ផ្ទាំងផ្សាយពាណិជ្ជកម្ម

តម្រូវការឡាន Tesla Model 3 នៅចិនហក់ឡើង ៤៥០% ក្រោយសេដ្ឋកិច្ចងើបឡើងវិញ

តម្រូវ​ការ​នៃ​រថយន្ត​ Tesla នៅ​ប្រទេស​ចិន​ចាប់​ផ្ដើម​​ស្ទុះ​ឡើង​វិញ​នា​ខែ​មីនា ក្រោយ​ពី​​ជួប​ប្រទះ​នឹង​តម្រូវ​ការ​មាន​កំណើន​តិច​តួច​កាល​ពី​ខែ​កុម្ភៈ​រួច​មក។ ជាក់​ស្ដែង​តម្រូវ​ការ​​រថយន្ត Model 3 ​​នា​ខែ​មីនា​មាន​កើន​ឡើង​​​រហូត​ដល់ ៤៥០% បើ​ធៀប​នឹង​ខែ​កុម្ភៈ។

ផ្អែក​តាម​តួលេខ​របស់​ LMC Automative បាន​បង្ហាញ​ថា​ ចំនួន​រថយន្ត Tesla ដែល​ចុះ​បញ្ជី​នា​ខែ​មីនា មាន​​ចំនួន​ ១២ ៧០៩ គ្រឿង​​នៅ​ប្រទេស​ចិន ដែល​ធៀប​នឹង​ខែ​កុម្ភៈ​មាន​ត្រឹម ២ ៣១៤ គ្រឿង​ប៉ុណ្ណោះ។ កំណើន​ដ៏​ខ្លាំង​ក្លា​នេះ​អាច​ដោយ​សារ​រដ្ឋាភិបាល​ចិន​បាន​ចាប់​ផ្ដើម​បើក​ការ​បិទ​ទីក្រុង​ព្រោះ​ជំងឺ​កូវីដ​១៩។

យ៉ាងណាក្ដី​​ឧស្សាហកម្ម​​រថយន្ត​នៅ​ប្រទេស​ចិន​​​នា​ខែ​មីនា​មាន​ការ​ធ្លាក់​ចុះ ៤៣,៤% បើ​ធៀប​នឹង​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ ២០១៩ ដោយ​សារ​តែ​ការ​ផ្ទុះ​ជំងឺ​កូវីដ​១៩ នៅ​បន្ត​ប៉ះពាល់​ដល់​ឧស្សាហកម្ម​​ជុំវិញ​ពិភពលោក៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លេចធ្លាយតម្លៃ Cadillac Escalade ឆ្នាំ២០២១ ថោកជាង Lexus LX570

ក្នុងរយៈពេល ១សប្តាហ៍ទៀត ក្រុមហ៊ុន Cadillac នឹងចាប់ផ្តើមបើកឲ្យបញ្ជាទិញរថយន្ត Escalade ជំនាន់ថ្មី ប៉ុន្តែមិនទាន់បានបញ្ជាក់តម្លៃជាផ្លូវការនៅឡើយទេ។

ទោះជាយ៉ាងណា គេហទំព័រ CadillacSociety អះអាងថា ពួកគេទទួលបានតម្លៃផ្លូវការហើយ ដោយចាប់ពី ៧៦ ១៩៥ដុល្លារ សម្រាប់ប្រភេទ Base Model នៅលើទីផ្សារសហរដ្ឋអាមេរិក។ តម្លៃនេះនឹងធ្វើឲ្យ Escalade ឆ្នាំ២០២១ ថ្លៃជាងស៊េរីមុន ១ ០០០ដុល្លារប៉ុណ្ណោះ។

ក្រៅពី Base Model រថយន្ត SUV ប្រណីតរបស់អាមេរិកខាងលើ ក៏មានផ្តល់ជម្រើសដូចជា Escalade Sport តម្លៃចាប់ពី ៨៥ ៥៩៥ដុល្លារ និង Escalade Premium Luxury តម្លៃ ៨៥ ៦៩៥ដុល្លារ។

រថយន្ត Cadillac Escalade ស៊េរីឆ្នាំ២០២១ បំពាក់ម៉ាស៊ីន ២ប្រភេទ គឺចំណុះ ៣,០លីត្រ turbocharged ទំហំ ៦ស៊ីឡាំង មានកម្លាំង ២៧៧សេះ និង ចំណុះ ៦,២លីត្រ ទំហំ ៨ស៊ីឡាំង មានកម្លាំង ៤២០សេះ។ ពួកវាប្រើប្រអប់លេខអូតូ ១០វគ្គ ហើយមានទាំងជម្រើសប្រើប៉ុងមួយ និងប៉ុងពីរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលឡាន Toyota ជាន់ដល់ល្បឿន ៣០០គ.ម៉/ម៉ ព្រឺរោមជំនួស (មានវីដេអូ)

Toyota Supra ជំនាន់ Mk4 គឺជារថយន្តដ៏ល្បីឈ្មោះ និងមានគេចង់បានច្រើនបំផុត ជាពិសេសអ្នកស្រលាញ់ចូលចិត្តរថយន្ត។

ថ្មីៗនេះ Channel YouTube មួយឈ្មោះថា AutoTopNL បានយករថយន្ត Toyota Supra ជំនាន់ Mk4 មកតេស្តលើផ្លូវលាត ដែលគ្មានល្បឿនកំណត់ Autobahn ដោយជាន់ដល់ល្បឿនរហូតដល់ទៅ ៣០០គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ។

គួរឲ្យដឹងថា Supra Mk4 ខាងលើ បានបំពាក់ម៉ាស៊ីនដ៏ល្បីឈ្មោះ 2JZ ដែលមាន Turbocharge ចំនួន២ ប៉ុន្តែបានកែរហូតមានកម្លាំងសរុប ១ ២៣៩សេះឯណោះ។ ជាមួយនឹងកម្លាំងប៉ុណ្ណេះ ធ្វើឲ្យរថយន្ត Toyota នេះ ខ្លាំងជាងរថយន្ត Bugatti Veyron ទៅទៀត៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford F-150 Raptor ឆ្នាំ ២០២១ អាចនឹងមានតែមួយប្រភេទប៉ុណ្ណោះ

ឯកសារ​ដែល​លេច​ធ្លាយ​កាល​ពី​ថ្មីៗ​កន្លង​ទៅ អាច​ឲ្យ​ដឹង​អំពី​ប្រភេទ​ម៉ាស៊ីន​សម្រាប់​រថយន្ត Ford F-150 ស៊េរី​ឆ្នាំ ២០២១ ប៉ុន្តែ​ក្រុម​ការងារ MotorTrend ប្រទះ​ឃើញ​ចំណុច​មួយ​ដែល​មនុស្ស​ជា​ច្រើន​អាច​មើល​រំលង។

ឯកសារ​ដែល​លេច​ធ្លាយ​គឺ​មាន​បង្ហាញ​អំពី​​រថយន្ត​ Ford F-150 ជា​ច្រើន​ប្រភេទ ប៉ុន្តែ​សម្រាប់​រថយន្ត F-150 Raptor គឺ​ឃើញ​មាន​តែ​ប្រភេទ SuperCrew ដែល​ជា​ប្រភេទ​មាន​ទ្វារ​បួន​ប៉ុណ្ណោះ។ នេះ​អាច​មាន​ន័យ​ថា​ប្រភេទ SuperCab ដែល​មាន​ទ្វារ​​ប្រភេទ Suicide និង​មាន​រូបរាង​តូច​នោះ អាច​លែង​មាន​ត​ទៀត។

​​បើ​ពិនិត្យ​មើល​ការ​លក់​ F-150 Raptor លើ​អនឡាញ​ឃើញ​ថា​ប្រភេទ SuperCew គឺ​ពេញ​និយម​ជាង​ SuperCab។ នេះ​អាច​ជា​ហេតុផល​មួយ​ដែល​ Ford សម្រេច​ចិត្ត​ឈប់​ផលិត​ប្រភេទ SuperCab សម្រាប់ F-150 Raptor។ យ៉ាងណាក្ដី​ដំណឹង​មួយ​នេះ​នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ផ្លូវ​ការ​នៅ​ឡើយ​ទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

SUV ថ្មីរបស់ Ford ពន្យាពេលផលិតហើយ

Ford Bronco Sport គឺជារថយន្តដែលទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុតមួយ ហើយត្រូវបានកំណត់ឲ្យបង្ហាញខ្លួនជាផ្លូវការ នៅក្នុងកម្មវិធី New York Auto Show នាខែមេសានេះ។

ផ្ទុយទៅវិញ ដោយសារតែការផ្ទុះឡើងនៃវីរុស COVID-19 កំពុងកើតមានឡើង កម្មវិធី New York Auto Show ក៏ត្រូវបានលុបចោល ខណៈការបង្ហាញខ្លួនក៏ត្រូវពន្យាពេលផងដែរ។

យោងតាមគេហទំព័រ Automotive News បានឲ្យដឹងថា សង្វាក់ផលិតកម្មនៃរថយន្ត Ford Bronco Sport ឥឡូវនេះត្រូវបានពន្យាពេល ២ខែទៀត ដោយដំបូងត្រូវកំណត់ឲ្យចាប់ផ្តើមនៅថ្ងៃទី១៣ ខែកក្កដា ប៉ុន្តែឥឡូវនេះវានឹងចាប់ផ្តើមផលិតនៅថ្ងៃទី០៧ ខែកញ្ញា វិញ។

Bronco Sport នឹងបំពាក់ម៉ាស៊ីនចំនួន ២ជម្រើស គឺ ចំណុះ ១,៥លីត្រ turbocharged ទំហំ ៣ស៊ីឡាំង និងចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញរូបរាង MG6 ស៊េរីថ្មី ផ្លាស់ប្ដូរមុខមាត់ថ្មី

ក្រុមហ៊ុន MG Motor បាន​បង្ហាញ​ចេញ​រថយន្ត MG6 ជំនាន់​បច្ចុប្បន្ន​នេះ​កាល​ពី​​ខែ​កញ្ញា​ឆ្នាំ ២០១៧ ដែល​រថយន្ត​នេះ​ប្រើ​ប្រាស់​គ្រោង​ឆ្អឹង​ដូច​ជា​រថយន្ត Roewe i6 ដែរ។ MG6 គឺ​មាន​ជម្រើស​ម៉ាស៊ីន​សាំង ឬ Hybrid ដែល​មាន​​​រូបរាង​ក្រៅ និង​ការ​ឌីហ្សាញ​ខាង​ក្នុង​បែប​ទាន់​សម័យ។

ដោយ​មាន​រយៈពេល​ ៣ ឆ្នាំ​កន្លង​ទៅ​ហើយ​នោះ ​គឺ​ដល់​ពេល​ដែល​​ក្រុមហ៊ុន MG ​ត្រូវ​​ផ្ដល់​ការ​អាប់ដេត​ដល់​ MG6 ហើយ​បើ​ផ្អែម​តាម​សារព័ត៌មាន​ចិន Xincheping ​អាច​ឲ្យ​គេ​ដឹង​ខ្លះៗ​អំពី​រថយន្ត​ MG6 ម៉ូដែល​ថ្មី។

រូបភាព​បាន​បង្ហាញ​ថា​ MG6 ស៊េរី​ថ្មី​គឺ​មាន​ការ​ផ្លាស់​ប្ដូរ​រចនាបថ​ផ្នែក​ខាង​​មុខ ជា​មួយ​ចង្កៀង​ខាង​មុខ​ប្ដូរ​ស្ទីល​ថ្មី និង​មាន​រន្ធ​ខ្យល់​​ដែល​មាន​ទំហំ​ទូលាយ​ជាង​មុន និង​មាន​ឡូហ្គោ​ MG ធំ​ជាង​មុន​ផង​ដែរ។ចំណែក​នៅ​ខាង​ក្រោយ​វិញ​ គេ​ឃើញ​កាង​ដែល​រចនា​រូបរាង​ថ្មី ហើយ​មាន​បន្ថែម​​បន្ទះ​ដែក​តូច​មួយ​នៅ​ជាប់​នឹង​ទ្វារ​ក្រោយ​រថយន្ត។

ចំពោះ​ម៉ាស៊ីន​វិញ គឺ​ម៉ាស៊ីន​សាំង Turbocharged ចំណុះ ១,៥ លីត្រ​ពេល​នេះ អាច​ផលិត​កម្លាំង​បាន​ច្រើន​ជាង​មុន ដែល​ពី​មុន​មាន​កម្លាំង​ ១៦៦ សេះ ហើយ​ពេល​នេះ​មាន​កម្លាំង​ប្រហែល ១៧៨ សេះ។ ចំណែក​ប្រភេទ Hybrid វិញ​មិន​ទាន់​មាន​ដំណឹង​ច្បាស់​នៅ​ឡើយ​ទេ បើសិន​មិន​ផ្លាស់​ប្ដូរ​នោះ គឺ​វា​មាន​ម៉ាស៊ីន​សាំង ១,០ លីត្រ គួប​ផ្សំ​ដោយ​ម៉ូទ័រ​អគ្គិសនី​មួយ ដែល​បង្កើត​កម្លាំង​បាន​សរុប ២២៤ សេះ។

MG Motor អាច​នឹង​បង្ហាញ​រថយន្ត MG6 ថ្មី​នេះ​ក្នុង​ពេល​ប៉ុន្មាន​ខែ​ទៀត​​៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ាស៊ីនជំនួយផ្លូវដង្ហើមផលិតដោយដៃរបស់ GM ថ្លៃជាងឡាន Chevrolet មួយគ្រឿងទៀត

មិនមែនត្រឹមតែមន្ទីរពេទ្យរបស់សហរដ្ឋអាមេរិកប៉ុណ្ណោះទេ ដែលទទួលបានប្រយោជន៍ពីក្រុមហ៊ុន GM ដែលផលិតម៉ាស៊ីនជំនួយផ្លូវដង្ហើម ដើម្បីគាំទ្រដល់អ្នកជំងឺកូវីដ១៩ ប៉ុន្តែក្រុមហ៊ុនរថយន្តមួយនេះក៏ទទួលបានប្រយោជន៍មិនតិចដែរ ពីកិច្ចព្រមព្រៀងមួយនេះ។

គួររំលឹកថា កាលពីសប្តាហ៍មុន រដ្ឋបាលលោក ត្រាំ បានប្រកាសអំពីការចុះកុងត្រាជាមួយក្រុមហ៊ុន GM ក្នុងតម្លៃ ៤៩០លានដុល្លារ ដើម្បីឲ្យក្រុមហ៊ុនរថយន្តនេះផលិតម៉ាស៊ីនជំនួយផ្លូវដង្ហើម ឲ្យបានសរុប ៣០ ០០០គ្រឿង ត្រឹមខែសីហា។ បើគិតទៅ ម៉ាស៊ីនជំនួយផ្លូវដង្ហើមមួយគ្រឿងដែល GM ផលិត នឹងមានតម្លៃប្រហែល ១៦ ០០០ដុល្លារ ដែលមានន័យថា ថ្លៃជាងរថយន្ត Chevrolet Spark ដែល GM លក់ត្រឹម ១៣ ២២០ដុល្លារប៉ុណ្ណោះ។

ទោះជាយ៉ាងណា GM និងក្រុមហ៊ុនដៃគូផលិតម៉ាស៊ីនជំនួយផ្លូវដង្ហើម Ventec Life Systems ត្រូវធ្វើការច្រើនណាស់ដើម្បីសម្រេចកុងត្រានេះបាន។ ជាក់ស្តែង ពួកគេត្រូវចំណាយពេលដល់ ១០សប្តាហ៍ ដើម្បីផលិតគ្រឿងម៉ាស៊ីន, ជួល និងបង្វឹកបុគ្គលិកបណ្តោះអាសន្នរបស់ពួកគេ ព្រមទាំងកែកុនរោងចក្រផលិតរថយន្ត ទៅជាកន្លែងផលិតម៉ាស៊ីនជំនួយផ្លូវដង្ហើមវិញទៀតផង។

យ៉ាងណាមិញ ក្រុមហ៊ុន GM ចង់ចាប់ផ្តើមសង្វាក់ផលិតកម្មនៅសប្តាហ៍នេះ ដោយផលិតម៉ាស៊ីនជំនួយផ្លូវដង្ហើមឲ្យបាន ៦ ០០០គ្រឿង ត្រឹមថ្ងៃទី១ ខែមិថុនា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីផ្សាររថយន្តនៅប្រទេសចិន ផ្លាស់ប្ដូរយ៉ាងណាហើយ ក្រោយស្ងាត់កូវីដ១៩?

ផ្អែក​តាម​ការ​ស្ទង់មតិ​របស់​សហគមន៍​​ឈ្មួញ​រថយន្ត​ចិន​ CADA បាន​បង្ហាញ​ថា​ ៩៩% នៃ​ហាង​លក់​រថយន្ត​ក្នុង​ប្រទេស​ចិន បាន​បើក​ទ្វារ​ដំណើរ​ការ​ឡើង​វិញ​នា​ថ្ងៃ​សុក្រ សប្ដាហ៍​កន្លង​ទៅ។ យ៉ាងណាក្ដី​ចំនួន​លក់​ជា​មធ្យម​តាម​ហាង​លក់​នីមួយៗ​គឺ​មាន​ត្រឹម ៦៦% នៃ​កម្រិត​ធម្មតា (មុន​ពេល​មិន​ទាន់​ផ្ទុះ​ជំងឺ​កូវីដ​១៩)។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Autonews Europe។

ដោយ​ឡែក​ ចំណូល​ជា​មធ្យម​បាន​ពី​ការ​លក់​រថយន្ត​ថ្មីៗ​គឺ​ស្ថិត​នៅ​ ៦៤% ​នៃ​កម្រិត​ធម្មតា។ នេះ​បើ​ផ្អែក​តាម​ការ​ស្ទង់មតិ​ពី​ហាង​លក់​រថយន្ត​ចំនួន ៨៧២១ កន្លែង​នៅ​ទូទាំង​ប្រទេស​ចិន។ ចំណែក​ចំណូល​ពី​ខាង​សេវាកម្ម និង​គ្រឿង​បន្លាស់​គឺ​ស្ថិត​នៅ​កម្រិត ៦៧% នៃ​កម្រិត​ធម្មតា​។

ក្រៅ​ពី​ប្រទេស​ចិន គេ​សង្កេត​ឃើញ​ថា​ក្រុមហ៊ុន​រថយន្ត​ភាគ​ច្រើន​នៅ​ទូទាំង​ពិភពលោក បាន​ចាប់​ផ្ដើម​ផ្ដោត​លើ​ការ​លក់​រថយន្ត​តាម​អនឡាញ មុន​ពេល​ដែល​អតិថិជន​មាន​ជំនឿ​ចិត្ត​អាច​ទៅ​កាន់​ហាង​លក់​បាន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលកម្រិតស៊ីសាំងឡាន Bentley Bentayga ប្រភេទ Hybrid ស៊ីច្រើនជាងប្រភេទ V8

ស្ថាប័ន EPA បាន​បញ្ចេញ​តួលេខ​នៃ​ការ​វាយ​តម្លៃ​ផ្លូវ​ការ​សម្រាប់​រថយន្ត​ Bentley Bentayga ​ស៊េរី​ឆ្នាំ ២០២០ ប្រភេទ Hybrid ដែល​មាន​កម្រិត​ស៊ី​ប្រេង​ ១៣,៨៣ លីត្រ/១០០គ.ម ពេលបើកក្នុង​ក្រុង ស៊ី​ ១១,២ លីត្រ​ពេល​បើក​ផ្លូវ​លាត និង​ជា​មធ្យម​ស៊ី​ប្រេង ១២,៣៧ លីត្រ។

បើ​មើល​លើ​តួលេខ​នេះ​ឲ្យ​មែន​ទែន វា​បង្ហាញ​នូវ​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍​​មួយ​ចំនួន​។ នោះ​គឺ​កម្រិត​ស៊ី​ប្រេង​ពេល​បើក​ក្នុង​ក្រុង​របស់ Bentayga ប្រភេទ Hybrid គឺ​ស៊ី​ច្រើន​ជាង Bentayga ប្រភេទ V8 ដែល​មាន​កម្រិត​ស៊ី​ប្រេង​ ១០,២២ លីត្រ។

​បន្ថែម​ពី​នេះ​រថយន្ត Bentayga V8 អាច​បើកបរ​បាន​ចម្ងាយ​ប្រមាណ ៨៣៣ គ.ម ពេល​ចាក់​សាំង​មួយ​ពេញ ​និង​ពេល​បើកបរ​លើ​ផ្លូវ​លាត។ ចំណែក​ប្រភេទ Hybrid វិញ​បើកបរ​បាន​ចម្ងាយ​ ៦៩២ គ.ម ប៉ុណ្ណោះ ពេល​មាន​ថាមពល​ពេញ​​លេញ។

Bentayga Hybrid គឺ​មាន​ភ្ជាប់​ជា​មួយ​ម៉ាស៊ីន​សាំង Turbocharged ចំណុះ ៣,០ លីត្រ ៦ស៊ីឡាំង (V6) ដែល​ផលិត​កម្លាំង​បាន​សរុប ៤៤៣ សេះ ពេល​គួប​ផ្សំ​នឹង​ម៉ូទ័រ​អគ្គិសនី។ ចំណែក Bentayga V8 អាច​ផលិត​កម្លាំង​បាន​ ៥៤២ សេះ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កាក់កបខ្លាំងនៅចិន Tesla ចាប់ផ្តើមផលិតឡាន Model 3 ចំនួន២ប្រភេទទៀត

ក្រុមហ៊ុនរថយន្តអគ្គិសនីអាមេរិក Tesla បានប្រកាសថា រថយន្ត Model 3 គ្រប់ប្រភេទដែលមានលក់លើទីផ្សារប្រទេសចិន នឹងត្រូវផលិតក្នុងស្រុកទាំងអស់ បន្ទាប់ពីរថយន្ត Model 3 ចំនួន២ប្រភេទទៀត បានចាប់ផ្តើមដំណើរការផលិតនាពេលថ្មីៗនេះ។

ដូច្នេះ Tesla នឹងមានលក់រថយន្ត Model 3 សរុបចំនួន ៣ប្រភេទ សម្រាប់អតិថិជនចិន។ កាលពីមុន Tesla មានផលិតតែរថយន្ត Model 3 ប្រភេទ Standard Range Plus RWD ប៉ុណ្ណោះ នៅរោងចក្រនៃទីក្រុងសៀងហៃរបស់ខ្លួន។ ប៉ុន្តែឥឡូវណេះ Model 3 ចំនួន២ប្រភេទទៀត គឺ ប្រភេទ Long Range RWD និង ប្រភេទ Performance ក៏ផលិតនៅទីនោះដែរ។

គួរឲ្យដឹងថា រថយន្ត Tesla Model 3 ប្រភេទ Standard Range Plus RWD មានតម្លៃចាប់ពី ៤៦ ៤០០ដុល្លារ ខណៈប្រភេទ Long Range RWD មានតម្លៃចាប់ពី ៥២ ០០០ដុល្លារ និង ប្រភេទ Performance មានតម្លៃចាប់ពី ៦៣ ៥០០ដុល្លារ សម្រាប់ទីផ្សារប្រទេសចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+