ផ្ទាំងផ្សាយពាណិជ្ជកម្ម

កម្មវិធីប្រកាសឡាន Hummer ប្រភេទអគ្គិសនី អាចត្រូវរំសាយចោល

នៅ​មាន​ជា​សំនួរ​ចោទ​សួរ​ថា​ ក្រុមហ៊ុន GMC នឹង​បន្ត​បង្ហាញ​ចេញ​រថយន្ត​ Hummer ប្រភេទ​អគ្គិសនី នា​ថ្ងៃ​ទី ២១ ខែ​ឧសភា​ដូច​ដែល​បាន​គ្រោង​ទុក​មុន​ជំងឺ​កូវីដ​១៩​បាន​ផ្ទុះ ឬ​បែប​ណា?

រូបភាព Render

កាល​ពី​ថ្ងៃ​ទី ៣១ ខែ​មីនា អ្នក​នាំ​ពាក្យ​របស់ GMC និយាយ​ថា​ពួក​គេ​បាន​ឃ្លាំ​មើល​ស្ថានភាព​យ៉ាង​ជិត​ដិត​ ហើយ​មិន​ទាន់​មាន​ការ​សម្រេច​ចិត្ត​រំសាយ​កម្មវិធី​ចោល​នូវ​ឡើយ​ទេ​នា​ពេល​នោះ។ ប៉ុន្តែ​ពេល​នេះ​វិបសាយ MuscleCarsAndTrucks អះអាង​ថា​ពួក​គេ​បាន​ដឹង​ថា​កម្មវិធី​បង្ហាញ​ចេញ​រថយន្ត Hummer ប្រភេទ​អគ្គិសនី​ត្រូវ​បាន​រំសាយ​ចោល ដោយ​សារ​ការ​ផ្ទុះ​ជំងឺ​កូវីដ​១៩។

ការ​ចុះ​ផ្សាយ​មាន​បញ្ជាក់​ថា​ អ្នក​ដែល​ត្រូវ​បាន​អញ្ជើញ​ចូល​រួម​ក្នុង​កម្មវិធី​ប្រកាស​ចេញ​រថយន្ត​ Hummer អគ្គិសនី​ មិន​ទាន់​ទទួល​បាន​ការ​បញ្ជាក់​ថា​កម្មវិធី​នឹង​នៅ​បន្ត​ឬ​យ៉ាង​នោះ​ទេ។ មួយ​ទៀត​ ដោយ​សារ​តែ​រោងចក្រ​របស់​ក្រុមហ៊ុន General Motor ត្រូវ​បិទ នោះ​ការ​អភិវឌ្ឍន៍​រថយន្ត​អគ្គិសនី​ប្រហែល​ជា​​ត្រូវ​ផ្អាក​ផង​ដែរ។

យ៉ាងណាក្ដី​គេ​នៅ​រង់ចាំ​ការ​បញ្ជាក់​ជា​ផ្លូវ​ការ​ពី​ក្រុមហ៊ុន GMC នៅ​ឡើយ​អំពី​ការ​រំសាយ​ចោល។ វា​អាច​ទៅ​រួច​ថា​ GMC អាច​នឹង​ធ្វើ​តាម​ក្រុមហ៊ុន Genesis និង Hyundai ដែល​កាល​ពី​ថ្មីៗ​នេះ​ពួក​គេ​សម្រេច​ធ្វើ​ការ​ប្រកាស​​រថយន្ត​ថ្មី​តាម​​រយៈ​អនឡាញ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កូនឡានអគ្គិសនីរូបរាងតូចខ្លាំង ប៉ុន្តែជិះបានគ្នា ៤នាក់

កាល​ពី​ដើម​សប្ដាហ៍​ក្រុមហ៊ុន​​ SAIC-GM-Wuling ​(ក្រុមហ៊ុន​បី​សហការ​គ្នា) បាន​បង្ហាញ​ចេញ​រថយន្ត​អគ្គិសនី​ដំបូង​របស់​ម៉ាក​ Wuling ដែល​ជា​ម៉ូដែល Hongguang Mini EV។

រថយន្ត​អគ្គិសនី​នេះ​មាន​ប្រវែង​ត្រឹម ២៩១៧ ម.ម, ទទឹង​ ១៤៩៣ ម.ម, កម្ពស់​ ១៦២១ ម.ម និង​ប្រវែង​ពី​កង់​មុខ​ទៅ​កង់​ក្រោយ​មាន​ ១៩៤០ ម.ម។ ត្បិត​ថា​រូបរាង​តូច​មែន ប៉ុន្តែ​វា​មាន​កន្លែង​អង្គុយ​សម្រាប់​មនុស្ស​បួន​នាក់ ហើយ​ Wuling បាន​ពណ៌នា​ថា​ផ្នែក​ខាង​ក្នុង​មាន​ទំហំ​ទូលាយ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​បំផុត។ ​​

តាម​រូបភាព​បាន​បង្ហាញ​ថា​​គេ​បាន​បំពាក់​កៅអី​អង្គុយ​ជួរ​ទី​ពីរ​នៅ​ទីតាំង​ដែល​ត្រូវ​ជា​កន្លែង​ដាក់​ឥវ៉ាន់។ ដូច​នេះ​រថយន្ត​ Mini EV នេះ​អាច​សម្រាប់​ដឹក​មនុស្ស​បាន​បួន​នាក់​ដោយ​មិន​មាន​​ឥវ៉ាន់​ ឬ​ដឹក​មនុស្ស​ពីរ​នាក់​ដោយ​មាន​ឥវ៉ាន់។

ក្រុមហ៊ុន​មិន​បាន​ប្រាប់​អំពី​​លក្ខណៈ​សម្បត្តិ​គ្រឿង​ម៉ាស៊ីន​នោះ​ទេ ប៉ុន្តែ​វិបសាយ Carnewschina អះអាង​ថា​វា​មាន​ម៉ូទ័រ​អគ្គិសនី​កម្លាំង​ ២៧ សេះ ដែល​បាន​ថាមពល​ពី​អាគុយ​ទំហំ ១៣,៨២ គីឡូវ៉ាត់​ម៉ោង និង​មាន​ល្បឿន​អតិបរមា​ ១០០ គ.ម/ម៉។

រថយន្ត​រាង​ដូច​ប្រអប់​មួយ​នេះ​នឹង​មាន​លក់​លើ​ទីផ្សារ​ប្រទេស​ចិន​​នៅ​ក្នុង​ត្រីមាស​ទី ៣ នៃ​ឆ្នាំ ២០២០៕

​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកមើលពាណិជ្ជកម្មឡាន Honda Civic ថ្មី ទាំងសរសេរ-ថត-កែ នៅផ្ទះម៉ាចប់ (មានវីដេអូ)

ស្របពេលដែលប្រទេសជាច្រើននៅទូទាំងពិភពលោក កំពុងចាក់សោរបិទទ្វារមិនឲ្យប្រជាជនចេញពីផ្ទះ ដើម្បីទប់ទល់នឹងការរីករាលដាលនៃជំងឺកូវីដ១៩ ការងារជាច្រើនបានទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ដោយក្នុងនោះរួមទាំង ទីផ្នាក់ងារផ្នែកទីផ្សារ និងពាណិជ្ជកម្ម ដែលថតស្ពតពាណិជ្ជកម្មផងដែរ។

ជំនួសឲ្យដំណោះស្រាយដ៏ងាយស្រួលបំផុត គឺត្រូវរង់ចាំដល់អ្វីប្រែមកដូចដើមវិញ ក្រុមហ៊ុន Honda UAE បានជួលទីភ្នាក់ងារផ្នែកពាណិជ្ជកម្ម Memec Ogilvy ដើម្បីថតស្ពតពាណិជ្ជកម្មរថយន្ត Honda Civic ស៊េរីឆ្នាំ២០២០ នៅក្នុងវិធីមិនធ្លាប់មានពីមុនមក។

តាមរយៈវីដេអូនោះបង្ហាញឲ្យឃើញថា វីដេអូទាំងមូលត្រូវបានសរសេរឡើង, ដឹកនាំ, ថត, កែ និងមើលនៅផ្ទះទាំងស្រុងតែម្តង បន្ទាប់ពីវាបង្ហាញសារខ្លីមួយថា “Until we drive again. #StayHome.”៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Mustang ជាប់ជាឡានស្ព័រលក់ដាច់បំផុតលើលោក

Ford Mustang បានជាប់ឈ្មោះជារថយន្តស្ព័រលក់ដាច់បំផុត ប្រចាំឆ្នាំ២០១៩ ខណៈវាបានកាន់កាប់តំណែងនេះ ៥ឆ្នាំជាប់គ្នា ចាប់តាំងពីឆ្នាំ២០១៥ មកម្ល៉េស។

យោងតាមប្រភពព័ត៌មានឲ្យដឹងថា Ford បានលក់រថយន្ត Mustang សរុប ១០២ ០៩០គ្រឿង ក្នុងឆ្នាំ២០១៩ នៅទូទាំងពិភពលោក។

គួរឲ្យដឹងថា បច្ចុប្បន្ននេះរថយន្ត Ford Mustang មានសរុបចំនួន ១២ប្រភេទខុសគ្នា តាំងពីប្រភេទ Base Model រហូតដល់ GT និង Shelby។

Mustang ប្រភេទ Base Model ប្រើម៉ាស៊ីនចំណុះ ២,៣លីត្រ EcoBoost មានកម្លាំង ២៨៧សេះ ប្រើប្រអប់លេខដៃ ៦វគ្គ។ វាមានតម្លៃចាប់ពី ២៦ ៧៥០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Aston Martin អាចនឹងចែកផ្លូវជាមួយ Mercedes-AMG

បច្ចុប្បន្ន​នេះ​រថយន្ត​ Aston Martin Vantage រថយន្ត Aston Martin DB11 និង​រថយន្ត​ Aston Martin DBX គឺ​មាន​បំពាក់​ដោយ​ម៉ាស៊ីន Twin-Turbo ចំណុះ ៤,០លីត្រ ៨ស៊ីឡាំង របស់ Mercedes-AMG។ យ៉ាងណាក្ដី Aston Martin នឹង​មិន​ប្រើ​ម៉ាស៊ីន​នេះ​យូរ​ទៀត​នោះ​ទេ។

បើ​តាម​វិបសាយ​ Autocars បាន​ឲ្យ​ដឹង​ថា​ Aston Martin នឹង​ចាប់​ផ្ដើម​ផលិត​ម៉ាស៊ីន Hybrid V6 ថ្មី​សម្រាប់​​រថយន្ត​គ្រប់​ម៉ូដែល​របស់​ខ្លួន បន្ទាប់​ពី​ម៉ាស៊ីន​នេះ​បំពាក់​លើ​រថយន្ត​ម៉ូដែល Valhalla ដែល​ចេញ​ឆ្នាំ ២០២២ រួច។

ម៉ូដែល Valhalla

ដោយ​សារ​តែ​​ម៉ាស៊ីន Hybrid V6 ថ្មី​របស់​ Aston Martin ជា​ប្រភេទ Modular និង​មាន​បំពាក់​នូវ​​ប្រព័ន្ធ​ជំនួយ​​អេឡិចត្រូនិក​រួច​ជា​ស្រេច​នោះ អាច​ឲ្យ​វា​ដំណើរ​ការ​ជា​មួយ​ប្រព័ន្ធ​ប្រអប់​លេខ​លើ​រថយន្ត Aston Martin នា​ពេល​បច្ចុប្បន្ន​បាន ហើយ​អ្វី​ដែល​សំខាន់​គឺ​វា​នឹង​អាច​ផលិត​កម្លាំង​បាន​ខ្លាំង​ដូច​ម៉ាស៊ីន V8 របស់ AMG ថែម​ទៀត​ផង៕​​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញមុខឡានមួយ អះអាងថាជា SUV ល្បឿនលឿនជាងគេក្នុងលោក

ក្រុមហ៊ុន​ Lister Motor ​ដែល​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស ​បាន​និយាយ​ថា​ខ្លួន​កំពុង​ផលិត​រថយន្ត​ SUV មួយ​គ្រឿង​ដែល​ជា​ SUV ល្បឿន​លឿន​ជាង​គេ​ក្នុង​លោក ហើយ​ពេល​នេះ​ក្រុមហ៊ុន​បាន​បង្ហាញ​ចេញ​វីដេអូ​ Teaser មួយ​​បង្ហើប​អំពី​រថយន្ត​ខ្លួន។

គួរ​ដឹង​ថា​កាល​ពី​ ២ ឆ្នាំ​មុន Lister ក៏​ធ្លាប់​បាន​បង្ហាញ​រថយន្ត SUV ដែល​អះអាង​ថា​ជា​ SUV ល្បឿន​លឿន​ជាង​គេ​ក្នុង​លោក​នា​ពេល​នោះ ដែល​​ជា​ម៉ូដែល Lister LFP ផលិត​ឡើង​ផ្អែក​លើ​រថយន្ត Jaguar F-Pace។

រថយន្ត SUV ថ្មី​នេះ​ដែរ​មាន​ឈ្មោះ​ថា Lister Stealth ដែល​នឹង​បំពាក់​ដោយ​ម៉ាស៊ីន Supercharged ចំណុះ ៥,០ លីត្រ ៨ស៊ីឡាំង ដូច​ម៉ាស៊ីន​លើ​រថយន្ត F-Pace SVR។ យ៉ាងណាក្ដី​ដោយ​ឆ្លង​កាត់​ការ​កែ​សម្រួល​លើ​ប្រព័ន្ធ​ម៉ាស៊ីន អាច​ឲ្យ​វា​​បង្កើត​កម្លាំង​បាន​មិន​តិច​ជាង ៦៦៦ សេះ​នោះ​ទេ។ កម្លាំង​នេះ​អាច​ឲ្យ​ Lister Stealth រត់​ពី ០-៩៦ គ.ម/ម៉ ក្នុង​ពេល​ត្រឹម ៣,៥ វិនាទី និង​មាន​ល្បឿន​អតិបរមា ៣២០ គ.ម/ម៉ ដែល​អាច​ឲ្យ​វា​ក្លាយ​ជា​រថយន្ត SUV ល្បឿន​លឿន​ជាង​គេ​ក្នុង​លោក​បាន។

តាម​រយៈ​វីដេអូ​ខ្លី​បាន​បញ្ជាក់​ឲ្យ​ឃើញ​ថា​រថយន្ត Lister Stealth គឺ​ផលិត​ដោយ​ផ្អែក​លើ​រថយន្ត​ Jaguar F-Pace SVR៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ហាងបេប៊ីអោតឡេត ដាក់រថយន្ត Ford Ecosport ជារង្វាន់ធំដល់អតិថិជន

កាលពីពេលថ្មីៗនេះ ហាងលក់ទំនិញសម្រាប់កុមារ បេប៊ីអោតឡេត បានធ្វើការប្រកាសនូវប្រូម៉ូសិនធំពិសេសេមិនធ្លាប់មានសម្រាប់ដល់អតិថិដែលតែងគាំទ្របេប៊ីអោតឡេតកន្លងមក​​ ដោយ អតិថិជនគ្រាន់តែចំណាយអស់ ៧០ដុល្លារ នឹងទទួលបានសន្លឹកឆ្នោតមួយសន្លឹកសម្រាប់ធ្វើការចាប់រង្វាន់ផ្សងសំណាង ដែលរង្វាន់សរុបរួមមានដូចជា iPhone 11 Pro Max ចំនួន ៣ គ្រឿង, ម៉ូតូ Honda Zoomer-X ចំនួន ៣ គ្រឿង និងរង្វាន់ធំរថយន្ត Ford EcoSport ២០២០ ចំនួន ១ គ្រឿង រួមទាំងរង្វាន់ផ្សេងៗជាច្រើនទៀតសរុប ៥ ម៉ឺនដុល្លារ។ អ្វីដែលធ្វើឲ្យកម្មវិធីចាប់រង្វាន់ឆ្នាំនេះកាន់តែពិសេសជាងរាល់ដងនោះគឺអតិថិជនមានឳកាសឈ្នះរង្វាន់ធំ គឺរថយន្ត ​Ford Ecosport ២០២០ មួយគ្រឿងថ្មីស្រឡាង ហើយកម្មវិធីនេះ ចាប់ផ្តើមពីថ្ងៃទី ១ ខែមេសានេះតទៅ។​

គួរបញ្ជាក់ផងដែរថា ​ហាងបេប៊ីអោតឡេត ជាហាងលក់ទំនិញសម្រាប់កុមារឈានមុខគេនៅប្រទេសកម្ពុជា ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០១៤ មកម៉្លេះ ហើយសព្វថ្ងៃនេះហាងបេប៊ីអោតឡេត ត្រូវបានគេចាត់ទុកថាជាអ្នកជំនាញលក់រាយដែលគួរឱ្យទុកចិត្តបំផុតសម្រាប់ផលិតផលទារក កុមារ និងសម្រាប់អ្នកម្តាយផងដែរ។ បេប៊ីអោតឡេត មានសាខាចំនួន៣ ដោយមានទីតាំងស្ថិតនៅលើតំបន់សំខាន់ៗនៃរាជធានីភ្នំពេញ រួមមានដូចជាសាខាទួលគោក, សាខាកម្ពុជាក្រោម និងសាខាវិមានឯករាជ្យ។

បេប៊ីអោតឡេតជ្រើសរើស Ford Ecosport ២០២០ ជារង្វាន់ធំសម្រាប់ឆ្នាំនេះគឺដើម្បីលើកទឹកចិត្តដល់អតិថិជនបេប៊ីអោតឡេត ហើយម្យ៉ាងទៀតដោយសាររថយន្តនេះ ទទួលបានការពេញនិយមសម្រាប់អ្នកដែលមានសមាជិកគ្រួសារតិច ដោយផ្តល់ផាសុកភាព និងភាពងាយស្រួលក្នុងការបត់បែនគ្រប់កាលៈទេសៈ និងគ្រប់តម្រូវប្រចាំថ្ងៃរបស់យើង ដូចជាការប្រើប្រាស់នៅក្នុងទីក្រុង ឬការដើរកម្សាន្តតាមខេត្តចុងសប្ដាហ៍ជាដើម។  ថ្វិត្បិត Ford Ecosport ជារថយន្ត SUV ធន់តូច តែមានបំពាក់បច្ចេកវិទ្យាទំនើប និងមានសុវត្ថិភាពខ្ពស់មិនចាញ់រថយន្ត SUV ធន់កណ្ដាលនោះទ។ ក្រៅពីនេះ យើងក៏មានដាក់តាំងរថយន្ត​ Ford Ecosport ដែលត្រៀមចាប់រង្វាន់នៅខាងមុខហាងប៊ីអោតឡេតផងដែរ។ ដូចនេះសម្រាប់អ្នកដែលមានបំណងចង់ទស្សនារថយន្តផ្ទាល់ អាចអញ្ជើញ​ទៅកាន់ហាងប៊ីអោតឡេត សាខាវិមានឯករាជ្យ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនធម្មតាមែន! Toyota លក់ឡានមួយម៉ូដែលនេះបាន ១០លានគ្រឿងហើយ!

កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន Toyota បានបង្ហាញឲ្យដឹងថា ពួកគេសម្រេចបានជោគជ័យដ៏ធំមួយ ដោយលក់រថយន្ត RAV4 សរុបបានរហូតដល់ទៅ ១០លានគ្រឿង នៅទូទាំងពិភពលោក។

រថយន្ត Toyota RAV4 គឺជា SUV ខ្នាតតូចដ៏ពេញនិយមបំផុត សរុប៥ជំនាន់មកហើយ ចាប់តាំងពីឆ្នាំ១៩៩៤ មករហូតដល់បច្ចុប្បន្ននេះ។

នៅក្នុងឆ្នាំដំបូងនៃការចាប់កំណើត គឺ ១៩៩៤ រថយន្ត RAV4 លក់បានសរុប ៥៣ ០៨០គ្រឿង នៅទូទាំងពិភពលោក។ ចំនួនតួលេខនេះបានបន្តកើនឡើងជាប់រហូត ហើយនៅក្នុងឆ្នាំ២០០៤ ក្រោយលក់បាន ១០ឆ្នាំ ចំនួនលក់ប្រចាំឆ្នាំបានកើនដល់ ២៣៩ ៧៩៤គ្រឿង។

មិនតែប៉ុណ្ណោះ ក្នុងអំឡុងទសវត្សទី២ និងទី៣ នៃការបង្ហាញខ្លួន RAV4 បន្តភាពល្បីល្បាញរហូតក្នុងឆ្នាំ២០១៩ តែឯង វាលក់បាន ៩៦៥ ៧៦០គ្រឿងឯណោះ។

គួរឲ្យដឹងថា Toyota RAV4 គឺជារថយន្ត SUV លក់ដាច់បំផុតលើពិភពលោក និងជារថយន្តដឹកអ្នកដំណើរលក់ដាច់បំផុតលំដាប់ទី៤៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Nissan Z ថ្មី អាចនឹងមានឈ្មោះថា 400Z

យោងតាមគេហទំព័រ Autocar អះអាងថា ក្រុមហ៊ុន Nissan មានគម្រោងបញ្ចេញរថយន្តស្ព័រត្រកូល Z ជំនាន់ថ្មីរបស់ខ្លួន នៅឆ្នាំក្រោយ។ គម្រោងដំបូងគឺដាក់បង្ហាញវាមុនចុងឆ្នាំ២០២០ ប៉ុន្តែដោយសារតែស្ថានភាពនៃការផ្ទុះឡើងនូវវីរុសកូវីដ១៩ ទើបត្រូវពន្យាពេល។

ប្រភពដដែលជឿជាក់ថា Nissan អាចនឹងដាក់ឈ្មោះវាថា 400Z ហើយប្រើឡូហ្គូ Z ដែលទទួលបានការឌីហ្សាញថ្មី។ Nissan បានចុះប៉ាតង់សម្រាប់រូបឡូហ្គូថ្មីនៅកាណាដារួចមកហើយ។

ជាមួយគ្នានេះ គេជឿជាក់ថា 400Z អាចនឹងមានការឌីហ្សាញផ្នែកខាងមុខកាត់តាម ម៉ូដែល 240Z ខណៈផ្នែកខាងងក្រោយកាត់តាមម៉ូដែល 300ZX។ មិនតែប៉ុណ្ណោះ ផ្នែកខាងក្នុងរបស់វាអាចនឹងត្រូវរៀបចំឡើងវិញថ្មី ដើម្បីឲ្យកាន់តែទាន់សម័យ។

គេសង្ស័យថា Nissan អាចនឹងបំពាក់ម៉ាស៊ីនថ្មីលើ 400Z គឺចំណុះ ៣,០លីត្រ twin-turbo ទំហំ ៦ស៊ីឡាំង មានកម្លាំងដល់ ៤០០សេះ អាចជានស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលប្រហែល ៥វិនាទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus NX អាចនឹងជាឡាន Lexus ដំបូងដែលមានប្រភេទ PHEV

Lexus បាន​ដាក់​ពាក្យ​ស្នើ​សុំ​កម្មសិទ្ធិ​បញ្ញា​សម្រាប់​ឈ្មោះ​ចំនួន​ពីរ​​ដល់​ការិយាល័យ​កម្មសិទ្ធិ​បញ្ញា​​នៅ​អឺរ៉ុប ដែល​ក្នុង​នោះ​មាន​ឈ្មោះ NX350h និង​ឈ្មោះ NX450+ ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ។

 

​”Plus” នៅ​ជាប់​នឹង​ NX450+ អាច​សន្និដ្ឋាន​បាន​ថា​វា​​ទំនង​ជា​រថយន្ត​​ប្រភេទ PHEV ​ហើយ​វា​នឹង​មាន​ប្រើប្រាស់​ប្រព័ន្ធ​ម៉ាស៊ីន​ដូច​មាន​នៅ​លើ Toyota RAV4 Prime ដែល​ជា​ប្រភេទ PHEV ដូច​គ្នា។ ប្រព័ន្ធ​ម៉ាស៊ីន​របស់​ RAV4 Prime មាន​គួប​ផ្សំ​ដោយ​ម៉ាស៊ីន​សាំង ២,៥ លីត្រ កម្លាំង ១៧៦ និង​ម៉ូទ័រ​អគ្គិសនី​ចំនួន​ពីរ​ដែល​មាន​កម្លាំង​សរុប ៣០២ សេះ។

សម្រាប់​ការ​បើកបរ​ដោយ​ប្រើ​ថាមពល​អគ្គិសនី​សុទ្ធ​លើ​រថយន្ត RAV4 Prime មិន​ទាន់​មាន​ការ​បញ្ជាក់​នៅ​ឡើយ​ទេ។ ប៉ុន្តែ​រំពឹង​ថា​វា​នឹង​ផ្ដល់​រយៈ​ចម្ងាយ​បាន​ច្រើន​គួរ​សម ដោយ​សារ​មាន​អាគុយ​ទំហំ​ធំ ដែល​រំពឹង​ថា​អាច​ជិះ​បាន​ចម្ងាយ ៦២គ.ម ពេល​សាក​ភ្លើង​ពេញ។

គួរ​ដឹង​ថា​ PHEV គឺ​​មក​ពី​ពាក្យ Plug-in Hybrid ដែល​សំដៅ​ដល់​ប្រភេទ​រថយន្ត​ Hybrid ដែល​អាច​សាក​ភ្លើង​បាន ខុស​ពី​រថយន្ត Hybrid ធម្មតា៕​​​​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+