ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Volvo ទាំងអស់លក់លើពិភពលោក ពេលនេះត្រូវកំណត់ត្រឹម ១៨០ គ.ម/ម៉

តាម​ការ​សន្យា​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ឆ្នាំ​មុន នា​ពេល​នេះ Volvo បាន​ប្រកាស​ថា​រថយន្ត​ថ្មី​ទាំង​អស់​ដែល​ខ្លួន​ផលិត​នឹង​មាន​​ការ​កំណត់​ល្បឿន​អតិបរមា​ត្រឹម ១៨០ គីឡូម៉ែត្រ/ម៉។

Volvo បាន​និយាយ​ថា​ការ​កំណត់​បែប​នេះ គឺ​ដើម្បី​​​​បិទ​នូវ​គម្លាត​ដែល​សេសសល់​នៃ​ការ​គ្រោះ​ថ្នាក់​ធ្ងន់​នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​មក​នៅ​ត្រឹម​ចំណុច​សូន្យ។

បន្ថែម​ពី​ការ​កំណត់​ល្បឿន​​នេះ​ដែរ រថយន្ត Volvo ទាំង​អស់​នា​ពេល​នេះ​ក៏​មាន​នូវ Care Key មួយ ដែល​អាច​ឲ្យ​អ្នក​បើកបរ​កំណត់​ល្បឿន​អតិបរមា​ឲ្យ​ទាប​នេះ​បាន។ ឧទាហរណ៍​ដូច​ជា​មុន​ពេល​ឲ្យ​រថយន្ត​ឲ្យ​សមាជិក​គ្រួសារ​​ ក្មេងៗ ឬ​អ្នក​មិន​មាន​បទពិសោធន៍​បើកបរ​ ម្ចាស់​រថយន្ត​អាច​កំណត់​ល្បឿន​​អតិបរមា​ឲ្យ​ទាប​ដើម្បី​ធានា​សុវត្ថិភាព​ពួក​គេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

McLaren 600LT Spider Segestria Borealis តម្លៃ ២៧ម៉ឺនដុល្លារ ផលិតតែ ១២គ្រឿងគត់

ក្រុមហ៊ុន McLaren បានប្រកាសចេញរថយន្តស្ព័រម៉ូដែលពិសេសេ 600LT Spider Segestria Borealis ដែលនឹងត្រូវផលិតត្រឹមតែ ១២គ្រឿងប៉ុណ្ណោះ។

រថយន្តឈ្មោះវែងដូចទូកង McLaren 600LT Spider Segestria Borealis នេះ ត្រូវបានឌីហ្សាញឡើងដោយក្រុម MSO (McLaren Special Operations) ដោយបំផុសគំនិតតាមសត្វពីងពាងពូជ Segestria Florentina ហើយត្រូវបានគេដាក់រហ្ស័សនាមឲ្យថា “Spider Spider”។

McLaren 600LT Spider Segestria Borealis នេះ នឹងត្រូវដាក់លក់ក្នុងតម្លៃ ២៧៥ ០០០ដុល្លារក្នុងមួយគ្រឿង។ វាបំពាក់ម៉ាស៊ីនចំណុះ ៣,៨លីត្រ twin-turbo ទំហំ ៨ស៊ីឡាំង មានកម្លាំង ៥៩២សេះ ដែលអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ២,៨វិនាទីប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus GX 460 ឆ្នាំ២០២០ បង្ហាញខ្លួននៅអឺរ៉ុប និងអាស៊ីកណ្តាល

កាលពីឆ្នាំមុន ក្រុមហ៊ុន Lexus បានបង្ហាញរថយន្ត GX 460 ស៊េរីឆ្នាំ២០២០ សម្រាប់ទីផ្សារអាមេរិកខាងជើង ហើយឥឡូវ SUV ប្រណីតរបស់ជប៉ុននេះ បានបង្ហាញខ្លួនជាផ្លូវការនៅអឺរ៉ុបខាងកើត និងអាស៊ីកណ្តាលផងដែរ។

រថយន្ត Lexus GX 460 ឆ្នាំ២០២០ ត្រូវបានផលិតផ្អែកតាមរថយន្ត Toyota Land Cruiser Prado ដោយវាបានបំពាក់ប៉ាណាមុខធំប្រចាំត្រកូល Lexus ជាមួយនឹងចង្កៀង LED ភ្នែក៣ មើលទៅរឹតតែកាច។

Lexus ក៏បានបន្ថែមពណ៌ថ្មីសម្រាប់ GX 460 នេះដែរ គឺ Sonic Titanium, White Pearl, Mercury Grey, Black, Starlight Black, Garnet Red, Fire Agate និង Deep Blue។

បន្ថែមពីនេះ GX 460 ថ្មីមានមុខងារ Crawl Control ដែលអាចឲ្យវាគេចផុតពីការជាប់ផុងយ៉ាងងាយស្រួល ខណៈមុខងារនេះក៏មានលើ Lexus LX 570 និង Toyota Land Cruiser ផងដែរ។ រថយន្ត SUV ខ្នាតធំនេះបំពាក់ម៉ាស៊ីនសាំងចំណុះ ៤,៦លីត្រ V8 មានកម្លាំង ២៩២សេះ ប្រើប្រអប់លេខអូតូ ECT-i ៦វគ្គ និងប៉ុងពីរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ថតបានគូប្រជែងរបស់ F-150 Raptor រត់សាកល្បងលើដងផ្លូវ

វីដេអូ​ចេញ​ផ្សាយ​ដោយ​ TFLNow បាន​បង្ហាញ​អំពី​រូបរាង​រថយន្ត​​ភីកអាប់​មួយ​គ្រឿង​បើកបរ​សាក​ល្បង​លើ​ដង​ផ្លូវ​ ដែល​គេ​ជឿជាក់​ថា​ជា​រថយន្ត​គំរូ​នៃ Ram Rebel TRX ដែល​នឹង​ជា​គូ​ប្រជែង​ខ្លាំង​ក្លា​មួយ​របស់ Ford F-150 Raptor។

វីដេអូ​មិន​បាន​បង្ហាញ​អ្វី​ច្រើន​នោះ​ទេ ក្រៅ​តែ​ពី​ទ្រង់ទ្រាយ​របស់​វា​ដែល​មើល​ទៅ​មាន​ទំហំ​ធំ។ ចំណែក​រចនាបថ​របស់​រថយន្ត​ត្រូវ​បាន​បិទបាំង​ជិត​មិន​ឲ្យ​មើល​ដឹង​ថា​មាន​រចនាបថ​បែប​ណា​នោះ​ឡើយ។

បើ​តាម​វិបសាយ​ Mopar Insider បាន​ឲ្យ​ដឹង​ការ​ផលិត​នៃ​រថយន្ត​ Ram Rebel TRX ​នេះ​​នឹង​ចាប់​ផ្ដើម​នៅ​ខែ​កញ្ញា ឬ​ខែ​តុលា ហើយ​ហាង​លក់​រថយន្ត​​​ទាំង​ឡាយ​ក៏​បាន​ដឹង​ដំណឹង​នេះ​ជា​មុន​ដែរ។

ការ​ចុះ​ផ្សាយ​កន្លង​មក​ បាន​ឲ្យ​ដឹង​ថា​ Ram Rebel TRX គឺ​នឹង​ដំណើរ​ការ​ដោយ​ម៉ាស៊ីន Hellcat V8 Supercharged ចំណុះ ៦,២លីត្រ ដែល​មាន​កម្លាំង ៧០៧សេះ ​ប្រើ​ប្រព័ន្ធ​បើកបរ​វិល​កង់​ទាំង​បួន និង​ប្រអប់​លេខ​ស្វ័យប្រវត្តិ​ ៨វគ្គ។ ចំណែក​លក្ខណៈ​សម្បត្តិ​ផ្សេង​ទៀត​គេ​មិន​ទាន់​ដឹង​​ច្បាស់​​នោះ​ទេ ហើយ​រំពឹង​ថា​វា​អាច​មាន​តម្លៃ​ចាប់​ពី​ប្រមាណ ៥៣ ០០០ ដុល្លារ ជា​តម្លៃ​ប្រហាក់ប្រហែល​នឹង Ford F-150 Raptor ដែរ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

វីដេអូ Bugatti Chiron Pur Sport បញ្ចេញកម្លាំង ១៤៧៩សេះ លើទីលាន

Bugatti បាន​បង្ហាញ​នូវ​វីដេអូ​ធ្វើ​តេស្ត​រថយន្ត​ Chiron Pur Sport នៅ​ទីលាន​ Bilster Berg នា​ប្រទេស​អាល្លឺម៉ង់ ដើម្បី​សាក​ល្បង​កម្លាំង​រថយន្ត​មហា​កម្លាំង​​មួយ​នេះ។

ប្រៀប​ធៀប​នឹង​ Chiron ធម្មតា Pur Sport នេះ​មាន​ទម្ងន់​ស្រាល​ជាង​​ប្រមាណ ៥០ដុល្លារ ហើយ​វា​មាន​បំពាក់​នូវ​ប្រអប់​លេខ​ថ្មី​ដែល​​អាច​បង្កើន​ល្បឿន​អតិបរមា​របស់​ម៉ាស៊ីន​បាន។ ម៉ាស៊ីន​របស់​រថយន្ត​ Pu Sport គឺ​មាន​ ១៦ ស៊ីឡាំង ចំណុះ ៨,០លីត្រ ដែល​អាច​ផលិត​កម្លាំង​បាន​ ១៤៧៩ សេះ។

Bugatti នឹង​ចាប់​ផ្ដើម​ការ​ផលិត​រថយន្ត Chiron Pur Sport នេះ​នៅ​ចាប់​ពី​ត្រីមាស​ទី ៣ឆ្នាំ ២០២០ ដែល​មាន​ផលិត​ត្រឹម ៦០ គ្រឿង ហើយ​មួយ​គ្រឿង​គឺ​មាន​តម្លៃ​មិន​ក្រោម ៣លាន​អឺរ៉ូ (ប្រមាណ ៣,២៨លាន​ដុល្លារ) ឡើយ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លោកព្រះ Zlatan Ibrahimovic ជិះឡាន Ferrari អត់ដំបូល តម្លៃ២លានដុល្លារ ផ្អើលគេផ្អើលឯង

កីឡាករបាល់ទាត់សញ្ជាតិស៊ុយអែត Zlatan Ibrahimovic ដែលមានតម្លៃខ្លួន ២០០លានដុល្លារ ត្រូវបានគេប្រទះឃើញជិះរថយន្តដ៏កម្រ Ferrari Monza SP2។

រថយន្តស្ព័រអត់ដំបូល Ferrari Monza SP2 របស់ Zlatan នេះ មានតួខ្លួនពណ៌ខ្មៅ និងកាប៊ីនពណ៌ក្រហម យ៉ាងស្រស់ស្អាត។

Monza SP2 បំពាក់ម៉ាស៊ីនចំណុះ ៦,៥លីត្រ naturally-aspirated V12 មានកម្លាំង ៧៩៩សេះ។ វាគឺជាម៉ាស៊ីន naturally-aspirated V12 មានកម្លាំងខ្លាំងបំផុត ដែល Ferrari បានផលិត។

គួរឲ្យដឹងថា ក្រុមហ៊ុន Ferrari នឹងផលិតរយន្តនេះត្រឹម Monza SP2 និងមួយម៉ូដែលទៀតគឺ Monza SP1 (កៅអីតែ១) សរុបត្រឹមតែ ៤៩៩គ្រឿងប៉ុណ្ណោះ ហើយវាមានតម្លៃចាប់ពី ២លានដុល្លារក្នុងមួយគ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានប្រណីតកូរ៉េ Genesis G80 ឆ្នាំ២០២១ ចេញលក់ហើយ តម្លៃ ៤៧ ០០០ដុល្លារ

ក្រុមហ៊ុន Genesis ដែលស្ថិតក្រោមម៉ាក Hyundai បានប្រកាសចេញរថយន្តម៉ូដែល G80 ស៊េរីឆ្នាំ២០២១ ជាផ្លុវការ ដោយមានតម្លៃចាប់ពី ៤៧ ៧០០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក។

បើប្រៀបធៀបទៅ រថយន្ត Genesis G80 ឆ្នាំ២០២១ ថ្លៃជាងស៊េរីមុន ៥ ១៥០ដុល្លារ ប៉ុន្តែទទួលបានការឌីហ្សាញកាន់តែស្ព័រ និងស្រស់ស្អាតជាងមុន។

វាបំពាក់ចង្កៀងមុខ LED, ប្រព័ន្ធស៊ីម៉ាំងភ្លោះ, យ៉ាន់ Alloy ១៨អ៊ីញ, ភ្លិតទឹកអូតូ, កៅអីចុចសារ៉េបាន ១២បែប ហើយមានមុខងារកម្តៅ, អេក្រង់បង្ហាញព័ត៌មាន ១៤,៥អ៊ីញ មានមុខងារ GPS និងផែនទី និងកុងទ័រ LCD ទំហំ ៨អ៊ីញ និង Speaker ១២គ្រាប់ ជាដើម។

ក្នុងនោះ G80 ក៏មានបំពាក់មុខងារជំនួយការបើកបរ ដូចជា forward collision avoidance-assist with pedestrian and cyclist detection, smart cruise control with machine learning, highway driving assist, lane keeping assist, lane following assist, blind-spot collision avoidance-assist, rear cross-traffic collision avoidance-assist រួមទាំងពោងសុវត្ថិភាព ១០គ្រាប់ផងដែរ។

Genesis G80 ផ្តល់ម៉ាស៊ីនចំនួន ២ជម្រើស គឺ ម៉ាស៊ីនចំណុះ ២,៥លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ៣០០សេះ និង ម៉ាស៊ីនចំណុះ ៣,៥លីត្រ twin-turbo ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៧៥សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អ្នកជិះ Ford Ranger Wildtrack អាចដាក់ឃ្លុបរូត ស្វ័យប្រវត្តិ បញ្ជារតេឡេបានយ៉ាងទំនើប!

កាន់តែទំនើបមែនទែន សម្រាប់បងប្អូនម្ចាស់រថយន្ត Ford Ranger Wildtrack អាចធ្វើការដាក់ឃ្លុបរូត ស្វ័យប្រវត្តិ បញ្ជារដោយតេឡេ ងាយស្រួលប្រើប្រាស់ សន្លឹកគំរបក្រាស់រឹងមាំ ដើម្បីការពារឥវ៉ាន់ ឬរបស់របរ ជាពិសេសរដូវភ្លៀងទៀត មិនទទឹក។ គួរបញ្ជាក់ផងដែរថា រាល់ការដាក់ឃ្លុបនេះ គឺយើងខ្ញុំធានាចំពោះការកាត់ ការវះ ដោយគ្មានក្តីបារម្មណ៍ សុវត្ថិភាពក្នុងការរក្សាទុកដាក់របស់របរមានតំលៃរបស់លោកអ្នក។

កុំភ្លេចប្រើបណ្ណបញ្ចុះតម្លៃដោយគ្រាន់តែបង្ហាញអត្ថបទនេះ ឬប្រាប់លេខកូដ CamboAutoFan

ខាងក្រោមនេះជារូបភាពនៃការដំឡើង គំរូផងដែរ។


សម្រាប់ពត័មានបន្ថែមសូមទាក់ទង ០៩២ ៩៦០ ០០០ / ០៩៦ ៥៩៦ ០០០០ / ០៩៧ ៥៩៦ ០០០០ ឬមកទីតាំង iCar ផ្ទាល់ផ្ទះលេខ២៧-២៨, ផ្លូវលេខ៦០៨, ខាងលិចរង្វង់មូលទួលគោក ១៥០ម៉ែត្រ ឬចុច ផែនទីនេះ!

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន ២ បាំង ១ទឹកស្អាតៗ មានធានាពីក្រុមហ៊ុនផ្ទាល់ ចាប់ពីឆ្នាំ២០១៣ ដល់ ២០១៩

សួស្តី​អតិថិជន​ជាទីស្រឡាញ់​ មកដល់ហេីយ​សម្រាប់​លោកអ្នកដែលកំពុងមានតម្រូវការចំពោះ​ Pick Up អាចមកមេីលនៅតូយ៉ូតាផ្លឹសបាន​ យេីងមានចាប់ពីសេរ៊ីចាប់ពី​ ២០១៣ ដល់​ ២០១៩៖

សម្រាប់ពត៌មានបន្ថែម​ ០១៧ ៣៣៣ ១៧៧
គួរបញ្ជាក់ផងដែរថា គ្រប់រថយន្តដែលទិញពីតូយ៉ូតាផ្លឹសនេះ គឺនឹងទទួលបានការធានាចាប់ពី ១ ទៅ ២ឆ្នាំផងដែរ។ សម្រាប់ទីតាំង​មើលរថយន្តផ្ទាល់ ស្ថិតនៅលើមហាវិថីសធារណរដ្ឋឆែក​ក្បែរក្រសួងទេសចរណ៌​ ឬចូលទៅកាន់ទំព័របណ្តាញសង្គមផ្លូវការ
ខាងក្រោមនេះ ជារូបភាពនៃរថយន្តនីមួយៗ៖

HILUX VIGO ២០១៣ តម្លៃ​ ៣៣ ៥០០ដុល្លារ
HILUX VIGO ២០១៤ តម្លៃ​ ៣៤ ៥០០ដុល្លារ
HILUX VIGO ២០១៥ តម្លៃ​ ៣៥ ៥០០ដុល្លារ
HILUX REVO ២០១៦ តម្លៃ​ ៣៨ ៥០០ដុល្លារ
HILUX REVO ២០១៧ តម្លៃ​ ៣៩ ៥០០ដុល្លារ
HILUX REVO ២០១៨ តម្លៃ​ ៤៣ ០០០ដុល្លារ
HILUX REVO Premium ២០១៩ តម្លៃ ៤៤ ០០០ដុល្លារ
HILUX REVO RALLY ២០១៩ តម្លៃ​ ៤៥ ៥០០ដុល្លារ
ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុតបានឃើញរូបរាងឡានដែលត្រូវក្លាយជាគូប្រជែងខ្លាំងក្លារបស់ Tesla Model X

ក្រុមហ៊ុន​ផលិត​ម៉ាស៊ីន​បូម​សម្អាត Dyson ធ្លាប់​បាន​បង្ហាញ​ផែនការ​ផលិត​រថយន្ត​អគ្គិសនី​ផ្ទាល់​ខ្លួន​ដើម្បី​ប្រកួតប្រជែង​នឹង​ Tesla។ យ៉ាងណាក្ដី​គម្រោង​ការ​ត្រូវ​បាន​រំសាយ​ចោល​កាល​ពី​ខែ​តុលា​ឆ្នាំ​កន្លង​ទៅ ហេតុ​នេះ​គេ​មិន​បាន​ឃើញ​រូបរាង​រថយន្ត​អាថ៌កំបាំង​របស់ Dyson នោះ​ទេ។

យ៉ាងណាក្ដី​នា​ពេល​នេះ រូបរាង​រថយន្ត​អគ្គិសនីរបស់ Dyson បាន​បង្ហាញ​មុខ អាច​ឲ្យ​គេ​ឃើញ​ថា​គូ​ប្រជែង​របស់ Tesla Model X មាន​រូបរាង​បែប​ណា។ រូបរាង​របស់​រថយន្ត​ត្រូវ​បាន​បង្ហាញ​ដោយ​លោក​ James Dyson ជា​មហាសេដ្ឋី​ជនជាតិ​អង់គ្លេស​ និង​ជា​ម្ចាស់​ក្រុមហ៊ុន Dyson ផង​ដែរ។

រថយន្ត​​ដែល​លោក James បាន​បង្ហាញ​គឺ​មាន​ឈ្មោះ​សម្គាល់​​ថា N526 ដែល​មាន​រចនាបថ​បែប​ Premium មាន​កៅអី​អង្គុយ​ចំនួន ៧ និង​មាន​រយៈ​ចម្ងាយ​បើកបរ​ ៩៦៥ គីឡូម៉ែត្រ​ឯណោះ។ រយៈ​ចម្ងាយ​បើក​បរ​នេះ​ស្ទើរ​តែ​លើស​ចម្ងាយ​របស់ Tesla Model X ពីរ​ដង​ ដែល​វា​មាន​ចម្ងាយ​បើកបរ​ ៥០៥ គីឡូម៉ែត្រ ពេល​សាក​ភ្លើង​ពេញ​ម្ដងៗ។

គួរ​ដឹង​ថា​​លោក James បាន​ចម្ងាយ​ទឹក​ប្រាក់​ផ្ទាល់​ខ្លួន​ប្រមាណ ៦០៩​លាន​ដុល្លារ​ ដើម្បី​អភិវឌ្ឍន៍​រថយន្ត​អគ្គិសនី មុន​នឹង​ផែនការ​ត្រូវ​បាន​រំសាយ​កាល​ពី​ឆ្នាំ​មុន។ នេះ​អាច​បង្ហាញ​ថា​ដើម្បី​អភិវឌ្ឍន៍​រថយន្ត​អគ្គិសនី​សម្រាប់​លក់​លើ​ទីផ្សារ​បាន ត្រូវ​ចំណាយ​ថវិកា​ច្រើន​លើសលប់ និង​ចំណាយ​ពេល​យូរ​ផង​ដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+