[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅទីផ្សារប្រទេសសហរដ្ឋអាមេរិក បានធ្វើការដាក់បញ្ចេញនៅរថយន្ត Toyota Prius ស៊េរីឆ្នាំ ២០២៦ ដើម្បីអបអរខួប ២៥ឆ្នាំ ដែលមានវត្តមាននៅប្រទេសមួយនេះ ជាមួយតម្លៃលក់ចាប់ពី ២៨ ៥៥០ ដុល្លារ ដល់ ៣៧ ៧៩៥ ដុល្លារ ។

Toyota Prius ថ្មីនេះ ផលិតឡើងនៅលើគ្រោងឆ្អឹង TNGA platform ដំណើរការដោយ៖
- ប្រព័ន្ធ Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ និងម៉ូទ័រអគ្គីសនី ១ អាចផលិតកម្លាំងបាន ១៩៦ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ មានកម្រិតស៊ីសាំងខ្ទង់៤ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ
- ប្រព័ន្ធ Plug-in hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ និងម៉ូទ័រអគ្គីសនី ២ អាចផលិតកម្លាំងបាន ២២០ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ ផ្គួបជាមួយអាគុយទំហំ ១៣,៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៧១គីឡូម៉ែត្រ ។

សម្រាប់ផ្នែកខាងក្រៅរបស់រថយន្តនេះ ភ្ជាប់មកជាមួយន្ធខ្យល់ស្រោបដោយក្រូម៉េ ចង្កៀងបំភ្លឺផ្លូវប្រភេទ LED មុខងារទម្លើង-ទម្លាក់ហ្វាកូតអូតូ ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៧ អ៉ីញ ខណៈម៉ូដេល Prius Prime PHEV ប្រើទំហំ ១៩អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុង ទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧អ៉ីញនិងអេក្រង់កំសាន្ត touchscreen ទំហំ ៨អ៉ីញ រួមទាំងហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ជាដើម ។ លើសពីនេះ ក៏ទទួលបានប្រព័ន្ធជំនួយការអ្នកបើកបរ Toyota Safety Sense 3.0 ដែលរួមបញ្ចូលមុខងារសំខាន់ៗ និងចាំបាច់ជាច្រើនទៀតផងដែរ ៕










លក្ខណៈពិសេសលេចធ្លោរបស់រថយន្ត Galaxy A7 EM-i គឺមានរយៈចម្ងាយសរុបបើកបរបាន ២ ១០០គីឡូម៉ែត្រ នៅពេលប្រើប្រាស់ថាមពលអគ្គិសនីលាយសាំង។ រថយន្ដដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១.៥លីត្រ រួមបញ្ចូលជាមួយនឹងម៉ូទ័រអគ្គិសនី។ ក្នុងការធ្វើតេស្តជាក់ស្តែង រថយន្ដស៊ីប្រេងត្រឹមតែ ២,៤លីត្រ ក្នុង ១០០ គីឡូម៉ែត្រ។ យោងតាមការបញ្ជាក់ពីក្រុមហ៊ុន Geely រថយន្ដGalaxy A7 EM-i នឹងបំពាក់មកជាមួយប្រព័ន្ធ AI ថ្មីជួយដល់ការពន្យារអាយុកាលអាគុយបាន ១៥% ផងដែរ តាមរយៈការគ្រប់គ្រងចរន្តអគ្គិសនីបានយ៉ាងល្អ។
រថយន្ត A7 EM-i ត្រូវបានរចនាឡើងជាមួយនឹងរូបរាងខាងក្រៅបែបទំនើបរួមបញ្ចូលជាមួយភាពម៉ឺងម៉ាត់។ នៅផ្នែកខាងមុខបំពាក់មកជាមួយភ្លើង Daytime Runninglight LED អូសកាត់ពេញទទឹង ផ្នែកខាងមុខ តភ្ជាប់ចង្កៀងមុខដែលមានជ្រុងស្រួច ភា្ជប់ជាមួយប៉ាណាមានរន្ធខ្យល់ខាងក្រោម។
នៅខាងក្នុង ត្រូវបានរចនាឡើងបែបទំនើប និងបំពាក់ដោយបច្ចេកវិទ្យាខ្ពស់។ ផ្ទៃខាងក្នុងបំពាក់មកជាមួយកុងទ័រឌីជីថលទំហំ ១២.៣ អុីញ និង អេក្រង់កម្សាន្ដទំហំ ១៥.៤ អុីញ រួមបញ្ចូលនូវឧបករណ៍ប្តូរលេខរាងមូលតូចល្មម ភ្លើងលម្អរផ្ទៃក្នុង (ambient lighting) កន្លែងសាកថ្មឥតប្រើខ្សែនិងការតុបតែងលម្អរដោយឈើ ។
រថយន្ត A7 EM-i ដំណើរការដោយប្រព័ន្ធ Flyme Auto របស់ Geely ដែលគាំទ្រការអាប់ដេតតាមរយៈ OTA (over-the-air) និងត្រូវបានបំពាក់ដោយប្រព័ន្ធគ្រប់គ្រងថាមពលឆ្លាតវៃ។ ក្រុមហ៊ុន Geely អះអាងថា ម៉ាស៊ីន AI-driven scene engine អាចលៃតម្រូវការបែងចែកថាមពលដោយស្វ័យប្រវត្តិដោយផ្អែកលើស្ថានភាពបើកបរជាក់ស្តែង ដើម្បីជួយបង្កើនកម្រិតសន្សំសំចៃកាន់តែប្រសើរ៕












តាមការបញ្ជាក់របស់ក្រុមហ៊ុន រថយន្ត LandCruiser 300 Series Hybrid នេះនឹងប្រើប្រាស់ ម៉ាស៊ីនសាំងទំហំ៦សុីឡាំង Twin-turbo ចំណុះ ៣.៥លីត្រ ផ្គូងផ្គង់ជាមួយប្រអប់លេខអូតូ ១០វគ្គ រួមជាបញ្ចូលជាមួយម៉ូទ័រត្រូម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបាន ៤៥៧សេះជាមួយកម្លាំងរមូួល ៧៩០ញូតុនម៉ែត្រ ស័ក្ដិសមបំផុតក្នុងការបើកបរគ្រប់ស្ថានភាពផ្លូវ។







ឥឡូវនេះ យើងមកដឹងពីព័ត៌មានខ្លះៗអំពី រថយន្ត Rogue ឆ្នាំស៊េរីឆ្នាំ២០២៦ ដែលនឹងត្រូដាក់បង្ហាញនៅក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ យ៉ាងណាមិញក្រុមហ៊ុនមួយនេះក៏មិនទាន់បានបង្ហាញព័ត៌មានលម្អិតជាផ្លូវការនៅទេ ប៉ុន្តែប្រភពផ្ទៃក្នុងមួយរូបបានប្រាប់យើងថា ម៉ូឌែលនេះនឹងចាប់ផ្តើមផលិតនៅខែក្រោយ ហើយអាចនឹងដាក់លក់នៅខែសីហា។
តាមការរំពឹងទុក Rogue ស៊េរីឆ្នាំ២០២៦ ប្រើប្រាស់ម៉ាស៊ីនទំហំ ៤ស៊ីឡាំង ចំណុអ ២.៤លីត្រ រួមជាមួយម៉ូទ័រអគ្គិសនីចំនួន២ អាចផលិតកម្លាំងបាន ២៤៨សេះ។ អាគុយរបស់ Mitsubishi អាចផ្តល់ចម្ងាយបើកបរដោយថាមពលអគ្គិសនីសុទ្ធបានរហូតដល់ ៦១គីឡូម៉ែត្រ ផ្គូផ្គងជាមួយប្រអប់លេខ Xtronic៕






