ផ្ទាំងផ្សាយពាណិជ្ជកម្ម

រូបរាងសម្រេចរបស់ឡាន SUV អគ្គិសនីចិន មិនខុសពីប្រភេទ Concept ប៉ុន្មានឡើយ

រូបភាព​ជា​ច្រើន​សន្លឹក​នៃ​រថយន្ត Hongqi E115 ដែល​ក្រុមហ៊ុន​សម្រេច​ផលិតផល​ជា​ផ្លូវ​ការ​បាន​លេច​ចេញ​ពី​ប្រទេស​ចិន ក្រោយ​ពី​​ប្រភេទ Concept នៃ​រថយន្ត​នេះ​បាន​បង្ហាញ​មុខ​ក្នុង​កម្មវិធី Guangzhou Auto Show កាល​ពី​ឆ្នាំ​មុន​រួច​មក។

រូបភាព​នៃ​​រថយន្ត​ដែល​ជា​ផលិតផល​គំរូ​សម្រាប់​ការ​សាក​ល្បង​ គឺ​មាន​​ការ​បិទបាំង​រូបរាង​ខាង​ក្រៅ​មិន​ឲ្យ​មហាជន​មើល​ស្គាល់​នោះ​ទេ ប៉ុន្តែ​គេ​អាច​មើល​ដឹង​ថា​ទំហំ​របស់​វា​ហាក់​​មាន​ទំហំ​ធំ​មិន​ខុស​ពី​ប្រភេទ Concept ឡើយ។ នៅ​ផ្នែក​ខាង​​មុខ​ក៏​មាន​បំពាក់​នូវ​ផ្ទាំង​ប៉ាណា​ទំហំ​ធំ មាន​អំពូល​ LED រាង​ស្ដើង និង​មាន​ដំបូល​រាង​វែង​ដូច​ប្រភេទ Concept អ៊ីចឹង​ដែរ។

រថយន្ត​ E115 នេះ​នឹង​​លក់​លើ​ទីផ្សារ​ដោយ​មាន​បំពាក់​ម៉ូទ័រ​អគ្គិសនី​ចំនួន​ពីរ ដែល​ម៉ូទ័រ​មុខ​មាន​កម្លាំង​ ២១៥ សេះ ហើយ​ម៉ូទ័រ​ក្រោយ​មាន​កម្លាំង ២៩៥ សេះ។ វា​ទទួល​បាន​ថាមពល​ពី​អាគុយ​ចំណុះ ៩២,៤ គីឡូវ៉ាត់​ម៉ោង ដែល​អាច​មួយ​ពេញ​អាច​ជិះ​បាន​ចម្ងាយ ៦០០ គីឡូម៉ែត្រ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ាកឡានវៀតណាម ឈរលំដាប់ទី ៥លើទីផ្សារក្នុងស្រុក

ក្នុង​ត្រីមាស​ដំបូង​នា​ឆ្នាំ ២០២០ នេះ ក្រុមហ៊ុន​ផលិត​រថយន្ត​ដំបូង​របស់​វៀតណាម​ VinFast អាច​លក់​រថយន្ត​បាន​ ៥ ១២៤ គ្រឿង ដែល​ក្នុង​នោះ​មាន​ ៣១៩៥គ្រឿង ជា​ម៉ូដែល Fadil, ១០២៤គ្រឿង ជា​ម៉ូដែល Lux SA និង ៩០៥គ្រឿង​ជា​ម៉ូដែល Lux A។

ជា​មួយ​ចំនួន​លក់​សរុប ៥១២៤ គ្រឿង​នេះ អាច​ឲ្យ​ VinFast ឈរ​នៅ​លំដាប់​ថ្នាក់​ទី ៥ សម្រាប់​ទីផ្សារ​ក្នុង​ស្រុក។ ចំណាត់​ថ្នាក់​ក្រុមហ៊ុន​រថយន្ត​ធំ​ទាំង ១០ ប្រចាំ​នៅ​វៀតណាម​ គិត​ត្រឹម​ត្រីមាស​ទី ១ ឆ្នាំ ២០២០ ៖

១. Hyundai ៖ ១៥ ៣៦២ គ្រឿង

២. Toyota ៖ ១៣ ៧៤៨ គ្រឿង

៣. Kia ៖ ៥ ៦២៧ គ្រឿង

៤. Honda ៖ ៥ ២៩០ គ្រឿង

៥. VinFast ៖ ៥ ១២៤ គ្រឿង

៦. Mitsubishi ៖ ៥ ០០១ គ្រឿង

៧. Mazda ៖ ៤ ៨៨៩ គ្រឿង

៨. Ford ៖ ៣ ៨៨៣ គ្រឿង

៩. Suzuki ៖ ២ ៣៩៤ គ្រឿង

១០. Isuzu ៖ ១ ៤៥៣ គ្រឿង

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mansory Cabrera កែចេញពី Lamborghini Aventador SVJ មានតែ៣គ្រឿងគត់លើលោក

ថ្មីៗនេះ ក្រុមហ៊ុនកែរថយន្តប្រណីត Mansory បានបញ្ចេញរថយន្តស្ព័រថ្មីរបស់ខ្លួនហៅថា Mansory Cabrera ដែលកែចេញពីរថយន្ត Lamborghini Aventador SVJ។

រថយន្ត Mansory Cabrera ត្រូវបានផលិតឡើងតែ ៣គ្រឿងប៉ុណ្ណោះលើពិភពលោក ដើម្បីអបអរខួបលើកទី ៣០ឆ្នាំរបស់ក្រុមហ៊ុន Mansory។

Cabrera ត្រូវបានឌីហ្សាញយ៉ាងស្រស់ស្អាត និងទាក់ទាញខ្លាំងបំផុត តាំងពីផ្នែកខាងក្រៅ ដល់ផ្នែកខាងក្នុង។ ទោះជាយ៉ាងណា វានៅតែរក្សាម៉ាស៊ីនរបស់ Aventador SVJ ដដែល គឺ ចំណុះ ៦,៥លីត្រ naturally-aspirated ទំហំ ១២ស៊ីឡាំង ប៉ុន្តែ Mansory បានកែឲ្យវាមានកម្លាំងដល់ ៨១០សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ២,៦វិនាទី ហើយមានល្បឿនអតិបរមាដល់ ៣៥៥គីឡូម៉ែត្រក្នុងមួយម៉ោង៕

គួរឲ្យដឹងថា រថយន្ត Lamborghini Aventador SVJ មានតម្លៃជាង ៥០០ ០០០ដុល្លារទៅហើយ ដូច្នេះរថយន្ត Mansory Cabrera នឹងមានតម្លៃលើសនេះទៅទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សឹងដាច់ផ្ងារ ពេលឃើញតម្លៃឡាន Porsche ឆ្នាំ១៩៩១ ជិះទើបបាន ៥៥០គ.ម៉នេះ

រថយន្ត Porsche 911 ស៊េរីឆ្នាំ១៩៩១ មួយគ្រឿង កំពុងដាក់លក់នៅលើគេហទំព័រ Early911s ក្នុងប្រទេសអាល្លឺម៉ង់ ជាមួយនឹងតម្លៃគួរឲ្យភ្ញាក់ផ្អើល។

រថយន្តស្ព័រ Porsche 911 មានពណ៌ស្វាយ Clematis Metallic នេះ ទើបតែត្រូវគេប្រើបានចម្ងាយ ៥៥០គីឡូម៉ែត្រប៉ុណ្ណោះ ដែលមើលទៅពិតជានៅស្អាតដូចថ្មីអីចឹង។ វាបំពាក់ម៉ាស៊ីនចំណុះ ៣,៣លីត្រ Turbo ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣១២សេះ ប៉ុន្តែបានថែមកញ្ចប់ Option X33 Engine Package ធ្វើឲ្យវាមានកម្លាំងសរុបដល់ទៅ ៣៥៥សេះឯណោះ។

911 ខាងលើ ក៏មានបំពាក់ Option ពិសេសៗមួយចំនួន រួមទាំង Limited-slip Differential, ដំបូល Sunroof, ដៃចង្កូតស្បែក និងកៅអីមានមុខងារកម្តៅ ជាដើម។ រថយន្តស្ព័ររបស់អាល្លឺម៉ង់ស៊េរីចាស់មួយគ្រឿងនេះ ត្រូវបានគេដាក់លក់ក្នុងតម្លៃ រហូតដល់ទៅ ៣៥៨ ១៥០ដុល្លារឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទិញឡានថ្មីតម្លៃក្រោម ៣ម៉ឺន ហើយបានចាក់សាំង ២ឆ្នាំឥតគិតថ្លៃ!

នៅលើទំព័រផ្លូវការហ្វេសប៊ុករបស់ក្រុមហ៊ុន Ford Cambodia បានធ្វើការប្រកាសពីប្រូម៉ូសិនដ៏ធំអស្ចារ្យមិនធ្លាប់មានពីក្រុមហ៊ុន Ford។ រាល់ការទិញរថយន្ត Ford Ecosport ស៊េរីថ្មីឆ្នាំ ២០២០ លោកអ្នកនឹងទទួលបានការចាក់សាំងរហូតដល់ ២ឆ្នាំដោយឥតគិតថ្លៃ រួមជាមួយនឹងតម្លៃពិសេសត្រឹមតែ $២៩ ៩០០ តែប៉ុណ្ណោះ!
សូមប្រញ៉ាប់រួសរាន់ឡើង ការផ្តល់ជូននេះមានកំណត់ !!! ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរស័ព្ទ ០៧៨ ៣៣៣ ៧៤៨ | ០១៦ ៣៣៣ ៧៨៥។
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ferrari ចង់ប្រកាសចេញរថយន្តថ្មី ២ម៉ូដែលនៅឆ្នាំ ២០២០

Ferrari គ្រោង​ប្រកាស​ចេញ​រថយន្ត​ថ្មី​ចំនួន​ពីរ​ម៉ូដែល​នៅ​ឆ្នាំ ២០២០ នេះ ត្បិត​ថា​កន្លង​មក​ ប្រធាន​ផ្នែក​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​បាន​និយាយ​ថា​ ២០២០ នឹង​ជា​ឆ្នាំ​ដែល​ត្រូវ​ពង្រឹង​ផ្ទៃ​​ក្នុង​​ក្ដី។

ពេល​សម្ភាសន៍​ជា​មួយ​ Autocar កាល​ពី​ថ្មីៗ​នេះ​​ប្រធាន​ផ្នែក​ពាណិជ្ជកម្ម​របស់ Ferrari លោក Enrico Galliera បាន​និយាយ​ថា ៖ “យើង​តែង​តែ​មាន​គម្រោង​ថា​ធ្វើ​អ្វី​លើស​ពី​នេះ ហើយ​យើង​ចង់​​បង្កើត​ព័ត៌មាន​មួយ​ចំនួន។ យើង​នឹង​ប្រកាស​ចេញ​រថយន្ត​ថ្មី​ពីរ​ម៉ូដែល​នៅ​ត្រឹម​ដំណាច់​ឆ្នាំ​នេះ។”

គួរ​ដឹង​ថា​កាល​ពី​ឆ្នាំ ២០១៩ ក្រុមហ៊ុន Ferrari បាន​ប្រកាស​ចេញ​រថយន្ត​ថ្មី​ចំនួន​ប្រាំ​ម៉ូដែល រួម​មាន​ F8 Tributo, F8 Spider, SF90 Stradale, 812 GTS និង Roma ដែល​​​ការ​ប្រកាស​ចេញ​រថយន្ត​ថ្មី​នេះ​ជា​ផ្នែក​មួយ​នៃ​ផែនការ​ពង្រីក​​សែស្រឡាយ​រថយន្ត​​របស់ Ferrari ដោយ​ក្នុង​ពេល ៥ឆ្នាំ ប្រកាស​ចេញ​រថយន្ត​ថ្មី​ឲ្យ​បាន ១៥ម៉ូដែល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញរូបរាង Toyota Hilux ស៊េរីថ្មីសម្រាប់ឆ្នាំ ២០២០​​

នៅ​ឆ្នាំ ២០២០ នេះ​គេ​រំពឹង​ថា​​រថយន្ត​ម៉ូដែល Hilux នឹង​ទទួល​បាន​ការ​ផ្លាស់​ប្ដូរ​មុខ​មាត់​ថ្មី​ ហើយ​នា​ថ្ងៃ​នេះ​ប្រហែល​ជា​ការ​​ឃើញ​ជា​​លើក​ដំបូង​នៃ Toyota Hilux ស៊េរី​ថ្មី។

ត្បិត​ថា​គេ​មិន​អាច​ជឿជាក់​លើ​រូបភាព​នេះ​ទាំង​ស្រុង​ដោយ​សារ​តែ​មិន​មែន​ចេញ​ពី​ក្រុមហ៊ុន Toyota ផ្ទាល់ ប៉ុន្តែ​វិបសាយ Car Advice អះអាង​ថា​នេះ​អាច​ជា​រូបភាព​ Render ផ្អែក​តាម​ឯកសារ​ផ្ទៃ​ក្នុង​នៃ​រថយន្ត Toyota Hilux ឆ្នាំ ២០២១។ វិបសាយ​ដដែល​នេះ​បន្ត​ថា​​រូបរាង​ពិត​របស់ Hilux ស៊េរី​ថ្មី​អាច​នឹង​មិន​ដូច​អ្វី​ដែល​បង្ហាញ​តាម​ Render ទាំង​អស់​នោះ​ទេ ប៉ុន្តែ​ Hilux ថ្មី​នេះ​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​មុខមាត់​ថ្មី​ខុស​ពី​មុន។

តាម​រយៈ​រូបភាព​បង្ហាញ​ថា​ Hilux ឆ្នាំ ២០២១ នឹង​មាន​ការ​ឌីហ្សាញ​អំពូល​មុខ​ចំនួន​ពីរ​ប្រភេទ ដែល​​មួយ​សម្រាប់ Option ខ្ពស់​ប្រើ​ប្រាស់​អំពូល Halogen លាយ​នឹង​អំពូល LED ហើយ​មួយ​ទៀតជា Option ខ្ពស់​ ប្រើ​ប្រាស់​អំពូល LED សុទ្ធ។ ភ្លើង​​ក្រោយ​ក៏​មាន​ប្ដូរ​មក​ប្រើ​អំពូល LED ផង​ដែរ ប៉ុន្តែ​ភ្លើងស៊ីញ៉ូ​ឆ្វេង​ស្ដាំ នៅ​ជា​ប្រភេទ Halogen ដដែល។

គេ​ជឿជាក់​ថា​ម៉ាស៊ីន​របស់​ Toyota Hilux ឆ្នាំ ២០២១ ​នឹង​មាន​សមត្ថភាព​ខ្លាំង​លើស​មុន​បន្តិច​ ហើយ​បើ​តាម​ការ​ចុះ​ផ្សាយ​កាល​ពី​ថ្មីៗ​នេះ​គឺ​នឹង​​មាន​ជា​ប្រភេទ GR Hilux ដែល​មាន​ប្រើ​ម៉ាស៊ីន​ Turbodiesel V6 ថ្មី ផ្ដល់​កម្លាំង​ខ្លាំង​ដល់​ប្រព័ន្ធ​ប៉ុង​ពីរ​​នៃ​រថយន្ត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដឹងមូលហេតុ Lexus សម្រេចឈប់ផលិតម៉ូដែល GS

បន្ទាប់ពីចេញលក់បានរយៈពេល ២៧ឆ្នាំ នៅទីបំផុតក្រុមហ៊ុន Lexus សម្រេចចិត្តផលិតរថយន្តម៉ូដែល GS របស់ខ្លួនហើយ។

ការសម្រេចចិត្តបែបនេះ ក៏ដោយសារតែចំនួនលក់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហាក់មិនកាក់កបឡើយ ពោលគឺមានចំនួនតិច។

គួរឲ្យដឹងថា នៅក្នុងឆ្នាំ២០១៩ Lexus បានលក់ GS ត្រឹម ៣ ៣៧៨គ្រឿងប៉ុណ្ណោះនៅសហរដ្ឋអាមេរិក។ កាលពីឆ្នាំ២០១៥ Lexus លក់ GS បានរហូតដល់ទៅ ២៣ ១១៧គ្រឿងឯណោះ ប៉ុន្តែក៏ធ្លាក់សល់ត្រឹម ១៤ ៨៧៨គ្រឿង ក្នុងឆ្នាំ២០១៦។ ក្រោយពីនោះមក Lexus មិនដែលលក់ GS បានដល់ ១០ ០០០គ្រឿងឡើយ។

រថយន្ត Lexus GS ស៊េរីឆ្នាំ២០២០ មានតម្លៃចាប់ពី ៥១ ០៦៥ដុល្លារ ដោយបំពាក់ម៉ាស៊ីនសាំងចំណុះ ៣,៥លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣១១សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានភីកអាប់ Hyundai Santa Cruz ថ្មី អាចនឹងតម្លៃត្រឹម ២៥ ០០០ដុល្លារ

រថយន្តភីកអាប់របស់ Hyundai គឺម៉ូដែល Santa Cruz កំពុងស្ថិតក្រោមការធ្វើតេស្ត ហើយត្រូវគេរំពឹងថានឹងមានលក់នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២១ ខាងមុខ។

យោងតាមគេហទំព័រ Car and Driver ឲ្យដឹងថា ភីកអាប់ Santa Cruz អាចនឹងមានតម្លៃចាប់ពីខ្ទង់ ២៥ ០០០ដុល្លារ ដើម្បីប្រជែងនឹងភីកអាប់ Honda Ridgeline ដែលមានតម្លៃចាប់ពី ៣៣ ៩០០ដុល្លារនៅសហរដ្ឋអាមេរិក។

វាត្រូវគេរំពឹងថា នឹងមានការឌីហ្សាញបែបស្ព័រ ហើយមានទ្វារ៤ ទៀតផង។ រថយន្តនេះប្រើគ្រោងឆ្អឹងដូចគ្នាទៅនឹង Hyundai Santa Fe ហើយក៏ត្រូវបានផលិតផ្អែកតាម ម៉ូដែល Santa Fe នេះផងដែរ។

Santa Cruz អាចនឹងបំពាក់ម៉ាស៊ីនចំនួន ២ជម្រើស គឺ ចំណុះ ២,៤លីត្រ កម្លាំង ១៨៥សេះ និងចំណុះ ២,០លីត្រ Turbocharged កម្លាំង ២៣៥សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Cadillac Escalade ESV ឆ្នាំ២០២១ រាងធំជាងមុន តម្លៃខ្ទង់ ៨ម៉ឺនដុល្លារ

ក្រុមហ៊ុន Cadillac បានបញ្ចេញរថយន្ត Escalade ស៊េរីឆ្នាំ២០២១ មួយម៉ូដែលទៀត ហៅថា Escalade ESV។

រថយន្ត Cadillac Escalade ESV ថ្មីនេះមានប្រវែង ៥,៧ម៉ែត្រ វែងជាង Escalade ធម្មតាដែលត្រឹម ៥,៣ម៉ែត្រប៉ុណ្ណោះ។ SUV កៅអី៣ជួរនេះ មិនត្រឹមតែវែងជាងមុនប៉ុណ្ណោះទេ ថែមទាំងធំទូលាយ អាចដាក់ឥវ៉ាន់បានច្រើនជាងមុនផងដែរ សរុបគឺ ៣ ៥៨៤លីត្រឯណោះ។

រថយន្តតួខ្ពស់របស់អាមេរិកនេះមានជម្រើសម៉ាស៊ីនចំនួន ២ គឺ ម៉ាស៊ីនសាំងចំណុះ ៦,២លីត្រ ទំហំ ៨ស៊ីឡាំង មានកម្លាំង ៤២០សេះ និង ម៉ាស៊ីនម៉ាស៊ូត ចំណុះ ៣,០លីត្រ Turb ទំហំ ៦ស៊ីឡាំង មានកម្លាំង ២៧៧សេះ។ វាប្រើប្រអប់លេខអូតូ ៨វគ្ក ហើយក៏មានទាំងជម្រើសប្រភេទប៉ុងមួយ និងប៉ុងពីរ។

Escalade ESV ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៨០ ៤៩០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក សម្រាប់ប្រភេទប៉ុងមួយ ខណៈ Escalade ធម្មតាមានតម្លៃត្រឹមតែ ៧៦ ១៩៥ដុល្លារប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+