ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រៀមស្វាគមន៍ឡាន McLaren ប្រើម៉ាស៊ីន Plug-In Hybrid ថ្មីឆាប់ៗ

ក្រុមហ៊ុន McLaren បានដឹងយ៉ាងច្បាស់អំពីការផលិតរថយន្ត Supercar ប្រើម៉ាស៊ីន Hybrid បន្ទាប់ពីបានផលិតម៉ូដែល P1, P1 GTR និង Speedtail។

ឥឡូវនេះ ពួកគេបានចាប់អារម្មណ៍ចង់ពង្រីកត្រកូលរថយន្ត Sports Series របស់ខ្លួន ជាមួយនឹងការប្រើប្រាស់ម៉ាស៊ីន Plug-in Hybrid ថ្មី។

រថយន្ត McLaren ប្រើម៉ាស៊ីន Plug-in Hybrid នេះ នឹងចូលរួមជាមួយម៉ូដែល 540C, 570GT, 570S និង 600LT ហើយអាចនឹងបង្ហាញខ្លួននារដូវក្តៅឆ្នាំនេះ ព្រមទាំងចេញលក់នៅចុងឆ្នាំនេះតែម្តង។

ទោះជាយ៉ាងណា McLaren មិនបានបង្ហាញព័ត៌មានលម្អិតណាមួយពីរថយន្តថ្មីរបស់ខ្លួនឡើយ ប៉ុន្តែគេជឿជាក់ថា វានឹងបំបាក់ម៉ាស៊ីន Twin-turbo V6 ប្រភេទ Plug-in Hybrid ដែលមានសមត្ថភាពអាចបើកបរដោយថាមពលអគ្គិសនីសុទ្ធចម្ងាយ ៣០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jaguar Land Rover ចង់ប្រើម៉ាស៊ីនព្រីន 3D ផលិតរបាំងការពារមុខឲ្យបាន ៥ពាន់/សប្តាហ៍

ក្រុមហ៊ុនរថយន្ត Jaguar Land Rover នឹងប្រើម៉ាស៊ីនព្រីន 3D នៅក្នុងរោងចក្ររបស់ខ្លួន ដើម្បីផលិតរបាំងប្លាស្ទិចការពារមុខ សម្រាប់បុគ្គលិកសំខាន់ៗរបស់ខ្លួន។

ការឌីហ្សាញនៃរបាំងការពារមុខនោះត្រូវបានបង្កើតឡើងរួចទៅហើយ ជាមួយនឹងក្រុមអ្នកជំនាញផ្នែកថែទាំសុខភាពមកពី NHS ខណៈរបាំងការពារមុខនោះទៀតសោធ អាចលាងសម្អាត និងប្រើឡើងវិញបានផងដែរ។

គួរឲ្យដឹងថា ក្រុមហ៊ុនរថយន្តអង់គ្លេសខាងលើ គ្រោងផលិតរបាំងការពារមុខនេះឲ្យបាន ៥ ០០០គ្រឿងក្នុងមួយសប្តាហ៍ សម្រាប់បុគ្គលិកសេវាសុខភាពជាតិ NHS ផងដែរ នៅទូទាំងចក្រភពអង់គ្លេស។

ការសាកល្បងផលិតត្រូវបានធ្វើឡើងរួចទៅហើយ នៅរោងចក្ររបស់ក្រុមហ៊ុន Jaguar Land Rover ក្នុងតំបន់ Warwickshire កាលពីថ្ងៃទី៣១ ខែមីនា កន្លងទៅនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla បង្កើតបានកំណត់ត្រាលក់ និងផលិតមិនធ្លាប់មាននៅ ៣ខែដំបូងឆ្នាំ ២០២០

Tesla ទើប​បញ្ចេញ​របាយការណ៍​អំពី​ចំនួន​​ផលិត និង​ចំនួន​លក់​នៃ​រថយន្ត​របស់​ខ្លួន ប្រចាំ​ត្រីមាស​ទី ១ ឆ្នាំ ២០២០ ដែល​វា​ជា​កំណត់​ត្រា​ថ្មី​អស្ចារ្យ​សម្រាប់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​សុទ្ធ​នេះ។

នៅ​ត្រីមាស​ដំបូង​នេះ Tesla អាច​ផលិត​រថយន្ត​បាន​ជិត ១០៣ ០០០ គ្រឿង និង​ដឹក​ជញ្ជូន​រថយន្ត​ឲ្យ​អតិថិជន​បាន​ប្រហែល ៨៨ ៤០០ គ្រឿង។ រថយន្ត Model 3 និង Model Y មាន​ចំនួន​ដឹក​ជញ្ជូន​សរុប​បញ្ចូល​គ្នា ៧៦ ២០០ គ្រឿង ចំណែក Model S និង Model X មាន​ចំនួន​សរុប​បញ្ចូល​គ្នា ១២ ២០០ គ្រឿង។

Tesla បាន​បញ្ជាក់​ថា​តួ​លេខ​នៃ​ប្រាក់​ចំណេញ និង​ប្រាក់​ចំណូល នឹង​ត្រូវ​ប្រកាស​ទន្ទឹម​គ្នា​ជា​មួយ​របាយការណ៍​ហិរញ្ញវត្ថុ​ផ្សេង​ទៀត​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota នៅតែដាក់លក់ Land Cruiser ស៊េរីចាស់នៅអារ៉ាប់

Toyota នៅ​បន្ត​ដាក់​លក់​រថយន្ត​ Land Cruiser ស៊េរី​ចាស់​នៅ​សហភាព​អារ៉ាប់​រួម​ ដែល​ជា​ Toyota Land Cruiser 70 ចាប់​ផ្ដើម​ផលិត​តាំង​ពី ១៩៨៤ រហូត​ដល់​បច្ចុប្បន្ន។

Toyota Land Cruiser 70 ដែល​លក់​នៅ​អារ៉ាប់​មាន​ជា​ប្រភេទ​ SUV ទ្វារ​បី ដែល​មាន​តម្លៃ​ចាប់​ពី​ប្រហែល​ប្រមាណ ៣៨ ៥៩០ ដុល្លារ។ ក្រៅ​ពី​នេះ​ក៏​​មាន​ជា​​ Land Cruiser ប្រភេទ​ភីកអាប់​ផង​ដែរ ដែល​មាន​បំពាក់​ម៉ាស៊ីន ៤,០ លីត្រ កម្លាំង ២២៨ សេះ ភ្ជាប់​នឹង​ប្រអប់​លេខ​ដៃ ៥ វគ្គ។

រថយន្ត​ស៊េរី​ចាស់​មួយ​ម៉ូដែល​​ទៀត​ដែល​នៅ​មាន​លក់​ជា​ប្រភេទ​ថ្មី​នោះ​គឺ FJ Cruiser ដែល​វា​មាន​តម្លៃ​ចាប់​ពី​ប្រមាណ ៤០ ០២០ ដុល្លារ មាន​បំពាក់​ម៉ាស៊ីន ៤,០ លីត្រ V6 កម្លាំង ២៧០ សេះ ភ្ជាប់​នឹង​ប្រអប់​លេខ​ស្វ័យប្រវត្តិ ៥ វគ្គ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Supra 3JZ កម្លាំង១០០០សេះ ត្រៀមចេញមកសម្លាប់ C8 Corvette

កាលពីពេលថ្មីៗនេះ Toyota បានបង្ហាញរថយន្ត Supra ស៊េរីឆ្នាំ២០២១ ដែលប្រើម៉ាស៊ីនទំហំ ៦ស៊ីឡាំងដដែល តែមានកម្លាំងខ្លាំងជាងមុន ព្រមទាំងប្រភេទម៉ាស៊ីនតូចទំហំ ៤ស៊ីឡាំងផងដែរ។

បន្ទាប់ពីលុបចោលនូវការធ្វើតេស្តបើកបរសម្រាប់អ្នកកាសែត ចំពោះរថយន្ត Toyota Supra ឆ្នាំ២០២១ ដោយសារតែជំងឺកូវីដ១៩ ក្រុមហ៊ុន Toyota បានសម្រេចចិត្តប្រកាសត្រកូល Supra របស់ខ្លួនផ្សេងទៀត តាមរយៈបណ្តាញអនឡាញជំនួសវិញ។ ក្នុងនោះ Toyota បានប្រកាសពីរថយន្ត Supra 3JZ Edition ដែលរំពឹងថានឹងបង្ហាញខ្លួនឆ្នាំ២០២២ ដើម្បីសម្លាប់គូប្រជែង C8 Corvette។

Supra 3JZ នឹងប្រើម៉ាស៊ីនទំហំ ៨ស៊ីឡាំង Twin-turbo ចំណុះ ៤,០លីត្រ មានកម្លាំងដល់ទៅ ១ ០០០សេះ ហើយប្តូរពីការប្រើប៉ុងមួយវិលកង់ក្រោយ FWD មកប៉ុងពីរ AWD វិញ។ ជាលទ្ធផល ​វានឹងអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ២,៥វិនាទី។

យ៉ាងណាក៏ដោយ តម្លៃនៃ Supra 3JZ ថ្មីមិនទាន់ត្រូវបានបង្ហាញឡើយ ប៉ុន្តែគេរំពឹងរួចមកហើយថា វានឹងថ្លៃលើស ១០០ ០០០ដុល្លារ សម្រាប់ទីផ្សារបរទេស៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ចុះប៉ាតង់ឈ្មោះថ្មីសម្រាប់ឡាន GR Corolla និង C-HR GR-Sport

ក្រុមហ៊ុន Toyota បានចុះប៉ាតង់ឈ្មោះថ្មីសម្រាប់រថយន្តត្រកូល GR របស់ខ្លួនចំនួន ២ម៉ូដែល គឺ GR Corolla និង C-HR GR-Sport នៅក្នុងប្រទេសអូស្ត្រាលី។

ឈ្មោះ GR ថ្មីចំនួន៣ គឺ GR Corolla, C-HR GR-Sport និង C-HR GR-S ត្រូវបានចុះនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ទៅកាន់ការិយាល័យប៉ាតង់អូស្ត្រាលី IP Australia។

ទោះជាយ៉ាងណា ការចុះប៉ាតង់ឈ្មោះថ្មីនេះ ក៏មិនប្រាកដថា Toyota នឹងផលិតរថយន្តទាំង២ ខាងលើដែរ ខណៈការធ្វើដូច្នេះគឺដើម្បីកុំឲ្យក្រុមហ៊ុនផ្សេង យកឈ្មោះនេះទៅប្រើប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ Toyota មានភាគរយច្រើនណាស់ ក្នុងការផលិតរថយន្តត្រកូល GR ជាក់ស្តែងដូចជា GR Supra និង GR Yaris ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លេចធ្លាយប្រភេទម៉ាស៊ីនរថយន្ត F-150 ឆ្នាំ ២០២១ មានប្រភេទ Hybrid V6

Ford កំពុង​តែ​សំងំ​បញ្ចប់​ការ​​បង្កើត​រថយន្ត​ F-150 ស៊េរី​ថ្មី​ឆ្នាំ ២០២១ ដែល​មាន​ការ​ប្ដូរ​រូបរាង​ថ្មី ហើយ​ជា​មួយ​ឯកសារ​ថ្មី​ទើប​លេច​ធ្លាយ​បាន​បង្ហាញ​ឲ្យ​ដឹង​អំពី​ប្រភេទ​ម៉ាស៊ីន​ដែល​នឹង​មាន​លើ F-150 ស៊េរី​ថ្មី។

តាម​រយៈ​ឯកសារ​បាន​បង្ហាញ​ថា​ប្រភេទ​ម៉ាស៊ីន​ជា​ច្រើន​គឺ​ដូច​គ្នា​នឹង​ប្រភេទ​ម៉ាស៊ីន​ដែល​មាន​លើ​ស៊េរី​បច្ចុប្បន្ន​ដែរ។ ជម្រើស​ម៉ាស៊ីន​មាន​ដូច​ជា​ ៖

  • ​ម៉ាស៊ីន V6 ៣,៣ លីត្រ កម្លាំង ២៩០ សេះ
  • ​ម៉ាស៊ីន EcoBoost V6 ២,៧ លីត្រ កម្លាំង ៣២៥ សេះ
  • ម៉ាស៊ីន EcoBoost V6 ៣,៥ លីត្រ កម្លាំង ៣៧៥ សេះ
  • ម៉ាស៊ីន V8 ចំណុះ ៥,០ លីត្រ កម្លាំង ៣៩៥ សេះ
  • ម៉ាស៊ីន V6 ចំណុះ ៣,៥ លីត្រ សម្រាប់ F-150 Raptor ដែល​មិន​បាន​ប្រាប់​ពី​កម្លាំង (នៅ​លើ​ម៉ូដែល​ឆ្នាំ ២០២០ វា​មាន​កម្លាំង ៤៥០ សេះ)
  • ម៉ាស៊ីន​ម៉ាស៊ូត V6 ៣,០ លីត្រ មិន​បាន​បញ្ជាក់​អំពី​កម្លាំង​
  • ម៉ាស៊ីន V6 ៣,៥ លីត្រ ភ្ជាប់​នឹង​​ម៉ូទ័រ​អគ្គិសនី មិន​បាន​បញ្ជាក់​អំពី​កម្លាំង

តាម​ពាក្យ​ចចាមអារ៉ាម​កន្លង​មក​បាន​ឲ្យ​ដឹង​ថា Ford F-150 ជំនាន់​ថ្មី នឹង​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​នា​ថ្ងៃ​ទី ២៩ ខែ​មេសា​ខាង​មុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កូវីដ១៩ ធ្វើឲ្យ Bentley Mulsanne រស់បានយូរជាងមុនបន្តិច

Bentley គឺ​ដូច​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​នៅ​អឺរ៉ុប​ដទៃ​ទៀត​ដែរ ដែល​ត្រូវ​បង្ខំ​ចិត្ត​បិទ​រោងចក្រ​ផលិត​រថយន្ត​ដោយ​សារ​ការ​ផ្ទុះ​នូវ​ជំងឺ​កូវីដ​១៩។ ខណៈ​ពេល​បិទ​នេះ​​ច្បាស់​ណាស់​ថា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្នែក​ហិរញ្ញវត្ថុ​ និង​ការ​ពន្យារពេល​នៃ​ការ​ចេញ Flying Spur ស៊េរី​ថ្មី ហើយ​វា​​ក៏​​អូស​បន្លាយ​ពេល​នៃ​ការ​បញ្ចប់​ការ​ផលិត​រថយន្ត Bentley Mulsanne ផង​ដែរ។

គួរ​ដឹង​ថា​ក្រោយ​ពី​បាន​បញ្ចេញ​ម៉ូដែល​ពិសេស​មួយ​ឈ្មោះ Mulsanne 6.75 Edition រួច​មក Bentley បាន​ប្រកាស​អំពី​ការ​បញ្ឈប់​ការ​ផលិត​រថយន្ត​ Sedan ប្រណីត​នេះ ដោយ​ជំនួស​វា​ដោយ​រថយន្ត​ Flying Spur វិញ។

ការ​ផលិត​រថយន្ត Mulsanne បាន​កំណត់​ថា​នឹង​ចប់​ត្រឹម​ខែ​មេសា ឆ្នាំ ២០២០ ប៉ុន្តែ​ដោយ​សារ​ការ​បិទ​រោងចក្រ​ ធ្វើ​ឲ្យ​កាល​បរិច្ឆេទ​នៃ​ការ​បញ្ចប់​ត្រូវ​លើក​ទៅ​ពេល​ក្រោយ​ដែល​មិន​ទាន់​ច្បាស់​លាស់​នៅ​ឡើយ។ រថយន្ត Mulsanne ម៉ូដែល​ចុង​ក្រោយ​គេ​បង្អស់ នឹង​ផលិត​ឡើង​ដោយ​ដៃ នៅ​ពេល​ដែល​បុគ្គលិក​ Bentley វិល​ចូល​ធ្វើ​ការ​នៅ​រោងចក្រ Crewe វិញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lamborghini យករោងចក្រផលិតឡានស្ព័រ ទៅផលិតម៉ាស់មុខ

កាល​ពី​ជាង ២ សប្ដាហ៍​មុន Lamborghini បាន​ប្រកាស​ថា​នឹង​បិទ​រោងចក្រ​ផលិត​រថយន្ត​របស់​ខ្លួន​រហូត​ដល់​ថ្ងៃ​ទី ២៥ ខែ​មីនា​ ដោយ​ការ​ផ្ទុះ​នៃ​ជំងឺ​កូវីដ​១៩។ ពេល​នេះ​រោងចក្រ​ផលិត​រថយន្ត​នៅ​តំបន់​ Sant’Agata Bolognese ប្រទេស​អ៊ីតាលី​របស់ Lamborghini បាន​បើក​ដំណើរ​ការ​វិញ​ហើយ។

សម្រាប់​ការ​បើក​ដំណើរ​ការ​ឡើង​វិញ​នេះ Lamborghini នឹង​ប្រើ​ប្រាស់​​រោងចក្រ​ផលិត​រថយន្ត​ស្ព័រ​របស់​ខ្លួន ទៅ​ផលិត​ម៉ាស់​​វេជ្ជសាស្ត្រ​ និង​ឧបករណ៍​ការពារ​មុខ។ Lamborghini និយាយ​ថា​ម៉ាស់ និង​ឧបករណ៍​ការពារ​នឹង​ត្រូវ​បរិច្ចាគ​ដល់​មន្ទីរពេទ្យ​ Sant’Orsola-Malpighi នៅ​ទីក្រុង Bologna ប្រទេស​អ៊ីតាលី ដើម្បី​ជួយ​ក្រុម​គ្រូពេទ្យ​ជំនាញ​ក្នុង​ការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩។

ម៉ាស់​​ទាំង​អស់​នឹង​ត្រូវ​ផលិត​ឡើង​ដោយ​បុគ្គលិក Lamborghini ដែល​​ពី​មុន​មក​កាន់​ការងារ​ខាង​ផ្នែក​បរិក្ខារ​ខាង​ក្នុង​រថយន្ត និង​ផ្នែក​តុបតែង​រថយន្ត។ Lamborghini និយាយ​ថា​ខ្លួន​​នឹង​អាច​ផលិត​ម៉ាស់​មុខ​បាន ១ ពាន់​ក្នុង​មួយ​ថ្ងៃ។ ចំណែក​ឯ​ឧបករណ៍​ការពារ​នឹង​ផលិត​ដោយ​ប្រើ​ប្រាស់​​ឧបករណ៍​ព្រីន 3D របស់ Lamborghini ដែល​ស្ថិត​នៅ​​សង្វាក់​ផលិតកម្ម​សរសៃ​កាបូន​ និង​នៅ​ផ្នែក​ស្រាវជ្រាវ និង​អភិវឌ្ឍន៍៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បង្ហាញវិធីថតឡាន Bugatti Chiron រត់នៅល្បឿន ៤០០គ.ម/ម៉

កាល​ពី​ឆ្នាំ ២០១៧ ក្រុមហ៊ុន​រថយន្ត​ Bugatti បាន​​បង្កើត​​កំណត់​ត្រា​ពិសេស​មួយ​លើ​រថយន្ត​ Bugatti Chiron ដែល​ការ​ជាន់​ស្ទុះ​ពី ០ ដល់ ៤០០ គ./ម៉ និង​ធ្លាក់​ចុះ​មក​ ០ វិញ (0-400-0) គឺ​ប្រើ​ពេល​ត្រឹម​តែ ៤១,៩៦ វិនាទី។ Bugatti ថែម​បាន​បង្ហាញ​វីដេអូ​បង្ហាញ​អំពី​សមត្ថភាព​ដ៏​អស្ចារ្យ​របស់ Chiron ពេល​បង្កើត​កំណត់​ត្រា​នេះ​ទៀត​ផង។

ពេល​នោះ Bugatti បាន​បញ្ជាក់​ថា​ដើម្បី​តាម​​ថត​​រថយន្ត Chiron នៅ​ល្បឿន ៤០០ គ./ម៉ គឺ​គេ​បាន​ប្រើ​ប្រាស់​រថយន្ត​ Chiron មួយ​ម៉ូដែល​ទៀត​ដែល​វា​មាន​ពណ៌​ស។ ​ចូល​ដល់​ឆ្នាំ ២០២០ នេះ បុរស​ដែល​បាន​ជួយ​ផលិត​វីដេអូ​នៃ​ការ​បង្កើត​កំណត់​ត្រា​នេះ បាន​បង្ហាញ​ឈុត​ក្រោយ​ឆាក​ដ៏​អស្ចារ្យ​នៃ​ការ​ថត។ ចង់​ដឹង​ពិសេស​យ៉ាង​ណា​ទស្សនា​វីដេអូ​ខាង​ក្រោម ៖​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+