ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda EZ-60 ទទួលបានការបញ្ជាទិញជិត ២ម៉ឺនគ្រឿងហើយ គិតមកដល់ពេលនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mazda បានធ្វើការប្រកាសថា មកដល់ពេលនេះ ក្រុមហ៊ុនទទួលបានការបញ្ជាទិញរថយន្ត SUV អគ្គិសនីថ្មីរបស់ខ្លួន Mazda EZ-60 ចំនួនច្រើនជាងពី ១៨ ០០០ គ្រឿងហើយ ចាប់តាំងពីបានដាក់បញ្ចេញជាផ្លូវការនៅពិព័រណ៍ Shanghai Auto Show 2025 ។

រថយន្តនេះ ជាកាផលិតរវាងក្រុមហ៊ុន Mazda និង Changan នៅប្រទេសចិន ដោយប្រើប្រាស់នៅគ្រោងឆ្អឹង EPA platform ផ្តល់នៅជម្រើសថាមពលចំនួន ២៖

  • ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ ផ្គួបជាមួយអាគុយ ដែលអាចបើកបរបានចម្ងាយ ៦០០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង សម្រាប់ម៉ូដែល EV
  • ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំងសរុប ៣០០ សេះ ផ្គួបជាមួយអាគុយទំហំ ៣១,៧ គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយ ១៦១ គីឡូម៉ែត្រដោយប្រើថាមពលអគ្គិសនីសុទ្ធ និងអាចបើកបរបានចម្ងាយ ១ ៣០០ គីឡូម៉ែត្រនៅពេលប្រើអគ្គិសនី និងសាំងជាមួយគ្នា  ។

សម្រាប់ផ្នែកខាងក្រៅ មានភ្ជាប់មកជាមួយកាមេរ៉ា ចំនួន ៥ គ្រាប់ ប្រព័ន្ធចាប់សញ្ញា radar ៥ ទីតាំង និង ultrasonic sensor ចំនួន ១២ ទីតាំង ដែលទាំងអស់នេះ ជំនួយទៅដល់ប្រព័ន្ធជំនួយការអ្នកបើក Adas កម្រតទី ២ ។ បើនិយាយពីរូបរាង និងការឌីស្សាញវិញ ផ្តោតសំខាន់លើប្រព័ន្ធលំហូរខ្យល់ Aerodynamic ដោយផ្នែកខាងមុខមានប៉ាណាបិទជិត ជាមួយឡូហ្គោ Mazda ថ្មីនៅចំកណ្តាល ចង្កៀងមុខ-ក្រោយ LED កញ្ចក់ចំហៀងប្រើជាប្រភេទកាមេរ៉ា ក៏ដូចដៃទ្វារប្រភេទ flush-door ព្រមទាំងថាសកង់ស្ព័រទំហំ ២១អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុង បានឌីស្សាញបែប Minimalistic មានអេក្រង់កំសាន្ត touchscreen ទំហំដល់ទៅ ២៦,៤៥ អ៉ីញ កម្រិត 5K សម្រាប់បញ្ជាមុខងារទូទៅនៅរថយន្ត និងកុងទ័របង្ហាញលើកញ្ចក់ HUD កម្រិត 3D ទំហំ ១០០អ៉ីញ ឧបករណ៍បំពងសំលេង ២៣ ចំណុច កន្លែងសាកថ្មឥតប្រើខ្សែ រួមទាំងមុខងារសំខាន់ៗជាច្រើនទៀតផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda បញ្ចេញ EZ-6 Sports Edition នៅចិន ត្រៀមក្រឡុកទីក្រុងម្តងទៀត!

បន្ទាប់ពីឃើញទីផ្សារនៃការលក់រថយន្តអគ្គិសនី Mazda EZ-6 របស់ខ្លួនទទួលបាននូវភាពជោគជ័យខ្លាំង ក្នុងពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Mazda បានធ្វើការប្រកាសចេញនូវជម្រើស ឬក៏ម៉ូឌែលពិសេសរបស់ខ្លួនចំនួន ១ ទៀតហើយ មានឈ្មោះថា Mazda EZ-6 Sports Edition ។

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង EPA របស់ Changan មានប្រវែងតួខ្លួនសរុប ៤ ៩២១ ម.ម ទទឹង ១ ៨៩០ ម.ម កម្ពស់ ១ ៤៨៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨៩៥ ម.ម ។ វាមានចំនួន ២ជម្រើស រួមមាន EV និង EREV ដែល EV គឺអាចបើកបរបានចម្ងាយ ៤៨០ និង ៦០០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ចំណែក EREV វិញ អាចបើកបរបានចម្ងាយសរុបដល់ទៅ ១ ៣០១គីឡូម៉ែត្រ ឯណ្ណោះ។

សម្រាប់ការរចនារបស់ EZ-6 Sports Edition គឺមានភាពស្ព័រ និងសុីវិល័យជាង EZ-6 ធម្មតា និងត្រូវបានតុបតែង​រូបរាងផ្នែក​ខាង​ក្រៅ​ជាមួយពណ៌​ខ្មៅសម្រាប់ផ្នែកសំខាន់ៗមួយចំនួនដូចជាកង់ និងកាង។ លើសពីនេះ វាក៏មានបំពាកមកជាមួយគម្រប​ហ្វ្រាំង​ពណ៌​ក្រហមផងដែរ។ ចំណែកផ្នែកខាងក្នុងកាប៊ីនវិញ មានកៅអី Alcantara ពណ៌ខ្មៅ ខណៈផ្នែកផ្សេងៗទៀតគឺមានភាពស្រដៀងនឹង EZ-6 ធម្មតាដែរ ប៉ុន្តែមិនទាន់ប្រកាសចេញនូវតម្លៃលក់នៅឡើយនោះទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota bZ Woodland សាកថ្ម ៣០នាទីជិះបាន ៤១៨គីឡូម៉ែត្រ រចនាផ្ដោតលើការធ្វើដំណើរកម្សាន្ដ

រថយន្ដអគ្គិសនី SUV Toyota bZ Wooland ស៊េរីឆ្នាំ 2026 ដំណើរដោយបុង២ ផលិតកម្លាំងបាន ៣៧៥សេះ សាកថ្ម DC fast-charging តែនាទី៣០ ជិះបាន ៤១៨គីឡូម៉ែត្រ មានសមត្ថភាពអូសសណ្ដោងបាន ១ ៥៨៧គីឡូក្រាម ផលិតមកជាពិសេស សម្រាប់ទីផ្សារអាមេរិកខាងជើង។

2026 Toyota bZ Woodland Arrives As A Longer, Lifestyle-Friendly SUVbZ Woodland ជារថយន្ដ SUV អគ្គិសនី ដែលត្រៀមរួចជាស្រេចសម្រាប់ការធ្វើដំណើរបែបផ្សងព្រេង ដោយរថយន្ដនេះបានរចនាមកមានកម្ពស់ពីដី ៨.៣ អុីញ សាកសមល្មមក្នុងបើកបរបែប Overland ។ រថយន្ត bZ Woodland ប្រើប្រាស់គ្រោងឆ្អឹងរួមគ្នាជាមួយនឹងរថយន្ត Subaru Trailseeker ហើយរថយន្តទាំងពីរ ម៉ូឌែលនេះមានរន្ធសាកថ្ម (NACS) ដើម្បីងាយស្រួលក្នុងសាកថ្មស្ថានីយ Superchargers របស់ Tesla សារស្ថានីយសាកថ្មល្បឿនលឿន DC fast-charging មានច្រើនកន្លែង នៅក្នុងទឹកដីអាមេរិកខាងជើង។

រថយន្ត bZ Woodland ស៊េរីឆ្នាំ ២០២៦ រចនាមករាងខុសប្លែកពីម៉ូដែលត្រកូល bZ ធម្មតា ដោយផ្នែកខាងមុខរបស់រថយន្ដនេះបានបំពាក់ជាមួយនឹងភ្លើង LED អូសកាត់ពេញទទឹងផ្នែកខាងមុខ បន្ថែមគែបកង់ពណ៍ខ្មៅ មើលទៅកាន់តែកាចនិងស្រស់ស្អាត។ ចទំហំរបស់ bZ Woodland  រាងធូលាយជាងត្រកូល bZ ធម្មតាផ្ដល់កន្លែងផ្ទុកឥវ៉ាន់បានច្រើន សាកសមសម្រាប់ការធ្វើដំណើកម្សាន្ដ។

2026 Toyota bZ Woodland: The Longer, More Powerful Electric SUV | Cars.comអ្វីកាន់តែពិសេស រថយន្ដនេះបំពាក់មកជាមួយ កាងលើដំបូល (Roof Rails) ស្រាប់ដើម្បីផ្ដល់ភាពងាយស្រួលដាក់អ្នកប្រើប្រាស់ ក្នុងការដាក់សម្ភារៈជាវ៉ាលី ឬជើងទម្រសម្រាប់កាដឹកកង់ជាដើម សាកសមបំផុតក្នុងការធ្វើដំណើរកម្សាន្ដតែម្ដង។ bZ Woodland  បំពាក់មកជាមួយថាសកង់អាលុយមីញ៉ូមទំហំ ១៨អុីញ បន្ថែមមកជាមួយសំបកកង់ All Terrain ផ្ដោតលើកបើកបរលើផ្លូវលំបាក។

The 2026 Toyota bZ Woodland Is Like L.L. Bean Boots, But a Carផ្នែកខាងក្នុងរថយន្ត Toyota bZ Woodland កៅអីស្បែក SofTex ភ្ជាប់មកជាមួយអេក្រង់កម្សាន្ដទំហំ ១៤អុីញ គាំទ្រមុខងារ Toyota Audio Multimedia អនុញា្ញតឲ្យ អ្នកអាចភ្ជាប់ទូរស័ព្ទតាមមុខងារ Bluetooth ចំនួនពីរក្នុងពេលតែមួយ និងគាំទ្រមុខងារ Apple CarPlay និង Android Auto។

បន្ថែមនៅផ្នែកខាងក្នុងរថយន្ដ ប៏បំពាក់មកជាមួយកន្លែងសាកថ្មឥតខ្សែរចំនួនពីរនៅផ្នែកខាងមុខ លេងបន្ថែមជាមួយភ្លើង ambient lighti ឧបករណ៍សំឡេង JBL ចំនួន៦គ្រាប់  សម្រាប់អ្នកចង់បានបទពិសោធន៍សំឡេងកាន់តែប្រសើរ ក៏មានកញ្ចប់ Premium មានជម្រើសបំពាក់មកជាមួយឧបករណ៍សំឡេង JBL Premium Audio ៩គ្រាប់។

2026 Toyota bZ: What We Know So Farគ្រប់ម៉ូដែលរថយន្ត Toyota bZ Woodland ទាំងអស់ប្រើប្រាស់សោរ Toyota Digital Key ភ្ជាប់មកជាមួួយមុខងារ Remote Connect អាចប្រើស្មាតហ្វូនជំនួសសោរធម្មតាបាន អាចដោះសោរ និងបញ្ឆេះរថយន្ត តាមរយៈកម្មវិធី Toyota App៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ Geely EX5 ស៊េរីថ្មីចុងក្រោយ ទួលបានលទ្ធផលផ្កាយ ៥ ក្នុងការធ្វើតេស្តសុវត្តិភាពពីតំបន់អឺរ៉ុប E-NCAP

[បរទេស] កាលពីពេលថ្មីៗនេះ រថយន្ត Geely EX5 ស៊េរីថ្មីចុងក្រោយ ប្រើថាមពលអគ្គិសនីសុទ្ធ EV ប្រភេទ midsize-SUV បានទទួលនៅលទ្ធផលក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃប្រចាំអឺរ៉ុប Euro NCAP ដោយទទួលបានចំណាត់ថ្នាក់ផ្កាយ ៥ ។

 

សម្រាប់ការធ្វើតេស្តសុវត្ថិភាពនេះដែរ រថយន្តអគ្គិសនីសុទ្ធ Geely EX5 បានទទួលពិន្ទុទៅលើការ៖

  • ការពរអ្នកដំណើរពេញវ័យចំនួន ៨៦ ភាគរយ
  • ការការពារអ្នកដំណើរវ័យក្មេង ៨៧ ភាគរយ
  • មុខងារជំនួយការបើកបរ និងសុវត្ថិភាព ៨៣ ភាគរយ
  • ការការពារអ្នកថ្មើរជើង ឬអ្នកធ្វើដំណើរនៅតាមដងផ្លូវចំនួន ៨៣ ភាគរយ

រថយន្ដ Geely EX5 ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង GEA platform ដំណើរការជាមួយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតបាន ២១៤សេះ កម្លាំងរមួល ៣២០ញ៉ូតុនម៉ែត្រ និងជាន់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រ/ម៉ោង ប្រើពេលត្រឹមតែ ៦.៩វិនាទី ។ រថយន្ដនេះបំពាក់មកជាមួយថ្មទំហំ ៦០,២ គីឡូវ៉ាត់ម៉ោង សាកថ្មមួយពេញសាកបើកបរបានចម្ងាយ ៤៣០ គីឡូម៉ែត្រគិតតាមស្ដង់ដារវាស់ចម្ងាយ (CLTC) ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Apple ដាក់ឲប្រើ Apple CarPlay Ultra នៅលើរថយន្តជាផ្លូវការហើយ!

បន្ទាប់ពីលេចឮនូវដំណឹងជាច្រើន ពេលនេះ ក្រុមហ៊ុន Apple បានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនូវ Apple CarPlay Ultra ដែលជាបច្ចេកវិទ្យាថ្មីរបស់ខ្លួននៅក្នុងប្រព័ន្ធព័ត៌មានកម្សាន្តសម្រាប់រថយន្តហើយ។

Apple CarPlay Ultra ត្រូវបានរចនាឡើងដើម្បីផ្ដល់បទពិសោធន៍ប្រើប្រាស់ខ្ពស់ជាងមុន ដោយវាអាចបង្ហាញព័ត៌មានមិនត្រឹមតែនៅលើអេក្រង់កម្សាន្តកណ្តាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមាននៅលើអេក្រង់ឌីជីថល និងផ្នែកផ្សេងៗនៃរថយន្តទៀតផង។

ក្នុងនោះ បច្ចេកវិទ្យាថ្មីនេះ គឺវាអាចបង្ហាញនូវទិន្នន័យសំខាន់ៗរបស់រថយន្តដូចជាសម្ពាធសំបកកង់ កម្រិតប្រេង និងស្ថានភាពជំនួយអ្នកបើកបរជាដើម។ មិនត្រឹមតែប៉ុណ្ណោះនោះទេ វាក៏អាចកែប្រែផ្ទាំងបង្ហាញ ឬពណ៌ផ្សេងៗដើម្បីឲ្យសមស្របនឹងចំណង់ចំណូលចិត្តរបស់អ្នកប្រើផងដែរ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ Apple CarPlay Ultra ទើបតែអាចប្រើបាននៅលើរថយន្ត Aston Martin ដែលមានលក់នៅក្នុងទីផ្សារសហរដ្ឋអាមេរិក និងកាណាដា ប៉ុណ្ណោះ ប៉ុន្តែ Apple ក៏បានបញ្ជាក់ផងដែរថា ក្នុងពេលនេះ ពួកគេក៏កំពុងចាប់ផ្តើមធ្វើការជាមួយក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតដូចជា Hyundai, Kia និង Genesis ដើម្បីពង្រីកនូវការចូលប្រើ CarPlay Ultra នៅក្នុងពេលអនាគតផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Leapmotor C10 អាប់ដេតបន្ថែម ជិះបានឆ្ងាយជាងមុន ឯតម្លៃអត់ដល់ ២មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Leapmotor បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនី Leapmotor C10 ស៊េរីថ្មីចុងក្រោយ ទទួលបានការអាប់ដេតបន្ថែម នៅទីផ្សារប្រទេសចិនជាមួយតម្លៃលក់ចាប់ពី ១៧ ០០០ ដុល្លារ ដល់ ១៩ ៨០០ ដុល្លារ ។

Leapmotor C10 ផលិតឡើងនៅលើគ្រោងឆ្អឹង Leap 3.0 architecture ផ្តល់នៅជម្រើសថាមពលចំនួន ២ រួមមាន

  • ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៩៥ សេះ ផ្គួបជាមួយអាគុយទំហំ ៧៤,៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦០៥ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ទទួលបានប្រព័ន្ធសាកថ្មល្បឿនលឿន 800V high-voltage system ដោយការសាកថ្មចាប់ពី ៣០-៨០% ប្រើរយៈពេល ១៦នាទីប៉ុណ្ណោះ សម្រាប់ម៉ូដែល EV
  • ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២២៨ សេះ ផ្គួបជាមួយអាគុយទំហំ ២៨,៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៤០ គីឡូម៉ែត្រ ដោយប្រើថាមពលអគ្គិសនីសុទ្ធ ខណៈ នៅពេលសាកថ្មពេញ ជាមួយចាក់សាំងពេញ ៥០លីត្រ អាចបើកបរបានចម្ងាយ ១ ០២០ គីឡូម៉ែត្រ  ។

សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ មានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងថាសកង់ស្ព័រទំហំ ២០អ៉ីញ ក៏ដូចជាប្រព័ន្ធចាប់សញ្ញា LiDAR នៅខាងមុខ ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរ ADAS កម្រិតទី៣ ផងដែរ ។

ចំពោះនៅផ្នែកខាងក្នុង មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្តទំហំ ១៤,៦ អ៊ីញ គាំទ្រដោយឈីប Qualcomm Snapdragon 8295 កន្លែងសាកថ្មអត់ប្រើខ្សែ ខណៈកៅអីខាមុខអាចបត់បាន ១៨០ ដឹក្រេជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រៀមលុយទុក! Mitsubishi DST អាចនឹងចេញលក់នៅចុងឆ្នាំនេះ ខណៈតម្លៃតែ ១មុឺនដុល្លារជាង

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi គ្រោងនឹងធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Mitsubishi DST ប្រភេទ SUV ៧កៅអី នៅឯទីផ្សារប្រទេសឥណ្ឌូនេស៊ី នៅចុងឆ្នាំ ២០២៥ ជាមួយតម្លៃលក់ចាប់ពី ១១ ៦៧៦ ដុល្លារ ដល់ ១៤ ៥២០ ដុល្លារ នេះបើតាមទិន្ន័យដែលបានបង្ហាញដោយ Mitsubishi ។

គួរឲ្យដឹងថា គំរូរថយន្ត Mitsubishi DST Concept ត្រូវបានបង្ហាញខ្លួនជាលើកដំបូងនៅចុងឆ្នាំ ២០២៤ ដែលអភិវឌ្ឍឡើងផ្តោតសំខាន់សម្រាប់ទីផ្សារក្នុងតំបន់អាស៊ាន នៅលើគ្រោងឆ្អឹង unibody platform ដំណើរការដោយម៉ាស៊ីនសាមងចំណុះ ១,៥ លីត្រ អាចផលិតកម្លាំងបាន ១០៣ សេះ ភ្ជាប់ដោយប្រអប់លេខ CVT ជាមួយរបៀបបើកបរចំនួន ៥ រួមមាន Normal, Tarmac, Gravel, Mud និង Wet ។

សម្រាបការឌីស្សាញផ្នែកខាងក្រៅរបស់រថយន្តនេះ ប្រើប្រាស់ភាសារចនាឲ្យឈ្មោះថា Dynamic Shield Styling Language ជាមួយតួខ្លួនជាជ្រុង មានប៉ាណាមុខមួយផ្ទាំងធំរចនារាងជាសំបុកឃ្មុំ ចង្កៀងមុខ-ក្រោយប្រភេទ LED រាងជាអក្សរ T-shaped កញ្ចក់ចំហៀងប្រើប្រាស់ជាប្រភេទឌីជីថល ព្រមទាំងថាសកង់ស្ព័រឌីស្សាញថ្មីផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងតុបតែងផ្តល់នៅប្រណិតភាព និងទាន់សម័យ ជាមួយកុងទ័របង្ហាញព័ត៌មាន និងអេក្រង់កំសាន្ត touchscreen ជាប្រភេទភ្លោះ រួមទាំងកុងស៊ូលកណ្តាលបែបអនាគត និងដៃចង្កូតថ្មីជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ដអគ្គិសនី Nissan Leaf 2026 ប្រទះឃើញកំពុងធ្វើបើកតេស្ដនៅអឺរ៉ុប

ឆ្នាំ​នេះ​ជា​ឆ្នាំ​ដ៏​លំបាក​មួយ​សម្រាប់​ក្រុមហ៊ុនជប៉ុន Nissan ទោះបី​ជួប​បញ្ហា​ហិរញ្ញវត្ថុ​បន្តិចបន្តួច ប៉ុន្តែ​បញ្ហានេះមិន​បាន​បញ្ឈប់​ពួកគេពី​ការ​បញ្ចេញ​រថយន្ដម៉ូឌែល​ថ្មីៗ​ឡើយ។ កាលថ្មីៗ​នេះ បាន​ប្រទះឃើញ​រថយន្តអគ្គិសនីប្រភេទ crossover ​បិទបាំង​​ពីរ​គ្រឿង​  បង្ហាញវត្តមាននៅសាធារណរដ្ឋ​ឆេក ​មើលទៅ​ហាក់ដូចជា​រថយន្ត​គំរូ​នៃ​រថយន្ត Leaf ដែល​នឹង​ចេញ​នា​ពេល​ខាងមុខ។

2023 - [Nissan] Leaf SUV - Page 2រថយន្ត​តេស្ត​ទាំងនោះ​ត្រូវ​បាន​គេ​ឃើញ​កាលពី​ដើម​ខែ​នេះ​នៅ​ទីក្រុង Prague ដោយ​បិទបាំងជុំវិញតួរថយ្ដ។ បើក្រឡែកមើលចង្កៀងខាងមុខនិង​កង់​យ៉ាន់​ទំហំ ១៩អុីញ​រាង​ស្ព័រ​បួន ​មើលទៅ​បែប​អនាគត គឺជា​តម្រុយ​ពិតប្រាកដ​ដែល​ធ្វើ​ឲ្យ​ទៅនិង​រថយន្ត Nissan Leaf ស៊េរីថ្មី។

រថយន្ត Nissan Leaf ជំនាន់​ទីបី ​បាន​បោះបង់​ចោល​រូបរាង​បែប hatchback របស់​ម៉ូដែល​មុនៗ ដោយ​ប្តូរ​មក​ប្រើ​រូបរាង​បែប crossover មាន​ដំបូល​រាង​ជម្រាល​វិញ។ ម៉ាកយីហោ​ជប៉ុន​នេះ​សង្ឃឹម​យ៉ាង​ច្បាស់​ថា ការ​ផ្លាស់ប្តូរ​នេះ​នឹង​ធ្វើឲ្យ Nissan Leaf កាន់តែ​ទាក់ទាញ​សម្រាប់​ទស្សនិកជន​កាន់តែ​ទូលំទូលាយ។ ហើយ​ប្រសិនបើ​បច្ចេកវិទ្យា​ខាងក្នុង​​មាន​ភាព​ទំនើប​ដូច​ការ​រំពឹង​ទុក នេះ​អាច​ជា​ការ​បោះ​ជំហាន​ដ៏​ឆ្លាតវៃរបស់ Nissan ។
Nissan's next-gen Leaf spotted testingរថយន្ត Leaf ថ្មី​នេះ​នឹង​ត្រូវ​ប្រើប្រាស់​គ្រោងឆ្អឹង AmpR Medium របស់ Nissan ជា​ស្ថាបត្យកម្ម CMF-EV ដែល​ត្រូវ​បាន​ប្តូរ​ឈ្មោះ​ថ្មី ហើយ​ត្រូវ​បាន​ប្រើប្រាស់​រួច​មក​ហើយ​លើ​រថយន្ត Nissan Ariya, Renault Megane E-Tech និង Renault Scenic E-Tech។

2026 Nissan Leaf - SCOOPS - NewCarscoops.comរថយន្តអគ្គិសនី ជំនាន់​ក្រោយ​របស់ Nissan នឹង​ភ្ជាប់​មក​ជាមួយ​ម៉ូទ័រ​អគ្គិសនី​ដែល​ដាក់​នៅ​ខាងមុខ (front-mounted)  មិនមាន​ប្រព័ន្ធ​ដំណើរការដោយបួន​កង់​និងម៉ូទ័រ​ពីរ (dual-motor AWD) ដូច​ទៅ​នឹង​រថយន្ត Ariya ​នោះ​ទេ។ តាមការរំពឹងទុក Nissan Leaf អាចនឹងបើកបរបានរយៈ​ចម្ងាយ​លើសពី ៤៨២គីឡូម៉ែត្រ។ បន្ថែម​ពី​នេះរថយន្ត​នេះ​នឹង​ក្លាយ​ជា​រថយន្ត Nissan ដំបូង​គេ​ដែល​បំពាក់​រន្ធ​សាកថ្ម NACS មានន័យ​ថា​វា​នឹង​អាច​ប្រើប្រាស់​បណ្តាញ Supercharger របស់ Tesla បាន​ជា​ការ​ផ្លាស់ប្តូរ​មួយ​ដែល​គួរតែ​ធ្វើ​ឲ្យម្ចាស់​រថយន្ត​មាន​ការ​ព្រួយបារម្ភ​តិច​ជាង​មុន​ក្នុង​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ។

ក្រុមហ៊ុន Nissan បាន​បញ្ជាក់​ថា Leaf នឹង​មាន​លក់​នៅ​អាមេរិក​ខាងជើង ទ្វីប​អឺរ៉ុប ប្រទេស​ជប៉ុន និង​អូស្ត្រាលី។ ចំពោះព័ត៌មានចេញលក់ផ្លូវការនៅមិនទាន់បញ្ចេញជាផ្លូវការនៅឡើយទេ តែតាមប៉ាន់ស្មានរថយន្ដអាចនឹងចេញលក់ចុងឆ្នាំ ២០២៥នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GWM បញ្ចេញឡាន MPV ប្រើ PHEV លំដាប់ VIP ថ្មី ដើម្បីប្រជែងឡាន MPV នៅក្នុងប្រទេសចិន

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត GWM បានធ្វើការដាក់បញ្ចេញជាផ្លូវការនៅរថយន្តប្រភេទ MPV លំដាប់ VIP ថ្មី ប្រើថាមពល PHEV ស្ថិតក្រោយម៉ាកយីហោ Wey មានឈ្មោះថា Gaoshan 8 មានតម្លៃលក់ចាប់ពី ៤៣ ០០០ ដុល្លារ និង Gaoshan 9 មានតម្លៃលក់ ៤៩ ១០០ ដុល្លារ នៅទីផ្សារប្រទេសចិន ។

ម៉ូដែលទាំង ២ នេះ ដំណើរការដោយប្រព័ន្ធ PHEV ធ្វើការជាមួយម៉ាស៊ិនសាំងចំណុះ ១,៥ លីត្រ ជំនួយដោយ Turbocharged និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៤៥២ សេះ ប្រភេទប៉ុង ២ 4WD ផ្គួបជាមួយអាគុយទំហំ ៤៤,២៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបាន ១៧២ គីឡូម៉ែត្រ សម្រាប់ម៉ូដែល Wey Gaoshan 8 និងប្រើអាគុយទំហំ ៥១,៥៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបាន ២០១ គីឡូម៉ែត្រ សម្រាប់ម៉ូដែល Wey Gaoshan 9 ។

សម្រាប់ផ្នែកខាងក្រៅរបស់ Gaoshan 8 និង Gaoshan 9 មានភ្ជាប់មកជាមួយប្រព័ន្ធចាប់សញ្ញា LiDAR sensor ហើយផ្នែកខាងមុខមានប៉ាណាទំហំធំ ចង្កៀងមុខ-ក្រោយប្រភេទ LED ខណៈទ្វារចំហៀងជាប្រភេទទ្វារូតបើក-បិទដោយថាមពឡអគ្គិសនី ។

ចំពោះនៅផ្នែកខាងក្នុងទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៣២អ៉ីញ គាំទ្រដោយឈីប Snapdragon 8295 ក៏ដូចជាកុងទ័របង្ហាញលើកញ្ចក់ HUD ទំហំ ២៦ អ៉ីញ កន្លែងសាកថ្មឥតខ្សែ ។ លើសពីនេះ ជួរទី ២ មានកៅអី captain-seat ចំនួន ២ ដាច់ពីគ្នា ព្រមទាំងមានអេក្រង់កំសាន្ត touchscreen ទំហំ ១៧,៣ អ៉ីញផងដែរ ។ គួរបញ្ជាក់ផងដែរថា សម្រាប់ម៉ូដែលទាំង ២ នេះ ចំនុចដែលខុសគ្នាគឺទំហំ ដោយ Gaoshan 9 ធំជាង Gaoshan 8 ក្រៅពីនឹងដូចគ្នាទាំងអស់ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GM នឹងផលិតឡាន EV ដែលមានតម្លៃថោកជាមួយថ្មថ្មីរបស់ខ្លួនក្នុងពេលឆាប់ៗនេះ!

ក្រុមហ៊ុន General Motors (GM) និង LG Energy បានប្រកាសជាផ្លូវការថា ពួកគេនឹងប្រកាសចាប់ដៃគ្នាដើម្បីអភិវឌ្ឍន៍ថ្មថ្មីមួយឈ្មោះថា Lithium Manganese Rich (LMR) ដែលមានរូបរាងបែប prismatic សម្រាប់ប្រើប្រាស់នៅក្នុងរថយន្តអគ្គិសនីអនាគតរបស់ខ្លួន។

ក្នុងនោះ ការផលិតថ្មថ្មីនេះ គ្រោងនឹងចាប់ផ្តើមនៅឆ្នាំ ២០២៨ ខាងមុខនេះ ជាមួយគោលបំណងបង្កើតរថយន្តអគ្គិសនីដែលមានតម្លៃសមរម្យអាចបើកបានចម្ងាយឆ្ងាយ ជាមួយនឹងថ្មដែលមានតម្លៃថោកជាងមុន ប៉ុន្តែមានសមត្ថភាពខ្ពស់ជាងមុន។

លើសពីនេះ GM ក៏បានអះអាងផងដែរថា ថ្ម LMR នេះ គឺមានដង់ស៊ីតេថាមពលខ្ពស់ជាងថ្មប្រភេទ LFP ដល់ទៅ ៣៣% ឯណ្ណោះ ដែលអាចជួយឱ្យរថយន្តអគ្គិសនីបើកបានចម្ងាយជាង ៤០០ ម៉ាយ ឬជាង ៦៤០ គីឡូម៉ែត្រ នៅពេលសាកពេញម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+