[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mazda បានធ្វើការនាំយករថយន្ត Mazda EZ-60 ស៊េរីថ្មីចុងក្រោយ ទៅដាក់តាំងបង្ហាញនៅឯពិព័រណ៍រថយន្ត Chongqing Auto Show 2025 ដែលកំពុងធ្វើឡើងនៅប្រទេសចិន ក្នុងនោះ Mazda បានប្រកាសថា មកដល់ពេល Mazda EZ-60 ទទួលបានការបញ្ជាកក់ចំនួនច្រើនជាង ២៦ ០០០ គ្រឿងហើយ គិតចាប់ពីថ្ងៃបញ្ចេញជាផ្លូវការ ។

ក្នុងនោះ បើតាមព័ត៌មានការបញ្ជាទិញបច្ចុប្បន្នរបស់ EZ-60 ក្រុមហ៊ុន Mazda និយាយថា អតិថិជនដែលបញ្ជាទិញជាមុនមានអាយុចន្លោះពី ២៥ ទៅ ៤០ ឆ្នាំ ។ លើសពីនេះ ក្រុមហ៊ុនបណ្តាក់រួមគ្នា Changan Mazda ក៏បានអញ្ជើញអ្នកប្រើប្រាស់ឲ្យចែករំលែកទស្សនៈរបស់ពួកគេ ដោយបានរំលេចលើផ្នែកសំខាន់របស់ម៉ូដែលនះ គឺការរចនាលំហូរខ្យល់ aerodynamic នៅផ្នែកខាងក្រៅ រួមទាំងបច្ចេកវិទ្យាទំនើបៗកម្រិតខ្ពស់នៅផ្នែកខាងក្នុង។

គួរឲ្យដឹងថា Mazda EZ-60 ត្រូវបានផលិតឡើងរួមគ្នារវាងក្រុមហ៊ុន Mazda និង Changan នៅប្រទេសចិន ដោយប្រើប្រាស់នៅគ្រោងឆ្អឹង EPA platform ផ្តល់នៅជម្រើសថាមពលចំនួន ២ រួមមាន ប្រើអគ្គីសនីសុទ្ធ EV អាចបើកបរបានចម្ងាយ ៦០០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងអាចបើកបរបានចម្ងាយ ១ ៣០០ គីឡូម៉ែត្រ សម្រាប់ម៉ូដែលអគ្គិសនី លាយសាំង EREV ខណៈការចេញលក់ជាផ្លូវការ នឹងធ្វើឡើងនៅខែ ៨ ឆ្នាំ ២០២៥ ៕















មុនពេលបង្ហាញខ្លួនជាផ្លូវការ Fang Cheng Bao Tai 7 ធ្លាប់ត្រូវបានគេឃើញនៅប្រទេសចិនក្នុងអំឡុងពេលធ្វើតេស្តផ្លូវផងដែរ។ ចំពោះហ្វេន BYD គ្រាន់តែលឺឈ្មោះត្រកូល Fang Cheng Bao គឺដឹងច្បាស់តែម្ដង ថារថយន្ដនេះមានកម្រិតសមត្ថភាពមិនធម្មតាហើយ។ បច្ចុប្បន្នត្រកូល Fang Cheng Bao មានរថយន្ត off-road ដ៏រឹងមាំដំណើរការជាមួយនឹងប្រព័ន្ធ Plug-in Hybrid ដូចជាម៉ូឌែល Bao 5 និង Bao 8 (ជារឿយៗគេហៅថា Leopard 5 និង Leopard 8)។
មិនមានព័ត៌មានអំពីលម្អិតទាក់ទងជាមួយលក្ខណៈបច្ចេកទេសរបស់រថយន្ដ Fang Cheng Bao Tai 7 ទេ។ ប៉ុន្ដែយោងតាមសន្មត់ពីអ្នកជំនាញរថយន្ដនេះអាចនឹងប្រើប្រាស់ប្រព័ន្ធ Plug-in Hybrid ដោយសារតែវាមានគម្របច្រកចាក់ប្រេង/សាកថ្មនៅផ្នែកខាងក្រោយទាំងពីរ។ ទោះជាយ៉ាងណាក៏ដោយ រថយន្ត BYD មួយចំនួនគាំទ្រការសាកថ្មដោយប្រើឧបករណ៍ភ្ជាប់ពីរ។ ដូច្នេះ មានលទ្ធភាពដែលរថយន្ត SUV នេះជាប្រភេទអគ្គិសនីសុទ្ធ។ រូបភាព Render ក្រៅផ្លូវការនៃរថយន្ត Fang Cheng Bao Tai 7 ត្រូវបានចែករំលែកតាមអនឡាញ ហើយធ្វើឲ្យហ្វេនរបស់រថយន្ដ Fang Cheng Bao ពេញចិត្តយ៉ាងខ្លាំង។
តាមការប៉ាន់ស្មានរថយន្ត Fang Cheng Bao Tai 7 អាចនឹងមានតម្លៃចន្លោះពី ៣០០ ០០០ ទៅ ៣៥០ ០០០យន់ ឬស្មើនិង ៤១ ៧៣០ ទៅ ៤៧ ៦៨០ ដុល្លារ។ គួរបញ្ជាក់ផងដែរចំពោះលម្អិតនិងតម្លៃរបស់រថយន្ដនេះ ក្រុមហ៊ុន BYD នៅមិនទាន់បង្ហាញជាផ្លូវការនៅឡើយទេ៕











បន្ទាប់ពីការដាក់បង្ហាញខ្លួនជាផ្លូវការ ក្រុមហ៊ុន Huawei បានបង្ហាញថា Maextro S800 ទទួលបានការបញ្ជាទិញចំនួន ១ ៦០០ គ្រឿងត្រឹមតែរយៈពេល ២៤ម៉ោងប៉ុណ្ណោះ។ លោក Yu Chengdong នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei បានថ្លែងថា ៧០% នៃការបញ្ជាទិញទាំងនោះ សម្រាប់ម៉ូឌែលកម្រិតខ្ពស់របស់ Maextro S800។
រថយន្ត Maextro S800 មានជម្រើស៦ម៉ូឌែលដាក់លក់ក្នុងតម្លៃដូចខាងក្រោម៖
Maextro S800 ប្រើប្រាស់ប្រព័ន្ធបើកបរឆ្លាតវៃ ADS 4 ចុងក្រោយបំផុតរបស់ Huawei មានសមត្ថភាពអាចបញ្ជ ដោយប្រើសម្លេងតាមរយៈ “AI trains AI”។ លើសពីនេះរថយន្ដនេះក៏បំពាក់មកជាមួយឧបករណ៍ចាប់សញ្ញា LiDAR ចំនួន ៤ និងឧបករណ៍ចាប់សញា្ញផ្សេងទៀតចំនួន ៣២ សម្រាប់ការយល់ឃើញទូលំទូលាយ ៣៦០ដឺក្រេ និងការគាំទ្រសម្រាប់ស្ថានភាពបើកបរស្មុគស្មាញ ដូចជាការបើកបរក្នុងគន្លងផ្លូវតូចចង្អៀត ការគេចវេសឧបសគ្គដោយស្វ័យប្រវត្តិ និងការចតរថយន្តបានត្រឹមត្រូវ។ លើសពីនេះ វាក៏មានប្រព័ន្ធកាប៊ីនបើកបរឆ្លាតវៃ Harmony ALPS 2.0 និងបច្ចេកវិទ្យាទំនាក់ទំនង Huawei Galaxy ផងដែរ។
សុវត្ថិភាពគឺជាចំណុចសំខាន់មួយដែលលេចធ្លោ តួខ្លួនរបស់រថយន្ដនេះ. ត្រូវបានផ្សំឡើងពីដែកថែបដែលមានកម្លាំងខ្លាំងបំផុត និងអាលុយមីញ៉ូម ដោយក្នុងនោះ ២៤% ជាដែកថែបបង្កើតដោយកម្ដៅលើសពី ១៥០០ MPa។ ការរចនានេះធ្វើឡើងដើម្បីបំពេញតាមស្តង់ដារសុវត្ថិភាព C-NCAP ប្រាំផ្កាយ និង C-IASI 3G+៕














