ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលរូប Render ថ្មីនៃឡានភីកអាប់ដំបូងរបស់ Hyundai

វា​កាន់​តែ​ជិត​ដល់​ពេល​ដែល​គេ​បាន​ឃើញ​រថយន្ត​ភីកអាប់​ដំបូង​របស់ Hyundai ដែល​គ្រោង​នឹង​ប្រកាស​ចេញ​ឆ្នាំ ២០២១ ខាង​មុខ​នេះ។ មក​ទល់​ពេល​នេះ​គេ​នៅ​មិន​ទាន់​ដឹង​ថា​វា​មាន​រចនាបថ​បែប​​ណា​នៅ​ឡើយ​ទេ ដោយ​កន្លង​មក​គេ​បាន​ឃើញ​វា​បើកបរ​សាក​ល្បង​នៅ​លើ​ដង​ផ្លូវ​ប៉ុន្តែ​មាន​ឃ្លុំ​មុខមាត់​ជិត​ឈឹង។

យ៉ាងណាក្ដី​កាល​ពី​ដើម​ខែ​កន្លង​ទៅ​​គ្រោង​ឆ្អឹង​របស់​រថយន្ត​ភីកអាប់ Hyundai ដែល​ផលិត​ចេញ​ពី​រថយន្ត​ Concept Santa Cruz នោះ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ជា​លើក​ដំបូង​ ដែល​អាច​ឲ្យ​គេ​ដឹង​​ខ្លះៗ​អំពី​ការ​ឌីហ្សាញ​របស់​រថយន្ត។ តាម​រយៈ​រូបភាព​គ្រោង​ឆ្អឹង​នេះ អម​ជា​មួយ​រូបភាព​​​ពេល​រថយន្ត​បើកបរ​សាក​ល្បង​កន្លង​មក ក្រុម​អ្នក​ជំនាញ Render រូបភាព​រថយន្ត​ឈ្មោះ Kolesa បាន​បង្កើត​រូបភាព​ Render ​ពីរ​សន្លឹក​​នៃ​ភីកអាប់​ដំបូង​របស់ Hyundai។

រថយន្ត​ភីកអាប់​ដំបូង​របស់ Hyundai នឹង​ផលិត​នៅ​រោងចក្រ​​ក្នុង​​រដ្ឋ​ Alabama របស់ Hyundai ដែល​រំពឹង​ថា​មាន​ជម្រើស​ម៉ាស៊ីន​ពីរ។ ទី​មួយ​មាន​ចំណុះ ២,៤លីត្រ ផ្ដល់​កម្លាំង​បាន ១៨៥សេះ និង​ទី​ពីរ​ចំណុះ ២,០ លីត្រ Turbocharged អាច​ផលិត​កម្លាំង​បាន ២៣៥សេះ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW M8 ពិសេសនេះ អាចស្ទុះដល់ ១០០គ.ម/ម៉ ប្រើពេលត្រឹម ២,៦វិនាទី

Manhart Performance ដែល​ជា​ក្រុមហ៊ុន​ជំនាញ​ខាង​កែច្នៃ​​ប្រព័ន្ធ​ម៉ាស៊ីន​រថយន្ត​​ដ៏​ល្បី​មួយ បាន​បង្ហាញ​ចេញ​នូវ​​រថយន្ត​ MH8 800 កែច្នៃ​ចេញ​ពី​ BMW M8 Competition Coupe ដែល​អាច​ស្ទុះ​ពី ០-១០០ គ.ម/ម៉ ក្នុង​ពេល​ត្រឹម​ ២,៦វិនាទី។

បន្ថែម​ពី​នេះ MH8 800 អាច​ស្ទុះ​ពី ១០០ – ២០០ គ.ម/ម៉ ដោយ​ប្រើ​ពេល​ត្រឹម ៥,៧វិនាទី និង​មាន​ល្បឿន​អតិបរមា​ ៣១១ គ.ម/ម៉។ ជា​មួយ​ល្បឿន​នេះ​អាច​ឲ្យ​វា​ក្លាយ​ជា​ M8 Competition Coupe ដែល​មាន​ល្បឿន​លឿន​ជាង​គេ​ក្នុង​លោក។

ដើម្បី​ទទួល​បាន​សមត្ថភាព​នេះ​ក្រុម​ការងារ​របស់​ Manhart បាន​បំពាក់​នូវ​​ឧបករណ៍​ Turbocharger ថ្មី និង​កែ​សម្រួល​ Software នៃ ECU របស់​ម៉ាស៊ីន​ចំណុះ ៤,៤លីត្រ ប្រភេទ Twin-Turbo V8 ​ដែល​មាន​បំពាក់​មក​ស្រាប់​លើ​ M8 Competition Coupe។ ម៉ាស៊ីន​ដើម​របស់​ M8 Competition Coupe អាច​ផលិត​កម្លាំង​បាន ៦១៦សេះ ប៉ុន្តែ​ជា​មួយ​ការ​កែ​សម្រួល​ថ្មី​វា​អាច​បង្កើត​កម្លាំង​បាន ៨១១​សេះ។

ខាង​ក្រោម​ជា​វីដេអូ​បង្ហាញ​អំពី​សមត្ថភាព​របស់​ MH8 800 ៖​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus មានកូន SUV តូចមួយទៀតត្រៀមប្រកាសចេញ ឈ្មោះថា BX

ពេល​នេះ​​ម៉ូដែល Lexus ដែល​មាន​តម្លៃ​ធូរ​ជាង​គេ​បំផុត​នោះ​គឺ Lexus UX ដែល​មាន​តម្លៃ​ចាប់​ពី ៣២ ៣០០ ដុល្លារ​នៅ​ទីផ្សារ​សហរដ្ឋអាមេរិក។

ប៉ុន្តែ​បើ​តាម​វិបសាយ​ចិន Autohome បាន​ឲ្យ​ដឹង​ថា​ត្រកូល​រថយន្ត​ Lexus នឹង​មាន​ការ​ផ្លាស់​ប្ដូរ​បន្ថែម​ទៀត ដោយ​ Lexus កំពុង​ត្រៀម​រថយន្ត SUV ទំហំ​តូច​ជាង​នេះ​ដែល​ឲ្យ​ឈ្មោះ​ថា​ម៉ូដែល BX។ រថយន្ត BX នេះ​ត្រូវ​បាន​គេ​ជឿជាក់​ថា​នឹង​ប្រើ​ប្រាស់​គ្រោង​ឆ្អឹង​ដូច​ជា Toyota Yaris Cross ឆ្នាំ ២០២១ ដែល​ទើប​ប្រកាស​ចេញ​។

ការ​ចុះ​ផ្សាយ​របស់​វិបសាយ​ខាង​លើ​និយាយ​ថា​ BX អាច​នឹង​ប្រកាស​ចេញ​នា​ឆ្នាំ ២០២៣ ហើយ​វា​នឹង​មាន​ប្រើ​ប្រាស់​រចនាបថ​ខ្លះៗ​របស់ UX ប៉ុន្តែ​នឹង​មិន​មាន​កម្ពស់​ខ្ពស់​ដូច​ជា Toyota Yaris Cross នោះ​ឡើយ។ ចំពោះ​ម៉ាស៊ីន​របស់​វា​វិញ​អាច​ជា​ប្រភេទ Hybrid ដែល​ប្រើ​ម៉ាស៊ីន​សាំង​ចំណុះ ១,៥លីត្រ ជា​មួយ​ម៉ូទ័រ​អគ្គិសនី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនទាន់ចេញលក់ផង ឡាន Genesis GV80 ឃើញសញ្ញាជោគជ័យបាត់

រថយន្ត Genesis GV80 ឆ្នាំ ២០២១ បាន​បង្ហាញ​ខ្លួន​នៅ​សហរដ្ឋអាមេរិក​កាល​ពី​ខែ​មករា​កន្លង​ទៅ ហើយ​វា​ចាប់​ផ្ដើម​ឲ្យ​ជា​សញ្ញា​ជោគជ័យ​មុន​ការ​ចេញ​លក់​ជា​ផ្លូវ​ការ​នៅ​អំឡុង​ចុង​ឆ្នាំ ២០២០ នេះ។

លោក Mark Del Rosso នាយក​ប្រតិបត្តិ​ Genesis បាន​បញ្ជាក់​ថា​ក្រុមហ៊ុន​របស់​ខ្លួន​បាន​ទទួល​ការ​កក់​ទុក​នូវ​រថយន្ត​ GV80 បាន​ជិត ១​ម៉ឺន​គ្រឿង​មក​ហើយ ជា​ចំនួន​លក់​ដ៏​ច្រើន​មួយ​សម្រាប់​ម៉ាក​រថយន្ត​ប្រណីត​របស់​កូរ៉េ​ខាង​ត្បូង​នេះ។ លោក​បាន​បញ្ជាក់​​យ៉ាង​ច្បាស់​ដែរ​ថា​ ការ​ចេញ​លក់​រថយន្ត​នេះ​នឹង​មិន​​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​កូវីដ​១៩​នោះ​ឡើយ គឺ​នឹង​ចេញ​លក់​តាម​ពេល​កំណត់ រួម​ជា​មួយ​ម៉ូដែល Genesis G80 ឆ្នាំ ២០២១ ផង​ដែរ។

សម្រាប់​ម៉ូដែល Genesis G80 វិញ​ លោក​ Mark បាន​ឲ្យ​ដឹង​ថា​វា​អាច​ទទួល​បាន​ការ​កក់​ប្រហែល ១៥០០ គ្រឿង ក្រោយ​ពី​បាន​បង្ហាញ​មុខ​កាល​ពី​ចុង​ខែ​មីនា​រួច​មក។

និយាយ​អំពី​រថយន្ត SUV GV80 វិញ​ វា​មិន​ត្រឹម​តែ​មាន​រូបរាង​លេច​ធ្លោ​​ ស្អាត​ទាំង​ក្នុង​ទាំង​ក្រៅ​នោះ​ទេ ប៉ុន្តែ​តម្លៃ​ក៏​ធូរ​ជាង​គូ​ប្រជែង​ខ្លាំង​ដែរ មាន​ដូច​ជា​ BMW X5, Cadillac XT6 និង Lincoln Aviator ដែល​បី​ម៉ូដែល​នេះ​មាន​តម្លៃ​ចាប់​ពី ៥ម៉ឺន​ដុល្លារ​ឡើង ខណៈ​ដែល GV80 មាន​តម្លៃ​ចាប់​ពី ៤៨ ៩០០ដុល្លារ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លេចធ្លាយរូបរាងទាំងស្រុង ឡានអត់ប្រើសាំង BMW iX3 ឆ្នាំ២០២១

ថ្វីបើ BMW គឺជាក្រុមហ៊ុនផលិតរថយន្តប្រណីតដំបូងគេបង្អស់មួយ ដែលបានចេញលក់រថយន្តដំណើរការដោយអគ្គិសនីសុទ្ធ (BMW i3) ប៉ុន្តែ BMW ហាក់ដូចជាដើរយឺតបន្តិច ក្នុងការបញ្ចេញរថយន្តអគ្គិសនីបន្តបន្ទាប់របស់ខ្លួន។

ជាក់ស្តែង BMW iX3 ត្រូវបានដាក់បង្ហាញជាគំរូរថយន្តអគ្គិសនី តាំងពីខែតុលា ឆ្នាំ២០១៨ មកម្ល៉េស ប៉ុន្តែរហូតមកទល់ពេលនេះ វានៅមិនទាន់បង្ហាញខ្លួនជាផ្លូវការនៅឡើយទេ។ ទោះជាយ៉ាងណា ការដាក់បង្ហាញអាចនឹងមិនយូរទៀតប៉ុន្មានឡើយ បន្ទាប់ពីរូបថតផ្លូវការរបស់វា ត្រូវបានគេចែកចាយពាសពេញបណ្តាញសង្គមរួចទៅហើយ។

រថយន្ត BMW iX3 នឹងបំពាក់អាគុយកម្លាំង ៧៤គីឡូវ៉ាត់ម៉ោង ដែលអាចឲ្យវាបើកបរបានចម្ងាយ ៤៤០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។ អាគុយនេះផ្តល់កម្លាំងទៅឲ្យម៉ូទ័រអគ្គិសនីមួយ ដែលបង្កើតកម្លាំងបាន ២៨២សេះ។ វាជាប្រភេទរថយន្តប៉ុងមួយវិលកង់ក្រោយ ហើយក៏មិនទាន់មានការបញ្ជាក់អំពី ការចេញលក់ iX3 ប្រភេទប៉ុងពីរ AWD ដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus IS ឆ្នាំ២០២១ នឹងឌីហ្សាញតាមម៉ូដែល LS ហើយប្រើគ្រោងឆ្អឹង និងម៉ាស៊ីនដដែល

Lexus កំពុងតែធ្វើការលើរថយន្ត IS ស៊េរីឆ្នាំ២០២១ ប៉ុន្តែវានឹងមិនផ្លាស់ប្តូរការឌីហ្សាញរូបរាងទាំងស្រុងឡើយ។

យោងតាម MotorTrend ឲ្យដឹងថា រថយន្ត IS ឆ្នាំ២០២១ នឹងប្រើគ្រោងឆ្អឹងដដែល ប៉ុន្តែអាប់ដេតសាក់ស៊ី និងប្រព័ន្ធបូម។ ជាមួយគ្នានេះ វានឹងរក្សាប្រភេទម៉ាស៊ីនដដែល គឺ ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៤១សេះ , ម៉ាស៊ីនសាំងចំណុះ ៣,៥លីត្រ V6 មានកម្លាំង ២៦០សេះ និងមួយទៀតម៉ាស៊ីនកម្លាំង ៣១១សេះ។

មិនតែប៉ុណ្ណោះ របាយការណ៍បង្ហាញថា Lexus នឹងមិនផលិតរថយន្ត IS F ឡើយ ប៉ុន្តែទំនងជាងាកមកផលិត IS 500 បំពាក់ម៉ាស៊ីនសាំងចំណុះ ៣,៥លីត្រ twin-turbo V6 មានកម្លាំង ៤១៦សេះវិញ។ បើនិយាយពីការឌីហ្សាញ វាអាចនឹងយកតាមម៉ូដែល LS៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Corvette C8 ប៉ះ Mustang Shelby GT500 មួយណាឈ្នះ? (មានវីដេអូ)

Corvette C8 ស៊េរីឆ្នាំ២០២០ គឺជារថយន្តស្ព័រអាមេរិក ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុតមួយ បន្ទាប់ពីបានប្រកាសបង្ហាញខ្លួនជាផ្លូវការ កាលពីប៉ុន្មានខែមុន។

រថយន្តនេះមានបំពាក់ម៉ាស៊ីនចំណុះ ៦,២លីត្រ naturally-aspirated V8 មានកម្លាំង ៤៩៥សេះ ហើយក៏មានបំពាក់កញ្ចប់ Z51 Performance Package ផងដែរ។ វាបំពាក់ម៉ាស៊ីននៅចំផ្នែកកណ្តាលរថយន្ត ដែលគេហៅថា Mid-engined។

ដោយឡែក រថយន្ត Mustang Shelby GT500 វិញ មានបំពាក់ម៉ាស៊ីនចំណុះ ៥,២លីត្រ Supercharged V8 មានកម្លាំង ៧៦០សេះ។ រថយន្តនេះបំពាក់ម៉ាស៊ីននៅផ្នែកខាងមុខ៕

ចង់ដឹងថារថយន្តណាជាអ្នកឈ្នះ សូមទស្សនាវីដេអូខាងក្រោម៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota លើកពេលបញ្ចេញភីកអាប់ Hilux ឆ្នាំ២០២១

គម្រោងក្នុងការបញ្ចេញរថយន្តភីកអាប់ Toyota Hilux ស៊េរីឆ្នាំ២០២១ នឹងត្រូវលើកទៅពេលក្រោយទៀត បន្ទាប់ពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឲ្យចំនួនលក់ធ្លាក់ចុះខ្លាំង នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។

យោងតាមគេហទំព័រ CarAdvice ឲ្យដឹងថា ឈ្មួញលក់រថយន្តនៅក្នុង្បរទេសអូស្ត្រាលី បានស្នើសុំឲ្យក្រុមហ៊ុន Toyota ពន្យាពេលចេញ Hilux ស៊េរីឆ្នាំ២០២១ ដោយសារតែពួកគេមិនដឹងថាពេលណា ទើបទីផ្សាររថយន្តងើបឡើងដូចធម្មតាវិញឡើយ។

របាយការណ៍ក៏បានបន្ថែមទៀតថា ប្រសិនបើ Toyota ចេញម៉ូដែលថ្មីលឿនពេក នោះម៉ូដែលចាស់ៗដែលនៅសល់ ប្រាកដជាបន្តឈរជើងនៅក្នុងហាងទៀតតែម្តង។

គួរឲ្យដឹងថា Hilux ថ្មី ត្រូវបានកំណត់ឲ្យចូលសង្វាក់ផលិតកម្មនៅក្នុងប្រទេសថៃ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ហើយការបញ្ចេញ Hilux ថ្មីនៅអូស្ត្រាលី ក៏ត្រូវកំណត់ឲ្យចេញនៅក្នុងខែកក្កដាខាងមុខនេះផងដែរ។ ឥឡូវនេះគេរំពឹងថាវានឹងចេញនៅក្នុងខែកញ្ញា និងតុលា ឆ្នាំ២០២០ នេះវិញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia Telluride លក់ដាច់ខ្លាំងនៅអាមេរិក ហើយភាគច្រើនរើសយក Option ថ្លៃទៀត

James Bell អ្នក​ចាត់​ការ​ផ្នែក​ទំនាក់ទំនង​ប្រចាំ​ក្រុមហ៊ុន Kia នៅ​សហរដ្ឋអាមេរិក បាន​ឲ្យ​ដឹង​ថា​រថយន្ត​ Telluride កំពុង​តែ​ត្រូវ​ប៉ាន់​ខ្លាំង​នៅ​សហរដ្ឋអាមេរិក​​ ដល់​ថ្នាក់​លោក​ឲ្យ​ឈ្មោះ​រថយន្ត​នេះ​ថា “Selluride”។

ជួប​និយាយ​ជា​មួយ​វិបសាយ​ CarBuzz លោក Bell បាន​បក​ស្រាយ​ថា​រថយន្ត​ Telluride នៅ​តែ​អាច​លក់​ដាច់​ខ្លាំង​រហូត​ដល់​ដាច់​ស្តុក​ ហើយ​មាន​អតិថិជន​ភាគ​ច្រើន​សុខចិត្ត​បោះបង់​ចោល​ពណ៌​ដែល​ខ្លួន​ចង់​បាន​ដើម្បី​ទិញ​​ឲ្យ​បាន​នូវ​​រថយន្ត Telluride ដែល​មាន​ក្នុង​ស្តុក​ស្រាប់។

រឹត​តែ​​អស្ចារ្យ​នោះ​គឺ​អតិថិជន​ភាគ​ច្រើន​ស្រវា​រើស​យក​ Option SX ដែល​ជា​ Option ថ្លៃ​ជាង​គេ​ ជា​មួយ​កញ្ចប់​ Premium Package ទៀត​ផង។ លោក Bell បាន​បង្ហើប​ថា​​ក្រុមហ៊ុន Kia នឹង​មាន​ការ​អាប់ដេត​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​សម្រាប់ Telluride ដែល​អាច​បន្ថែម​ជា​ប្រភេទ Off-Road ​សម្រាប់ SUV គ្រួសារ​នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការផលិត Ford F-150 ស៊េរីថ្មី ត្រូវលើកពេល

ដំណឹង​ថ្មី​ពី f150gen14.com បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន Ford បាន​ធ្វើ​ការ​លើក​ពេល​ផលិត​រថយន្ត​ F-150 ស៊េរី​ថ្មី​ដល់​ថ្ងៃ​ទី ១២ ខែ​តុលា សម្រាប់​រោងចក្រ​ Dearborn និង​លើក​ដល់​ថ្ងៃ​ ៩ វិច្ឆិកា​ សម្រាប់​រោងចក្រ Kansas City។

ពី​មុន​មក​គេ​រំពឹង​ថា​​ការ​ផលិត​នៅ​រោងចក្រ​ Dearborn នឹង​ចាប់​ផ្ដើម​នា​ថ្ងៃ​ទី ២៨ ខែ​កញ្ញា និង​នៅ​រោងចក្រ Kansas City ចាប់​ផ្ដើម​នា​ថ្ងៃ​ទី ២៦ ខែ​តុលា។ ការ​ពន្យារពេល​ការ​ចាប់​ផ្ដើម​ការ​ផលិត​នេះ​មាន​ន័យ​ថា​ការ​បើក​ទទួល​ការ​កុម្ម៉ង់​ក៏​ត្រូវ​លើក​ពេល​ដែរ ដោយ​ម្ដង​នេះ​គឺ​នឹង​បើក​ទទួល​ថ្ងៃ​ទី ១៥ ខែ​កក្កដា ជំនួស​ឲ្យ​ថ្ងៃ​ទី ១៥ មិថុនា។

ខណៈ​ដែល​ការ​ផលិត​បន្ត​មាន​ការ​ផ្លាស់​ប្ដូរ ប៉ុន្តែ​គេ​បាន​ដឹង​ច្រើន​រួច​មក​​ហើយ​អំពី F-150 ជំនាន់​ថ្មី។ វា​នឹង​មាន​ផ្លាស់​ប្ដូរ​ការ​ឌីហ្សាញ​ថ្មី​ ហើយ​ផ្លាស់​ប្ដូរ​ធំ​គឺ​នៅ​ផ្នែក​ខាង​មុខ។ នៅ​​ផ្នែក​ខាង​មុខ​ក៏​មាន​ការ​ផ្លាស់​ប្ដូរ​ច្រើន ដែល​បំពាក់​គ្រឿង​បរិក្ខារ​ទំនើប​ជាង​មុន ក្នុង​នោះ​មាន​​ការ​បំពាក់​អេក្រង់​កម្សាន្ត​ទំហំ ១៥,៥ អ៊ីញ ឯណោះ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+