ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus បញ្ចេញម៉ូដែល IS ថ្មី ផលិតតែ ៥០០គ្រឿងប៉ុណ្ណោះ មុនពេលបោះចោលម៉ាស៊ីន V8

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus បានធ្វើការដាក់បញ្ចេញនៅរថយន្ត Lexus IS 500 Ultimate Edition ស៊េរីថ្មីឆ្នាំ ២០២៥ ប្រភេទ sedan ដែលផលិតចំនួនមានកំណត់ត្រឹមតែ ៥០០គ្រឿងប៉ុណ្ណោះ ព្រមទាំងជាម៉ូដែលចុងក្រោយដែលប្រើប្រាស់នៅម៉ាស៊ីន V8 នៅទិផ្សារអាមេរិកខាងជើង ជាមួយតម្លៃលក់ចាប់ពី ៦០ ៥៩៥ ដុល្លារ ដល់ ៦៥ ០៩៥ ដុល្លារ ។

Lexus IS 500 Ultimate Edition ដំណើការដោយម៉ាស៊ីនសាំងចំណុះ ៥,០ លីត្រ V8 អាចផលិតកម្លាំងបាន ៤៧៩ សេះ និងកម្លាំងរមួល ៥៣៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ប្រភេទ Sport Direct Shift ។

សម្រាប់ផ្នែកខាងក្រៅ Lexus IS 500 Ultimate Edition ទទួលបានថាសកង់ទំហំ ១៩អ៉ីញ ជាមួយដុំហ្រ្វាំង Brembo 6-piston brake calipers ពណ៌ក្រហម ព្រមទាំងពណ៌តួខ្លួនប្រផេះថ្មី ឬហៅថា exclusive Wind Gray metallic paint color ជាដើម។ ខណៈផ្នែកខាងក្នុង ទទួលបានកៅអីស្ព័រពណ៌ខ្មៅ លាយពណ៌ក្រហម ខណៈដៃចង្កូតយកចេញម៉ូដែល supercar Lexus LFA ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចាប់តាំងពីចេញលក់មក Deepal S09 មានការបញ្ជាទិញច្រើនជាង ២មុឺនគ្រឿង

បន្ទាប់ពីប្រកាសដាក់លក់ជាផ្លូវការនៅក្នុងកម្មវិធី Shanghai Auto Show ឆ្នាំ ២០២៥ ពេលនេះ រថយន្ត SUV ស៊េរីថ្មីរបស់ក្រុមហ៊ុន Deepal គឺ Deepal S09 ទទួលបានការបញ្ជាទិញលើស ២ម៉ឺនគ្រឿង ហើយ នៅក្នុងទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ៣៣ ១០០ ដុល្លារ ដល់ ៤២ ៨០០ដុល្លារ។

គួរឲដឹងថា Deepal S09 មានប្រវែងតួខ្លួនសរុប ៥ ០៥០ ម.ម ទទឹង ១ ៩៦០ ម.ម កម្ពស់ ១ ៧៥០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ០៥០  ម.ម ។ វាប្រើប្រាស់នូវបច្ចេកវិទ្យា Super Range Extension 2.0 ជំនាន់ថ្មីរបស់ Deepal ដំណើរជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbocharged ទំហំ ៤សុីឡាំង និងជម្រើសម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ (RWD) ផលិតកម្លាំង ៣០៩សេះ និងម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២ (AWD) ផលិតកម្លាំងបាន ៤៨៥ សេះ រួមជាមួយអាគុយទំហំ ៤០,១៨គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២១០ និង ២២០ គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ។

សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ មានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED អូសពីម្ខាងទៅម្ខាង ព្រមទាំងថាសកង់ស្ព័រទំហំធំឌីស្សាញថ្មី និងឧបករណ៍ចាប់សញ្ញា LiDAR នៅលើដំបូល និងផ្នែកខាងក្រោយ។

ខណៈផ្នែកខាងក្នុងវិញ បំពាក់ដោយប្រព័ន្ធកាប៊ីន HarmonySpace 5 របស់ក្រុមហ៊ុន Huawei មានអេក្រង់ទំហំ ១៥,៦អ៊ីញ ចំនួន ២ សម្រាប់អ្នកបើកបរ អេក្រង់ HUD ទំហំ ៤៣អ៊ីញ អេក្រង់កម្សាន្តខាងក្រោយទំហំ ២១,៤ អ៊ីញ ក៏ដូចជាកៅអីជួរមុខ និងជួរទីពីរនៃរថយន្តគាំទ្រមុខងារកំដៅ ខ្យល់ និងមុខងារម៉ាស្សា និងប្រព័ន្ធជំនួយអ្នកបើកបរកម្រិតខ្ពស់ ADS 3.3 របស់ Huawei ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចិន បញ្ចេញឡាន EV ថ្មី តម្លៃជិត ៦មុឺនដុល្លារ សាកម្តងអាចជិះបាន ៧២០គ.ម

ក្រុមហ៊ុន Li Auto បានប្រកាសដាក់បង្ហាញចេញនូវរថយន្ត Li Auto i8 ដែលជា​រថយន្ត SUV អគ្គិសនី​សេរ៊ី​របស់​ខ្លួន ហើយគ្រោងចេញ​លក់នៅ​ក្នុង​ទីផ្សារប្រទេសចិន ​នៅ​ខែ​កក្កដា ឆ្នាំ ២០២៥ ខាងមុខនេះ ជាមួយតម្លៃលក់ខ្ទង់ ៥៤ ៤០០ដុល្លារ។

Li Auto i8 មានប្រវែងតួខ្លួនសរុប ៥ ០៨៥ ម.ម ទទឹង ១ ៩៦០ ម.ម កម្ពស់ ១ ៧៤០ ម.ម និងប្រវែងគម្លាត​កង់មុខ-ក្រោយ ៣ ០៥០ ម.ម ដំណើរដោយម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង២ (AWD) អាចផលិតកម្លាំងសរុបបាន ៥៣៦សេះ មានល្បឿន​អតិបរមា​រ ១៨០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ទទួលបានជម្រើសអាគុយទំហំ ៩០,១ និង ៩៧,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៧០ និង ៧០២គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

Regulatory filing: Li Auto files for Li i8 electric SUV - CnEVPost

ចំពោះផ្នែកខាងក្រៅ​របស់ Li i8 គឺ​ស្រដៀង​គ្នា​ទៅ​នឹង​រថយន្ត​ម៉ាក Li ផ្សេងទៀតដែរ ប៉ុន្តែសម្រាប់ផ្នែកខាងក្នុងវិញ ទទួលបាននូវ​អេក្រង់​ចំនួនពីរ​ទំហំ ១៥,៧ អ៊ីញ តែមិនមាន​កុងទ័រ​បង្ហាញព័ត៌មាន​ឌីជីថលទេ ប៉ុន្តែជំនួស​មក​វិញ ដោយ​អេក្រង់បង្ហាញ​ព័ត៌មាន​លើ​កញ្ចក់ Head-up display ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD Yangwang U8L មានកម្លាំង ១ ១៨០សេះ ស្រោបមាសគ្រោងដាក់លក់ក្នងតម្លៃ២០មុឺនដុល្លារ

ត្រកូល Yangwang ដែលជាម៉ាកយីហោរថយន្តប្រណីតរបស់ក្រុមហ៊ុន BYD ពេលនេះរថយន្ដនេះ ត្រូវបានដាក់ឯកសារផលិតជាផ្លូវការ សម្រាប់រថយន្ត SUV ប្រណីតបំផុតម៉ូឌែល U8L ទៅកាន់ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន (MIIT) របស់ប្រទេសចិន។

El Yangwang U8L es un impresionante y lujoso SUV eléctrico de la marca  premium de BYD — Autos de Primeraរថយន្ត U8L ត្រូវបានពង្រីកទំហំតួខ្លួនធំជាងម៉ូឌែល U8 បន្ថែមជាមួយជាមួយជម្រើស ៦កៅអី ហើយបន្ដែមមកជាមួយជម្រើសស្រោបមាស 24K ដ៏ប្រណីតនៅ Logo ផ្នែកខាងមុខនិងខាងក្រោយ។ ការផ្លាស់ប្តូរទាំងនេះបង្ហាញថា U8L ជាគូប្រជែងដ៏ខ្លាំងក្លាបំផុត ជាមួយម៉ាកយីហោរថយន្ដប្រណីត ដែលមានស្រាប់នៅលើទីផ្សារសកល។

U8L រក្សាបាននូវរូបរាងផ្នែកខាងមុខដ៏លេចធ្លោ ដោយរក្សាតាមលំនាំរថយន្ដ U8 ត្រូវបានបំផុសគំនិតពីរូបចម្លាក់ឆ្នាំងសម្លរពីបុរាណរបស់ចិន ដើម្បីបញ្ចេញនូវអំណាច។ នៅផ្នែកខាងក្រោយ អ្នករចនាបានលុបចោលកន្លែងដាក់កង់សាគួរ ដើម្បីបង្កើតរូបរាងកាន់តែស្អាត ស័ក្តិសមសម្រាប់អតិថិជនជាន់ខ្ពស់។ ទ្វារខាងក្រោយ រថយន្ដនេះរចនាមកអាចបើបាន២ជាន់ ប្រើសម្រាប់ជាកន្លែងអង្គុយដែលអាចទ្រទម្ងន់បាន ២០០គីឡូក្រាម សាកសមបំផុតក្នុងការកម្សាន្តតាមមាត់ទឹក។

Amphibious electric ultra-Range Rover rival revealedចំពោះកម្រិតសមត្ថភាពរថយន្ដ Yangwang U8L ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន៤ អាចផលិតកម្លាំងបានប្រហែល ១ ១៨០ សេះ កម្លាំងបង្វិល ១ ២៨០ញ៉ូតុនម៉ែត្រ រួមបញ្ចូលជាមួយម៉ាស៊ីនសាំងចំណុះ ២.០។ រថយន្ដនេះបំពាក់មកជាមួយអាគុយ Blade LFP ទំហំ 49.05kWh គាំទ្រការសាកថ្មល្បឿនលឿន DC ទំហំ 110kW អាចបើកបរបាន ៨០គីឡូម៉ែត្រ ពេលប្រើថាមពលអគ្គិសនីសុទ្ធ តាមស្តង់ដារវាស់ចម្ងាយ CLT តែប្រើអគ្គិសនីលាយសាំងអាចបើកបរបានចម្ងាយ ១ ០០០ គីឡូម៉ែត្រ។

U8L ដំណើរការដោយប្រព័ន្ធ Cloud-Native P មានសមត្ថភាពអាចឲ្យរថយន្ដអណ្ដែតលើទឹក និងបង្វិលខ្លួនបាន។ ចំពោះកម្រិតសមត្ថភាពរបស់រថយន្ដ U8L មិនខុសគ្នាពីរថយន្ដ U8 ទេ។ បន្ថែមពីនេះ U8L ដំណើរដោយប្រព័ន្ធបើកបរស្វ័យប្រវត្តិ DiPilot 300 “God’s Eye” របស់ BYD ប្រើប្រាស់ LiDAR ចំនួន៣ (triple LiDAR arrays)។

Больше Range Rover и Rolls-Royce Cullinan, мощность 1180 л.с., танковый  разворот и плавучесть. Представленជាមួយនឹងការគ្រោងផលិតនៅចុងឆ្នាំ២០២៥ រថយន្ត U8L ចាត់ទុកថាជាគ្រាប់អុកជួយជំរុញយុទ្ធសាស្ត្ររបស់ Yangwang ចូលទៅក្នុងទីផ្សាររថយន្តប្រណីត ដើម្បីប្រជែងជាមួយរថយន្ដប្រេនធំៗដ៏ទៃទៀត។ តម្លៃរបស់រថយន្ដ ត្រូវបានគេរំពឹងអាចនឹងត្រូវដាក់លក់ក្នុងតម្លៃប្រហែល ១.៥ លានយ៉ន់ ស្មើនឹង ២០៥ ០០០ ដុល្លារអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ SUV ដំបូងគេរបស់ Xiaomi បង្ហាញខ្លួនជាផ្លូវការ សាកថ្មម្តងជិះបានជិត ១ពាន់គីឡូម៉ែត្រ

[បរទេស] ក្រុមហ៊ុន Xiaomi បានធ្វើការដាក់បញ្ចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ Xiaomi YU7 ប្រភេទ Mid-size SUV ហើយគ្រោងនឹងដាក់លក់ជាផ្លូវការនៅខែកក្កដា ឆ្នាំ ២០២៥ នៅប្រទេសចិន ជាមួយតម្លៃរំពឹងចាប់ពី ២៧ ៦០០ ដុល្លារ ។

Xiaomi YU7 តួខ្លួនធ្វើពីដែកប្រភេទ Ultra-high-strength steel ផ្តល់នៅភាពរឹងមាំខ្លាំង ហើយមានជម្រើស ៣ម៉ូដែលរួមមាន៖

  • ម៉ូដែល YU7 RWD បំពាក់ម៉ូទ័រអគ្គិសនី ១ មានកម្លាំង ៣១៦ សេះ និងកម្លាំងរមួល ៥២៨ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៩៦,៣ គីឡូវ៉ាត់ម៉ោង សាកថ្មពេញម្តង ជិះបាន ៨៣៥ គីឡូម៉ែត្រ
  • ម៉ូដែល YU7 Pro AWD បំពាក់ម៉ូទ័រអគ្គិសនី ២ មានកម្លាំង ៤៦៩ សេះ និងកម្លាំងរមួល ៦៩០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៩៦,៣ គីឡូវ៉ាត់ម៉ោង សាកថ្មពេញម្តង ជិះបាន ៧៧០ គីឡូម៉ែត្រ
  • ម៉ូដែល YU7 Max AWD បំពាក់ម៉ូទ័រអគ្គិសនី ២ មានកម្លាំង ៦៨១ សេះ និងកម្លាំងរមួល ៨៦៦ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១០១,៧ គីឡូវ៉ាត់ម៉ោង សាកថ្មពេញម្តង ជិះបាន ៧៧៩ គីឡូម៉ែត្រ ។ ម៉ូដែលទាំង ៣ បំពាក់ប្រព័ន្ធសាកថ្មល្បឿន 800v high-volatge អាចសាកថ្មបានពី ១០-៨០% ប្រើរយៈពេល ១២នាទី ខណៈសាកថ្មតែ ១៥នាទី ក៏អាចជិះបាន ៦២០ គីឡូម៉ែត្រ ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៩៩៩ ម.មទទឹង ១ ៩៩៦ ម.ម កំពស់ ១ ៦០៨ ម.ម និងប្រវែងគម្លាតមុខ-ក្រោយ ៣ ០០០ ម.ម ។ ផ្នែកខាងក្រៅមានកាមេរ៉ា ១២គ្រាប់ ប្រព័ន្ធចាប់សញ្ញា ultrasonic radars ចំនួន ១២ទីតាំង រួមទាំងប្រព័ន្ធចាប់សញ្ញា LiDAR sensor នៅដំបូលខាងមុខ ដែលទាំងអស់នេះ ជំនួយទៅដល់ប្រព័ន្ធជំនួយការអ្នកបើកបរកម្រិតខ្ពស់ ADAS ផងដែរ ។

ចំពោះនៅផ្នេខាងក្នុង មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំដល់ទៅ ៤៣,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៦,១ អ៉ីញ រួមទាំងកៅអីស្បែកប្រភេទ Nappa Leather មានមុខងារ zero-gravity និងមុខងារម៉ាស្សា ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ដភីកអាប់អគ្គិសនីម៉ូឌែលថ្មីរបស់ Chevrolet ដាក់លក់ក្នុងតម្លៃចាប់ពី៧មុឺនដុល្លារ

រថយន្ដភីកអាប់អគ្គិសនី Chevrolet Silverado EV Trail Boss ស៊េរីឆ្នាំ២០២៦ បានបង្ហាញខ្លួនជាផ្លូវការ ហើយត្រូវបានដាក់ជាមួយតម្លៃចាប់ពី ៧មុឺនដុល្លារឡើងទៅ នៅទីផ្សារបរទេស។

2026 Chevrolet Silverado EV Trail Boss First Look: An Electric Rough RiderTrail Boss ជារថយន្ដម៉ូឌែលថ្មីក្នុងត្រកូល Chevrolet Silverado EV រចនាមកមាន ២ជម្រើសក្នុងនោះមានជម្រើស Extended និង Max ផ្ដោតលើការបើកបរបែប Off-Road និងអូសណ្ដោង។ ចំពោះរយៈចម្ងាយនៃការបើកបររថយន្ដ Trail Boss បំពាក់ជាមួយអាគុយ Extended អាចបើកបរបានចម្ងាយប្រហែល ៦៥៩គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ EPA ខណៈជម្រើសបំពាក់មកជាមួយអាគុយ Max អាចបើកបរបានចម្ងាយប្រហែល ៧៦៩គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ GM។ Trail Boss ដំណើរតដោយម៉ូទ័រអគ្គិសនីចំនួន៤ អាចកម្លាំងបាន ៧២៥សេះ និងកម្លាំងបង្វិល ១ ០៥០ញ៉ូតុនម៉ែត្រ សម្រាប់ម៉ូឌែលប្រើប្រាស់កញ្ចប់អាគុយ Max Range។

អ្វីកាន់តែពិសេស Chevrolet Silverado EV Trail Boss បានបំពាក់មកជាមុខងារ Sidewinder អនុញា្ញតឲ្យកង់ទាំងបួនបត់ក្នុងទិសដៅតែមួយ និងរំកិលរថយន្តតាមអង្កត់ទ្រូងក្នុងល្បឿនទាប ដែលផ្តល់ឲ្យអ្នកបើកបរងាយស្រួលបត់បែនក្នុងស្ថានផ្លូវពិបាក ជាពិសេសនៅពេលជួបបញា្ហកន្លែងចតឡានចង្អៀត។ ចំពោះកម្រិតសមត្ថភាពរថយន្ដនេះអាចអូសសណ្ដោងបានទម្ងន់ប្រហែល ៥ ៦៧០គីឡូក្រាម ហើយអាចដឹកបានប្រហែល ៩៥២គីឡូក្រាម)។

View Photos of the 2026 Chevy Silverado EV Trail Bossបើនិយាយពីរូបរាងការរចាននៅផ្នែកខាងក្រៅពីរថយន្ដរចនាបែបកាចហើយអំណាច ដោយផ្នែកខាងមុខបំពាក់មកជាមួយភ្លើង Daytime Running Light អូសកាត់ពេញទទឹងផ្នែកខាងមុខ ភ្ជាប់មកជាមួយ Logo Chevrolet នៅចំកណ្ដាល ហើយបន្ថែមមកជាមួយភ្លើង LED។ Trail Boss ក៏បានបំពាក់មកជាមួយដែកសម្រាប់អូសសណ្ដោងពណ៌ក្រហមចំនួន២ នៅផ្នែកខាងមុខជាស្រេច។ ផ្នែកខាងក្រោយរថយន្ដបានបំពាក់កជាមួយស្ដុប LED រចនាបែបបញ្ឍរ នៅឈ្នាន់សម្រាប់ឡើងទៅទ្រុងខាងក្រោយ។  Trail Boss បំពាក់បន្ថែមជាមួយថាសកង់ទំហំ១៨អុីញ និង សំបកកង់ All-terrain ទំហំ ៣៥អុីញ ដើម្បីធានាថារថយន្ដរចនាមកដើម្បីបើកក្នុងស្ថានភាពពិបាក។ អ្វីដែលកាន់តែពិសេសរថយន្ដនេះបានបំពាក់ជាមួយជ័រការពារ ជុំវិញរថយន្ដ ដើម្បីកាន់បន្ថយការប៉ះទង្គិច ពេលបើកបរលក្ខណៈ Off-Road។

រថយន្ដ Chevrolet Silverado EV Trail Boss បំពាក់មក​ជាមួយប្រព័ន្ធជំនួយអ្នកបើកបរ Super Cruise 6 រួមបញ្ចូលជាមួយមុងារ Google Maps មុខងារ hands-on ដែលទើបនឹងបន្ថែមថ្មី ជួយរក្សារថយន្តស្ថិតនៅចំកន្លងផ្លូវត្រឹមត្រូវ និងកំណត់ល្បឿនតាមរថយន្ដបើកបរខាងមុខ និងមុងារ Super Cruise ភ្លើងនៅលើចង្កូតនឹងប្រែជាពណ៌បៃតង ហើយរថយន្ដអាចបើកបរដោយដោយស្វ័យប្រវត្តិ មិនបាច់កាន់ចង្កូតក្នុងពេលដំណើរ៕

The 2026 Chevy Silverado EV Trail Boss Is A Big Off-Road Upgrade

ផ្ទាំងផ្សាយពាណិជ្ជកម្ម

វត្តមានរថយន្តអគ្គិសនី Leapmotor T03 បានមកដល់កម្ពុជាហើយ ជាមួយនឹងជម្រើសល្អបំផុតសម្រាប់ប្រជាជនកម្ពុជា

បរិបទថ្មីនៃរថយន្តអគ្គិសនីនៅកម្ពុជាបានបើកកំណត់ត្រាថ្មីមួយទៀតហើយ ជាមួយនឹងការមកដល់នូវវត្តមានរថយន្តថ្មី Leapmotor T03 ដែលជារថយន្តអគ្គិសនី មានរចនាបថទាន់សម័យរចនាឡើងសម្រាប់យុវវ័យសម័យថ្មីផ្តល់នូវដ៏ស៊ីវិល័យ មានតម្លៃសមរម្យ និងបង្កើតជម្រើសថ្មីនៃមធ្យោបាយធ្វើដំណើរក្នុងទីក្រុង។ រថយន្ត Leapmotor ត្រូវបាននាំចូលផ្តាច់មុខមកកម្ពុជាដោយក្រុមហ៊ុន TF Motors ដែលជាក្រុមហ៊ុនធំដែលមានសិទ្ធនាំចូលរថយន្តម៉ាកយីហោល្បីៗនៅប្រទេសកម្ពុជា។ រថយន្ត Leapmotor T03 បានបំពាក់មកជាមួយបច្ចេកវិទ្យាទំនើបៗចុងក្រោយ និងផ្តល់នូវរយៈចម្ងាយបើកបរបានឆ្ងាយ ក្នុងតម្លៃមិនគួរឱ្យជឿ គឺតម្លៃត្រឹមតែ $15,990 ប៉ុណ្ណោះ ដែលធ្វើឲ្យវាក្លាយជារថយន្តអគ្គិសនីមានតម្លៃសមរម្យជាងគេនៅលើទីផ្សារប្រទេសកម្ពុជា និងតាមបណ្តាប្រទេសផ្សេងៗទៀតជាច្រើន។

បើទោះជាមានតម្លៃសមរម្យជាងគេ ប៉ុន្តែរថយន្ត Leapmotor T03 មិនបានកាត់ចេញនូវមុខងារប្រើប្រាស់ទំនើបៗនោះឡើយ។ ផ្ទុយទៅវិញរថយន្តនេះបានរចនាឡើងជាប្រភេទ​ hatchback ខ្នាតតូច មានទ្វារ៥ និងបំពាក់ទៅដោយបច្ចេកវិទ្យាឆ្លាតវៃ ទំនើបៗជាច្រើនដូចជា៖

  • អេក្រង់កម្សាន្តទំហំ 10 អ៉ីញ
  • អេក្រងតាប់ឡូទំហំ 8 អ៉ីញ
  • មានមុខងារភ្ផាប់ Wifi និង 4G
  • អាចកម្មវិធីទូរស័ព្ទសម្រាប់គ្រប់គ្រង
  • ប្រព័ន្ធជំនួយ AI-powered សម្រាប់បញ្ជាជាសំឡេង
  • រយៈចម្ងាយបើកបររហូតដល់ 310 Km សម្រាប់ការសាកថ្មមួយពេញ
  • មុខងារ One-pedal driving mode និង ប្រព័ន្ធហ្រ្វាំងឆ្លាតវៃជាជំនួយការធ្វើដំណើរនៅក្នុងទីក្រុង
  • ប្រព័ន្ធហ្វ្រាំងដៃអគ្គិសនី
  • ប្រព័ន្ធម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ
  • មុខងារសារ៉េកញ្ចក់មើលក្រោយអេឡិចត្រូនិច
  • មុខងារសារ៉េកញ្ចក់បង្អួចមុខ ក្រោយដោយអេឡិចត្រូនិច
  • ប្រព័ន្ធកាមេរ៉ាក្រោយនិងសេនស័រជំនួយពេលចតរថយន្ត
  • អមដោយមុខងារទំនើប និងពិសេសៗជាច្រើនទៀត។

គ្រាន់តែដឹងពីមុខងារ (car features) ត្រួសៗក៏ជឿជាក់បានដែរថា រថយន្ត Leapmotor T03 គឺជាជម្រើសដ៏ឆ្លាតវៃនិងល្អបំផុតសម្រាប់ការបើកបរប្រចាំថ្ងៃនៅក្នុងទីក្រុងនិងតាមបណ្តាខេត្ត។ ជាពិសេសរថយន្តនេះគឺពិតជាល្អសម្រាប់ស្ថានភាពផ្លូវដែលមានចរាចរណ៏មមារញឹកនិងចង្អៀតដូចនៅរាជធានភ្នំពេញ ហើយកាន់តែល្អនោះគឺងាយស្រួសចូលចតនៅចំណតតូចៗបានយ៉ាងសុវត្ថិភាព។ រថយន្តនេះមានទំហំតូចល្មម បំពាក់ដោយមុខងារទំនើបៗ មានប្រព័ន្ធសុវត្ថិភាពខ្ពស់ និងដំណើរការម៉ូទ័រអគ្គិសនីយ៉ាងមានថាមពលដែលផ្តល់ការបើកបរយ៉ាងរលូន និងបានធ្វើឲ្យវាក្លាយជាជម្រើសគួរឱ្យទុកចិត្តបំផុតសម្រាប់ម្ចាស់អាជីវកម្មដែលមានតម្រូវការធ្វើដំណើរប្រចាំថ្ងៃច្រើន ល្អសម្រាប់សិស្សានុសិស្សដែលកំពុងសិក្សា អ្នកជំនួយវ័យក្មេង ឬអ្នកម៉ាក់ដែលមានតម្រូវការជូនកូនទៅសាលានិងបំពេញការងារផ្សេងៗ ហើយកាន់តែល្អសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារដែលចង់សន្សំសំចៃខ្ពស់។

រថយន្ត Leapmotor T03 ត្រូវបានរចនាឡើងសម្រាប់អ្នកបើកបរគ្រប់ជំនាន់ ដែលមានថវិកាតិចល្មម ហើយចង់បានរថយន្តថ្មីយកទៅប្រើប្រាស់ ជាមួយការរចនាដ៏ឆ្លាតវៃ ហើយជួយសន្សំថ្លៃចំណាយប្រចាំថ្ងៃ។ រថយន្តនេះពិតជាជួយឲ្យប្រជាជនកម្ពុជាអាចចូលរួមក្នុងការប្រើប្រាស់រថយន្តដែលមានបច្ចេកវិទ្យាខ្ពស់ មានផាសុកភាព និងជាជំហានមួយក្នុងការធ្វើដំណើរឆ្ពោះទៅកាន់អនាគតពណ៌បៃតង។

បន្ថែមពីលើបទពិសោធន៍នៃការបើកបរ Leapmotor T03 រថយន្តនេះក៏ផ្តល់អត្ថប្រយោជន៍រយៈពេលវែងជាច្រើនលើថ្លៃសេវាកម្មថែទាំ ដែលជាគុណសម្បត្តិសំខាន់នៃការប្រើប្រាស់រថយន្តអគ្គិសនីផងដែរ។ ខណៈដែលក្រុមហ៊ុន TF Motors ក៏បានប្តេជ្ញាចិត្តក្នុងការគាំទ្រដល់អតិថិជនរបស់ខ្លួនតាមរយៈការចូលរួមពង្រីកបណ្តាញស្ថានីយ៍សាកថាមពលអោយកាន់តែទូលំទូលាយ ដើម្បីធានាបាននូវភាពងាយស្រួលក្នុងការសាកថាមពលរថយន្តសម្រាប់អ្នកប្រើប្រាស់ទាំងអស់ មិនថាពួកគេធ្វើដំណើរនៅក្នុងទីក្រុង ឬ​ នៅតាមបណ្តាខេត្តនោះទេ។

វត្តមាននៃការមកដល់របស់រថយន្តអគ្គិសនី Leapmotor T03 គឺជាចំណុចសំខាន់មួយនៃបេសកកម្មរបស់ក្រុមហ៊ុន TF Motors ក្នុងការជម្រុញឲ្យប្រទេសកម្ពុជាប្រែក្លាយទៅជាប្រទេសដែលប្រើប្រាស់យានយន្តអគ្គិសនីឲ្យបានច្រើន។ នៅពេលដែលប្រជាជនកម្ពុជាទាំងអស់ចាប់ផ្តើមទទួលយកការប្រើប្រាស់ និងការយល់ដឹងជាសាធារណៈកាន់តែទូលំទូលាយអំពីរថយន្តអគ្គិសនី នោះរថយន្ត Leapmotor T03 គឺជានិមិត្តសញ្ញានៃធម្យោបាយធ្វើដំណើរដ៏ឆ្លាតវៃ និងងាយស្រួលសម្រាប់មនុស្សគ្រប់រូប ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nio បញ្ចេញឡាន EV ថ្មី អាចជិះបាន ៦០០គ.ម ត្រៀមចេញលក់ក្នុងពេលឆាប់ៗនេះ

ក្រុមហ៊ុន Onvo ដែលជាផ្នែកមួយនៃក្រុមហ៊ុន Nio បានប្រកាសដាក់បង្ហាញចេញនូវរថយន្តអគ្គិសនីថ្មីមួយរបស់ខ្លួនឈ្មោះថា L90 ។

Onvo L90 មានជម្រើសចំនួន ២ គឺប្រភេទប្រើប៉ុង ១ (RWD) និងប៉ុង ២ (AWD) ដែលប្រភេទប្រើប៉ុង ១ (RWD) គឺសុីថាមពលត្រឹមតែ ១៤,៥គីឡូវ៉ាត់ម៉ោង ប៉ុណ្ណោះ ក្នុង ១០០គីឡូម៉ែត្រ និងអាចបើកបរបានចម្ងាយដល់ ៦០៥ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ខណៈប្រភេទប្រើប៉ុង ២ (AWD) វិញ គឺសុីថាមពល ១៥,៤គីឡូវ៉ាត់ម៉ោង ក្នុង ១០០គីឡូម៉ែត្រ និងអាចបើកបរបានចម្ងាយ ៥៧០ គីឡូម៉ែត្រ។

ចំពោះការរចនាផ្នែកខាងក្រៅវិញ រថយន្តនេះ គឺមានការរចនាស្រដៀងគ្នានឹងរថយន្តរបស់ Range Rover ដែរ ប៉ុន្តែដាក់ឡូហ្គូលរបស់ Onvo ខណៈផ្នែកខាងក្នុងវិញ មិនទាន់ត្រូវបានបង្ហាញចេញនៅឡើយទេ។

គួរបញ្ជាក់ថា​ រថយន្តនេះ គឺប្រើប្រាស់នូវថ្មទំហំ ៨៥គីឡូវ៉ាត់ម៉ោង ជាស្តង់ដារ និងគាំទ្រនូវបច្ចេកវិទ្យាសាកថ្មល្បឿនលឿន ៩០០វ៉ុល ខណៈការចេញលក់វិញនឹងធ្វើឡើងនៅក្នុងត្រីមាសទី ៣ ឆ្នាំ ២០២៥ ខាងមុខនេះ ជាមួយតម្លៃលក់ក្រោម ៤០០ ០០០ យន់ ឬ ៥៥ ០០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ Lexus RZ ម៉ូដែលឆ្នាំ ២០២៦ អាបដេតបន្ថែម បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus បានធ្វើការដាក់បញ្ចេញជាផ្លូវការនៅរថយន្តអគ្គីសនីសុទ្ធ Lexus RZ ស៊េរីឆ្នាំ ២០២៦ ទទួលបានអាប់ដេតថ្មីបន្ថែម គ្រោងនឹងដាក់លក់ជាផ្លូវការនៅលើទីផ្សារសហរដ្ឋអាមេរិកដើមឆ្នាំ ២០២៦ ខណៈតម្លៃ ក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ។

Lexus RZ ផ្តល់នៅជម្រើសចំនួន ៣ម៉ូដែលរួមមាន៖

  • ម៉ូដែល RZ 350e បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ២២១ សេះ ផ្កួបជាមួយអាគុយទំហំ ៧៤,៦៩ គីឡូវ៉ាតម៉ោង សាកថ្មពេញម្តង អាចបើកបរបានចម្ងាយ ៤៨២គីឡូម៉ែត្រ ។
  • ម៉ូដែល RZ 450e AWD បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំង ៣០៨ សេះ ផ្កួបជាមួយអាគុយទំហំ ៧៤,៦៩ គីឡូវ៉ាតម៉ោង សាកថ្មពេញម្តង អាចបើកបរបានចម្ងាយ ៤១៨គីឡូម៉ែត្រ ។
  • ម៉ូដែល RZ 550e F Sport AWD បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំង ៤០២ សេះ ផ្កួបជាមួយអាគុយទំហំ ៧៦,៩៦ គីឡូវ៉ាតម៉ោង សាកថ្មពេញម្តង អាចបើកបរបានចម្ងាយ ៣៦២ គីឡូម៉ែត្រ ។ ម៉ូដែលទាំង ៣ នេះ គាំទ្រការសាកថ្មពីស្ថានីយ Tesla Supercharger អាចសាកបានពី ១០-៨០% ប្រើរយៈពេល ៣០នាទី។

សម្រាប់រូបរាងខាងក្រៅរបស់ Lexus RZ ថ្មីនេះ គឺស្ទើរតែមិនផ្លាស់ប្តូរពីកំណែបច្ចុប្បន្ននោះទេ ដោយមានប៉ាណាមុខបិទជិត ឬហៅថា spindle grill ដែលជា signature របស់ Lexus អបសងខាងដោយសានុំចង្កៀងមុខរាងស្រួច LED មុខងារទម្លើង-ទម្លាក់ហ្វាកូតអូតូ ​ព្រមទាំងប្រើប្រាស់ថាសកង់ឌីស្សាញថ្មីទំហំ ២០អ៉ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងដល់ផ្នែកម្ខាង ។

ផ្នែកខាងក្នុង ទទួលបានការធ្វើឱ្យប្រសើរឡើងមួយចំនួន ដែលភ្ជាប់មកជាមួយកញ្ចក់ប្រភេទ Panoramic glass-roof ជាមួយប៉ូតុងដែលអាចប្តូរពីច្បាស់ទៅស្រអាប់បែប Privacy ប្រើប្រាស់នៅដៃចង្កូតធម្មតា ខុសពីទីផ្សារសផ្សេងៗដែលជាប្រភេទ Yoks-Style ខណៈម៉ូដែល ក៏ដូចជាហ្វ្រាំងដៃអេឡិច ជាមួយមុខងារ Auto Hold និងកន្លែងសាកថ្មឥតប្រើខ្សែជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda HR-V ស៊េរីឆ្នាំ២០២៦ ដាក់លក់ជាផ្លូវការក្នុងតម្លៃជាង២មុឺនដុលា្លរ

[បរទេស] ក្រុមហ៊ុន Honda បានដាក់បង្ហាញរថយន្ដ Honda HR-V ស៊េរីឆ្នាំ២០២៦ ជារថយន្តប្រភេទ Crossover ដែលពេញនិយមបំផុតនៅអាមេរិកក្នុងចំណោមអ្នកទិញជាយុវវ័យជំនាន់ Gen Z។

02 2026 Honda HR-V EX-LHonda HR-V ស៊េរីឆ្នាំ២០២៦ រចនាជាមួយជម្រើល៣ម៉ូឌែលជាមួយជម្រើសតម្លៃផ្សេងគ្នានៅទីផ្សារបរទេស៖

  • ម៉ូឌែល LX ដាក់លក់ក្នុងតម្លៃ ២៦ ២០០ដុល្លារ
  • ម៉ូឌែល Sport ដាក់លក់ក្នុងតម្លៃ ២៨ ០០០ដុល្លារ
  • ម៉ូឌែល EX-L ដាក់លក់ក្នុងតម្លៃ ៣០ ០៥០ដុល្លារ

រថយន្ដ Honda HR-V ដំណើរដោយម៉ាសុីនចំណុះ ២.០ ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបាន ១៥៨សេះ កម្លាំងរមួល ១៨៧ញ៉ូតុនម៉ែត្រ ផ្គូផ្គងជាមួយប្រអប់លេខអូតូ CVT រថយន្ដនេះមានទាំងជម្រើសប្រើប្រាស់ទាំងបុង១និងបុង២។ រថយន្ដ HR-V ស៊េរីចុងក្រោយទទួលបានការអាប់ដេត ផ្នែកខាងក្នុង ដោយបំពាក់ជាមួយអេក្រង់កម្សាន្ដធំជាងម៉ូឌែលចាស់។

2026 honda hrvរថយន្ដបានបំពាក់មកជាមួយអេក្រង់កម្សាន្ដទំហំ ៩អុីញ ភ្ជាប់មកជាមុខងារ Apple CarPlay, Android Auto និងកន្លែងសាកថ្មឥតប្រើខ្សែ។ ចំពោះឧបករណ៍សម្លេងម៉ូឌែល LX បំពាក់មកជាមួយ Speaker ចំនូួន៤គ្រាប់ ហើយម៉ូឌែល Sport បំពាក់មកជាមួយ Speaker ចំនូួន៦គ្រាប់ និងម៉ូឌែល បំពាក់មកជាមួយ Speaker ចំនូួន៨គ្រាប់។

2025 Honda HR-V Interior | Headquarter HondaHonda HR-V បំពាក់មកជាមួយប្រព័ន្ធជំនួយអ្នកបើកបរ Honda Sensing ដែលរួមមាន៖ ប្រព័ន្ធកំណត់ល្បឿនតាមរថយន្ដបើកខាងមុខ, ប្រព័ន្ធជំនួយក្នុងពេលកកស្ទះចរាចរណ៍, ប្រព័ន្ធចាប់ស្លាកសញា្ញចរាចរណ៍, ប្រព័ន្ធតម្លើង ទម្លាក់ភ្លើងហ្វារដោយស្វ័យប្រវត្ដិ, ប្រព័ន្ធព្រមានការបុកទង្គិចពីមុខ, ប្រព័ន្ធព្រមានការចេញពីគន្លងផ្លូវ និងប្រព័ន្ធចាប់ហ្វ្រាំងកាត់បន្ថយការបុកទង្គិច៕

2026 honda hrv

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+