ផ្ទាំងផ្សាយពាណិជ្ជកម្ម

FAW បញ្ចេញឡានប្រើអគ្គិសនី លាយសាំង PHEV អាចជិះបានជិត ២ពាន់គីឡូម៉ែត្រ ឯតម្លៃខ្ទង់ ១មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Bestune ដែលស្ថិតនៅក្រោមក្រុមហ៊ុន FAW បានធ្វើការដាក់បញ្ចេញនៅរថយន្ត Yueyi 07 ប្រភេទ mid-size SUV នៅទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ១៣ ៩០០ ដុល្លារ ដល់ ១៩ ៤០០ ដុល្លារ ។

រថយន្តនេះ​ផលិតឡើងនៅបច្ចេកវិទ្យាគ្រោងឆ្អឹង BMP super hybrid platform ហើយដំណើរការដោយប្រព័ន្ធ PHEV ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនី ១ អាចផលិតកម្លាំងបានសរុប ៣០០ សេះ ផ្គួបជាមួយអាគុយទំហំ ៣០,៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២១០ គីឡូម៉ែត្រ ពីថាមពលអគ្គិសនីសុទ្ធ ខណៈប្រើអគ្គិសនី និងសាំងបញ្ចូលគ្នា អាចបើកបានដល់ទៅ ១ ៧៥៤ គីឡូម៉ែត្រ គាំទ្រដោយសាកថ្មល្បឿនល្បឿន អាចសាកបានពី ៣០-៨០% ប្រើរយៈពេល ២០នាទី ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៧២៤ ម.ម ទទឹង ១ ៨៨០ ម.ម កំពស់ ១ ៧១០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៧២ ម.ម ។ សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅផ្តល់នៅភាពស្ព័រ ផ្នែកខាងមុខមានប៉ាណាបិទជិត តែមានកាងរន្ធខ្យល់សម្រាប់បញ្ចុះកម្តៅម៉ូទ័រ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៨អ៉ីញជាដើម ។

ចំពោះនៅផ្នែកខាងក្នុង ទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៨អ៉ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៦ អ៉ីញ ភ្ជាប់ដោយប្រព័ន្ធប្រតិបត្តិការ Huawei HiCarសម្រាប់បញ្ជាមុខងារទូទៅនៅលើរថយន្ត រួមទាំងបញ្ចូលនៅប្រព័ន្ធ DeepSeek AI និងប្រព័ន្ធជំនួយការអ្នកបើកបរកម្រិតខ្ពស់ L2 ADAS ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ដគម្រូ Dongfeng Warrior M817 នឹងចេញលក់ជាផ្លូវការឆាប់ៗនេះ

រថយន្ត Dongfeng Warrior M817 បានបង្ហាញខ្លួននៅទីតាំងក្នុងបញ្ជីរបស់ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន (MIIT) របស់ប្រទេសចិន ដើម្បីដាក់ពាក្យស្នើសុំផលិតជាផ្លូវការ។ ចំពោះព័ត៌មានលម្អិត និងការរចនាផ្ទៃខាងក្នុងសម្រាប់រថយន្ត Warrior M817 នឹងត្រូវបានបង្ហាញជាផ្លូវការនៅក្នុងពិព័រណ៍រថយន្តតំបន់ឈូងសមុទ្រធំ Guangdong-Hong Kong-Macao លើកទី ២៩ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៥ ខាងមុខនេះ។

រថយន្ត Warrior M817 បំពាក់មកជាមួយប្រព័ន្ធ PHEV (plug-in hybrid) ច្រើនរបៀបឆ្លាតវៃ ហើយមានកម្លាំងខ្លាំងរហូត ៧០០ សេះ។ រថយន្ដប្រើប្រាស់ម៉ាស៊ីន “Plateau Power Star” ដែលត្រូវបានបញ្ជាក់ដោយវិទ្យាស្ថានស្រាវជ្រាវវិស្វកម្មយានយន្តចិន ធានានូវសមត្ថភាពខ្លាំងក្លា ។ ជាមួយប្រព័ន្ធ Warrior PHEV រថយន្ដនេះផ្តល់ជូនជម្រើសការបើកបរដោយអគ្គិសនីសុទ្ធសម្រាប់ការធ្វើដំណើរក្នុងទីក្រុងដោយគ្មានការបំភាយឧស្ម័ន និងការពង្រីកចម្ងាយប្រអគ្គិសនីជាមួយប្រេងឥន្ធនៈ ដើម្បីផ្ដោតលើការធ្វើដំណើរបែបផ្សងព្រេង។

លើសពីនេះ រថយន្ត Warrior M817 មានលក្ខណៈពិសេសប្រព័ន្ធអេកូឡូស៊ីនៃការកែច្នៃពីរោងចក្រផ្ទាល់យ៉ាងសម្បូរបែប។ ក្រុមហ៊ុន Dongfeng ផ្តល់ជូនសេវាកម្មកែច្នៃរថយន្ដនេះតាមតម្រូវការរបស់អ្នកប្រើប្រាស់ជាក់ស្ដែងរបស់អ្នកប្រើប្រាស់ផងដែរ។ រថយន្ត M817 ផ្តល់ជម្រើសកែច្នៃពីរោងចក្រផ្ទាល់ជាច្រើន ដូចជាការតុបតែងដំបូល ភ្លើងមុខ និងគ្រឿងបំពាក់សម្រាប់ការបើកបរបែប Off-Road ។ បន្ថែមពីនេះរថយន្ដក៏បំពាក់មកជាមួយសមត្ថភាពអូសទាញ និងផ្តល់ជម្រើសឧបករណ៍អូសរ៉ឺម៉ក (trailer hitch) ។

Dongfeng Warrior will launch the M817 model this month.រថយន្ត M817 គឺជាយានយន្តអគ្គិសនីលាយសាំង ដ៏ប្រណិតបែប Off-Road ដំបូងគេបង្អស់ដែលបំពាក់ដោយប្រព័ន្ធបើកបរឆ្លាតវៃ Qiankun ADS 4.0 របស់ Huawei ។ រថយន្តនេះមានការរចនាផ្នែកខាងក្រៅរឹងមាំ ហើយមានជម្រើសជាម៉ូដែលសម្រាប់ទីក្រុង និងសម្រាប់បើកបរបែប Off-Road ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Yaris Cross ស៊េរីឆ្នាំ ២០២៥ ប្រើ Hybrid មុខមាត់ថ្មី បង្ហាញខ្លួននៅអឺរ៉ុប

ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បញ្ចេញនៅរថយន្ត Toyota Yaris Cross ស៊េរីឆ្នាំ ២០២៥ ប្រភេទកូនកាត់ Hybrid ទទួលបានការអាប់ដេត រួមទាំងមុខមាត់ថ្មី នៅទីផ្សារតំបន់អឺរ៉ុប ។

Toyota Yaris Cross ថ្មីនេះ ផលិតឡើងនៅលើគ្រោងឆ្អឹង TNGA-B platform ដំណើរការដោយប្រព័ន្ធ Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៣ស៊ីឡាំង និងម៉ូទ័រអគ្គិសនី ១ មានកម្លាំងសរុប ១៣២ សេះ និងកម្លាំងរមួល ១៨៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ១៨០ ម.ម ទទឹង ១ ៧៦៥ ម.ម កំពស់ ១ ៥៩០ ម.ម និងមានកំពស់ពីដីទៅបាតរថយន្ត ១៦៥ ម.ម ។ សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅ ទទួលបានការឌីស្សាញថ្មី ដោយផ្នែកខាងមុខមានប៉ាណា រួមទាំងកាងរន្ធខ្យល់ទំហំធំ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៨អ៉ីញជាដើម ។

ចំ​នែកនៅផ្នែកខាងក្នុង មានកុងទ័របង្ហាញព័ត៌មានឌីជីថលថ្មីទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,៥ អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ។ លើសពីនេះ ក៏ទទួលបាននៅកញ្ចប់ប្រព័ន្ធសុវត្ថិភាព Toyota Safety Sense System ជំនាន់ចុងក្រោយផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota បញ្ចេញម៉ូដែល Crown 70th Anniversary Edition នៅជប៉ុន ឯតម្លៃខ្ទង់ ៥ម៉ឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញនៅរថយន្តម៉ូដែលពិសេស Toyota Crown 70th anniversary Edition ក្នុងការប្រារព្ធខួបនៃរថយន្ត Luxury នេះ ជាមួយតម្លៃលក់ចាប់ពី ៥២ ៧០០ ដុល្លារ ដល់ ៦៣ ៥០០ ដុល្លារ នៅទីផ្សារប្រទេសជប៉ុន ។

Toyota Crown 70th Edition ដំណើរការប្រព័ន្ធ self-charging Hybrid ធ្វើការរួមជាគ្នាជាមួយម៉ាស៊ីនសាំង Dynamic Force ចំណុះ ២,៥ លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបាន ២៤៥ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ ១០វគ្គ ។ លើសពីនេះ ក៏មានជម្រើសប្រើថាមពលចំហាយទឹក FCEV ផងដែរ ។

សម្រាប់ផ្នែកខាងក្រៅទទួលបានពណ៌តួខ្លួនជា ២ពណ៌ ផ្តល់នៅភាពកាន់តែប្រណិតបែប Luxury ដោយផ្នែកខាងមុខមានប៉ាណាមួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយប្រភេទ LED ឌីស្សាញរាងស្លីម ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៩អ៉ីញ ក៏ដូចជាតែមអក្សរ 70th ជាដើម។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់ភ្លោះទំហំសរុប ២៤,៦ ដែលរួមបញ្ចូលនៅកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ក៏ដូចជាតែមអក្សរ 70th  រួមទាំងហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ផងដែរ ៕

 

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន GAC កំណត់យកប្រទេសប្រេសុីលជាគោលដៅធំក្នុងការពង្រីកការលក់នៅតំបន់អាមេរិកឡាទីន

[បរទេស] ក្រុមហ៊ុន GAC បានចាប់ផ្ដើមជាផ្លូវការនូវផែនការ (Brazil Action Plan) របស់ខ្លួននៅទីក្រុង São Paulo ប្រទេសប្រេស៊ីល ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រសកលភាវូបនីយកម្ម “One GAC 2.0” របស់ខ្លួន។

GAC Launched Localization Initiative in Brazil, Debuts Five Core Models in the Brazilian Market. | | news-journal.comបន្ថែមពីការដាក់ចេញនូវយុទ្ធសាស្រ្ដថ្មីនេះ ពួកគេក៏បានដាក់លក់រថយន្ដចំនួន ៥ម៉ូឌែលទៀតរួមមាន Aion V, Aion Y, Hyptec HT, Trumpchi GS4, និង Aion ES ។ គិតមកទល់ពេលនេះក្រុមហ៊ុន GAC មានសាខាលក់រថយន្តចំនួន ៣៣កន្លែង នៅក្នុងប្រទេសប្រេស៊ីល ជាមួយនឹងអត្រាគ្របដណ្ដប់ទីផ្សារជាង ៩៥% នេះបើយោងតាមការអះអាងរបស់ក្រុមហ៊ុន។ កាលពីឆ្នាំមុន ក្រុមហ៊ុន GAC បានចាប់ផ្តើមយុទ្ធនាការ “Panyu Action” រយៈពេលបីឆ្នាំរបស់ខ្លួន ដោយកំណត់គោលដៅនាំចេញរថយន្តចំនួន ៥០០ ០០០ គ្រឿងទៅកាន់ ១០០ប្រទេស និងតំបន់ជុំវិញពិភពលោកត្រឹមឆ្នាំ ២០២៧។ ក្នុងឆ្នាំ ២០២៤ ក្រុមហ៊ុន GAC បានលក់រថយន្តនៅក្រៅប្រទេសបានជាង ១០០.០០០ គ្រឿងជាលើកដំបូង ជាការកើនឡើង ៩២.៣% ធៀបនឹងឆ្នាំមុន។

យោងតាមលោក Wei Haigang អគ្គនាយកក្រុមហ៊ុន GAC International បានឲ្យដឹងថា ប្រទេសប្រេស៊ីលគឺជាទីផ្សាររថយន្តធំជាងគេទីប្រាំមួយរបស់ពិភពលោក វាជាមជ្ឈមណ្ឌលដ៏សំខាន់មួយនៃសេដ្ឋកិច្ចនៅក្នុងតំបន់អាមេរិកឡាទីន និងជាទីតាំងសំខាន់សម្រាប់ទីផ្សារអាមេរិកឡាទីន។ ក្នុងរយៈពេលបួនខែដំបូងនៃឆ្នាំនេះ ការលក់រថយន្តអគ្គិសនីបានកើនឡើង ៣៧.៤% ធៀបនឹងឆ្នាំមុន ដល់ ៧០.៤៥០ គ្រឿង នេះបើយោងតាមសមាគមអ្នកផលិតរថយន្តប្រេស៊ីល។

GAC activated "Brazil Action Plan" and launched five models: Aion V, Aion Y, Hyptec HT, Trumpchi GS4, Aion ESក្រុមហ៊ុន GAC មានគម្រោងកំណត់យកប្រទេសប្រេស៊ីល ជាមូលដ្ឋានស្នូលសម្រាប់ទីផ្សារអាមេរិកឡាទីន ហើយរំពឹងថាការលក់នៅក្នុងប្រទេសប្រេស៊ីលនឹងឈានដល់ ១០០ ០០០ គ្រឿងក្នុងរយៈពេល ៥ឆ្នាំខាងមុខ។ កាលពីថ្ងៃទី ២៤ ខែឧសភា កន្លងទៅនេះ ក្រុមហ៊ុន GAC ក៏បានប្រកាសពីផែនការរបស់ខ្លួនក្នុងការចាប់ផ្តើមសាងសង់រោងចក្រក្នុងស្រុកត្រឹមដំណាច់ឆ្នាំ ២០២៦ និងសម្រេចបាននូវការផលិតក្នុងស្រុកសម្រាប់ម៉ូដែលមួយចំនួននៅក្នុងប្រទេសប្រេស៊ីលក្នុងឆ្នាំ ២០២៦៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota បញ្ចេញ Yaris Cross Z ប្រើ Hybrid ជិះ ១០០គីឡូម៉ែត្រ ស៊ីសាំងតែ ៣លីត្រ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅទីផ្សារប្រទេសជប៉ុន បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Toyota Yaris Cross Z Urbano ប្រភេទកូនកាត Hybrid ជាមួយតម្លៃលក់ចាប់ពី ២១ ០២០ ដុល្លារ ដល់ ២២ ៦៤០ ដុល្លារ ។

រថយន្តនេះ ដំណើរការដោយប្រព័ន្ធ dynamic Force Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៣ស៊ីឡាំង និងម៉ូទ័រអគ្គិសនី ១ អាចផលិតកម្លាំងបាន ១១៦ សេះ និងកម្លាំងរមួល ១៤៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ និងមានកម្រិតស៊ីប្រេងខ្ទង់ ៣លីត្រ/១០០ គីឡូម៉ែត្រ ។

សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅ មានប៉ាណាមុខរាងជាសំណាញ់ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៨អ៉ីញជាដើម ។

ចំពោះនៅផ្នែកខាងក្នុង ទទួលការរចនានៅផ្នែកខាងក្រៅថ្មី អេក្រង់កំសាន្តត្រូវបានផ្លាស់ប្តូរថ្មី ដែលអាចភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto ប្រព័ន្ធ navigation system ព្រមទាំងទទួលបានកញ្ចប់ប្រព័ន្ធសុវត្ថិភាព Toyota Safety Sense System ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Geely បញ្ចេញឡាន PHEV ថ្មី អាចរត់បានដល់ ២ពាន់គីឡូម៉ែត្រ!

ក្រុមហ៊ុន Geely បានប្រកាសដាក់បង្ហាញចេញនូវរថយន្តស៊េរីរបស់ខ្លួនឈ្មោះ Geely Galaxy A7 ប្រភេទ plug-in hybrid sedan ហើយគ្រោងប្រកាសចេញជាផ្លូ​​វការនៅចុងត្រីមាសទី ២ ឬដើមត្រីមាសទី ៣ ខាងមុខនេះ ជាមួយតម្លៃលក់ចាប់ពី ១៣ ៩០០ដុល្លារ នៅក្នុងទីផ្សារចិន។

Geely Galaxy A7 មានប្រវែង ៤ ៩១៨ ម.ម ទទឹង ១ ៩០៥ ម.ម កម្ពស់ ១ ៤៩៥ ម.ម និងប្រវែងគម្លាងកង់ ២ ៨៤៥ ម.ម ដំណើរការដោយបច្ចេកវិទ្យា NordThor EM-i មានម៉ាស៊ីនចំណុះ ១,៥លីត្រ ផលិតកម្លាំងបាន ១១០សេះ រួមជាមួយថ្ម Lithium iron phosphate ដែលផលិតដោយក្រុមហ៊ុន CALB-Tech មានល្បឿនអតិបរមា ១៩០ គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈព័ត៌មានលម្អិតផ្សេងទៀតមិនត្រូវបានបង្ហាញនៅឡើយទេ ប៉ុន្តែអាចបើកបរបានចម្ងាយសរុបដល់ ២ ១០០គីឡូម៉ែត្រ។

ទៅលើការរចនាផ្នែកខាងក្រៅវិញ Geely Galaxy A7 ត្រូវបានបំពាក់ដោយចង្កៀងមុខរាងស្លីម, ចង្កៀងក្រោយអូសពីម្ខាងទៅម្ខាង, spoiler, រ៉ាដា​ខាង​មុខ​, រ៉ាដា​ខាង​ក្រោយ​, កាមេរ៉ា​ឌីជីថល​, ដំបូល sunroof និងជម្រើសថាសកង់ទំហំ ១៧ អ៊ីញ ដល់ ១៩ អ៊ីញ ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងកម្មវិធីតាំងបង្ហាញរថយន្តរបស់ ឡិច ស៊ឺស ខេមបូឌា មិនមែនត្រឹមតែជាការផ្ដល់សេវាកម្មលក់រថយន្តនោះទេ

ការយកចិត្តទុកចំពោះចិត្តចំពោះអតិថិជន ជាមូលដ្ឋានគ្រិះរបស់ ឡិច ស៊ឺស ខេមបូឌា។ ក្នុងកម្មវិធីតាំងបង្ហាញរថយន្ត នៅផ្សារទំនើប  អ៊ីអន ម៉ល សែនសុខ  ស៊ីធី ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ យើងខ្ញុំបានត្រៀមខ្លួនរួចជាស្រេចក្នុងការរៀបចំបដិសណ្ឋារកិច្ច រួមជាមួយភាពប្រណិតភាព ពិសេសតាំងពីដើមដល់ចប់ជូនភ្ញៀវកិត្តិយសដែលមានវត្ដមាន។



ព្រឹត្តិការណ៍នេះនឹងមិនត្រឹមតែជាការតាំងបង្ហាញរថយន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសមួយ ផ្ដល់ជូនអតិថិជនគ្រប់រូបនឹងក្លាយ ភ្ញៀវកិត្ដិយសពិសេសរបស់
ឡិច ស៊ឺស ខេមបូឌា ហើយទទួលបានបទពិសោធន៍ថ្មី ពោរពេញដោយភាពកក់ក្ដៅនិងការយកចិត្តទុកដាក់ខ្ពស់។


ក្នុង
កម្មវិធីតាំងបង្ហាញរថយន្តនេះ យើងខ្ញុំមានមោទកភាពក្នុងការបង្ហាញជូននូវ រថយន្ត Lexus LS ដែលជាម៉ូឌែល តែមួយគត់នៅកម្ពុជា នាំចូលផ្ទាល់ផ្លូវកាដោយ ឡិច ស៊ឺស ខេមបូឌា។ រថយន្ដ នេះតំណាងឲ្យភាពឧដុង្គឧត្ដម រួមបញ្ចូលជាមួយប្រណិតភាព អបជាមួបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ ពិតជាសក្តិសម  ជាមួយការរៀបចំដិសណ្ឋារកិច្ច និងភាពប្រណិត។

លើសពីនេះ យើងខ្ញុំក៏សូមណែនាំនូវរថយន្ដ Lexus LX 700h មិនត្រឹមតែជាម៉ូឌែល ដ៏ប្រណិតប៉ុណ្ណោះទេ ប៉ុន្តែរថយន្ដនេះ បានបំពាក់ជាមួយជាជម្រើសម៉ាស៊ីនប្រើប្រាស់ប្រព័ន្ធ Hybrid ផ្ដល់នូវការសន្សំសំចៃប្រេងខ្ពស់ និងកាត់បន្ថយការបំភាយឧស្ម័នពុល។


ឡិច ស៊ឺស ខេមបូឌា
យល់ច្បាស់ពីសារៈសំខាន់នៃការថែទាំរថយន្ត ហើយដើម្បីបង្ហាញពីការយកចិត្តទុកដាក់ ចំពោះអតិថិជន នាឱកាសនោះ យើងខ្ញុំនឹងផ្ដល់ជូននូវ ការឆែកជើងក្រោម ១៥ ចំណុចដោយឥតគិតថ្លៃ សម្រាប់រថយន្ត ឡិច ស៊ឺស ទាំងអស់របស់អតិថិជនដែលមានវត្ដមានក្នុងកម្មវិធីតាំងបង្ហាញរថយន្ត


អ្វីដែល
ឡិច ស៊ឺស ខេមបូឌា ផ្ដល់ជូនអតិថិជន មិនមែនត្រឹមតែជាការផ្ដល់សេវាកម្មលក់រថយន្តនោះទេ។ ប៉ុន្តែយើងខ្ញុំនឹងផ្ដល់ជូននូវសេវាកម្មថែទាំ ជួសជុល ហើយប្រឹក្សាយោបល់ប្រកបដោយវិជ្ជាជីវៈខ្ពស់ បន្ថែមមកជាមួយ ការរៀបចំបដិសណ្ឋារកិច្ច រួមជាបញ្ចូលជាមួយប្រណិតភាព ដើម្បីធានាថា ភ្លៀវកត្ដិយសគ្រប់រូបទទួលបានអត្ដប្រយោជន៍និងគុណតម្លៃមិនអាចកាត់ថ្លៃបាន។

សូមអញ្ជើញមកចូលរួមទស្សនាកម្មវិធីតាំងបង្ហាញរបស់យើង នៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ  ស៊ីធី ដើម្បី ឈ្វេងយល់ឲ្យច្បាស់ថា ឡិច ស៊ឺស  ពិតជាអាចក្លាយជាឧត្តមភាពប្រកបដោយវិបុលភាពរបស់អ្នកសម្រាប់ឆ្នាំ២០២៥  ហើយរីករាយទទួលយកបទពិសោធន៍ផ្ទាល់ពីភាពប្រណិត ការច្នៃប្រឌិត និងបដិសណ្ឋារកិច្ចដ៏អស្ចារ្យ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

XPeng ដាក់បញ្ចេញឡានអគ្គិសនីសុទ្ធម៉ូដែលថ្មី ឯតម្លៃខ្ទង់ ៤មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Xpeng បានធ្វើការបញ្ចេញនៅរថយន្តអគ្គិសនីសុទ្ធ Xpeng P7 ស៊េរីថ្មីចុងក្រោយ ជាមួយតម្លៃលក់ចាប់ពី ៤១ ៦៥០ ដុល្លារ គ្រោងនឹងចេញលក់នៅត្រីមាសទី ៣ ឆ្នាំ ២០២៥ ក្នុងប្រទេសចិន ។

Xpeng P7 ផ្តល់នៅជម្រើសថាមពលចំនួន ២ រួមមាន ប្រើម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៣៦៣ សេះ និងជម្រើសម៉ូទ័រ ២ មានកម្លាំង ៥៨៦ សេះ ខណៈទំហំអាគុយ រួមទាំងចម្ងាយនៃការបើកបរ ក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ។

រថយន្តប្រភេទ Sedan តួវែងនេះ មានប្រវែងតួខ្លួនសរុប ៥ ០១៧ ម.ម ទទឹង ១ ៩៧០ ម.ម កំពស់ ១ ៤២៧ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ០០៨ ម.ម ។ សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅ មើលទៅប្លែកពីម៉ូដែលផ្សេងៗរបស់ XPeng ដោយមានប៉ាណាបិទជិត ចង្កៀងមុខ-ក្រោយ LED ឌីស្សាញជា H-shape ​ព្រមទាំងដៃទ្វារបើកឡើងលើ និងថាសកង់ស្ព័រទំហំ ២១អ៉ីញ​ ជាមួយដុំហ្រ្វាំង Brembo brake calipers ។ ខណៈផ្នែកខាងក្នុង មិនទាន់មានព័ត៌មានបង្ហាញនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រ៉ូបូតសាកថ្មស្វ័យប្រវត្តិរបស់ក្រុមហ៊ុន Hyundai បានចាប់ផ្ដើមដំណើរការសាកល្បងជាផ្លូវការ

ក្រុមហ៊ុន Hyundai Motor Group និងសាជីវកម្មអាកាសយានដ្ឋានអន្តរជាតិ Incheon (IIAC) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយុទ្ធសាស្ត្រមួយ ដើម្បីដាក់ឲ្យដំណើរការ រ៉ូបូតសាកថ្មយានយន្តអគ្គិសនី (EV) ដោយស្វ័យប្រវត្តិ Automatic charging robot (ACR) ដំណើរការដោយបញា្ញ សិប្បនិម្មិត (AI) នៅព្រលានយន្តហោះ Incheon ជាផ្នែកមួយនៃគម្រោងសាកល្បង។

Hyundai-robot-EV-chargerដើម្បីសម្រេចគោលដៅនេះ ក្រុមហ៊ុន Hyundai Motor Group បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយអាកាសយានដ្ឋានអន្តរជាតិ Incheon ។ ពិធីចុះហត្ថលេខានេះមានការចូលរួមពីលោក Heui Won Yang ប្រធាន និងប្រធានផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) របស់ក្រុមហ៊ុន Hyundai Motor Group លោក Hag Jae Lee ប្រធាន និងនាយកប្រតិបត្តិសាជីវកម្មអាកាសយានដ្ឋានអន្តរជាតិ Incheon រួមទាំងមន្ត្រីផ្សេងទៀតពីភាគីទាំងពីរ។

កិច្ចសហការនេះនឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការជំរុញផ្នែកបច្ចេកវិទ្យាសាកថ្មរថយន្ដអគ្គិសនី ឲ្យកាន់តែទំនើប។ ជាមួយគ្នានេះ ក្រុមហ៊ុន Hyundai Motor Group មានបំណងផ្តល់ជូននូវបទពិសោធន៍ការសាកថ្មរថយន្ដអគ្គិសនីឲ្យកាន់តែមានភាពងាយស្រួល និងប្រសើរឡើង។

Hyundai has built an autonomous robot that charges your electric car | Top  Gearតាមរយៈគម្រោងនេះ ក្រុមហ៊ុន Hyundai Motor Group និងអាកាសយានដ្ឋានអន្តរជាតិ Incheon  ធ្លាប់បានទទួលវិញ្ញាបនបត្រ (KC) កាលពីឆ្នាំមុន ដោយបញ្ជាក់ពីស្ថិរភាព និងគុណភាពររបស់រ៉ូបូតសាកថ្មស្វ័យប្រវត្តិ។ បន្ថែមពីនេះរ៉ូបូតនេះក៏ទទួលវិញ្ញាបនបត្រ (CE) ដោយបំពេញតាមតម្រូវការសុវត្ថិភាពមូលដ្ឋានរបស់សហភាពអឺរ៉ុប ដែលធានាការប្រើប្រាស់កាន់តែមានសុវត្ថិភាពសម្រាប់អតិថិជន។

ដៃគូទាំងពីរគ្រោងនឹងពន្លឿន សេវាកម្មសាកថ្មរថយន្ដអគ្គិសនី ដោយស្វ័យប្រវត្តិទៅកាន់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក្នុងស្រុក និងអន្តរជាតិផ្សេងៗដូចជា៖ ព្រលានយន្តហោះ, កំពង់ផែ និងផ្លូវដែកជាដើម។

ក្រុមហ៊ុនមួយនេះបានក្លាយជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនដំបូងគេបង្អស់នៅលើពិភពលោក ដែលផ្តល់ជូននូវជម្រើសប្រព័ន្ធមនុស្សយន្តសាកថ្មរថយន្ដអគ្គិសនី ដោយស្វ័យប្រវត្តិ ដំណើរការដោយ AI ។ បច្ចេកវិទ្យាស្រដៀងគ្នាទៅនឹងអ្វីដែលក្រុមហ៊ុន Tesla បានដាក់បង្ហាញកាលពី ១០ឆ្នាំមុន។ បច្ចេកវិទ្យារបស់ Hyundai ធ្វើអ្វីៗគ្រប់យ៉ាងដោយស្វ័យប្រវត្តិ ចាប់ពីការចាប់យកក្បាលឆ្នាំងសាកថ្មពីកន្លែងសាក រហូតដល់ការបើករន្ធសាកថ្មនៅលើរថយន្តអគ្គិសនីនិងដោតខ្សែសាកថ្ម DC fast charger ចូល៕

Hyundai Revealed an Automatic Charging Robot that Connects and Disconnects  Itself From Electric Vehicles – Autoua.net

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+