ផ្ទាំងផ្សាយពាណិជ្ជកម្ម

Land Rover ត្រៀមសម្លាប់ Range Rover ដែលប្រើម៉ាស៊ីនម៉ាស៊ីន V8

ការ​រីក​ចម្រើន​លើ​ការ​អភិវឌ្ឍន៍​ប្រព័ន្ធ​ម៉ាស៊ីន​រថយន្ត​ អាច​ធ្វើ​ឲ្យ​ម៉ាស៊ីន​ម៉ាស៊ូត V8 ដែល​ Land Rover​ ប្រើ​ប្រាស់​លើ​រថយន្ត​​ Range Rover ត្រូវ​បាត់​ស្រមោល។

ម៉ាស៊ីន​ម៉ាស៊ូត​ V8 លើ​ Range Rover គឺ​​ត្រូវ​បាន​បង្កើត​ឡើង​រយៈពេល ១០ ឆ្នាំ​មក​ហើយ ជា​ម៉ាស៊ីន​របស់​ Ford មាន​ចំណុះ ៤,៤ លីត្រ អាច​ផលិត​កម្លាំង​បាន​ ៣៣៤ សេះ។ ជា​ច្រើន​ឆ្នាំ​មក​នេះ​ម៉ាស៊ីន​នេះ​ទទួល​បាន​ការ​អភិវឌ្ឍ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ឡើង ប៉ុន្តែ​វា​នឹង​ត្រូវ​ឈប់​ប្រើ​​ក្នុង​ពេល​ខាង​មុខ។

ការ​ចុះ​ផ្សាយ​របស់ Autocar បាន​ឲ្យ​ដឹង​ថា​ម៉ាស៊ីន​ម៉ាស៊ូត​នេះ​នឹង​ត្រូវ​ជំនួស​ដោយ​ប្រព័ន្ធ​ម៉ាស៊ីន Hybrid ចំណុះ ៣,០ លីត្រ ដែល​វា​អាច​ផលិត​កម្លាំង​បាន​ ៣៤០ សេះ អាច​ឲ្យ​រថយន្ត​ស្ទុះ​ពី ០ ដល់ ១០០ គ.ម/ម៉ ក្នុង​ពេល ៧,១ វិនាទី មាន​ល្បឿន​អតិបរមា​ ២២៥ គ.ម/ម៉ និង​កម្រិត​ស៊ី​ប្រេង​ប្រមាណ ៨លីត្រ/១០០.ម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ថតបានរថយន្ត SUV ខ្នាតតូចថ្មីរបស់ Toyota កំពុងបើកសាកល្បងលើទឹកកក​

Toyota នឹង​ពង្រីក​សែស្រឡាយ​រថយន្ត​ខ្នាត​តូច​របស់​ខ្លួន ជា​មួយ​ការ​បន្ថែម​រថយន្ត​ថ្មី​ពីរ​ម៉ូដែល មួយ​នឹង​ជា​ Yaris Cross (ឈ្មោះ​មិន​ទាន់​មាន​ការ​បញ្ជាក់​ផ្លូវ​ការ) និង​មួយ​ទៀត​គឺ​ជា SUV ខ្នាត​តូច​ផលិត​ឡើង​ផ្អែក​តាម​រថយន្ត Yaris។

រថយន្ត​ទាំង​ពីរ​​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​បើកបរ​សាក​ល្បង​នៅ​ភាគ​ខាង​ជើង​នៃ​ទ្វីប​អឺរ៉ុប​កាល​ពី​ថ្មី​នេះ។ រូបភាព​ជា​ច្រើន​សន្លឹក​ខាង​ក្រោម​នេះ បាន​បង្ហាញ​ថា​វា​មាន​រូបរាង​តូច​សម្បើម ដែល​រថយន្ត​នេះ​នឹង​ត្រូវ​ស្ថិត​នៅ​ក្រោម Toyota C-HR។

រថយន្ត​នេះ​មាន​ការ​បញ្ជាក់​ថា​នឹង​ផលិត​​រោងចក្រ Onnaing ប្រទេស​បារាំង​ជា​មួយ​នឹង​រថយន្ត Yaris។ នៅ​ពេល​ដែល​ប្រកាស​ចេញ​នៅ​អំឡុង​ពាក់​កណ្ដាល​ឆ្នាំ ២០២០ នេះ វា​នឹង​ជា​គូ​ប្រជែង​របស់ Nissan Juke, Renault Captur, Opel/Vauxhall Mokka X, Peugeot 2008 និង​រថយន្ត​ SUV ខ្នាត​តូច​ផ្សេង​ទៀត។

ទី​ពីរ​គឺ​​ជា​រថយន្ត​ដែល​មាន​លក្ខណ​ស្រដៀង​នឹង Yaris ជំនាន់​ចុង​ក្រោយ​ដែរ ប៉ុន្តែ​វា​មាន​កម្ពស់​ពី​ដី​ខ្ពស់​ជាង ហើយ​ប្រហែល​ជា​មាន​ការ​លេង​រូបរាង​ខុស​ប្លែក​ពី Yaris។ មាន​ប្រភព​មួយ​ចំនួន​និយាយ​ថា​​រថយន្ត​នេះ​មាន​ឈ្មោះ Yaris Cross ប៉ុន្តែ​មិន​ទាន់​មាន​ការ​បញ្ជាក់​ណា​មួយ​នោះ​ទេ។ អ្វី​ដែល​គេ​ដឹង​គឺ​ថា​វា​អាច​នឹង​មាន​ដាក់​លក់​​លើ​ទីផ្សារ​អឺរ៉ុប​នា​ចុង​ឆ្នាំ​នេះ ដើម្បី​ជំនួស Ford Fiesta Active៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Isuzu សម្រេចបិទអាជីវកម្មនៅម៉ាឡេស៊ី

Isuzu Malaysia បានប្រកាសថា អាជីវកម្មរបស់ខ្លួននឹងត្រូវបិទបណ្តោះអាសន្ន នៅក្នុងប្រទេសម៉ាឡេស៊ី រហូតដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ដើម្បីឆ្លើយតបទៅនឹងវិធានការណ៍របស់រដ្ឋាភិបាល ក្នុងការទប់ទល់នឹងជំងឺកូវីដ១៩។

ខណៈផ្នែកសេវាកម្មរបស់ក្រុមហ៊ុនបិទទ្វារ Isuzu នឹងជួយសម្រួលដល់ករណីបន្ទាន់ ដូចជា ការខូចភ្លាមៗតាមផ្លូវជាដើម ប៉ុន្តែវានៅតែផ្ទុយពីបញ្ជារបស់រដ្ឋាភិបាល។

Isuzu Malaysia លក់រថយន្តដឹកទំនិញជាច្រើនប្រភេទនៅក្នុងប្រទេសម៉ាឡេស៊ី ដែលបច្ចុប្បន្នភាគច្រើនកំពុងបម្រើសេវាកម្មនៃអាជីវកម្មរបស់ពួកគេ។

យ៉ាងណាក៏ដោយ ក្រុមហ៊ុនខាងលើនឹងបន្តតាមដានស្ថានភាពយ៉ាងដិតដល់ ហើយសង្ឃឹមថានឹងប្រកាសព័ត៌មានបន្ថែមនាពេលក្រោយ តាមរយៈវេបសាយរបស់ខ្លួន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកដឹងតម្លៃ BMW M8 Competition Coupe ឆ្នាំ២០២០ ទើបចេញលក់នៅថៃ

ក្រុមហ៊ុន BMW Group Thailand បានបង្ហាញតម្លៃលក់រថយន្តស្ព័រប្រណីត ម៉ូដែល M8 Competition Coupe ស៊េរីឆ្នាំ២០២០ ជាផ្លូវការសម្រាប់ទីផ្សារប្រទេសថៃ។

BMW M8 កំពុងដាក់លក់នៅថៃនេះ មានតែមួយប្រភេទគត់ គឺ M8 Competition Coupe ដោយបំពាក់ម៉ាស៊ីនចំណុះ ៤,៤លីត្រ twin-turbo ទំហំ ៨ស៊ីឡាំង មានកម្លាំង ៦២៥សេះ អាចជាន់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ៣,២វិនាទីប៉ុណ្ណោះ។

M8 Competition Coupe ដែលប្រើប្រអប់លេខអូតូ ៨វគ្គ និងប្រព័ន្ធប៉ុងពីរ AWD នេះ ត្រូវបានដាក់លក់ក្នុងតម្លៃ ១៨លានបាត ឬប្រហែល ៥៥២ ០០០ដុល្លារ។

ក្រៅពី M8 Competition Coupe ខាងលើ BMW ក៏មានលក់ត្រកូល 8 Series ផ្សេងទៀតដែរ គឺ M850i xDrive ដែលមានកម្លាំងត្រឹម ៥៣០សេះ និងតម្លៃថោកជាង ៥លានបាត។

គួរឲ្យដឹងថា គូប្រជែងរបស់ M8 Competition Coupe នេះគឺ Aston Martin Vantage និង Mercedes-AMG GT៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បែកធ្លាយឡានម៉ូដែលថ្មីដែល Toyota និង Lexus ត្រៀមប្រកាសនៅត្រឹម ២០២៤

នា​ថ្ងៃ​នេះ​មាន​ការ​លេច​ធ្លាយ​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​​ដែល​បង្ហាញ​អំពី​ផែនការ​បង្ហាញ​ចេញ​​​រថយន្ត​ថ្មីៗ​របស់​ Toyota និង Lexus នៅ​ត្រឹម​ឆ្នាំ ២០២៤។ រថយន្ត​ដែល​លេច​មុខ​ក្នុង​ព័ត៌មាន​លេច​ធ្លាយ មាន​ខ្លះ​ធ្លាប់​ឮ​ពាក្យ​ចចាមអារ៉ាម​កន្លង​មក ហើយ​រថយន្ត​ខ្លះ​មិន​ធ្លាប់​ស្គាល់​នោះ​ទេ។

ដំបូង​គឺ​ Toyota 86 ជំនាន់​ថ្មី ដែល​រំពឹង​ថា​​នឹង​​ប្រកាស​ចេញ​នា​ខែ​កក្កដា​ឆ្នាំ ២០២១ ហើយ​រថយន្ត​ 86 នេះ​នឹង​ប្ដូរ​ឈ្មោះ​ទៅ​ជា GR86។ រថយន្ត​ថ្មី​នេះ​នឹង​បំពាក់​ម៉ាស៊ីន Turbocharged ដែល​ផលិត​កម្លាំង​ ២៥៥ សេះ និង​ប្រើ​ប្រព័ន្ធ​បើកបរ​វិល​កង់​ក្រោយ។

បន្ទាប់​មក​ទៀត​គឺ Toyota Camry ដែល​នឹង​ទទួល​បាន​ការ​កែប្រែ​មុខមាត់​នៅ​ឆ្នាំ ២០២១ ដែរ តាម​ពី​ក្រោយ​ដោយ​រថយន្ត​ Avalon ថ្មី​ដែល​នឹង​ប្រកាស​ចេញ​នា​ឆ្នាំ ២០២២។ សម្រាប់​រថយន្ត Toyota Camry ដែល​នឹង​ប្ដូរ​មុខមាត់​ថ្មី ជា​រថយន្ត​ជំនាន់​ថ្មី​រំពឹង​ថា​នឹង​លេច​មុខ​ក្រោយ​ឆ្នាំ ២០២៤។

​​នៅ​ឆ្នាំ ២០២១ ក៏​នឹង​ឃើញ​មាន​រថយន្ត​​ប្រភេទ​តួ​ខ្ពស់​​ខ្នាត​តូច​ថ្មី​ប្រកាស​ចេញ ដែល​ឈ្មោះ​វា​នៅ​មិន​ទាន់​បាន​កំណត់​នៅ​ឡើយ​ទេ។ ចំណែក​រថយន្ត​ Toyota Venza ក៏​នឹង​វិល​ត្រឡប់​នា​ឆ្នាំ ២០២១ ដែរ។

ចូល​ដល់​ផ្នែក​រថយន្ត​ភីកអាប់ និង SUV ​វិញ ដំណឹង​លេច​ធ្លាយ​បញ្ជាក់​ថា​រថយន្ត​ Toyota 4Runner និង Sequoia ជំនាន់​បន្ទាប់​នឹង​ប្រកាស​ចេញ​នៅ​អំឡុង​ឆ្នាំ ២០២២ និង​ចុង​ឆ្នាំ ២០២១ ដែល​នឹង​ចេញ​លក់​ជា​ម៉ូដែល​ឆ្នាំ ២០២៣។ ចំណែក​រថយន្ត Toyota Tacoma រូបរាង​ថ្មី​នឹង​ចេញ​ជា​ស៊េរី​ឆ្នាំ ២០២៤។

សម្រាប់ Land Cruiser ជំនាន់​ថ្មី​ទំនង​ជា​ប្រកាស​ចេញ​នា​ឆ្នាំ ២០២២ ហើយ​រថយន្ត​ Lexus LX ​ជំនាន់​ថ្មី​​ក៏​នឹង​បង្ហាញ​មុខ​នៅ​ឆ្នាំ ២០២២ ដែរ។ នៅ​ឆ្នាំ ២០២២ នោះ រថយន្ត ES និង LS ក៏​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​​មុខមាត់​ផង​ដែរ។ ចុង​ក្រោយ​គឺ Lexus NX ជំនាន់​ថ្មី​នឹង​ប្រកាស​ចេញ​នៅ​ឆ្នាំ ២០២១ ដោយ​ប្រើ​ប្រាស់​គ្រោង​ឆ្អឹង​ TNGA-K ដែល​មាន​ជម្រើស​ម៉ាស៊ីន​ចំនួន ៥ ប្រភេទ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ពិតជាក្រុមហ៊ុនឡានគំរូក្នុងស្រុកមែន ដែលបានបាញ់ថ្នាំសម្លាប់មេរោគ ដើម្បីធានាសុវត្ថិភាពអតិថិជន

ប៉ុន្មានថ្ងៃចុងក្រោយនេះ យើងសង្កេតឃើញមានករណីកើនឡើងនៃការឆ្លងវីរុសកូវីដ១៩​ មានចំនួន ៩៣ករណី និងជាសះស្បើយចំនួន ៦ករណី នៅកម្ពុជាគិតត្រឹមថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៨ល្ងាចនេះ។ យ៉ាងណាមិញ ក្រុមហ៊ុនរថយន្តជប៉ុននៅកម្ពុជា គឺក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) បានធ្វើការបាញ់ថ្នាំសម្លាប់មេរោគ ដើម្បីចូលរួមទប់ស្កាត់ការចម្លងនៃវីរុសកូវីត១៩ ផងដែរ។

មិនតែប៉ុណ្ណោះ បុគ្គលិក្រុមហ៊ុនទាំងអស់ ក៏តម្រូវអោយវ៉ាស់កំដៅរៀងរាល់ព្រឹក ពាក់ម៉ាស់ លាងដៃញឹកញាប់។ សម្រាប់អតិថិជនដែលអញ្ជើញមកកាន់ក្រុមហ៊ុន ក៏មានការផ្តល់ជូនម៉ាស់ប្រសិនបើអតិថិជនមិនបានពាក់មក ទឹកលាងដៃ និងការវ៉ាស់កំដៅផងដែរ។

ខាងក្រោមនេះជាសកម្មភាពនៃការសម្អាត៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកស្គាល់ឡាន SUV ប្រើកៅអី ៣ជួរ តម្លៃថោកសមរម្យបំផុត ប្រចាំឆ្នាំ២០២០

បច្ចុប្បន្ននេះ SUV ប្រើកៅអី ៣ជួរ (៧កៅ) កំពុងក្លាយជារថយន្តពេញនិយមបំផុតមួយ សម្រាប់គ្រួសារសម័យថ្មី ដែលមានសមាជិកច្រើន ដោយសារតែវាធំទូលាយ ជិះបានគ្នាច្រើន និងដាក់ឥវ៉ាន់បានច្រើនទៀតផង។

ខាងក្រោមនេះគឺជារថយន្ត SUV ប្រើកៅអី ៣ជួរ តម្លៃថោកសមរម្យបំផុត ប្រចាំឆ្នាំ២០២០ (តម្លៃនៅបរទេស)៖

Mercedes-Benz GLB៖ តម្លៃចាប់ពី $37,595

Toyota Highlander: Starts $35,720

Mazda CX-9៖ តម្លៃចាប់ពី $34,990

Kia Telluride៖ តម្លៃចាប់ពី $33,060

Subaru Ascent៖ តម្លៃចាប់ពី $33,005

Hyundai Palisade៖ តម្លៃចាប់ពី $32,895

Nissan Pathfinder៖ តម្លៃចាប់ពី $32,775

Honda Pilot៖ តម្លៃចាប់ពី $32,770

Volkswagen Atlas៖ តម្លៃចាប់ពី $32,565

Chevrolet Traverse៖ តម្លៃចាប់ពី $30,995

Kia Sorento៖ តម្លៃចាប់ពី $28,110

Volkswagen Tiguan៖ តម្លៃចាប់ពី $27,860

Mitsubishi Outlander៖ តម្លៃចាប់ពី $26,090

Dodge Journey៖ តម្លៃចាប់ពី $24,990

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនមេរបស់ Mercedes-Benz ប្រកាសថាមិនត្រូវការជំនួយរបស់រដ្ឋ

ខុស​ពី​ក្រុមហ៊ុន​រថយន្ត​មួយ​ចំនួន ក្រុមហ៊ុន Daimler នា​ពេល​បច្ចុប្បន្ន​នេះ​គឺ​មិន​ត្រូវ​ការ​ជំនួយ​បន្ថែម ហើយ​ក៏​នឹង​មិន​ដាក់​ពាក្យ​ស្នើ​សុំ​ជំនួយ​​ពី​រដ្ឋ​នោះ​ទេ ទោះ​បី​ជា​ក្រុមហ៊ុន​នេះ​បាន​ផ្អាក​ការ​ផលិត​នៅ​រោងចក្រ​ធំៗ​ជា​ច្រើន​នៅ​អឺរ៉ុប​ក្ដី។

លោក Ola Kallenius នាយក​ប្រតិបត្តិ​របស់ Daimler បាន​លើក​ឡើង​ថា ៖ “Daimler នា​ពេល​បច្ចុប្បន្ន​នេះ​គឺ​មិន​ត្រូវ​ការ​ជំនួយ​របស់​រដ្ឋ​នោះ​ទេ។ និយាយ​ទៅ ឧស្សាហកម្ម​​គឺ​ទទួល​បាន​ការ​កុម្ម៉ង់​ទិញ​ល្អ​​មុន​វិបត្តិ​ (កូវីដ​១៩) នេះ​។”

ទន្ទឹម​នឹង​នេះ​ដែរ​ក្រុមហ៊ុន​រថយន្ត​អាល្លឺម៉ង់​នេះ បាន​បើក​រោងចក្រ​ផលិត​ឡើង​វិញ​នៅ​ប្រទេស​ចិន ដែល​តម្រូវ​ការ​សម្រាប់​រថយន្ត​ថ្មី​រំពឹង​ថា​នឹង​ហក់​ឡើង​វិញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

VW និង Audi ផ្សាយអំពីការនៅឆ្ងាយពីគ្នា ដោយប្ដូរឡូហ្គោឡើងឡូយ

វិធីសាស្ត្រ​នៅ​ឆ្ងាយ​ពី​​គ្នា​ (Social Distancing) គឺ​ជា​​​វិធីសាស្ត្រ​មួយ​ដែល​ណែនាំ​ដោយ​​អង្គការ​សុខភាព​ពិភពលោក ដើម្បី​ជា​ការ​កាត់​បន្ថយ​ការ​រាតត្បាត​នៃ​​កូវីដ​១៩ ដែល​កំពុង​វាយ​លុក​ពាស​ពេញ​ពិភពលោក។

គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ​មាន​ក្រុមហ៊ុន​រថយន្ត​ខ្លះ ដូច​ជា​ Volkswagen និង Audi ជា​ដើម បាន​​ចូល​រួម​ផ្សព្វផ្សាយ​ការ​នៅ​ឆ្ងាយ​ពី​គ្នា ​តាម​រយៈ​ការ​​ផ្លាស់​ប្ដូរ​ឡូហ្គោ​របស់​ខ្លួន​ឲ្យ​នៅ​​ឃ្លាត​គ្នា។ ទស្សនាវីដេអូ​ដូច​ខាង​ក្រោម​នេះ ៖​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកមើលឡានលក់ដាច់បំផុតរបស់ MG ស៊េរីឆ្នាំ២០២០ បង្អួតរាងនៅថៃ

ក្រុមហ៊ុន MG Sales ប្រចាំប្រទេសថៃ បានបញ្ចេញលក់រថយន្ត SUV ខ្នាតតូចលក់ដាច់បំផុតរបស់ខ្លួន ម៉ូដែល ZS ស៊េរីឆ្នាំ២០២០ សម្រាប់ទីផ្សារក្នុងស្រុក។

រថយន្ត MG ZS ថ្មីនេះ បានផ្លាស់ប្តូរការឌីហ្សាញផ្នែកខាងមុខ ដូចជា ប៉ាណា, កាង និង ចង្កៀង LED ថ្មី ព្រមទាំងយ៉ាន់ផងដែរ។ ថ្វីបើកាប៊ីនផ្នែកខាងក្នុងនៅតែរក្សាដូចមុនដដែល កុងទ័ររបស់វាបានអាប់ដេតមកប្រើជាប្រភេទឌីជីថលវិញ។

ZS ឆ្នាំ២០២០ បន្តប្រើម៉ាស៊ីនចំណុះ ១,៥លីត្រ មានកម្លាំង ១១៤សេះដដែល តែប្រអប់លេខអូតូ ៤វគ្គ ប្រភេទ torque-converter ត្រូវបានជំនួសមកប្រើ ប្រអប់លេខអូតូ ៨វគ្គ ប្រភេទ CVT វិញ។

MG បានដាក់លក់ ZS នៅលើទីផ្សារថៃចំនួន ៣ម៉ូដែល មានតម្លៃចន្លោះពី ៦៨៩ ០០០បាត (២១ ០០០ដុល្លារ) ទៅ ៧៨៩ ០០០បាត (២៤ ០០០ដុល្លារ)។ ដោយសារតែវាមានតម្លៃថោក ទើបធ្វើឲ្យវាក្លាយជារថយន្ត SUV ខ្នាតតូចលក់ដាច់បំផុតមួយ នៅក្នុងប្រទេសថៃ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+