ផ្ទាំងផ្សាយពាណិជ្ជកម្ម

Audi A8 អាចការពារគ្រាប់បាន តម្លៃជិត ៧៥ ម៉ឺនដុល្លារ

Audi បាន​បង្ហាញ​ចេញ​នូវ​រថយន្ត Audi A8 L Security ជា​ស៊េរី​ឆ្នាំ ២០២១ ដែល​មាន​សមត្ថភាព​អាច​ការពារ​អ្នក​ដំណើរ​ពី​គ្រាប់​កាំភ្លើង និង​គ្រាប់​បែក​បាន​យ៉ាង​ល្អ​ប្រសើរ​បំផុត​។

ការ​បម្លែង​រថយន្ត Audi A8 L ធម្មតា​មក​ជា​រថយន្ត​ពាស​ដែក​បែប​នេះ​គឺ​ត្រូវ​​ប្រើ​ពេល​បន្ថែម ៤០០ ម៉ោង និង​ធ្វើ​ឡើង​ក្នុង​រោងចក្រ​ដាច់​ដោយ​ឡែក​មួយ។ រថយន្ត​ពាស​ដែក​របស់ Audi គឺ​​សុទ្ធ​តែ​ឆ្លង​កាត់​ការ​ធ្វើ​តេស្ត​របស់​​អ្នក​ជំនាញ ដែល​អាច​ធន់​នឹង​កាំភ្លើង​ Sniper, គ្រាប់​បែក​ដៃ និង​ការ​បាញ់​រះ។

រថយន្ត​នេះ​ក៏​​មាន​ប្រព័ន្ធ​​ពិសេស​អាច​ឲ្យ​វា​បើក​ទៅ​មុខ​បាន​ចម្ងាយ ៨០ គ.ម ក្នុង​ល្បឿន ៨០ គ.ម/ម៉ ទោះ​បី​ជា​កង់​រថយន្ត​ធ្លាយ​ក្ដី។ ប្រសិន​បើ​ទ្វា​រថយន្ត​គាំង​មិន​អាច​បើក​ចេញ​បាន អ្នក​ដំណើរ​អាច​ដំណើរ​ការ​ប្រព័ន្ធ​បំផ្ទុះ​ដើម្បី​កម្ទេច​ទ្វា​រថយន្ត​បាន។

រថយន្ត​នេះ​មាន​ប្រើ​ប្រាស់​ម៉ាស៊ីន Twin-Turbo V8 ដែល​អាច​ផលិត​កម្លាំង​បាន​ ៥៦៣ សេះ អាច​ឲ្យ​ស្ទុះ​ពី ០-១០០ គ.ម/ម៉ ក្នុង​ពេល ៦,៣ វិនាទី និង​មាន​ល្បឿន​អតិបរមា​ត្រឹម ២១០ គ.ម/ម៉។ Audi គិត​ថ្លៃ​ជិត ៧៥ ម៉ឺន​ដុល្លារ​ សម្រាប់​រថយន្ត​ពាស​ដែក​នេះ ហើយ​អតិថិជន​ដែល​ចាប់​អារម្មណ៍​ត្រូវ​រង់ចាំ​ពី ៣ ទៅ ៦ ខែ​ទើប​ទទួល​បាន​រថយន្ត៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia បញ្ជាក់ថាឡាន SUV អគ្គិសនីរបស់ខ្លួន សាកភ្លើងតែ ២០នាទី ជិះបាន ៥០០ គ.ម

ក្រុមហ៊ុន​រថយន្ត Kia បាន​បង្ហាញ​អំពី​ផែនការ​បញ្ចេញ​រថយន្ត​អគ្គិសនី​ឲ្យ​បាន ១១ ម៉ូដែល ​សម្រាប់​លក់​នៅ​ទូទាំង​ពិភពលោក​នៅ​ត្រឹម​ឆ្នាំ ២០២៥ ដែល​ក្នុង​នោះ​មាន​រថយន្ត​ច្រើន​ប្រភេទ​ដូច​ជា Sedan, SUV និង​រថយន្ត​វ៉ែន​ផង​ដែរ។

ពេល​នេះ​គេ​ដឹង​ព័ត៌មាន​លម្អិត​បន្ថែម​អំពី​រថយន្ត​អគ្គិសនី​ថ្មី​របស់ Kia មាន​ទាក់ទង​នឹង​​រយៈ​ចម្ងាយ​នៃ​ការ​បើកបរ​ និង​សមត្ថភាព​នៃ​ការ​សាក​ភ្លើង​ផង​ដែរ។ រថយន្ត​អគ្គិសនី​ដំបូង​របស់ Kia និង​​មាន​រចនាបថ​ជា​ SUV ដែល​អាច​ផលិត​ចេញ​ពី​រថយន្ត​ Concept ឈ្មោះ​ Imagine ដែល Kia បាន​បង្ហាញ​ចេញ​ក្នុង​កម្មវិធី Geneva Motor Show នា​ឆ្នាំ ២០១៩។

រថយន្ត​​អគ្គិសនី​ដែល​មិន​ទាន់​មាន​ឈ្មោះ​នេះ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ឲ្យ​ថា​ Kia CV ដែល​វា​ផលិត​ឡើង​លើ​គ្រោង​ឆ្អឹង​​ឈ្មោះ E-GMP។ ពេល​សាក​ភ្លើង​ពេញ​ម្ដងៗ​អាច​ឲ្យ​វា​បើកបរ​បាន​ចម្ងាយ​ ៥០០ គីឡូម៉ែត្រ ហើយ​វា​អាច​សាក​​ភ្លើង​ល្បឿន​លឿន​ដែល​ចំណាយ​ពេល​មិន​ដល់ ២០នាទី អាច​សាក​ពេញ។

ការ​សាក​ភ្លើង​លឿន​នេះ​គឺ​ដោយ​សារ​តែ​ប្រើ​ប្រាស់​ប្រព័ន្ធ​សាក​ភ្លើង​កម្លាំង ៨០០​ វ៉ុល ស្រដៀង​នឹង​ប្រព័ន្ធ​ដែល​ប្រើ​លើ​រថយន្ត Porsche Taycan ដែរ។ Kia មិន​បាន​និយាយ​អំពី​កម្លាំង​របស់​រថយន្ត​នោះ​ទេ ប៉ុន្តែ​កន្លង​មក​លេច​ឮ​ថា​វា​អាច​ស្ទុះ​ពី ០-១០០ គ.ម/ម៉ ក្នុង​ពេល​ក្រោម ៣វិនាទី៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បង្ហាញភាពស៊ីវិល័យរបស់អ្នក បង្ហាញជាមួយនឹងរថយន្ត MG HS

ដើម្បីដើរអោយទាន់ភាពទាន់សម័យនិងបែបសង្គមអភិជន រថយន្តម៉ាកយីហោ MG តែងតែអភិវឌ្ឍន៍នូវបច្ចេកវិទ្យាថ្មីៗក៏ដូចជាកែច្នៃរូបរាងរបស់ខ្លួនជិតមួយសតវត្សមកហើយ។ ចំពោះនិន្នាការចុងក្រោយដែលនាំមកដោយរថយន្ត MG HS, គឺជាប្រភេទ​ SUV ដែលស៊ីវិ ល័យឥតខ្ចោះមានសមត្ថភាពខ្ពស់ក្នុងការរក្សានូវតុល្យភាពដ៏ល្អប្រណីតនិងបែបកីឡា Sportiness. បច្ចុប្បន្ននេះរថយន្ត MG HS បានបង្ហាញរូបរាងដ៏ថ្មីស្រឡាងរបស់ខ្លួននៅបន្ទប់ តាំងបង្ហាញដែលមានទីតាំងនៅផ្លូវសហព័ន្ធរុស្សី MG Cambodia.

ហេតុអ្វីបានជាត្រូវជ្រើសរើសយករថយន្ត MG HS? រថយន្តថ្មីស្រឡាងបែបក្លាសិក មួយ នេះបានតំឡើងចេញពីបងប្រុសរបស់វាគឺ MG ZS ជាមួយនឹងប្រសិទ្ធភាពខ្ពស់រូបរាងស្រស់ សង្ហានិងមានភាពជឿនលឿនខាងផ្នែកបច្ចេកវិទ្យាបូករួមនិងការសន្សំសំចៃខ្ពស់ថែរក្សាបរិស្ថានដែលសាកសមឥតខ្ចោះជាមួយនឹងបរិបទសម័យទំនើប។បរិក្ខារខាងក្នុងបំពាក់ដោយពួកស្បែកពណ៌ Camel ដែលសាកសមជារថយន្តប្រណិតសម្រាប់បច្ចុប្បន្ននេះតែម្តងព្រោះដំបូល កញ្ចក់មួយផ្ទាំងធំខាងលើនេះអាចធ្វើអោយអារម្មណ៍អ្នកប្រើប្រាស់មានភាពធូរស្រាលក៏ដូចជាសោយសុខជាមួយនឹងកៅអីស្រោបស្បែកល្អកម្រិតខ្ពស់និងមានមុខងារបញ្ចេញកម្តៅផងដែរ។ ចំពោះកៅអីមុខទាំង ២ គឺអាចបញ្ជាបានដោយប្រព័ន្ធអេឡិចត្រូនិចតាមការចង់បានរបស់អ្នក។ កៅអីផ្នែកកណ្តាលទូលាយហើយមានប្រឡេះសម្រាប់ដាក់កៅអីទារកដែលងាយស្រួលសម្រាប់គ្រួសារដែលមានកូនតូច និងផ្នែកខាងក្រោយអាចដាក់អីវ៉ាន់បានមួយចំនួនធំ។

MG HS បំពាក់ដោយប្រអប់លេខអូតូ ៧ លេខនិងមានម៉ាស៊ីនសាំង ស៊ីឡាំង ៤ ចំណុះ 1.5 លីត្រ កម្លាំង ២៣០សេះ ហើយក្នុង ១០០ គីឡូម៉ែត្រ ស៊ីសាំងប្រមាណជាង ៨ លីត្រ។ បញ្ឆេះម៉ាស៊ីនដោយ Smart Key មានអេក្រង់ Touch Screen ១០ អុីញ បញ្ចេញរូបភាពបានច្បាស់ ដ៏ដូចជាអាចបញ្ជាមុខងារម៉ាស៊ីនត្រជាក់ ភ្ជាប់ Bluetooth ពីទូរសព្ទជាមួយរថយន្តបានដែរ។

យ៉ាន់ស្ព័រអាលុយមីញ៉ូមធំបំផុត១៨អ៊ីញធ្វើអោយការបើកបរលើផ្លូវកាន់តែងាយស្រួលមិនថាផ្លូវនោះរដាក់រដុបប៉ុនណា។ចង្កៀងបំពាក់គជ់ចាំងពន្លឺច្បាស់ល្អហើយកម្រិតពន្លឺមិនបែកសាចធ្វើអោយប៉ះពាល់ភ្នែកអ្នកបើកបរបញ្ច្រាស់ទិសគ្នាហើយនៅមានបំពាក់ដឺម៉ី​LED ស៊ីភ្លើងតិចកាច់ម៉ូដតាមចង្កៀងផងដែរ។ចំនែកឯប្រភេទអំពូលកាត់អាប់សម្រាប់បំភ្លឺផ្ទៃជិតរថយន្តផ្នែកមុខអមព័ទ្ធជាមួយស៊ុមក្រូម៉េដ៏ចែងចាំងហើយអមមកដោយការរចនាប៉ាណាបែបក្រូម៉េប្រលោះធំៗចំពោះផ្នែកខាងមុខរបស់MGHSដែលអាចអោយខ្យល់ចូលទៅជួយកាត់បន្ថយកម្តៅម៉ាស៊ីនបានមួយផ្នែកធំ។អ្វីដែលកាន់តែពិសេសសំរាប់រថយន្តMG HSនេះគឺបានទទួលស្តង់ដារសុវត្ថិភាពកម្រិតផ្កាយ ៥ ពី Europe-NCAP រួចមកហើយ។

តើនៅចាំអ្វីទៀត? ហេតុអ្វីមិនសាកមកបើកសាកល្បងចំពោះរថយន្តកូនពៅ MG HS មួយនេះ?អតិថិជនទាំងអស់គ្នាអាចមកទស្សនារូបរាងថ្មីស្រឡាងរបស់រថយន្តមួយនេះនៅបន្ទប់តាំងបង្ហាញរបស់ក្រុមហ៊ុន MG.

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនផ្លូវការ នាំយកកំពូលរថយន្ត Pick Up ខ្នាតធំ Ford F-150 Raptor ២០២០ ជាផ្លូវការ

​[ភ្នំពេញ – ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០] ក្រុមហ៊ុន អ​ អិម អេ ខេមបូឌា ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជាបានប្រារព្ធពិធីសម្ពោធជាផ្លូវការរថយន្ត F-150 Raptor​  ស៊េរីថ្មី២០២០ ដែលជាកំពូលរថយន្ត Pick Up Off-Road Performance ខ្នាតធំរបស់ក្រុមហ៊ុន Ford។ ពិធីសម្ពោធជាផ្លូវការនេះ ត្រូវបានធ្វើឡើងតាមប្រព័ន្ធឌីជីថល Digital តាមរយៈការផ្សាយផ្ទាល់នៅលើបណ្តាញសង្គមចេញពីហ្វេសប៊ុកផេក (Facebook Page) Ford Cambodia។​​

រថយន្ត Ford F-150 Raptor ស៊េរីថ្មី ឆ្នាំ២០២០នេះ គឺជារថយន្ត Pick Up ខ្នាតធំដែលលក់ដាច់បំផុត រយះពេល 43ឆ្នាំជាប់ៗគ្នានៅសហរដ្ឋអាមេរិច។​ រថយន្តនេះបំពាក់ទៅដោយបច្ចេកវិទ្យា និងប្រព័ន្ធសុវត្ថិភាពទំនើបចុងក្រោយបំផុតពីក្រុមហ៊ុន Ford ហើយត្រូវបានធ្វើការរចនារូបរាង និងផលិតឡើងដោយយក DNA របស់ Ford Performance ចំនែកស៊ុមរថយន្តត្រូវបានផលិតពីដែកថែបរឹងមាំ ជាពិសេសតួរថយន្ត និងខ្លុបខាងក្រោយត្រូវបានផលិតឡើងពីអាលុយមីញ៉ូមដែលប្រើប្រាស់ក្នុងវិស័យយោធារបស់សហរដ្ឋអាមេរិច​ (High-Strengh Military Grade Aluminium Alloy for Body and Bed) ដែលមានលក្ខណៈធន់រឹងមាំ និងជួយការពារការប៉ះទង្គិចផ្សេងៗ។ ក្រុមវិស្វករ Ford Performance Team បានធ្វើតេស្តរថយន្តនេះយ៉ាងម៉ត់ចត់ជាទីបំផុត ដោយផ្តោតជាសំខាន់ទៅលើភាពធន់ រឹងមាំ សមត្ថភាពនៃការអូសសណ្តោង ផាសុកភាព ប្រណិតភាព សុវត្ថិភាព ការជំនះឧបសគ្គគ្រប់ស្ថានភាពផ្លូវ និងជាពិសេសការបើកបរលើផ្លូវប្រភេទ Off-road។

Ford F-150 Raptor​  ស៊េរីថ្មី២០២០ បានបំពាក់ជាមួយនឹងម៉ាស៊ីន 3.5L V6   Twin-Turbo EcoBoost® High Output (HO) ជំនាន់ថ្មី កម្លាំងខ្លាំង និងសន្សំសំចៃប្រេង ជួយកាត់បន្ថយចំហះ និងផលប៉ះពាល់ទៅលើបរិស្ថាន។ រថយន្តនេះ មានកម្លាំងសេស 450 PS កម្លាំង Torque 691Nm និងប្រើប្រអប់លេខថ្មី ១០ លេខ ជំនួយដល់ការដាក់លេខឲ្យមានភាពរលូន និងងាយស្រួល។

ប្រព័ន្ធជើងក្រោមត្រូវបានបំពាក់ជាមួយនឹងបូម FOXTM 3.0 ជំនាន់ថ្មី (Internal Bypass Shocks with Live Vale) មានលក្ខណៈធន់ រឹងមាំ កាត់បន្ថយការរលាក់ ផ្តល់នូវផាសុកភាព មិនថាអ្នកបើកបរលើផ្លូវរលាក់ខ្លាំងក្នុងល្បឿនលឿនក៏ដោយ ដោយសារបូមនេះវាមានបំពាក់ទាំងផ្នែកខាងមុខ និងខាងក្រោយរបស់រថយន្ត។ ចំពោះផ្នែកខាងក្នុងរថយន្តត្រូវបានរចនាម៉ូដធំទូលាយ ទំនើបទាន់សម័យ និងប្រកបដោយផាសុកភាព និងបំពាក់ដោយកាបូនហ្វៃប័រ (Carbon Fiber) ដែលធ្វើឲ្យរថយន្តនេះកាន់តែមានភាពប្រណិត ស្រស់ស្អាត និងទាក់ទាញថែមមួយកំរិតទៀត។ ចំនែកកៅអីវិញ រចនាបែបស្ព័រធំទូលាយ និងបំពាក់ដោយប្រព័ន្ធបញ្ឆេះរថយន្តពីចំងាយ និងប៊ូតុងចុចបញ្ឆេះរថយន្ត (Smart Key) បច្ចេកវិទ្យា SYNC 3ជំនាន់ថ្មី និងអេក្រង់ Touchscreen ៨ អុីញ សម្រាប់ស្ដាប់វិទ្យុ តន្ត្រី​ និងការកំសាន្តនានា។

ម្យ៉ាងវិញទៀត អ្វីដែលធ្វើឲ្យរថយន្ត Ford F-150 Raptor​ នេះកាន់តែពិសេស និងអស្ចារ្យនោះគឺ ការបំពាក់នូវប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវជំនាន់ថ្មី (All-New Terrain Management SystemTM) ដែលអាចកំណត់ការបើកបរបានរហូតដល់៧ជម្រើសខុសៗគ្នាដែលមានដូចជា៖

១.ការបើកបរក្នុងស្ថានភាពផ្លូវធម្មតា (Normal Mode)​​ ផ្ដល់ផាសុកភាព មិនស៊ីប្រេង ជួយសំន្សំសំចៃ និងងាយស្រួលក្នុងការបើកបរ
២. ការបើកបរនៅពេលដឹក ឬអូសសណ្តោង (Tow/Haul​​ Mode) ជួយទប់លំនឹង និងរក្សាលំនឹងរថយន្តបានល្អក្នុងពេលអូសសណ្តោង
៣. ការបើកបរបែបស្ព័រ (Sport Mode)​ ផ្ដល់នូវសន្ទុះខ្លាំង សក្ដិសមសម្រាប់អ្នកដែលចូលចិត្តបើកបរល្បឿនលឿន​
៤. ការបើកបរពេលមានបំរ៉ែបំរួលអាកាសធាតុ (Weather Mode) ជួយទប់លំនឹង ផ្តល់នូវទំនុកចិត្ត និងសុវត្ថិភាពក្នុងពេលបើកបរនៅពេលមេឃភ្លៀង ឬ ក្នុងស្ថានភាពផ្លូវរអិល   ផ្លូវស្មៅ/គ្រួស/ព្រិល ជាដើម។
៥. ការបើកបរលើផ្លូវដីភក់/ដីខ្សាច់ (Mud/sand Mode) សម្រួលការបើកបរជៀសវាងការផុងកង់ពេលបើកបរលើភក់ ឬខ្សាច់
៦. (​Baja Mode) ជួយទប់លំនឹងរថយន្តពេលបើកបរក្នុងល្បឿនលឿននៅលើផ្លូវ Off-road
៧.ការបើកបរលើផ្លូវថ្ម/គ្រួស (Rock/Crawl) សម្រួលការបើកបរឲ្យមានភាពរលូន មិនរលាក់ខ្លាំង ពេលបើកបរ លើគ្រួស ឬថ្ម។

លោក ងន សាំង អគ្គនាយកក្រុមហ៊ុនអ អិម អេ ខេមបូឌា

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ ខេមបូឌា បានមានប្រសាសន៍ថា៖ “មានតែក្រុមហ៊ុន អ អិម អេ ខេមបូឌាតែមួយគត់ដែលមានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទមកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា ជាពិសេសគឺរថយន្ត Pickup ខ្នាតធំ Ford F-150 និង​ F-150 Raptor នេះតែម្តង ហើយរាល់ការទិញរថយន្តផ្ទាល់ពីក្រុមហ៊ុន អតិថិជន​នឹងទទួលបានការធានាផ្ទាល់ពីរោងចក្រចំនួន 3ឆ្នាំ ឬ 100,000Km រួមនឹងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត ។​”

ក្រៅពីនេះ ក្រុមហ៊ុន Ford ក៏បានធ្វើការអភិវឌ្ឍនូវបច្ចេកវិទ្យាថ្មីមួយទៀតដែលមានឈ្មោះថា “Ford Co-Pilot 360TM Technology” ដែលជាបច្ចេកវិទ្យាមួយផ្តល់នូវភាពឆ្លាតវៃ ជួយសំរួលដល់ការបើកបរ ផ្តល់នូវការការពារ និងសុវត្ថិភាពខ្ពស់ដល់អ្នកបើកបរ។ បច្ចេកវិទ្យាមួយនេះ ភ្ជាប់មកជាមួយនូវប្រព័ន្ធជំនួយការបើកបរចំនួន ១១ ដែលរួមមានៈ ១.ប្រព័ន្ធបន្ថយល្បឿននិងរក្សាគំលាតសុវត្ថិភាព ដោយឈប់ និងទៅមុខដោយស្វ័យប្រវត្តិ (Adaptive Cruise Control with Stop-and-Go) ២.ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ (Pre-Collision Assist with Autonomous Emergency Braking) ៣. ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ផ្នែកចំហៀង និងខាងក្រោយទាំងរថយន្ត និងឧបករណ៍អូសសណ្តោង (BLIS with Trailer Coverage) ៤. ប្រព័ន្ធបញ្ជា និងគ្រប់គ្រងការអូសសណ្តោង (Pro Trailer Backup Assist) ៥. ប្រព័ន្ធកាមេរ៉ា ៣៦០ ដឺក្រេ (ខាងមុខ ខាងក្រោយ និងសងខាងរថយន្ត) និងសេនសឺ៤គ្រាប់ជំនួយការចូលចត និងពេលធ្ពក់ឧបករណ៍អូសសណ្តោង ៦. ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លង (Lane Keeping System) ៧. ប្រព័ន្ធផ្តល់សញ្ញាឲ្យអ្នកបើកបរឈប់សំរាកពេលមានអារម្មណ៍ងងុយគេង (Driver Alert System) ៨. ប្រព័ន្ធកំណត់ល្បឿននៃការបើកបរលើផ្លូវ Off-Road ដោយស្វ័យប្រវត្តិ (New Trail Control System) ៩. ប្រព័ន្ធទប់លំនឹងរថយន្តពេលឡើងចំណោត និងចុះចំណោត (Hill Launch Assist and Hill Descent Control TM)។

ចំពោះរថយន្ត Ford F-150 Raptor ដែលនាំចូលជាផ្លូវការដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា ក៏មានផ្ដល់នូវជម្រើសព៌ណជាច្រើនសំរាប់អតិថិជនជ្រើសរើសដែលរួមមានដូចជា ព៌ណស ក្រហម ខៀវ ប្រផេះ និងខ្មៅផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chevrolet Tahoe ឆ្នាំ២០២១ កែជាឡានប៉ូលីស ឡូយកប់ហ្មង!

រថយន្ត Chevrolet Tahoe ឆ្នាំ២០២១ ទើបតែបង្ហាញខ្លួនថ្មីៗប៉ុណ្ណោះ ដោយទទួលបានការឌីហ្សាញថ្មីយ៉ាងស្រស់ស្អាត។ ឥឡូវនេះក្រុមហ៊ុន Chevrolet បានបង្ហាញរថយន្ត Tahoe ថ្មីសម្រាប់ប៉ូលីស ហៅថា Tahoe Police Pursuit Vehicle (PPV)។

ថ្វីបើរូបរាងមិនខុសពី Taheo ធម្មតា ប៉ុន្តែ Tahoe Police Pursuit Vehicle នេះបានបន្ថែមគ្រឿងតុបតែងពេញតួខ្លួន ដូចជា របាំងការពារកាងមុខ, ភ្លើងស៊ីរ៉ែន, របាំងការពារបាតក្រោមខាងមុខ និង យ៉ាន់ ២០អ៊ីញ។

រថយន្ត Chevrolet Tahoe Police Pursuit Vehicle នេះ បំពាក់ម៉ាស៊ីនចំណុះ ៥,៣លីត្រ V8 មានកម្លាំង ៣៥៥សេះ ប្រើប្រអប់លេខអូតូ ១០វគ្គ និងប្រព័ន្ធប៉ុងពីរ។ វាអាចអូសសណ្តោងបានរហូតដល់ទៅទម្ងន់ ៣ ៧០០គីឡូក្រាមឯណោះ។

គួរឲ្យដឹងថា SUV ប្រាប់ប៉ូលីសនេះនឹងមានលក់ចាប់ពីដើមឆ្នាំក្រោយ ខណៈតម្លៃរបស់វានឹងត្រូវប្រកាសនាពេលនោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Highlander Hybrid បំពាក់កៅអី៣ជួរ ជិះ១០០គ.ម៉ ស៊ីសាំង៦លីត្រ

រថយន្ត Toyota Highlander Hybrid នឹងមានលក់នៅអឺរ៉ុបខាងលិចជាលើកដំបូង បន្ទាប់ពីចេញលក់នៅអាមេរិកខាងជើង, អូស្ត្រាលី, រុស្ស៊ី និងតំបន់ផ្សេងទៀត។

Highlander Hybrid ដែលនឹងចេញលក់នៅលើទីផ្សារអឺរ៉ុបនាដើមឆ្នាំ២០២១នេះ ប្រើគ្រោងឆ្អឹង GA-K និងប្រព័ន្ធប៉ុងពីរ AWD-i ហើយមានកៅអី ៣ជួរទៀតផង។

វាបំពាក់ម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ ជាមួយម៉ូទ័រអគ្គិសនីចំនួន២ ព្រមទាំងអាគុយ Nickel-Metal Hydride ដ៏ខ្លាំងក្លាមួយ មានកម្លាំងសរុប ២៤១សេះ។ Toyota អះអាងថា Highlander Hybrid មានកម្រិតស៊ីសាំងជាមធ្យមត្រឹមតែ ៦,៦លីត្រប៉ុណ្ណោះ សម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ។

SUV Hybrid ខ្នាតធំនេះមានបំពាក់អេក្រង់បង្ហាញព័ត៌មានទំហំ ១២,៣អ៊ីញ, កុងទ័របាញ់លើកញ្ចក់, មុខងារ Apple CarPlay និង Android Auto, កន្លែងសាកភ្លើងឥតប្រើខ្សែនិង កៅអីបាញ់ខ្យល់ ជាដើម។

បន្ថែមពីវាបំពាក់ប្រព័ន្ធ Toyota Safety Sense មកស្តង់ដារ ដោយក្នុងនោះរួមមានមុខងារដូចជា Pre-Collision System (PCS) with active steer assist, Full Range Adaptive Cruise Control with Road Sign Assist (RSA), Lane Tracing Assist (LTA), Lane Departure Alert (LDA), Automatic High Beam (AHB) និង Road Sign Assist (RSA) ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដឹងថ្ងៃផលិតផ្លូវការ នៃគូប្រជែងរបស់ F-150 Raptor

បើ​តាម​​ផែន​ការ​រថយន្ត Ram Rebel TRX ដែល​ជា​គូ​ប្រជែង​របស់ Ford F-150 Raptor ត្រូវ​បង្ហាញ​មុខ​នៅ​ក្នុង​កម្មវិធី Detroit Auto Show នា​ខែ​មិថុនា​ឆ្នាំ ២០២០ នេះ ប៉ុន្តែ​ដោយ​សារ​កម្មវិធី​ត្រូវ​បាន​រំសាយ​ចោល​ គេ​មិន​ច្បាស់​ថា​ផែនការ​ត្រូវ​ផ្លាស់​ប្ដូរ​បែប​ណា​នោះ​ទេ។

រូបរាង Concept ចេញឆ្នាំ ២០១៦

ទន្ទឹម​នឹង​នេះ​ដែរ​វិបសាយ​ Mopar Insider បាន​ដឹង​រួច​ជា​មុន​នូវ​កាល​បរិច្ឆេទ​ចាប់​ផ្ដើម​ការ​ផលិត​របស់​រថយន្ត Ram Rebel TRX។ ការ​ផលិត​នៃ​រថយន្ត​ភីកអាប់​នេះ​​នឹង​ចាប់​ផ្ដើម​នៅ​ខែ​កញ្ញា ឬ​ខែ​តុលា ហើយ​ហាង​លក់​រថយន្ត​​​ទាំង​ឡាយ​ក៏​បាន​ដឹង​ដំណឹង​នេះ​ជា​មុន​ដែរ។

រូបរាង Concept ចេញឆ្នាំ ២០១៦
រូបរាង Concept ចេញឆ្នាំ ២០១៦

​ការ​ចុះ​ផ្សាយ​កន្លង​មក​ បាន​ឲ្យ​ដឹង​ថា​ Ram Rebel TRX គឺ​នឹង​ដំណើរ​ការ​ដោយ​ម៉ាស៊ីន Hellcat V8 Supercharged ចំណុះ ៦,២លីត្រ ដែល​មាន​កម្លាំង ៧០៧សេះ ​ប្រើ​ប្រព័ន្ធ​បើកបរ​វិល​កង់​ទាំង​បួន និង​ប្រអប់​លេខ​ស្វ័យប្រវត្តិ​ ៨វគ្គ។ ចំណែក​លក្ខណៈ​សម្បត្តិ​ផ្សេង​ទៀត​គេ​មិន​ទាន់​ដឹង​​ច្បាស់​​នោះ​ទេ ហើយ​រំពឹង​ថា​វា​អាច​មាន​តម្លៃ​ចាប់​ពី​ប្រមាណ ៥៣ ០០០ ដុល្លារ ជា​តម្លៃ​ប្រហាក់ប្រហែល​នឹង Ford F-150 Raptor ដែរ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla ចាប់ផ្ដើមការផលិតរថយន្តឡើងវិញ មិនខ្វល់ការហាមឃាត់

Tesla បាន​ចាប់​ផ្ដើម​ការ​ផលិត​រថយន្ត​នៅ​រោងចក្រ​ Fremont រដ្ឋ​ California កាល​ពី​ចុង​សប្ដាហ៍​ទៅ ទោះ​បី​ជា​មាន​វិធានការ​បិទ​​ខេត្ត​ក្រុង​នៅ​តំបន់​ Alameda ជា​តំបន់​​ដែល​រោងចក្រ​ស្ថិត​ក្នុង​ក្ដី។

បុគ្គលិក Tesla ពីរ​រូប​បាន​ប្រាប់​ដល់ The Verge ឲ្យ​ដឹង​ថា​ Tesla ​ផលិត​បាន​សម្រេច​នូវ​រថយន្ត Model Y និង Model 3 ប្រមាណ ២០០គ្រឿង កាល​ពី​ចុង​សប្ដាហ៍។ សកម្មភាព​នេះ​កើត​មាន​ក្រោយ​ពី​លោក Elon Musk ប្រាប់​នៅ​លើ Twitter ថា Tesla បាន​ប្ដឹង​រដ្ឋាភិបាល​នៃ​តំបន់ Alameda ដែល​ចេញ​វិធានាការ​ឲ្យ​ពលរដ្ឋ​ស្ថិត​នៅ​ផ្ទះ និង​​សច្ចា​ថា​នឹង​រើ​​រោងចក្រ​ផលិត​ចេញ​ពី California ទៀត​ផង។

នៅ​លើ Twitter លោក Elon Musk ក៏​​មាន​បញ្ជាក់​ថា Tesla ពិត​ជា​បាន​បន្ត​​ការ​ផលិត​ឡើង​វិញ​ផ្ទុយ​ពី​បទ​បញ្ជា​របស់​រដ្ឋាភិបាល​តំបន់ Alameda មែន ហើយ​និយាយ​ថា​ប្រសិន​បើ​មាន​ការ​ចាប់​ខ្លួន ចាប់​តែ​លោក​ម្នាក់​បាន​ហើយ។

មក​ទល់​ពេល​នេះ​មិន​ទាន់​ឃើញ​មាន​ការ​ចាត់​វិធានការ​អ្វី​ពី​រដ្ឋាភិបាល​តំបន់ Alameda នៅ​ឡើយ​ទេ​ចំពោះ​ការ​ល្មើស​នឹង​បទ​បញ្ជា​របស់ Tesla។ ​រដ្ឋាភិបាល​តំបន់ Alameda បាន​បញ្ជាក់​ថា​ប្រសិន​បើ Tesla ល្មើស​នឹង​បទ​បញ្ជា​ វា​គឺ​ជា​ការ​សម្រេច​ចិត្ត​របស់​​ស្នងការ​នគរបាល​ Fremont ថា​គួរ​ចាត់​វិធានការ​​តាម​ផ្លូវ​ច្បាប់​បែប​ណា៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រមាញ់បានរូបរាងទាំងស្រុង SUV អត់ប្រើសាំងថ្មីរបស់ចិន រាងកាចខ្លាំង

កាល​ពី​ឆ្នាំ​មុន ក្រុមហ៊ុន​ផលិត​រថយន្ត​ចិន Hongqi បានដាក់​តាំង​បង្ហាញ​រថយន្ត​ E115 SUV Concept ក្នុង​កម្មវិធី​តាំង​បង្ហាញ​រថយន្ត Guangzhou International Auto Show ដែល​ធ្វើ​ឲ្យ​ពិភពលោក​ចាប់​អារម្មណ៍​ខ្លាំង ព្រោះ​មាន​រូបរាង​ប្លែក ដែល​ឌីហ្សាញ​ដោយ​​អតីត​អ្នក​ឌីហ្សាញ​ជើង​ចាស់​របស់ Rolls-Royce។

ឥឡូវនេះរូបរាងដែលយើងអាចមើលឃើញទាំងស្រុង គ្មានការបិទបាំង ត្រូវបានលេចធ្លាយនៅលើបណ្តាញអ៊ីនធឺណិត ដោយនៅ​ផ្នែក​ខាង​​មុខ​ក៏​មាន​បំពាក់​នូវ​ផ្ទាំង​ប៉ាណា​ទំហំ​ធំ មាន​អំពូល​ LED រាង​ស្ដើង និង​មាន​ដំបូល​រាង​វែង​ដូច​ប្រភេទ Concept អីចឹង​ដែរ។

រថយន្ត SUV នេះពិតជាមានទំហំធំ ដោយវាមានប្រវែងសរុប ៥,១៦ម៉ែត្រ ទទឹង ២ម៉ែត្រ និងកម្ពស់ ១,៧៣ម៉ែត្រ ហើយប្រវែងពីកង់មុខទៅកង់ក្រោយ គឺ ៣,២៥ម៉ែត្រ។

គួរឲ្យដឹងថា E115 នេះបំពាក់​ម៉ូទ័រ​អគ្គិសនី​ចំនួន​ពីរ ដែល​ម៉ូទ័រ​មុខ​មាន​កម្លាំង​ ២១៥ សេះ ហើយ​ម៉ូទ័រ​ក្រោយ​មាន​កម្លាំង ២៩៥ សេះ។ វា​ទទួល​បាន​ថាមពល​ពី​អាគុយ​ចំណុះ ៩២,៤ គីឡូវ៉ាត់​ម៉ោង ដែល​អាច​មួយ​ពេញ​អាច​ជិះ​បាន​ចម្ងាយ ៦០០ គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Isuzu D-Max XTR Color Edition ថ្មី មើលទៅរឹតតែកាច

ថ្មីៗនេះ ក្រុមហ៊ុន Isuzu បានបញ្ចេញភីកអាប់ D-Max XTR ប្រភេទ Color Edition ថ្មី ដែលមានរហូតដល់ ៤ពណ៌ គឺ ពណ៌ស (Splash White), ទឹកប្រាក់ (Titanium Silver Met) ប្រផេះ (Obsidian Grey Mica) និងខ្មៅ (Cosmic Black Mica)។

រថយន្តភីកអាប់ D-Max XTR Color Edition ថ្មីនេះនឹងត្រូវផលិតមានចំនួនកំណត់ ខណៈតម្លៃរបស់វានឹងត្រូវប្រកាសនាពេលកក្រោយ។

XTR Color Edition ពិសេសនេះត្រូវបានតុបតែងយ៉ាងទាក់ទាញ និងមើលទៅរឹតតែកាចជាងម៉ូដែល D-Max ធម្មតា។ វាបំពាក់យ៉ាន់ Alloy ១៧អ៊ីញ និងសម្បកកង់ Pirelli Scorpion All-Terrain Plus, ឈ្នាន់ចំហៀង, គម្របកញ្ចក់ពណ៌ខ្មៅ, ដៃទ្វារពណ៌ខ្មៅ និង កញ្ចក់ក្រោយពណ៌ខ្មៅ ផងដែរ។

ចំណែកឯកាប៊ីនខាងក្នុងវិញ វាមានបំពាក់កៅអីស្បែកមានមុខងារកម្តៅ រំលេចដោយថ្នេរដេរពណ៌បៃតងយ៉ាងស្រស់ស្អាត។

រថយន្តនេះក៏ទទួលបានការអាប់ដេតប្រព័ន្ធហ្វ្រាំង និងប្រព័ន្ធបូម ដែលជួយឲ្យវាឈរផុតពីដីខ្ពស់ រហូតដល់ទៅ ២៥០មីល្លីម៉ែត្រ ល្អសម្រាប់ការបើកបរ Off-road៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+