ផ្ទាំងផ្សាយពាណិជ្ជកម្ម

​Toyota ដាក់លក់ឡាន Venza នៅអាមេរិកជាថ្មី ក្រោយខកខាន ៥ឆ្នាំ

Toyota Venza បាន​បង្ហាញ​វត្តមាន​នៅ​ទីផ្សារ​សហរដ្ឋអាមេរិក​ជា​ថ្មី​ម្ដង​ទៀត​ក្រោយ​​បាត់​​វត្តមាន​ជិត ៥ ឆ្នាំ ដោយ​វិល​ត្រឡប់​ម្ដង​នេះ​ជា​មួយ​ស៊េរី​ឆ្នាំ ២០២១ មាន​ការ​ផ្លាស់​ប្ដូរ​រូបរាង​ថ្មី។ តាម​ពិត​ទៅ​រថយន្ត​នេះ​ដូច​ជា​ Toyota Harrier ដែល​ដាក់​លក់​ជប៉ុន​ដែរ គ្រាន់​តែ​ប្ដូរ​ឈ្មោះ។

Toyota Venza ស៊េរី​ឆ្នាំ ២០២១ ដែល​លក់​នៅ​អាមេរិក​គឺ​មាន​តែ​ជា​ប្រភេទ​ប្រព័ន្ធ​​ Hybrid ដែល​មាន​បំពាក់​ដោយ​ម៉ាស៊ីន​សាំង​ចំណុះ ២,៥លីត្រ គួប​ផ្សំ​ជា​មួយ​ម៉ូទ័រ​អគ្គិសនី​ចំនួន ៣ ដែល​អាច​ផ្ដល់​កម្លាំង​បាន​សរុប ២១៩ សេះ និង​មាន​កម្រិត​ស៊ី​សាំង​ ៥,៨៨ លីត្រ ក្នុង​​ចម្ងាយ ១០០ គីឡូម៉ែត្រ។

អំពី​រូបរាង​របស់ Venza ក្រុមហ៊ុន Toyota មិន​បាន​និយាយ​ពណ៌នា​ច្រើន​នោះ​ទេ​អំឡុង​កម្មវិធី​ប្រកាស​ចេញ ដោយ​វា​មាន​រូបរាង​ស្ទើរ​តែ​ដូច​គ្នា​បេះ​ដាក់​ទៅ​នឹង​ Toyota Harrier សម្រាប់​ទីផ្សារ​ប្រទេស​ជប៉ុន។

ផ្នែក​ខាង​ក្នុង​មាន​បំពាក់​ដោយ​អេក្រង់​​ទំហំ​ ៨អ៊ីញ និង​មាន​ Option ទំហំ ១២,៣អ៊ីញ ដែល​​គាំទ្រ​​ប្រព័ន្ធ Android Auto, Apple CarPlay និង Amazon Alexa។ វា​ក៏​មាន​បំពាក់​ប្រព័ន្ធ​សំឡេង​ដែល​មាន​រន្ធ​បំពង​សំឡេង​ចំនួន ៦ មក​ជា​ស្តង់ដារ ប៉ុន្តែ​អាច​ប្ដូរ​ដាក់​ប្រព័ន្ធ​សំឡេង JBL ដែល​មាន​រន្ធ​បំពង​សំឡេង​ចំនួន ៩ ផង​ដែរ។ Option គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ទៀត​គឺ​ដំបូល Star Gaze ដែល​បំពាក់​ដោយ​បច្ចេកវិទ្យា​កញ្ចក់​ Electrochromic អាច​ប្ដូរ​​កញ្ចក់​​ពី​ថ្លា​ទៅ​ស្រអាប់​បាន​យ៉ាង​ពិសេស។

Toyota Venza ឆ្នាំ ២០២១ នឹង​ចេញ​លក់​នៅ​​អំឡុង​ខែ​មិថុនា ទៅ​ខែ​កញ្ញា​ខាង​មុខ​នេះ ដែល​ស្ថិត​នៅ​ចន្លោះ RAV4 និង Highlander។ Toyota មិន​បាន​ប្រាប់​អំពី​តម្លៃ​នោះ​ទេ ប៉ុន្តែ​វា​ទំនង​ជា​មាន​​ចាប់​ពី​ក្រោម ៣ម៉ឺន​ដុល្លារ៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda CX-3 មានជម្រើសពណ៌ថ្មី និងម៉ាស៊ីនតូច ស៊ីសាំងត្រឹម ៥,៩លីត្រ/១០០គ.ម៉

Mazda បានអាប់ដេតលើរថយន្ត CX-3 នៅក្នុងប្រទេសជប៉ុន ដោយបន្ថែមជម្រើសម៉ាស៊ីនតូច និងពណ៌ថ្មីផងដែរ។

បន្ថែមពីលើម៉ាស៊ីនមានស្រាប់ គឺម៉ាស៊ីនសាំងចំណុះ ២,០លីត្រ និង ម៉ាស៊ីនម៉ាស៊ូត ១,៨លីត្រ ឥឡូវនេះ Mazda CX-3 មានបំពាក់ម៉ាស៊ីនសាំង naturally aspirated ចំណុះ ១,៥លីត្រ Skyactiv-G ទំហំ ៤ស៊ីឡាំងថ្មី មានកម្លាំង ១១០សេះ ប្រើប្រអប់លេខដៃ ៦វគ្គ និងប៉ុងមួយមកស្តង់ដារ តែក៏មាន Option ប៉ុងពីរ AWD ដែរ។

ដោយសារតែប្រើម៉ាស៊ីនតូចជាងមុន ដូច្នេះ Mazda CX-3 រឹតតែសន្សំសំចៃ ដោយមានកម្រិតស៊ីសាំងជាមធ្យម ៥,៩លីត្រ/១០០គីឡូម៉ែត្រ សម្រាប់ប្រភេទម៉ាស៊ីនចំណុះ ១,៥លីត្រ។

ក្រៅពីនោះ វាក៏បន្ថែមពណ៌ថ្មី គឺពណ៌ប្រផេះ Polymetal Gray Metallic ទៀតផង។ CX-3 ក៏ទទួលបានកៅអីជំនាន់ថ្មី ក៏ដូចជាមុខងារ Apple CarPlay និង Android Auto ផងដែរ។ វានឹងចេញលក់នៅលើទីផ្សារប្រទេសជប៉ុន នៅថ្ងៃទី០៤ ខែមិថុនា ជាមួយនឹងតម្លៃចាប់ពី ១៧ ៦០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Sienna Hybrid ឆ្នាំ២០២១ ថ្មី ស៊ីសាំងកាន់តែតិច ឌីហ្សញរឹតតែកាច

Toyota បានបញ្ចេញរថយន្ត Sienna Hybrid ស៊េរីឆ្នាំ២០២១ ជាផ្លូវការ។ Sienna ជំនាន់ទី៤ ថ្មីនេះប្រើគ្រោងឆ្អឹង TNGA-K ហើយបំពាក់ម៉ាស៊ីន Hybrid ជាលើកដំបូង ជួយឲ្យវាកាន់តែសន្សំសំចៃ។

Sienna Hybrid មានកាប៊ីនខាងក្នុងធំទូលាយ ហើយរៀបចំបានយ៉ាងស្រស់ស្អាត ដោយក្នុងនោះមានបំពាក់កុងទ័រឌីជីថលទំហំ ៧អ៊ីញ និងអេក្រង់ Touchscreen ៩អ៊ីញ មានមុខងារ Android Auto និង Apple CarPlay ផងដែរ។

រថយន្តវ៉ែនខ្នាតតូចនេះបំពាក់ម៉ាស៊ីន Hybrid ថ្មី ហៅថា Toyota Hybrid System II ជាមួយនឹងម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនី ២ មានកម្លាំងសរុប ២៤៣សេះ ហើយមានកម្រិតស៊ីសាំងជាមធ្យម ៧,១លីត្រ/១០០គីឡូម៉ែត្រ។ វាផ្តល់ជម្រើសបើកបរ ៤ គឺ EV, Normal, Eco និង Sport។

Sienna ឆ្នាំ២០២១ បំពាក់ប្រព័ន្ធ Toyota Safety Sense 2.0 មកស្តង់ដារ ក្នុងនោះមានមុខងារដូចជា Pre-Collision System with Pedestrian Detection/Lowlight Detection, Full-Speed Range Dynamic Radar Cruise Control, Lane Departure Alert with Steering Assist, Lane Trace Assist, Automatic High Beams និង Road Sign Assist។

បន្ថែមពីនេះក៏មានពោងសុវត្ថិភាព ១០ និងមុខងារផ្សេងទៀតដូចជា Enhanced Vehicle Stability Control (VSC) with Traction Control (TRAC), Electronic Brake-force Distribution (EBD), Brake Assist (BA), Anti-lock Braking System (ABS) និង Smart Stop Technology (SST) ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford ចេញមុខបញ្ជាក់អំពីដំណឹងល្អទាក់ទង F-150 ជំនាន់ថ្មី

រថយន្ត​ដែល​គេ​ទន្ទឹង​រង់ចាំ​បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការ​ច្រើន​បំផុត​នោះ​គឺ Ford F-150 ​ជំនាន់​ថ្មី។ គួរ​សោក​ស្ដាយ​ការ​បង្ហាញ​ចេញ និង​ការ​ផលិត​រថយន្ត​នេះ​មាន​ការ​ពន្យារពេល​​ជា​បន្ត​បន្ទាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩។ យ៉ាងណាក្ដី​នា​ពេល​នេះ Ford បាន​ចេញ​មុខ​ប្រាប់​អំពី​ដំណឹង​ល្អ​ដល់​អតិថិជន​គឺ ​រថយន្ត​ Ford F-150 នឹង​ចាប់​ផ្ដើម​ធ្វើ​ការ​ដឹក​ជញ្ជូន​ចេញ​ឲ្យ​អតិថិជន​នៅ​ក្នុង​ឆ្នាំ​នេះ​តែ​ម្ដង។

Kelli Felker ជា​អ្នក​ចាត់​ការ​ផ្នែក​ទំនាក់ទំនង​នៅ Ford បាន​និយាយ​ថា ៖ “យើង​​អាច​ដឹក​ជញ្ជូន​រថយន្ត Ford F-150 ជំនាន់​ថ្មី​ដល់​អតិថិជន​ចាប់​ផ្ដើម​ពី​អំឡុង​ត្រីមាស​ទី ៤ ឆ្នាំ​នេះ។ ក្រុម​ការងារ​បន្ត​ធ្វើ​ការ​បាន​យ៉ាង​បញ្ហា​ដើម្បី​ឲ្យ​ទាន់​តាម​ផែនការ ទោះ​ជួប​បញ្ហា​ប្រឈម​ដោយ​សារ​កូវីដ​១៩​ក្ដី។ យើង​ទន្ទឹង​រង់ចាំ​បង្ហាញ​រថយន្ត​ភីកអាប់​ជំនាន់​ថ្មី​របស់​យើង​ឆាប់ៗ​នេះ ហើយ​នឹង​ចាប់​ផ្ដើម​ដឹក​ជញ្ជូន​ចាប់​ពី​ឆ្នាំ​នេះ។”

​ការ​ប្រកាស​ចេញ​រថយន្ត Ford F-150 ជំនាន់​ថ្មី​គេ​នៅ​មិន​ទាន់​ដឹង​ថា​ធ្វើ​ឡើង​នា​ពេល​ណា​នៅ​ឡើយ​ទេ ប៉ុន្តែ​រំពឹង​ថា​​ធ្វើ​ឡើង​នា​​អំឡុង​ខែ​មិថុនា​ខាង​មុខ​នេះ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus ធ្វើរឿងមួយ មិនធ្លាប់ធ្វើពីមុនមក

បើ​ផ្អែម​តាម​កា​ចុះ​ផ្សាយ​របស់ Cars Direct បាន​ឲ្យ​ដឹង​ថា​ Lexus ​នៅ​អាមេរិក​បាន​ធ្វើ​រឿង​មួយ​ដែល​មិន​ធ្លាប់​ធ្វើ​ពី​មុន​មក​ក្នុង​អំឡុង​រដូវ​កាល​នេះ គឺ​បាន​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​នៃ​ការ​បង់​រំលស់​រថយន្ត​ទាំង​អស់​របស់​ខ្លួន​មក​ត្រឹម ០% សម្រាប់​រយៈពេល ៦០ខែ។

ជា​ធម្មតា​ការ​ផ្ដល់​ជូន​ពិសេស​បែប​នេះ​គឺ​កើត​មាន​ឡើង​នៅ​អំឡុង​ចុង​ឆ្នាំ​ឯណោះ ហើយ​ការ​ផ្លាស់​ប្ដូរ​នេះ​ទំនង​ជា​ដោយ​សារ​តែ​ការ​ផ្ទុះ​ជំងឺ​ឆ្លង​កូវីដ​១៩ ដែល​រីក​រាល​ដាល​ជុំ​វិញ​ពិភពលោក។ ​ខិតប័ណ្ណ​​ដែល​ Lexus ផ្ញើ​ដល់​ហាង​លក់​រថយន្ត​ Lexus ទាំង​ឡាយ​ គឺ​មាន​បង្ហាញ​អំពី​ការ​​បង់​រំលស់​ឥត​គិត​ការ​ប្រាក់​រយៈពេល ៥ ឆ្នាំ សម្រាប់​រថយន្ត​ស៊េរី​ឆ្នាំ ២០២០ ទាំង​អស់ ដែល​កន្លង​មក​គឺ​គិត​អត្រា ០,៩%។

បន្ថែម​ពី​នេះ Lexus ក៏​មាន​ផ្ដល់​ជូន​អត្រា​ការ​ប្រាក់ ០% រយៈពេល ៣៦ខែ សម្រាប់​រថយន្ត​ប្រើ​ប្រាស់​រួច​របស់​ខ្លួន ​សម្រាប់​ម៉ូដែល Lexus IS, ES, NX និង RX ស៊េរី​ឆ្នាំ ២០១៦ ដល់​ស៊េរី​ឆ្នាំ ២០១៨ ដែល​ការ​ផ្ដល់​ជូន​ទាំង​អស់​នេះ​នឹង​ផុត​កំណត់​នា​ថ្ងៃ​ទី ១​ ខែ​មិថុនា៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Acura ប្រកាសឈប់ផលិតឡានម៉ូដែលនេះទៀតហើយ!

យោងតាមគេហទំព័រ Automotive News ឲ្យដឹងថា ក្រុមហ៊ុន Acura បានប្រកាសឈប់ផលិតរថយន្តម៉ូដែល RLX ទៀតហើយ ក្រោយស៊េរីឆ្នាំ២០២០ ដើម្បីផ្តោតលើរថយន្ត Sedan និង SUV ផ្សេងទៀត។

រថយន្ត Acura RLX បានបង្ហាញខ្លួនដំបូលក្នុងឆ្នាំ២០១៤ ប៉ុន្តែហាក់តទល់មិនឈ្នះគូប្រជែងមកពីអាល្លឺម៉ង់ ដូចជា BMW 5 Series និង Audi A6 ឡើយ។

គួរឲ្យដឹងថា កាលពីឆ្នាំមុន Acura លក់រថយន្ត RLX ដាច់ត្រឹម ១ ០០០គ្រឿងប៉ុណ្ណោះនៅសហរដ្ឋអាមេរិក ហើយនៅឆ្នាំ២០២០ នេះ ទើបតែលក់បាន ២៦៧គ្រឿងប៉ុណ្ណោះ។ ដោយឡែក Acura លក់រថយន្ត SUV ម៉ូដែល RDX សរុប ៦២ ៨៧៦គ្រឿងកាលពីឆ្នាំមុន។

រថយន្ត Acura RLX ស៊េរីឆ្នាំ២០២០ មានតម្លៃចាប់ពី ៥៥ ៩២៥ដុល្លារ ដោយបំពាក់ម៉ាស៊ីនចំណុះ ៣,៥លីត្រ V6 មានកម្លាំង ៣១០សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សោកស្តាយណាស់! ឡានម៉ាស៊ីន V12 ទាំងនេះ លែងមានលក់ទៀតហើយ

កាលពីពេលថ្មីៗកន្លងទៅ BMW បានប្រកាសថាខ្លួននឹងឈប់ផលិតរថយន្តប្រើម៉ាស៊ីន V12 គឺម៉ូដែល M760Li នៅចុងឆ្នាំ២០២០។ ក្រៅពី BMW មានក្រុមហ៊ុនមួយចំនួនទៀត ក៏ឈប់លក់រថយន្តម៉ាស៊ីន V12 ផងដែរ នៅលើទីផ្សារអាហ្វ្រិចខាងត្បូង

១) រថយន្ត Aston Martin DB11 និង DBS Superleggera ដែលបំពាក់ម៉ាស៊ីនចំណុះ ៥,៩លីត្រ និង ៥,២លីត្រ V12

២) រថយន្ត BMW M760Li និង Rolls-Royce Dawn, Ghost, Wraith និង Cullinan ដែលបំពាក់ម៉ាស៊ីនចំណុះ ៦,៦លីត្រ និង ៦,៨លីត្រ V12

៣) រថយន្ត Ferrari 812 Superfast និង 812 GTS ដែលបំពាក់ម៉ាស៊ីនចំណុះ ៦,៣លីត្រ និង ៦,៥លីត្រ V12

៤) រថយន្ត Lamborghini Aventador S ដែលបំពាក់ម៉ាស៊ីនចំណុះ ៦,៥លីត្រ V12

៥) រថយន្ត Mercedes-Benz S600 L ដែលបំពាក់ម៉ាស៊ីនចំណុះ ៦,០លីត្រ V12

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទិញឡានម៉ឺនដុល្លារ តែអន់ចិត្តរឿងម៉ាញ៉េ លែងជាការពិបាកទៀតហើយ

បច្ចុប្បន្នការទិញរថយន្ត ទាំងឡាន ១ទឹក ឬថ្មី ដោយយើងម្នាក់ៗតែងតែចំនាយរាប់ម៉ឺនដុល្លារ ប៉ុន្តែមានអារម្មណ៌មិនពេញចិត្តទៅលើម៉ាញ៉េឡានទៅវិញ។

Pioneer DMH-Z5350BT

ដើម្បីដោះស្រាយកង្វល់ ថ្ងៃនេះ យើងខ្ញុំសូមណែនាំម៉ាញ៉េរបស់ជប៉ុន ម៉ូដែលថ្មីម៉ាក Pioneer DMH-Z5350BT មុខងារនិងអត្ថប្រយោជន៍ដូចជា៖
✅ អេក្រង់ ៦,៨ អុីញ ប្រភេទ Capacitive Touch ច្បាស់ មិនចាញ់ពន្លឺថ្ងៃ
✅ អាចប្រើ Apple CarPlay & Android Auto ដើម្បីមើលផែនទីបានយ៉ាងងាយស្រួល និងទំនើប
✅ អាចភ្ចាប់កាមេរ៉ាមើលក្រោយ ងាយស្រួលចេញចូលចំណត ឬថយក្រោយ
✅ ទទួលបានគុណភាពសំឡេងពិរោះរណ្តុំ
✅ អាចភ្ជាប់ជាមួយបូតុងចង្កូតបាន
✅ មានមុខងារ Hand Free ដែលយើងអាចធ្វើការនិយាយទូរស័ព្ទ ដោយមិនកាន់ទូរស័ព្ទ សមស្របជាមួយច្បាប់ចរាចរណ៌ផ្លូវគោកថ្មី
✅ មានមុខងារភ្ជាប់ Bluetooth, USB, AUX
✅ ធានារយៈពេល ១ ឆ្នាំ

កុំភ្លេចប្រើបណ្ណបញ្ចុះតម្លៃដោយគ្រាន់តែបង្ហាញអត្ថបទនេះ ឬប្រាប់លេខកូដ CamboAutoFan

សម្រាប់ពត័មានបន្ថែមសូមទាក់ទង ០៩២ ៩៦០ ០០០ / ០៩៦ ៥៩៦ ០០០០ / ០៩៧ ៥៩៦ ០០០០ ឬមកទីតាំង iCar ផ្ទាល់ផ្ទះលេខ២៧-២៨, ផ្លូវលេខ៦០៨, ខាងលិចរង្វង់មូលទួលគោក ១៥០ម៉ែត្រ ឬចុច ផែនទីនេះ!

នៅមានម៉ាញ៉េជាច្រើនទៀត ដែលលោកអ្នកអាចធ្វើការជ្រើសរើសបាន!

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan ចេញឡាន Kicks e-Power ឆ្នាំ២០២១ ថ្មី តម្លៃ ២៧០០០ ដុល្លារ

ក្រុមហ៊ុន Nissan បានបញ្ចេញរថយន្ត Kicks e-Power ស៊េរីឆ្នាំ២០២១ ជាផ្លូវការ នៅក្នុងប្រទេសថៃ ដែលជាកន្លែងផលិតរថយន្តនេះ សម្រាប់ទីផ្សារតំបន់អាស៊ីអាគ្នេយ៍។ ថៃ ក៏ជាប្រទេសដំបូងផងដែរ ដែលមានផលិតបច្ចេកវិទ្យា e-Power របស់ក្រុមហ៊ុន Nissan នៅក្រៅប្រទេសជប៉ុន។

រថយន្ត Nissan Kicks e-Power នេះ បំពាក់កញ្ចប់អាគុយ lithium-ion កម្លាំង ១,៥៧គីឡូវ៉ាត់ម៉ោងមួយ និងម៉ាស៊ីនសាំងចំណុះ ១,២លីត្រ ទំហំ ៣ស៊ីឡាំង ព្រមទាំងម៉ូទ័រអគ្គិសនី EM57 មួយ មានកម្លាំងសរុប ១២៧សេះ។

បន្ថែមពីនេះ វាក៏មានបំពាក់ប្រព័ន្ធជំនួយការបើកបរជាច្រើន ដោយក្នុងនោះរួមមានមុខងារ ដូចជា Intelligent Driving, Intelligent Cruise Control, Intelligent Forward Collision Warning, Intelligent Emergency Braking, Blind Spot Warning, Rear Cross Traffic Alert, Intelligent Around View Monitor with Moving Object Detection និង Intelligent Rear View Mirror។

Kicks e-Power ផ្តល់ជម្រើសបើកបរចំនួន ៤ គឺ Normal, S ជួយឲ្យជាន់ស្ទុះ, Eco ដើម្បីសន្សំសំចៃសាំង និង EV ដំណើរការដោយថាមពលអាគុយសុទ្ធ។ វានឹងចេញលក់នៅក្នុងខែមិថុនា ជាមួយនឹងតម្លៃចាប់ពី ២៧ ៧៣០ដុល្លារ នៅក្នុងប្រទេសថៃ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

SUV ប្រណីតកូរ៉េ Genesis GV80 មិនទាន់ចេញលក់ផង មានគេកក់ជិត ១០ម៉ឺនគ្រឿងបាត់

CEO ក្រុមហ៊ុន Genesis Motors North America លោក Mark Del Rosso បានប្រាប់គេហទំព័រ Roadshow ថា រថយន្ត SUV ប្រណីតរបស់កូរ៉េខាងត្បូង Genesis GV80 នឹងមិនទាន់ចេញលក់ឆាប់ៗនេះឡើយ ប៉ុន្តែក្រុមហ៊ុនទទួលបានការកក់ទុកជិត ១០ ០០០គ្រឿងបាត់ទៅហើយ។

តាមរយៈចំនួនកក់នេះ វាគឺជាជោគជ័យដ៏ធំធេងមួយរបស់ម៉ាក Genesis ដែលស្ថិតក្រោមក្រុមហ៊ុន Hyundai ខណៈក្រុមហ៊ុន Genesis បានលក់រថយន្តដាច់ត្រឹម ២១ ២៣៣គ្រឿងប៉ុណ្ណោះ នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៩។

គួរឲ្យដឹងថា GV80 នឹងចេញលក់នៅសហរដ្ឋអាមេរិក ក្នុងរដូវក្តៅនេះ ជាមួយនឹងតម្លៃចាប់ពី ៤៨ ៩០០ដុល្លារ។ ប្រភេទ Base Model នឹងប្រើប៉ុងមួយវិលកង់ក្រោយ ហើយបំពាក់ម៉ាស៊ីន Turbocharged ចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ៣០០សេះ។

SUV នេះបំពាក់ចង្កៀង LELD, កៅអីចុចអាចសារ៉េបាន ១២បែប ហើយមានមុខងារកម្តៅ, អេក្រង់បង្ហាញព័ត៌មាន ១៤,៥អ៊ីញ, ពូកស្បែក និងកុងទ័រឌីជីថលទំហំ ១២,៣អ៊ីញជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+