ក្នុងគោលបំណងពង្រីកការលក់រថយន្ត NEV របស់ខ្លួន ក្រុមហ៊ុន Geely បានប្រកាសឲដឹងថា ពួកគេនឹងប្រកាសចេញនូវរថយន្តម៉ូឌែលថ្មីមួយនៅក្នុងពេលឆាប់ៗនេះ ឈ្មោះថា Geely Galaxy M9 ដែលម៉ូដែលថ្មីនេះជាប្រភេទរថយន្ត SUV ៦ កៅអី ប្រើប្រាស់បច្ចេកវិទ្យា plug-in hybrid ដែលរួមបញ្ចូលគ្នារវាងម៉ាស៊ីនសាំង និងម៉ូទ័រអគ្គិសនី។

ក្នុងនោះ Galaxy M9 ត្រូវបានរចនាឡើងដោយផ្អែកលើរថយន្ត Galaxy Starship ដែលបានបង្ហាញខ្លួនជាផ្លូវការកាលពីឆ្នាំមុន ហើយគ្រោងនឹងប្រកាសចេញនៅក្នុងពេលឆាប់ៗខាងមុខនេះ។

ទៅលើការរចនារូបរាងផ្នែកខាងក្រៅ Galaxy M9 មានការររចនាជាមួយប៉ាណាបិតជិត ចង្កៀងមុខ-ក្រោយ LED និង LiDAR នៅលើដំបូលជាដើម។ ចំណែកផ្នែកខាងក្នុងវិញ គឺត្រូវបានបំពាក់នូវប្រព័ន្ធជំនួយបើកបរ G-Pilot ឆ្លាតវៃកម្រិត L2+។

ទាក់ទងនឹងផ្នែកម៉ាសុីន រថយន្តនេះ នឹងត្រូវផលិតឡើងនៅលើគ្រោងឆ្អឹង GEA ដោយប្រើប្រាស់នូវម៉ាស៊ីនចំណុះ ១,៥ លីត្រ Turbo ជាមួយម៉ូទ័រអគ្គិសនី។ ខណៈតម្លៃលក់វិញ អាចនឹងស្ថិតនៅចន្លោះពី ២៧ ៧៨០ ដុល្លារ ដល់ ៤១៦៧ ដុល្លារ នៅក្នុងទីផ្សារចិន៕













ក្រុមហ៊ុន Zeekr បានបញ្ជាក់ថាម៉ូឌែល 7X ដែលដាក់លក់នៅអឺរ៉ុបមាន៣ជម្រើសផ្សេងគ្នាក្នុងនោះមានជម្រើស Premium, Long Range, និង Performance ។ រថយន្ដនេះបំពាក់មកជាមួយជម្រើសអាគុយទំហំ 75kWh (Golden) អាចបើកបរបានចម្ងាយ ៦០៥គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC និង 100kWh (Kirin) អាចបើកបរបានចម្ងាយ ៧០៥គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC។
ចំពោះកម្រិតសមត្ថភាពវិញ Zeekr 7X ប្រើប្រាស់បុងមួយ (RWD) ដំណើរការដោយ ម៉ូទ័រអគ្គសិនីចំនួនមួយ អាចផលិតកម្លាំងបាន ៤១៦សេះ កម្លាំងបង្វិល ៤៤០ញូតុនម៉ែត្រ ខណៈម៉ូឌែល ប្រើប្រាស់បុង ២ (AWD) ដំណើរដោយម៉ូទ័រអគ្គិសនីចំនួន២ អាចផលិតកម្លាំងបាន ៦៣៧សេះ កម្លាំងបង្វិល ៧១០ញូតុនម៉ែត្រ ។ 









បើនិយាយពីរូបរាងរបស់រថយន្ត Exlantix ES ស៊េរីឆ្នាំ ២០២៥ មិនមានការផ្លាស់ប្តូរច្រើនទេពីម៉ូដែលមុនទេ។ រថយន្ដបានរចនាមកជាមួយភ្លើងកាត់អ័ព្ទអំពូល LED ពណ៌សចំនួន ៣៧២ និងអំពូល LED ពណ៌លឿងចំនួន ៣៧២ ដែលអាចបង្ហាញសញា្ញជារូបភាព LED ជាច្រើនប្រភេទ ដោយស្វ័យប្រវត្តិដូចជាស្ថានភាពសាកថ្ម ការព្យាករណ៍អាកាសធាតុ និងអ្នកថ្មើរជើងឆ្លងកាត់។ ចំពោះមេគុណអូសទាញ (Drag Coefficient) មានត្រឹម ០.២០៥ Cd។ Exlantix ES មានតួខ្លួនប្រវែងតួសរុប ៤ ៩៤៥មម ទទឹង ១ ៩៧៨មម កម្ពស់ ១ ៤៨០មម និងប្រវែងតួខ្លួនសរុប ៣ ០០០មម។
ផ្នែកខាងក្នុងរថយន្ត Exlantix ES ស៊េរីឆ្នាំ ២០២៥ ត្រូវបានបំពាក់ដោយចង្កូតបាតរាបស្មើ អេក្រង់កុងទ័រ ទំហំ ៨.២ អុីញ និងអេក្រង់កម្សាន្ដ ទំហំ ១៥.៦ អុីញ កម្រិត 2.5K ដែលដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8295P។ ចំពោះកុងសូលកណ្តាលមានការរចនាមិនរញ៉េរញ៉ៃ បំពាក់ជាមួយកន្លែងសាកថ្មឥតប្រើខ្សែចំនួន២ និងកន្លែងរុញបិទបើក សម្រាប់ដាក់កែវទឹក។ ការកំណត់រចនាសម្ព័ន្ធបញ្ជា ត្រូវបានកែលម្អ ដោុយបំពាក់មកជាមួយ ការបញ្ជាដោយសំឡេង AI, ការបង្ហាញរូបភាពពីទូរស័ព្ទទៅលើអេក្រង់បញ្ជាកណ្តាល, Speaker ចំនួន ២៣គ្រាប់ និងកៅអីអ្នករួមដំណើរ (co-pilot seat) បែប Zero-gravity៕





















