ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Corolla តួវែងប្រើ Hybrid លក់នៅប្រទេសនេះ ថ្លៃស្មើ RAV4 Hybrid

Toyota បានប្រកាសចេញលក់រថយន្ត Corolla Trek ស៊េរីឆ្នាំ២០២០ នៅក្នុងប្រទេសអង់គ្លេសជាផ្លូវការ។

រថយន្តតួវែងនេះមានម៉ាស៊ីន Hybrid ចំនួន ២ ជម្រើសគឺ ម៉ាស៊ីនចំណុះ ១,៨លីត្រ មានកម្លាំង ១២២សេះ មានតម្លៃចាប់ពី ៣៦ ៣៥៩ដុល្លារ និង ម៉ាស៊ីនចំណុះ ២,០លីត្រ មានកម្លាំង ១៨៤សេះ។ គួរឲ្យដឹងថា រថយន្ត RAV4 Hybrid លក់នៅក្នុងប្រទេសអង់គ្លេស មានតម្លៃ ៣៨ ៥៣០ដុល្លារប៉ុណ្ណោះ។

Toyota Corolla Trek Hybrid មានបំពាក់ចង្កៀងមុខ LED, អំពូលកាត់អ័ព្ទ, កញ្ចក់ក្រោយខ្មៅ, យ៉ាន់ Alloy ១៧អ៊ីង និងបន្ថែមឡូហ្គូ Trek លើគូទក្រោយផងដែរ។ មិនតែប៉ុណ្ណោះ វាមានបំពាក់កុងទ័រប្រភេទ TFT ៧អ៊ីង និង អេក្រង់បង្ហាញព័ត៌មាន ៨អ៊ីង អាចភ្ជាប់ជាមួយមុខងារ Android Auto និង Apple CarPlay ជាដើម។

បន្ថែមពីនេះ ប្រព័ន្ធ Toyota Safety Sense ត្រូវបានបំពាក់មកស្តង់ដារ ដោយក្នុងនោះរួមមានមុខងារ ដូចជា adaptive cruise control with auto stop/start, pre-collision safety with day and night pedestrian and cyclist detection, traffic sign recognition, lane trace assist និង intelligent auto high beams ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញហើយ Mercedes-Benz GLA ឆ្នាំ២០២១ រាងមិនតូចមិនធំល្មមជិះ

ក្រុមហ៊ុន Mercedes-Benz បានបញ្ចេញរថយន្ត SUV ខ្នាតតូចម៉ូដែល GLA 250 និង GLA 220d ស៊េរីឆ្នាំ២០២១ របស់ខ្លួនជាផ្លូវការ។

រថយន្ត Mercedes-Benz GLA 250 បំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ២២១សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ និងប៉ុងមួយវិលកង់មុខ។ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៦,៩វិនាទី ហើយមានល្បឿនអតិបរមា ២៤០គីឡូម៉ែត្រក្នុងមួយម៉ោង។

ដោយឡែក GLA 220d វិញ បំពាក់ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨៧សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ និងប៉ុងមួយវិលកង់។ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៧,៤វិនាទី ហើយមានល្បឿនអតិបរមា ២១៧គីឡូម៉ែត្រក្នុងមួយម៉ោង។

GLA 250 និង GLA 220d ក៏នឹងផ្តល់ Option ប៉ុងពីរ 4Matic AWD ផងដែរ ដែលនឹងជួយឲ្យវារត់ពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលតែ ៦,៧វិនាទី និង ៧,៣វិនាទីប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford F-150 ឆ្នាំ ២០២១ នឹងបើកទទួលការកុម្ម៉ង់នាខែមិថុនា

ប្រភព​ពី F-150 Gen14 បាន​ឲ្យ​ដឹង​ថា​ការ​ផលិត​រថយន្ត​ F-150 សេរី​ឆ្នាំ ២០២១ នៅ​រោងចក្រ Dearborn នឹង​ត្រូវ​ចាប់​ផ្ដើម​នា​ថ្ងៃ​ទី ២៨ ខែ​កញ្ញា ចំណែក​ការ​ផលិត​នៅ​រោងចក្រ​ Kansas City វិញ​គឺ​នឹង​ចាប់​ផ្ដើម​នា​ថ្ងៃ​ទី ២៦ ខែ​តុលា។

រូបភាព Render

ការ​ផលិត​នៅ​រោងចក្រ​ទាំង​ពីរ​គឺ​បាន​លើក​ពេល​​ជិត​មួយ​ខែ​​​ពី​ថ្ងៃ​ផលិត​ដែល​បាន​កំណត់​ពី​ដំបូង ដោយ​សារ​តែ​ការ​ផ្ទុះ​នូវ​ជំងឺ​កូវីដ​១៩ ដែល​តម្រូវ​ឲ្យ​បិទ​រោងចក្រ។ បន្ថែម​ពី​នេះ​ការ​កុម្ម៉ង់​ទិញ​រថយន្ត F-150 ថ្មី​នឹង​បើក​នា​ថ្ងៃ​ទី ១៥ ខែ​មិថុនា ដែល​​ដើម​ឡើយ​គឺ​ Ford ចង់​បើក​ទទួល​នា​ថ្ងៃ​ទី ១១ ខែ​ឧសភា​។

រថយន្ត​ Ford F-150 ស៊េរី​ថ្មី​រំពឹង​ថា​ប្រកាស​ចេញ​នា​ចុង​ខែ​មេសា​នេះ ពោល​នៅ​ថ្ងៃ​ទី ៣០ ខែ​មេសា​តែ​ម្ដង ដែល​វា​មាន​មក​ជា​មួយ​នូវ​ការ​ឌីហ្សាញ​ថ្មី​លើ​ផ្ទាំង​ប៉ាណា និង​អំពូល​ភ្លើង​ថ្មី រួម​ជា​មួយ​ការ​ផ្លាស់​ប្ដូរ​ថ្មីៗ​ជា​ច្រើន​ទៀត។ អ្វី​ដែល​ពិសេស​នោះ​គឺ​វា​មាន​​បន្ថែម​នូវ​ជម្រើស​ម៉ាស៊ីន Hybrid ជា​លើក​ដំបូង​បំផុត​សម្រាប់​ត្រកូល​ភីកអាប់​លក់​ដាច់​ជាង​គេ​ក្នុង​លោក​មួយ​នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW 5-Series ឆ្នាំ ២០២១ លេចធ្លាយរូបរាងច្បាស់ចែស

រូបភាព​ជា​ច្រើន​នៃ​រថយន្ត BMW ស៊េរី​ថ្មី​មួយ​បាន​លេច​ចេញ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ហើយ​គេ​ជឿជាក់​ច្បាស់​ថា​ជា​ម៉ូដែល BMW 5-Series ដោយ​សារ​តែ​វា​មាន​លក្ខណៈ​ដូច​គ្នា​ទៅ​នឹង BMW 5-Series ដែល​​​គេ​​ឃើញ​​បើក​បរ​សាក​ល្បង។

BMW បាន​ធ្វើ​ការ​កែប្រែ​​ផ្ទាំង​ប៉ាណា​ខាង​មុខ​របស់ 5-Series ឲ្យ​មាន​ទំហំ​ធំ​ជាង​មុន មាន​អំពូល​មុខ​ស្រួច​ជាង​មុន និង​មាន​ភ្លើង​ក្រោយ​រចនាបថ​ថ្មី​ផង​ដែរ។ សរុប​ទៅ​ការ​ផ្លាស់​ប្ដូរ​មុខ​មាត់​ថ្មី​នេះ​ធ្វើ​ឲ្យ 5-Series មើល​ទៅ​ទាន់​សម័យ​ ហើយ​វា​មាន​អត្តសញ្ញាណ​ដូច​ជា​ 3-Series ស៊េរី​ថ្មី​ដែរ។

ព័ត៌មាន​បន្ថែម​អំពី​ BWM 5-Series ជំនាន់​ថ្មី ​​នឹង​ត្រូវ​បង្ហាញ​ពេល BMW ប្រកាស​វា​ចេញ​ជា​ផ្លូវ​ការ ហើយ​ការ​ប្រកាស​ចេញ​អាច​នឹង​កើត​មាន​ឆាប់ៗ​នេះ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភ្ញាក់ផ្អើល! ឡាន Bugatti អាចរត់ដល់កុងទ័រ ៤០០គ.ម៉/ម៉ តាំងពី១៥ឆ្នាំមុន (មានវីដេអូ)

កាលពី១៥ឆ្នាំមុន Bugatti បានក្លាយជាក្រុមហ៊ុនផលិតរថយន្តដំបូងបង្អស់ អាចបំបែកកំណត់ត្រាល្បឿន ៤០០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយប្រើប្រាស់រថយន្ត production car (ជារថយន្តលក់ទូទៅ)។

រថយន្តនោះគឺ Bugatti Veyron 16.4 ដែលបំពាក់ម៉ាស៊ីនចំណុះ ៨,០លីត្រ quad-turbo ទំហំ ១៦ស៊ីឡាំង (W16) មានកម្លាំងរហូតដល់ទៅ ៩៨៧សេះ។ វាអាចរត់ពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ២,៥វិនាទីប៉ុណ្ណោះ , ០-២០០ ប្រើពេល ៧,៣វិនាទី និង ០-៣០០ ប្រើពេល ១៦,៧វិនាទី។

នៅចុងបញ្ចប់ Veyron អាចរត់ដល់ល្បឿន ៤១១គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែតាមរយៈការវាស់ទាំង២ ទិសដៅ វាត្រូវកត់ត្រាជាផ្លូវការក្នុងល្បឿន ៤០៧គីឡូម៉ែត្រក្នុងមួយម៉ោង ធ្វើឲ្យ Veyron ក្លាយជារថយន្ត (production car) លឿនបំផុតលើពិភពលោក នៅពេលនោះ៕

សូមទស្សនាវីដេអូខាងក្រោម៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus នឹងចេញ LS 600h ថ្មី ប្រើម៉ាស៊ីន V8 Hybrid

យោងតាមគេហទំព័រជប៉ុន Mag-X បានឲ្យដឹងថា ក្រុមហ៊ុន Lexus កំពុងធ្វើការលើម៉ាស៊ីន Hybrid V8 ថ្មី ដើម្បីបំពាក់លើរថយន្ត LS 600h។

ទោះជាយ៉ាងណា មិនទាន់មានព័ត៌មានលម្អិតអំពីដំណើរការរបស់ម៉ាស៊ីននេះឡើយ ប៉ុន្តែរថយន្ត LS 600h ស៊េរីចាស់ បានបំពាក់ម៉ាស៊ីនចំណុះ ៥,០លីត្រ V8 និងជំនួយពីថាមពលអគ្គិសនី បង្កើតកម្លាំងបានដល់ ៤៣៩សេះ។ គួរឲ្យដឹងថា រថយន្ត LS 500 និង LS 500h មានកម្លាំងត្រឹមតែ ៤១៦សេះ និង ៣៥៤សេះប៉ុណ្ណោះ។

ក្រៅពីម៉ូដែល LS 600h ប្រភពខាងលើអះអាងថា Lexus អាចនឹងពង្រីកត្រកូល LS ដោយបន្ថែមជម្រើសម៉ាស៊ីន ៤ស៊ីឡាំងទៀតផង ស្របពេលដែលគូប្រជែងដូចជា BMW, Mercedes និង Audi ក៏ផ្តល់ជម្រើសម៉ាស៊ីនទំហំ ៤ស៊ីឡាំង លើរថយន្តប្រភេទ Flagship Sedan របស់ពួកគេដែរ។

លើសពីនេះទៅទៀត រថយន្ត LS ថ្មី ទំនងនឹងបំពាក់ប្រព័ន្ធបើកបរពាក់កណ្តាលស្វ័យប្រវត្តិ Advanced Semi-Autonomous Driving System មកជាមួយផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានគូប្រជែង Tesla ចាប់ផ្ដើមបើកទទួលការកុម្ម៉ង់ហើយ

ក្រោយ​ពី​បាន​បង្ហាញ​មុខ​​រថយន្ត​ P7 ​កាល​ពី​ឆ្នាំ​មុន​រួច​មក នា​ពេល​នេះ​ក្រុមហ៊ុន Xpeng Motors បាន​ចាប់​ផ្ដើម​បើក​ទទួល​ការ​កុម្ម៉ង់​ទិញ​សម្រាប់​រថយន្ត​ Sedan អគ្គិសនី ដែល​ជា​គូ​ប្រជែង​របស់ Tesla Model S មួយ​នេះ។

ក្រុមហ៊ុន Xpeng មិន​បាន​បង្ហាញ​លម្អិត​អំពី​លក្ខណៈ​សម្បត្តិ​របស់​រថយន្ត P7 នោះ​ទេ ប៉ុន្តែ​គេ​ដឹង​ថា​វា​មាន​បំពាក់​អាគុយ​ទំហំ ៨០,៩ គីឡូវ៉ាត់​ម៉ោង ដែល​ប្រើ​ប្រព័ន្ធ​បើកបរ​វិល​កង់​មុខ ឬ​វិល​កង់​ទាំង​អស់។ ​រថយន្ត​នេះ​អាច​ជិះ​បាន​ចម្ងាយ​ ៥៦៨ គ.ម ពេល​សាក​មួយ​ពេញ ហើយ​វា​ក៏​​មាន​ប្រភេទ Super-Long Range ដែល​ជិះ​បាន​ចម្ងាយ​ដល់ ៧០៦ គ.ម។

ពេល​អស់​ថាមពល​ រថយន្ត​ P7 អាច​សាក​ពី ៣០% ដល់ ៨០% ប្រើ​ពេល​ប្រមាណ ២៨នាទី​ប៉ុណ្ណោះ។ រថយន្ត​នេះ​ក៏​មាន​សមត្ថភាព​ផ្ដល់​ការ​បើកបរ​ចម្ងាយ ១២០ គ.ម ពេល​សាក​រយៈពេល ១០នាទី។

ខណៈ​ដែល​ប្រព័ន្ធ​ម៉ាស៊ីន​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ អ្វី​ដែល​គេ​ចាប់​អារម្មណ៍​ខ្លាំង​គឺ​ប្រព័ន្ធ​បើកបរ​ស្វ័យប្រវត្តិ​ Level 3។ រថយន្ត​នេះ​ប្រើ​ប្រាស់​ប្រព័ន្ធ​ឈ្មោះ XPILOT 3.0 ដែល​ប្រើ​កាមេរ៉ា​ចំនួន ១៤, Sensor Ultrasonic ចំនួន ១២ និង​រ៉ាដា​​ចាប់​រលក​សញ្ញា ដែល​អាច​ផ្ដល់​ព័ត៌មាន​​លម្អិត​ជុំវិញ​រថយន្ត​បាន​យ៉ាង​ល្អ។ ប្រព័ន្ធ XPILOT 3.0 អាច​ឲ្យ P7 បើក​ទៅ​មុខ​ដោយ​ខ្លួន​ឯង​​ក្រោម​ស្ថានភាព​ណា​មួយ ហើយ​វា​អាច​ចូល​ចត​ដោយ​ខ្លួន​ឯង​ផង​ដែរ។

P7 បច្ចុប្បន្ន​នេះ​មាន​បើក​ទទួល​ការ​កុម្ម៉ង់​ទិញ​នៅ​ចិន ដែល​ការ​ដឹក​ជញ្ជូន​ឲ្យ​អតិថិជន​ដំបូង​អាច​នឹង​ចាប់​ផ្ដើម​នា​ខែ​មិថុនា។ តម្លៃ​របស់​វា​មាន​ចាប់​ពី​ប្រមាណ​ ៣២ ៤៤២ដុល្លារ ដល់ ៤៧ ៩៦៥ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Crown ស៊េរីពិសេសបី ចេញមកអបអរគម្រប់ខួប ៦៥ឆ្នាំ

Crown Limited

Toyota បាន​បញ្ចេញ​រថយន្ត​ Crown ស៊េរី​ពិសេស​ចំនួន​ ៣ ប្រភេទ​នៅ​ប្រទេស​ជប៉ុន ដើម្បី​អបអរ​ការ​ចាប់​កំណើត​បាន ៦៥ឆ្នាំ របស់​ម៉ូដែល​ Crown នេះ។

Crown Limited
Crown Limited
Crown Limited

រថយន្ត​ទាំង​បី​មាន​ Crown Limited, Crown Elegance Style II និង Crown Sport Style។ Crown Limited គឺ​​បង្កើត​ឡើង​ផ្អែក​លើ Option RS ដែល​មាន​បំពាក់​យ៉ាន់​អាលុយមីញ៉ូម​ទំហំ ១៨អ៊ីញ មាន​លាប​ទឹក​ថ្នាំ​ពណ៌​ខ្មៅ ហើយ​ផ្នែក​ខាង​ក្នុង​មាន​បំពាក់​ដោយ​កៅអី​ស្បែក​ដេរ​រចនា​ដោយ​សរសៃ​អំបោះ។

Crown Elegance Style II
Crown Elegance Style II
Crown Elegance Style II

​ចំណែក​ Crown Elegance Style II មាន​បំពាក់​នូវ​យ៉ាន់ Alloy ទំហំ ១៨អ៊ីញ មាន​ក្រូម៉េ មាន​ពណ៌​ខាង​ក្នុង​ចំនួន​បី​គឺ​ពណ៌​ខ្មៅ ពណ៌​ប្រផេះ​ខ្ចី និង​ពណ៌​មាស។ កៅអី​អង្គុយ​មាន​ជា​ប្រភេទ​ស្បែក ហើយ​ដុំ​បញ្ជា​កណ្ដាល​មាន​រចនា​ដោយ​ឈើ​ពណ៌​ខ្មៅ។

Crown Sport Style

ចូល​ដល់ Toyota Crown Sport Style គឺ​មាន​បំពាក់​យ៉ាន់ Alloy ទំហំ ១៨អ៊ីញ ពណ៌​ខ្មៅ, អំពូល​ភ្លើង​មុខ​ក្រោយ​ប្រភេទ LED ពណ៌​ខ្មៅ និង​មាន​ការ​បំពាក់​ពណ៌​ខ្មៅ​ងងឹត​លើ​ផ្ទាំង​ប៉ាណា​មុខ, រង្វង់​នៃ​អំពូល​កាត់​អ័ព្ទ និង​ស្លាក​លេខ​ខាង​ក្រោយ​ផង​ដែរ។ ផ្នែក​ខាង​ក្នុង​មាន​ពណ៌​ខ្មៅ​សុទ្ធ មាន​កៅអី​ស្បែក​រំលេច​ដោយ​សរសៃ​អំបោះ​ពណ៌​ក្រហម។

Crown Sport Style

Toyota Crown ពិសេស​ទាំង​បី​គឺ​មាន​ជម្រើស​ម៉ាស៊ីន​ដូច​គ្នា។ មាន​ជម្រើស​ម៉ាស៊ីន​សាំង ២,០ លីត្រ ៤ស៊ីឡាំង កម្លាំង ២៤១សេះ ភ្ជាប់​នឹង​ប្រអប់​លេខ​អូតូ​៨​វគ្គ និង​ប្រព័ន្ធ​បើកបរ​វិល​កង់​ក្រោយ។ ជម្រើស​មួយ​ទៀត​គឺ​ប្រភេទ Hybrid មាន​ម៉ាស៊ីន​សាំង ២,៥លីត្រ គួប​ផ្សំ​នឹង​ម៉ូទ័រ​អគ្គិសនី​​បង្កើត​កម្លាំង​បាន ២២២ សេះ ​ដែល​មាន​ជា​ជម្រើស​វិល​កង់​ក្រោយ និង​វិល​កង់​ទាំង​អស់។

Crown Sport Style

​តម្លៃ​មាន​ចាប់​ពី​ប្រមាណ ៤៧ ២១៥ដុល្លារ សម្រាប់ Crown Sport Style និង Elegance Style II ហើយ​ Crown Limited មាន​តម្លៃ​ចាប់​ពី​ប្រមាណ ៤៨ ២០០ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla Model S ទទួលកំណែអាប់ដេតថ្មី អាចស្ទុះពីកុងទ័រ ០-១០០ ប្រើពេលតែ ២,៣វិនាទី

រថយន្តអគ្គិសនី Tesla Model S Performance ឥឡូវនេះកាន់តែលឿនជាងមុន ដោយអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលតែ ២,៣វិនាទីប៉ុណ្ណោះ (ពីមុនប្រើពេល ២,៥វិនាទី) បន្ទាប់ពីទទួលបានកំណែអាប់ដេត Software ថ្មី។

មូលហេតុដែលអាចឲ្យ Model S Performance ស្ទុះលឿនជាងមុនបែបនេះ ក៏ដោយសារតែការបន្ថែមមុខងារ “Cheetah Stance Mode” តាមរយៈការអាប់ដេតនោះតែម្តង។

មុខងារថ្មីនេះ កែសម្រួលប្រព័ន្ធបូម Adaptive Suspension លើ Model S Performance ដោយអនុញ្ញាតឲ្យវាស្ទុះរឹតតែរហ័សជាងមុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សន្សំលុយទៅ! ឡានអគ្គិសនី Kia សាកភ្លើងម្តងជិះបាន ៥០០គ.ម៉ ជិតចេញលក់ហើយ

ថ្មីៗនេះ ក្រុមហ៊ុន Kia បានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួននឹងបញ្ចេញលក់រថយន្តអគ្គិសនីចំនួន ២ ប្រភេទនៅសហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានឆ្នាំទៀត។

រថយន្តទី១ គឺជាប្រភេទ Plug-in Hybrid និងទី២ ជាប្រភេទប្រើថាមពលអគ្គិសនីសុទ្ធ។ ទោះជាយ៉ាងណា មិនទាន់មានព័ត៌មានច្រើនប៉ុន្មានពីរថយន្ត Plug-in Hybrid របស់ Kia ឡើយ។

ដោយឡែក រថយន្តអគ្គិសនីរបស់ Kia វិញ អាចនឹងចេញលក់នៅឆ្នាំក្រោយ ហើយប្រើគ្រោងឆ្អឹង E-GMP ជាប្រភេទរថយន្តតួខ្ពស់ CUV មានការឌីហ្សាញយ៉ាងទាក់ទាញ ដូចគំរូរថយន្តដែលបានបង្ហាញកាលពីឆ្នាំ២០១៩ អីចឹង។

តាមរយៈការអះអាងពីក្រុមហ៊ុនរថយន្តកូរ៉េខាងត្បូងមួយនេះ បានឲ្យដឹងថា វានឹងមានចម្ងាយបើកបររហូតដល់ទៅ ៤៨២គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។ មិនតែប៉ុណ្ណោះ វាចំណាយពេលសាកភ្លើងម្តងមិនដល់ ២០នាទីឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+