ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ដអគ្គិសនីខា្នតតូចរបស់ Chery តម្លៃក្រោម១មុឺនដុល្លារ អាចបើកបានចម្ងាយ ៤០៥គីឡូម៉ែត្រ

ក្រុមហ៊ុន Chery បាន​ធ្វើការដាក់បង្ហាញជា​ផ្លូវការ​នូវ​រថយន្តអគ្គិសនីខ្នាតតូចម៉ូឌែល QQ Domi ​​ មាន២ជម្រើស ដាក់លក់ជាមួយ​តម្លៃចាប់ពី ៨ ៣០០ ដល់ ៩ ៧០០ដុល្លារ​។ រថយន្ដនេះអាចបើកបរបានរយៈ​ចម្ងាយ​ ៣០៥គីឡូម៉ែត្រ និង ៤០៥គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC។

រថយន្ត QQ Domi ត្រូវបានផលិតឡើងលើរូបរាងតូច ដោយមានប្រវែងតួខ្លួនសរុប ៣ ៧២០ម.ម ទទឹង ១ ៧០០ម.ម កម្ពស់ ១ ៦០៨ម.ម និងប្រវែងគម្លាតកង់មុខក្រោយ ២ ៥២០ម.ម។ រថយន្តនេះផ្ដោតលើការឌីហ្សាញបែបយុវវ័យ ដែលមានរាងមូលមូល ភ្លើង LED មានប៉ាណារាងត្រីកោណ ដៃទ្វាររាបស្មើ ។

នៅខាងក្នុងរថយន្ត QQ Domi រចនាមកបែបសាមញ្ញ ប៉ុន្តែទាក់ទាញខ្លាំង ដោយបំពាក់មកជាមួយកុងទ័រឌីជីថលទំហំ ៧អុីញ អេក្រង់ប៉ះកណ្ដាលបែបអណ្ដែតទំហំ ១០.២៥ អុីញ ហើយមានជម្រើស២ពណ៌លាយគ្នា ក្នុងនោះមានពណ៍ខ្មៅលាយប្រផេះ និង ផ្កាឈូកលាយប្រផេះ។ អ្វីដែលពិសេសគឺការចូល និងបញ្ឆេះរថយន្ដដោយមិនប្រើសោ ហើយអាបញ្ជារថយន្ដពីចម្ងាយ និងកៅអីក្រោយដែលអាចបត់បែនបាន 40/60។

គ្រប់ម៉ូដែលទាំងអស់នៃរថយន្ត QQ Domi ដំណើរជាមួយម៉ូទ័រអគ្គិសនីនៅខាងផ្នែកមុខទំហំ 40kW អាចផលិតកម្លាំងរមួលបាន 110 Nm និងអាចបើកបរល្បឿនអតិបរមា ១០០គីឡូម៉ែត្រ/ម៉ោង។ រថយន្ដនេះបំពាក់មកជាមួយអាគុយ LFP ទំហំ 28.5kWh និង 39.33 kWh អាចបើកបរបានចម្ងាយ ៣០៥គីឡូម៉ែត្រ និង ៤០៥គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC ។ ម៉ូឌែលទាំងពីរនេះអាចសាកពី ៣០% ទៅ ៨០% បានប្រហែល ៣០នាទី។

រថយន្ដ Chery QQ Domi នឹង​គូប្រជែង​ជាមួយរថយន្ដ BYD Seagull ដែលដាក់លក់ក្នុងតម្លៃ ៩ ៧២០ដុល្លារ​ និងរថយន្ដ Leapmotor T03 ដាកលក់ក្នុងតម្លៃ ៨ ៣៤០ដុល្លារ​ ។ ជាមួយនឹង​ការ​រចនា​រូបរាងប្លែកៗ ហើយបំពាក់មកជាមួយបច្ចេកវិទ្យាទំនើបៗ  Chery នឹងអាចចូលខ្លួនក្រឡុកនៅ​ក្នុង​ទីផ្សារ​រថយន្តអគ្គិសនីខ្នាត​តូច ​កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័សក្នុង​​ប្រទេស​ចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទំនើបកប់! តម្លៃខ្ទង់ពី ៣ ទៅ ៤មុឺនដុល្លារ អាចបើកបាន ១ ៥០០គ.ម

បន្ទាប់ពេលមានគោលបំណងពង្រីកការលក់រថយន្ត NEV របស់ខ្លួន ពេលនេះ រថយន្តម៉ូឌែលថ្មីមួយរបស់ក្រុមហ៊ុន Geely ឈ្មោះថា Geely Galaxy M9 បានលេចចេញនូវរូបរាងនៅលើដងផ្លូវហើយ ដោយរថយន្តម៉ូដែលថ្មីនេះជាប្រភេទរថយន្ត SUV ៦ កៅអី ប្រើប្រាស់បច្ចេកវិទ្យា plug-in hybrid ដែលរួមបញ្ចូលគ្នារវាងម៉ាស៊ីនសាំង និងម៉ូទ័រអគ្គិសនី ហើយគ្រោងនឹងប្រកាសចេញនៅក្នុងពេលឆាប់ៗខាងមុខនេះ នៅក្នុងទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ២៨ ០០០ ដុល្លារ ដល់ ៤២ ០០០ ដុល្លារ។

ក្នុងនោះ បើមើលទៅតាមរូបភាព ទៅលើការរចនារូបរាងផ្នែកខាងក្រៅ Galaxy M9 នឹងទទួលបាននូវការររចនាបែបស្ព័រជាមួយក្រូមទៅលើផ្នែកមួយចំនួន ហើយមានប៉ាណាបិតជិតដូចរថយន្ត EV ដែរ រួមជាមួយចង្កៀងមុខ-ក្រោយ LED អូសពីម្ខាងទៅម្ខាង និងប្រព័ន្ធ LiDAR នៅលើដំបូលជាដើម។ លើសពីនេះ ក៏នឹងទទួលបាននូវប្រព័ន្ធជំនួយបើកបរឆ្លាតវៃ G-Pilot ឆ្លាតវៃកម្រិត L2+ ជាមួយយ៉ាន់ស្ព័រទំហំធំផងដែរ ហើយផ្នែកខាងក្នុងវិញ គឺត្រូវបានបំពាក់មកជាមួយអេក្រង់ភ្លោះនៅផ្នែកខាងមុខ រួមជាមួយអេក្រង់ HUD អេក្រង់កម្សាន្តនៅផ្នែកខាងក្រោយ ប្រព័ន្ធសាកថ្មឥតខ្សែកម្លាំង ៥០វ៉ាត់ កៅអីជួរទី១ និងទី២ មានមុខងារម៉ាស្សា កំដៅ ខ្យល់ចេញចូល ក៏ដូចជាមុខងារពិសេសៗជាច្រើនទៀតជាដើម។

ទាក់ទងនឹងផ្នែកម៉ាសុីនវិញ រថយន្តនេះ នឹងប្រើប្រាស់នូវប្រព័ន្ធ Geely’s Thor EM-P super hybrid system ដែលរួមបញ្ជូលគ្នារវាងម៉ាស៊ីនចំណុះ ១,៥ លីត្រ Turbo ជាមួយម៉ូទ័រអគ្គិសនីចំនួន ៣ អាចជាន់ស្ទុះពី ០ ទៅ ១០០គ.ម/ម៉ោង ប្រើពេល ៤,៥វិនាទី អាចបើកបរបានចម្ងាយសរុបរហូតដល់ ១ ៥០០គីឡូម៉ែត្រ មានកម្រិតសុីប្រេង ៤,៨លីត្រ/១០០គីឡូម៉ែត្រ។ ខណៈប្រព័ន្ធជើងក្រោមវិញ គឺដំណើរការដោយប្រព័ន្ធ AI ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត SUV លំដាប់អភិជនរបស់ Hongqi ប្រើអគ្គីសនី លាយសាំង PHEV បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Hongqi បានធ្វើការដាក់បញ្ចេញជាផ្លូវការនៅរថយន្ត Hongqi HS9 ស៊េរីថ្មីចុងក្រោយ ប្រភេទ SUV ប្រើថាមពលអគ្គិសនី លាយសាំង PHEV គ្រោងនឹងចេញលក់នៅចុងឆ្នាំ ២០២៥ ឬដើមឆ្នាំ ២០២៦ នៅទីផ្សារប្រទេសចិន ខណៈតម្លៃក្រុមហ៊ុនមិនទាន់បង្ហាញទេ ។

Hongqi HS9 PHEV ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ជំនួយដោយ Turbocharged និងម៉ូទ័រអគ្គីសនីចំនួន ២ ព្រមទាំងបានបំពាក់ជាមួយប្រព័ន្ធជើងក្រោម Full active suspension រួមទាំងបច្ចេកវិទ្យាដៃចង្កូតឥតខ្សែ wire-controlled steering technology ផងដែរ ។

សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅមានលក្ខណៈជាជ្រុង ដោយផ្នែកខាងមុខមានប៉ាណាបិទជិត ព័ទ្ធជុំវិញដោយសនុំចង្កៀងមុខ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២៣អ៉ីញ ក៏ដូចជាកញ្ចក់ចំហៀងជាប្រភេទកាមេរ៉ា និងចង្កៀងក្រោយ LED ឌីស្សាញស៊ីគ្នាទៅនឹងផ្នែកខាងមុខ ។

ចំពោះនៅផ្នែកខាងក្នុង ត្រូវតុបតែងឡើងផ្តោតសំខាន់លើផាសុកភាព និងប្រណិតភាពបែប Luxury ជាមួយកាប៊ីន ៣ជួរ មានជម្រើស ៦កៅអី និង ៧កៅអី ជាពិសេសនោះបានបំពាក់កៅអីប្រភេទ zero-gravity seat រួមទាំងប្រព័ន្ធម៉ាស៊ីនត្រជាក់ដែលបញ្ចូលនៅខ្យល់ oxygen និងប្រព័ន្ធជំនួយការអ្នកបើកបរ ADAS ដ៏ឆ្លាតវៃកម្រិតខ្ពស់ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្មានតែរថយន្ត Jeep Cherokee ការពិតរថយន្ត Honda WR-V បន្ថែម Body-kit សោះ

[បរទេស] ក្រុមហ៊ុនកែថ្នៃរថយន្តរបស់ប្រទេសជប៉ុនមានឈ្មោះថា Damd បានធ្វើការកែថ្នៃទៅលើរថយន្ត Honda WR-V ស៊េរីថ្មីចុងក្រោយ ជាមួយតួខ្លួន Jeep-inspired styling body kit ដែលយកលំនាំតាមម៉ូដែល Jeep Cherokee XJ ម៉ូដែលឆ្នាំ ១៩៨៣ ដែលផ្តោតសំខាន់លើអតិថិជនរបស់ខ្លួនស្រលាញ់បែបបុរាណ ។

សម្រាប់រថយន្តនេះ ត្រូវបានបំពាក់បន្ថែមទៅលើប៉ាណាមុខបញ្ឈមាន ៦ប្រលោះ ដូចទៅនឹងម៉ូដែល Jeep Cherokee អបសងខាងដោយចង្កៀងបំភ្លឺបំផ្លូវរាងជ្រុងប្រភេទ LED ក៏ដូចជាកាងដែកផ្តល់ភាពហាប់ណែន ព្រមទាំងប្រើប្រាស់នៅថាសកង់ទំហំ ១៦អ៉ីញ ស្រោបដោយសំបកកង់ក្រាស់ប្រភេទ BF Goodrich all-terrain tires និងព​ង្រីកប្រព័ន្ធជើងក្រោម suspension ធំជាងមុន ៣៥ ម.ម នៅផ្នែកខាងក្នុងវិញ ត្រូវបានបំពាក់មកជាមួយកៅអីស្រោស្បែកថ្មីបែបបុរាណ ក្រៅពីនេះមិនមានការផ្លាស់ប្តូរទេ ។

ទាក់ទងទៅនឹងផ្នែកថាមពលម៉ាស៊ីនវិញ រថយន្តនេះ នៅតែប្រើប្រាស់ម៉ាស៊ីនដដែល ពោលគឺ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១១៩ សេះ ភ្ជាប់ដោយប្រអប់លេខអូតូប្រភេទ CVT ។

គួរបញ្ជាក់ផងដែរថា សម្រាប់តួខ្លួននេះ មានតម្លៃ ២ ៣០០ ដុល្លារ ពីលើតម្លៃរថយន្ត ខណៈ Honda WR-V មានតម្លៃលក់ចាប់ពី ១៦ ៦០០ ដុល្លារ ដល់ ១៧ ៩០០ ដុល្លារ នៅប្រទេសជប៉ុន ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ដ BYD Seal 06 DM-i Wagon ត្រៀមដាក់លក់ជាផ្លូវការនៅប្រទេសចិន

រថយន្ត BYD Seal 06 DM-i Wagon ដំណើរការដោយប្រព័ន្ធ Plug-in Hybrid បានដឹកជញ្ជូនរួចរាល់ដល់ទីកន្លែង សម្រាប់ចែកចាយក្នុងប្រទេសចិនហើយ មុនពេលការដាក់លក់ជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ។

BYD Seal 06 DM-i station wagon arrived at Chinese dealers ahead of the launchរថយន្ត BYD Seal 06 DM-i wagon ត្រូវបានបង្ហាញជាសាធារណៈជាលើកដំបូងនៅថ្ងៃទី១៩ ខែមីនា ដោយបានបង្ហាញលក្ខណៈពិសេសខ្លះៗ ខណៈកាលពីថ្ងៃទី២៣ ខែមេសា ត្រូវបានបង្ហាញខ្លួនជាសាធារណៈនៅឯពិព័រណ៍រថយន្តសៀងហៃឆ្នាំ២០២៥។ តាមការប៉ាន់ស្មានរថយន្ដនេះ នឹងដាក់លក់ក្នុងតម្លៃចន្លោះពី ១០០ ០០០ ដល់ ១៥០ ០០០យន់ ស្មើនិង ១៥ ៣២០ ដល់ ២០ ៨៩០ដុល្លារ។

រថយន្ដនេះផ្ដល់ជូនមក២ជម្រើសផ្សេងគ្នាសម្រាប់អតិថិជន៖

  • ម៉ូឌែលទី១ ដំណើរដោយម៉ាសុីនសាំងចំណុះ ១.៥ អាចផលិតកម្លាំងបាន ៩៩សេះ ភ្ជាប់មកជាមួយម៉ូទ័រអគ្គិសនីមានចំនួន១ អាចផលិតកម្លាំងបន្ថែមបាន ១៦០សេះ បំពាក់មកជាមួយអាគុយ LFP ទំហំ 10.08 kWh ប្រើអគ្គិសនីសុទ្ធអាចបើកបរបានចម្ងាយ ៥៣គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC តែប្រើអគ្គិសនីលាយសាំងរថយន្ដនេះអាចបើកបរបានចម្ងាយសរុបជាង ២ ០០០គីឡូម៉ែត្រ។
  • ម៉ូឌែលទី២ ដំណើរដោយម៉ាសុីនសាំងចំណុះ ១.៥ ដូចគ្នាអាចផលិតកម្លាំងបាន ៩៩សេះ ភ្ជាប់មកជាមួយម៉ូទ័រអគ្គិសនីមានចំនួន១ អាចផលិតកម្លាំងបន្ថែមបាន ២១៥សេះ បំពាក់មកជាមួយអាគុយ LFP ទំហំ 15.87 kWh ប្រើអគ្គិសនីសុទ្ធអាចបើកបរបានចម្ងាយ ៨៣គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC តែប្រើអគ្គិសនីលាយសាំងរថយន្ដនេះអាចបើកបរបានចម្ងាយសរុបជាង ២ ០០០គីឡូម៉ែត្រ។

រថយន្ត Seal 06 DM-i wagon មានលក្ខណៈខាងក្រៅស្រដៀងនឹងរថយន្ត Seal 06 DM-i sedan។ រថយន្តនេះមានបំពាក់មកជាមួយចង្កៀងមុខរាងវែង ហើយមានភ្លើង Daytime Running កាត់ជា២ផ្នែក និងប៉ាណាខាងមុខមានរាងជារូបត្រីកោណបញ្ច្រាស ខណៈផ្នែកខាងក្រោយបំពាក់មកជាមួយភ្លើង LED អូសកាត់ពេញទទឹងផ្នែកខាងក្រោយ ឧបករណ៍ជូតកញ្ចក់តូចមួយ និង Spoiler នៅដំបូលខាងក្រោយ។

រថយន្ត BYD Seal 06 DM-i wagon ប្រើប្រព័ន្ធបើកបរបែបឆ្លាតវៃជំនាន់ទីបី ដែលមាន Sensor និងកាមេរ៉ាជាច្រើនសម្រាប់បង្កើនសុវត្ថិភាព និងភាពងាយស្រួលពេលចេញចូលចំណត។ រថយន្ដនេះមនា Radar រលក 5 មីលីម៉ែត្រ, Radar Ultrasonic 12គ្រាប់និងប្រព័ន្ធកាមេរ៉ា ៣៦០ដឺក្រេ។ ប្រព័ន្ធនេះគាំទ្រមុខងារដូចជា ជំនួយការបើកបរលើផ្លូវហាយវេ ការប្តូរគន្លងផ្លូវឆ្លាតវៃ និងការចតរថយន្តដោយស្វ័យប្រវត្តិ។

ផ្នែកខាងក្នុងនៃរថយន្ត BYD Seal 06 DM-i Wagon មានដៃចង្កូតរាងអក្សរ D បីកំណាត់ មានកុងសូលកណ្តាលបំពាក់កន្លែងសាកថ្មទូរស័ព្ទឥតទំហំ 50w អេក្រង់ឌីជីថល ទំហំ ១២.៣អុីញ, អេក្រង់ប៉ះកណ្តាលដែលអាចបង្វិលបានទំហំ ១៥.៦អុីញ កៅអីខាងមុខជាប្រភេទកៅអីចុចអូតូ មានមុខងារកម្ដៅ។ ចំណែកកៅអីអ្នកដំណើរខាងក្រោយ មានបំពាក់ជាមួួយទ្រនាប់ក្បាលដែលអាចកែតម្រូវកម្ពស់បាន និងមុំទ្រនាប់ខ្នងដែលអាចកែតម្រូវដោយដៃបានៅកណ្ដាល។។ កៅអីខាងអាចបត់បែនបានតាមសមាមាត្រ 6:4។ នៅកន្ទុយខាងក្រោយ មានរន្ធភ្លើងបំលែងភ្លឺទហំ 12V និងកន្លែងដាក់ឥវ៉ាន់ធំទូលាយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សាកតែ ១០នាទី ប៉ុណ្ណោះ អាចជិះបាន ៣៥០គីឡូម៉ែត្រ

ទីបំផុត! ក្រុមហ៊ុន Buick បាន​ប្រកាស​ដាក់បង្ហាញចេញ​នូវ​​រថយន្ត Buick Electra E5 ជំនាន់ថ្មីរបស់ខ្លួនហើយ ដោយជំនាន់ថ្មីនេះគឺមានការកែប្រែដល់ទៅចំនួន ៤៧ចំនុច ឯណ្ណោះ ទៅលើការរចនា ប្រព័ន្ធដំណើរការ និងបច្ចេកវិទ្យា។

រថយន្តថ្មីនេះ ប្រើប្រាស់នូវគ្រោងឆ្អឹង Ultium 2.0 multi-drive platform និងភាសារចនា PURE Design របស់ Buick ផ្ទាល់ ដែលភាសារចនានេះបានរួមបញ្ជូលនូវការរចនាថ្មី មានភាពស្ព័រជាងមុនជាមួយប៉ាណា ចង្កៀង​មុខ​ LED ដ៏ស្លីម និងចង្កៀង​ក្រោយអូសពីម្ខាងទៅម្ខាងជាដើម។ លើសពីនេះ ក៏ទទួលបាននូវជម្រើសថាសកង់ស្ព័រទំហំ ១៨ និង ១៩ អ៊ីញ ផងដែរ។

Electra E5 ថ្មីនេះ មានប្រវែង ៤ ៨៩២ ម.ម ទទឹង ១ ៩០៥ ម.ម កម្ពស់ ១ ៦៨៤ ម.ម និងប្រវែងគម្លាតកង់ ២ ៩៥៤ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងបាន ២៤១សេះ គាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿន អាចជិះបានចម្ងាយ ៣៥០គីឡូម៉ែត្រ គ្រាន់តែសាកត្រឹម ១០នាទី ប៉ុណ្ណោះ ហើយអាចបើកបរបានចម្ងាយសរុបលើសពី ៦០០គីឡូម៉ែត្រ នៅពេលសាកពេញម្តង។

គួរបញ្ជាក់ថា រថយន្តនេះ អាចនឹងប្រកាសចេញជាផ្លូវការនៅក្នុងពេលឆាប់ៗខាងមុខនេះហើយ នៅក្នុងទីផ្សារប្រទសចិន ខណៈតម្លៃ និងព័ត៌មានលម្អិតផ្សេងទៀតមិនទាន់ប្រកាសចេញនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គូប្រជែងភីកអាប់ Toyota Hilux ថ្មីរបស់ក្រុមហ៊ុន Chery បង្ហាញខ្លួនជាផ្លូវការ

[បរទេស] បន្ទាប់ពីបង្ហាញខ្លួនជាគំរូនៅឯពិព័រណ៍រថយន្ត Shanghai Auto Show 2025 កន្លងមក ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បញ្ចេញជាផ្លូវការនៅរថយន្ត Chery Rely R08 ប្រភេទភីកអាប់ខ្នាតធំ ហើយនឹងត្រៀមចេញនៅចុងឆ្នាំ ២០២៥ ឬដើមឆ្នាំ ២០២៦ នៅប្រទេសចិន ។

Chery Rely R08 ដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៣ លីត្រ ជំនួយដោយន Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៦៣ សេះ និងកម្លាំងរមួល ៤២០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ។ លើសពីនេះ ជម្រើសប្រើម៉ាស៊ីនសាំង និងអគ្គិសនីសុទ្ធ EV នឹងអាចមាននៅពេលខាងមុខ ។

សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅ គឺមានភាពះហាប់ណែន ដោយផ្នែកខាងមុខមានប៉ាណាមួយផ្ទាំងធំ ជាប់ជាមួយចង្កៀងបំភ្លឺផ្លូវប្រភេទ LED មុខងារទម្លើង-ទម្លាក់ហ្វាកូតអូតូ ក៏ដូចជាប្រើថាសកង់ស្រោបសំបកក្រាសប្រភេទ Off-road ជាដើម ។

ចំពោះនៅផ្នែកខាងក្នុង ទទួលបានអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ គាំទ្រដោយឈីប Qualcomm Snapdragon 8155 លើសពីនេះ ក៏ទទួលបាននៅប្រព័ន្ធជំនួយការអ្នកបើកបរដ៏ឆ្លាតវៃ L2 ADAS ដែលបញ្ចូលនៅមុខងារជាច្រើនទៀតផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Xpeng ត្រៀមបង្ហាញរថយន្ដប្រភេទ AI Car បំពាក់មកជាមួយបច្ចេកវិទ្យាទំនើបៗ

ក្រុមហ៊ុន Xpeng ត្រៀមនឹងបង្ហាញរថយន្ត SUV ថ្មីម៉ូឌែល G7 របស់ខ្លួននៅល្ងាចថ្ងៃពុធនេះ ហើយរថយន្តនេះជាប្រភេទ “AI Car” ដំបូងគេបង្អស់ប្រើប្រាស់ប្រព័ន្ធជំនួយការបើកបរ L3។

លោក He Xiaopeng ប្រធានក្រុមហ៊ុន បានលើកឡើងថា Xpeng G7 គឺជារថយន្ត SUV ដ៏ឆ្លាតវៃដ៏កម្រមួយដែលរួមបញ្ចូល “បច្ចេកវិទ្យាកម្រិតខ្ពស់ជាមួយនឹងផាសុកភាព” ហើយមានការរចនាបែបអនាគត រួមបញ្ចូលជាមួយភាពច្នៃប្រឌិតខ្ពស់។

រថយន្ត G7 មានប្រវែង ៤ ៨៩២ម.ម ទទឹង ១ ៩២៥ កម្ពស់ ១ ៦៥៥ម.ម គម្លាតកង់មុខក្រោយប្រវែង ២ ៨៩០ម.ម មានការរចនាបែបសុីវីល័យ ដោយលេងជាមួយគែមខាងក្រោមពណ៌ខ្មៅមួយជុំរថយន្ដ ហើយកម្ពស់ខ្ពស់ពីបាតដីខ្ពស់និងបន្ថែមមកជាមួយកោងក្រោយនៅលើដំបូលទៀត។

លក្ខណៈពិសេសៗនៃការរចនាបន្ថែមទៀតរួមមាន៖ កញ្ចក់មើលចំហៀងពណ៌ខ្មៅ, ដៃទ្វាររៀបស្មើ និងកញ្ចក់ឯកជននៅទ្វារខាងក្រោយ។ រថយន្ដក៏បំពាក់មកជាមួយដំបូលកញ្ចក់បែប Panoramic ដែលទំនងជាមានស្រទាប់ការពារកម្ដៅថ្ងៃប្រកបដោយប្រសិទ្ធភាព។ ផ្នែកខាងក្នុងដែលត្រូវបានរក្សាបាននូវរចនាបថបែប Minimalist។

ចំណុចលេចធ្លោដ៏សំខាន់មួយគឺប្រព័ន្ធ “Chasing Light Panorama AR-HUD” ដែលត្រូវបានបង្កើតឡើងដោយសហការជាមួយ Huawei ហើយដាក់ឲ្យដំបូងនៅក្នុងរថយន្ត Xpeng G7។ ប្រព័ន្ធនេះរួមបញ្ចូលជាមួយនឹង Huawei hardware ហើយនិង Xpeng Software ដើម្បីផ្តល់ជូននូវការរុករកផ្លូវ និងប្រព័ន្ធជំនួយការបើកបរកាន់តែប្រសើរ។

ប្រព័ន្ធ AR-HUD ប្រើប្រាស់មុខងារ Algorithm ដើម្បីដាក់បញ្ចូលការរុករកឌីជីថលទៅលើទិដ្ឋភាពជាក់ស្ដែង ដែលជួយដល់ការសម្រេចចិត្តរបស់អ្នកបើកបរ និងបង្កើនសុវត្ថិភាព។ លក្ខណៈពិសេសរបស់វាដូចជា៖ ការរុករកកម្រិតគន្លងផ្លូវ ប្រព័ន្ធជំនួសការបើកបរនិងការដាស់តឿនសុវត្ថិភាពត្រូវបានគាំទ្រ ដោយ AR “light carpet” ត្រូវបានកែតម្រូវសម្រាប់ពេលជួបឧបសគ្គ និងផ្លូវជម្រាល។ ប្រព័ន្ធនេះក៏ផ្តល់ការព្រមានសម្រាប់ការប្តូរគន្លងផ្លូវ ចាប់យកសកម្មភាពអ្នកថ្មើរជើង និងជួយសម្រួលដល់ការបើកបរក្នុងស្ថានភាពអាកាសធាតុមិនល្អផងដែរ។

Xpeng to debut G7 SUV on Jun 11, claiming L3 computing power - CnEVPostរថយន្ត G7 ក៏នឹងក្លាយជារថយន្តដំបូងគេដែលបំពាក់នូវបន្ទះឈីប Turing AI ដែលបង្កើតដោយ Xpeng ផ្ទាល់ ដែលត្រូវបានគេពិពណ៌នាថាជដែលមានសមត្ថភាពជំរុញការបើកបរដោយស្វ័យប្រវត្តិក្នុងកម្រិតខ្ពស់។

រថយន្ត Xpeng G7 ត្រូវបានរចនាឡើងដើម្បីសង្កត់ធ្ងន់លើភាពឆ្លាតវៃ ដោយរួមបញ្ចូលបច្ចេកវិទ្យាថ្មីៗជាច្រើន។ វាត្រូវបានគេរំពឹងថានឹងមានតម្លៃប្រហែល ២៥០ ០០០យន់ ឬស្មើនឹង ៣៦ ០០០ដុល្លារ ហើយនឹងក្លាយជាដៃគូប្រជែងរបស់ Tesla Model Y, Xiaomi SU7 និង Zeekr 7X។ រថយន្ត G7 ត្រូវបានកំណត់ថា នឹងបង្ហាញខ្លួនជាផ្លូវការ និងបើកទទួលការបញ្ជាទិញជាមុននៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គីសនីសុទ្ធ Tesla Model Y juniper លក់បានច្រើនជាងគេនៅចិន

[បរទេស] កាលពីពេលថ្មីៗនេះ យោងតាមទិន្ន័យចេញពីគេហទំព័រ China EV DataTracker បានឲ្យដឹងថា រថយន្តអគ្គីសនីសុទ្ធ Tesla Model Y ស៊េរីថ្មីចុងក្រោយ លក់បានចំនួន ២៤ ៧៧០ គ្រឿង ក្នុងខែឧសភា ឆ្នាំ ២០២៥ នៅទីផ្សារប្រទេសចិន ។

ជាមួយចំនួន ២៤ ៧៧០ គ្រឿង នេះ បានជួយឲ្យរថយន្តរបស់ក្រុមហ៊ុនផលិតរថយន្តសហរដ្ឋអាមេរិកឈរកំពូលតារាងក្នុងការលក់រថយន្តប្រភេទ SUV នៅប្រទេសចិន តាមពីក្រោយដោយគូប្រជែងគឺ BYD Song Plus ដែលលក់បាន ២៤ ២៤០ គ្រឿង និងរថយន្ត Geely Xingyue L លក់បានចំនួន ២១ ០១៤ គ្រឿង ។

គួរបញ្ជាក់ផងដែរថា ទោះបីជា Tesla បានលក់រថយន្តអគ្គីសនីសុទ្ធ Model Y បានច្រើនជាងគេក៏ដោយ ក៏នៅតែជាចំនួនធ្លាក់ចុះ ដោយគិតត្រឹមពេលដូចគ្នាក្នុងឆ្នាំ ២០២៤ ដែលលក់បានចំនួន ៣៩ ៩៨៥ គ្រឿង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD Xia ប្ដូរឈ្មោះថ្មីដើម្បីត្រៀមដាក់លក់នៅលើទីផ្សារសកល

រថយន្ត BYD Xia នឹងត្រូវប្ដូរឈ្មោះទៅ BYD M9 ដើម្បីធ្វើការដាក់លក់នៅទីផ្សារសកល ខណៈទីផ្សារដំបូង ដែលរំពឹងថានឹងមានវត្ដមានរថយន្ដប្រើប្រាស់ឈ្មោះថ្មីនេះ ទំនងជាប្រទេសម៉ិកស៊ិក។

Sales of BYD Xia Hybrid MPV Begin in Chinaរថយន្ត BYD Xia ត្រូវបានដាក់តាំងបង្ហាញខ្លួនលើកដំបូងនៅឯពិព័រណ៍រថយន្ត Chengdu កាលពីខែសីហា ឆ្នាំ២០២៤។ ឈ្មោះភាសាចិនរបស់រថយន្ដនេះ បានដកស្រង់ចេញពីប្រវត្តិសាស្ត្របែបប្រពៃណី រាជវង្សសៀ (Xia dynasty)។ កាលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ រថយន្ត BYD Xia មានវត្ដមាននៅកក្នុងទីផ្សារក្នុងស្រុកជាផ្លូវការ ហើយដាក់លក់ជាមួយនឹងតម្លៃចន្លោះពី ៣៤ ៧៥០ ទៅ ៤៣ ១០០ដុល្លារ។ នៅពេលឆាប់ៗខាងមុខនេះ រថយន្តនេះនឹងចេញលក់នៅទីផ្សារសកលក្រោមឈ្មោះថា BYD M9។

BYD Xia PHEV minivan will go overseas under M9 nameស្ដិតក្រោមឈ្មោះ BYD Xia រថយន្ដនេះត្រូវបានដាក់លក់នៅប្រទេសថៃ ឥណ្ឌូនេស៊ី ហុងកុង និងប្រទេសច្រើនទៀត។ ខណៈឈ្មោះ BYD M9 នឹងចូលខ្លួនក្នុងទីផ្សារសកល ហើយទីផ្សារសកលដំបូងគេទំនងជាប្រទេសម៉ិកស៊ិក ក្នុងប្រភេទម៉ូឌែល M-series។ BYD បានលក់រថយន្តប្រមាណ ៤០ ០០០គ្រឿង នៅប្រទេសម៉ិកស៊ិកកាលពីឆ្នាំមុន។ ជាក់ស្ដែងនៅក្នុងឆ្នាំ២០២៥នេះ ពួកគេបានកំណត់គោលដៅលក់ខ្ពស់ជាងមុនរហូតដល់ ៨០ ០០០គ្រឿង។

រថយន្ត BYD M9 ត្រៀមសម្រាប់ដាក់លក់នៅទីផ្សារក្រៅប្រទេស ត្រូវបានគេប្រទះឃើញកំពុងដឹកជញ្ចូននៅទីក្រុងសៀងហៃ។  រថយន្ដនេះទំនងជារថយន្តសម្រាប់ដាក់តាំងបង្ហាញ មិនមែនសម្រាប់លក់ទេក្នុងជំហានដំបូង ។ ទោះជាយ៉ាងណាក៏ដោយ BYD មានគោលបំណងចាប់ផ្តើមការលក់ M9 នៅក្នុងត្រីមាសទី៣ នៃឆ្នាំនេះ។

BYD Xia MPV officially launched – Jingyang Electronicsរថយន្ត BYD Xia ប្រើប្រព័ន្ធ 5.0 DM ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១.៥ លីត្រ turbocharger អាចផលិតកម្លាំងបាន ១៥៤សេះ បន្ថែមកជាមួយម៉ូទ័រអគ្គិសនីចំនួន១ អាចផលិតបាន ២៦៨សេះ ។ រថយន្ដនេះបំពាក់មកជាមួយអាគុយទំហំ 20.4 kWh និង 36.6 kWh ដែលអាចធ្វើដំណើរបានចម្ងាយ ១០០ ទៅ ១៨០គីឡូម៉ែត្រ ពេលប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC ខណៈប្រើអគ្គិសនីលាយសាំងអាចបើកបរបានចម្ងាយ ១ ០៦០គីឡូម៉ែត្រ។ ចំពោះកម្រិតសុីសាំង BYD Xia សុីប្រមាណ ៥.៣លីត្រក្នុង១០០គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+