ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan Rogue ស៊េរីឆ្នាំ២០២៦ អាចនឹងប្រើម៉ាសុីន Hybrid ខ្ចីពី Mitsubishi

Nissan Rogue ជារថយន្ដដែលលក់ដាច់បំផុតរបស់ក្រុមហ៊ុន Nissan នៅទឹកដីសហរដ្ឋអាមេរិក។ កាលពីឆ្នាំមុនរថយន្តនេះលក់បានចំនួន ២៤៥ ៧២៤គ្រឿង។ ជាមួយចំនួននៃការលក់នេះគឺច្រើនជាងការលក់រថយន្ត Nissan ម៉ូឌែល Pathfinder, Armada, Murano, និង Kicks រួមបញ្ចូលគ្នាទៅទៀត។ នេះបង្ហាញពីប្រជាប្រិយភាពដ៏ខ្លាំងក្លារបស់ Rogue នៅក្នុងទីផ្សាររថយន្តអាមេរិក។

Nissan is launching a new Rogue-like electric SUV, but...ឥឡូវនេះ យើងមកដឹងពីព័ត៌មានខ្លះៗអំពី រថយន្ត Rogue ឆ្នាំស៊េរីឆ្នាំ២០២៦ ដែលនឹងត្រូដាក់បង្ហាញនៅក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ យ៉ាងណាមិញក្រុមហ៊ុនមួយនេះក៏មិនទាន់បានបង្ហាញព័ត៌មានលម្អិតជាផ្លូវការនៅទេ ប៉ុន្តែប្រភពផ្ទៃក្នុងមួយរូបបានប្រាប់យើងថា ម៉ូឌែលនេះនឹងចាប់ផ្តើមផលិតនៅខែក្រោយ ហើយអាចនឹងដាក់លក់នៅខែសីហា។

ចំណុចគួរឲ្យកត់សម្គាល់ជរថយន្ត Rogue ស៊េរីឆ្នាំ២០២៦ នេះអាចនឹងបំពាក់មកជាមួយប្រព័ន្ធ Plug-in Hybrid ដែលបានប្រើប្រាស់លើរថយន្ត Mitsubishi Outlander Hybrid ។ ប៉ុន្តែ Nissan និយាយថាសម្រាប់ឆ្នាំម៉ូឌែលបន្ទាប់ ពោលគឺឆ្នាំ២០២៧ ពួកគេនិងរចនារថយន្ដ Nissan Rogue ជំនាន់ទី៤ ជាពិសេសបំពាក់ដោយប្រព័ន្ធ Hybrid ដែលត្រូវបានអភិវឌ្ឍផ្ទាល់ដោយក្រុមហ៊ុន Nissan មិនមែនខ្ចីពី Mitsubishi ទៀតទេ។

US: Nissan adjusts EV production plans amidst declining demand -  electrive.comតាមការរំពឹងទុក Rogue ស៊េរីឆ្នាំ២០២៦ ប្រើប្រាស់ម៉ាស៊ីនទំហំ ៤ស៊ីឡាំង ចំណុអ ២.៤លីត្រ រួមជាមួយម៉ូទ័រអគ្គិសនីចំនួន២ អាចផលិតកម្លាំងបាន ២៤៨សេះ។ អាគុយរបស់ Mitsubishi អាចផ្តល់ចម្ងាយបើកបរដោយថាមពលអគ្គិសនីសុទ្ធបានរហូតដល់ ៦១គីឡូម៉ែត្រ ផ្គូផ្គងជាមួយប្រអប់លេខ Xtronic៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ងាត់ៗ Ford បញ្ចេញភីកអាប់ F-150 ម៉ូដែលថ្មី ឯតម្លៃជិត ៦ម៉ឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការដាក់បញ្ចេញនៅរថយន្តភីកអាប់ Ford F-150 Lobo ស៊េរីថ្មីចុងក្រោយ បន្ទាប់ពីម៉ូដែល Maverick Lobo ឆ្នាំមុន នៅទីផ្សារសហរដ្ឋអាមេរិក ជាមួយតម្លៃលក់ចាប់ពី ៥៩ ៩៩៥ ដុល្លារ ។

Lobo ជាភាសាអេស្ប៉ាញ ដែលមានន័យជាភាសាអង់គ្លេស Wolf គឺឆ្កែចចក ដំណើរការដោយម៉ាស៊ីន V8 ចំណុះ ៥,០ លីត្រ អាចផលិតកម្លាំងបាន ៤០០ សេះ និងកម្លាំងរមួល ៥៥៦ ញ៉ូតុនម៉ែត្រ ប្រភេទបើកបរប៉ុង២ (4WD) ភ្ជាប់ដោយប្រអប់លេខអូតូ ១០វគ្គ ជាមួយប្រព័ន្ធកាពិតា 2H, 4A, 4H និង 4L ហើយសមត្ថិភាពអូសសណ្តោងបាន ២ ២៧០ គីឡូក្រាម និងផ្ទុកបាន ៦៥៤គីឡូក្រាម ។

សម្រាប់ Ford F-150 Lobo ត្រូវបានយកចេញពីម៉ូដែល Ford F-150 ភីកអាបខ្នាតធំ ប៉ុន្តែត្រូវបានរចនារូបរាងថ្មី ដោយផ្នែកខាងមុខមានប៉ាណា ក៏ដូចជាកាងរន្ធខ្យល់រាងជាសំណាញ់ទំហំធំ អបសងខាងដោយចង្កៀងបំភ្លឺផ្លូវ LED រាងជ្រុង ជាមួយភ្លើង daytime running light LED អូសកាត់ពីផ្នែកខាងម្ខាងទៅផ្នែកម្ខាងនៅចំកណ្តាលប៉ាណា ព្រមទាំងប្រើប្រាស់ថាសកង់ទំហំ ២២អ៉ីញ ខណៈផ្នែកខាងក្រោយមានបំពងស៊ីមាំងភ្លោះជាដើម ។

ចំពោះនៅផ្នែកខាងក្នុង មានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ១២ អ៉ីញ ស្រដៀងទៅនឹងរថយន្ត F-150 ក៏ដូចជាកៅអីបែបស្ព័រស្រោបដោយស្បែកជាមួយមុខងារខ្យល់ត្រជាក់-ក្តៅជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជំហានថ្មី! Toyota នឹងផលិតម៉ូដែល RAV4, Highlander និង Sienna នៅក្នុងប្រទេសចិន

[បរទេស] បន្ទាប់ពីប្រកាសសម្ព័ន្ធភាពបន្ថែមជាមួយក្រុមហ៊ុន Xiaomi, Huawei និង Momenta ក្នុងការអភិវឌ្ឍន៍រថយន្តជំនាន់ក្រោយរួមគ្នា ខណៈពេលនេះ ក្រុមហ៊ុន Toyota បានពង្រីកបណ្តាញអភិវឌ្ឍន៍រួមគ្នាជាមួយក្រុមហ៊ុន Hongqi ដែលស្ថិតក្រោមក្រុមហ៊ុន FAW បន្ថែមពីលើដៃគូដែលមានស្រាប់ដូចជា GAC និង BYD ក្នុងការធ្វើមូលដ្ឋានីយកម្មរបស់ខ្លួន នៅក្នុងទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោកមួយនេះ។

យោងតាមរបាយការណ៍មួយបានឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍រួមគ្នារបស់ក្រុមហ៊ុនផលិតរថយន្តប្រទេសជប៉ុននេះ នឹងផលិតនៅម៉ូដែលបន្ថែមដូចជា RAV4, Highlander និង Sienna នៅប្រទេសចិន ហើយរំពឹងថាប្រើប្រាស់នៅគ្រោងឆ្អឹង TNGA-K platform ប្រើប្រាស់ថាមពលអគ្គិសនី លាយសាំង EREV ជាមួយនឹងបច្ចេកវិទ្យាសំខាន់ៗដែលផ្គត់ផ្គង់ដោយដៃសហការរបស់ខ្លួននៅប្រទេសចិន។

គួរបញ្ជាក់ផងដែរថា សម្រាប់កិច្ចខិតខំប្រឹងប្រែងបន្ថែមទាំងនេះ ត្រូវបានគេរំពឹងថានឹងបង្កើតមូលដ្ឋានគ្រឹះនៃយុទ្ធសាស្រ្តរបស់ Toyota ក្នុងការរក្សាការប្រកួតប្រជែងនៅក្នុងទីផ្សារប្រទេសចិនរហូតដល់ឆ្នាំ ២០២៧ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនអង់គ្លេស Ineos អាចនឹងប្រើប្រាស់គ្រោងឆ្អឹងរថយន្ដ iCar V23 ដើម្បីផលិតរថយន្ដថ្មី

ក្រុមហ៊ុន Ineos Automotive របស់ចក្រភពអង់គ្លេស អាចនឹងប្រើប្រាស់គ្រោងឆ្អឹងរថយន្ដចិន Chery iCar V23 ជាមូលដ្ឋានសម្រាប់ការបង្កើតរថយន្តថ្មីរបស់ខ្លួន។

iCar V23 EV from Chery and Xiaomi to cost 16,500 USD in Chinaយោងតាមប្រភពផ្ទៃក្នុង បានឲ្យដឹងថា ក្រុមហ៊ុន Ineos Automotive អាចនឹងជ្រើសរើស Chery iCar V23 ជាប្រភេទរថយន្ត SUV ខ្នាតតូចរបស់ប្រទេសចិន ដែលបានដាក់លក់កាលពីឆ្នាំមុន ជាមូលដ្ឋានសម្រាប់ការបង្កើតរថយន្ដម៉ូឌែលទីថ្មីរបស់ខ្លួន។ ក្រុមហ៊ុនមួួយនេះធ្លាប់បានប្រកាសពីមុនមកថា ខ្លួននឹងបោះបង់ចោលផែនការផលិតរថយន្ត SUV តម្លៃសមរម្យ ហើយងាកមករកម៉ូដែលប្រណីតវិញ ប៉ុន្តែឥឡូវនេះបានប្តូរចិត្តម្តងទៀត យោងតាមការចុះផ្សាយរបស់ទស្សនាវដ្តី Autocar បានរាយការណ៍ថា ក្រុមហ៊ុននេះត្រៀមនឹងនាំយករថយន្ដ “Fusilier” ជំនាន់ថ្មីមកវិញកាន់ទីផ្សារ។ ម៉ូឌែលថ្មីនេះនឹងតូចជាងមុនអាចនឹងប្រើប្រាស់គ្រោងឆ្អឹងរបស់រថយន្ដ iCar V23។

INEOS Automotive introduces the INEOS Fusilier - one vehicle, two powertrains | INEOS Grenadier USរថយន្ត iCar V23 មានការរចនាម៉ូដរាងជ្រុងៗ ស្រដៀងទៅនឹងរថយន្ដរបស់ក្រុមហ៊ុន Ineos ដូច្នេះវាអាចជាជម្រើសដ៏ល្អសម្រាប់ការបង្កើតរថយន្ដថ្មីរបស់ពួកគេ។ ក្រុមហ៊ុន Chery បានដាក់ឲ្យដំណើរការរថយន្ដ iCar របស់ខ្លួននៅក្នុងឆ្នាំ២០២៣ ប៉ុន្តែវាមិនទាន់ត្រូវបានដាក់លក់ជាផ្លូវការនៅប្រទេសរុស្ស៊ី ឬអឺរ៉ុបនៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើវាចូលមកអឺរ៉ុប វានឹងត្រូវបានគេហៅថា “iCaur” ព្រោះឈ្មោះ “iCar” ត្រូវបានចុះបញ្ជីដោយក្រុមហ៊ុន Apple រួចហើយ។

Ineos Automotive អាចនឹងផលិតរថយន្តនេះនៅរោងចក្រ Mercedes-Benz ចាស់នៅទីក្រុង Hambach ប្រទេសបារាំង ជាមួយនឹងការកែប្រែបន្តិចបន្តួចទៅលើរថយន្ដ iCar V23 វាអាចក្លាយជារថយន្ត SUV កម្រិតថ្មីរបស់ដាក់លក់ក្នុងតម្លៃទាប។​ ទិន្នន័យពី JATO Dynamics បង្ហាញថា Ineos បានលក់រថយន្ត Grenadier SUV បានត្រឹមតែ ៣០៧ គ្រឿងប៉ុណ្ណោះនៅក្នុងទ្វីបអឺរ៉ុប ចន្លោះពីខែមករាដល់ខែមេសា ដែលធ្លាក់ចុះ ៣៦% បើធៀបនឹងឆ្នាំមុន ដោយមិនរាប់បញ្ចូលរថយន្តពាណិជ្ជកម្ម ឬរថយន្តភីកអាប់ Quartermaster ។

Ineos Grenadier - Wikipediaក្រុមហ៊ុន Chery ក៏បានចូលខ្លួនមកដល់ទីផ្សារអឺរ៉ុបផងដែរ ដោយបានដាក់ឲ្យដំណើរការម៉ាក Ebro របស់ខ្លួននៅប្រទេសអេស្ប៉ាញ និងកំពុងពិចារណាប្រើប្រាស់រោងចក្រ Volkswagen នៅប្រទេសអាល្លឺម៉ង់ ដើម្បីផលិតម៉ាក Lepas ថ្មីនៅក្នុងប្រទេសចិន។ ក្រុមហ៊ុន Jaguar Land Rover ក៏នឹងប្រើប្រាស់គ្រោងឆ្អឹងរបស់ Chery សម្រាប់ម៉ាក Freelander ថ្មីរបស់ខ្លួនផងដែរ ហើយម៉ាក KGM (អតីត SsangYong) របស់កូរ៉េខាងត្បូងក៏កំពុងត្រៀមប្រើប្រាស់គ្រោងឆ្អឹងរបស់ Chery សម្រាប់ម៉ូដែលថ្មីផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Xpeng G7 ទទួលបានការបញ្ជាទិញទុកមុន ១ម៉ឺនគ្រឿង ក្នុងរយៈេពលអត់ដល់ ១ម៉ោង

[បរទេស] បន្ទាប់ពីដាក់បញ្ចេញជាផ្លូវការ ជាមួយប្រកាសបើកទទួលបញ្ជាទិញទុកមុន ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Xpeng ទទួលបានការកក់ទុកមុននៅរថយន្តអគ្គីសនីសុទ្ធម៉ូដែល G7 ស៊េរីថ្មីចុងក្រោយចំនួន ១ម៉ឺនគ្រឿងក្នុងរយៈ ៤៦នាទីប៉ុណ្ណោះ ដែលមានតម្លៃលក់ចាប់ពី ៣២ ៥០០ ដុល្លារនៅប្រទេសចិន ។

XPeng G7 ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង RWD platform ដំណើរការដោយម៉ូទ័រអគ្គីសនីចំនួន ១ អាចផលិតកម្លាំងបាន ២៩២ សេះ ផ្គួបជាមួយអាគុយទំហំ ៦៨,៥ គីឡូវ៉ាត់ម៉ោង និងទំហំ ៨០,៨ គីឡូវ៉ាត់ម៉ោង សាកថ្មពេញម្តង អាចបើកបរបានចម្ងាយ ៥៧៧ គីឡូម៉ែត្រ និង ៧០២ គីឡូម៉ែត្រ ។

លក្ខណៈពិសេសរបស់រថយន្តនេះ គឺដោយបំពាក់ជាមួយអេក្រង់បង្ហាញលើកញ្ចក់ AR-HUD ដែលសហការផលិតជាមួយក្រុមហ៊ុន Huawei ទំហំដល់ទៅ ៨៧អ៉ីញ រួមទាំងប្រព័ន្ធជំនួយការបើកបរ ដែលដំណើរការដោយបន្ទះឈីប AI Turing ​មានកម្រិតសមត្ថភាពស្មើ​នឹង​ថាមពល​នៃ​បន្ទះ​ឈីប Nvidia Orin-X ចំនួន​ប្រាំ ៩ ដែល​គាំទ្រ​មុខងារ​ជំនួយ​ការ​បើកបរ​កម្រិត​ខ្ពស់ ក្នុងការបើកបរនៅ​ទីក្រុង, នៅលើ​ផ្លូវ​ហាយវេនិង​ជំនួយ​ការចូល​ចត​កម្រិត​ខ្ពស់ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មេធំរបស់ Leapmotor ថា រថយន្ត EV អាចនឹងមានតម្លៃលក់ត្រឹមតែ ៧ពាន់ដុល្លារ ប៉ុណ្ណោះ នៅពេលអនាគត

នៅក្នុងការសម្ភាសថ្មីមួយរបស់នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Leapmotor លោក Zhu Jiangming ក្នុងពេលថ្មីៗនេះ បានបង្ហាញចេញនូវទស្សនវិស័យដ៏ធំមួយរបស់ខ្លួនទៅលើវិស័យឧស្សាហកម្មរថយន្តនាពេលអនាគត ដោយលោកបាននិយាយថា ក្នុងពេលអនាគត រថយន្ត SUV អគ្គិសនីខ្នាតមធ្យម ដល់ខ្នាតធំ ដែលមានលក់នៅលើទីផ្សារ អាចនឹងមានតម្លៃលក់ត្រឹមតែ ៧ ០០០ ដុល្លារ ប៉ុណ្ណោះ បើប្រៀបធៀបនឹងតម្លៃបច្ចុប្បន្ន។

ក្នុងនោះ លោកបានបញ្ជាក់ថា កាលដែលតម្លៃលក់រថយន្តអាចធ្លាក់ចុះសល់ត្រឹមតែពី ៧ ០០០ ដុល្លារ ទៅ ៨ ០០០​ ដុល្លារ បែបនេះនោះ គឺដោយសារតែការរីកចម្រើននៃផ្នែកបច្ចេកវិទ្យាដូចជាឈីប អាគុយ និងសង្វាក់ផលិតកម្មផ្សេងៗទៀតជាដើម។

គួរបញ្ជាក់ថា ទាំងនេះគ្រាន់តែជាការយល់ឃើញរបស់នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Leapmotor លោក Zhu Jiangming ប៉ុណ្ណោះ ចំណែករឿងតម្លៃលក់រថយន្តនាពេលអនាគតមានការកើនឡើង ឬថយចុះនោះ មានតែរង់ចាំមើលបន្តទៀតប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Xpeng G7 បំពាក់បន្ទះឈីប AI Turing បើកការបញ្ជាទិញទុកមុននៅចិនក្នុងតម្លៃចាប់ពី៣ម៉ឺនដុល្លារ

ក្រុមហ៊ុន Xpeng បានដាក់បង្ហាញជាផ្លូវការនូវរថយន្ត G7 ដែលជាប្រភេទរថយន្ត mid-size SUV ជាមួយការបើកការបញ្ជាទិញកក់ទុកមុនក្នុងតម្លៃចាប់ពី ២៣៥ ៨០០យន់ ស្មើនិងប្រមាណ ៣២ ៥០០ដុល្លារ។

រថយន្ដអគ្គិសនី Xpeng G7 បានដកចេញអេក្រង់កុងទ័រ ដោយបំពាក់ជាមួយប្រព័ន្ធ AR-HUD ដែលសហការផលិតជាមួយក្រុមហ៊ុន Huawei និងប្រព័ន្ធជំនួយការបើកបរ ដែលដំណើរការដោយបន្ទះឈីប AI Turing របស់ក្រុមហ៊ុនផ្ទាល់។

ប្រព័ន្ធ AR-HUD គឺជាផ្ទាំងបញ្ចាំងព័ត៌មាន Head-up Display ដែលមានទំហំរហូតដល់ ៨៧អុីញ ហើយបង្ហាញព័ត៌មានជា្រចើនដូចជាល្បឿនក្នុងការបើករ ការរុករកផ្លូវហើយនាំផ្លូវឆ្លាតវៃ និងការព្រមានផ្សេងៗ ទៅលើកញ្ចក់ខាងមុខរថយន្ត ដោយផ្អែកលើរូបភាពជាក់ស្ដែងពិតៗ ពេលកំពុងបើកបរតែម្ដង ការធ្វើបែបនេះដើម្បីឲ្យអ្នកបើកបរផ្ដោតអារម្មណ៍លើការការបើកកាន់តែល្អ ហើយមិនចាំបាច់ងាកភ្នែកចេញពីផ្លូវ ដើម្បីបង្កើនសុវត្ថិភាព និងកាត់បន្ថយការរំខានកាន់តែខ្ពស់។

Xpeng x Huawei AR-HUD System Turns the Entire Windshield Into a Heads-Up Display - The Flighterរថយន្ដរចនាមកដោយបំពាក់ម៉ូទ័រអគ្គិសនីនៅខាងក្រោយ ​ផ្តល់​ជម្រើស​អាគុយ​២ប្រភេទក្នុងនោះរួមមានអាគុយទំហំ 68.5 kWh និង 80.8 kWh។ ចំពោះរយៈចម្ងាយ​នៃការបើកបរជាមួយធំជាងគេអាចបើកបាន ៧០២គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ម្ងាយ CLTC ។ ម៉ូឌែល Ultra ត្រូវ​បាន​បំពាក់​ដោយ​បន្ទះ​ឈីប AI Turing ​គាំទ្រប្រព័ន្ធគណនា​ថាមពល​ជាង 2,200 TOPS ត្រូវបាន​អះអាង​ថា​មានកម្រិតសមត្ថភាពស្មើ​នឹង​ថាមពល​នៃ​បន្ទះ​ឈីប Nvidia Orin-X ចំនួន​ប្រាំបួន ដែល​គាំទ្រ​មុខងារ​ជំនួយ​ការ​បើកបរ​កម្រិត​ខ្ពស់ ក្នុងការបើកបរនៅ​ទីក្រុង, នៅលើ​ផ្លូវ​ហាយវេនិង​ជំនួយ​ការចូល​ចត​កម្រិត​ខ្ពស់។

G7 ឌីស្សាញបែប “X Face” ជំនាន់ទីពីរ បំពាក់មកជាមួយភ្លើងបំភ្លឺពេលថ្ងៃអូសកាត់ពេញទឹទឹងផ្នែកខាងមុខ ហើយចង្កៀងមុខរចនាមកបំពាក់ក្នុងរន្ធខ្យល់តែម្ដង។ រថយន្តប្រភេទ mid-size SUV នេះមានប្រវែងតួខ្លួនសរុប ៨៩២ម.ម, ទទឹង ១ ៩២៥ម.ម, កម្ពស់ ១ ៦៥៥ម.ម និងប្រវែងគម្លាតកង់មុខក្រោយ ២ ៨៩០ម.ម។  រថយន្តនេះក៏បន្ថែមមកជាទ្វារអត់ស៊ុមកញ្ចក់ ហើយមានមុខងារបិទទ្វារដោយស្វ័យប្រវត្តិ, ដៃទ្វាររាបស្មើ។

ការរចនាផ្នែកខាងក្រោយបានបំពាក់មកជាមួយចង្កៀងរាងជាបន្ទាត់អូសកាត់ពេញទទឹងផ្នែកខាងក្រោយ ភ្ជាប់ជាមួយកាងក្រោយនៅជាប់ដំបូល។ នៅផ្នែកខាងក្នុងរថយន្ដបានលុបអេក្រង់កុងទ័របង្ហាញព័ត៌មាន ដោយសាររថយន្ដមានបំពាក់មកជាមួយប្រព័ន្ធ AR-HUD ហើយអេក្រង់កណ្តាលទំហំ 15.6 អុីញ ដើម្បីបង្ហាញទិន្នន័យបើកបរ និងប្រព័ន្ធកម្សាន្ត រួមបញ្ចូលគ្នាតែម្ដង។ បរិក្ខានៅផ្នែកខាងក្ននុងប្រើប្រាស់ជាមួយឈ, ប្រាក់ និងស្បែក ហើយមានជម្រើសពណ៌ខាងក្នុងចំនួន៤ប្រភេទ។

G7 ផ្តល់ជូននូវផាសុកភាព និងបច្ចេកវិទ្យាកម្រិតខ្ពស់នៅខាងក្នុងកាប៊ីន ដោយកៅអីខាងក្នុងស្រោបដោយ Nappa មានមុខងារខ្យល់ក្ដៅ ត្រជាក់និងម៉ាស្សា។ គ្រឿងបរិក្ខារបន្ថែមរួមមាន កន្លែងសាកថ្មឥតខ្សែ 50W ចំនួនពីរនៅខាងមុខ ដំបូលកញ្ចក់បែប Panoramic  ភ្លើងបំភ្លឺលម្អក្នុងរថយន្ដ ២៥៦ពណ៌ កញ្ចក់មើលក្រោយបែបឌីជីថល ហើយបានបន្ថែមមកជាមួយអេក្រង់បញ្ជាទំហំ ៨អុីញសម្រាប់អ្នករួមដំណើរនៅផ្នែកខាងក្រោយ។

ក្រុមហ៊ុន Xpeng មានផែនការដាក់លក់ និងចាប់ផ្តើមចែកចាយរថយន្ត G7 នៅត្រីមាសទី ៣ឆ្នាំ២០២៥។ ក្រុមហ៊ុនក៏បានរាយការណ៍ផងដែរថា មានគម្រោងចែកចាយរថយន្ដរបស់ខ្លួនក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៥ បានឈានដល់ចំនួន ១៦២ ៥៧៨គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មេធំ Toyota បញ្ជាក់ថា រថយន្តប្រភេទ HEV បញ្ចេញឧស្ម័នពុលតិចជាងរថយន្តប្រភេទ EV

[បរទេស] ជាច្រើនឆ្នាំមកនេះ លោក Akio Toyoda ប្រធានក្រុមហ៊ុនផលិតរថយន្ត Toyota នៅតែប្រកាន់ខ្ជាប់នៅទស្សនៈរបស់គាត់ដែលថា ការប្តូរទៅប្រើប្រាស់រថយន្តអគ្គិសនីសុទ្ធទាំងស្រុងមិនមែនជាយុទ្ធសាស្ត្រត្រឹមត្រូវនោះទេ ហើយការផ្លាស់ប្តូរទៅប្រើប្រាស់រថយន្តអគ្គិសនីសុទ្ធ BEV នឹងមានផលវិបាកយ៉ាងធំធេងនៅទូទាំងឧស្សាហកម្មរថយន្តទាំងមូល។

ក្នុងនោះ ចៅប្រុសរបស់ស្ថានិកក្រុមហ៊ុន Toyota រូបនេះ នៅតែជឿជាក់ថា ការងាររាប់លាននៅក្នុងខ្សែច្រវាក់ផលិតកម្មអាចមានហានិភ័យប្រសិនបើរថយន្តប្រើម៉ាស៊ីនចំហេះខាងក្នុង (ICE) ត្រូវបានបញ្ឈប់លឿនពេក ហើយទាក់ទងនឹងបរិស្ថានវិញ គាត់ទទូចថា រថយន្តប្រភេទកូនកាត់ Hybrid នៅតែល្អជាងរថយន្តអគ្គិសនីអគ្គីសនីសុទ្ធ (BEVs)។

លោកបានអះអាងថា ក្រុមហ៊ុនផលិតរថយន្ត Toyota បានលក់រថយន្តប្រភេទកូនកាត់ Hybrid បានប្រហែលចំនួន ២៧លានគ្រឿង គិតចាប់តាំងពីម៉ូដែល Prius ជំនាន់ទី ១ ដែលបានដាក់លក់ក្នុងឆ្នាំ ១៩៩៧ ហើយរថយន្តកូនកាត់ទាំងនេះមានការបញ្ចេញកាបូនឌីអុកស៊ីត ដែលជាឧស្ម័នពុល ស្មើនឹងរថយន្តអគ្គីសនីសុទ្ធ (BEVs) ចំនួនតែជាង ៩លានគ្រឿងប៉ុណ្ណោះ ប្រសិនបើអ្នកពិចារណាការផលិតរថយន្ត និងអាគុយ។ មិនត្រឹមតែប៉ុណ្ណោះ លោក Akio Toyoda បន្ថែមថា រថយន្ត​អគ្គិសនី​សុទ្ធតែ​ ១គ្រឿង​មាន​ការ​បំភាយ​ឧស្ម័ន​ស្មើរថយន្តប្រភេទ Hybrid ចំនួន ៣​គ្រឿង។

បន្ថែមពីលើនេះ លោក Akio Toyoda បានពន្យល់ថា “ប្រសិនបើយើងផលិតរថយន្តអគ្គីសនីសុទ្ធ BEVs ចំនួន ៩លានគ្រឿង នៅក្នុងប្រទេសជប៉ុន ការបំភាយកាបូនពិតជានឹងកើនឡើង មិនមែនថយចុះទេ។ មូលហេតុគឺបណ្តាញអគ្គិសនីរបស់ប្រទេសជប៉ុនពឹងផ្អែកលើរោងចក្រថាមពលកំដៅ” ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ដអគ្គិសនីគម្រូប្រណីតរបស់ Dacora Motor មានតម្លៃដល់៥០ម៉ឺនដុល្លារ

ក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មថ្មីមួយឈ្មោះ Dacora Motors បានដាក់បង្ហាញគម្រូរថយន្តប្រណីតទំនើប ដែលផលិតនៅសហររដ្ឋអាមេរិក រចនាតាមលំនាំបែបបុរាណ។ រថយន្ដនេះរចនាឡើងដោយសហការជាមួយក្រុមហ៊ុន Pininfarina Group ដ៏ល្បីល្បាញ ត្រូវបានគេស្គាល់ថាបទពិសោធរចនាយានយន្តល្បីៗ ដូចជារថយន្ដ Ferrari និងម៉ាកយីហោប្រណីតផ្សេងទៀត។

Dacora Motors Unveils Throwback Electric Luxury Car As Its First Vehicleក្រុមហ៊ុន Dacora បាននិយាយថារថយន្តនេះរចនាដោយបង្ហាញពី “ការគោរពចំពោះទម្រង់ដ៏ស្រស់ស្អាតនៃរថយន្ដប្រភេទ Streamline Moderne ក្នុងទសវត្សរ៍ឆ្នាំ 1930″។ ចំពោះព័ត៌មានលម្អិតជាក់លាក់ពីរថយន្ដនៅមានតិចតួចនៅឡើយទេ ប៉ុន្តែមើលតាមរូបភាពរបស់រថយន្ដគម្រូនេះត្រូវបានបំពាក់ជាមួយ គម្របម៉ាស៊ីនឈើឆ្លាក់ដោយដៃ ហើយអមដោយចង្កៀងមុខរាងមូល បន្ថែមមកជាមួយកាងប៉ោងៗ កង់រចនាបថសាមញ្ញ និង ការតុបតែងភ្លឺចែងចាំងដែលបំផុសគំនិតពីសម័យបុរាណ។ ផ្នែកខាងក្រោយបានរចនាតាមបែប Afterburner មានចង្កៀងរាងមូលៗ និងកង់ក្រោយបិទបាំង។

Dacora Motors Unveils Throwback Electric Luxury Car As Its First Vehicleផ្នែកខាងក្នុងរបស់រថយន្ដបានបំពាក់មកជាមួយឈើ ហើយក្រណាត់ត្បាញពីរោមចៀមនិងស្បែកសរីរាង្គដែលគ្មានជាតិពុល។ ចំពោះអេក្រង់ឌីជីថលត្រូវបានបញ្ចាំងជា Slide ទៅលើបន្ទះឈើ ដោយឧបករណ៍រាងមូលនៅចំកណ្ដាល។

ក្រុមហ៊ុនក៏មិនទាន់បញ្ជាក់ច្បាស់លាស់លើព័ត៌មានលម្អិតសំខាន់ៗ ពួកគេបានបន្ថែមថា ផ្នែកខាងក្នុងនឹងអាចផ្លាស់ប្ដូរទាំងស្រុង (fully modular) និងអាចធ្វើកាន់តែប្រណីត។ រថយន្ដនេះអាចនឹងចេញលក់ពីរដងក្នុងមួយឆ្នាំ ហើយអនុញ្ញាតឲ្យម្ចាស់រថយន្ត ផ្លាស់ប្ដូរបរិក្ខានៅផ្នែកខាងក្នុងបាន ។

ផ្នែកខាងក្រោយរថយន្ដផ្ដោតសំខាន់លើឯកជនភាពរ ផ្ដល់ជាកន្លែងសម្រាប់ធ្វើការរផ្ទាល់ខ្លួននិងប្រើជាបន្ទប់ទទួលភ្ញៀវនិងពិភាក្សាការងារ ដោយបំពាក់មកជាមួយកៅអីបែប captain’s chairs។

Dacora Motors, a Luxury E.V. Start-Up, Aims to be the Rolls-Royce of America - Air Mailកាន់តែពិសេសនៅផ្នែកខាងក្រោយក៏មានទូរសម្រាប់ដាក់បារី, មានម៉ាស៊ីនឆុងកាហ្វេ ពួកគេក៏មានគម្រោងបន្ថែមទូរសុវត្ថិភាព និង ទូរទឹកកកផងដែរ។

ក្រុមហ៊ុន Dacora បានអះអាងថារថយន្តនេះមានកម្លាំងជាង ៨០០សេះ និងអាចបើកបរបានចម្ងាយប្រហែល ៦៤៤គីឡូម៉ែត្រមានទម្ងន់ ២ ៩៤៨គីឡូក្រាម អាចជាន់ស្ទុះពីកុងទ័រ ០-៩៦គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលតិចជាង ៤វិនាទី។ ប្រសិនបើអតិថិជនមិនចូលចិត្តការប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ ពួកគេបានសន្យាថានឹងផ្តល់ជូននូវ ម៉ាស៊ីន Hybrid ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់។​ តាមរំពឹងទុករថយន្ដនេះអាចដាក់លក់ក្នុងតម្លៃ​ចាប់ផ្តើម​ពី ៥០០ ០០០ដុល្លារ ការកក់ឥឡូវនេះកំពុងបើកទទួលជាមួយការកក់មុនក្នុងទឹកប្រាក់ចំនួន ៥០ ០០០ដុល្លារ ហើយជាជម្រើសអាចដកលុយវិញបាន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឥណ្ឌូនេស៊ីនឹងជាប្រទេសក្នុងតំបន់អាស៊ានដំបូងគេ ដាក់លក់ Hyundai Palisade ជំនាន់ថ្មី

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai ប្រចាំនៅទីផ្សារប្រទេសឥណ្ឌូនេស៊ី បានធ្វើការបើកទទួលការបញ្ជាទិញទុកមុននៅរថយន្ត Hyundai Palisade ស៊េរីថ្មីចុងក្រោយ មុនពេលចេញលក់ជាផ្លូវការនៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៥  ជាមួយតម្លៃលក់ចាប់ពី ៦៧ ៦១០ ដុល្លារ ។

Hyundai Palisade ថ្មីនេះ ជាការនាំចូលពីផ្សារកូរ៉េខាងត្បូង ផលិតឡើងនៅលើគ្រោងឆ្អឹង unibody platform ម៉ាស៊ីនកូនកាត Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ Turbocharged និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៣៣០ សេះ និងកម្លាំងរមួល ៤៦០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១,៦៥ គីឡូវ៉ាត់ម៉ោង ដោយសាកថ្ម និងចាក់សាំងពេញ ៧២លីត្រ អាចបើកបរបានចម្ងាយ ១០០០ គីឡូម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦វគ្ក និងជារថយន្ត SUV ដំបូងគេរបស់ Hyundai ដែលបានបំពាក់ប្រព័ន្ធជើងក្រោម Electronic Controlled Suspension ហើយអាចសន្សំសំចៃសាំងច្រើនជាងមុន ៤៦% ។

សម្រាប់រថយន្តប្រភេទ SUV នេះមានទំហំធំជាងមុន ពោលគឺមានប្រវែងតួខ្លួនសរុប ៥ ០៦៥ ម.ម ទទឹង ១ ៩៨១ ម.ម កំពស់ ១ ៧០៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩៧០ ម.ម ។  ផ្នែកខាងក្រៅទទួលបានការឌីស្សាញថ្មីទាំងស្រុង មានលក្ខណៈបែបជ្រុង ដោយប៉ាណាទំហំធំឌីស្សាញថ្មី ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ២១ អ៉ីញថ្មី ដែលមើលទៅប្លែក ហើយទាក់ទាញជាងមុន ។

ចំពោះនៅផ្នែកខាងក្នុង Hyundai ផ្តល់នៅជម្រើសកាប៉ីន ៣ជួរ មាន ៧កៅអី ដល់ ៩កៅអី ទទួលបានកុងទ័របង្ហាញព័ត៌មាន និងអេក្រង់កំសាន្ត touchscreen រួមបញ្ចូលគ្នាជាប្រភេទអេក្រង់ភ្លោះ ទំហំសរុប ២៤,៦ អ៉ីញ​ រួមទាំងមានការតុបតែងលម្អដោយឈើ និងកញ្ចក់ការពារសំលេងរំខានពីខាងក្រៅជាដើម ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរ Hyundai Smart Sense ADAS កម្រិតខ្ពស់ ដែលបញ្ចូលមុខងារសខាន់ៗ និងចាំបាច់ជាច្រើនទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+