ផ្ទាំងផ្សាយពាណិជ្ជកម្ម

Render របស់ភីកអាប់ Hyundai លេចចេញឡើង ក្រោយធ្លាយរូបគ្រោងឆ្អឹង

Hyundai Santa Cruz Concept ត្រូវ​បាន​បង្ហាញ​ចេញ​ឡើង​តាំង​ពី​ឆ្នាំ ២០១៥ មក​ម្ល៉េះ ហើយ​រហូត​ដល់​ឆ្នាំ ២០១៧ ទើប​ក្រុមហ៊ុន Hyundai បញ្ជាក់​អំពី​ការ​ផលិត​រថយន្ត​នេះ ដែល​កំណត់​ថា​ចាប់​ផ្ដើម​ការ​ផលិត​នា​ឆ្នាំ ២០២១។

ថ្មីៗ​ចុង​ក្រោយ​នេះ​គេ​ប្រទះ​ឃើញ​រូបភាព​មួយ​សន្លឹក​ដែល​អះអាង​ថា​ជា​គ្រោង​ឆ្អឹង​របស់ Hyundai Santa Cruz។ គ្រោង​ឆ្អឹង​នោះ​គឺ​មិន​មាន​អ្វី​ទាំង​អស់ មិន​មាន​លាប​ទឹក​ថ្នាំ, មិន​មាន​កាង, មិន​មាន​កង់, មិន​មាន​អំពូល​ភ្លើង, មិន​មាន​បង្អួច ហើយ​ក៏​មិន​មាន​កញ្ចក់​ចំហៀង​ដែរ ពោល​គឺ​មាន​តែ​សម្បក។ ជា​មួយ​សម្បក​នេះ គេ​អាច​ប្រើ​ប្រាស់​វា​ដើម្បី​ស្រមើ​ស្រមៃ​ចេញ​ជា Render ដ៏​ស្រស់​ស្អាត ដោយ​គួប​ផ្សំ​ជា​មួយ​រូបភាព​ដែល​គេ​ថត​បាន​កន្លង​មក ពេល​វា​រត់​សាក​ល្បង​លើ​ព្រិល។

ទស្សនា​រូបភាព​ខាង​ក្រោម ដែល​បង្កើត​ឡើង​ដោយ​គណនី​ YouTube ឈ្មោះ AtchaCars ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកស្គាល់ជើងខ្លាំងទាំង ១០ ពូកែខាង Off-road បំផុតប្រចាំឆ្នាំ២០២០

រថយន្តតួខ្ពស់ដូចជា SUV និងភីកអាប់ កំពុងតែទទួលបានការពេញនិយមខ្លាំង ដោយសារតែវាធំទូលាយ ហើយអាចស៊ូជាមួយស្ថានភាពផ្លូវ ស្ទើរគ្រប់កាលៈទេសៈទៀតផង។

ទោះជាយ៉ាងណា ក្រុមហ៊ុនផលិតរថយន្តជាច្រើន នៅតែព្យាយាមបង្កើតនូវរថយន្តដែលផ្តោតខ្លាំង ទៅលើការបើកបរបែប Off-road ដើម្បីតម្រូវចិត្តមនុស្សមួយចំនួន ដែលចូលចិត្តបើកបរលើស្ថានភាពផ្លូវលំបាកខ្លាំង។

ខាងក្រោមនេះគឺជាជើងខ្លាំងទាំង ១០ ពូកែខាង Off-road បំផុតប្រចាំឆ្នាំ២០២០៖

Jeep Wrangler

Land Rover Defender

Toyota 4Runner TRD Pro

Ford F-150 Raptor

Jeep Gladiator

Toyota Land Cruiser

Ram Power Wagon

Toyota Tacoma TRD Pro

Land Rover Range Rover

Ram 1500 Rebel

Mercedes-Benz G-Class

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Land Rover Defender បំពាក់ម៉ាស៊ីន V8 អាចនឹងកើតមាន!

យោងតាមប្រភពព័ត៌មានឲ្យដឹងថា ក្រុមហ៊ុន Land Rover កំពុងសម្ងំផលិតរថយន្ត Defender បំពាក់ម៉ាស៊ីន V8 ដើម្បីប្រជែងជាមួយរថយន្ត Mercedes G-Class។

រថយន្ត Land Rover Defender ថ្មី អាចនឹងបំពាក់ម៉ាស៊ីនសាំងចំណុះ ៥,០លីត្រ Supercharged V8 ដូចរថយន្ត Range Rover Sport SVR ឬ Jaguar F-Type ដែរ។

គួរឲ្យដឹងថា រថយន្ត Land Rover Defender ប្រភេទម៉ាស៊ីនធំបច្ចុប្បន្ននេះគឺ ចំណុះ ៣,០លីត្រ ទំហំ ៦ស៊ីឡាំង ដំណើរការជាមួយប្រព័ន្ធ mild-hybrid មានកម្លាំង ៣៩៤សេះ។ គេរំពឹងថា Defender V8 អាចនឹងបង្ហាញខ្លួននៅចុងឆ្នាំ២០២១៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អំឡុងពេលកូវីដ១៩ផ្ទុះខ្លាំង Tesla Model 3 ក្លាយជាឡានលក់ដាច់ជាងគេនៅអង់គ្លេស

កាល​ពី​ខែ​មេសា ទីផ្សារ​រថយន្ត​ថ្មី​នៅ​ចក្រភព​អង់គ្លេស​រង​ការ​ប៉ះ​ទង្គិច​ធ្ងន់ធ្ងរ​បំផុត ដោយ​សារ​វិធានការ​បិទ​ខេត្ត​/ក្រុង​​ដ៏​តឹង​តែង​ព្រោះ​​ការ​ផ្ទុះ​ជំងឺ​កូវីដ​១៩។

តួលេខ​ចេញ​ផ្សាយ​ដោយ​សហគមន៍​យានយន្ត SMMT បាន​បង្ហាញ​ថា​ចំនួន​រថយន្ត​ថ្មី​ដែល​ចុះ​បញ្ជី​នៅ​ចក្រភព​អង់គ្លេស​ក្នុង​ខែ​មេសា​​ មាន​ត្រឹម​ ៤ ៣២១ គ្រឿង​ប៉ុណ្ណោះ។ ចំនួន​លក់​នេះ​ធ្លាក់​ចុះ​ខ្លាំង​បំផុត បើ​ធៀប​នឹង​ខែ​មេសា​ឆ្នាំ ២០១៩ ដែល​មាន​ ១៦១ ០៦៤ គ្រឿង។

ចំនួន​រថយន្ត​សាំង និង​ម៉ាស៊ូត​ថ្មី​គឺ​ធ្លាក់​ចុះ ៩៨,៥% និង ៩៧,៦%, ចំនួន​រថយន្ត Plug-in Hybrid ធ្លាក់​ចុះ ៩៥,១% និង​រថយន្ត Hybrid ធ្លាក់​ចុះ ៩៩,៣%។ ប៉ុន្តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​នោះ​គឺ​វិស័យ​រថយន្ត​អគ្គិសនី​មាន​លទ្ធផល​ល្អ​គួរ​សម ដែល​ធ្លាក់​ចុះ​ត្រឹម ៩,៧% ប៉ុណ្ណោះ។

តម្រូវ​ការ​រថយន្ត​អគ្គិសនី​ដែល​មិន​សូវ​ប្រែ​ប្រួល​ខ្លាំង​នេះ ធ្វើ​ឲ្យ​រថយន្ត Tesla Model 3 ក្លាយ​ជា​រថយន្ត​លក់​ដាច់​បំផុត​នៅ​ចក្រភព​អង់គ្លេស​នា​ខែ​មេសា ជា​មួយ​ចំនួន​លក់​ ៦៥៨ គ្រឿង។ រថយន្ត​លក់​ដាច់​លំដាប់​ទី​ពីរ​ក៏​ជា​រថយន្ត​អគ្គិសនី​ដែរ គឺ​ជា Jaguar I-Pace ដែល​មាន​ចំនួន​លក់ ៣៦៧ គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lamborghini ម៉ូដែលថ្មីចេញហើយ មួយគ្រឿងតម្លៃ ២៣ម៉ឺនដុល្លារ

Lamborghini Huracan EVO RWD Spyder ដែល​ជា​រថយន្ត​ម៉ូដែល​ថ្មី​របស់​ក្រុមហ៊ុន​រថយន្ត​អ៊ីតាលី បាន​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​តាម​រយៈ​កម្មវិធី​បង្ហាញ​លើ​អនឡាញ ដែល​មាន​គាំទ្រ​នូវ​បច្ចេកវិទ្យា AR សម្រាប់​ការ​ទស្សនា​ជា​លើក​ដំបូង​បំផុត​។

រថយន្ត​ម៉ូដែល​ថ្មី​នេះ​គឺ​មាន​តម្លៃ​ ២២៩ ៤២៨ ដុល្លារ​នៅ​សហរដ្ឋអាមេរិក ដែល​ជា​តម្លៃ​មិន​ទាន់​គិត​បញ្ចូល​ពន្ធ​នៅ​ឡើយ។ អតិថិជន​នឹង​ទទួល​បាន​រថយន្ត​ថ្មី​នេះ​ជិះ​នៅ​អំឡុង​​ត្រីមាស​ទី ៣ ឆ្នាំ ២០២០ នេះ​តែ​ម្ដង។

រថយន្ត Huracan EVO RWD Spyder គឺ​មាន​បំពាក់​ម៉ាស៊ីន​ V10 ចំណុះ ៥,២លីត្រ ដែល​មាន​កម្លាំង​ ៦០២ សេះ, ប្រើ​ប្រាស់​ប្រព័ន្ធ​បើកបរ​វិល​កង់​ក្រោយ (RWD), ប្រើ​ប្រអប់​លេខ​ ៧ វគ្គ និង​មាន​ល្បឿន​អតិបរមា​ ៣២៤ គ.ម/ម៉។

រថយន្ត​នេះ​មាន​ទម្ងន់​ត្រឹម ១ ៥០៩ គីឡូក្រាម​ប៉ុណ្ណោះ ដោយ​ជា​មួយ​ទម្ងន់​ស្រាល​ និង​ម៉ាស៊ីន​កម្លាំង​ខ្លាំង​នេះ​អាច​ឲ្យ​វា​ស្ទុះ​បាន​លឿន ​​ពោល​អាច​ស្ទុះ​ពី ០-១០០ គ.ម/ម៉ ក្នុង​ពេល ៣,៥ វិនាទី ​និង​ពី ០-២០០ គ.ម/ម៉ ប្រើ​ពេល​ត្រឹម ៩,៦ វិនាទី។

បើ​ប្រៀប​នឹង​​បង​ប្អូន​របស់​វា​ដែល​ជា Huracan AWD គេ​ឃើញ​ថា​ប្រភេទ RWD នេះ​គឺ​មាន​​បំពាក់​នូវ​កាង​មុខ​ដែល​មាន​​ព្រុយ​ត្រី​នៅ​ចំ​កណ្ដាល​រាង​តម្រៀប​ជា​ផ្ដេក, មាន​កាង​ក្រោយ​កម្ពស់​ខ្ពស់​​ពណ៌​ខ្មៅ​រលោង និង​បំពង់ស៊ីមាំង​ថ្មី​ផង​ដែរ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកមើលកម្រិតស៊ីប្រេង ឡាន SUV កៅអី៣ជួរថ្មីរបស់ Chevrolet

រថយន្ត Chevrolet Tahoe និង Chevrolet Suburban ស៊េរីឆ្នាំ២០២១ ដែលទើបតែបង្ហាញខ្លួនថ្មីៗ មានការឌីហ្សាញរូបរាងធំជាងស៊េរីឆ្នាំ២០២០ ប៉ុន្តែក្រុមហ៊ុនអះអាងថា ពួកវាស៊ីប្រេងតិចជាងមុន។

Chevrolet Tahoe
Chevrolet Suburban

ឥឡូវនេះ ទីភ្នាក់ងារ EPA បានបង្ហាញកម្រិតស៊ីប្រេងជាផ្លូវការរបស់ Tahoe និង Suburban ដោយឃើញភាពប្រសើរតែបន្តិចប៉ុណ្ណោះ។ ទោះជាយ៉ាងណា ទាំងម៉ូដែលប្រើប៉ុងមួយ និងប៉ុងពីរ សុទ្ធតែមានភាពសន្សំសំចៃជាងមុន។

ខាងក្រោមនេះគឺជាកម្រិតស៊ីប្រេងរបស់ Tahoe និង Suburban សម្រាប់ស៊េរីឆ្នាំ២០២១៖

  • ប្រភេទបំពាក់ម៉ាស៊ីនចំណុះ ៥,៣លីត្រ ប្រើប៉ុងមួយ (2WD) មានកម្រិតស៊ីប្រេង ១៤,៧លីត្រ/ក្នុងក្រុង ១១,៧លីត្រ/ជាមធ្យម ១៣,៨លីត្រ/ក្រៅក្រុង
  • ប្រភេទបំពាក់ម៉ាស៊ីនចំណុះ ៦,២លីត្រ ប្រើប៉ុងមួយ (2WD) មានកម្រិតស៊ីប្រេង ១៥,៦លីត្រ/ក្នុងក្រុង ១១,៧លីត្រ/ជាមធ្យម ១៣,៨លីត្រ/ក្រៅក្រុង
  • ប្រភេទបំពាក់ម៉ាស៊ីនចំណុះ ៥,៣លីត្រ ប្រើប៉ុងពីរ (4WD) មានកម្រិតស៊ីប្រេង ១៥,៦លីត្រ/ក្នុងក្រុង ១២,៣លីត្រ/ជាមធ្យម ១៣,៨លីត្រ/ក្រៅក្រុង
  • ប្រភេទបំពាក់ម៉ាស៊ីនចំណុះ ៦,២លីត្រ ប្រើប៉ុងពីរ (4WD) មានកម្រិតស៊ីប្រេង ១៥,៦លីត្រ/ក្នុងក្រុង ១២,៣លីត្រ/ជាមធ្យម ១៤,៧លីត្រ/ក្រៅក្រុង
ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានភីកអាប់ លក់ដាច់ជាងឡានគ្រួសារ ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត

ភាពពេញនិយមនៃឡានតួខ្ពស់ និង SUV បាននាំឲ្យអ្នកប្រើប្រាស់ជាច្រើន ងាកទៅចាប់អារម្មណ៍នឹងរថយន្តភីកអាប់ដែរ។ ឥឡូវនេះ នៅសហរដ្ឋអាមេរិក រថយន្តភីកអាប់បានលក់ដាច់ច្រើនជាងរថយន្តគ្រួសារ (Passenger Car) ជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្រ្ត។

យោងតាមរបាយការណ៍ពី Autodata Corp បានបង្ហាញថា រថយន្តភីកអាប់បានលក់ដាច់ច្រើនជាងរថយន្តគ្រួសារ ជាង ១៧ ០០០គ្រឿងឯណោះ កាលពីខែមេសាកន្លងទៅនេះ។

គួរឲ្យដឹងថា កាលពី៥ឆ្នាំមុន រថយន្តគ្រួសារ បានលក់ដាច់ច្រើនជាងរថយន្តភីកអាប់ ដល់ទៅ ៥០០ ០០០គ្រឿងឯណោះក្នុងរយៈពេល ១ខែ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

VinFast បញ្ចុះតម្លៃឡានរបស់ខ្លួន ដល់ខ្ទង់ម៉ឺនដុល្លារ

ម៉ាក​រថយន្ត​វៀតណាម VinFast បាន​ធ្វើ​ការ​បញ្ចុះ​តម្លៃ​រថយន្ត​ Lux A2.0 និង Lux SA2.0 សម្រាប់​ខែ​​ឧសភា ឆ្នាំ ២០២០ នេះ ក្រោយ​ពី​បាន​ដំឡើង​ថ្លៃ​រថយន្ត​ចំនួន​បួន​លើក​ជាប់ៗ​គ្នា​រួច​មក។

គេ​សង្កេត​ឃើញ​ថា​រថយន្ត​ Lux A2.0 នា​ខែ​ឧសភា​នេះ​គឺ​មាន​តម្លៃ​ចាប់​ពី​ប្រមាណ ៣៨ ៣០០ ដុល្លារ ថយ​ចុះ​ប្រមាណ ៩៩៥៧ ដុល្លារ។ ចំណែក Lux SA2.0 វិញ​គឺ​មាន​តម្លៃ​ចាប់​ពី​ប្រមាណ ៥៦ ៥០០ដុល្លារ ទាប​ជាង​មុន​ប្រមាណ ១១ ០០០ ដុល្លារ។

យ៉ាងណាក្ដី ដើម្បី​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​លើ​ម៉ូដែល​ទាំង​ពីរ អតិថិជន​ត្រូវ​បង់​ថ្លៃ​ពេញ ១០០% តែ​ម្ដង​ ដែល​មាន​ចាប់​ពី​ថ្ងៃ​ទី ៥ ខែ​ឧសភា ដល់​ថ្ងៃ​ទី ៣១ ខែ​ឧសភា។ សម្រាប់​រថយន្ត VinFast Fadil មិន​មាន​ការ​ផ្លាស់​ប្ដូរ​តម្លៃ​នោះ​ទេ ដោយ​មាន​តម្លៃ​ប្រមាណ ១៧ ៧០០ ដុល្លារ​ដូច​ដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lamborghini បង្ហាញចេញរថយន្តថ្មី ដោយប្រើបច្ចេកវិទ្យា AR មុនគេបំផុត

Lamborghini នឹង​ជា​ក្រុមហ៊ុន​រថយន្ត​ដំបូង​គេ​ដែល​ប្រកាសចេញ​រថយន្ត​ស៊េរី​ថ្មី​ដោយ​ប្រើ​ប្រាស់​នូវ​បច្ចេកវិទ្យា​ Augmented Reality ដែល​ហៅ​កាត់​ថា AR។

រថយន្ត​ថ្មី​គឺ​ជា​ម៉ូដែល Huracan EVO RWD Spyder ដែល​នឹង​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​នា​ថ្ងៃ​ទី ៧ ខែ​ឧសភា តាម​រយៈ​វិបសាយ​ផ្លូវ​ការ​របស់ Lamborghini ដែល​វា​ត្រូវ​នឹង​បរិបទ​បច្ចុប្បន្ន​តម្រូវ​ឲ្យ​មនុស្ស​ស្ថិត​នៅ​ផ្ទះ​តាម​ដែល​អាច​ទៅ​រួច និង​ជៀសវាង​ការ​ជួប​ជុំ​នានា។

 

ដើម្បី​អាច​ទស្សនា​ការ​បង្ហាញ​រថយន្ត​តាម​រយៈ​បច្ចេកវិទ្យា AR បាន​គឺ​ត្រូវ​មាន​ iPhone ឬ iPad ដែល​ប្រើ iOS 11 ឡើង​ទៅ និង​មាន​ប្រើ​បន្ទះ​ឈីប​ចាប់​ពី A9 ឡើង​ទៅ។ ក្នុង​នោះ​រួម​មាន iPhone 6 ឡើង​លើ, iPhone SE, iPad Pro, iPad ជំនាន់​ទី​៥​ឡើង, iPad mini ជំនាន់​ទី ៥ ឡើង, iPad Air ជំនាន់​ទី​បី និង iPod touch ជំនាន់​ទី៧។

នៅ​ពេល​ចូល​ទៅ​កាន់​វិបសាយ Lamborghini នា​ថ្ងៃ​ស្អែក អំឡុង​ពេល​ប្រកាស​ចេញ​រថយន្ត អ្នក​នឹង​ឃើញ​មាន​ប៊ូតុង “See in AR” ដែល​អាច​ឲ្យ​អ្នក​ឃើញ​ Huracan EVO RWD Spyder ច្បាស់ៗ​នៅ​នឹង​ភ្នែក អាច​ឲ្យ​វា​ស្ថិត​នៅ​ទីតាំង​ណា​មួយ​បាន​តាម​ចិត្ត៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Manhart RQ 900 កែចេញពី Audi RS Q8 តម្លៃទិញបាន Lexus 570 ៣គ្រឿង

RS Q8 គឺជារថយន្តដ៏ថ្លៃបំផុតមួយរបស់ក្រុមហ៊ុន Audi Sport ហើយក៏ជា SUV ដ៏មានកម្លាំងខ្លាំងបំផុតផងដែរ ក្នុងត្រកូលម៉ាកកង ៤ នេះ។

ថ្មីៗនេះក្រុមហ៊ុនកែច្នៃរថយន្ត Manhart Performance នៅក្នុងប្រទេសអាល្លឺម៉ង់ បានយក Audi RS Q8 ទៅកែច្នៃ ដោយដាក់ឈ្មោះថ្មីឲ្យវាថា Manhart RQ 900។

Manhart RQ 900 នេះ បំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ twin-turbo V8 មានកម្លាំងរហូតដល់ទៅ ៨៨៨សេះ ខណៈរថយន្ត Audi RS Q8 មានកម្លាំងត្រឹមតែ ៥៩១សេះប៉ុណ្ណោះ។

ក្រៅពីកម្លាំង Manhart RQ 900 ក៏មានកែកុនរូបរាងខាងក្រៅ ព្រមទាំងលក្ខណៈពិសេសមួយចំនួនទៀត ដូចជា ប្រអប់លេខ, យ៉ាន់, ប្រព័ន្ធបូម និងសាក់ស៊ីផងដែរ។ គួរឲ្យដឹងថា រថយន្ត Manhart RQ 900 នេះ នឹងត្រូវផលិតត្រឹមតែ ១០គ្រឿងប៉ុណ្ណោះ ហើយក្នុងមួយគ្រឿងមានតម្លៃប្រមាណ ៣០៣ ៤០០ដុល្លារ លើទីផ្សារបរទេស៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+