[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត All-new Nissan Micra ស៊េរីឆ្នាំ ២០២៦ ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ គ្រោងនឹងចេញលក់នៅចុងឆ្នាំ ២០២៥ នៅទីផ្សារតំបន់អឺរ៉ុប ជាមួយតម្លៃលក់ខ្ទង់ ២៥ ០០០ ផោត ស្មើនឹងខ្ទង់ ៣៣ ៥០០ ដុល្លារ ។

រថយន្តនេះនឹងផលិតឡើងនៅលើគ្រោងឆ្អឹង CMF-BEV platform ដែលជាគ្រោងឆ្អឹងសម្រាប់រថយន្តអគ្គិសនីខ្នាតតូច បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១៤៩ សេះ ផ្គួបជាមួយអាគុយទំហំ ៥២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤០៨ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង គាំទ្រដោយការសាកថ្មល្បឿនលឿន អាចសាកបានពី ១៥-៨០% ប្រើរយៈពេល ៣០នាទី ព្រមទាំងទទួលបានប្រព័ន្ធផ្ទេរថាមពល V2L ផងដែរ ។

Nissan Micra EV មានប្រវែងខ្លួនសរុប ៤ម៉ែត្រ ទទឹង ១,៨ ម៉ែត្រ កំពស់ ១,៦ ម៉ែត្រ និងប្រវែងគម្លាតកង់មុខ-ក្រោយ ២,៥ ម៉ែត្រ ។ សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅ ស្រដៀងទៅនឹងរថយន្ត Mini Cooper ដោយប្រើប្រាស់ចង្កៀងមុខ-ក្រោយ LED រាងពងក្រពើ ព្រមទាំងបំពាក់ថាសកង់ទំហំ ១៨អ៉ីញជាដើម ។

ចំពោះនៅផ្នែកខាងក្នុង ការតុបតែងបានយកលំនាំចេញរថយន្ត Renault 5 E-Tech ដោយមានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,១ ជាអេក្រង់ភ្លោះ បញ្ចូលនៅប្រព័ន្ធ NissanConnect system ជាមួយនឹង Google Built-in services ក៏ដូចជាហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold កន្លែងសាកថ្មឥតប្រើខ្សេ រួមទាំងប្រព័ន្ធជំនួយការអ្នកបើកបរ Nissan ProPilot ADAS ទៀតផង ៕



















រថយន្ត eπ007 ស៊េរីឆ្នាំ២០២៥ បន្តផ្តល់ជម្រើសប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ (EV) និងអគ្គិសនីលាយសាំង (EREV)។ ចំពោះម៉ូឌែលប្រើប្រាស់អគ្គិសនីសុទ្ធ (EV) អាចបើកបរបានរយៈចម្ងាយ ៦៥០គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC ចំណែកឯម៉ូឌែលអគ្គិសនីលាយសាំង EREV អាចបើកបានចម្ងាយ ២៣០គីឡូម៉ែត្រ ពេលប្រើអគ្គិសនីសុទ្ធ តែបើប្រើអគ្គិសនីលាយសាំងអាចបើកបរបានចម្ងាយ ១២៣០គីឡូម៉ែត្រ។
រូបរាងខាងក្រៅនៅតែមិនមានការផ្លាស់ប្តូរច្រើនសម្រាប់ម៉ូដែលឆ្នាំ២០២៥។ ចំពោះរូបរាងនៅផ្នែកខាងក្រៅរថយន្ដននេះមានប្រវែងតួខ្លួនសរុប ៤ ៨៨០មម ទទឹង ១ ៨៩៥មម កម្ពស់ ១ ៤៧០មម គម្លាតកង់មុខក្រោយ ២ ៩១៦មម បំពាក់មកជាមួយកង់ស្ព័រ “Star Shine” ទំហំ 19 អុីញ និងសំបកកង់ Continental ដែលគ្មានសម្លេង។
នៅផ្នែកខាងក្នុង រចនាមកផ្តោតលើការបើកបរឆ្លាតវៃ និងផាសុកភាព។ Dongfeng eπ007 ស៊េរីឆ្នាំ២០២៥ បំពាក់មកជាមួយអេក្រង់កុងទ័រទំហំ ១០.២ អុីញ អេក្រង់កម្សាន្ដទំហំ ១៥.៦ អុីញ កម្រិត 2.5K។ ប្រព័ន្ធកម្សាន្តរបស់រថយន្ដនេះ ត្រូវបានអាប់ដេតទៅជាប្រព័ន្ធ eπOS 2.0 ការរួមបញ្ចូលជាមួយការប្រើប្រាស់បច្ចេកវិទ្យា AI ដូចជា Doubao, Deepseek, QQ Music, Alipay Car Life, និង Tencent App Store ក៏ត្រូវបានបន្ថែមផងដែរ។
សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅ Toyota RAV4 GR Sport ស៊េរីថ្មីចុងក្រោយ រចនាមករាងកាចជាងគេ ដោយមានប៉ាណាមុខមួយផ្ទាំងធំរាងជាសំណាញ់ ជួយដល់ប្រព័ន្ធលំហូរខ្យល់បានយ៉ាងល្អ បន្ថែមមកជាមួយ LED រចនាបែបអក្សរ C មុខងារទម្លើង-ទម្លាក់អូតូ ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័ និងចង្កៀងក្រោយ LED ឌីស្សាញថ្មីផងដែរ ។ នេះក៏ជាចំណុចទាក់ចិត្តមួយខ្លាំងមែនទែនដោយរបស់រថយ្ដ RAV4 GR-Sport មានរចនាបែបស្ព័រមានរូបរាងស្រស់ស្អាត ហើយថែមទាំងប្រើប្រាស់ប្រព័ន្ធ Plug-in hybrid ជួយសន្សំសំចៃទៀត។
ចំណែកឯផ្នែកខាងក្នុងវិញ Toyota រក្សាភាពសាមញ្ញ។ ថ្វីត្បិតតែផ្នែកខាងក្នុងមិនមានការអាប់ដេតធំដុំក៏ដោយ ក៏អ្នកនឹងឃើញការបន្ថែមនូវ ស្លាកសញ្ញា GR នៅលើក្បាលពូក, ចង្កូត បន្ថែមមកជាមួយ Paddle shifters និងឈ្នាន់អាលុយមីញ៉ូម។










ម្ចាស់រថយន្ត Tundra នឹងទទួលបានលិខិតជូនដំណឹង អំពីកម្មវិធីកោះហៅនេះចាប់ពីខែកក្កដាឆ្នាំ២០២៥ នេះតទៅ។ បញ្ហាភ្លើងស្ដុបនេះគ្រាន់តែជារឿងតូចតាចប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងបញ្ហា លើប្រព័ន្ធម៉ាស៊ីនដែលក្រុមហ៊ុន Toyota ធ្លាប់ជួបប្រទះជាមួយរថយន្ត Tundra ជំនាន់ទីបី និង Lexus LX ក្នុងឆ្នាំ 2024។ 





ក្រុមហ៊ុន Zeekr បានបញ្ជាក់ថាម៉ូឌែល 7X ដែលដាក់លក់នៅអឺរ៉ុបមាន៣ជម្រើសផ្សេងគ្នាក្នុងនោះមានជម្រើស Premium, Long Range, និង Performance ។ រថយន្ដនេះបំពាក់មកជាមួយជម្រើសអាគុយទំហំ 75kWh (Golden) អាចបើកបរបានចម្ងាយ ៦០៥គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC និង 100kWh (Kirin) អាចបើកបរបានចម្ងាយ ៧០៥គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC។
ចំពោះកម្រិតសមត្ថភាពវិញ Zeekr 7X ប្រើប្រាស់បុងមួយ (RWD) ដំណើរការដោយ ម៉ូទ័រអគ្គសិនីចំនួនមួយ អាចផលិតកម្លាំងបាន ៤១៦សេះ កម្លាំងបង្វិល ៤៤០ញូតុនម៉ែត្រ ខណៈម៉ូឌែល ប្រើប្រាស់បុង ២ (AWD) ដំណើរដោយម៉ូទ័រអគ្គិសនីចំនួន២ អាចផលិតកម្លាំងបាន ៦៣៧សេះ កម្លាំងបង្វិល ៧១០ញូតុនម៉ែត្រ ។ 


