធ ADAS កាន់តែទំនើប រួមមានមុខងារ៖ 3D Intelligent Around View Monitor អាចមើលបានទិដ្ឋភាពជុំវិញរថយន្ដជារូបបែប 3D និងអាចមើលរូបភាពដល់បាតរថយន្ដ។ សម្រាប់ទីផ្សារតំបន់មួយចំនួននឹងត្រូវបំពាក់បន្ថែមជាមួយមុខងារ Intelligent Distance Control Assist ថ្មីសម្រាប់ការបើកបរក្នុងទីក្រុងផងដែរ។

រថយន្ដនេះប្រើប្រាស់គ្រោងឆ្អឹង platform CMF-EV ដូចទៅនឹងរថយន្ត Ariya មានន័យថាមានបាតរាបស្មើ និងកាប៊ីនខាងក្នុងទូលាយជាង។ ចំពោះម៉ូឌែលមូលដ្ឋានបំពាក់មកជាមួយអាគុយទំហំ 52 kWh អាចផលិតកម្លាំងបាន ១៧៤សេះ កម្លាំងរមួល ៣៤៥ញ៉ូតុនម៉ែត្រ។ ខណៈម៉ូឌែលកំពូលបំពាក់មកជាមួយអាគុយទំហំ 75 kWh អាចផលិតកម្លាំងបាន ២១៤សេះ កម្លាំងរមួល ៣៥៥ ញ៉ូតុនម៉ែត្រ។

First Look: Nissan Reimagines the Leaf EV - Headlight.news

Nissan សន្យាថារថយន្ដអាចបើកបរចម្ងាយបើកបរបានរហូតដល់ ៤៨៨គីឡូម៉ែត្រ សម្រាប់ជម្រើសអាគុយធំជាងគេ ជាមួយសមត្ថភាពក្នុងការសាកថ្មល្បឿនលឿន សាកតែ ១៤នាទី អាចបើកបរបានចម្ងាយ ២៥០គីឡូម៉ែត្រ។ យោងតាមក្រុមហ៊ុន ការសាកថ្មនេះត្រូវគ្នាទៅនឹងពេលវេលាជាមធ្យមដែលម្ចាស់យានយន្តប្រើប្រាស់ម៉ាស៊ីនចំហេះខាងក្នុង (ICE-powered vehicle) ចំណាយពេលសាកនៅស្ថានីយប្រេងឥន្ធនៈ។ លើសពីនេះ រថយន្ដនេះបានបំពាក់មកជាមួយឆ្នាំងសាក DC 150 kW អាចសាកថ្មពៅ ១០%-៨០% ប្រើពេលត្រឹមតែ ៣៥នាទី។

2026 Nissan Leaf First Look Review: 300 Miles of Range, 2 Charge Portsរថយន្ត Nissan Leaf 2026 ត្រូវបានគេកំណត់នឹងដឹកជញ្ជូលដល់ទឹកដី សហរដ្ឋអាមេរិកក្នុងរដូវស្លឹកឈើជ្រុះខាងមុខនេះ ហើយនឹងបន្តចេញលក់បន្តិចម្តងៗនៅអឺរ៉ុប ជប៉ុន និងទីផ្សារផ្សេងទៀត។ ព័ត៌មានលម្អិតអំពីតម្លៃនឹងត្រូវបានប្រកាសនៅពេលកាន់តែខិតជិតដល់ថ្ងៃដាក់លក់ជាផ្លូវការ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Huawei បង្ហាញថ្ម EV ថ្មី អាចជិះបាន ៣ពាន់គីឡូម៉ែត្រ និងសាកតែ ៥នាទីប៉ុណ្ណោះ!

ក្នុងអំឡុងពេលដែលការប្រើប្រាស់យានយន្តអគ្គិសនីនៅទូទាំងពិភពលោកកំពុងតែកើនឡើងជាខ្លាំង ខណៈការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មអគ្គិសនីថ្មីៗបានក្លាយជាចំណុចដ៏សំខាន់បំផុតសម្រាប់ក្រុមហ៊ុនផលិតរថយន្តជាច្រើន ដោយក្នុងនោះ ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនធំមួយក្នុងចំណោមក្រុមហ៊ុនចិន បានកំពុងនឹងធ្វើការច្នៃប្រឌិត និងអភិវឌ្ឍនូវថ្មអគ្គិសនីថ្មីមួយសម្រាប់រថយន្តរបស់ខ្លួន។

ក្នុងនោះ ពួកគេបានបង្ហាញចេញនូវប៉ាតង់ថ្មីមួយពីថ្មអគ្គិសនីប្រភេទថ្មីរបស់ខ្លួនដែលមានឈ្មោះថា sulfide-based solid-state battery ។ ចំពោះលក្ខណៈពិេសសរបស់ថ្មនេះគឺ អាចបើកបរបានចម្ងាយរហូតដល់ ៣ ០០០ គីឡូម៉ែត្រ និងអាចសាកថ្មពេញក្នុងពេលត្រឹមតែ ៥ នាទីប៉ុណ្ណោះ និងមានដង់ស៊ីតេថាមពលចាប់ពី ៤០០ ទៅ ៥០០ Wh/kg ឯណ្ណោះ ពោលគឺវាមានសមត្ថភាពខ្ពស់ជាងថ្មលីចូមអ៊ីយ៉ុង (lithium-ion battery) ដ៏ទៅ ២ ឬ ៣ដង។ បន្ថែមពីនេះ ក្រុមហ៊ុន Huawei ផ្ទាល់ក៏បានរចនានូវស្ថាបត្យកម្មថ្មី ដើម្បីជួយបង្កើនសុវត្ថិភាព និងអាយុកាលនៃថ្មផងដែរ។

គួរបញ្ជាក់ថា បើទោះបីជាក្រុមហ៊ុន Huawei មិនមែនជាក្រុមហ៊ុនផលិតថ្មដោយផ្ទាល់ក៏ដោយ ក៏ពួកគេបានបង្ហាញពីការចូលរួមក្នុងការអភិវឌ្ឍវិស័តរថយន្តអគ្គិសនី និងថ្មអគ្គិសនីឲមានការរីកចម្រើនកាន់តែខ្លាំងផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chery បញ្ចេញឡាន SUV ថ្មី ស្រដៀង Defender ឯតម្លៃតែ ១ម៉ឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បញ្ចេញជាផ្លូវការនៅរថយន្ត Chery Tiggo 7 Sport ស៊េរីឆ្នាំ ២០២៦ ជាមួយការធ្វើឲ្យប្រសើរឡើងជាច្រើនផ្នែក សម្រាប់នៅទីផ្សារប្រទេសចិន មានតម្លៃលក់ចាប់ពី ១២ ២៥០ ដុល្លារ ។

Chery Tiggo 7 Sport បំពាក់ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ជំនួយដោយ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៥៤ សេះ និងកម្លាំងរមួល ២៩០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ ៦វគ្គ ប្រភេទ dual-clutch ។

សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅ ទទួលបានការឌីស្សាញថ្មីទាំងស្រុងខុសពីម៉ូដែល Tiggo 7 Plus ដោយមានលក្ខណៈជ្រុងជាងមុនស្រដៀងទៅនឹងរថយន្ត Land Rover Defender ជាពិសេសនៅផ្នែកខាងមុខ បានបំពាក់ប៉ាណា ក៏ដូចជារន្ធរាងជាសំណាញ់ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ទំហំ ១៨អ៉ីញ និងទ្វាឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គីសនី ។

ចំពោះនៅផ្នែកខាងក្នុង ក៏មានការរៀបចំខុសគ្នាពីម៉ូដែល Tiggo 7 Plus ផងដែរ ដោយម៉ូដែល Sport ទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៣,២ អ៉ីញ ដាច់ចេញពីគ្នា រួមទាំងដំបូលកញ្ចក់ Panoramic sunroof កន្លែងសាកថ្មឥតប្រើខ្សែជាដើម។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយអ្នកបើកបរ L2 ADAS ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Audi Q3 2026 មកជាកញ្ចប់តែម្ដងមានទាំងជម្រើស Hybrid និង Plug-In Hybrid

រថយន្ត Audi Q3 ឆ្នាំស៊េរីឆ្នាំ២០២៦ ត្រូវបានបង្ហាញខ្លួនជាផ្លូវការ មុនពេលចេញលក់នៅទីផ្សារអឺរ៉ុបក្នុងខែកញ្ញា ហើយរថយន្ដត្រូវបានរំពឹងថានឹងមានវត្ដមាននៅទីផ្សារអូស្ត្រាលីនៅពាក់កណ្ដាលឆ្នាំ២០២៦ ហើយអ្វីកាន់ទែពិសេសគឺដំណើរដោយប្រព័ន្ធ hybrid និង plug-in hybrid (PHEV)។

រថយន្ត Audi Q3 ត្រូវបានបង្កើតផ្អែកលើគ្រោងឆ្អឹង MQB Evo ត្រូវបានប្រើប្រាស់នៅលើរថយន្ត Volkswagen Golf និង Tiguan រួមទាំងរថយន្ត Audi A3 ប្រភេទ sedan និង hatchback ផងដែរ ផ្តល់ជូននូវជម្រើសម៉ាស៊ីន mild-hybrid 48V, ម៉ាស៊ីនប្រើឥន្ធនៈ និង plug-in hybrid PHEV សម្រាប់ទីផ្សារសកល។

ចូលមកដល់រូបរាងនៃការឌីស្សាញ ចាប់ផ្ដើមពីខាងក្រៅ រថយន្ដនេះ បំពាក់មកជាមួយប៉ាណាផ្នែកខាងមុខមានប្រល្លោះធំៗ អមសងខាងដោយអំពូលភ្លើងបំភ្លឺពេលថ្ងៃ (Digital daytime running lights) ស្ថិតនៅផ្នែកខាងលើនិងបំពាក់ចង្កៀងមុខ Digital Matrix LED ស្ថិតនៅខាងក្រោម ជាប្រភេទ micro-LED ។ ផ្នែកខាងក្រោយ រចនាមកបែបទាក់ទាញដោយបំពាក់ជាមួយភ្លើង LED បែងចែកជាមួយ២ផ្នែក បន្ថែមការមកជាមួយភ្លើង LED អូសកាត់ជាបន្ទាត់ Logo Audi ប្រភេទ LED បន្ថែមមកជាមួយប៉ាណាជាសំណាញ់នៅផ្នែកខាងក្រោមនិងកាងខាងក្រោយនៅលើដំបូល។

2026 Audi Q3 makes global debut - carsales.com.auផ្ទៃខាងក្នុងនៃរថយន្តបានទទួលការផ្លាស់ប្តូរដ៏សំខាន់ ដោយបានលុបបំបាត់ប៊ូតុងប្ដូរលេខបែបប្រពៃណី ដោយបានត្រូវបានបំពាក់នៅផ្នែកខាងស្តាំនៃចង្កូតវិញ។ អ្វីដែលគួរចាប់អារម្មណ៍ជាងនេះទៅទៀតនោះរថយន្ដបានបំពាក់មកអេក្រង់កុងទ័រឌីជីថលទំហំ ១១.៩ អុីញ និងប្រព័ន្ធកម្សាន្តទំហំ ១២.៨អុីញ កន្លែងសាកថ្មទូរស័ព្ទអត់ប្រើខ្សែទំហំ15w ភ្លើងលម្អក្នុងរថយន្ដ។ អ្វីកាន់តែអតិថិជននៅជាប់បន្ទះទ្វារត្រូវបានបំពាក់មគជាមួយភ្លើងបំភ្លឺ មានរន្ធឡាស៊ែរចំនួន៣០០គ្រាប់។

រថយន្ត Audi Q3 ឆ្នាំស៊េរីឆ្នាំ២០២៦ រចនាមានច្រើនជម្រើសក្នុងនោះមានទាំងប្រភេទម៉ាសុីនសាំងនិងម៉ាសុីនម៉ាសូត។ សម្រាប់ម៉ូឌែលដាក់លក់នៅតំបន់អឺរ៉ុបបំពាក់មកដំណើរដោយម៉ាស៊ីនសាំងចំណុះ 1.5 លីត្រ ទំហំ ៤ ស៊ីឡាំង រួមបញ្ចូួលជាមួយប្រព័ន្ធ Mild-Hybrid និងម៉ាស៊ីនប្រើប្រាស់សាំងចំណុះ 2.0 លីត្រ ៤ ស៊ីឡាំង។ បន្ថែមពីនេះក៏បន្ថែមមកជាមួយជម្រើសម៉ាស៊ីន Plug-in Hybrid រួមបញ្ចូលម៉ាស៊ីនសាំង 1.5 លីត្រផងដែរ។

សម្រាប់ទីផ្សារសហរដ្ឋអាមេរិកដំណើរការដោយម៉ាស៊ីនសាំងចំណុះ 2.0 លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង។ ក្រុមហ៊ុន Audi បានបញ្ជាក់ថាម៉ូឌែល Q3 សម្រាប់ទីផ្សារសហរដ្ឋអាមេរិក នឹងត្រូវបានលក់ផ្តាច់មុខជាមួយនឹងម៉ាស៊ីនចំណុះ 2.0 លីត្រ turbocharged ៤ ស៊ីឡាំង ដោយគ្មានភ្ជាប់មកជាមួយប្រព័ន្ធ Mild-Hybrid  ឬ Plug-in Hybrid ទេ។

Audi មិនបានបញ្ចេញព័ត៌មានលម្អិតច្រើនទេ ប៉ុន្តែបានបញ្ជាក់ថា រថយន្ត plug-in hybrid អាចបើកបរបានចម្ងាយ ១១៩គីឡូម៉ែត្រ ពេលប្រើថាមពលអគ្គិសនីសុទ្ធ គិតតាមស្តង់ដារវាស់ចម្ងាយ WLTP ។ ម៉ូឌែលនេះក៏បំពាក់មកជាមួួយរន្ធសាក DC 50kW ដែលអាចសាកពី ១០% ទៅ ៨០% ប្រើពេលជិត៣០នាទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Ranger Super Duty បង្ហាញខ្លួនជាផ្លួវការ នៅប្រទេសអូស្រ្តាលី ឯតម្លៃខ្ទង់ ៨ម៉ឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការដាក់បញ្ចេញជាផ្លូវការនៅរថយន្ត Ford Ranger Super Duty ស៊េរីថ្មីចុងក្រោយ ប្រភេទភីកអាប់ខ្នាតមធ្យម ផ្តល់នៅ ៣ជម្រើស single Cab, Super Cab និង Double Cab នៅទីផ្សារប្រទេសអូស្រ្តាលី ជាមួយតម្លៃលក់ចាប់ពី ៨២ ៩៩០ ដុល្លារ ដល់ ៨៩ ៩៩០ ដុល្លារ ប៉ុន្តែត្រូវរងចាំដល់ឆ្នាំ ២០២៦ ទើប Ford ដាក់លក់ ។

Ford Ranger Super Duty ដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០ លីត្រ V6 ជំនួយដោយ Turbocharged អាចផលិតកម្លាំងបាន ២០៩ សេះ និងកម្លាំងរមួល ៦០០ ញ៉ូតុនម៉ែត្រ ប្រអប់លេខអូតូ ១០វគ្គ ព្រមទាំងបានធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធជើងក្រោមថ្មី មានសមត្ថិភាពអូសសណ្តោងបាន ៤ ៥០០ គីឡូក្រាម និងដឹកបាន ១ ០០០ គីឡូក្រាម ហើយមានកំពស់ពីដីទៅបាតរថយន្ត ៣០០ ម.ម ដែលបើកក្នុងជម្រៅទឹកបាន ៨៥០ ម.ម ។

ក្រឡេកទៅមើលរូបរាង និងការឌីស្សាញខាងក្រៅ យើងអាចមើលឃើញនៅផ្នែកខាងមុខ មានប៉ាណាឌីស្សាញខុសប្លែកពីភីកអាប់ដ៏ទៃរបស់ Ford ប៉ុន្តែសនុំចង្កៀងមុខ LED រាងជាអក្សរ C ដូចភីកអាប់ Ford ទូទៅ បន្ថែមជាមួយកាងដែកបាតក្រោមខាងមុខថ្មី ព្រមទាំងប្រើថាសកង់ទំហំ ១៨អ៉ីញ ស្រោបដោយសំបកកង់ទំហំ ៣៣អ៉ីញ ប្រភេទ All-terrain tire បន្ថែមជាមួយបំពង់ខ្យល់ ផ្តល់នៅទំនុកចិត្តបន្ថែមក្នុងការលុកព្រៃ ឬចុះទឹកជម្រៅជ្រៅៗ ។

ចំណែកនៅផ្នែកខាងក្នុង ទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen អាចប្រើប្រព័ន្ធប្រតិបត្តិការ SYNC4 ស្រដៀងគ្នាទៅនឹងភីកអាប់ទូទៅរបស់ Ford រួមទាំងប្រព័ន្ធកាមេរ៉ា ៣៦០ ដឹក្រេ ក៏ដូចជាប្រព័ន្ធជំនួយការអ្នកបើកបរ ADAS ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Prius Prime ទទួលបានម៉ូដែល Nightshade នៅសហរដ្ឋអាេមរិក តម្លៃជិត ៤ម៉ឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅទីផ្សារប្រទេសសហរដ្ឋអាមេរិក បានធ្វើការដាក់បញ្ចេញនៅរថយន្ត Toyota Prius Prime Nightshade Edition ស៊េរីថ្មីចុងក្រោយ ប្រភេទ PHEV ដែល Toyota បានទើបតែបញ្ចេញសម្រាប់នៅទីផ្សារសហរដ្ឋអាមេរិក ហើយវាមានតម្លៃលក់ចាប់ ៣៧ ៧៩៥ ដុល្លារ ។

រថយន្តនេះ នៅតែប្រើប្រាស់គ្រោងឆ្អឹង TNGA platform ដំណើរការដោយ ប្រព័ន្ធ Plug-in hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ និងម៉ូទ័រអគ្គីសនី ១ អាចផលិតកម្លាំងបាន ២២៣ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ CVT ផ្គួបជាមួយអាគុយទំហំ ១៣,៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៧១គីឡូម៉ែត្រ និងប្រើអគ្គិសនី លាយសាំងជិះបានជិត ១ ០០០គីឡូម៉ែត្រ ហើយមានកម្រិតស៊ីប្រេងខ្ទង់ ៤លីត្រ/១០០ គីឡូម៉ែត្រ ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៦០០ ម.ម ខ្លីជាងមុន ៤៦ ម.ម, ទទឹង ១ ៧៨០ ម.ម ធំជាងមុន ២២ ម.ម, កំពស់ ១ ៤២០ ម.ម ទាបជាងមុន ៥០ ម.ម និងប្រវេងគម្លាតកង់មុខ-ក្រោយ ២ ៧៥០ ម.ម វែងជាងមុន ៥០ ម។ម ។ ផ្នែកខាងក្រៅត្រូវបានតុបតែងជាពណ៌ខ្មៅ ដោយន្ធខ្យល់ស្រោបដោយគ្រូម៉េ ចង្កៀងបំភ្លឺផ្លូវប្រភេទ LED មុខងារទម្លើង-ទម្លាក់ហ្វាកូតអូតូ ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៩អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុង ទទួលបានអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ អាចប្រើមុខងារ Apple CarPlay/Android Auto ឧបករណ៍បំពងសំលេងម៉ាក JBL រួមទាំងហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ជាដើម ។ លើសពីនេះ ក៏ទទួលបានប្រព័ន្ធជំនួយការអ្នកបើកបរ Toyota Safety Sense 3.0 ដែលរួមបញ្ចូលមុខងារសំខាន់ៗ និងចាំបាច់ជាច្រើនទៀតផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចាប់តាំងពីបង្កើតមក Zeekr ផលិតរថយន្តបានចំនួន ៥០មុឺនគ្រឿងហើយ នៅចិន!

បន្ទាប់ពីចំណាយពេល ៣៧ខែ ដើម្បីផលិតរថយន្តអគ្គិសនីទី ៤០០ ០០០គ្រឿង របស់ខ្លួន ពេលនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Zeekr បានសម្រេចនូវការផលិតរថយន្តចំនួន ៥០០​ ០០០ គ្រឿង របស់ខ្លួនហើយ ដោយចាយពេលត្រឹមតែ ៤៤ ខែ ប៉ុណ្ណោះ ចាប់តាំងពីបង្កើតមក។

ចំណែកការលក់វិញ ក្រុមហ៊ុន Zeekr បានលក់រថយន្តបានចំនួន ៤៨៨ ៦៣៧គ្រឿង នៅក្នុងប្រទេសចិន នេះបើយោងតាម China EV DataTracker ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Zeekr គឺត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២១ ហើយបានប្រកាសចេញនូវរថយន្តម៉ូដែលដំបូងរបស់ខ្លួនគឺ Zeekr 001 នៅក្នុងខែតុលា មានរោងចក្រផលិតសំខាន់ចំនួន ១ ស្ថិតនៅទីក្រុង Ningbo ហៅថា “Zeekr 5G Smart Factory” មានសមត្ថភាពផលិតរថយន្តចំនួន ៣០០​ ០០០ គ្រឿងក្នុងមួយឆ្នាំ។

គួរឲដឹងថា រថយន្តម៉ូដែលទី ៥០០​ ០០០ ដែលទើបប្រកាសចេញពីរោងចក្រនោះគឺ Zeekr 009 Grand MPV ហើយបើគិតមកដល់ពេលបច្ចុប្បន្ននេះវិញ ក្រុមហ៊ុន Zeekr មានរថយន្តសរុបចំនួន ៧ ម៉ូដែល ក្នុងជួរតម្លៃចាប់ពី ២០​ ៧៥០ដុល្លារ ដល់ ១២៥ ២០០ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រឹមរយៈពេល ៥០ថ្ងៃ Nissan N7 ទទួលបានការបញ្ជាទិញទុកមុនចំនួន២ម៉ឺនគ្រឿង

រថយន្ដអគ្គិសនី Nissan N7 បាន​បង្កើត​កំណត់ត្រា​ដ៏​គួរឲ្យភ្ញាក់ផ្អើល ក្រោយទទួលបានការបញ្ជាទិញកក់មុន ២០ ០០០ គ្រឿង​ ក្នុង​រយៈពេល ៥០ថ្ងៃ។ រថយន្តអគ្គីសនីនេះត្រូវបានដាក់លក់ជាផ្លូវការនៅក្នុងប្រទេសចិន កាលថ្ងៃទី ២៧ ខែមេសា មានជម្រើស ៥ម៉ូឌែលផ្សេងគ្នា ដាក់ជាមួយតម្លៃលចន្លោះពី ១៤ ០០០ ដុល្លារ ដល់ ១៧ ៥០០ ដុល្លារ។

Nissan's New Electric Sedan Is As Big As A Maxima, Cheap As A Versa |  CarscoopsNissan N7 ជារថយន្ដអគ្គិសនីប្រភេទ Sedan កើតចេញពីការសហការផលិតរួមគ្នារវាងក្រុមហ៊ុនចិន Dongfeng និងក្រុមហ៊ុនជប៉ុន Nissan ។ រថយន្ដនេះត្រូវបានរចនាឡើងដំបូងសម្រាប់ទីផ្សារចិន ប៉ុន្តែឥឡូវនេះត្រូវបានគេ របាយការណ៍ថាក្រុមហ៊ុន Nissan កំពុងសិក្សា ហើយគ្រោងនឹងនាំយកទៅលក់នៅទីផ្សារប្រទេសជប៉ុន ទោះបីជាការបញ្ជាក់ជាផ្លូវការនៅតែមិនទាន់ប្រកាសជាផ្លូវការនៅឡើយ។

រថយន្ដនេះបំពាក់មកជាមួយអាគុយ lithium iron phosphate ទំហំ ៥៨ kWh និង ៧៣ kWh អាចបើកបរបានចម្ងាយ​ ៥១០ គីឡូម៉ែត្រនិង ៦៣៥ គីឡូម៉ែត្រ។ រថយន្ដក៏គាំទ្រការ​សាក​ថ្មល្បឿន​លឿន 3C សាកតែ ១៩នាទី​អាចបើកបានចម្ងាយ ៤០០ គីឡូម៉ែត្រ  Dongfeng-Nissan N7 មានប្រវែងតួខ្លួនសរុប ៤ ៩៣០មម ទទឹថ ១ ៨៩៥មម កម្ពស់ ១ ៤៨៧មម និងមានគម្លាតកង់មុខក្រោយប្រវែង ២៩១៥ មម។ រូបខាង​ក្រៅ រថយន្ត Dongfeng-Nissan N7 ទទួល​បាន​ការ​រចនាបែប V-Motion របស់ Nissan ដែល​មាន​ផ្នែក​ខាង​មុខ​បិទ​ជិត ចង្កៀងរាង​អក្សរ V អមជាភ្លើងបំភ្លឺពេលថ្ងៃអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង និង​​ Logo NISSAN នៅ​ចំ​កណ្តាល​ដែលមានពន្លឺ។

Nissan's New Electric Sedan Is As Big As A Maxima, Cheap As A Versa |  Carscoopsចង្កៀងផ្នែក​ខាង​ក្រោយរបស់រថយន្ដ បានរចនាអូសកាត់ជាបន្ទាត់ បំពាក់​ដោយ​អំពូល OLED ចំនួន ៨៨២គ្រាប់និងភ្ជាប់មកជាមួយអក្សរ NISSAN នៅចំកណ្ដាល ។ ចំណែករូបរាងនៅផ្នែកចំហៀងរចនាមកបែប​ fastback ភ្ជាប់មកជាមួយ​ទ្វារ​រាបស្មើ ដែលធ្វើ​ឲ្យ​មេគុណ​អូសទាញ​មាន​ត្រឹម 0.208Cd។

ផ្នែក​ខាង​ក្នុង​របស់រថយន្ដនេះមាន​ជម្រើស​ពីរ​ពណ៌​គឺ ពណ៌​ប្រផេះ​ស្រាល និង​ពណ៌​បៃតង​ព្រៃរាងស​ដូច​ព្រិល។ Nissan N7 ក៏បំពាក់មកជាមួយប្រព័ន្ធ​ Nissan OS  ដំណើរការ​លើ​បន្ទះ​ឈីប Qualcomm Snapdragon 8295P  រួមទាំងប្រព័ន្ធ DeepSeek-R1 គាំទ្រដោយមុខងារ Huawei HiCar, ICCOA Carlink និង Apple CarPlay រួមទាំងកន្លែងសាកថ្មឥតប្រើខ្សែ។ ដៃ​ចង្កូត​ភ្ជាប់មកជាមួយ paddle shifter មានមុខងារ​កំណត់ជាច្រើន​និងបំពាក់ជាមួយ​អេក្រង់​កម្សាន្ដទំហំ ១៥.៦ អុីញ កម្រិត 2.5K។

ជាមួយនឹងការរួមបញ្ចូលគ្នាយ៉ាងទាក់ទាញរវាងដំណើរការ បច្ចេកវិទ្យាទំនើប និងតម្លៃសមរម្យ រថយន្ត Dongfeng Nissan N7 កំពុងតែទទួលបានជោគជ័យយ៉ាងខ្លាំងនៅក្នុងទីផ្សាររថយន្តអគ្គិសនីរបស់ប្រទេសចិន។ Nissan កំពុងវាយតម្លៃក្នុងការពង្រីកទីផ្សាររថយន្ដម៉ូឌែលនេះទៅកាន់តំបន់ផ្សេងទៀត រួមទាំងប្រទេសជប៉ុនផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Prius ស៊េរីឆ្នាំ ២០២៦ បង្ហាញខ្លួននៅសហរដ្ឋអាមេរិក ឯតម្លៃលក់ចាប់ពីជិត ៣ម៉ឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅទីផ្សារប្រទេសសហរដ្ឋអាមេរិក បានធ្វើការដាក់បញ្ចេញនៅរថយន្ត Toyota Prius ស៊េរីឆ្នាំ ២០២៦ ដើម្បីអបអរខួប ២៥ឆ្នាំ ដែលមានវត្តមាននៅប្រទេសមួយនេះ ជាមួយតម្លៃលក់ចាប់ពី ២៨ ៥៥០ ដុល្លារ ដល់ ៣៧ ៧៩៥ ដុល្លារ ។

Toyota Prius ថ្មីនេះ ផលិតឡើងនៅលើគ្រោងឆ្អឹង TNGA platform ដំណើរការដោយ៖

  • ប្រព័ន្ធ Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ និងម៉ូទ័រអគ្គីសនី ១ អាចផលិតកម្លាំងបាន ១៩៦ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ មានកម្រិតស៊ីសាំងខ្ទង់៤ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ
  • ប្រព័ន្ធ Plug-in hybrid  ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ និងម៉ូទ័រអគ្គីសនី ២ អាចផលិតកម្លាំងបាន ២២០ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ ផ្គួបជាមួយអាគុយទំហំ ១៣,៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៧១គីឡូម៉ែត្រ ។

សម្រាប់ផ្នែកខាងក្រៅរបស់រថយន្តនេះ ភ្ជាប់មកជាមួយន្ធខ្យល់ស្រោបដោយក្រូម៉េ ចង្កៀងបំភ្លឺផ្លូវប្រភេទ LED មុខងារទម្លើង-ទម្លាក់ហ្វាកូតអូតូ ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៧ អ៉ីញ ខណៈម៉ូដេល Prius Prime PHEV ប្រើទំហំ ១៩អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុង ទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧អ៉ីញ​និងអេក្រង់កំសាន្ត touchscreen ទំហំ ៨អ៉ីញ រួមទាំងហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ជាដើម ។ លើសពីនេះ ក៏ទទួលបានប្រព័ន្ធជំនួយការអ្នកបើកបរ Toyota Safety Sense 3.0 ដែលរួមបញ្ចូលមុខងារសំខាន់ៗ និងចាំបាច់ជាច្រើនទៀតផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ដ Sedan របស់ Geely ប្រើប្រព័ន្ធ Hybrid ចេញលក់ឆាប់ៗនេះក្នុងតម្លៃក្រោម២មុឺនដុល្លារ

ក្រុមហ៊ុន Geely បានបង្ហើបថា Galaxy A7 EM-i ជារថយន្ត Plug-in Hybrid ប្រភេទ Sedan ដំបូងគេដែលនឹងប្រើប្រាស់ប្រព័ន្ធ Leishen AI Hybrid 2.0 ថ្មី។ រថយន្តនេះ គ្រោងនឹងចេញលក់នៅក្នុងទីផ្សារប្រទេសចិននៅត្រីមាសទី៣ ឆ្នាំ២០២៥ ដោយរំពឹងនឹងដាក់លក់ក្នុងតម្លៃចន្លោះពី ១០០ ០០០ ដល់ ១៣០ ០០០យន់ ស្មើនិងប្រមាណ ១៤ ០០០ ដល់ ១៨ ២០០ដុល្លារ។

Geely Galaxy A7 EM-i introduces Leishen AI Hybrid 2.0 with 2,100 km range &  47.26% thermal efficiencyលក្ខណៈពិសេសលេចធ្លោរបស់រថយន្ត Galaxy A7 EM-i គឺមានរយៈចម្ងាយសរុបបើកបរបាន ២ ១០០គីឡូម៉ែត្រ នៅពេលប្រើប្រាស់ថាមពលអគ្គិសនីលាយសាំង។ រថយន្ដដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១.៥លីត្រ រួមបញ្ចូលជាមួយនឹងម៉ូទ័រអគ្គិសនី។ ក្នុងការធ្វើតេស្តជាក់ស្តែង រថយន្ដស៊ីប្រេងត្រឹមតែ ២,៤លីត្រ ក្នុង ១០០ គីឡូម៉ែត្រ។ យោងតាមការបញ្ជាក់ពីក្រុមហ៊ុន Geely រថយន្ដGalaxy A7 EM-i  នឹងបំពាក់មកជាមួយប្រព័ន្ធ AI ថ្មីជួយដល់ការពន្យារអាយុកាលអាគុយបាន ១៥% ផងដែរ តាមរយៈការគ្រប់គ្រងចរន្តអគ្គិសនីបានយ៉ាងល្អ។

រថយន្ត A7 EM-i ត្រូវបានរចនាឡើងផ្ដោតលើតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ ជាមួយការសន្សំសំចៃខ្ពស់និងសមត្ថភាពបើកបរបានឆ្ងាយ។ រថយន្ដនេះអាចបើកបរបានចម្ងាយ ៥៥គីឡូម៉ែត្រ ឬ ១២០គីឡូម៉ែត្រ នៅពេលប្រើអគ្គិសនីសុទ្ធ អាស្រ័យលើកញ្ចប់អាគុយដែលបានបំពាក់មកក្នុងរថយន្ដ។ Galaxy A7 EM-i និងក្លាយជាគូប្រជែងរបស់រថយន្ដ BYD Qin L និង Wuling Starlight ដែលកំពុងបានការគាំទ្រខ្លាំងក្នុងប្រទេសចិន។

Chinese carmaker's EV boasts 1,300-mile range, 47% thermal efficiencyរថយន្ត A7 EM-i ត្រូវបានរចនាឡើងជាមួយនឹងរូបរាងខាងក្រៅបែបទំនើបរួមបញ្ចូលជាមួយភាពម៉ឺងម៉ាត់។ នៅផ្នែកខាងមុខបំពាក់មកជាមួយភ្លើង Daytime Runninglight LED អូសកាត់ពេញទទឹង ផ្នែកខាងមុខ តភ្ជាប់ចង្កៀងមុខដែលមានជ្រុងស្រួច ភា្ជប់ជាមួយប៉ាណាមានរន្ធខ្យល់ខាងក្រោម។

រូបរាងចំហៀងបំពាក់មកជាមួយយ៉ាន់កង់បែប Turbine មានច្រើនកាំ និងគែមបង្អួចពណ៌ខ្មៅរលោង។ ខណៈរថយន្ដនៅតែរក្សាដៃទ្វារបែបប្រពៃណីជំនួសឲ្យដៃទ្វាររាបស្មើ ការរចនានេះបានបង្កើនភាពងាយស្រួលក្នុងការប្រើប្រាស់។ នៅផ្នែកខាងក្រោយ ភ្លើងក្រោយដែលលាតសន្ធឹងពេញទទឹង និង Ducktail Spoiler តូចមួយបានបន្ថែមភាពរស់រវើក។ ចំពោះទំហំ រថយន្ត A7 EM-i មានប្រវែង ៤.៩១៨ ម.ម ទទឹង ១.៩០៥ ម.ម កម្ពស់ ១.៤៩៥ ម.ម និងប្រវែងគម្លាតកង់មុខក្រោយប្រវែង ២.៨៤៥ ម.ម។

នៅខាងក្នុង ត្រូវបានរចនាឡើងបែបទំនើប និងបំពាក់ដោយបច្ចេកវិទ្យាខ្ពស់។ ផ្ទៃខាងក្នុងបំពាក់មកជាមួយកុងទ័រឌីជីថលទំហំ ១២.៣ អុីញ និង អេក្រង់កម្សាន្ដទំហំ ១៥.៤ អុីញ រួមបញ្ចូលនូវឧបករណ៍ប្តូរលេខរាងមូលតូចល្មម ភ្លើងលម្អរផ្ទៃក្នុង (ambient lighting) កន្លែងសាកថ្មឥតប្រើខ្សែនិងការតុបតែងលម្អរដោយឈើ ។

រថយន្ត A7 EM-i ដំណើរការដោយប្រព័ន្ធ Flyme Auto របស់ Geely ដែលគាំទ្រការអាប់ដេតតាមរយៈ OTA (over-the-air) និងត្រូវបានបំពាក់ដោយប្រព័ន្ធគ្រប់គ្រងថាមពលឆ្លាតវៃ។ ក្រុមហ៊ុន Geely អះអាងថា ម៉ាស៊ីន AI-driven scene engine អាចលៃតម្រូវការបែងចែកថាមពលដោយស្វ័យប្រវត្តិដោយផ្អែកលើស្ថានភាពបើកបរជាក់ស្តែង ដើម្បីជួយបង្កើនកម្រិតសន្សំសំចៃកាន់តែប្រសើរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+