ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានស្ព័រ Tesla ត្រូវពន្យារពេល រហូតដល់ Cybertruck ចេញលក់ជាផ្លូវការ

រថយន្ត Tesla Roadster ស៊េរី​ថ្មី​ត្រូវ​បាន​បង្ហាញ​មុខ​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ ២០១៧ ដែល​ពេល​នោះ​មាន​ការ​សន្យា​ថា​វា​នឹង​ចេញ​លក់​លើ​ទីផ្សារ​នា​ឆ្នាំ ២០២០។ ក្រោយ​មក​លោក Elon Musk បាន​បញ្ជាក់​ថា​ Roadster នឹង​ចាប់​ផ្ដើម​ចេញ​លក់​ក្រោយ​ពី​ការ​បញ្ចេញ Model S ថ្មី ដែល​រំពឹង​ថា​កើត​មាន​នា​ចុង​ឆ្នាំ ២០២០។

យ៉ាងណាក្ដី​ ដំណឹង​ចុង​ក្រោយ​​ថ្មី​បាន​ឲ្យ​ដឹង​ថា​​ការ​ចេញ​លក់​ Tesla Roadster មិន​អាច​កើត​មាន​នា​ឆ្នាំ​នេះ ហើយ​ក៏​ទំនង​ជា​មិន​មែន​ឆ្នាំ​ក្រោយ​ដែរ។ លោក Elon Musk បាន​និយាយ​ថា​ផែនការ​សម្រាប់​រថយន្ត​​ស្ព័រ​អគ្គិសនី​​នឹង​ត្រូវ​ពន្យារ​ពេល ដើម្បី​អាច​ឲ្យ​ Tesla នាំ​យក​ម៉ូដែល​សំខាន់​ជាង​នេះ​លក់​លើ​ទីផ្សារ​ជា​មុន​សិន។

លោក Elon Musk បាន​បញ្ជាក់​ថា Tesla នឹង​ផលិត​រថយន្ត Cybertruck ជា​មុន​សិន មុន​បន្ត​ផែនការ​សម្រាប់​រថយន្ត​ Roadster។ គួរ​ដឹង​ថា​ Cybertruck នឹង​បញ្ចេញ​លក់​លើ​ទីផ្សារ​នា​ចុង​ឆ្នាំ ២០២១ ដូច​នេះ Roadster អាច​នឹង​បង្ហាញ​មុខ​ឆាប់​បំផុត​នា​ឆ្នាំ ២០២២ ឯណោះ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes-Benz CLS 260 ឆ្នាំ២០២០ ប្រើម៉ាស៊ីនតូច សន្សំសំចៃហើយថោកជាងគេ

ក្រុមហ៊ុន Mercedes-Benz បានបញ្ចេញលក់រថយន្តត្រកូល CLS ដែលមានតម្លៃថោកបំផុត នៅក្នុងប្រទេសចិន គឺ CLS 260 ស៊េរីឆ្នាំ២០២០។

រថយន្ត Mercedes-Benz CLS 260 ថ្មីនេះ ស្ថិតនៅក្រោមម៉ូដែល CLS 300 និង CLS 350 ដោយបំពាក់ម៉ាស៊ីនតូច ចំណុះ ១,៥លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨១សេះ ប្រើប៉ុងមួយវិលកង់ក្រោយ និងប្រអប់លេខអូតូ ៩វគ្គ។

រថយន្តនេះអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៨,៧វិនាទី ហើយមានល្បឿនអតិបរមាដល់ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។ វាមានកម្រិតស៊ីប្រេងជាមធ្យមត្រឹមតែ ៧,២លីត្រប៉ុណ្ណោះ សម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ។

Mercedes-Benz CLS 260 ឆ្នាំ២០២០ ត្រូវបានដាក់លក់នៅក្នុងប្រទេសចិន តម្លៃ ៥៧៦ ៨០០យ័ន ឬប្រហែល ៨១ ៣០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lamborghini Urus កែម៉ាស៊ីន កម្លាំងដល់ជិត ១០០០សេះ

ក្រុមហ៊ុន​ជំនាញ​​លេង​ម៉ាស៊ីន​រថយន្ត​របស់​អាល្លឺម៉ង់​ឈ្មោះ HGP បាន​ធ្វើ​ការ​កែ​លើ​រថយន្ត​ Lamborghini Urus ដោយ​បំពាក់​នូវ​ម៉ាស៊ីន​ពិសេស​កម្លាំង​ខ្លាំង អាច​​បញ្ចេញ​កម្លាំង​បាន​ដល់ ៩៤៧ សេះ​ឯណោះ។

គួរ​ដឹង​ថា​ Lamborghini Urus ធម្មតា​គឺ​ប្រើ​ប្រាស់​ម៉ាស៊ីន V8 ចំណុះ ៤,០ លីត្រ Dual-Turbocharger បង្កើត​កម្លាំង​បាន​ ៦៤១ សេះ ដែល​អាច​ស្ទុះ​ពី ០-១០០ គ.ម/ម៉ ក្នុង​ពេល​ ៣,៦ វិនាទី និង​មាន​ល្បឿន​អតិបរមា​ ៣០៥ គ.ម/ម៉។ ចំណែក​រថយន្ត Urus ដែល​ធ្វើ​ការ​កែ​ដោយ​ HGP គឺ​អាច​បង្កើន​សន្ទុះ​ពី ០-១០០ គ.ម/ម៉ ក្នុង​ពេល​ត្រឹម ២,៩វិនាទី និង​ល្បឿន​អតិបរមា​ ៣៤០ គ.ម/ម៉។

ទស្សនា​វីដេអូ​បង្ហាញ​អំពី​កម្លាំង និង​សំឡេង​របស់ Lamborghini Urus ដែល​កែ​ម៉ាស៊ីន​​ដោយ HGP ៖​

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លោកអ្នក​ នឹងទទួលបានសារ​ SMS រំលឹកឱ្យទៅបន្ត​ សុពលភាពបណ្ណបេីកបរ​ ពីក្រសួងសាធារណការ​ និងដឹកជញ្ជូន

លោកអ្នក​ នឹងទទួលបានសារ​ SMS រំលឹកឱ្យទៅបន្ត​ សុពលភាពបណ្ណបេីកបរ​ ពីក្រសួងសាធារណការ​ និងដឹកជញ្ជូន — បងប្អូនប្រជាពលរដ្ឋ នឹងទទួលបានសារ​ SMS រំលឹកឱ្យទៅបន្ត​ សុពលភាពបណ្ណបេីកបរ​ ពីក្រសួងសាធារណការ​ និងដឹកជញ្ជូន។ ចំពោះអ្នកកាន់បណ្ណបើកបរមួយចំនួន ដែលមិនទាន់ទទួលបានសាររំលឹក ដោយសារបានប្តូរលេខទូរសព្ទ ឬមិនបានផ្តល់លេខទូរសព្ទពេលដែលមកទទួលសេវាចុងក្រោយបង្អស់ សូមពិនិត្យមើលសុពលភាពបណ្ណបើកបររបស់ខ្លួន ដើម្បីប្តូរ និងពន្យារទាន់ពេលវេលា និងផ្តល់លេខទូរសព្ទ មកកាន់ក្រុមការងារយើងខ្ញុំ។ បងប្អូនប្រជាពលរដ្ឋ អាចប្តូរ និងពន្យារបណ្ណបើកបរ នៅមណ្ឌលផ្តល់បណ្ណបើកបរនៅផ្សារទំនើបអ៊ីអន១ (ចន្ទ-អាទិត្យ ម៉ោង០៩:០០ព្រឹក – ០៨:០០យប់) មណ្ឌលផ្តល់បណ្ណបើកបរនៅផ្សារទំនើបអ៊ីអន២ (ចន្ទ-អាទិត្យ ម៉ោង០៩:០០ព្រឹក – ១០:០០យប់) អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងមន្ទីរសាធារណការ និងដឹកជញ្ជូន ទូទាំង២៥ រាជធានី-ខេត្ត។ :::ឯកសារ៖ ១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ២. លិខិតបញ្ជាក់កាយសម្បទា(អាចធ្វើនៅទីតាំងផ្ទាល់ ករណីនៅ AEON ១&២) ៣. រូបថត ៤x៦ ផ្ទៃពណ៌ស ៣សន្លឹក(ថតនៅទីតាំងផ្ទាល់ករណីនៅ AEON 1&2) ៤. ពាក្យបណ្តឹងបាត់បណ្ណបើកបរបញ្ជាក់ពីប៉ុស្តិ៍រដ្ឋបាល (ក្នុងករណីបាត់បណ្ណបើកបរ)។ — សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងចង់ប្រឡងបណ្ណបើកបរយានយន្ត អាចធ្វើបានតាមគ្រប់មន្ទីរសាធារណការ និងដឹកជញ្ជូន ទូទាំង២៥ រាជធានី-ខេត្ត ទាំងការប្រឡងទ្រឹស្តី និងដៃចង្កូត :::ទីតាំងប្រឡងយកបណ្ណបើកបរ៖ – ភ្នំពេញ៖ នៅអង្គភាពផ្តល់បណ្ណបើកបរ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ស្ថិតនៅផ្លូវ៥៩៨ (ផ្លូវឯកឧត្តម ជាសុផារ៉ា) ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ចម្ងាយប្រមាណ៧០០ម៉ែត្រ ពីអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ទល់មុខបុរីជីបម៉ុង៥៩៨) – មន្ទីរសាធារណការ និងដឹកជញ្ជូន ទាំង២៤ខេត្ត ផ្សេងទៀត ::: ពេលវេលាផ្តល់សេវា៖ – ថ្ងៃចន្ទ ដល់ សៅរ៍​ ( និងបន្ថែមថ្ងៃអាទិត្យ១ថ្ងៃ នាថ្ងៃទី១០ ឧសភា ២០២០) – ម៉ោង៨:០០ព្រឹក ដល់ ៥:០០ល្ងាច ::: ឯកសារសម្រាប់ការប្រឡងយកបណ្ណបើកបរ៖ ១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ២. លិខិតបញ្ជាក់កាយសម្បទា(អាចធ្វើនៅទីតាំងផ្ទាល់ ករណីនៅ AEON1&2) ៣. រូបថត ៤x៦ ផ្ទៃពណ៌ស ៣សន្លឹក(ថតនៅទីតាំងផ្ទាល់ ករណីនៅ AEON1&2) ៤. ករណីប្រឡងប្រភេទ គ ឃ និង ង ត្រូវមានលិខិតបញ្ជាក់ការសិក្សាពីសាលាង្រៀនបើកបរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនផលិតរថយន្ត GAC ដែល Toyota និង Honda ចាប់ដៃជាមួយ ឥឡូវមាននៅខ្មែរហើយ

ក្រុមហ៊ុនផលិតរថយន្ត GAC ឥឡូវនេះបានបោះជំហ៊ានចូលមកក្នុងប្រទេសកម្ពុជាយើងហើយ បន្ទាប់ពីទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញ នៅក្រៅប្រទេស ហើយក៏បានសហការណ៍ជាមួយ ក្រុមហ៊ុនផលិតរថយន្តធំៗដទៃទៀត ដូចជា Honda និង Toyota ជាដើម។

GAC Group (Guangzhou Automobile Group Co., Ltd.) គឺជាក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន ដែលមានស្នាក់ការកណ្តាលនៅក្នុងទីក្រុង  Guangzhou ខេត្ត  Guangdong ប្រទេសចិន។ GAC មានលក់រថយន្តជាច្រើនប្រភេទ ដូចជា រថយន្តដឹកអ្នកដំណើរ, រថយន្តពាណិជ្ជកម្ម, រថយន្ត SUV, រថយន្តអគ្គិសនី និងរថយន្តក្រុងជាដើម។

បច្ចុប្បន្ន GAC កំពុងសហការណ៍ជាមួយនឹងក្រុមហ៊ុនល្បីៗ ដែលអនុញ្ញាតឲ្យខ្លួនអាចផលិតរថយន្តទាំងនោះលក់នៅក្នុងប្រទេសចិនបាន ហើយម៉ាកទាំងនោះមានដូចជា  Fiat, Honda, Isuzu, Mitsubishi និង Toyota (រួមទាំង Lexus) ផងដែរ។

ក្រៅពីផលិតរថយន្តដោយខ្លួនឯងក្រុមហ៊ុន GAC Group ក៏មានផ្គត់ផ្គង់គ្រឿងបន្លាស់រថយន្ត សម្រាប់ក្រុមហ៊ុនផលិតរថយន្តធំៗជាច្រើន ដោយសារគុណភាពខ្ពស់ដែលអាចជឿទុកចិត្តបាន។ មកទល់នឹងពេលនេះ រថយន្តរបស់ក្រុមហ៊ុន GAC Group បានវាយលុកលើទីផ្សារធំៗជាច្រើន ក្នុងនោះមានដូចជា រុស្ស៊ី, សហភាពអារ៉ាប់រួម, អារ៉ាប៊ីសាអ៊ូឌីត, នីហ្សេរីយ៉ា, ហ្វីលីពីន, គុយវ៉ែត និងមានផែនការវាយលុកទីផ្សារសហរដ្ឋអាមេរិក ជាមួយរថយន្តប្រណីត ទំនើប និងមានគុណភាពរបស់ខ្លួនថែមទៀតផង។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ GAC បាននិងកំពុងដាក់លក់រថយន្តនៅក្នុងប្រទេសកម្ពុជា ចំនួន ៣ ម៉ូដែល ផ្តល់ជូនគុណភាពស្តង់ដា អឺរ៉ុប ក្នុងនោះមានមានម៉ូដែល GN8 ជារថយន្តវ៉ែនប្រណីត ៧កៅអី តម្លៃ ៦៨ ០០០ ដុល្លារ  បញ្ចុះតម្លៃមកត្រឹម ៥៣ ៩០០ ដុល្លារ ម៉ូដែល GS8 ជាប្រភេទ SUV ខ្នាតធំ មានតម្លៃ ៦៤ ៥០០ ដុល្លារ បញ្ចុះតម្លៃមកត្រឹម ៥៩ ៥០០ ដុល្លារ  និង ម៉ូដែល GS5 ជា SUV ខ្នាតតូច មានតម្លៃ ៤១ ៩០០ ដុល្លារ បញ្ចុះតម្លៃមកត្រឹម ៣៦ ៩០០ ដុល្លារ៕

រថយន្ត GN8 ជារថយន្តវ៉ែនប្រណីត ៧កៅអី បញ្ចុះតម្លៃមកត្រឹម ៥៣ ៩០០ ដុល្លារ
រថយន្ត​ GAC GS8 ជាប្រភេទ SUV ខ្នាតធំ បញ្ចុះតម្លៃមកត្រឹម ៥៣ ៩០០ ដុល្លារ
រថយន្ត​ GS5 ជា SUV ខ្នាតតូច បញ្ចុះតម្លៃមកត្រឹម ៣៦ ៩០០ ដុល្លារ

សម្រាប់​ព័ត៌មាន​លំអិត​​ អាច​ទំនាក់ទំនង​​ទៅ​កាន់​លេខ​ទូរសព្ទ៖០៩៥ ៩៩៩ ០២៩ ឬ Facebook: https://www.facebook.com/gacmotorcambodia ឬ ​ឬ​​អញ្ជើញ​ទៅ​កាន់​អាសយដ្ឋាន​​ អគារ #១១៥ មហា​វិថី​សហព័ន្ធរុស្សី​ (ផ្លូវ​ ១១០) សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សាំងប៉ះអគ្គិសនី! មើល BMW M8 Gran Coupe សាកកម្លាំងជាមួយ Porsche Taycan Turbo S

ការ​ប្រកួត​មួយ​រវាង​ BMW M8 Gran Coupe និង​ Porsche Taycan Turbo S ត្រូវ​បាន​បង្កើត​ឡើង​ ដោយ​ជា​ការ​ប្រកួត​បើកបរ​លើ​ទីលាន​ប្រណាំង​រថយន្ត​នៅ​ភាគ​ខាង​ជើង​អាល្លឺម៉ង់ ចង់​ដឹង​ថា​រថយន្ត​ណា​អាច​បើក​ដល់​ទី​លឿន​ជាង។

BMW M8 Gran Coupe ជា​រថយន្ត​ប្រើ​ម៉ាស៊ីន​សាំង ដែល​មាន​ម៉ាស៊ីន​ចំណុះ ៤,៤លីត្រ ៨ស៊ីឡាំង ​ជា​មួយ Dual Turbocharger កម្លាំង​ ៦១៦​សេះ​ ដែល​ភ្ជាប់​នឹង​ប្រអប់​លេខ​ស្វ័យប្រវត្តិ ៨វគ្គ។ វា​ប្រើ​ប្រព័ន្ធ​បើកបរ​វិល​កង់​ទាំង​បួន ដែល​អាច​បង្កើន​សន្ទុះ​ពី ០-១០០ គ.ម/ម៉ ក្នុង​ពេល ៣,២ វិនាទី និង​ល្បឿន​អតិបរមា​ ៣០៥ គ.ម/ម៉។

​ចំណែក​​ខាង​ Porsche Taycan Turbo S គឺ​ជា​រថយន្ត​អគ្គិសនី ដោយ​ជា​មួយ​ការ​ដំណើរ​ការ​មុខងារ Overboost វា​អាច​បញ្ចេញ​កម្លាំង​បាន ៧៥០សេះ។ ផ្អែក​តាម Porsche បាន​ប្រាប់​ឲ្យ​ដឹង​ថា​​រថយន្ត​នេះ​អាច​រត់​ពី ០-៩៦ គ.ម/ម៉ ក្នុង​ពេល ២,៦វិនាទី និង​ល្បឿន​អតិបរមា​ ២៦០ គ.ម/ម៉។

ចង់​ដឹង​ថា​រថយន្ត​ណា​អាច​បើកបរ​ដល់​​ទី​នៅ​លើ​ទីលាន​ប្រណាំង​ដោយ​ប្រើ​ពេល​តិច​ជាង​គេ ទស្សនា​វីដេអូ​ខាង​ក្រោម ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

F-150 Raptor ឆ្នាំ ២០២១ អាចមានរូបរាងបែបនេះ

Ford កំពុង​តែ​ត្រៀម​ប្រកាស​ចេញ​រថយន្ត​ F-150 ជំនាន់​ថ្មី​ស៊េរី​ឆ្នាំ ២០២១ ដែល​មាន​ន័យ​ថា​វា​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​ការ​ឌីហ្សាញ មាន​គ្រឿង​បរិក្ខារ​ខាង​ក្នុង​ថ្មី និង​ការ​ផ្លាស់​ប្ដូរ​មួយ​ចំនួន​ទៀត។ វា​ក៏​មាន​ន័យ​ថា​ Raptor នឹង​ទទួល​បាន​ការ​អាប់ដេត​ស្រដៀង​គ្នា​ផង​ដែរ។

វិបសាយ​សារព័ត៌មាន​រថយន្ត​ Motor1 បាន​បង្កើត​ជា​រូបភាព Render ថ្មី ដែល​អាច​ជា​រូបរាង​របស់​ Ford F-150 Raptor ស៊េរី​ថ្មី។ រូបភាព​បាន​បង្ហាញ​ថា​ការ​ផ្លាស់​ប្ដូរ​មុខមាត់​ខាង​ក្រៅ​មិន​សូវ​ជា​ខុស​ពី​ស៊េរី​បច្ចុប្បន្ន​ខ្លាំង​ប៉ុន្មាន​ឡើយ។

រូបភាព Render មាន​បញ្ចូល​ការ​ឌីហ្សាញ​រន្ធ​ខ្យល់​ថ្មី​ដែល​នៅ​តែ​មាន​អក្សរ FORD ទំហំ​ធំ​នៅ​​ពី​លើ, ចង្កៀង​មុខ​ក៏​មាន​រចនាបថ​ថ្មី​ផង​ដែរ ដោយ​មាន​អំពូល​ភ្លើង​បំភ្លឺ​ពេល​ថ្ងៃ​អោប​ជុំវិញ​ចង្កៀង​មេ​តែ​ម្ដង។

មាន​រឿង​មួយ​ចំនួន​ដែល​គេ​មិន​ទាន់​ដឹង​អំពី​ Raptor ស៊េរី​ថ្មី។ បើ​តាម​ឯកសារ​លេខ​ធ្លាយ​កាល​ពី​ខែ​កន្លង​ទៅ​បាន​ឲ្យ​ដឹង​ថា​ Raptor ​ថ្មី​លែង​មាន​ជា​ជម្រើស SuperCab ដែល​មាន​ទំហំ​តូច​នោះ​ទៀត​ហើយ។ គួរ​ដឹង​ថា​ Ford F-150 ស៊េរី​ថ្មី​រំពឹង​ថា​ដាក់​លក់​លើ​ទីផ្សារ​នា​ចុង​ឆ្នាំ​នេះ ដែល​ការ​ផលិត​រំពឹង​ថា​ចាប់​ផ្ដើម​នា​ខែ​​កញ្ញា​ត​ទៅ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រមាញ់បានឡាន Suzuki Jimny ទ្វារ៥ អាចមានរូបរាងបែបនេះ!

រថយន្ត Suzuki Jimny បានបង្ហាញខ្លួនអស់រយៈពេល ៥០ឆ្នាំមកហើយ ដែលជា SUV ខ្នាតតូចមានទ្វារតែ៣ ប៉ុណ្ណោះ។ ប៉ុន្តែឥឡូវនេះរបាយការណ៍បញ្ជាក់ថា ក្រុមហ៊ុន Suzuki នឹងផលិតរថយន្ត Jimny ប្រភេទទ្វារ៥ ហើយវានឹងត្រូវហៅឈ្មោះថា Gypsy។

ស្របពេលដែល Suzuki Jimny ទ្វារ៣ ត្រូវបានឌីហ្សាញមកដោយបំពាក់ជាមួយប្រព័ន្ធប៉ុងពីរ 4WD រថយន្ត Jimny ទ្វារ៥ អាចនឹងផ្តល់ជម្រើសប៉ុងមួយ 2WD ដើម្បីឲ្យស្របតាមតម្រូវការអ្នកទិញ។ Jimny ទ្វារ៥ ត្រូវគេរំពឹងថា នឹងមានប្រវែងកង់មុខទៅកង់ក្រោយវែងជាងមុន ប៉ុន្តែមិនឲ្យប្រវែងសរុបលើសពី ៤ម៉ែត្រឡើយ។

រថយន្ត Jimny ថ្មីនឹងបំពាក់ម៉ាស៊ីនដដែល គឺម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ naturally aspirated ទំហំ ៤ស៊ីឡាំង មានកម្លាំង ១០០សេះ ហើយប្រើប្រអប់លេខដៃ ៥វគ្គ ឬ អូតូ ៤វគ្គ។ វាអាចនឹងបង្ហាញខ្លួននៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ នេះតែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Audi Q4 e-Tron នឹងចេញលក់នៅឆ្នាំ២០២១ តម្លៃចាប់ពី ៤៥ ០០០ដុល្លារ

យោងតាមប្រភពព័ត៌មានឲ្យដឹងថា រថយន្ត Audi Q4 e-tron នឹងប្រើគ្រោងឆ្អឹង MEB platform ដូចទៅនឹងរថយន្តអគ្គិសនី Volkswagen ID.4 ដែរ។

ជាមួយគ្នានេះ រថយន្ត Audi Q4 e-tron នឹងមានតម្លៃចាប់ពីខ្ទង់ ៤៥ ០០០ដុល្លារ ធ្វើឲ្យវាក្លាយជារថយន្តអគ្គិសនី Audi មានតម្លៃថោកបំផុត។ គួរឲ្យដឹងថា រថយន្តអគ្គិសនី Audi មួយម៉ូដែលទៀត គឺ Audi e-tron មានតម្លៃចាប់ពី ៧៤ ៨០០ដុល្លារ បើប្រៀបធៀបទៅ គឺខុសគ្នាជិត ៣០ ០០០ដុល្លារឯណោះ។

តាមរយៈការបង្ហាញតម្លៃនេះ ក៏មានន័យថា រថយន្ត Volkswagen ID.4 នឹងមានតម្លសថោកជាង Q4 e-tron ដែរ។ គេរំពឹងថា រថយន្តអគ្គិសនី Q4 e-tron នឹងបង្ហាញខ្លួននៅក្នុងឆ្នាំ២០២១៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla ផ្អាកការផលិតរថយន្តនៅចិន ទំនងមកពីហេតុផលនេះ

ការ​ចុះ​ផ្សាយ​របស់ Bloomberg បាន​ឲ្យ​ដឹង​ថា​កាល​ពី​ថ្មីៗ​នេះ Tesla បាន​ផ្អាក​ការ​ផលិត​រថយន្ត​នៅ​រោងចក្រ​ Gigafactory ក្នុង​ទីក្រុង​សៀងហៃ ប្រទេស​ចិន។

Tesla បាន​ប្រាប់​ឲ្យ​បុគ្គលិក​ដែល​ត្រូវ​វិល​ត្រឡប់​ចូល​ធ្វើ​ការ​នា​ថ្ងៃ​ពុធ​ ថា​អាច​បន្ត​ឈប់​ដល់​យ៉ាងហោច​ណាស់​ត្រឹម​ថ្ងៃ​ទី ៩ ខែ​ឧសភា។ នេះ​មាន​ន័យ​ថា Tesla បច្ចុប្បន្ន​នេះ​មិន​មាន​ផលិត​រថយន្ត​នោះ​ទេ ដោយ​រោងចក្រ​នៅ Fremont សហរដ្ឋអាមេរិក​ក៏​បាន​ផ្អាក​ដំណើរ​ការ​ផលិត​ដែរ ​ដែល​​ផ្អាក​ការ​ផលិត​​តាំង​ពី​ថ្ងៃ​ទី ២៣ ខែ​មីនា​មក​ម្ល៉េះ។

ហេតុផល​នៃ​ការ​ផ្អាក​ការ​ផលិត​រថយន្ត​នៅ​ចិន​នេះ​មិន​មាន​ការ​បញ្ជាក់​នោះ​ទេ ប៉ុន្តែ​វិបសាយ​បច្ចេកវិទ្យា​របស់​ចិន​ឈ្មោះ 36kr អះអាង​ថា​គឺ​ព្រោះ​តែ​កង្វះ​ខាត​គ្រឿង​បន្លាស់។ ក្រៅ​ពី​ខ្វះ​ខាត​គ្រឿង​សម្រាប់​ផលិត​រថយន្ត Model 3 ហើយ​នោះ ​គេ​ជឿ​ថា Tesla ក៏​ត្រូវ​ប្រឈម​មុខ​នឹង​បញ្ហា​ទាក់ទង​នឹង​គ្រឿង​ចក្រ​ដំឡើង​រថយន្ត​ដែល​កំពុង​ស្ថិត​ក្នុង​ការ​ជួសជុល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+