ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនផលិតរថយន្តរបស់អាមេរិកគឺ Chevrolet បានប្រឈមនឹងការលក់ធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងទីផ្សារធំបំផុតរបស់ខ្លួននៅក្នុងតំបន់អាស៊ី គឺប្រទេសចិន។

បើយោងតាម China EV DataTracker បានឲដឹងថា ការលក់រថយន្តរបស់ Chevrolet បានធ្លាក់ចុះជាបន្តបន្ទាប់ក្នុងរយៈពេល ៦ឆ្នាំ ចុងក្រោយនេះ ដោយនៅក្នុងឆ្នាំ ២០១៨ ក្រុមហ៊ុនមួយនេះលក់រថយន្តបានជាង ៦៤ម៉ឺនគ្រឿង នៅក្នុងទីផ្សារចិន ប៉ុន្តែដល់ឆ្នាំ ២០២៣ វិញ គឺបានធ្លាក់ចុះមកត្រឹមតែ ១៦៨ ៥៨៨ គ្រឿង ប៉ុណ្ណោះ ខណៈនៅក្នុងរយៈពេល ៤ខែ ដំបូង ក្នុងឆ្នាំ២០២៥ នេះវិញ គឺលក់បានត្រឹមតែ ៥ ៣១៤ គ្រឿង ប៉ុណ្ណោះ ពោលគឺធ្លាក់ចុះរហូតដល់ ៧៥,៩% ឯណ្ណោះ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំមុន។

ចំពោះមូលហេតុសំខាន់មួយនៃការធ្លាក់ចុះនេះ គឺដោយសារតែការមិនទាន់សម្របខ្លួនបានទៅនឹងទីផ្សាររថយន្តអគ្គិសនី (EV) ដែលកំពុងទទួលបានការពេញនិយមខ្លាំងនៅចិន ពោលគឺក្រុមហ៊ុនមួយនេះនៅតែពឹងផ្អែកលើការលក់រថយន្តដែលប្រើម៉ាស៊ីនចំហេះក្នុងជាចម្បងដដែល។
គួរបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន Chevrolet មានលក់រថយន្តអគ្គិសនីរបស់ខ្លួនចំនួនតែ ៣ម៉ូឌែល ប៉ុណ្ណោះ នៅក្នុងទីផ្សារចិន រួមមាន Chevrolet Menlo EV, Chevrolet Equinox EV និង Chevrolet Silverado EV ៕















មូលហេតុចំបង ដែលក្រុមជប៉ុនមួយនេះផ្ដោតលើការផលិតរថយន្ដប្រភេទ PHEV ជាងរថយន្ដអគ្គិសនី EV នៅទឹកដីសហរដ្ឋអាមេរិក ដោយសាររថយន្ដអគ្គិសនី ហាក់មិនសូវទទួលបានការគ្រាំ ជាពិសេសមិនលក់បានតាមចំនួនកំណត់ ដែលបានគ្រោងទុក។ ជាក់ស្ដែងគិតត្រឹមខែឧសភា ឆ្នាំ២០២៥ ក្រុមជប៉ុន Toyota ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំផែនបង្កើនការលក់រថយន្តប្រភេទ PHEV ធ្វើយ៉ាងណាឲ្យកើនឡើងដល់ ២០% នៃការលក់សរុបនៅទឹកដីសហរដ្ឋអាមេរិកត្រឹមឆ្នាំ ២០៣០។ គិតមកទល់ពេលបច្ចុប្បន្ន ការលក់រថយន្ដប្រភេទ PHEV របស់ Toyota នៅសហរដ្ឋអាមេរិកមានត្រឹមតែ ២.៤% ប៉ុណ្ណោះ។
ក្រុមហ៊ុន Toyota មិនបានដាក់ទុនទាំងស្រុងទៅលើការផលិតរថយន្តអគ្គិសនី (EVs) នោះទេ ប៉ុន្តែពួកគេបានពង្រីកខ្សែសង្វាក់ផលិតកម្មរថយន្តប្រភេទ Hybrid និង Plug-in Hybrid (PHEV) របស់ខ្លួន ព្រមទាំងផលិតរថយន្ដអគ្គិសនីម៉ូឌែលថ្មីមួយចំនួនផងដែរ សម្រាប់ផ្គត់ផ្គង់តម្រូវការលើទីផ្សារ។
ក្រុមហ៊ុន Toyota បានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំង ក្រោយការកែប្រែយុទ្ធសាស្ត្ររបស់ខ្លួន ប៉ុន្តែវាបានក្លាយជាការសម្រេចចិត្តដ៏ត្រឹមត្រូវមួយ ដោយសារការសម្រចចិត្តប្រើប្រាស់រថយន្ដអគ្គិសនីពីអ្នកប្រាស់រថយន្ដ នៅតែមានល្បឿនយឺតជាងការរំពឹងទុក។



រថយន្ដ BMW M2 CS ដំណើរការដោយម៉ាសុីន twin-turbo ចំណុះ ៣.០ ទំហំ៦សុីឡាំង អាចផលិតកម្លាំងបាន ៥៣០ សេះ កម្លាំងរមួល ៦៥០ញ៉ូតុនម៉ែត្រ អាចជាន់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ចាយពេលត្រឹមតែ ៣.៨វិនាទីនិងអាចបើករ Top Speed ក្នុងល្បឿន ៣០២គីឡូម៉ែត្រក្នុងមួយម៉ោង។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលសម្រាប់ហ្វេនរថយន្ដ BMW គឺរថយន្ដ BMW M2 CS ស៊េរីឆ្នាំ ២០២៦ មិនបានបំពាក់មកជាមួយជម្រើសប្រើលេខដៃ ដោយរថយន្ដបំពាក់មកជាមួយ ប្រអប់លេខអូតូ ៨ វគ្គ។
ប្រព័ន្ធសំឡេងម៉ាស៊ីនសុីមាំង រចនាមកមានសន្ទះបិទបើកបញ្ជាដោយអគ្គិសនី និងបំពង់ផ្សែងចំនួន៤ មានពណ៌ខ្មៅរលោង (matt black) ។ ចំណុចពពិសេសមួយទៀតគឺកោងផ្នែកខាងក្រោម (rear diffuser) ធ្វើពីសរសៃកាបូន (carbon fibre) ដើម្បីជួយទប់កម្ដៅសុីមាំងបានយ៉ាងល្អ។ ទ្វារខាងក្រោយមានទម្ងន់ស្រាលរចនាបែប ducktail រាងលយទៅប្រៀបដូចជា Spoiler គឺជាចំណុចពិសេសមួយរបស់រថយន្ដនេះ។
















រថយន្ដនេះត្រូវបានអភិវឌ្ឍន៍ដោយភាពជាដៃគូជាមួយក្រុមហ៊ុន JAC Group នឹងត្រូវដាក់លក់ក្នុងតម្លៃប្រហែល ១៣៨ ៧០០ ដល់ ២០៨ ០០០ ដុល្លារ។ រថយន្ត S800 ត្រូវបានបង្កើតឡើងនៅលើគ្រោងឆ្អឹងឌីជីថល Tuling Longxing របស់ Huawei និងផ្តល់ជូននូវជម្រើសម៉ូឌែលអគ្គិសនីសុទ្ធ និងម៉ូឌែលអគ្គិសនីលាយសាំងដើម្បីពង្រីកចម្ងាយបើកបរ (extended-range)។ រថយន្ដនេះ មានប្រវែងតួខ្លួនសរុប ៥ ៤៨០មម ទទឹង ២ ០០០មម កម្ពស់ ១ ៥៣៦ មម និងប្រវែងគម្លាតកង់មុខក្រោយ ៣ ៣៧០ មម។
ចំពោះកម្រិតសមត្ថភាពរថយន្ត Maextro S800 រចនាមកមានទាំងជម្រើសប្រើប្រាស់ម៉ូទ័រអគ្គិសនី២ និង៣ អាចផលិតកម្លាំងបានចាប់ពី ៤៨០ ទៅ ៨៦៤ សេះ។ សម្រាប់ម៉ូឌែល EREV ដំណើរការដោយម៉ាសុីន turbocharged ចំណុះ ១.៥ ផ្គួបជាមួយអាគុយទំហំ ៦៣.៣ គីឡូវ៉ាត់ម៉ោង និងគាំទ្រការសាកថ្មល្បឿនលឿន 6C អាចសាកពី ១០% ទៅ ៨០% ប្រើពេលត្រឹមតែ ១០.៥ នាទី។ ចំណែកឯម៉ូឌែលប្រើអគ្គិសនីសុទ្ធ បំពាក់មកជាមួយអាគុយទំហំ ៩៤.៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាត ៧០២គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC ។







