ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនទាន់ដឹងអីផង គូប្រជែង Tesla នៅចិន ជិតបះជើងបាត់!

Nio ដែលជាក្រុមហ៊ុនរថយន្តអគ្គិសនីនៅក្នុងប្រទេសចិន ហើយក៏ជាគូប្រជែងដោយផ្ទាល់ទៅកាន់ក្រុមហ៊ុនរថយន្តអគ្គិសនីអាមេរិក Tesla កំពុងតែជួបបញ្ហាហិរញ្ញវត្ថុជាទម្ងន់នាពេលនេះ។

ក្រុមហ៊ុនចិនដែលមានរថយន្តស្ព័រអគ្គិសនី EP9 កម្លាំង ១ ៣៤២សេះនេះ បានជួបបញ្ហាហិរញ្ញវត្ថុ បន្ទាប់ពីការលក់ហាក់មិនសូវបានផល គិតចាប់តាំងពីចុងឆ្នាំមុនមក។ មិនតែប៉ុណ្ណោះ ឥឡូវនេះជំងឺកូវីដ១៩ កំពុងតែវាយលុកនៅក្នុងប្រទេសចិនទៀតផង។

យោងតាមគេហទំព័រ Automobilwoche ឲ្យដឹងថា ក្រុមហ៊ុន Nio ផ្ទាល់បានទទួលស្គាល់ថា ស្ថិតក្នុងស្ថានភាពបែបនេះខ្លួនមិនធានាថាអាចបន្តដល់ ១២ខែទៀតនោះទេ។

Nio បានលក់រថយន្តសរុបចំនួន ២០ ៥៦៥គ្រឿងនៅក្នុងឆ្នាំ២០១៩ ខណៈ Tesla កំពុងផលិតរថយន្តចន្លោះពី ២ ០០០ ទៅ ៣ ០០០គ្រឿងក្នុងមួយសប្តាហ៍ ហើយរករថយន្តលក់សឹងមិនទាន់ទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ Chevrolet Colorado ឆ្នាំ២០២១ អាចថ្លៃជាងស៊េរីមុន ៤ពាន់ដុល្លារ

Chevrolet មានគម្រោងផ្លាស់ប្តូរ និងបន្ថែមលក្ខណៈពិសេសមួយចំនួនលើភីកអាប់ Colorado ស៊េរីឆ្នាំ២០២១ ថ្មីរបស់ខ្លួន។

យោងតាមគេហទំព័រ CarsDirect បង្ហាញថា រថយន្ត Chevrolet Colorado ឆ្នាំ២០២១ ប្រភេទ Base Model មានតម្លៃចាប់ពី ២៦ ៣៩៥ដុល្លារ ពោលគឺថ្លៃជាងស៊េរីមុនដល់ទៅ ៤ ០០០ដុល្លារ។

ថ្វីបើមានតម្លៃថ្លៃជាងមុនមែន ប៉ុន្តែ Colorado ថ្មី នឹងពាំនាំមកនូវការឌីហ្សាញថ្មី ដែលបំផុសគំនិតតាមម៉ូដែល Silverado។ Colorado ក៏នឹងចែកចេញជា ៣ម៉ូដែលផ្សេងទៀត គឺ LT, Z71 និង ZR2 ដែលមានតម្លៃ ២៧ ៧០០ដុល្លារ, ៣៣ ៩០០ដុល្លារ និង ៤១ ៤០០ដុល្លារ។

រថយន្តភីកអាប់នេះមានជម្រើសម៉ាស៊ីនដូចជា៖

  • ចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង កម្លាំង ២០០សេះ
  • ចំណុះ ៣,៦លីត្រ DOHC ទំហំ ៦ស៊ីឡាំង កម្លាំង ៣០៨សេះ
  • ចំណុះ ២,៨លីត្រ Duramax Turbodiesel កម្លាំង ១៨១សេះ
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Aston Martin បង្ហាញម៉ាស៊ីន Twin-Turbo ចំណុះ ៣,០លីត្រ ៦ស៊ីឡាំង ទើបផលិតបាន

Aston Martin បាន​ខិត​ខំ​ខ្លាំង​បំផុត​ក្នុង​ការ​អភិវឌ្ឍ​ម៉ាស៊ីន Twin-Turbocharged ចំណុះ ៣,០ លីត្រ ៦ ស៊ីឡាំង ហើយ​ពេល​នេះ​ក្រុមហ៊ុន​បាន​បញ្ចេញ​វីដេអូ និង​រូបភាព​បង្ហាញ​អំពី​ម៉ាស៊ីន​ថ្មី​នេះ។

ម៉ាស៊ីន​នេះ​មាន​ឈ្មោះ​សម្គាល់​ថា TM01 ដែល​វា​នឹង​ម៉ាស៊ីន​​ដែល Aston Martin ឌីហ្សាញ​ដោយ​ខ្លួន​ឯង​ដំបូង​ចាប់​តាំង​ពី​ឆ្នាំ ១៩៦៨ មក ដែល​នឹង​ត្រូវ​ប្រើ​ប្រាស់​លើ​រថយន្ត​ Valhalla នៅ​ឆ្នាំ ២០២២។ ម៉ាស៊ីន​នេះ​ក៏​នឹង​ត្រូវ​ប្រើ​លើ​រថយន្ត Aston Martin ផ្សេង​ទៀត​នា​ថ្ងៃ​អនាគត​ផង​ដែរ។

ម៉ាស៊ីន​នេះ​មាន​ការ​ឌីហ្សាញ​បែប “Hot V” ដែល​អាច​ឲ្យ​វា​​ផ្ដល់​នូវ​កម្លាំង​ល្អ អាច​ទ្រាំទ្រ​ជា​មួយ​ប្រព័ន្ធ​អគ្គិសនី និង​អាច​បន្ថយ​ទម្ងន់​ឲ្យ​បាន​ស្រាល​ជាង​ធម្មតា ២០០ គីឡូក្រាម។ Aston Martin មិន​ទាន់​បាន​បង្ហាញ​លក្ខណៈ​សម្បត្តិ​លម្អិត​របស់​ម៉ាស៊ីន​នេះ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​តាម​ឯកសារ​អំពី Valhalla ដែល​ក្រុមហ៊ុន​ចែក​ដល់​ហាង​លក់​រថយន្ត​កាល​ពី​ឆ្នាំ​មុន បាន​បញ្ជាក់​អំពី​គោល​ដៅ​នៃ​កម្លាំង ១០០០ សេះ។

ម៉ាស៊ីន​លើ​រថយន្ត Valhalla រំពឹង​ថា​អាច​ឲ្យ​រថយន្ត​ស្ទុះ​ពី ០-១០០ គ.ម/ម៉ ក្នុង​ពេល​ ២,៥ វិនាទី និង​មាន​ល្បឿន​អតិបរមា ៣៥៤ គ.ម/ម៉៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

​ឡានអគ្គិសនី Polestar 2 ចាប់ផ្ដើមការផលិតនៅចិន ទោះកំពុងផ្ទុះ COVID-19

ការ​ផលិត​រថយន្ត​អគ្គិសនី Polestar 2 បាន​ចាប់​ផ្ដើម​ហើយ​ នៅ​ឯ​រោងចក្រ​ក្នុង​តំបន់​ Luqiao ភាគ​ខាង​កើត​ខេត្ត​ Zhejiang ប្រទេស​ចិន។

ខណៈ​ដែល​ក្រុមហ៊ុន​រថយន្ត​នៅ​ពាស​ពេញ​ប្រទេស​ចិន​បាន​បិទ​ទ្វារ​រោងចក្រ​ផលិត​ជា​ច្រើន​សប្ដាហ៍​ដោយ​សារ​​ការ​រាតត្បាត​ COVID-19 ក្រុមហ៊ុន​ Polestar នៅ​តែ​​មាន​ការ​អនុវត្ត​តាម​ការ​កំណត់​យ៉ាង​ខ្ជាប់ខ្ជួន ដើម្បី​ធានា​ថា​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​ចិន​ នឹង​មិន​មាន​រង​ការ​ប៉ះពាល់។

Polestar បាន​ចាប់​ផ្ដើម​ការ​ផលិត​ ដោយ​មាន​ចេញ​នូវ​ច្បាប់​ត្រួត​ពិនិត្យ​យ៉ាង​ម៉ត់ចត់ ដូច​ជា​ការ​វាស់​កម្ដៅ ការ​​សម្លាប់​មេរោគ និង​ការ​ផ្ដល់​ម៉ាស់​សម្រាប់​បុគ្គលិក​ទាំង​អស់​ជា​ច្រើន។ ការ​ត្រួត​ពិនិត្យ​នេះ​ហាក់​មាន​លទ្ធផល ដោយ​ក្រុមហ៊ុន​និយាយ​ថា​មិន​មាន​​បុគ្គលិក​ណា​ម្នាក់​របស់​ខ្លួន​មាន​ឆ្លង​វីរុស​នោះ​ទេ។

រថយន្ត Polestar 2 ដែល​ត្រូវ​ផលិត​ដំបូង​គេ​គឺ​ជា​ប្រភេទ Launch Edition ដែល​មាន​តម្លៃ​ចាប់​ពី ៦៣ ០០០ ដុល្លារ។ វា​មាន​បំពាក់​ម៉ូទ័រ​អគ្គិសនី​មួយ​គូ​ដែល​ផលិត​កម្លាំង​បាន ៤០២ សេះ អាច​ស្ទុះ​ពី ០១០០ គ./ម៉ ក្នុង​ពេល​មិន​ដល់ ៥ វិនាទី៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Mini ប្រើអគ្គិសនី តម្លៃថោកសមរម្យ កំពុងមានអ្នកបញ្ជាទិញច្រើន

កាលពីប៉ុន្មានខែមុន ក្រុមហ៊ុន Mini បានបង្ហាញរថយន្តអគ្គិសនីដំបូងរបស់ខ្លួន ម៉ូដែល Mini Cooper SE ស៊េរីឆ្នាំ២០២០ ហើយទទួលបានការចាប់អាមរ្មណ៍ជាច្រើន។

មកទល់ពេលនេះ ក្រុមហ៊ុន Mini ទទួលបានការបញ្ជាទិញច្រើនជាង ៨ ០០០គ្រឿងបាត់ទៅហើយ នៅទូទាំងពិភពលោក។

រថយន្ត Mini Cooper SE ដែលដំណើរការដោយថាមពលអគ្គិសនីសុទ្ធនេះ មានកម្លាំង ១៨៤សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៦,៩វិនាទី ហើយមានល្បឿនអតិបរមា ១៥០គីឡូម៉ែត្រក្នុងមួយម៉ោង។

បើតាម EPA បានបង្ហាញថា រថយន្ត Cooper SE អាចបើកបរបានចម្ងាយ ១៨០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។ វាត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ២៩ ៩០០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនឡានអាមេរិកធំៗ៣ ចេញមុខផលិតឧបករណ៍សម្រួលផ្លូវដង្ហើម ទប់ទល់នឹងជំងឺកូវីដ១៩

ក្រុមហ៊ុនរថយន្តអាមេរិកធំៗចំនួន៣ រួមមាន Ford, GM និង Tesla ទទួលបានភ្លើងខៀវក្នុងការផលិតឧបករណ៍សម្រួលផ្លួវដង្ហើម ស្របពេលដែលមន្ទីរពេទ្យកំពុងខ្វះខាតឧបករណ៍នេះ ខណៈជំងឺកូវីដ១៩ កំពុងតែផ្ទុះឡើង។ នេះបើយោងតាមប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រាប់ឲ្យដឹងនៅលើ Tweeter កាលពីថ្ងៃអាទិត្យ។

ឧបករណ៍សម្រួលផ្លូវដង្ហើម គឺជាផ្នែកមួយដ៏សំខាន់នៃឧបករណ៍វេជ្ជសាស្រ្ត សម្រាប់អ្នកជំងឺកូវីដ១៩ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដែលជាជំងឺផ្លូវដង្ហើមថ្មី។ ជំងឺកូវីដ១៩ វាយប្រហារសួត និងអាចបណ្តាលឲ្យមានរោគសញ្ញាផ្លូវដង្ហើម និងរលាកសួតធ្ងន់ធ្ងរ។

ជាមួយគ្នានេះ ដោយសារតែមិនទាន់មានការព្យាបាលពិតប្រាកដណាមួយនៅឡើយ ឧបករណ៍សម្រួលផ្លូវដង្ហើម ត្រូវការយ៉ាងចាំបាច់ ក្នុងការជួយមនុស្សឲ្យដកដង្ហើមស្រួល និងប្រយុទ្ធនឹងជំងឺនេះ។

គួរឲ្យដឹងថា សហរដ្ឋអាមេរិក មានឧបករណ៍សម្រួលផ្លូវដង្ហើមនេះប្រហែល ១៦០ ០០០គ្រឿង និង ១២ ៧០០គ្រឿងផ្សេងទៀត ស្ថិតនៅ National Strategic Supply៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes បញ្ចេញលក់កំពូលប្រណីតថ្មីសម្រាប់ចិន តម្លៃ ២០ម៉ឺនដុល្លារ

Mercedes-Maybach S450 4 MATIC Collector’s Edition គឺ​ជា​រថយន្ត​ប្រណីត​ថ្មី​មួយ​ទៀត​ពី​ Mercedes-Benz សម្រាប់​ដាក់​លក់​នៅ​លើ​ទីផ្សារ​​ប្រទេស​ចិន ដែល​រថយន្ត​គឺ​ផលិត​ឡើង​ផ្អែក​​លើ​រថយន្ត​ Mercedes-Maybach S450 4MATIC។

រថយន្ត​នេះ​​នៅ​បន្ត​ប្រើ​ប្រាស់​ម៉ាស៊ីន Twin-Turbocharged ចំណុះ ៣,០ លីត្រ ៦ ស៊ីឡាំង ដែល​ដំណើរ​ការ​ព្រម​គ្នា​ជា​មួយ​ប្រព័ន្ធ Hybrid ៤៨ វ៉ុល។ សរុប​ទៅ​ម៉ាស៊ីន​នេះ​អាច​បង្កើត​កម្លាំង​បាន​ ៣៦៧ សេះ ភ្ជាប់​នឹង​ប្រអប់​លេខ​អូតូ ៩វគ្គ និង​ប្រើ​ប្រព័ន្ធ​បើកបរ​វិល​កង់​ទាំង​អស់។

អ្វី​ដែល​គេ​ចាប់​អារម្មណ៍​ខ្លាំង​លើ​រថយន្ត​នេះ គឺ​វា​មាន​បំពាក់​នូវ​រចនាបថ​រន្ធ​ខ្យល់​ផ្នែក​ខាង​មុខ​ទាក់ទាញ​បំផុត ដែល​ជា​ចំណុច​កម្រ​មួយ​សម្រាប់​ប្រភេទ​រថយន្ត S450។ ចំណុច​​ពិសេស​ផ្សេង​ទៀត​គឺ​មាន​បំពាក់​កង់​ខ្មៅ​​លាយ​ទឹក​ប្រាក់​ទំហំ ២០ អ៊ីញ និង​មាន​ស្រោប​ដោយ​ទឹក​ថ្នាំ​ពណ៌​ត្នោត​​ងងឹត​យ៉ាង​ទាក់ទាញ។

គេ​មិន​ទាន់​ដឹង​ថា​ចំនួន​ផលិត​រថយន្ត​ Mercedes-Maybach S450 4 MATIC Collector’s Edition នេះ​នឹង​មាន​កំណត់​ឬ​យ៉ាង​ណា​នោះ​ទេ ប៉ុន្តែ​ដឹង​ថា​នៅ​ទីផ្សារ​ប្រទេស​ចិន​វា​មាន​តម្លៃ​ចាប់​ពី​ប្រមាណ ២០៥ ៥៨៦ ដុល្លារ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនរថយន្ត ៣ ទៀតហើយ ប្រកាសផ្អាកការផលិតរថយន្ត

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ មាន​ក្រុមហ៊ុន​រថយន្ត​ជា​ច្រើន​បាន​ផ្អាក​ដំណើរ​ការ​ផលិត​របស់​ខ្លួន ដែល​ជា​ការ​ឆ្លើយ​តប​នឹង​ការ​ផ្ទុះ​វីរុស​កូរ៉ូណា។ នៅ​ប្រទេស​អ៊ីតាលី មាន​ Ferrari Lamborghini និង Maserati សុទ្ធ​តែ​ផ្អាក​ការ​ផលិត ចំណែក Volkswagen Group និង Porsche បិទ​ទ្វារ​រោងចក្រ​នៅ​អាល្លឺម៉ង់។ ហើយ​នៅ​អាមេរិក​​ក្រុមហ៊ុន Ford, Fiat Chrysler, General Motors និង Tesla ក៏​បាន​បិទ​រោងចក្រ​ដូច​គ្នា។

ពេល​នេះ​វីរុស​កូរ៉ូណា​បន្ត​បង្ក​ផល​ប៉ះពាល់​​ឧស្សាហកម្ម​រថយន្ត​នៅ​អង់គ្លេស​វិញ​ម្ដង​ ដោយ​​​មាន​ក្រុមហ៊ុន Bentley និង Jaguar Land Rover បាន​ប្រកាស​ថា​ផលិតកម្ម​របស់​ខ្លួន​នៅ​រោងចក្រ​នៅ​ចក្រភព​អង់គ្លេស​នឹង​ត្រូវ​ផ្អាក​យ៉ាង​ហោច​ណាស់​មួយ​ខែ។

Bentley ផ្អាក​ដំណើរ​ការ​នៅ​រោងចក្រ​នៅ​តំបន់ Crewe ចាប់​ពី​ថ្ងៃ​ទី ២០ ខែ​មីនា ខណៈ​ដែល JLR នឹង​ផ្អាក​នៅ​អំឡុង​សប្ដាហ៍​នេះ​ដើម្បី​ការពារ​បុគ្គលិក។ ​ក្រុមហ៊ុន​ទាំង​ពីរ​គ្រោង​នឹង​បន្ត​ការ​ផលិត​វិញ​នៅ​ថ្ងៃ​ទី ២០ ខែ​មេសា ប៉ុន្តែ​នឹង​ត្រូវ​រង់​ចាំ​តាម​ដាន​ស្ថានភាព​ជា​បន្ត​សិន។

ទន្ទឹម​នឹង​នេះ Bugatti ក៏​នឹង​ចូល​រួម​ផ្អាក​ការ​ផលិត​ផង​ដែរ ដោយ​ចាប់​ពី​ថ្ងៃ​ទី ២០ ខែ​មីនា ការ​ផលិត​រថយន្ត​ Bugatti Chiron នៅ​រោងចក្រ​ក្នុង​តំបន់ Molsheim ប្រទេស​បារាំង​នឹង​ត្រូវ​ផ្អាក។ Bugatti មិន​បាន​ប្រាប់​ថា​នឹង​ចាប់​ផ្ដើម​ប្រតិបត្តិការ​វិញ​នា​ពេល​ណា​នោះ​ទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volvo សម្រេចបិទទ្វាររោងចក្រ ទាំងនៅស៊ុយអែត និងអាមេរិក

Volvo គឺជាក្រុមហ៊ុនផលិតរថយន្តដ៏ធំ និងចុងក្រោយបង្អស់មួយ ដែលសម្រេចចិត្តបិទទ្វាររោងចក្ររបស់ខ្លួន ដោយសារតែការផ្ទុះឡើងនៃជំងឺកូវីដ១៩។

ក្រុមហ៊ុនរថយន្តនេះបានបង្ខំចិត្តបិទរោងចក្រនៅក្នុងប្រទេសស៊ុយអែត និងសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២៦ ខែមីនា ដល់ ទី១៤ ខែមេសា ឆ្នាំ២០២០ ខណៈរោងចក្រនៅប្រទេសបែលហ្ស៉ិករបស់ខ្លួន នៅបន្តបិទទ្វាររហូតដល់ថ្ងៃទី១៥ ខែមេសា ដដែល។

ទោះបីជាយ៉ាងណា ក្រុមហ៊ុន Volvo បានផ្តោតសំខាន់លើសុខភាព និងសុវត្ថិភាពរបស់បុគ្គលិកខ្លួន ហើយបានដាក់ការហាមឃាត់មួយចំនួន លើការធ្វើដំណើររបស់បុគ្គលិកទៀតផង។ បន្ថែមពីនេះ ដើម្បីជួយកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ១៩ បុគ្គលិកធ្វើការនៅការិយាល័យរបស់ Volvo នឹងត្រូវអនុញ្ញាតឲ្យធ្វើការពីផ្ទះមក ចាប់ពីថ្ងៃទី២៦ ខែមីនា ហើយម៉ោងការងារនឹងត្រូវកាត់បន្ថយទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដឹងថ្ងៃដែលឡាន Porsche Macan អត់ប្រើសាំង បង្ហាញខ្លួនហើយ

អ្នកទាំងអស់ប្រហែលជាបានដឹងមកហើយថា Porsche បានប្រកាសផលិតរថយន្ត Macan ប្រើអគ្គិសនីថ្មី បន្ទាប់ពីម៉ូដែល Taycan ដែលទើបចេញលក់ថ្មីៗកន្លងទៅនេះ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា Porsche បានត្រៀមខ្លួនបញ្ចេញរថយន្ត Macan ប្រើអគ្គិសនី លឿនបំផុតនៅដើមឆ្នាំ២០២១។ ទោះជាយ៉ាងណា ប្រភពពី Automobilwoche អះអាងថា ផលិតកម្មនៃរថយន្ត SUV អត់ប្រើសាំងនេះនឹងចាប់ផ្តើមនៅចុងឆ្នាំ២០២២ ដូច្នេះមានន័យថា ទម្រាំបានដឹកឲ្យអតិថិជនរបស់ខ្លួនគឺនៅឆ្នាំ២០២៣ ឯណោះ។

ដោយឡែក ព័ត៌មានលម្អិតទាក់ទងនឹងផ្នែកមេកានិចរបស់ Macan ប្រើអគ្គិសនី មិនទាន់ត្រូវបានបង្ហាញនៅឡើយទេ ប៉ុន្តែគេបានដឹងថា វានឹងប្រើគ្រោងឆ្អឹងថ្មី PPE ដែលចូលរួមសហការណ៍ផលិតដោយក្រុមហ៊ុន Porsche និង Audi។ គ្រោងឆ្អឹងនេះក៏កំពុងប្រើលើរថយន្តអគ្គិសនី Audi e-tron GT ផងដែរ។

មិនខុសពីរថយន្ត Porsche ដទៃទៀតនោះទេ រថយន្ត Macan ប្រើអគ្គិសនីនេះ នឹងចែកចេញជាច្រើនប្រភេទ ហើយប្រភេទថ្លៃ និងខ្លាំងបំផុតគឺ Macan Turbo ដែលគេរំពឹងថាមានកម្លាំងដល់ ៧០០សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+