ផ្ទាំងផ្សាយពាណិជ្ជកម្ម

មានរបកគំហើញធំមួយសម្រាប់បច្ចេកវិទ្យាអាគុយលើរថយន្តអគ្គិសនី

របកគំហើញ​​អស្ចារ្យ​មួយ​ទាក់ទង​នឹង​បច្ចេកវិទ្យា​នៃ​អាគុយ​​រថយន្ត​ត្រូវ​បាន​លេច​មុខ​ឡើង​ ​ក្រោម​កិច្ច​សហការ​របស់​អ្នក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​ Samsung Advanced Institute of Technology ជា​មួយ​អ្នក​ស្រាវ​ជ្រាវ​នៅ​វិទ្យាស្ថាន​ Samsung R&D Institute Japan។

អ្នក​ស្រាវ​ជ្រាវ​បាន​​សាក​ល្បង​ដក​បន្ទះ​លោហៈ​លីចូម​ដែល​មាន​លើ​អាគុយ​ស្ងួត​ចេញ​ដោយ​ជំនួស​មក​វិញ​នូវ​បន្ទះ​កាបូន​ប្រាក់។ ​ក្រោម​ការ​សាក​ល្បង​នេះ គេ​អាច​ធ្វើ​ឲ្យ​អាគុយ​មាន​ទំហំ​ផ្ទុក​ធំ​ជាង​មុន មាន​វដ្ដ​ជីវិត​វែង​ជាង​មុន និង​បង្កើន​កម្រិត​សុវត្ថិភាព​ជា​រួម​ទាំង​អស់។

ជា​មួយ​របក​គំហើញ​នេះ​អាច​​ផ្ដល់​ចម្ងាយ​បើកបរ​ដល់​រថយន្ត​អគ្គិសនី​បាន​ប្រមាណ​ ៨០០ គីឡូម៉ែត្រ​ និង​មាន​វដ្ដ​ជីវិត​នៃ​ការ​សាក​ថ្ម​លើស​ពី ១ ពាន់​ដង។ នេះ​មាន​ន័យ​ថា​អាគុយ​រថយន្ត​អគ្គិសនី​គឺ​អាច​ប្រើ​ប្រាស់​បាន​លើស​ពី​ចម្ងាយ ៨០០ ០០០ គីឡូម៉ែត្រ​ឯណោះ។ អាគុយ​ប្រភេទ​នេះ​ដែរ ក៏​មាន​ល្បឿន​សាក​លឿន​ជាង​អាគុយ​​អ៊ីយ៉ុង​លីចូម​នា​ពេល​បច្ចុប្បន្ន​ផង​ដែរ។

យ៉ាងណាក្ដី​របក​គំហើញ​លើ​អាគុយ​ស្ងួត​នេះ គឺ​ត្រូវ​ប្រើ​ប្រាស់​ពេល​ច្រើន​ឆ្នាំ​ទៀត​ដើម្បី​អាច​ចូល​រោងចក្រ​ផលិត​ជា​ផ្លូវ​ការ​។ ប៉ុន្តែ​វា​នឹង​ជា​ផ្នែក​មួយ​ដែល​ក្រុមហ៊ុន​ផលិត​រថយន្ត​អាច​នឹង​ធ្វើ​ការ​អភិវឌ្ឍ​​យ៉ាង​យក​ចិត្ត​ទុក​ដាក់៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ferrari ផ្អាកការផលិតរថយន្តដល់ថ្ងៃទី ២៧ ខែមីនា

Ferrari បាន​ធ្វើ​ការ​ផ្អាក​ផលិតកម្ម​រថយន្ត​នៅ​រោងចក្រ​ Maranello និង Modena ​ក្នុង​ប្រទេស​អ៊ីតាលី ដែល​ចាប់​ផ្ដើម​អនុវត្តន៍​ភ្លាមៗ​រហូត​ដល់​ថ្ងៃ​ទី ២៧ ខែ​មីនា ព្រោះ​ក្ដី​ព្រួយ​បារម្ភ​ជុំវិញ​វីរុស​កូរ៉ូណា។

ក្នុង​សេចក្ដី​ថ្លែងការណ៍ Ferrari បាន​បញ្ជាក់​ថា​វីរុស​កូរ៉ូណា​ចាប់​ផ្ដើម​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សង្វាក់​ផលិតកម្ម​ផ្គត់ផ្គង់​របស់​ខ្លួន ដែល​មាន​ន័យ​ថា​មិន​អាច​​បន្ត​ការ​ផលិត​រថយន្ត​បាន​ទៀត​នោះ​ទេ។ ណា​មួយ​វីរុស​កូរ៉ូណា​កំពុង​វាយ​លុក​ខ្លាំង​ក្នុង​ប្រទេស​អ៊ីតាលី ដែល​មាន​ករណី​ឆ្លង​​លើស​ពី ១៧ ០០០ ករណី។

ការ​សម្រេច​ចិត្ត​បិទ​រោងចក្រ​របស់ Ferrari នេះ គឺ​​ក្រោយ​មួយ​ថ្ងៃ​មុន​ការ​ប្រកាស​បិទ​រោងចក្រ​ដែល​មាន​តែ​មួយ​គត់​របស់ Lamborghini ដែល​រោងចក្រ​នៅ​ Sant’Agata នឹង​​បញ្ឈប់​ការ​ផលិត​រហូត​ដល់​ថ្ងៃ​ទី ២៥ ខែ​មីនា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្លូវការហើយ រឿងហូលីវូត F9 ដែលអ្នកទាំងអស់គ្នារង់ចាំ ពន្យាដល់ឆ្នាំក្រោយ! (វីដេអូ)

ខណះពេលនេះពិភពលោកទាំងមូល បានកំពុងតែរងនូវជម្ងឺរាតត្បាត Covid-19 ឬ កូរ៉ូណា ដោយក្តីបារម្ភបំផុត។ មិនថាវិស័យយានយន្ត ឬផ្សេងទេ គឺអាចនិយាយបានថានៅគ្រប់វិស័យតែម្តង។ ក្នុងនោះផងដែរ យើងក៏សង្កេតឃើញថា ភាពយន្ត ហូលីវូតមួយចំនួនក៏ត្រូវបានពន្យាពេល ជាក់ស្តែងរឿងដែលបង្ហាញពីការបើកបរដ៏រន្ធត់ និងជក់ចិត្តបំផុត Fast & Furious 9 ឬហៅបានថា F9 ដែលម្នាក់ៗរង់ចំាទស្សនានៅខែឧសភា ឆ្នាំ២០២០ ខាងមុខនេះ នឹងត្រូវលើកយកទៅបញ្ចាំងនៅខែមេសា ឆ្នាំ២០២១វិញ។ វាជាការសោកស្តាយបំផុត ប៉ុន្តែយើងទាំងអស់គ្នាអាចយល់ពីស្ថានភាពនាពេលបច្ចុប្បន្ន ដោយសារជម្ងឺរាតត្បាតដ៏សាហាវនេះ។

ចឹងអ្នកទាំងអ់សគ្នាអាចមើល វីដេអូពាណិជ្ជកម្មលេងសិនទៅ!

ប្រភព៖ Google
ផ្ទាំងផ្សាយពាណិជ្ជកម្ម

តូយ៉ូតាប្រកាសលទ្ធផលជ័យលាភី គំនូររថយន្តក្នុងក្តីស្រម៉ៃថ្នាក់ជាតិលើកទី១៤ ដើម្បីបន្តរទៅប្រកួតនៅជប៉ុន

នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០​ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែល​ជា​ក្រុមហ៊ុនត្រូវបានទទួល​ស្គាល់នូវសិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខ លើផលិតផលយានយន្ដ និងគ្រឿងបន្លាស់ម៉ាក តូយ៉ូតា បានរៀបចំនូវកម្ម​វិធីប្រកាសលទ្ធផល និងប្រគល់រង្វាន់ជ័យលាភីថ្នាក់ជាតិនៃកម្មវិធី “ប្រកួតប្រជែងគូរគំនូររថយន្ត ក្នុងក្តីស្រមៃសម្រាប់ថ្ងៃអនាគតលើកទី១៤“ នៅផ្សារទំនើបអ៊ីអនម៉ល សែនសុខ ក្រោមអធិបតីភាពរបស់លោក ឧកញ៉ា គង់ នួន ប្រធាន    ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)  លោក ហ៊ីរ៉ូយ៉ូគិ អ៊ីតុ អគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ព្រមទាំងបុគ្គលិក ឪពុក​  ម្តាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ កុមារាកុមារីដែលជាម្ចាស់ជ័យលាភី ជាច្រើនទៀត។

តាមរយៈសុន្ទរកថារបស់លោក ហ៊ីរ៉ូយ៉ូគិ អុីតុ អគ្គនាយកក្រុមហ៊ុន បានបង្ហាញឲ្យដឹងថា សម្រាប់ការប្រកួតប្រជែងនាឆ្នាំនេះ ​​ក្រុមហ៊ុនទទួល​បាន​ផ្ទាំងគំនូរពីបេក្ខជនដែលដាក់​ពាក្យ​ចូល​រួមប្រ​កួតចំនួន ១០៦១ផ្ទាំង​ ដែល ប្រមូលបានពីការប្រកួតប្រជែងគូរគំនូរ នៅតាមសាលារដ្ឋ និងឯកជនផ្សេងៗ នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ដនានា ដែលនេះគឺជាលទ្ធផលមួយដែលគួរឲ្យភ្ញាក់ផ្អើល ហើយនេះក៏បញ្ជាក់ឲ្យឃើញកាន់តែច្បាស់ ផងដែរថា ក្មួយៗជំនាន់ក្រោយ កំពុងតែចូលរួមបង្កើតនូវអ្វីដែលថ្មី និងពោរពេញដោយការច្នៃប្រឌិតខ្ពស់សម្រាប់ថ្ងៃអនាគត តាមរយៈការគូរគំនូររថយន្ត​។

លោក ហ៊ីរ៉ូយ៉ូគិ អុីតុ អគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)

កម្មវិធីប្រកួតប្រជែងគូរគំនូរនេះ ត្រូវបានចាប់ផ្តើមរៀបចំឡើងតាំងពីខែធ្នូ​ ឆ្នាំ២០១៩​ រហូតដល់ ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ២០២០។ ​ក្នុងចំណោមរូបគំនូរទាំង ១០៦១ ផ្ទាំង​នេះ យើង​បាន​​​​​បែងចែក​ជាបីក្រុមអាយុរួមមាន៖ ​ក្រុមអាយុក្រោម ៨ឆ្នាំ មានចំនួន២២០ផ្ទាំង  ក្រុមអាយុ​​ពី៨-១១ឆ្នាំ មានចំនួន៤៤១ផ្ទាំង និងក្រុមអាយុ១២-១៥ឆ្នាំ មានចំនួន៤០០ផ្ទាំង។ ​​ក្រោយពី​គណៈ​កម្ម​ការបាន​​​ធ្វើការវាយតម្លៃ​លើរូប​គំនូរទាំងអស់ យ៉ាងសុក្រឹត និង ម៉ត់ចត់រួចមក យើងចម្រាញ់បានរូបគំនូរស្រស់ស្អាត និង មានអត្ថន័យល្អ ​ចំនួន​ ១៣​​ ផ្ទាំង ហើយក្នុងនោះផងដែរ រូបគំនូរចំនួន​៩ផ្ទាំង ​ដែលទទួល​បាន​​​ជ័យលាភីថ្នាក់ជាតិ នឹងត្រូវបញ្ជូន​ទៅ​ចូលរួម​ប្រកួត ថ្នាក់ពិភពលោកនៅប្រទេសជប៉ុន ជាមួយនឹងរូបគំនូរដែលជាប់ជ័យលាភីពីបណ្តាប្រទេសផ្សេងៗទៀត នៅអំឡុងខែមីនា ឆ្នាំ២០២១។ ចំណែកឯរូបគំនូរ ៣ផ្ទាំងផ្សេងទៀត ក៏ត្រូវបានជ្រើសរើសដោយថ្នាក់ដឹកនាំ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ឲ្យជាប់ជាផ្ទាំងគំនូរពិសេសនៅក្នុងប្រទេស   ហើយអ្វីដែលកាន់តែរំភើបទៀតនោះ រូបគំនូរ១ផ្ទាំងចុងក្រោយទៀត ត្រូវបានជ្រើសរើសដោយផ្ទាល់ពីលោក ​អគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ឲ្យជាប់ជាជ័យលាភីអគ្គនាយក ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ផងដែរ។

កុមារា  និងកុមារី ដែល​ទទួលបាន​ជ័យ​លា​​ភីនាពេលនេះ មានរាយនាមដូចតទៅ៖
រូបគំនូរជ័យលាភី ដែលត្រូវចូលរួមប្រកួតប្រជែងថ្នាក់ពិភពលោកនៅប្រទេសជប៉ុន

រូបគំនូរជ័យលាភី រៀបចំដោយក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)

ចំពោះជ័យលាភីថ្នាក់ពិភពលោករួមមាន មេដាយមាស មេដាយប្រាក់ មេដាយសំរិទ្ធ រង្វាន់ពិសេស ​​រង្វាន់ចុង​ក្រោយ និងរង្វាន់ផ្សេងៗជាច្រើនទៀត។​ អ្នកដែលទទួលជ័យលាភីថ្នាក់ពិភពលោក នឹងទទួលបានដំណើរ ទស្សនៈកិច្ច​ទៅកាន់​ប្រទេស​​ជប៉ុន​​រយៈពេល៥ថ្ងៃ ៤យប់ ដើម្បី​ចូលរួម​​ពិធី​ប្រគល់​រង្វាន់នៅខែសីហា ឆ្នាំ២០២១ ជាមួយនឹងឪពុក ឬម្តាយ ឬអាណាព្យាបាល ស្របច្បាប់មួយរូប។

រូបភាពនៃសកម្មភាពក្នុងកម្មវិធីទាំងស្រុង
រូបភាពនៃសកម្មភាពក្នុងកម្មវិធីទាំងស្រុង
រូបភាពនៃសកម្មភាពក្នុងកម្មវិធីទាំងស្រុង
រូបភាពនៃសកម្មភាពក្នុងកម្មវិធីទាំងស្រុង
រូបភាពនៃសកម្មភាពក្នុងកម្មវិធីទាំងស្រុង
រូបភាពនៃសកម្មភាពក្នុងកម្មវិធីទាំងស្រុង
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Range Rover SV ពិសេសនេះតម្លៃ ៣០ម៉ឺនដុល្លារ ប្រើពេលផលិតដល់ ៦ខែ

Land Rover បាន​​បញ្ឈប់​ការ​ផលិត​រថយន្ត​ Range Rover SV កាល​ពី​ឆ្នាំ​មុន​​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​រថយន្ត​ SUV ប្រណីត​ទ្វារ​ពីរ​ខក​ចិត្ត​បំផុត។ ប៉ុន្តែ​​ក្រុមហ៊ុន​​ឌីហ្សាញ Niels van Roij បាន​ផ្ដល់​ជីវិត​ជីវា​ដល់​រថយន្ត​នេះ​ជា​ថ្មី។

រថយន្ត​ Range Rover SV ផលិត​ដោយ​ក្រុមហ៊ុន​​ឌីហ្សាញ Niels van Roij នេះ​មាន​ឈ្មោះ​ថា​ Adventum Coupe ដែល​មាន​ការ​ឌីហ្សាញ​ដូច​ជា​រថយន្ត​ Range Rover SV ធម្មតា​ដែរ និង​មាន​បំពាក់​ម៉ាស៊ីន​ Supercharged ចំណុះ ៥,០ លីត្រ ៨ ស៊ីឡាំង កម្លាំង ៥២៥ សេះ។

តម្លៃ​សម្រាប់​រថយន្ត​ពិសេស​នេះ​គឺ​មាន​ចាប់​ពី​ប្រមាណ ៣០៣ ១៦៩ ដុល្លារ ដែល​មិន​ទាន់​គិត​​បញ្ចូល​អត្រា​ពន្ធ​នោះ​ទេ។ ​​ការ​ផលិត​រថយន្ត​នេះ​ប្រើ​ពេល​យ៉ាង​តិច​ ៦ ខែ ដែល​អាច​យូរ​ជាង​នេះ​ប្រសិន​បើ​មាន​ការ​កុម្ម៉ង់​ជា​ពិសេស​ពី​អតិថិជន៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីងាកមកផលិតម៉ាស់ ៥ លានម៉ាស់ក្នុងមួយថ្ងៃ

BYD ដែល​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​របស់​ចិន​ មាន​មូលដ្ឋាន​នៅ​ទីក្រុង​ Shenzhen បាន​ធ្វើ​ការ​ផ្លាស់​ប្ដូរ​មួយ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​​វីរុស​កូរ៉ូណា​ដែល​កំពុង​រាតត្បាត​ទូទាំង​ពិភពលោក។

ក្រុមហ៊ុន BYD បាន​សម្រេច​ចិត្ត​សាង​សង់​សង្វាក់​ផលិតកម្ម​ថ្មី​សម្រាប់​ការ​ផលិត​ម៉ាស់​មុខ ដែល​ចាប់​ផ្ដើម​​សាង​សង់​តាំង​ពី​ចុង​ខែ​មករា ដែល​នឹង​មាន​ទំហំ​ផលិត​ ៥ លាន​ម៉ាស់​ក្នុង​មួយ​ថ្ងៃ។ ក្រុមហ៊ុន​នេះ​ក៏​មាន​ផលិត​ទឹក​លាង​ដៃ​​ប្រមាណ​ ៣០ ម៉ឺន​ដប​ក្នុង​មួយ​ថ្ងៃ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Reuters។

ក្រុមហ៊ុន​នឹង​ផ្ដល់​ម៉ាស់​ការពារ​ដល់​បុគ្គលិក​របស់​ខ្លួន ហើយ​ក៏​ធ្វើ​ការ​ផ្គត់ផ្គង់​ដល់​ពលរដ្ឋ​ចិន​ក្នុង​ខេត្ត​ Hubei ដែល​ជា​ទី​កន្លែង​កំណើត​នៃ​ការ​ផ្ទុះ​ COVID-19៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនឡានកូរ៉េមួយ ជាប់ជាម៉ាកសុវត្ថិភាពបំផុត

Genesis បានដំណើរផ្លូវដ៏វែងឆ្ងាយមួយ ចាប់តាំងពីនៅជាម៉ូដែលមួយក្នុងក្រុមហ៊ុន Hyundai រហូតដល់បែកខ្លួន ក្លាយជាម៉ាកប្រណីតបំផុតមួយរបស់កូរ៉េ។

ថ្មីៗនេះ រថយន្ត Genesis G90 ស៊េរីឆ្នាំ២០២០ បានទទួលពានរង្វាន់ដ៏សំខាន់មួយ គឺ ពានរង្វាន់សុវត្ថិភាព Top Safety Pick+ ដែលជាពិន្ទុខ្ពស់បំផុតពីទីភ្នាក់ងារ Insurance Institute for Highway Safety (IIHS)។

មិនតែប៉ុណ្ណោះ សូម្បីតែរថយន្ត Genesis ម៉ូដែល G80 និង G70 ក៏ទទួលបានពានរង្វាន់សុវត្ថិភាពនេះដែរ ធ្វើឲ្យ Genesis ក្លាយជាម៉ាកតែមួយគត់ ដែលមានរថយន្តគ្រប់ម៉ូដែលទទួលបានពិន្ទុសុវត្ថិភាព Top Safety Pick+។

យ៉ាងណាមិញ គេរំពឹងថា រថយន្ត Genesis GV80 ដែលនឹងត្រូវចេញលក់នៅឆ្នាំក្រោយ ក៏នឹងទទួលបានពានរង្វាន់សុវត្ថិភាពនេះដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកមើលវីដេអូ Ford បង្អួតឡានអគ្គិសនី Mach-E បើក Drift លើទឹកកក (មានវីដេអូ)

ក្រុមហ៊ុន Ford កំពុងតែរវល់ជាមួយនឹងការធ្វើតេស្តចុងក្រោយបង្អស់លើរថយន្តអគ្គិសនី Mastang Mach-E របស់ខ្លួន មុនពេលចេញលក់ជាផ្លូវការ។

ថ្មីៗនេះ Ford បានបញ្ចេញវីដេអូមួយខ្សែ បង្ហាញឲ្យឃើញពីសមត្ថភាពបើក Drift លើទឹកកក របស់រថយន្ត Mastang Mach-E នេះ ក្រោមសីតុណ្ហភាព -៤០អង្សាសេ។

គួរឲ្យដឹងថា រថយន្ត Ford Mustang Mach-E មានតម្លៃចាប់ពី ៤៣ ៨៩៥ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក សម្រាប់ Base Model និងឡើងដល់ ៦០ ៥០០ដុល្លារ សម្រាប់ម៉ូដែល Mach-E GT៕

សូមទស្សនាវីដេអូខាងក្រោម៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Audi RS Q8 ឆ្នាំ២០២០ កម្លាំងជិត ៦០០សេះ ឯតម្លៃក៏មិនធម្មតា

ក្រុមហ៊ុន Audi បានប្រកាសតម្លៃលក់ជាផ្លូវការនៃរថយន្ត SUV កំពូលកម្លាំងរបស់ខ្លួនម៉ូដែល RS Q8 ស៊េរីឆ្នាំ២០២០ ដែលនឹងមានតម្លៃចាប់ពី ១១៣ ០០០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក។

រថយន្ត Audi RS Q8 ថ្មីនេះបំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ twin-turbo ទំហំ ៨ស៊ីឡាំង មានកម្លាំង ៥៩១សេះ។ វាប្រើប្រអប់លេខអូតូ ៨វគ្គ និងប្រព័ន្ធប៉ុងពីរ quattro AWD។ SUV នេះអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ៣,៧វិនាទី ហើយមានល្បឿនអតិបរមាដល់ ២០៥គីឡូម៉ែត្រក្នុងមួយម៉ោង។

ក្រៅពីនោះ RS Q8 ក៏មានបំពាក់លក្ខណៈពិសេសផ្សេងទៀត ដូចជា ប្រព័ន្ធចង្កូតវិលកង់ទាំង៤ all-wheel steering, ប្រព័ន្ធទប់លំនឹង active roll stabilization, ប្រព័ន្ធប៉ុង quattro sport rear differential, ប្រព័ន្ធបូម adaptive air suspension និង ហ្វ្រាំង carbon ceramic brake ផងដែរ។

ចំណែកឯកាប៊ីនខាងក្នុងវិញ វាបំពាក់កុងទ័រឌីជីថលទំហំ ១២,៣អ៊ីង, ប្រព័ន្ធសំឡេង Bang & Olufsen 3D Sound System ចំនួន ១៧គ្រាប់ និង ដៃចង្កូតស្បែក Valcona មកស្តង់ដារតែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំនួនលក់រថយន្តនៅអាមេរិក អាចធ្លាក់ចុះ ៩% ដោយសារ COVID-19 វាយលុក

វីរុសកូរ៉ូណាកំពុងបន្តរីករាលដាលនៅសហរដ្ឋអាមេរិក ដោយមានមនុស្សស្លាប់ចំណួន ៣៦នាក់ ហើយអ្នកឆ្លងដល់ទៅ ១ ២១៥នាក់ហើយ។

COVID-19 បានជះឥទ្ធិពលដល់ក្រុមហ៊ុន និងព្រឹត្តិការណ៍សំខាន់ៗមួយចំនួនរួចទៅហើយ ខណៈអ្នកវិភាគជឿជាក់ថា ក្រុមហ៊ុនលក់រថយន្តនឹងទទួលរងគ្រោះខ្លាំង។

អ្នកជំនាញបានរំពឹងថា ចំនួនលក់រថយន្តនៅសហរដ្ឋអាមេរិក អាចធ្លាក់ចុះ ៩% នៅឆ្នាំ២០២០ នេះ មកសល់ត្រឹមតែ ១៥,៥លានគ្រឿងប៉ុណ្ណោះ ខណៈកាលពីឆ្នាំ២០១៩ អាចលក់បាន ១៧,១លានគ្រឿង។

មិនតែប៉ុណ្ណោះ គេក៏រំពឹងថា ចំនួនលក់រថយន្តនៅទូទាំងពិភពលោកធ្លាក់ចុះពី ៩០,៣លានគ្រឿងក្នុងឆ្នាំ២០១៩ មកសល់ត្រឹមតែ ៨៤,៤លានគ្រឿងប៉ុណ្ណោះ នៅក្នុងឆ្នាំ២០២០ នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+