ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes-Benz ត្រៀមផលិតឡានអត់ប្រើសាំងដំបូងនៅថៃ

ក្រុមហ៊ុន Mercedes-Benz Thailand គ្រោងនឹងចាប់ផ្តើមសង្វាក់ផលិតកម្មក្នុងស្រុក នៃរថយន្តដំណើរការដោយថាមពលអគ្គិសនីសុទ្ធ ម៉ូដែល EQC របស់ខ្លួន នៅក្នុងឆ្នាំ២០២១ ខាងមុខនេះ បន្ទាប់ពីក្រុមហ៊ុនបានយល់ព្រមជាមួយក្រុមប្រឹក្សាវិនិយោគ (BoI) ក្នុងការនាំចូលផលិតផលដំបូង (EQC) ដែលនឹងត្រូវដាក់លក់នៅប្រទេសថៃក្នុងឆ្នាំនេះ។

រថយន្ត SUV អត់ប្រើសាំង Mercedes-Benz EQC នេះ នឹងត្រូវគេដាក់តាំងបង្ហាញនាខែមីនា ក្នុងកម្មវិធី Bangkok International Motor Show និងបើកឲ្យកក់ទុកតែម្តង។

យោងតាម ក្រុមប្រឹក្សាវិនិយោគ (BoI) បានឲ្យដឹងថា Mercedes-Benz បានស្នើសុំគម្រោងដើម្បីដំឡើងរថយន្តប្រភេទ Plug-in Hybrid ដែលមានតម្លៃ ៦០៧លានបាត និងរថយន្តអគ្គិសនី ដែលមានតម្លៃ ៣៤២លានបាត។

គួរឲ្យដឹងថា ស្ថិតក្រោមលក្ខខណ្ឌរបស់ក្រុមប្រឹក្សាវិនិយោគ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ត្រូវបានអនុញ្ញាតឲ្យនាំចូលរថយន្តអគ្គិសនីរបស់ខ្លួន (ចន្លោះពី ៥០០ ទៅ ៦០០គ្រឿង) ដោយមិនយកពន្ធនាំចូលឡើយ។ ពន្ធនេះមានតម្លៃស្មើនឹង ៨០% នៃតម្លៃប្រកាសរបស់រថយន្ត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្លែក! ឡាន Toyota Hilux ប្ដូរដាក់ម៉ាស៊ីន Mercedes ៨ស៊ីឡាំង

ម៉ាស៊ីន AMG Mercedes-Benz M156 គឺ​ជា​ប្រព័ន្ធ​ម៉ាស៊ីន​ដ៏​មាន​​សមត្ថភាព​ខ្លាំង​ក្លា​មួយ​របស់​ក្រុមហ៊ុន​អាល្លឺម៉ង់ ហើយ​ពេល​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​មួយ​នៅ​អាហ្វ្រិក​ខាង​ត្បូង​ ច្នៃ​វា​ដាក់​លើ​រថយន្ត Toyota Hilux។

ម៉ាស៊ីន AMG Mercedes-Benz M156 នេះ​គឺ​មាន​ចំណុះ ៦,២ លីត្រ ៨ ស៊ីឡាំង ដែល​អាច​បង្កើត​កម្លាំង​បាន​ ៦២២ សេះ ឯណោះ។ ក្រៅ​ពី​​មាន​កម្លាំង​ខ្លាំង​ហើយ​ ម៉ាស៊ីន ៦,២ លីត្រ​នេះ ក៏​បញ្ចេញ​សំឡេង​បាន​លាន់​រងំ​ ធ្វើ​ឲ្យ​ Hilux នេះ ជា​ Hilux ប្លែក​ដាច់​គេ​មួយ។

ក្រុមហ៊ុន​ដែល​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ម៉ាស៊ីន​លើ​រថយន្ត Hilux នេះ គេ​មិន​បាន​ដឹង​ច្បាស់​នោះ​ឡើយ ប៉ុន្តែ​លទ្ធផល​គឺ​អស្ចារ្យ​បំផុត។ ស្ដាប់​ពី​ខាង​ក្នុង​គឺ​ដូច​ជា​រថយន្ត C63 AMG អ៊ីចឹង​ដែរ ប៉ុន្តែ​នៅ​ពី​ចម្ងាយ​វិញ​គឺ​ដូច​ជា​ Hilux ដែល​មាន​កែច្នៃ​រូបរាង​ពិសេស៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកស្គាល់បណ្ដាញសង្គមមួយ ផ្ដាច់មុខសម្រេចអតិថិជន Rolls-Royce

នៅ​ពេល​នេះ​មាន​កម្មវិធី​ទូរសព្ទ​ Rolls-Royce មួយ​ ឈ្មោះ​ថា​ Whispers ជា​កម្មវិធី​មាន​សម្រាប់​តែ​អ្នក​ប្រើ​ប្រាស់​រថយន្ត Rolls-Royce ថ្មីៗ​ប៉ុណ្ណោះ។

កម្មវិធី Whispers នេះ​អនុញ្ញាត​ឲ្យ​អតិថិជន​​ដែល​សុទ្ធ​សឹង​តែ​ជា​អ្នក​មាន បុគ្គល​ល្បី តារា​ល្បី ធ្វើ​ការ​ចែក​រំលែក​ចំណង់​ចំណូល​ចិត្ត, ​ផលិតផល ឬ​ការ​គិត​រវាង​គ្នា​នឹង​គ្នា។ នេះ​បើ​ផ្អែក​តាម​ Rolls-Royce បាន​បញ្ជាក់។

តាម​ពិត​កម្មវិធី​នេះ​ត្រូវ​បាន Rolls-Royce បញ្ចេញ​ឲ្យ​អតិថិជន​មួយ​ចំនួន​ធ្វើ​ការ​សាក​ល្បង​ប្រើ​ប្រាស់​តាំង​ពី​ជាង ២ ឆ្នាំ​មុន ហើយ​ដោយ​សារ​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ទើប​មាន​ការ​បញ្ចេញ​ឲ្យ​ប្រើ​ប្រាស់​សម្រាប់​អ្នក​ទិញ​រថយន្ត Rolls-Royce ថ្មីៗ​គ្រប់​រូប ជា​ពិសេស​គឺ​អ្នក​នៅ​ចក្រភព​អង់គ្លេស, អឺរ៉ុប, មជ្ឈិមបូព៌ា និង​សហរដ្ឋអាមេរិក៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! មើលឡាន Porsche 918 Spyder ជាន់ដល់កុងទ័រ ៣៤៥គ.ម៉/ម៉ (មានវីដេអូ)

បើប្រៀបធៀបទៅនឹងរថយន្ត McLaren P1 និង Ferrari LaFerrari រថយន្ត Porsche 918 Spyder មានកម្លាំងខ្សោយជាង ហើយតម្លៃថោកជាង ប៉ុន្តែវានៅតែវាអាវុធដ៏អស្ចារ្យមួយ នៅលើផ្លូវត្រង់។

រថយន្តអាល្លឺម៉ង់ Porsche 918 Spyder នេះបំពាក់ម៉ាស៊ីន Hybrid ដោយគួបផ្សំរវាងម៉ាស៊ីន Naturally-aspirated ចំណុះ ៤,៦លីត្រ ទំហំ ៨ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនី២ មានកម្លាំង ៥៩៩សេះ។

មិនតែប៉ុណ្ណោះ ម៉ូទ័រអគ្គិសនីមួយសម្រាប់ដំណើរការកង់មុខ និងមួយសម្រាប់ដំណើរការកង់ក្រោយ។ ម៉ូទ័រអគ្គិសនីនៅកង់ក្រោយបង្កើតកម្លាំងបាន ១៥៤សេះ ខណៈខាងមុខមានកម្លាំង ១២៧សេះ។ សរុបមក 918 Spyder មានកម្លាំងរហូតដល់ទៅ ៨៧៧សេះ។

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលឡាន SUV របស់ Rolls Royce បួងចង្កូតបង្វិលខ្លួន ងាយដូចបកចេក (មានវីដេអូ)

កាលពីពេលថ្មីៗនេះ គេហទំព័រ Autocar បានយករថយន្ត Rolls Royce Cullinan ប្រភេទ Black Badge ដែលមានតម្លៃខ្ទង់សែនដុល្លារ យកទៅបើក Drift បួងចង្កូតបង្វិលខ្លួន (Donut) ដើម្បីចង់ដឹងថាវាអាចធ្វើបានឬអត់។

រថយន្ត SUV ដ៏ប្រណីតនេះបំពាក់ម៉ាស៊ីន twin-turbo ចំណុះ ៦,៧៥លីត្រ ទំហំ ១២ស៊ីឡាំង មានកម្លាំង ៥៩២សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ។

ថ្វីបើមានកម្លាំងខ្លាំងមែន ប៉ុន្តែតួខ្លួនរថយន្តនេះធំ ដោយមានប្រវែងសរុប ៥,៣ម៉ែត្រ ទទឹង ២,១ម៉ែត្រ និងប្រវែងពីកង់មុខទៅកង់ក្រោយ ៣,៣ម៉ែត្រ។ លើសពីនេះ វាមានទម្ងន់ដល់ទៅ ២ ៧៥៣គីឡូក្រាមឯណោះ។

ទោះបីជាដូច្នេះមែន ប៉ុន្តែ Rolls Royce Cullinan នៅតែអាចបើកបង្វិលខ្លួនបានដដែល។ ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលរូបរាងរថយន្តកម្លាំង ២០០០ សេះ របស់ក្រុមហ៊ុនអង់គ្លេស

ក្រុមហ៊ុន Lotus កំពុង​តែ​ខិតខំ​ក្នុង​ការ​អភិវឌ្ឍ​រថយន្ត Evija ដែល​ជា​រថយន្ត​អគ្គិសនី​ល្បឿន​លឿន​មួយ​ ដែល​ចង់​​បើក​ទំព័រ​ថ្មី​នៃ​ពិភព​រថយន្ត​ល្បឿន​លឿន និង​សាង​កិត្តិនាម​របស់​ម៉ាក​អង់គ្លេស​មួយ​នេះ​ក្នុង​សម័យ​ថ្មី​ផង​ដែរ។

Carwow បាន​មាន​ឱកាស​ប៉ះពាល់​រថយន្ត​ Evija ដែល​ដាក់​បង្ហាញ​នៅ​រោងចក្រ​ថ្មី​របស់​ក្រុមហ៊ុន​នៅ Norfolk ដោយ​​តាម​រយៈ​នេះ​អាច​ឲ្យ​ដឹង​មើល​ឃើញ​ច្បាស់ៗ កាន់​តែ​លម្អិត​អំពី​រថយន្ត​អគ្គិសនី​​ល្បឿន​លឿន​ដំបូង​របស់ Lotus។

រថយន្ត​នេះ​គឺមាន​ម៉ូទ័រ​អគ្គិសនី​ចំនួន​បួន ដែល​ទ្រាំទ្រ​ដល់​កង់​នីមួយៗ​នៃ​រថយន្ត អាច​ផលិត​កម្លាំង​បាន ១៩៧៣ សេះ។ ស្ទុះ​ពី ០-១០០ គ.ម/ម៉ ចំណាយ​ពេល​មិន​ដល់ ៣ នាទី ​ហើយ​អាច​ស្ទុះ​ពី ០-៣០០ គ.ម/ម៉ ក្នុង​ពេល​មិន​ដល់ ៩ វិនាទី និង​មាន​ល្បឿន​អតិបរមា​ ៣២០ គ.ម/ម៉។

អាគុយ​របស់​រថយន្ត​វិញ​គឺ​មាន​ទំហំ​ផ្ទុក ៧០ គីឡូវ៉ាត់​ម៉ោង ដែល​អាច​បើកបរ​បាន​ចម្ងាយ​ ៤០០ គីឡូម៉ែត្រ​ពេល​សាក​មួយ​ពេញ។ ពេល​ដោត​សាក​ជា​មួយ​ឆ្នាំង​សាក ៣៥០ គីឡូវ៉ាត់ វា​នឹង​អាច​សាក​ពេញ​ក្នុង​ពេល​មិន​ដល់ ២០ នាទី​ឡើយ។

Lotus នឹង​ផលិត​រថយន្ត Evija ត្រឹម ១៣០ គ្រឿង​ប៉ុណ្ណោះ ដោយ​មួយ​គ្រឿងៗ​មាន​តម្លៃ ២,៦ លាន​ដុល្លារ ជា​មួយ​ការ​ផលិត​គឺ​គម្រោង​ចាប់​​ផ្ដើម​ពី​​ត្រីមាស​ទី ៣ ឆ្នាំ​នេះ។ ទស្សនា​វីដេអូ​ខាង​ក្រោម ៖​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើល Ford F-150 សាកកម្លាំងជាមួយរថយន្ត SUV ចិន (វីដេអូ)

វីដេអូ​មួយ​មាន​ប្រភព​ពី​ប្រទេស​ចិន បាន​បង្ហាញ​អំពី​ការ​ប្រកួត​ប្លែក​ភ្នែក​មួយ ដោយ​រថយន្ត​ Haval H9 ត្រូវ​បាន​គេ​យក​សាក​ល្បង​ជា​មួយ​រថយន្ត​ជា​ច្រើន​ម៉ូដែល។ គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ​គឺ Ford F-150 ដែល​ជា​ភីកអាប់​មហា​កម្លាំង​មួយ។

គេ​មិន​ច្បាស់​ថា​ Ford F-150 នៅ​ក្នុង​វីដេអូ​ប្រើ​ប្រាស់​ម៉ាស៊ីន​អ្វី​នោះ​ទេ ប៉ុន្តែ​បង្ហាញ​ច្បាស់​ថា​វា​ជា​ប្រភេទ Four-Wheel Drive (ប៉ុង​ពីរ)។ គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​គឺ Haval H9 មិន​មាន​បញ្ហា​ក្នុង​ការ​អូស​ទាញ​ភីកអាប់​អាមេរិក​នោះ​ឡើយ។ ​មូលហេតុ​មិន​​ដឹង​ថា​មក​ពី​អ្វី​នោះ​ទេ ប៉ុន្តែ​កង់​របស់ F-150 ហាក់​ដូច​ជា​សឹក​ខ្លាំង​មែន។ ប៉ុន្តែ​បើ​ផ្អែក​​លើ​លក្ខណៈ​សម្បត្តិ​ H9 ប្រហែល​ជា​អាច​​អូសទាញ​បាន F-150 ពិត​មែន។

ក្នុង​វីដេអូ​ក៏​ឃើញ​មាន​​ការ​សាក​ល្បង​រថយន្ត Haval H9 ជា​មួយ Jeep Wrangler Unlimted ផង​ដែរ។ ទស្សនា​វីដេអូ​ខាង​ក្រោម ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Audi ចេញឡានអគ្គិសនី E-Tron S ថ្មី ប្រើម៉ូទ័រអគ្គិសនី៣ កម្លាំងជិត៥០០សេះ

Audi បានពង្រីកត្រកូល E-Tron ដែលជារថយន្តអគ្គិសនីរបស់ខ្លួន ដោយបន្ថែមម៉ូដែល S មួយទៀត ប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន ៣ ដោយ១បំពាក់នៅកង់មុខ និង ២ទៀតបំពាក់នៅកង់ក្រោយ។

តាមរយៈការប្រើប្រាស់ម៉ូទ័រអគ្គិសនីដល់ទៅ៣ នេះ អាចឲ្យ E-Tron S បង្កើតកម្លាំងបានរហូតដល់ទៅ ៤២៩សេះ ស្របពេលដែលម៉ូដែល E-Tron ធម្មតា មានកម្លាំងត្រឹម ៣៥៥សេះប៉ុណ្ណោះ។

មិនតែប៉ុណ្ណោះ រថយន្ត Audi E-Tron S មានមុខងារជំនួយកម្លាំង (Boost Function) ធ្វើឲ្យវាបង្កើនកម្លាំងបានដល់ ៤៩៦សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ៤,៥វិនាទី ហើយមានល្បឿនអតិបរមាដល់ ២១០គីឡូម៉ែត្រក្នុងមួយម៉ោង។ ក្រៅពីជួយឲ្យមានកម្លាំងខ្លាំង ម៉ូទ័រទាំង៣នោះ ក៏ជួយឲ្យរថយន្តកាន់តែមានលំនឹង និងមានសមត្ថភាពកាន់តែប្រសើរនៅពេលបើកលើផ្លូវកោង។

E-Tron S នឹងបំពាក់កញ្ចប់អាគុយអគ្គិសនីកម្លាំង ៩៥គីឡូវ៉ាត់ម៉ោង អាចសាកពី ៥% ទៅ ៨០% ប្រើពេលប្រហែល ៣០នាទីប៉ុណ្ណោះ ដោយប្រើប្រាស់កម្លាំងសាក ១៥០គីឡូវ៉ាត់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជម្រើសនៃការថែទាំរថយន្តបែបម្ចាស់វៃឆ្លាត

ទម្លាប់នៃការប្រើប្រាស់រថយន្តមានច្រើនប្រភេទ ប្រែប្រួលទៅតាម ទម្លាប់ និងចំណេះដឹងនៃម្ចាស់រថយន្តនីមួយៗ។ តើម្ចាស់រថយន្តវ័យឆ្លាតត្រូវស្វែងយល់ពីអ្វីខ្លះ ដើម្បីទទួលបានផលចំណេញកាន់តែច្រើនក្នុងការប្រើប្រាស់រថយន្តរបស់ពួកគាត់?

១. ការថែទាំត្រឹមត្រូវ​ តាមពេលវេលា និងភាពចំាបាច់ ៖ យោងទៅតាមការណែនាំផ្ទាល់ពីរោងចក្រតូយ៉ូតា អាយុកាល និងវិធីសាស្រ្តនៃការថែទាំគ្រឿងបន្លាស់មានច្រើនសណ្ឋាន គ្រឿងបន្លាស់ខ្លះអាចប្រើបានរហូត តែខ្លះទៀតត្រូវផ្លាស់ប្តូរតាមកាលកំណត់ និងកំរិតនៃការប្រើប្រាស់ផ្ទាល់តែម្តង។ ហើយខាងក្រោមនេះជា គ្រឿងបន្លាស់មួយចំនួនដែលគួរប្តូរ ឬថែទាំអោយបានញឹកញាប់៖

ប្រេងម៉ាស៊ីន តម្រងប្រេងម៉ាស៊ីន តម្រងម៉ាស៊ីនត្រជាក់ ស្បែកហ្រ្វាំង ប្រេងហ្វ្រាំង​​ ព្រមទាំងប្រេងប៉ុងជាដើម ដែលតម្រូវអោយយើងផ្លាស់ប្តូរ លាងសម្អាត​ ឬពិនិត្យមើលជាប្រចាំ ដើម្បីរក្សាដំណើរការនៃម៉ាស៊ីនរថយន្ត ក៏ដូចជាផាសុកភាពចំពោះអ្នកធ្វើដំណើរ។

២. ជ្រើសរើសផលិតផលសុទ្ធដែលណែនាំពីរោងចក្រ ៖ ជាទូទៅគ្រឿងបន្លាស់នៃរថយន្ត គឺយើងមិនអាចពិនិត្យថាពិតប្រាកដ ឬក្លែងក្លាយ ដោយការមើលនឹងភ្នែកទទេ ឬតម្លៃថ្លៃឬថោកនោះទេ។

ឧទាហរណ៍: ប្រេងម៉ាស៊ីន​ ជាទូទៅយើងមិនអាចមើលដឹងថាប្រេងនោះគួរប្រើជាមួយរថយន្តយើងឬក៏យ៉ាងណានោះទេ បន្ទាប់ពីប្តូរភ្លាមយើងក៏ពិបាកនឹងដឹងថាវាដំណើរការយ៉ាងម៉េចដែរនៅក្នុងម៉ាស៊ីន។ រហូតដល់ ៤-៥ខែ ឬមួយឆ្នាំក្រោយមកទើបយើងដឹង ហើយពេលខ្លះអាចនឹងយឺតពេល ព្រោះគ្រឿងបង្គុំនៃរថយន្តអាចនឹងមានបញ្ហារួចបាត់ទៅហើយ។

៣. ស្វែងរកអ្នកជំនាញពិតប្រាកដ ៖ បើទោះបីជាយើងបាន នាំយករថយន្តទៅថែទាំបានទៀតទាត់ ជ្រើសរើសតែគ្រឿងបន្លាស់ថ្លៃៗ ល្អក៏ដោយ តែបើអ្នកបច្ចេកទេស ឬជាងជួសជុលពុំមានជំនាញច្បាស់លាស់ នោះរថយន្តនៅតែបន្តមានបញ្ហា ឬការជួសជុលអាចនឹងចំណាយពេលយូរ និងថវិការទ្វេដងក៏មានដែរ។

ឧទាហរណ៍: យានដ្ឋានភាគមួយចំនួនពុំសូវបានជួប ឬជួសជុលរថយន្តទំនើបៗបច្ចេកវិទ្យាចុងក្រោយដែលទើបចេញ សូម្បីតែការប្តូរប្រេងម៉ាស៊ីនក៏ពួកគាត់ស្មានតាមតែទម្លាប់ដែរ ដូចជាកម្រិតប្រេងម៉ាស៊ីនជាដើម ហើយវាជាមូលហេតុធ្វើអោយមានការខ្វះឬលើសប្រេង ដែលអាចបណ្តាលអោយម៉ាស៊ីនដំណើរការមិនប្រក្រតី និងអាចមានបញ្ហាធំនៅថ្ងៃក្រោយ។

សរុបមក ជម្រើសដ៏ប្រសើរបំផុតនៃម្ចាស់រថយន្ត TOYOTA & LEXUS ទាំងអស់ (មិនថារថយន្តថ្មី ឬមួយទឹកនោះទេ) គួរតែជ្រើសរើសមកធ្វើសេវាកម្មនៅក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ព្រោះនៅទីនោះមាន យានដ្ឋានច្រើនកន្លែង  ត្រូវបានបំពាក់ទៅដោយឧបករណ៍ស្តង់ដារ អ្នកជំនាញច្បាស់លាស់ដែលមានការណែនាំផ្ទាល់ពីរោងចក្រ តូយ៉ូតា (ជប៉ុន) និងប្រើប្រាស់តែគ្រឿងបន្លាស់សុទ្ធ១០០%ព្រមជាមួយការធានាគុណភាព និងត្រៀមរួចជាស្រេចដើម្បីបម្រើសេវាកម្មជូនលោកអ្នក។

ហើយអ្វីដែលមិនអាចខ្វះបាន បើលោកអ្នកសង្ស័យថារថយន្តមានបញ្ហាកន្លែងណាមួយ លោកអ្នកគ្រាន់តែទំនាក់ទំនងមកកាន់ ០១៧ ២២២ ៣២១ នោះលោកអ្នកនឹងអាចទទួលបានការពិនិត្យប្រព័ន្ធសុវត្ថិភាពជាច្រើនចំនុច ដោយឥតគិតថ្លៃ ពីស្នាក់ការកណ្តាល (ទឹកថ្លា) ដែលមានទីតាំងតាមបណ្តោយមហាវិថី សហព័ន្ធរុស្សី កែងស្តុបទល់មុខមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ។

Tel: ០១៧ ២២២ ៣២១ / ០១៧ ២២២ ៨៥៧
Facebook     : https://www.facebook.com/toyotacambodiaaftersales
Website       : http://toyota.com.kh/en

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការនាំចេញរថយន្តនៅថៃ ធ្លាក់ចុះ ២០% មិនធ្លាប់មានក្នុងពេល ៩៣ខែ

ការនាំចេញរថយន្តរបស់ប្រទេសថៃក្នុងខែមករា ឆ្នាំ២០២០ នេះ មានចំនួនទាបបំផុតក្នុងរយៈពេល ៩៣ខែ សរុបត្រឹម ៦៥ ២៩៥គ្រឿង ធ្លាក់ចុះ ២០% បើប្រៀបធៀបនឹងឆ្នាំមុន ដោយសារតែសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន។ នេះបើយោងតាមតួលេខប្រចាំខែសម្រាប់ផលិតកម្ម ការលក់ និងការនាំចេញរថយន្តសម្រាប់ខែមករា ចេញផ្សាយដោយសហព័ន្ធឧស្សាហកម្មថៃ (FTI) កាលពីថ្ងៃព្រហស្បតិ៍។

លោក Surapong Paisitpatanapong អ្នកនាំពាក្យ FTI បានប្រាប់ឲ្យដឹងថា ការនាំចេញបានធ្លាក់ចុះនៅក្នុងតំបន់ភាគច្រើន រួមមាន អូសេអានីអាស៊ី អឺរ៉ុប អាមេរិកខាងជើង អាមេរិកកណ្តាល និងអាមេរិកខាងត្បូង។ ប៉ុន្តែការនាំចេញទៅមជ្ឈឹមបូព៌ាបានកើនឡើង កាលពីខែមុន ដោយមានរថយន្ត ១០ ៨១៨ កើន ២២,៤% ។

តម្លៃនាំចេញរថយន្តក្នុងខែមករា សរុបស្មើនឹងចំនួន ៣២,៣ ពាន់លានបាត ពោលគឺធ្លាក់ចុះជាងពីឆ្នាំមុន ២០,៩% ។ លោក Surapong បាននិយាយថា ការលក់ក្នុងស្រុកនៅខែមករា មានចំនួនសរុប ៧១ ៦៨៨ គ្រឿង ធ្លាក់ចុះ ៨,២%៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+