ផ្ទាំងផ្សាយពាណិជ្ជកម្ម

KIA ចង់បិទទ្វាររោងចក្រ ៣កន្លែងនៅកូរ៉េខាងត្បូង

ក្រុមហ៊ុនរថយន្ត Kia Motors មានបំណងចង់ផ្អាកការផលិតរថយន្តរបស់ខ្លួន នៅក្នុងរោងចក្រទាំង៣ ក្នុងប្រទេសកូរ៉េខាងត្បូង ដោយសារតែការផ្ទុះឡើងនៃវីរុសកូវីដ១៩ ធ្វើឲ្យប៉ះពាល់ដល់ការនាំចេញរថយន្តទៅអឺរ៉ុប និងសហរដ្ឋអាមេរិក។

យោងតាមប្រភពព័ត៌មានបានរាយការណ៍ថា សហជីពការងារកូរ៉េខាងត្បូង មិនទាន់យល់ព្រមទៅនឹងសំណើរបស់ក្រុមហ៊ុន Kia ដែលចង់ផ្អាកសង្វាក់ផលិតកម្មពីថ្ងៃទី២៣ ដល់ ២៩ ខែមេសា នៅឡើយទេ ព្រោះតែការចចារលើការចំណាយមិនទាន់ចប់។

គួរឲ្យដឹងថា ចំនួននាំចេញរបស់ក្រុមហ៊ុន Kia ក្នុងរយៈពេល ១០ថ្ងៃដំបូងនៃខែមេសា បានធ្លាក់ចុះ ១៨,៦ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន ដោយការនាំចេញរថយន្តថ្មី និងគ្រឿងរថយន្តធ្លាក់ចុះ ៧,១ភាគរយ និង ៣១,៨ភាគ។

ជាមួយគ្នានេះ ក្រុមហ៊ុន Hyundai ដែលជាក្រុមហ៊ុនមេរបស់ Kia ក៏បានផ្អាកផលិតកម្មនៃរថយន្ត Tucson នៅរោងចក្រ Ulsan ដែរ ហើយបន្តបិទទ្វាររហូតដល់ថ្ងៃទី១៧ ខែមេសា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លក់ឡានបានមួយគ្រឿង Ferrari ចំណេញលុយជាង ៩ម៉ឺនដុល្លារ

នៅ​ឆ្នាំ​ ២០១៩ ក្រុមហ៊ុន Ferrari អាច​លក់​រថយន្ត​បាន​ ១០ ១៣១ គ្រឿង​នៅ​​ទូទាំង​ពិភពលោក​​ ហើយ​អាច​រក​ប្រាក់​ចំណេញ​បាន​ច្រើន​មហាសាល​ពី​រថយន្ត​មួយ​គ្រឿង។ នេះ​បើ​ផ្អែក​តាម​របាយការណ៍​មួយ​​របស់ Fiat Group World។

ប្រភព​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​​ប្រាក់​ចំណេញ​បាន​ពី​រថយន្ត​មួយ​គ្រឿង​គឺ​មាន​ប្រមាណ ៩៤ ៤៧៤ ដុល្លារ។ វា​ជា​ប្រាក់​ចំណេញ​ច្រើន​មហាសាល​មួយ ប៉ុន្តែ​តិច​ជាង​ឆ្នាំ​មុន​បន្តិច​បន្តួច​ដែល​មួយ​​គ្រឿងៗ Ferrari អាច​ចំណេញ​បាន​្ប្រមាណ ៩៤ ៩៤៧ ដុល្លារ។

ការ​ចុះ​ផ្សាយ​របស់ Fiat Group World ក៏​បាន​ប្រៀប​ធៀប​អំពី​ប្រាក់​ចំណេញ​របស់ Ferrari ជា​មួយ​ក្រុមហ៊ុន​ផលិត​រថយន្ត​ផ្សេង​ទៀត​ដែរ។ ឧទាហរណ៍​ដូច​ជា BMW ត្រូវ​លក់​រថយន្ត​ឲ្យ​បាន ៣០ គ្រឿង ទើប​បាន​ប្រាក់​ចំណេញ​ស្មើ​រថយន្ត Ferrari មួយ​គ្រឿង។ ចំណែក Volkswagen ត្រូវ​លក់​រថយន្ត ៥៦ គ្រឿង, Mercedes ត្រូវ​លក់​រថយន្ត ៦៧ គ្រឿង, Ford ត្រូវ​លក់​រថយន្ត ៩០៨ គ្រឿង ហើយ​ Nissan ត្រូវ​លក់​រថយន្ត ៩២៨ គ្រឿង។

​​នៅ​ឆ្នាំ​ ២០១៩ វា​គឺ​ជា​ឆ្នាំ​ដំបូង​ដែល Ferrari អាច​លក់​រថយន្ត​បាន​លើស​ពី ១ម៉ឺន​គ្រឿង អាច​រក​ប្រាក់​ចំណូល​បាន​ ៣,៧៦៦ ពាន់​លាន​អឺរ៉ូ ដែល​កើន​ឡើង ១០,១% ធៀប​នឹង ២០១៨។ អឺរ៉ុប មជ្ឈិមបូព៌ា​ និង​អាហ្វ្រិក​ជា​តំបន់​ដែល​លក់​បាន​ច្រើន​ជាង​គេ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជប៉ុនជាប្រទេសដំបូងគេ ចេញច្បាប់ឲ្យឡានថ្មីទាំងអស់បំពាក់អំពូលភ្លើងស្វ័យប្រវត្តិ

ជប៉ុន​ត្រូវ​បាន​គេ​ជឿ​ថា​ជា​ប្រទេស​ដំបូង​គេ​ ដែល​បាន​ចេញ​ច្បាប់​តម្រូវ​ឲ្យ​រថយន្ត​ថ្មីៗ​ទាំង​អស់​បំពាក់​នូវ​បច្ចេកវិទ្យា​អំពូល​ភ្លើង​ស្វ័យប្រវត្តិ។

ផ្អែក​តាម​ DrivingVisionNews បាន​ឲ្យ​ដឹង​ថា​​ច្បាប់​ថ្មី​នេះ​បាន​អនុវត្តន៍​លើ​រថយន្ត​ដែល​ផលិត​ចាប់​ពី​ថ្ងៃ​ទី ១ ខែ​មេសា ឆ្នាំ ២០២០ ខណៈ​ដែល​រថយន្ត​ម៉ូដែល​បច្ចុប្បន្ន​គឺ​មិន​អនុញ្ញាត​ឲ្យ​ដាក់​លក់​បើ​គ្មាន​បច្ចេកវិទ្យា​នេះ​ចាប់​ពី​ខែ​តុលា ឆ្នាំ ២០២១។

មុខងារ​ថ្មី​នេះ​នឹង​មិន​អាច​ឲ្យ​អ្នក​បើកបរ​បិទ​អំពូល​ភ្លើង​នា​ពេល​យប់​បាន​ឡើយ ដែល​ការ​បិទ​អំពូល​ភ្លើង​ពេល​យប់​ជា​រឿង​ដែល​ពលរដ្ឋ​ជប៉ុន​តែង​ធ្វើ​នៅ​ពេល​ចាំ​ភ្លើង​ស្តុប​ក្រហម​ដើម្បី​ជា​ការ​គួរសម​សម្រាប់​អ្នក​បើកបរ​ដទៃ ប៉ុន្តែ​​មាន​អ្នក​ខ្លះ​ភ្លេច​បើក​ភ្លើង​ឡើង​​វិញ ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ថ្មើរជើង និង​អ្នក​ជិះ​កង់​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ខ្លាំង​នា​ពេល​យប់។

ច្បាប់​ថ្មី​នេះ​គឺ​តម្រូវ​ឲ្យ​អំពូល​ភ្លើង​ត្រូវ​បើក​​ភ្លាម​នៅ​​​ក្នុង​រយៈពេល ២ វិនាទី​ នៅ​ពេល​ដែល​ពន្លឺ​ភ្លើង​នៅ​ខាង​ក្រៅ​មាន​តិច​ជាង ១០០០ Lux។ នៅ​ពេល​ភ្លើង​ខាង​ក្រៅ​ឡើង​ដល់​ជាង​ ៧០០០ Lux ភ្លើង​នឹង​ត្រូវ​បិទ​ដោយ​ស្វ័យប្រវត្តិ​ក្នុង​​រយៈពេល​ពី ៥ ទៅ ៣០០ វិនាទី៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រោងចក្រ Honda នៅវូហាន ចាប់ផ្តើមបើកទ្វារផលិតឡានវិញហើយ

រោងចក្រក្រុមហ៊ុនរថយន្ត Honda នៅក្នុងទីក្រុងវូហាន បានចាប់ផ្តើមបើកទ្វារផលិតរថយន្តជាធម្មតាវិញ ក្រោយបិទទ្វារអស់រយៈពេលជាច្រើនខែ ដោយសារតែការរីករាលដាលនៃវីរុសកូវីដ១៩។

ក្នុងនោះផងដែរ កម្មករប្រមាណ ៩៨% នៃកម្មករសរុប ១២ ០០០នាក់នៅរោងចក្រខាងលើ បានត្រលប់មកធ្វើការធម្មតាវិញ និងថែមម៉ោង ១ម៉ោងកន្លះទៀតផង ដើម្បីឲ្យសង្វាក់ផលិតកម្មដំណើរការស្រួលបួលឡើងវិញ។

មិនតែប៉ុណ្ណោះ ក្នុងថ្ងៃដែលបើកទ្វាររោងចក្រ ក្រុមហ៊ុន Honda បានផលិតថថយន្តសរុប ១ ២៣៧គ្រឿង ពោលគឺច្រើនជាងថ្ងៃធម្មតា ១៧% ដែលត្រឹមតែ ១ ០៦០គ្រឿងប៉ុណ្ណោះ។

គួរឲ្យដឹងថា បុគ្គលិកដែលត្រលប់ទៅធ្វើការវិញទាំងអស់ ត្រូវបានសួរដេញដោលថាពួកគេបានទៅណាខ្លះ ចាប់តាំងពីផ្ទុះវីរុសឡើង ហើយក៏បានត្រួតពិនិត្យកម្តៅខ្លួនផងដែរ។ បន្ថែមពីនេះ ពួកគេត្រូវរក្សាគម្លាតឆ្ងាយពីគ្នា ១ម៉ែត្រទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota បង្ហាញរូបរាងឡាន Harrier ថ្មី ផ្លាស់ប្តូរទាំងស្រុង បំពាក់ម៉ាស៊ីន Hybrid ទៀត

បន្ទាប់ពីបែកធ្លាយរូបថតកាលពីសប្តាហ៍មុន ឥឡូវនេះក្រុមហ៊ុន Toyota បានបញ្ចេញរូបថត និងព័ត៌មានលម្អិតជាផ្លូវការ នៃរថយន្ត SUV ម៉ូដែល Harrier ជំនាន់ទី៤ ថ្មីសន្លាងរបស់ខ្លួន។

រថយន្តតួខ្ពស់ដែលនឹងចេញលក់នៅក្នុងប្រទេសជប៉ុន នាខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ នឹងប្រើគ្រោងឆ្អឹងថ្មី TNGA ដូចទៅនឹងរថយន្ត Toyota RAV4 ជំនាន់ចុងក្រោយបង្អស់ដែរ។ គួរឲ្យដឹងថា កាលពីជំនាន់មុនៗ រថយន្ត Toyota Harrier បានប្រើគ្រោងឆ្អឹងដូចទៅនឹងរថយន្ត Lexus RX។

យ៉ាងណាមិញ គ្រោងឆ្អឹងថ្មីនេះ នឹងជួយឲ្យរថយន្ត Harrier រឹងមាំជាងមុន ហើយថែមទាំងផ្តល់នូវផាសុខភាព និងដំណើរការបើកបរកាន់តែប្រសើរផងដែរ។

បន្ថែមពីនេះ SUV នេះនឹងបំពាក់ម៉ាស៊ីនចំនួន ២ជម្រើស គឺម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ប្រភេទ Dynamic Force Engine និងម៉ាស៊ីន Hybrid ចំណុះ ២,៥លីត្រ ប្រភេទ Toyota Hybrid System៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការវិវត្តន៌រូបរាងនៃរថយន្ត RAV4 តាំងពីបង្កើត រហូតដល់បច្ចុប្បន្ន

បើនិយាយពីម៉ាក់រថយន្តតូយ៉ូតា ម្នាក់ៗគឺបានស្គាល់ច្បាស់ និងបានឆ្លងកាត់ការប្រើប្រាស់ដំបូងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងពេលអ៊ុនតាក់ ឆ្នាំ១៩៩២ – ១៩៩៣។ ថ្ងៃនេះ ខេមបូអូតូ សូមធ្វើការរំលឹកដល់អនុស្សាវរីយ៌របស់រថយន្តមួយប្រភេទ គឺរថយន្ត RAV4។ រថយន្ត RAV4 ត្រូវបានផលិត សម្រាប់លក់អោយទីផ្សារក្នុងស្រុក (ជប៉ុន) នៅឆ្នាំ ១៩៩៤ នឹងត្រូវបានដាក់លក់ជាផ្លូវការនៅសហរដ្ឋអាមេរិចឆ្នាំ១៩៩៦។ រថយន្តនេះក៏ជាចំណែកទីផ្សារមួយដ៏ធំសម្រាប់តូយ៉ូតា និងស្ថិតក្នុងចំនួនរថយន្តប្រភេទ SUV លក់ដាច់បំផុតផងដែរ ដោយគិតត្រឹមខែកុម្ភះ ឆ្នាំ២០២០ លក់បានចំនួនសរុប ១០ លានគ្រឿងនៅលើពិភពលោក មានអាយុកាល ២៦ ឆ្នាំ ៥ ជំនាន់ គិតតាំងពីឆ្នាំ ១៩៩៤។ តោះចឹងទៅមើលរូបរាងនីមួយៗនៃជំនាន់រថយន្ត RAV4 ទាំងអស់គ្នាមើល៖

១. រថយន្ត RAV4 ជំនាន់ទី១ (១៩៩៤ – ២០០០)

នៅឆ្នាំ១៩៩៧ បានផលិតរថយន្តប្រភេទអគ្គិសនីជំនាន់ទី ១ RAV4 EV សម្រាប់រដ្ឋកាលីហ្វ័រញ៉ា

២. រថយន្ត RAV4 ជំនាន់ទី២ (២០០១ – ២០០៤)

៣. រថយន្ត RAV4 ជំនាន់ទី3 (២០០៥ – ២០១១)

រថយន្តប្រភេទអគ្គិសនីជំនាន់ទី ២ RAV4 EV សម្រាប់រដ្ឋកាលីហ្វ័រញ៉ា
ឆ្នាំ២០០៨ – ២០១១

៤. រថយន្ត RAV4 ជំនាន់ទី៤ (២០១២ – ២០១៨)

ចុងឆ្នាំ២០១៦ បង្កើតរថយន្តRAV4 ហ៊ាយប្រ៊ីត (Hybrid) ដំបូង

៥. រថយន្ត RAV4 ជំនាន់ទី៥ (២០១៩ – បច្ចុប្បន្ន)

រថយន្តRAV4 ជំនាន់ទី៥ បច្ចុប្បន្នបានដាក់លក់ជាផ្លូវការនៅអឺរ៉ុបឆ្នាំ ២០១៩ និងជារថយន្តដំបូងទីមួយដែលបានបំពាក់បច្ចេកវិទ្យាចុងក្រោយ TNGA (Toyota New Global Architecture)។

នៅពាក់កណ្តាលឆ្នាំ ២០២០ តូយ៉ូតានឹងបង្កើតរថយន្ត RAV4 ដំបូងប្រភេទ Plug-in Hybrid ដូចរូបខាងក្រោមនេះ៖

Plug-in Hybrid
ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទុកឡានចោលយូរ អត់បានទៅណា មានបញ្ហាអីអត់?

ក្នុងកាលៈទេសៈបច្ចុប្បន្នការធ្វើដំណើរភាគច្រើនត្រូវបានកាត់បន្ថយ ដើម្បីរួមចំនែកបង្ការការឆ្លងរាលដាលនៃជំងឺ កូវីដ១៩ (COVID-19)។ ស្របពេលជាមួយគ្នានេះ ម្ចាស់រថយន្តភាគច្រើនមានចម្ងល់ថា៖ តើរថយន្តពួកគាត់អាចមានបញ្ហាដែរទេ បើគាត់ទុកចោលពុំជិះទៅណា?​

ចម្លើយ៖ នឹងមានបញ្ហាច្រើន បើទុកចោលយូរដោយមិនមានការថែទាំត្រឹមត្រូវ

ចំនុចសំខាន់នៅត្រង់ថា តើវិធីសាស្ត្រណាខ្លះដែលត្រឹមត្រូវបំផុតក្នុងការថែទាំរថយន្តក្នុងកាលៈទេសៈបែបនេះ?

បើយោងទៅតាម អ្នកបច្ចេកទេសពី តូយ៉ូតា (ខេមបូឌា) បានលើកឡើងនូវគន្លិះងាយៗ ដែលម្ចាស់រថយន្តទាំងអស់អាចអនុវត្តន៍ដោយខ្លួនឯងដូចខាងក្រោម៖

១.​ បញ្ឆេះម៉ាស៊ីនចោលរៀងរាល់៣-៤ថ្ងៃម្តង៖

  • តាមដានដំណើរការនៃម៉ាស៊ីន និងធ្វើអោយប្រេងម៉ាស៊ីនរក្សានៅដំណើរការល្អ
  • ការពារមិនអោយខូចអាគុយ
  • បណ្តេញសត្វចង្រៃចេញពីរថយន្ត (កន្លាត, កណ្តុរ, ស្រមោច….)

២. ធ្វើចលនារថយន្ត ទៅមុខថយក្រោយ ៖

  • ផ្លាស់ប្តូរផ្ទៃប៉ះនៃកង់រថយន្ត ដើម្បីមិនអោយខូចកង់រថយន្តនៅពេលក្រោយ

៣. ពិនិត្យមើលប្រេងរថយន្ត

  • ជម្រើសចុងក្រោយដោះក្បាលអាគុយចេញ បើលោកអ្នកមិនអាចអនុវត្តវិធានការទាំង៣ខាងលើ ហើយសូមធ្វើការប្តូរប្រេងម៉ាស៊ីនចេញ មុនពេលធ្វើដំណើរនៅពេលស្ថានភាពស្រុកទេសប្រសើរឡើងវិញ។

ក្នុងពេលនេះដែរ សម្រាប់ម្ចាស់រថយន្ត TOYOTA & LEXUS គ្រប់ស៊េរី បើរថយន្តលោកអ្នកមានបញ្ហា ឬត្រូវការប្រឹក្សាយោបល់បន្ថែម សូមធ្វើការទាក់ទងមកកាន់ ០១៧ ២២២ ៣២១ / ០១៧ ៦៦៦ ១៦៩ ក្រុមការងារយើងនឹងរីករាយក្នុងការដោះស្រាយបញ្ហាលោកអ្នក។ ហើយកាន់តែពិសេសទៅទៀតនោះ ដើម្បីបង្ករភាពងាយស្រួលទៅដល់ម្ចាស់រថយន្តគ្រប់រូប បច្ចុប្បន្នយើងមានបន្ថែមជូននូវសេវាកម្មថែទាំរថយន្តដល់គេហដ្ឋានតែម្តង។

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) នៅតែបន្តស្ថិតនៅជិតលោកអ្នកបំផុត ដើម្បីប្រាកដថារថយន្តលោកអ្នកនៅតែដំណើរការល្អប្រសើរ ពោពេញទៅដោយផាសុកភាពជាយូរអង្វែង។ ហើយចុងបញ្ចប់ យើងខ្ញុំក៏សង្ឃឹមយ៉ាងមុតមាំថាម្ចាស់រថយន្តទាំងអស់ ទទួលបាននូវសេចក្តីសុខ និងសុវត្ថិភាព ជៀសផុតពីការឆ្លងជំងឺកូវីដ១៩ (Covid-19) ទាំងអស់គ្នា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលឡាន SUV ៤ម៉ូដែល លេងទាញ​ព្រ័ត្រ​ នរណាខ្លាំងដាច់គេ?

រថយន្ត​ SUV ចំនួន​បួន​រួម​មាន​ Audi Q7, Volkswagen Touareg, Toyota Land Cruiser និង Land Rover Discovery ត្រូវ​បាន​ការងារ​ Carwow ដែល​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស យក​មក​សាក​ល្បង​សមត្ថភាព​គ្នា​​លើ​ការ​អូស​ទាញ ដោយ​ចង់​ដឹង​មួយ​ណា​ខ្លាំង​ដាច់​គេ។

Audi Q7 និង Volkswagen Touareg គឺ​មាន​សមត្ថភាព​ប្រហាក់ប្រហែល​គ្នា ដោយ​ផលិត​លើ​គ្រោង​ឆ្អឹង​ដូច​គ្នា និង​ប្រើ​ម៉ាស៊ីន​ Turbodiesel V6 ៣,០ លីត្រ ដែល​ផលិត​បាន​កម្លាំង​ ២៨៦ សេះ​ដូច​គ្នា​ទៀត​ផង។ ខុស​គ្នា​ត្រង់​ថា​ទម្ងន់​របស់​ Q7 គឺ​ធ្ងន់​ជាង Touareg ចំនួន ៩៥ គីឡូក្រាម។

​ក្នុង​ការ​ប្រកួត​ឃើញ​ថា​រថយន្ត​អាល្លឺម៉ង់​ទាំង​ពីរ​មិន​មែន​ជា​គូ​ប្រជែង​របស់ Land Rover Discovery ឡើយ។ មុន​ពេល​ដែល​ Mat Watson ចង់​បោះ​បង់​​ការ​ប្រកួត​ជា​មួយ Land Rover គេ​បាន​​យក​រថយន្ត​មួយ​ទៀត​មក​សាក​ល្បង​ជា​មួយ​ឡាន SUV របស់​អង់គ្លេស នោះ​គឺ Toyota Land Cruiser ប៉ុន្តែ​វា​នៅ​តែ​ខ្សោយ​ជាង​ Land Rover Discovery។ ទស្សនា​វីដេអូ​ខាង​ក្រោម ៖

​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW ត្រៀម 7-Series ប្រើអគ្គិសនីសុទ្ធ បីប្រភេទផ្សេងគ្នា

ក្រោយ​ពី​ BMW បាន​បញ្ជាក់​អំពី​ការ​បន្ថែម​ប្រភេទ​អគ្គិសនី​សុទ្ធ​​លើ​រថយន្ត 7-Series ជំនាន់​បន្ទាប់​រួច​មក ចចាមអារ៉ាម​និង​ការ​ចុះ​ផ្សាយ​អំពី​រថយន្ត​បាន​ចាប់​ផ្ដើម​លេច​ចេញ​ឡើង។

ការ​ចុះ​ផ្សាយ​ចុង​ក្រោយ​មួយ​ពី BMWBlog បាន​ឲ្យ​ដឹង​ថា​ 7-Series ដែល​ប្រើ​ថាមពល​អគ្គិសនី​សុទ្ធ​គឺ​មាន​មិន​តិច​ជាង ៣ ប្រភេទ​នោះ​ទេ។ ប្រភេទ​កប់​ជាង​គេ​គឺ​ជឿជាក់​ថា​ជា​ i7 M60 ដែល​​គេ​ជឿ​ថា​មក​ជំនួស​ប្រភេទ​ M760Li Xdrive​ ដែល​ប្រើ​ម៉ាស៊ីន ៦,៦ លីត្រ V12 កម្លាំង ៥៧៧ សេះ។

រថយន្ត 7-Series ប្រភេទ​អគ្គិសនី​ស៊េរី​កប់​ប្រហែល​ជា​អាច​បំពាក់​ម៉ូទ័រ​អគ្គិសនី​យ៉ាង​ហោច​ណាស់​ពីរ ដែល​អាច​បង្កើត​កម្លាំង​បាន​សរុប​ជាង ៦៥០ សេះ។ ជា​មួយ​អាគុយ​ដែល​លេច​ឮ​ថា​មាន​ចំណុះ​ជាង ១០០ គីឡូវ៉ាត់​ម៉ោង​ ពេល​សាក​ភ្លើង​ម្ដង​គឺ​អាច​ជិះ​ដល់​ចម្ងាយ​ជាង ៦៥០ គីឡូម៉ែត្រ។ ចំណែក​ពីរ​ប្រភេទ​ទៀត​អាច​មាន​ឈ្មោះ i7 40 និង i7 50 ដែល​មាន​កម្លាំង​ចន្លោះ​ ៣៥០ សេះ ទៅ ៤៥០ សេះ។

កាល​បរិច្ឆេទ​ប្រកាស​ចេញ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ ប៉ុន្តែ​ទំនង​ជា​ត្រូវ​រង់​ចាំ​ប្រហែល ១ ទៅ ២ ឆ្នាំ​ទៀត​ ទើប​បាន​ឃើញ​រថយន្ត BMW 7-Series ជំនាន់​ថ្មី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Bentley Flying Spur ឆ្នាំ២០២០ ទើបចេញលក់នៅថៃ តែ៧០ម៉ឺនដុល្លារប៉ុណ្ណោះ

ក្រុមហ៊ុន Bentley Bangkok បានដាក់លក់រថយន្ត Bentley Flying Spur ជំនាន់ថ្មីជាផ្លូវការ នៅក្នុងប្រទេសថៃ ដែលបានផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង។

រថយន្ត Bentley Flying Spur ស៊េរីឆ្នាំ២០២០ នេះ បំពាក់ម៉ាស៊ីនចំណុះ ៦,០លីត្រ twin-turbo ទំហំ ១២ស៊ីឡាំង មានកម្លាំង ៦៣៥សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ និងប្រព័ន្ធប៉ុងពីរ។ វាត្រូវបានដាក់លក់ក្នុងតម្លៃ ២២,៩លានបាត ឬស្មើនឹងខ្ទង់ ៧០០ ០០០ដុល្លារ។

ថ្វីបើវាមើលទៅហាក់មានរូបរាងស្រដៀង ម៉ូដែល Continental GT ប៉ុន្តែការឌីហ្សាញរបស់វាទាំងផ្នែកខាងក្រៅ និងខាងក្នុង គឺថ្មីទាំងស្រុងតែម្តង។

គួរឲ្យដឹងថា Bentley Flying Spur គឺជាគូប្រជែងរបស់រថយន្ត Rolls-Royce Ghost, Mercedes-Maybach S560 និង Porsche Panamera ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+