ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW ផលិតកង់លក់ តម្លៃតែជាង ៥ពាន់ដុល្លារប៉ុណ្ណោះ!

ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ BMW និងក្រុមហ៊ុនផលិតកង់ល្បីឈ្មោះអ៊ីតាលី 3T បានសហការណ៍គ្នាផលិតកង់ថ្មី ហៅថា “3T For BMW”។

កង់ 3T For BMW មានចំនួន ២ពណ៌ ជាប្រភេទកង់សម្រាប់ជិះផ្សងព្រេង។ វាត្រូវបានឌីហ្សាញយ៉ាងប្រណីត មើលទៅបែបស៊ីវីល័យ និងល្អឥតខ្ចោះ សម្រាប់មនុស្សសម័យថ្មី។

យ៉ាងណាក៏ដោយ កង់ 3T For BMW នេះ មិនមែនបិតឡូហ្គូ BMW នៅលើខ្លួនវាឡើយ។ តួខ្លួនរបស់វាជាប្រភេទ aerodynamic carbon frame ដែលជាប្រភេទ carbon មានទម្ងន់ស្រាលបំផុតលើពិភពលោក។

កង់ 3T For BMW ចែកចេញជា ២ពណ៌ឲ្យជ្រើសរើស គឺ ពណ៌ប្រផេះ និង ពណ៌ប្រផេះលាយខៀវ ហើយមានតម្លៃ ៥ ៤៩៩ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក និង ៥ ៤៩៩ផោន (៦ ០០០ដុល្លារ) សម្រាប់ទីផ្សារអឺរ៉ុប។ វានឹងត្រូវដាក់លក់នៅតាមក្រុមហ៊ុន BMW និង 3T Experience Centers មួយចំនួនប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកមើលតម្លៃ Lamborghini Huracan EVO RWD ឆ្នាំ២០២០ ទើបចេញលក់នៅថៃ!

ក្រុមហ៊ុន Renazzo Motor ដែលអ្នកជានាំចូលស្របច្បាប់នូវរថយន្ត Lamborghini ក្នុងប្រទេសថៃ បានប្រកាសចេញលក់ម៉ូដែល Huracan ស៊េរីចុងក្រោយបង្អស់របស់ខ្លួនជាផ្លូវការ។

រថយន្ត Lamborghini Huracan EVO RWD ថ្មី ប្រើប្រព័ន្ធប៉ុងមួយវិលកង់ក្រោយ ជំនួសឲ្យប្រព័ន្ធប៉ុងពីរ ដែលជាទូទៅប្រើលើ Huracan ភាគច្រើនដទៃទៀត។ វាបំពាក់ម៉ាស៊ីនចំណុះ ៥,២លីត្រ naturally aspirated ទំហំ ១០ស៊ីឡាំង មានកម្លាំង ៦១០សេះ។

Huracan EVO RWD មានការឌីហ្សាញខុសប្លែកពីម៉ូដែល Huracan EVO ធម្មតា ដូចជា ផ្នែកខាងមុខ, ប្រើយ៉ាន់ទំហំ ១៩អ៊ីង និងសម្បកកង់ Pirelli P Zero ព្រមទាំងអាប់ដេតប្រព័ន្ធបង្ហាញព័ត៌មានក្នុងកាប៊ីនផងដែរ។

គួរឲ្យដឹងថា រថយន្តស្ព័រអ៊ីតាលី Huracan EVO RWD នេះ ត្រូវបានដាក់លក់ក្នុងតម្លៃ ១៩,៨លានបាត ឬប្រហែល ៦១០ ០០០ដុល្លារនៅលើទីផ្សារប្រទេសថៃ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla ត្រូវបានមន្ត្រីតំបន់បញ្ជាឲ្យបិទរោងចក្រ

មន្ត្រី​នៃ​តំបន់​ Alameda ក្នុង​រដ្ឋ​ California បាន​បញ្ជាក់​ថា​ Tesla មិន​មែន​ជា​អាជីវកម្ម​សំខាន់​មួយ​នោះ​ទេ និង​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​នេះ ​រឹត​ត្បិត​ទំហំ​ផលិត​នៅ​រោងចក្រ​ Fremont មក​នៅ​កម្រិត​មួយ​តូច​បំផុត។

ដំណឹង​នេះ​ចេញ​ផ្សាយ​ បន្ទាប់​ពី​លោក Elon Musk និង​ Tesla បាន​ប្រាប់​បុគ្គលិក​ថា​រោងចក្រ Fremont អាច​បន្ត​ប្រតិបត្តិការ​របស់​ខ្លួន​ដូច​ធម្មតា ទោះ​បី​ជា​មាន​ការ​បញ្ជា​បិទ​តំបន់​ពី​សំណាក់​មន្ត្រី​ប្រចាំ​តំបន់ និង​បាន​ប្រាប់​ឲ្យ​បុគ្គលិក​ដែល​មាន​អារម្មណ៍​មិន​ខ្លួន ឬ​មាន​អារម្មណ៍​ថា​មាន​ជំងឺ កុំ​បាច់​ទៅ​ធ្វើ​ការ។

ការ​ប្រកាស​របស់​មន្ត្រី​នៃ​តំបន់ Alameda នេះ​មាន​ន័យ​ថា Tesla នា​ពេល​នេះ​គឺ​នឹង​ត្រូវ​បិទ​រោងចក្រ​​ផលិត​ និង​​ការ​ដឹក​ជញ្ជូន​ពី​រោងចក្រ​ Fremont ដែល​រោងចក្រ​នេះ​មាន​បុគ្គលិក​ជាង ១ម៉ឹន​នាក់​បម្រើ​ការងារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai Elantra 2021 មានថែមប្រភេទ Hybrid ជិះ ១០០គ.ម ស៊ីសាំងប្រមាណ ៤លីត្រ

រថយន្ត​ Hyundai Elantra ស៊េរី​ឆ្នាំ ២០២១ ដែល​ជា​​ជំនាន់​ថ្មី​មួយ មាន​ផ្លាស់​ប្ដូរ​រូបរាង​ថ្មី បាន​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​សម្រាប់​ទីផ្សារ​សហរដ្ឋអាមេរិក។

ក្រៅ​ពី​ការ​ផ្លាស់​ប្ដូរ​រូបរាង​ថ្មី​កាន់​តែ​ទាន់​សម័យ​និង​ទាក់ទាញ Hyundai បាន​បន្ថែម​ជម្រើស​ប្រភេទ​ម៉ាស៊ីន Hybrid ដែល​សន្សំសំចៃ​ប្រេង​បាន​ល្អ​បំផុត។ ប្រភេទ Hybrid គឺ​មាន​បំពាក់​ម៉ាស៊ីន ១,៦ លីត្រ ភ្ជាប់​នឹង​ម៉ូទ័រ​អគ្គិសនី​ ដែល​បង្កើត​កម្លាំង​សរុប​បាន​ដល់​ទៅ ១៣៩ សេះ​ភ្ជាប់​នឹង​ប្រអប់​លេខ​ ៦ វគ្គ។ សម្រាប់​កម្រិត​ស៊ី​សាំង​តាម​ដែល EPA ប៉ាន់​ស្មាន​គឺ ១០០ គីឡូម៉ែត្រ ស៊ីសាំង​ខ្ទង់ ៤ លីត្រ​ប៉ុណ្ណោះ។

រថយន្ត​នេះ​ក៏​មាន​ជម្រើស​ម៉ាស៊ីន​សាំង​សុទ្ធ ដែល​មាន​ម៉ាស៊ីន​ចំណុះ ២,០ លីត្រ ៤ ស៊ីឡាំង បង្កើត​កម្លាំង​បាន​ ១៤៧ សេះ។ សម្រាប់​ម៉ាស៊ីន​សាំង​នេះ ក្រុមហ៊ុន Hyundai និយាយ​ថា​អតិថិជន​អាច​រំពឹង​មើល​នូវ​កម្រិត​ស៊ីសាំង​ដែល​សន្សំសំចៃ​ខ្ពស់​បំផុត។

នៅ​ផ្នែក​ខាង​ក្នុង​មាន​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​ ដោយ​មាន​កុងទ័រ​ឌីជីថល​ទំហំ ១០,២៥ អ៊ីញ និង​មាន​ជម្រើស​បន្ថែម​អេក្រង់​កម្សាន្ត​ទំហំ ១០,២៥ អ៊ីញ ដែល​អេក្រង់​នេះ​ទ្រាំទ្រ​ជា​មួយ Android Auto និង Apple CarPlay។ ចំណុច​ទាក់ទាញ​ផ្សេង​ទៀត​រួម​មាន​ប្រព័ន្ធ​ភ្លើង​បំភ្លឺ​ផ្នែក​ខាង​ក្នុង​នា​ពេល​យប់​ដែល​មាន​ ៦៤ ពណ៌​ខុស​គ្នា, អាច​បន្ថែម​កន្លែង​សាក​ថ្ម​ទូរសព្ទ​ឥត​ប្រើ​ខ្សែ, មាន​រន្ធ​បំពង​សំឡេង Bose ដែល​មាន​ Speaker ចំនួន ៨ និង​ប្រើ​ប្រាស់​សោ​ឌីជីថល​ ដែល​អាច​ឲ្យ​រថយន្ត​នេះ​ដោះ​សោ ​និង​បញ្ឆេះ​ម៉ាស៊ីន​ដោយ​ប្រើ​ទូរសព្ទ Android ឬ​កាត NFC។

​រថយន្ត​ Hyundai Elantra ស៊េរី​ឆ្នាំ ២០២១ នឹង​ចាប់​ផ្ដើម​ផលិត​ក្នុង​អំឡុង​​ខែ​កញ្ញា​ និង​បញ្ចេញ​លក់​នៅ​នៅ​​អំឡុង​ចុង​ឆ្នាំ ២០២០ នេះ៕​​

​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ហាងលក់រថយន្តនៅទូទាំងអឺរ៉ុប ចាប់ផ្ដើមបិទទ្វារ

ស្រប​ពេល​ដែល​រដ្ឋាភិបាល​បាន​ចាប់​ផ្ដើម​ការ​បិទ​មុខ​ជំនួញ​មួយ​ចំនួន និង​រឹត​ត្បិត​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​ព្រោះ​តែ​វីរុស​កូរ៉ូណា ហាង​លក់​រថយន្ត​នៅ​ទូទាំង​អឺរ៉ុប​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​បិទ​ហាង​របស់​ខ្លួន​ជា​បណ្ដើរ​ៗ​ផង​ដែរ។

យ៉ាងណាក្ដី​ការ​ចុះ​ផ្សាយ​របស់ Autonews Europe បាន​ចុះ​ផ្សាយ​ថា ក្នុង​ករណី​ភាគ​ច្រើន​ ដំណើរ​ការ​ថែទាំ និង​ជួសជុល​ ក៏​ដូច​ជា​ការ​លក់​គ្រឿង​បន្លាស់​រថយន្ត​​​​អនុញ្ញាត​អាច​នៅ​​​​បន្ត​បាន ដោយ​សារ​សេវាកម្ម​ទាំង​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​សុវត្ថិភាព​របស់​មហាជន។

តម្រូវ​ការ​នៃ​រថយន្ត​ថ្មី បាន​ចាប់​ផ្ដើម​ដាំ​ក្បាល​ចុះ​នៅ​អឺរ៉ុប ជាក់​ស្ដែង​នៅ​ប្រទេស​អ៊ីតាលី​ផ្ទាល់​ ចំនួន​លក់​រថយន្ត​ថ្មី​នៅ​ពីរ​សប្ដាហ៍​ដំបូង​នា​ខែ​មីនា​នេះ​ មាន​​ការ​ធ្លាក់​ចុះ ២៧ ០០០ គ្រឿង​ ធៀប​នឹង​ឆ្នាំ ២០១៩៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Chevrolet Trailblazer ឆ្នាំ ២០២១ ជិះ១០០គ.ម ស៊ីប្រហែល ៨,៤ លីត្រ

តួ​លេខ​នៃ​​​កម្រិត​ប្រើប្រាស់​ប្រេង​ឥន្ធនៈ​របស់​រថយន្ត​ Chevrolet Trailblazer ស៊េរី​ឆ្នាំ ២០២១ បាន​​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​ សម្រាប់​ប្រភេទ​ដែល​លក់​នៅ​សហរដ្ឋអាមេរិក។

ផ្អែក​តាម​ទិន្នន័យ​ពី​អង្គភាព EPA រថយន្ត​ Trailblazer ឆ្នាំ ២០២១ ដែល​ប្រើ​ប្រាស់​ម៉ាស៊ីន ១,៣ លីត្រ Turbocharged ៣ស៊ីឡាំង មាន​កម្រិត​ស៊ី​ប្រេង​ ៩លីត្រ/១០០គ.ម សម្រាប់​ការ​បើក​ក្នុង​ក្រុង ​និង​បើក​ក្រៅ​ក្រុង​ស៊ី​ប្រេង ៧,៨ លីត្រ និង​កម្រិត​ស៊ី​ប្រេង​ជា​មធ្យម​គឺ ៩,៤ លីត្រ។ ម៉ាស៊ីន​នេះ​អាច​បង្កើត​កម្លាំង​បាន ១៥៥ សេះ ដែល​ប្រើ​ប្រាស់​បើកបរ​វិល​កង់​ទាំង​អស់ គួប​ផ្សំ​ប្រអប់​លេខ​អូតូ ៩ វគ្គ។

សម្រាប់​ប្រភេទ​ម៉ាស៊ីន ១,២ លីត្រ Turbocharged ៣ស៊ីឡាំង​វិញ មិន​ទាន់​មាន​កម្រិត​ស៊ី​ប្រេង​នៅ​ឡើយ​ទេ។ ប្រភេទ​នេះ​អាច​បង្កើត​កម្លាំង​បាន ១៣៧ សេះ ភ្ជាប់​នឹង​ប្រព័ន្ធ​បើកបរ​ប៉ុង​មួយ ហេតុ​នេះ​កម្រិត​ស៊ី​ប្រេង​របស់​វា​នឹង​សន្សំសំចៃ​បាន​ខ្ពស់​បំផុត។

តម្លៃ​របស់​​រថយន្ត Trailblazer ថ្មី​នៅ​អាមេរិក​ បាន​ប្រកាស​កាល​ពី​ខែ​ធ្នូ ដែល​មាន​ចាប់​ពី ១៩ ៩៩៥ ដុល្លារ និង​ចាប់​ពី ២៦ ៥៩៥ ដុល្លារ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

SUV កៅអី៣ជួរថ្មីរបស់ Chevrolet ចេញតម្លៃលក់ផ្លូវការហើយ

Chevrolet បានបង្ហាញតម្លៃលក់ផ្លូវការនៃរថយន្ត SUV កោអី៣ជួរម៉ូដែល Suburban ស៊េរីឆ្នាំ២០២១ របស់ខ្លួន នៅលើទីផ្សារសហរដ្ឋអាមេរិក ដោយមានតម្លៃចាប់ពី ៥២ ៩៩៥ដុល្លារ ដូចកាលស៊េរីឆ្នាំ២០២០ ដែរ។

រថយន្ត Chevrolet Suburban នេះចែកចេញជា ៥ម៉ូដែលទៀត គឺ Suburban LT តម្លៃចាប់ពី ៥៧ ៧៩៥ដុល្លារ, Suburban RST តម្លៃចាប់ពី ៦១ ០៩៥ដុល្លារ , Suburban តម្លៃចាប់ពី ៦៣ ១៩៥ដុល្លារ, Suburban Premier តម្លៃចាប់ពី ៦៦ ៥៩៥ដុល្លារ និង ៧៣ ៥៩៥ដុល្លារសម្រាប់ម៉ូដែល Suburban High Country។

Suburban គ្រប់ម៉ូដែល បំពាក់ម៉ាស៊ីនចំណុះ ៥,៣លីត្រ naturally-aspirated ទំហំ ៨ស៊ីឡាំង មានកម្លាំង ៣៥៥សេះ លើកលែងតែម៉ូដែល Suburban High Country បំពាក់ម៉ាស៊ីនចំណុះ ៦,២លីត្រ ទំហំ ៨ស៊ីឡាំង មានកម្លាំង ៤២០សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla ចាប់ផ្តើមដឹកឡាន Model Y ឲ្យអតិថិជនហើយ!

Tesla បាននិងកំពុងចាប់ផ្តើមដឹករថយន្តអគ្គិសនីថ្មី Model Y ឲ្យអតិថិជនមុនការកំណត់។ Model Y ត្រូវបានគេរំពឹងថា នឹងក្លាយជារថយន្តលក់ដាច់បំផុតមួយរបស់ Tesla ដោយសារតែការរួមបញ្ចូលគ្នារវាង ភាពទូលាយ និងតម្លៃសមរម្យ។

រថយន្ត Tesla Model Y ប្រភេទប្រើម៉ូទ័រអគ្គិសនី២ និងប៉ុង២ (Long Range Dual Motor All-Wheel Drive) មានតម្លៃចាប់ពី ៥២ ៩៩០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក។ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៨វិនាទី ហើយមានល្បឿនអតិបរមា ២១៧គីឡូម៉ែត្រក្នុងមួយម៉ោង និងមានចម្ងាយបើកបរ ៥០៩គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

អតិថិជនក៏អាចជ្រើសរើសយកប្រភេទ Performance ដែលមានតម្លៃចាប់ពី ៦០ ៩៩០ដុល្លារ។ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣,៥វិនាទី ហើយមានល្បឿនអតិបរមា ២៣៣គីឡូម៉ែត្រក្នុងមួយម៉ោង និងមានចម្ងាយបើកបរ ៥០៧គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

ដោយឡែក Model Y ប្រភេទ Base Model មានតម្លៃចាប់ពី ៣៩ ០០០ដុល្លារប៉ុណ្ណោះ ហើយមានចម្ងាយបើកបរ ៣៧០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mitsubishi Xpander Cross ឆ្នាំ២០២០ ជាឡានវ៉ែនខ្នាតតូច ធូរថ្លៃបំផុតមួយ

ក្រុមហ៊ុន Mitsubishi Motors Thailand បានដាក់លក់រថយន្តវ៉ែនខ្នាតតូចរបស់ខ្លួនម៉ូដែល Xpander Cross ជាផ្លូវការ នៅក្នុងប្រទេសថៃ ដោយមានតម្លៃមិនដល់ ១លានបាតឡើយ។

រថយន្ត Mitsubishi Xpander Cross ស៊េរីឆ្នាំ២០២០ ដែលផលិតនៅក្នុងប្រទេសឥណ្ឌូនេស៊ីនេះ មានតម្លៃ ៨៩៩ ០០០បាត ឬស្មើនឹង ២៨ ០០០ដុល្លារប៉ុណ្ណោះ។

Xpander Cross ថ្មី មានតួខ្លួនវែងជាង, ទទឹងធំជាង និងកម្ពស់ខ្ពស់ជាងម៉ូដែល Xpander ធម្មតា ដែលមានតម្លៃថោកជាង ៤០ ០០០បាត តែបំពាក់កៅអីអង្គុយ ៧ ដូចគ្នា។

Xpander Cross ប្រើម៉ាស៊ីនដូចគ្នា គឺចំណុះ ១,៥លីត្រ ប្រើសាំង មានកម្លាំង ១០៥ សេះ ប្រើប្រអប់លេខអូតូ ៤វគ្គ និងប្រព័ន្ធប៉ុងមួយវិលកង់មុខ។ វាជាគូប្រជែងរបស់រថយន្ត Honda BR-V នៅលើទីផ្សារប្រទេសថៃ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Peugeot ចង់ផលិតភីកអាប់ ប្រជែង Toyota និង Ford

ក្រុមហ៊ុនផលិតរថយន្តបារាំង Peugeot បានសហការណ៍ជាមួយក្រុមហ៊ុនចិន Changan ដើម្បីផលិតរថយន្តភីកអាប់ថ្មី ម៉ូដែល Landtrek ដើម្បីប្រជែងនឹង Toyota និង Ford។

រថយន្តភីកអាប់ Peugeot Landtrek មានប្រវែង ៥,៣៣ម៉ែត្រ ហើយមានប្រវែងពីកង់មុខទៅកង់ក្រោយ ៣,១៨ម៉ែត្រ។ ផ្នែកខាងក្នុងកាប៊ីនរបស់វា បានបំពាក់អេក្រង់ Touchscreen ទំហំ ១០អ៊ីង។

Landtrek មានបំពាក់ម៉ាស៊ីនចំណុះ ១,៩លីត្រ diesel-turbo មានកម្លាំង ១៥០សេះ ជាម៉ាស៊ីនរបស់ក្រុមហ៊ុន Isuzu ហើយប្រើប្រអប់លេខដៃ ៦វគ្គ និងមាន Option ជម្រើសប៉ុងពីរ 4WD ផងដែរ។

Peugeot អះអាងឲ្យដឹងថា Landtrek នឹងមានលក់នៅលើទីផ្សារអឺរ៉ុប ព្រមទាំងអាហ្វ្រិក និងអាមេរិកឡាទីនផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+