ក្រុមហ៊ុន Geely បានបង្ហាញជាផ្លូវការនូវរថយន្ត Galaxy A7 EM-i ជារថយន្តប្រភេទ Sedan ដំណើរដោយប្រព័ន្ធ (Plug-in Hybrid)។ រថយន្តម៉ូឌែល ត្រូវបានផលិតឡើងផ្ដោតលើការសន្សំសំចៃប្រេង និងបង្កើនសមត្ថភាពបើកបរបានកាន់ចម្ងាយឆ្ងាយ។ Galaxy A7 EM-i មានអត្រាស៊ីសាំងទាបគួរឲ្យភ្ញាក់ផ្អើល ដោយសារសុីត្រឹមតែជាង ២លីត្រ ក្នុង ១០០គីឡូម៉ែត្រ នៅពេលបើកបរដោយមិនប្រើថាមពលអគ្គិសនី និងមានរយៈចម្ងាយបើកបរសរុបបានជាង ២ ១០០គីឡូម៉ែត្រ។
រថយន្ត Galaxy A7 EM-i មានប្រវែងតួ ៤ ៩១៨ម.ម ទទឹង ១ ៩០៥ ម.ម កម្ពស់ ១ ៤៩៥ ម.ម និងប្រវែងគម្លាតកង់មុខក្រោយ ២ ៨៤៥ ម.ម។ រថយន្តនេះត្រូវបានគេរំពឹងថានឹងដាក់លក់ក្នុងតម្លៃប្រមាណ ១០០ ០០០យ័ន ស្មើនិង ១៤ ០០០ ដុល្លារ ជាមួយតម្លៃទាបបែបននេះ គឺជាយុទ្ធសាស្រ្ដថ្មីមួយ ដើម្បីទាក់ទាញអតិថិជនដែលចង់បានរថយន្ដប្រភេទ Sedan មានតម្លៃសមរម្យ ហើយដំណើរដោយប្រព័ន្ធ Plug-in Hybrid ជួួយសន្សំសំចៃ។
រថយន្ត A7 EM-i ត្រូវបានរចនាឡើងជាមួយនឹងរូបរាងខាងក្រៅបែបទំនើបតែមានភាពម៉ឺងម៉ាត់។ នៅផ្នែកខាងមុខបំពាក់មកជាមួយភ្លើង Daytime Runninglight LED អូសកាត់ពេញទទឹង ផ្នែកខាងមុខ តភ្ជាប់ចង្កៀងមុខដែលមានជ្រុងស្រួច ភា្ជប់ជាមួយប៉ាណាមានរន្ធខ្យល់ខាងក្រោម។
រូបរាងចំហៀងមានបន្ទាត់រចនាប្លែក យ៉ាន់កង់បែប Turbine មានច្រើនកាំ និងគែមបង្អួចពណ៌ខ្មៅរលោង។ ខណៈរថយន្ដនៅតែរក្សាដៃទ្វារបែបប្រពៃណីជំនួសឱ្យដៃទ្វាររាបស្មើ ការរចនានេះបានបង្កើនភាពងាយស្រួលក្នុងការប្រើប្រាស់។ នៅផ្នែកខាងក្រោយ ភ្លើងក្រោយដែលលាតសន្ធឹងពេញទទឹង និង Ducktail Spoiler តូចមួយបានបន្ថែមភាពរស់រវើក។

រថយន្ត Galaxy A7 EM-i ដំណើរការដោយម៉ាស៊ីនសាំងទំហំ ១.៥ លីត្រ រួមជាមួយម៉ូទ័រអគ្គិសនី ខណៈម៉ាស៊ីនសាំងនេះអាចផលិយកម្លាំងបានប្រមណ ១១២សេះ។
ចំពោះព័ត៌មានអំពីលក្ខណៈបច្ចេកទេសពេញលេញនៃប្រព័ន្ធ មិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការនៅឡើយ ប៉ុន្តែរថយន្ដទំនងជាស្រដៀងទៅនឹងម៉ូឌែល Star 8 EM-i ដែលមានទំហំធំជាង។
រថយន្ត A7 EM-i មាន២ជម្រើសក្នុងអាចបើកបរបានរយៈចម្ងាយ ៦០គីឡូម៉ែត្រ និង ១៣០គីឡូម៉ែត្រ ពេលប្រើថាមពលអគ្គិសនីសុទ្ធ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC ។ ចំពោះការប្រើប្រាស់ថាមពលអគ្គិសនីលាយសាំងអាចបើកបានចម្ងាយ ១ ៥០០ គីឡូម៉ែត្រ និង ១ ៦០០ គីឡូម៉ែត្រ។ ទោះបីជាយ៉ាងណាក៏ដោយ សេចក្តីប្រកាសព័ត៌មានផ្លូវការបានបង្ហើបថា អាចនឹងមានជម្រើសមួយទៀតដែលវែងជាងនេះ អាចឈានដល់ ២ ១០០ គីឡូម៉ែត្រ។ កាលបរិច្ឆេទនៃការដាក់លក់ និងតម្លៃរំពឹងថានឹងត្រូវបានប្រកាសក្នុងពេលឆាប់ៗនេះ។

នៅផ្នែកខាងក្នុងរថយន្ដរចនាមក ភ្ជាប់ជាមួយកុងទ័រឌីជីថលទំហំធំ (digital instrument cluster) និងអេក្រង់កម្សាន្តកណ្តាលបែបអណ្តែត (floating centre infotainment display)។ កុងសូលកណ្តាលបានរួមបញ្ចូលប៊ូតុងបញ្ជាបែប Physical ដែលងាយស្រួលប្រើ រួមមានប៊ូតុងមូលបង្វិល (rotary dial) សម្រាប់គ្រប់គ្រងប្រព័ន្ធមេឌៀ ប៊ូតុងប៉ះសម្រាប់បញ្ជាម៉ាស៊ីនត្រជាក់ និងកន្លែងដាក់កែវទឹកដែលមានគម្របបត់ឡើងចុះ (flip-up cover) ដើម្បីបន្ថែមភាពងាយស្រួលក្នុងពេលបើកបរ៕





















ក្រុមហ៊ុន Leapmotor លក់រថយន្តបានចំនួន ៤៥ ០៦៧គ្រឿង គិតក្នុងខែឧសភា កើនឡើង ១៤៨.១% ធៀបនិងឆ្នាំមុន។ គិតត្រឹមខែឧសភាឆ្នាំ២០២៥ ពួកគេលក់រថយន្ដបានចំនួន ១៧៣ ៦៥៨គ្រឿង កើនឡើង ១៦០.៨%។ រថយន្ដម៉ូឌែល C11 ទទួលការចាប់អារម្មណ៍ខ្លាំងពីអ្នកប្រើប្រាស់ ដោយសារមានមុខងារទំនើបៗនិងតម្លៃសមរម្យ។
ក្រុមហ៊ុន Harmony Intelligent Mobility ដែលគាំទ្រដោយក្រុមហ៊ុន Huawei លក់រថយន្ដបានចំនួន ៤៤ ៤៥៤ គ្រឿង ក្នុងខែឧសភា។ រថយន្ដ Aito M9 ជាម៉ូឌែលលក់ដាច់ជាងគេ ក្រោយលក់បាន ១៥ ៤៨១គ្រឿង តាមពីក្រោយដោយម៉ូឌែល M8 លក់បាន ១២ ១១៦គ្រឿង, ម៉ូឌែល. M5 Ultra លក់បាន ៤ ៨៨៩គ្រឿង និង M7 លក់បា ៤ ១៣៩គ្រឿង)។ រថយន្ត Luxeed R7 លក់បាន ៥ ១២៤គ្រឿង ខណៈដែលម៉ូដែល Stelato S9 EREV ទើបនឹងដាក់លក់ថ្មីនេះលក់បានចំនួន ២ ០០០ គ្រឿង៕













អាចថាជាការភ្ញាក់ផ្អើលមួូយ ប្រហែលជាធ្វើឲ្យបងប្អូនរៀងស្រឡាំងកាំង ដោយកាលពីខែមេសា តាមពិតទៅជាម៉ាកយីហោរបស់ជប៉ុន Suzuki ទៅវិញទេ ដែលបាននាំចូលរថយន្តច្រើនជាងចូលមកកាន់ទីផ្សារប្រទេសជប៉ុន។ បងប្អូនច្បាស់ជាងឆ្ងល់ហេតុអ្វី Suzuki ចាំបាច់នាំចូលរថយន្ដ មិនតម្លើងនៅជប៉ុនតែម្ដង ទៅកុំខាតពន្ធនាំចូល។ ប៉ុន្ដែអ្វីៗផ្ទុយពីការគិតរបស់បងប្អូន ដោយសារ ប្រទេសជប៉ុនបានរក្សាគោលនយោបាយ “គ្មានពន្ធ” (zero-tariff) លើរថយន្តនាំចូលតាំងពីឆ្នាំ ១៩៧៨ មកម្ល៉េះ។ រថយន្ដ Suzuki ត្រូវបានក្រុមហ៊ុននាំចូលមកកាន់ទីផ្សារប្រទេសជប៉ុន ត្រូវបានផលិតនៅក្នុងប្រទេសឥណ្ឌា។
ចំពោះរបាយការណ៍នាំចូលរថយន្ដកាលពីខែមេសា បានបង្ហាញថាក្រុមហ៊ុន Suzuki បាននាំចូលរថយន្តចំនួន ៣ ៩៩០គ្រឿង ចូលមកកាន់ទីផ្សារប្រទេសជប៉ុន ខណៈក្រុមហ៊ុន Mercedes-Benz បាននាំចូលរថយន្ដចំនួន ៣ ២០២គ្រឿង និង BMW ននាំចូលរថយន្ដចំនួន ២ ៥៧៥គ្រឿង ដូច្នេះមានន័យថាក្រុមហ៊ុន Suzuki ជាក្រុមហ៊ុននាំចូលរថយន្ដច្រើនជាងគេក្នុងខែមេសានៅទីផ្សារប្រទេសជប៉ុន។





