ក្រុមហ៊ុន Startup របស់ជប៉ុន KG Motors កំពុងចូលអង្រួនក្នុងវិស័យ EV ជាមួយការបញ្ចេញរថយន្ដអគ្គិសនីខ្នាតតូច ម៉ូឌែល “mibot” មានតម្លៃត្រឹមតែ ៧ ០០០ដុល្លារ ហើយទទួលការបញ្ជាទិញកក់មុនចំនួន ៣ ៣០០ គ្រឿង រួចជាស្រេច ជាមួយអត្រាលក់នេះ បានធ្វើឲ្យពួកគេវ៉ាដាច់ការលក់រថយន្តអគ្គិសនីសរុបរបស់ក្រុមហ៊ុន Toyota នៅប្រទេសជប៉ុនក្នុងឆ្នាំ ២០២៤។

Mibot រចនាមកបំពាក់មកជាមួយម៉ាស៊ីនត្រជាក់ ហើយធុងដាក់ឥវ៉ាន់តូចមួយ អាចបើកបរបានចម្ងាយ ១០០គីឡូម៉ែត្រ ប្រើពេលវេលាសាកថ្មចំនួន ៥ម៉ោង អាចសាកថ្មជាមួយព្រីភ្លើងធម្មតាតាមផ្ទះដោយមិនចាំបាច់មានឧបករណ៍ពិសេសណាមួយឡើយ និងអាចបើកបរក្នុងល្បឿនអតិបរមា ៦០គីឡូម៉ែត្រក្នុងមួយម៉ោង។ រថយន្ដនេះ ត្រូវបានបង្កើតឡើងសម្រាប់ការបើកបរលើផ្លូវតូចចង្អៀតនៅប្រទេសជប៉ុន។
ខណៈពេលដែលប្រទេសជប៉ុននៅតែប្រយ័ត្នប្រយែងចំពោះរការប្រើប្រាស់រថយន្តអគ្គសនី ដោយពេញចិត្តលើរថយន្តប្រភេទ Hybrid និងរថយន្តសាំង។ រថយន្តអគ្គិសនីតូច និងតម្លៃសមរម្យរបស់ KG Motors អាចនឹងបង្កើតទីផ្សារថ្មីមួយ ដែលផ្ទុយពី រថយន្ដអគ្គិសនីខ្នាតតូចដែលមានតម្លៃថ្លៃជាងរថយន្ដផលិតនៅសហរដ្ឋអាមេរិក និងអឺរ៉ុប ហើយឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុកសម្រាប់យានយន្តដែលងាយស្រួលប្រើប្រាស់ និងសន្សំសំចៃ។
លោក Kazunari Kusunoki ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន បានថ្លែងថា៖ «រថយន្តធម្មតាមានទំហំធំស្រាប់។ ការមើលឃើញរថយន្តធំៗជាច្រើនធ្វើដំណើរលើផ្លូវតូចចង្អៀតរបស់ជប៉ុន នោះហើយជាចំណុចចាប់ផ្តើមសម្រាប់ខ្ញុំ»។
យុទ្ធសាស្ត្រផលិតរថយន្តអគ្គិសនីខ្នាតតូចរបស់ KG Motors ប្រើវិធីសាស្ដ្រការបញ្ជាទិញ (make-to-order) ការធ្វើបែបនេះសម្រាប់ក្រុមហ៊ុន Startup គឺផ្ដល់ផលប្រយោជន៍ដល់ខ្លួន៕

















យោងតាមរបាយការណ៍មុនៗបានចុះផ្សាយពីភាពជាដៃគូរវាងក្រុមហ៊ុន Tank និងអ្នកផ្គត់ផ្គង់ Lidar ឧបករណ៍ចាប់សញ្ញានេះទំនងជាម៉ូឌែល ATX របស់ក្រុមហ៊ុន Hesai Technology។ ការបន្ថែមនេះបង្ហាញថា ម៉ូឌែលដែលបានអាប់ដេតនេះអាចនឹងគាំទ្រមុខងារលើសពីប្រព័ន្ធបើកបរកម្រិត Level 2 នាពេលបច្ចុប្បន្ន។
រថយន្ត Tank 500 បានអាប់ដេតថ្មីនេះ ត្រូវបានគេរំពឹងថានឹងបំពាក់មកជាមួយកន្លែងដាក់លេខនៅលើចង្កូត (column-mounted gear selector) និងចង្កូតរចនាបែបស្ព័រ (dual-spoke steering wheel)។
រថយន្ត Tank 500 បច្ចុប្បន្នមានតម្លៃប្រមាណ ៤៦ ៥០០ ដុល្លារ ហើយតម្លៃសម្រាប់ម៉ូឌែលថ្មី ទទួលបានអាប់ដេតបន្ថែម មិនទាន់ត្រូវបានបញ្ជាក់ពីតម្លៃជាផ្លូវការនៅឡើយទេ។ ចំពោះទិន្នន័យលក់ក្នុងខែមេសាបានបង្ហាញថា Tank 500 លក់បានចំនួន ៣ ៣៥០ គ្រឿង ត្រូវបានលក់នៅក្នុងប្រទេសចិន ដែលជាតួលេខដ៏រឹងមាំសម្រាប់ផ្នែករថយន្ត SUV បែប Off-road៕






រថយន្ត Polestar 4 ភ្ជាប់មកជាមួយប្រព័ន្ធជំនួយអ្នកបើកបរស្តង់ដារជាច្រើន រួមមាន Adaptive Cruise Control, Pilot Assist និង Lane Change Assist។ ម៉ូឌែលក៏បំពាក់បន្ថែមមកជាមួយប្រព័ន្ធ Forward Collision Warning, Cross Traffic Alert, Blind Spot Information និងប្រព័ន្ធកាមេរ៉ា ៣៦០ ដឺក្រេ។



រថយន្ត “Kei Car” ថ្មីនេះ នឹងបំពាក់ថ្មទំហំ ២០ kWh អាចបើកបរបានចម្ងាយ ១៨០គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ WLTC រថយន្ដនេះក៏គាំទ្រការសាកថ្មលឿន ១០០ kW និងប្រព័ន្ធកម្តៅត្រជាក់ HVAC។ ចំពោះរថយន្ដម៉ូឌែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ទីផ្សារក្រៅប្រទេស ហើយមិនត្រូវបានលក់នៅក្នុងប្រទេសចិននោះទេ។
ក្រុមហ៊ុន BYD ក៏កំពុងពង្រីកវត្តមានរបស់ខ្លួននៅក្រៅប្រទេសផងដែរ ជាមួយនឹងការបើករោងចក្រផលិតក្នុងស្រុកនៅប្រទេសថៃ និងអ៊ូសបេគីស្ថាន រួមទាំងកំពុងសាងសង់រោងចក្រថ្មីមួយទៀត នៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុននេះបានដាក់ឲ្យដំណើរការកងនាវាផ្ទុកយានយន្តផ្ទាល់ខ្លួន ដើម្បីគាំទ្រដល់ការនាំចេញទៅក្រៅប្រទេស។ ក្រុមហ៊ុនឈ្មួញជើងសាបានរំពឹងថា ការនាំចេញរបស់ BYD នឹងបន្តកើនឡើងនៅឆ្នាំ ២០២៥ ដោយសារតែកំណើននៃជួរផលិតផល ភស្តុភារកាន់តែរឹងមាំ និងការពង្រីកបណ្តាញតំណាងចែកចាយ។









