ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Volkswagen Group ខាតបង់ ២,២ពាន់លានដុល្លារ/សប្តាហ៍ ព្រោះកូវីដ១៩

នៅក្នុងបទសម្ភាស៍ជាមួយទូរទស្សន៍អាល្លឺម៉ង់ប៉ុស្តិ៍ ZDF នាយកប្រតិបត្តិក្រុមហ៊ុន Volkswagen Group លោក Herbert Diess បានសារភាពថា ក្រុមហ៊ុនរបស់លោកប្រហែលជាត្រូវកាត់បន្ថយបុគ្គលិក ដោយសារតែការវាយប្រហារនៃជំងឺកូវីដ១៩ ខណៈពេលដែលក្រុមហ៊ុននេះ កំពុងខាតបង់ប្រមាណ ២,២ពាន់លានដុល្លារក្នុងមួយសប្តាហ៍។

បច្ចុប្បន្ននេះ ក្រុមហ៊ុន Volkswagen មិនបានលក់រថយន្តឡើយនៅក្រៅប្រទេសចិន។ លោក Diess បាននិយាយថា “យើងមិនបានលក់រថយន្ត ឬរកចំណូលបាននៅក្រៅពីប្រទេសចិនឡើយ”។ លោកបន្ថែមថា ក្រុមហ៊ុន Volkswagen នៅត្រូវការចំណាយជាប្រចាំប្រហែល ២,២ពាន់លានដុល្លារទៀតក្នុងមួយសប្តាហ៍។

យ៉ាងណាមិញ ក្រុមហ៊ុន Volkswagen កំពុងតែស្វែងរកដំណោះស្រាយ ធ្វើយ៉ាងណាអាចបន្តសង្វាក់ផលិតកម្មរបស់ខ្លួន និងរក្សាសុវត្ថិភាពដល់បុគ្គលិកផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីអាមេរិក ប្រទេសមួយនេះចូលចិត្តឡានភីកអាប់អគ្គិសនី Cybertruck ជាងគេ

រថយន្ត​​ភីកអាប់​អគ្គិសនី​ Tesla Cybertruck ​គឺ​ទទួល​បាន​ពេញ​និយម​ខ្លាំង​បំផុត​ក្នុង​ចំណោម​ប្រជាជន​អាមេរិក ប៉ុន្តែ​រថយន្ត​នេះ​ក៏​អាច​ទាក់ទាញ​ចំណាប់​អារម្មណ៍​អ្នក​រស់​នៅ​ប្រទេស​ផ្សេង​ដែរ។ ខាង​ក្រោម​នេះ​គឺ​បង្ហាញ​អំពី​ប្រទេស​កំពូល​ទាំង​ ១០ ដែល​មាន​កុម្ម៉ង់​ទិញ Tesla Cybertruck ច្រើន​ជាង​គេ ៖

១. សហរដ្ឋអាមេរិក ៖ ៧៦,២៥%

២. កាណាដា ៖ ១០,៤៣%

៣. អូស្រ្តាលី ៖ ៣,១៦%

៤. ចក្រភព​អង់គ្លេស ៖ ១,៣៩%

៥. ន័រវែស ៖ ១,១១%

៦. អាល្លឺម៉ង់ ៖ ១,០៥%

៧. ស៊ុយអែត ៖ ០,៨៣%

៨. នូវែលហ្សេឡង់ ៖ ០,៦៧%

៩. បារាំង ៖ ០,៤៤%

១០. អ៊ីស្លង់ ៖ ០,៤៤%​​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW បញ្ជាក់ជាផ្លូវការអំពី BMW X5 ប្រើអ៊ីដ្រូហ្សែនចេញឆ្នាំ ២០២២

​BMW បាន​ប្រកាស​អំពី​ផែនការ​បញ្ចេញ​រថយន្ត​​ម៉ូដែល X5 ​ប្រភេទ​ប្រើ​ប្រាស់​អ៊ីដ្រូហ្សែន​ ដែល​នឹង​​ចេញ​នៅ​ឆ្នាំ ២០២២ ហើយ​ផ្អែក​លើ​រូបរាង​​រថយន្ត BMW X5 ជំនាន់​បច្ចុប្បន្ន។

​ម៉ាស៊ីន​រថយន្ត​ X5 ដែល​ដំណើរ​ការ​ដោយ​អ៊ីដ្រូហ្សែន​នឹង​មាន​កម្លាំង​ខ្ពស់​បំផុត ៣៦៩ សេះ ហើយ​ការ​ចាក់​បំពេញ​អ៊ីដ្រូហ្សែន​ប្រើ​ប្រាស់​ប្រហែល ៣ ទៅ ៤ នាទី ចំណែក​រថយន្ត​នឹង​បញ្ចេញ​នូវ​ចំហាយ​ទឹក​ មិន​មាន​ផ្សែង​អ្វី​ឡើយ។

បច្ចេកវិទ្យា​​​អ៊ីដ្រូហ្សែន​នៅ​លើ​​ X5 គឺ​​នឹង​មាន​ Fuel Cell ​ដែល​ផលិត​ឡើង​ដោយ​ Toyota ចំណែក​ ​ប្រព័ន្ធ​ទាំង​មូល​គឺ​ធ្វើ​ឡើង​ដោយ​ BMW Group។ គួរ​ដឹង​​ម៉ាស៊ីន​ដំណើរ​ការ​ដោយ​អ៊ីដ្រូហ្សែន​នេះ​ជា​ការ​រួម​គ្នា​បង្កើត​រវាង​ BMW និង Toyota តាំង​ពី​ឆ្នាំ ២០១៣ មក​ម្ល៉េះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota នឹងផលិតឧបករណ៍ជំនួយផ្លូវដង្ហើម និងរបាំងការពារមុខ ដើម្បីទប់ទល់នឹងជំងឺកូវីដ១៩

ស្របពេលដែលសហរដ្ឋអាមេរិកបានក្លាយជាប្រទេសមានករណីឆ្លងជំងឺកូវីដ១៩ ច្រើនបំផុតលើពិភពលោក ក្រុមហ៊ុន Toyota ក៏បានចេញមុខដើម្បីជួយតែម្តង។

Toyota បានប្រកាសថា ខ្លួននឹងផ្តល់ជំនួយផ្នែកឧបករណ៍ និងសំភារៈមួយចំនួនទៀត ដើម្បីទប់ទល់នឹងជំងឺកូវីដ១៩ នេះ។ ជាដំបូង ក្រុមហ៊ុនរថយន្តជប៉ុននេះ នឹងផលិតរបាំងការពារមុខ ដែលព្រីនចេញពីម៉ាស៊ីន 3D។ សង្វាក់ផលិតកម្មដ៏ធំនឹងត្រូវចាប់ផ្តើមនៅដើមសប្តាហ៍ក្រោយ ហើយនឹងត្រូវផ្គត់ផ្គង់ទៅឲ្យមន្ទីរពេទ្យ នៅក្នុងរដ្ឋ Indiana, Kentucky, Michigan និង Texas។

ដោយឡែក ម៉ាស៊ីនជំនួយផ្លូវដង្ហើមក៏កំពុងមានតម្រូវការច្រើនខ្លាំងដែរ ដូច្នេះ Toyota នឹងផលិតវាទាំង២ តែម្តង។ ទោះជាយ៉ាងណា ក្រុមហ៊ុននេះនិយាយថា ពួកគេត្រៀមខ្លួនរួចស្រេចដើម្បីផលិតរបាំងការពារមុខហើយ ប៉ុន្តែពួកគេកំពុងស្វែងរកដៃគូ ដើម្បីផលិតតម្រង់ សម្រាប់ម៉ាស៊ីនជំនួយផ្លូវដង្ហើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សឹងមិនជឿ! ឡាន Ferrari ប្រើម៉ាស៊ីន V12 មួយគ្រឿងនេះ លក់ថោកជាងឡាន Toyota ទៀត

រថយន្ត Ferrari ម៉ូដែល 550 Maranello ស៊េរីឆ្នាំ២០០០ មួយគ្រឿង បានប្រកាសដាក់លក់ក្នុងតម្លៃត្រឹមតែ ១១០ ០០០ដុល្លារប៉ុណ្ណោះ។

រថយន្តស្ព័រអ៊ីតាលីខាងលើនេះ បំពាក់ម៉ាស៊ីនចំណុះ ៥,៥លីត្រ naturally aspirated ទំហំ ១២ស៊ីឡាំង មានកម្លាំង ៤៨០សេះ ប្រើប្រអប់លេខដៃ ៦វគ្គ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ៤,៥វិនាទី ហើយមានល្បឿនអតិបរមាដល់ទៅ ៣២០គីឡូម៉ែត្រក្នុងមួយម៉ោង។

គួរឲ្យដឹងថា រថយន្ត Toyota Supra MK4 ដែលបំពាក់ម៉ាស៊ីនដ៏ល្បីឈ្មោះ turbocharged 2JZ មានលក់លើទីផ្សារបរទេសបច្ចុប្បន្ន មានតម្លៃថ្លៃជាង Ferrari 550 Maranello ខាងលើនេះទៅទៀត។

យ៉ាងណាក៏ដោយ រថយន្ត 550 Maranello ពណ៌ខ្មៅខាងក្រៅ និងពណ៌ក្រហមខាងក្នុងនេះ ទើបតែត្រូវបានគេប្រើចម្ងាយ ២០ ០០០ម៉ាយ៍ប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia អូសទាញបានជើងខ្លាំងរបស់ BMW ម្នាក់ទៀត លើកនេះគឺអ្នកឌីហ្សាញរថយន្ត

ក្រុមហ៊ុន​ Kia និង​ក្រុមហ៊ុន​មេ​ Hyundai Motor Group បាន​ឆ្មក់​យក​​អតីត​បុគ្គលិក​ជា​ច្រើន​រូប​នា​​មួយ​រយៈ​ចុង​ក្រោយ​នេះ មាន​ដូច​ជា​អ្នក​ឌីហ្សាញ​ឈ្មោះ Karim Habib និង​ប្រធាន​ផ្នែក​វិស្វករ​​នៅ BMW M ឈ្មោះ Albert Biermann ជា​ដើម។

Jochen Paesen

ចុង​ក្រោយ​នេះ​គឺ​គេ​អូស​ទាញ​បាន​អតីត​បុគ្គលិក BMW ម្នាក់​ទៀត​គឺ​​ Jochen Paesen ដែល​ថ្មីៗ​នេះ​លោក​កាន់​តួនាទី​ជា​​​អ្នក​ចាត់​ការ​ការ​ឌីហ្សាញ​ផ្នែក​ខាង​ឲ្យ​ក្រុមហ៊ុន​រថយន្ត NIO។ មុន​ចូល​ធ្វើ​ការ​នៅ NIO លោក​ធ្លាប់​ធ្វើ​ការ​នៅ​ Volkswagen ហើយ​ជា​អ្នក​ចូល​រួម​ឌីហ្សាញ​ផ្នែក​ខាង​ក្នុង​នៃ​រថយន្ត​ភីកអាប់ Amarok។

Vision Efficient Dynamics Concept

យ៉ាងណាក្ដី Paesen គឺ​ត្រូវ​បាន​គេ​ស្គាល់​តាម​រយៈ​ស្នាដៃ​លេច​ធ្លោ​​ដែល​មាន​នៅ BMW ដែល​លោក​បាន​ធ្វើ​ជា​មេ​ផ្នែក​ឌីហ្សាញ​សម្រាប់​រថយន្ត​ Vision Efficient Dynamics Concept និង​ធ្វើ​ការ​លើ 6-Series ផង​ដែរ។ បន្ថែម​ពី​នេះ Paesen ធ្លាប់​ជា​ប្រធាន​ផ្នែក​ឌីហ្សាញ​ផ្ទៃ​ខាង​ក្នុង​សម្រាប់ BMW I និង​មេ​ដឹក​នាំ​គម្រោង​ការ​ឌីហ្សាញ​ផ្នែក​ខាង​ក្នុង​សម្រាប់ BMW 7-Series និង M4 GTS ផង​ដែរ។

ចូល​ធ្វើ​ការ​នៅ Kia លោក Paesen នឹង​កាន់​មុខ​តំណែង​ជា​អនុប្រធាន​នៃ​ក្រុម​ឌីហ្សាញ​ផ្ទៃ​ខាង​​ក្នុង​ និង​តាំង​មូលដ្ឋាន​នៅ​ Kia Design Center នា​ទីក្រុង Namyang ប្រទេស​កូរ៉េ​ខាង​ត្បូង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

VW អស់លុយ ២,២ ពាន់លានដុល្លារក្នុងមួយសប្ដាហ៍ អំឡុងពេលបិទការផលិត

ជំងឺ​រាតត្បាត​កូវីដ​១៩ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឧស្សាហកម្ម​យានយន្ត​យ៉ាង​ធ្ងន់ធ្ងរ ដែល​បាន​បង្ខំ​ឲ្យ​ក្រុមហ៊ុន​ផលិត​រថយន្ត​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក រួម​មាន​ Volkswagen Group ត្រូវ​ផ្អាក​​ការ​ផលិត​​របស់​ខ្លួន។ VW កាល​ពី​សប្ដាហ៍​មុន​បាន​ប្រកាស​អំពី​ការ​បិទ​ប្រតិបត្តិការ​នៅ​ទូទាំង​អឺរ៉ុប​ដោយ​សារ​កូវីដ​១៩។

យ៉ាងណាក្ដី​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Automative News Europe បាន​ឲ្យ​ដឹង​ថា​ VW នៅ​ត្រូវ​ចំណាយ​លុយ​សុទ្ធ​ ២,២ ពាន់​លាន​ដុល្លារ​ក្នុង​មួយ​សប្ដាហ៍​អំឡុង​ពេល​បិទ​ប្រតិបត្តិការ​នេះ ដែល​វា​ជា​ខ្ទង់​ចំណាយ​មួយ​មិន​មាន​ក្រុមហ៊ុន​រថយន្ត​ណា​អាច​​​ធ្វើ​បាន​រហូត​នោះ​ទេ។

VW កំពុង​តែ​សិក្សា​លើ​ជម្រើស​គ្រប់​យ៉ាង​ដែល​មាន​ដើម្បី​អាច​ឆ្លង​ផុត​នូវ​វិបត្តិ​កូវីដ​១៩​នេះ ដែល​ក្នុង​នោះ​អាច​មាន​ការ​បន្ថយ​ការងារ និង​ការ​ខ្ចី​លុយ​ពី​ធនាគារ​ជា​ដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

MINI ចេញឡានថ្មី ប្រភេទ Sidewalk Edition ឯតម្លៃល្មមទិញប្រើ

ក្រុមហ៊ុន MINI បានប្រកាសចេញរថយន្តម៉ូដែលថ្មី ហៅថា Sidewalk Edition ស៊េរីឆ្នាំ២០២១ ដែលនឹងមានលក់នៅលើទីផ្សារសហរដ្ឋអាមេរិក នាខែក្រោយ ក្នុងតម្លៃ ៣៨ ៤០០ដុល្លារ។

រថយន្ត MINI Sidewalk Edition ត្រូវបានផលិតឡើងដោយផ្អែកលើម៉ូដែល MIN Convertible S ដែលជារថយន្តលក់ដាច់បំផុតរបស់ក្រុមហ៊ុននេះ។

រថយន្តរាងតូចច្រលឹង អាចបើកដំបូលបាននេះមានតែ ១ពណ៌ប៉ុណ្ណោះ គឺ ពណ៌ខៀវក្រម៉ៅ Deep Laguna Metallic ឬហៅម្យ៉ាងទៀតថា MINI Yours Enigmatic Black Metallic។

MINI Sidewalk Edition បំពាក់ម៉ាស៊ីនចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨៩សេះ។ វាមានទាំងជម្រើសលេខដៃ ៦វគ្គ និងលេខអូតូ ៧វគ្គ។ រថយន្តខ្លួនតូចនេះអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៦,៧វិនាទីប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW X6 ឆ្នាំ២០២០ ដាក់លក់នៅថៃ តម្លៃប៉ុណ្ណឹងម៉េចដែរ?

ក្រុមហ៊ុន BMW Thailand បានដាក់លក់រថយន្ត SUV ប្រណីតរបស់ខ្លួន ម៉ូដែល X6 ស៊េរីឆ្នាំ២០២០ ជាផ្លូវការ នៅក្នុងប្រទេសថៃ។

រថយន្ត BMW X6 ជំនាន់ទី៣ នេះ បំពាក់ម៉ាស៊ីនចំណុះ ៣,០លីត្រ diesel-turbo ទំហំ ៦ស៊ីឡាំង មានកម្លាំង ២៦៥សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ និងប្រព័ន្ធប៉ុងពីរ AWD។

នៅលើទីផ្សារប្រទេសថៃ រថយន្ត X6 ប្រភេទ M Sport ថ្មី ត្រូវបានដាក់លក់ក្នុងតម្លៃ ៧,៣លានបាត ឬប្រហែល ២២៤ ០០០ដុល្លារ។

គួរឲ្យដឹងថា X6 គឺជាគូប្រជែងរបស់រថយន្ត Porsche Cayenne Coupe តម្លៃ ៨,៦លានបាត និង Mercedes-Benz GLE Coupe៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford គ្រោងបន្តផលិតឡានភីកអាប់លក់ដាច់បំផុតរបស់ខ្លួន ចាប់ពីថ្ងៃ ១៤ មេសា

​​ក្រុមហ៊ុន​ Ford នា​ថ្ងៃ​ព្រហស្បតិ៍​បាន​ប្រកាស​ថា​ពួក​គេ​នឹង​ចាប់​ផ្ដើម​បន្ត​ការ​ផលិត​នៅ​រោងចក្រ​មួយ​ចំនួន​របស់​ខ្លួននា​អាមេរិកខាងជើង លឿន​បំផុត​គឺ​ចាប់​ពី​ថ្ងៃ​ទី ៦ ខែ​មេសា។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Reuters។

នៅ​ថ្ងៃ​ទី ៦ ខែ​មេសា ការ​ផលិត​នៅ​រោងចក្រ​ Hermosillo នា​ប្រទេស​ម៉ិកស៊ីកូ នឹង​​បើក​ដំណើរ​ការ​ឡើង​វិញ​មុន​គេ​​ ដែល​ជា​ទី​កន្លែង​ផលិត​រថយន្ត Ford Fusion និង Lincoln MKZ។ បន្ទាប់​មក​នា​ថ្ងៃ​ទី ១៤ ខែ​មេសា នឹង​​បើក​ដំណើរ​ការ​​ឡើង​វិញ​នៅ Dearborn និង Kentucky សហរដ្ឋអាមេរិក ដែល​ជា​ទី​កន្លែង​ផលិត​រថយន្ត​ Ford F-150 ជា​រថយន្ត​ភីកអាប់​លក់​ដាច់​ខ្លាំង​បំផុត។

ការ​ប្រកាស​អំពី​ការ​​ដំណើរ​ការ​ផលិត​ឡើង​វិញ​​របស់ Ford គឺ​ក្រោយ​ពី​ក្រុមហ៊ុន​និយាយ​ថា​នឹង​​ខ្ចី​លុយ​ ១៥,៤ ពាន់​លាន​ដុល្លារ ដើម្បី​ឆ្លង​​ផុត​ស្ថានភាព​សេដ្ឋកិច្ច​មិន​ច្បាស់​លាស់​កើត​មាន​ដោយសារ​កូវីដ​១៩៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+