ផ្ទាំងផ្សាយពាណិជ្ជកម្ម

មានតែ F-150 Raptor អត់ចុះថ្លៃ ក្រៅពីហ្នឹងចុះថ្លៃរាប់ពាន់ដុល្លារ

ក្រុមហ៊ុន Ford នៅ​សហរដ្ឋអាមេរិក​បាន​ដាក់​ចេញ​ប្រូម៉ូសិន​ពិសេស​សម្រាប់​អនុវត្តន៍​នា​ខែ​មេសា​នេះ ដោយ​មាន​បញ្ចុះ​តម្លៃ​រថយន្ត​ Ford F-150 ជា​ច្រើន​ប្រភេទ ក្នុង​ទំហំ​ទឹក​ប្រាក់​រាប់​ពាន់​ដុល្លារ​ឯណោះ។

រថយន្ត​ដែល​មាន​ការ​បញ្ចុះ​តម្លៃ​មាន​ដូច​ជា ៖

  • F-150 XLT ស៊េរី​ឆ្នាំ ២០១៩ ចុះ​ថ្លៃ ៥ ០០០ ដុល្លារ
  • F-150 XL ស៊េរីឆ្នាំ ២០១៩ ចុះថ្លៃ ៣ ៥០០ ដុល្លារ
  • F-150 Lariat, King Ranch, Platinum និង Limited ស៊េរីឆ្នាំ ២០១៩ ចុះថ្លៃ ២ ២៥០ ដុល្លារ
  • F-150 XLT ស៊េរីឆ្នាំ ២០២០ ចុះថ្លៃ ៣ ៧៥០ ដុល្លារ

ស្ទើរ​តែ​រថយន្ត Ford F-150 គ្រប់​ប្រភេទ​ទៅ​ហើយ​ដែក​មាន​ការ​បញ្ចុះ​តម្លៃ ​ហើយ​មាន​តែ F-150 Raptor និង F-150 PowerStroke ដែល​ប្រើ​ម៉ាស៊ីន​ម៉ាស៊ូត ៣,០ លីត្រ ប៉ុណ្ណោះ​ដែល​មាន​លក់​តម្លៃ​ដើម​ដដែល៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford អាចនឹងឈប់ផលិតឡានមួយម៉ូដែលនេះ

Ford Mustang គឺជារថយន្តដ៏ល្បីល្បាញមួយ ហើយថ្មីៗនេះ Ford ទើបតែបានបន្ថែមម៉ូដែល Shelby GT500 ចូលក្នុងត្រកូលរថយន្តស្ព័រនេះទៀតផង ស្របពេលដែលរថយន្ត Mustang Mach 1 អាចនឹងត្រលប់មកវិញនៅឆ្នាំក្រោយ ដើម្បីស្នងតំណែងតពី Mustang Bullitt។

ទោះជាយ៉ាងណា មុនពេលរថយន្តថ្មីទាំងនោះមកដល់ Ford ទំនងអាចនឹងកាត់ចោលម៉ូដែលខ្លះវិញ។ យោងតាម Ford Authority បានបង្ហាញថា គម្រោងនាថ្ងៃអនាគតរបស់ Ford គឺអាចនឹងឈប់ផលិត Ford Mustang Shelby GT350 និង GT350R។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យម្នាក់ឈ្មោះ Jiyan Cadiz បានឲ្យដឹងថា “ខណៈយើងមិនអាចបញ្ចេញមតិ លើគម្រោងផលិតផលនាពេលអនាគតបាន អ្នកទាំងអស់គ្នាដឹងហើយថា យើងបានជំរុញសមត្ថភាពរបស់ត្រកូល Mustang ដល់កម្រិតដ៏អស្ចារ្យមួយ ដែលផ្តល់ឲ្យយើងនូវសមត្ថភាពខ្លាំង ក្នុងប្រវត្តិសាស្រ្តរយៈពេល ៥៥ឆ្នាំមកនេះ”។

គួរឲ្យដឹងថា ចំនួនលក់របស់រថយន្ត Mustang បានធ្លាក់ចុះជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៥ មក។ ជាក់ស្តែង Ford លក់រថយន្ត Mustang បានតែ ៧២ ៤៨៩គ្រឿងប៉ុណ្ណោះក្នុងឆ្នាំ២០១៩៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រៀបធៀបលេងៗ ឡានកូរ៉េថ្មីនេះដូច Audi A7 ខ្លាំង

កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនរថយន្តប្រណីតកូរ៉េ Genesis បានបញ្ចេញរថយន្ត Sedan ម៉ូដែល Genesis G80 ស៊េរីឆ្នាំ២០២១ របស់ខ្លួនជាផ្លូវការ ដោយបានផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង។ រូបរាងផ្នែកខាងក្រៅថ្មីទាំងស្រុងនេះ ត្រូវបាន Genesis ហៅថា “Athletic Elegance” ដែលមើលទៅខុសពី G80 ស៊េរីមុន និងស្អាតប្លែកតែម្តង។

រថយន្ត Genesis G80 មានបំពាក់ម៉ាស៊ីន ២ជម្រើស គឺម៉ាស៊ីនចំណុះ ២,៥លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ៣០៤សេះ និងម៉ាស៊ីនចំណុះ ៣,៥លីត្រ turbocharged ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៨០សេះ។ វាបំពាក់ប្រព័ន្ធប៉ុងមួយវិលកងក្រោយ RWD មកស្តង់ដារ ខណៈប្រព័ន្ធប៉ុងពីរ AWD គឺជា Option។

យ៉ាងណាមិញ បើយក រថយន្ត Genesis G80 ទៅប្រៀបធៀបនឹងរថយន្ត Audi A7 យើងអាចមើលឃើញភាពស្រដៀងគ្នាច្រើនខ្លាំងមែនទែន៕

ផ្នែកចំហៀងខាងក្រោយ

ផ្នែកចំហៀងខាងមុខ

ផ្នែកចំហៀង

ផ្នែកខាងក្នុង

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រើប្រាស់ទូរស័ព្ទដៃពេលបើកបរ ត្រូវពិន័យប្រាក់ប៉ុន្មាន?

យោង អនុក្រឹត្យលេខ៣៩ អនក្រ.បក ស្តីពីការកែសម្រួលអនុក្រឹត្យលេខ៤៤ អនក្រ.បក ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក រាល់ការប្រើប្រាស់ទូរស័ព្ទដៃពេលកំពុងបើកបរដោយគ្មានឩបករណ៌ភ្ជាប់ទំនាក់ទំនង ត្រូវពិន័យជាប្រាក់៖

  • ម៉ូតូ ត្រូវពិន័យជាប្រាក់ ៨០ ០០០ រៀល
  • រថយន្តធុនស្រាល ត្រូវពិន័យជាប្រាក់ ១២០ ០០០ រៀល
  • រថយន្តធុនធ្ងន់ ត្រូវពិន័យជាប្រាក់ ២២៥ ០០០ រៀល
ប្រភព៖ នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក-Road Traffic Safety Department
ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តដែលមានគ្នាចាប់ពី ១០ នាក់ត្រូវចូលរួមដើម្បីការពារទប់ស្កាត់នេះផង

ដើម្បីចូលរួមទប់ស្កាត់ និងជាវិធានការការពារការចម្លងវីរុសងឺកូវីដ១៩ ក្រសួងសុខាភិបាលបានធ្វើការចេញសេចក្តីណែនាំសម្រាប់បងប្អូនម្ចាស់រថយន្ត និងអ្នកដំណើរដោយមធ្យោបាយដឹកជញ្ជូនរួម ដែលផ្ទុកអ្នកដំណើរច្រើនលើសពី ១០នាក់ (រថយន្ត Bus និង Mini Bus) ត្រូវអនុវត្ត ដូចខាងក្រោម៖

  • បើកបង្អូចរថយន្ត ឲ្យខ្យល់ចេញ-ចូល (ដោយមិនប្រើម៉ាស៊ីនត្រជាក់)
  • លើកទឹកចិត្តឲ្យអ្នកដំណើរពាក់ម៉ាស់ ឬក្រម៉ាខ្ទប់មាត់ ច្រមុះ ដើម្បីជៀសវាងការចម្លងជាយថាហេតុនៃវីរុសផ្តាសាយផ្សេងៗ រួមទាំងកូវីដ១៩ ផងដែរ
  • ត្រូវសំអាតរយន្តជាប្រចាំដោយប្រើទឹកសាប៊ូ និងជូតអាល់កុល តាមធ្នាក់កៅអី
  • ម្ចាស់រថយន្តត្រូវមានទឹកអាល់កុល ឬជែលអាល់កុល ឲ្យអ្នកដំណើរលាងដៃ ពេលឡើងលើរថយន្ត
  • ចំពោះអ្នកបើកបររថយន្តទាំងនោះ បើមានរោគសញ្ញា ដូចជា ផ្តាសាយ ត្រូវផ្អាកការបើកបរ ជាបណ្តោះអាសន្ន រួចអញ្ជើញទៅមន្ទើរពេទ្យសាធារណៈ ដើម្បីត្រួតពិនិត្យសុខភាព។

សេចក្តីណែនាំនេះមានប្រសិទ្ធភាព ចាប់ពីវេលាម៉ោង ២៣ៈ៥៩ នាទី នៃថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ តទៅ។

ខាងក្រោមនេះ ជាឯកសារផ្លូវការពីទំព័រផ្លូវការរបស់ក្រសួង៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើមានតម្រូវការរថយន្ត ទិញពេលនេះចំនេញលុយម៉ឺនៗដុល្លារម៉ង ហើយបានស៊េរី២០២០ ថ្មីជិះ

REVIEW+ ប្រសិនបើបងប្អូនដែលមានតម្រូវការរថយន្ត នេះជាឳកាសល្អមួយ ដោយសារតែយើងសង្កេតឃើញថាមួយរយះចុងក្រោយនេះ ក្រុមហ៊ុនរថយន្តនីមួយៗបានធើ្វការលក់បញ្ចុះតម្លៃរហូតដល់ទៅម៉ឺនៗដុល្លារតែម្តង។ ទោះជាយ៉ាងណាក៏ដោយ ខណៈពេលដែលការរាតត្បាតនៃជម្ងឺកូវីដ១៩ ក៏ជាឩបសគ្គមួយ ដែលម្នាក់ៗមិនចង់ចំនាយថវិការ តែខ្ញុំអាចនិយាយបានថា ខណះពេលនេះ វាក៏ជាឳកាសដ៏ល្អមួយសម្រាប់បងប្អូនដែលមានបំណង និងការគ្រោងទុកសម្រាប់ការស្វែងរករថយន្តថ្មីទៅវិញ។ ការលក់បញ្ចុះតម្លៃនេះ ក៏ដោយសារតែខិតជិតមកដល់នៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរផងដែរ។ តោះចឹង! អាចទៅមើលក្រុមហ៊ុន ទាំង ៦ ដែលបានធ្វើការលក់បញ្ចុះតម្លៃ​ ហើយអ្នកទាំងអស់គ្នាជាអ្នកសម្រេចចិត្ត៖

១. ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) បញ្ចុះតម្លៃរហូតដល់ ២ម៉ឺនដុល្លារ និងមានកម្មវិធីពិសេស

២. ក្រុមហ៊ុន MG Cambodia បញ្ចុះតម្លៃរហូតដល់ ៤ ៨៨៨ ដុល្លារ និងមានការថែមជូននូវកាដូរ

៣. ក្រុមហ៊ុន Ford Cambodia ផ្តល់ជូនតម្លៃពិសេស និងរង្វាន់

៤. ក្រុមហ៊ុន Mazda Cambodia បញ្ចុះតម្លៃរហូតដល់ ១ម៉ឺន ៦ពាន់ដុល្លារ

៥. ក្រុមហ៊ុន Chevrolet Cambodia បញ្ចុះតម្លៃរហូតដល់ ១ម៉ឺនដុល្លារ

៦. ក្រុមហ៊ុន SsangYong Cambodia

ចំណាំ៖
១. លោកអ្នកអាចធ្វើការទាក់ទងទៅក្រុមហ៊ុននីមួយៗដោយផ្ទាល់សម្រាប់តម្លៃចុងក្រោយ!
២. តម្លៃខាងលើ បានមកដោយក្រុមការងាររបស់ខេមបូអូតូ ចូលមើលផ្ទាល់ពីទំព័រផ្លូវការក្រុមហ៊ុននីមួយៗ
៣. យើងខ្ញុំមិនទទួលខុសត្រូវ តម្លៃខាងលើ ប្រសិនបើមានការប្រែប្រួល ទៅតាមលក្ខខណ្ឌនៃក្រុមហ៊ុននីមួយៗ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

វីដេអូឡាន Ford F-350 ដឹកស៊ីម៉ង់ទម្ងន់ ៦,៥ តោន

តាម​ការ​បង្ហាញ​របស់ Ford បាន​ឲ្យ​ដឹង​ថា​រថយន្ត​ ​ Ford F-350 Super Duty ស៊េរី​ឆ្នាំ ២០១៧ គឺ​មាន​សមត្ថភាព​ដឹក​ទម្ងន់​ ៣,៦ តោន។ ប៉ុន្តែ​គណនី YouTube មួយ​បាន​សម្រេច​​យក​​រថយន្ត​នេះ​ទៅ​សាក​ល្បង​ដឹក​ស៊ីម៉ង់ ដោយ​ចង់​ថា​សមត្ថភាព​ទ្រទ្រង់​ទម្ងន់​របស់​រថយន្ត​នេះ​ខ្លាំង​កម្រិត​ណា?

គណនី​ដែល​​មាន​ឈ្មោះ​ថា​ WhistlinDiesel បាន​ចាក់​ស៊ីម៉ង់​ទម្ងន់​រហូត​ដល់ ៦,៥ តោន​លើ​​ឃ្លុប​ដឹក​ឥវ៉ាន់​របស់ Ford F-350 Super Duty ដែល​វា​លើស​​ពី​សមត្ថភាព​ដែល Ford បាន​កំណត់​ជិត ២ ដង​ប៉ុណ្ណោះ។ យ៉ាងណាក្ដី​បើ​តាម​ការ​សាក​ល្បង​ឃើញ​ថា​រថយន្ត​មហា​កម្លាំង​នេះ​អាច​ទ្រទ្រង់​រួច​ដោយ​គ្មាន​បញ្ហា។ ទស្សនា​វីដេអូ​ខាង​ក្រោម ៖​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កំពូលឡានតម្លៃថ្លៃជាងគេទាំង ៥ ក្នុងប្រវត្តិសាស្ត្រ

. Bugatti La Voatio Noire – ប្រមាណ ១២,៥ លានដុល្លារ

រថយន្ត​នេះ​មាន​តែ​មួយ​គ្រឿង​គត់​ក្នុង​លោក ហើយ​វា​មាន​តម្លៃ​ប្រមាណ ១២,៥ លាន​ដុល្លារ (ពេល​គិត​​​ពន្ធ​រួច​មាន​តម្លៃ​ប្រមាណ​ ១៨,៧ លាន​ដុល្លារ​) ធ្វើ​ឲ្យ​វា​ក្លាយ​ជា​រថយន្ត​ថ្មី​ដែល​មាន​តម្លៃ​ជាង​គេ​បំផុត។ វា​មាន​ម៉ាស៊ីន Turbocharged ចំណុះ ៨,០ លីត្រ ១៦ ស៊ីឡាំង ផលិត​កម្លាំង​បាន ១៥០០ សេះ។

. Rolls-Royce Sweptail ៖ ប្រមាណ ១២,៨ លាន​ដុល្លារ​

នៅ​ឆ្នាំ ២០១៧ រថយន្ត​ Rolls-Royce Sweptail ជា​រថយន្ត​មាន​តម្លៃ​ថ្លៃ​ដាច់​គេ​មួយ​ គឺ​ប្រមាណ ១២,៨ លាន​ដុល្លារ យ៉ាងណាក្ដី​ Rolls-Royce មិន​បាន​បញ្ជាក់​អំពី​តម្លៃ​នេះ​ឡើយ។ រថយន្ត​នេះ​ប្រើ​ពេល ៤ ឆ្នាំ​ដើម្បី​ផលិត​ ដោយ​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​កម្មវិធី Concorso d’Eleganza Villa d’Este ឆ្នាំ ២០១៧។

. Bugatti Centodieci ៖ ប្រមាណ ៩ លាន​ដុល្លារ

Bugatti បាន​បង្ហាញ​ចេញ​រថយន្ត Centodieci នៅ​ក្នុង​កម្មវិធី Pebble Beach នា​ឆ្នាំ ២០១៩។ វា​មាន​ផលិត​ត្រឹម ១០ គ្រឿង​ប៉ុណ្ណោះ ហើយ​រចនាបថ​របស់​វា​គឺ​យក​លំនាំ​តាម​រថយន្ត EB110។ រថយន្ត​នេះ​ផលិត​ឡើង​ដើម្បី​អបអរ​សាទរ​ការ​គម្រប់​ខួប ១១០ ឆ្នាំ​នៃ​ក្រុមហ៊ុន Bugatti ផង​ដែរ។

. Mercedes-Maybach Exelero ៖ ប្រមាណ ៨ លាន​ដុល្លារ​

រថយន្ត Exelero បាន​បង្ហា​ញ​មុខ​ដល់​ពិភពលោក​នា​ឆ្នាំ ២០០៤ ដែល​រថយន្ត​នេះ​មាន​ផលិត​ត្រឹម​មួយ​គ្រឿង​គត់។ កាល​ឆ្នាំ ២០០៤ វា​មាន​តម្លៃ ៨ លាន​ដុល្លារ ហើយ​បើ​គិត​​អត្រាលុយ​នា​ពេល​នេះ​គឺ​ស្មើ​ប្រមាណ ១០ លាន​ដុល្លារ។

. Bugatti Divo ៖ ប្រមាណ ៥,៨ លាន​ដុល្លារ

Divo គឺ​ជា​ផលិតផល​ដែល​អាប់ដេត​ចេញ​ពី Chiron ជា​មួយ​រូបរាង​ទាក់ទង និង​មាន​ទម្ងន់​កាន់​តែ​ស្រាល​ជាង​មុន​គឺ​ស្រាល​ជាង Chiron ប្រមាណ ៣៥ គីឡូក្រាម​តាម​រយៈ​ការ​បំពាក់​កង់​ពិសេស។ រថយន្ត​តម្លៃ ៥,៨ លាន​ដុល្លារ​នេះ មាន​ផលិត​ត្រឹម ៤០ គ្រឿង​ប៉ុណ្ណោះ​ក្នុង​លោក៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនឡាន២ នៅលក់ដាច់ ខណៈក្រុមហ៊ុនផ្សេងកំពុងបះជើង ដោយសារកូវីដ១៩

ចំនួនលក់រថយន្តថ្មីនៅក្នុងខែមីនា សម្រាប់ទីផ្សារប្រទេសអូស្ត្រាលី បានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែការផ្ទុះឡើងនៃជំងឺកូវីដ១៩។

យោងតាមតួលេខដែលបានចេញផ្សាយដោយសហព័ន្ធ Federal Chamber of Automotive Industries (FCAI) បានបង្ហាញឲ្យឃើញថា អូស្ត្រាលីបានលក់រថយន្តដាច់ត្រឹមតែ ៨១ ៦៩០គ្រឿងប៉ុណ្ណោះកាលពីខេមីនា។ ក្នុងនោះ រថយន្ត ២១ ២៧៧គ្រឿងជាប្រភេទដឹកអ្នកដំណើរ, ៣៩ ១៧១គ្រឿងជាប្រភេទ SUV និង ១៨ ១៦២គ្រឿងជាប្រភេទអាជីវកម្ម។

សរុបមក ចំនួនលក់នោះបានធ្លាក់ចុះរហូតដល់ទៅ ១៧,៩% បើប្រៀបធៀបទៅនឹងខែមីនា ឆ្នាំ២០១៩ ក៏ដោយសារតែជំងឺកូវីដ១៩ នេះតែម្តង។

ដោយឡែក ក្រុមហ៊ុន Toyota នៅក្នុងប្រទេសអូស្ត្រាលី បានលក់រថយន្តដាក់ចំនួន ១៧ ៥៨៣គ្រឿងក្នុងខែមីនា កើនឡើង ១,៦% បើប្រៀបធៀបនឹងឆ្នាំមុន ស្របពេលដែលក្រុមហ៊ុន Kia លក់ដាច់បាន ៥ ៦២៤គ្រឿង កើនឡើង ៦,៦% ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិននឹកស្មាន Mercedes-Benz CLA ឆ្នាំ២០២០ ធ្វើតេស្តបើកចាក់អន្ទង់ ទទួលលទ្ធផលបែបនេះសោះ (វីដេអូ)

បើទោះបីជាមានរូបរាងទាក់ទាញខ្លាំង ប៉ុន្តែរថយន្ត Mercedes-Benz CLA ជំនាន់ថ្មី ហាក់មិនទាន់មានសមត្ថភាពគ្រប់គ្រាន់ អាចឆ្លងផុតការធ្វើតេស្តបើកចាក់អន្ទង់ ដែលធ្វើឡើងដោយគេហទំព័រ KM77 ឡើយ។

រថយន្ត Sedan ខ្នាតតូចនេះ ទទួលលទ្ធផលមិនល្អឡើយ នៅពេលបើកក្នុងល្បឿន ៧៦គីឡូម៉ែត្រក្នុងមួយម៉ោង។ ជាក់ស្តែង វាបានព្យាយាមជាច្រើនលើកច្រើនសារ ហើយថែមទាំងផ្លាស់ប្តូរអ្នកបើក ៣នាក់ផ្សេងគ្នា និងប្រើល្បឿនទាបបំផុត ៦៦គីឡូម៉ែត្រក្នុងមួយម៉ោង ទើបអាចឆ្លងផុត។

គួរឲ្យដឹងថា រថយន្ត Mercedes-Benz CLA ស៊េរីឆ្នាំ២០២០ ដែលគេយកមកធ្វើតេស្តនោះ គឺម៉ូដែល CLA Coupe 200 ប្រើម៉ាស៊ីនចំណុះ ១,៣លីត្រ មានកម្លាំង ១៦៣សេះ និង CLA មួយម៉ូដែលទៀត ប្រើម៉ាស៊ីនចំណុះ ២,០លីត្រ មានកម្លាំង ១៤៨សេះ៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+