ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Chevrolet នៅថៃក្រោយចុះថ្លៃ សល់តម្លៃប៉ុន្មានខ្លះ?

ក្រុមហ៊ុន​រថយន្ត​ General Motors រំពឹង​ថា​នឹង​លក់​រថយន្ត​ប្រមាណ ៤ ទៅ ៥ ពាន់​គ្រឿង​ដែល​នៅ​សេសសល់​ឲ្យ​អស់​ពី​ស្តុក​ក្នុង​ប្រទេស​ថៃ ដោយ​មាន​ការ​ផ្ដល់​ការ​បញ្ចុះ​តម្លៃ​​រហូត​ដល់​​រាប់​សែន​បាត​ឯណោះ។

Captiva

តម្លៃ​លក់​រាយ​ថ្មី​នៃ​រថយន្ត​ Chevrolet ចំនួន​បី​ម៉ូដែល​រួម​មាន​ Captiva, Trailblazer និង Colorado ត្រូវ​បាន​ប្រកាស​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​ពី​សំណាក់​ក្រុមហ៊ុន Chevrolet Thailand ជា​ក្រុមហ៊ុន​​របស់ GM Thailand។

រថយន្ត​ Captiva មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៥០០ ០០០ បាត (ប្រមាណ ១៥ ៨៤៧ ដុល្លារ) ដែល​តម្លៃ​ពេល​នេះ​មាន​ចាប់​ពី ៤៩៩ ០០០ បាត ដល់ ៦៩៩ ០០០ បាត​ ដែល​ស្មើ​ប្រមាណ ១៥ ៨១៦ ដុល្លារ ដល់ ២២ ១៥៥ ដុល្លារ។

ចំណែក​រថយន្ត​ Trailblazer ចុះ​ថ្លៃ​ពី ១ ១៤៤ ០០០ បាត (ប្រមាណ ៣៦ ២៥៩ ដុល្លារ) មក​នៅ​ត្រឹម​ ៨៩៥ ០០០ បាត (ប្រមាណ ២៨ ៣៦៧ ដុល្លារ) និង​រថយន្ត​ Colorado ចុះ​​មក​នៅ ៦៥៥ ០០០ បាត (ប្រមាណ ២០ ៧៦០ ដុល្លារ) និង​ ៧៧៥ ០០០ បាត (ប្រមាណ ២៤ ៥៦៤ ដុល្លារ) ប៉ុណ្ណោះ។

គួរ​ដឹង​ថា​ General Motors បាន​លក់​រោងចក្រ​របស់​ខ្លួន​នៅ​ប្រទេស​ថៃ ​ទៅ​ឲ្យ​ក្រុមហ៊ុន​រថយន្ត​ចិន Great Wall Motors ​ទើប​នាំ​ឲ្យ​មាន​ការ​លក់​បញ្ចុះ​តម្លៃ​បែប​នេះ ដើម្បី​សម្អាត​ស្ដុក៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chevrolet ចេញលក់ឡានអគ្គិសនីដំបូងនៅចិន តម្លៃជាង ២ម៉ឺនដុល្លារ

រថយន្ត​ Chevrolet Menlo ដែល​ជា​រថយន្ត​អគ្គិសនី​ដំបូង​​របស់​ Chevrolet សម្រាប់​ប្រទេស​ចិន​បាន​ចេញ​លក់​នៅ​ប៉េកាំង​មុន​គេ ចាប់​ពី​ពេល​នេះ។

រថយន្ត​មាន​ចែក​ចេញ​ជា​ ៤ ប្រភេទ​ផ្សេង​គ្នា ដែល​មាន​តម្លៃ​ចន្លោះ​ពី ២២ ៧៤០ ដុល្លារ ទៅ ២៥ ៥៨៥ ដុល្លារ ក្រោយ​ពី​​មាន​ការ​​ជួយ​សម្រួល​ពី​រដ្ឋាភិបាល​ចិន​សម្រាប់​រថយន្ត​ដែល​ជួយ​បរិស្ថាន។ រថយន្ត​នេះ​ប្រើ​ប្រាស់​ប្រព័ន្ធ​អគ្គិសនី​ថ្មី ដែល​ដូច​គ្នា​នឹង​រថយន្ត Buick Velite 6 Plus ដែរ។ នោះ​គឺ​ម៉ូទ័រ​អគ្គិសនី​ចំនួន​មួយ ដែល​បង្កើត​កម្លាំង​បាន​ ១៤៨ សេះ ផ្គត់ផ្គង់​ថាមពល​ដោយ​អាគុយ​ដែល​មាន​ទំហំ ៥២,៥ គីឡូវ៉ាត់​ម៉ោង។

Chevrolet បាន​និយាយ​ថា​​កម្រិត​ស៊ី​ថាមពល​គឺ ១៣,១ គីឡូវ៉ាត់​​ម៉ោង​ក្នុង​ចម្ងាយ ១០០ គីឡូម៉ែត្រ ដែល​មាន​ន័យ​ថា​ Menlo អាច​ជិះ​បាន​ចម្ងាយ​ដល់​ទៅ ៤១០ គីឡូម៉ែត្រ ពេល​សាក​មួយ​ពេញ​។រឹត​តែ​ពិសេស​គឺ​ថាមពល​ថ្ម​អាច​សាក​ពី ០ ដល់ ៨០% ក្នុង​ពេល​ត្រឹម​តែ ៤០ នាទី ដោយ​ប្រើ​ប្រាស់​ឆ្នាំង​សាក​ល្បឿន​លឿន៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អ្នកថតរូបអាជីពម្នាក់ បញ្ចេញស្នាដៃថតរូបឡានមិនធម្មតា ដូចក្នុងរឿងហូលីវូត

@homePhotography™

រូបថតរថយន្តតូយ៉ូតាជាច្រើនសន្លឹក ត្រូវបានបង្ហោះជាមួយបច្ចេកទេសថតយ៉ាងស្ទាត់ជំនាញរបស់លោក Jerry Thai ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីប្រិយមិត្តបណ្តាញសង្គមហ្វេសប៊ុក ដោយសាររូបទាំងនោះបានបង្ហាញនូវរសជាតិថ្មីមួយទៀត ឬអាចនិយាយបានថាសម្រាប់ស្វាគមន៍រឿងរបស់ហូលីវូត F9 (Fast & Furious 9) ដែលនឹងចាក់បញ្ចាំងនៅខែមេសា ឆ្នាំ២០២០ ខាងមុខនេះ អញ្ចឹងដែរ។

@homePhotography™

គួរបញ្ជាក់ផងដែរថា លោកគឺជាម្ចាស់ហាងថត @home photography ដ៏ល្បីមួយប្រចាំប្រទេសកម្ពុជា។ ការថតនេះគឺអាចនិយាយបានថា ជាការបង្ហាញនូវបច្ចេកទេសថតរូបដោយប្រើប្រាស់ពន្លឺ និងភាពច្នៃប្រឌិតខ្ពស់។

@homePhotography™

រូបភាពទាំងនោះត្រូវបានបញ្ចេញនៅលើគណនីផ្ទាល់ខ្លួន និងទំព័រផ្លូវការរបស់ @homePhotography។ ចង់ដឹងយ៉ាងណាសូមទស្សនារូបភាពខាងក្រោមដែលមានរថយន្តតូយ៉ូតា Hilux Revo Rally និង Camry៖

@homePhotography™
@homePhotography™

ខាងក្រោមនេះជារូបភាពជាច្រើនទៀត៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជប៉ុនបង្កើតក្រុមពិសេសជួយដល់ឧស្សាហកម្មរថយន្ត ដែលរងការប៉ះពាល់ព្រោះវីរុសកូរ៉ូណា

ក្នុង​អំឡុង​ពេល​នៃ​ការ​ផ្ទុះ​នូវ​វីរុស​កូរ៉ូណា ប្រទេស​ជប៉ុន​គិត​ចង់​បង្កើត​ក្រុម​ពិសេស​មួយ ដែល​ជា​ការ​បង្កើត​ឡើង​រវាង​​ឧស្សាហកម្ម​រថយន្ត និង​រដ្ឋាភិបាល។

គោល​បំណង​គឺ​សម្រាប់​ក្រុមហ៊ុន​ផលិត​រថយន្ត និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទទួល​បាន​ជំនួយ និង​អាច​ឆ្លង​​ផុត​ការ​បង្អាក់​ដំណើរ​​ដែល​បណ្ដាល​មក​ពី​ការ​ផ្ទុះ​វីរុស។ ក្រុម​ការងារ​នឹង​ធ្វើ​ចែក​រំលែក​​ទាក់ទង​នឹង​ការ​​ជួយ​ជ្រោមជ្រែង​ដល់​ផ្នែក​ហិរញ្ញវត្ថុ និង​លក្ខខណ្ឌ​នានា។

ក្រុម​នេះ​​ក៏​នឹង​ត្រួត​ពិនិត្យ​មើល​ការ​វិវត្ត​ថ្មី និង​រៀប​ចំ​ការ​ទំនាក់​ទំនង ខណៈ​ដែល​ធ្វើ​ការ​ជា​មួយ​រដ្ឋាភិបាល​ជប៉ុន ក្នុង​គោល​ដៅ​ជួយ​ដោះ​ស្រាយ​បញ្ហា​ទាក់ទង​នឹង​​សង្វាក់​ផលិតកម្ម​ផ្គត់ផ្គង់។

ក្រុមហ៊ុន​រថយន្ត​ដូច​ជា Nissan បាន​រង​ផល​ប៉ះពាល់​ធ្ងន់​ដែល​ឈាន​ដល់​ការ​បិទ​សង្វាក់​ផលិតកម្ម នៅ​ Kyushu ភាគ​ខាង​លិច​ប្រទេស​ជប៉ុន​នា​ថ្ងៃ​ទី ១៤ និង ១៧ កុម្ភៈ ហើយ​ក៏​នឹង​ផ្អាក​ការ​ផលិត​នៅ​ថ្ងៃ​ទី ២៤ កុម្ភៈ​ដែរ។ ចំណែក Mazda, Honda, Mitsubishi និង Toyota វិញ​ក៏​បាន​ផ្អាក​ប្រតិបត្តិការ​មួយ​ចំនួន​នៅ​ចិន ដោយ​មិន​ទាន់​មាន​ការ​ផ្អាក​នៅ​ជប៉ុន​នៅ​ឡើយ​ទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Accord ជំនាន់ថ្មី ចេញលក់នៅជប៉ុន មានម៉ូទ័រអគ្គិសនីភ្លោះ

ក្រុមហ៊ុន Honda បាន​បញ្ចេញ​លក់​រថយន្ត​ Accord ជំនាន់​ថ្មី​ជា​ផ្លូវ​ការ​នៅ​ប្រទេស​ជប៉ុន ដោយ​មាន​តែ​ប្រភេទ​ម៉ាស៊ីន Hybrid ដែល​វា​មាន​ម៉ូទ័រ​អគ្គិសនី​ភ្លោះ ជា​ប្រភេទ​ផ្ដាច់​មុខ​សម្រាប់​ប្រទេស​ជប៉ុន។

ប្រភេទ​ពិសេស​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​ដាក់​ឈ្មោះ​ឲ្យ​ថា Honda Accord e:HEV ដែល​ម៉ូទ័រ​អគ្គិសនី​នេះ​ផលិត​កម្លាំង​បាន​​ ១៨១ សេះ ​​គួប​ផ្សំ​នឹង​ម៉ាស៊ីន​ VTEC ៤ ស៊ីឡាំង ចំណុះ ២,០ លីត្រ​ ដែល​ផលិត​កម្លាំង​បាន ១៤៣ សេះ។

រថយន្ត​ Honda Accord e:HEV នេះ​មាន​ដាក់​លក់​នៅ​ជប៉ុន​ក្នុង​តម្លៃ​ចាប់​ពី ៤ ,៦៥ លាន​​យេន​ ដែល​ស្មើ​នឹង​ប្រមាណ ៤១ ៥៣០ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes បញ្ជាក់ថា នឹងបង្ហាញឡានត្រកូល AMG ថ្មី ៣ម៉ូដែល

កម្មវិធី Geneva Motor Show នឹងមកដល់ក្នុងរយៈពេលមិនដល់ ២សប្តាហ៏ទៀតឡើយ ហើយ Mercedes នឹងបង្ហាញរថយន្តថ្មីចំនួន ៣ម៉ូដែល។

ក្រុមហ៊ុនមិនបានបង្ហាញច្រើនឡើយ តែបានបញ្ជាក់ថា នឹងបង្ហាញឡានម៉ូដែល E-Class ថ្មី, ឡាន Hybrid និងឡានត្រកូល AMG ៣ម៉ូដែលទៀត។

ក្នុងនោះ Mercedes ថា នឹងបង្ហាញ E-Class និង SUV ត្រកូល AMG ប៉ុន្តែមិនបានបញ្ជាក់ថាម៉ូដែលណាឡើយ។

ដោយឡែក រថយន្ត Hybrid វិញ ត្រូវគេរំពឹងថាជាប្រភេទ Plug-in Hybrid ហើយអាចជាម៉ូដែល CLA ឬ GLA។

លើសពីនេះទៅទៀត Mercedes ក៏នឹងបង្ហាញរថយន្តវ៉ែន Marco Polo ស៊េរីថ្មី និង Vision Avtr ទៀតផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chevrolet បញ្ជុះតម្លៃជិត១ម៉ឺនដុល្លារ លើឡានស្ព័រ ២៦០០គ្រឿង

បន្ទាប់ពីរថយន្តស្ព័រ Chevrolet Corvette Stingray ស៊េរីថ្មីឆ្នាំ២០២០ (C8) បានចូលសង្វាក់ផលិតកម្ម ឥឡូវនេះស៊េរីឆ្នាំ២០១៩ (C7)នៅសល់ជាច្រើនគ្រឿង កំពុងរង់ចាំនៅក្នុង Showroom នៅទូទាំងសហរដ្ឋអាមេរិក។

ប្រធានផ្នែកទីផ្សារ Chevrolet លោក Steve Majoros បានឲ្យដឹងថា នៅសល់រថយន្ត C7 ប្រហែល ២ ៦០០គ្រឿងទៀត កំពុងរង់ចាំម្ចាស់ថ្មី។

ដោយសារតែ C8 ជាម៉ូដែលថ្មីសន្លាង ឥឡូវនេះក្រុមហ៊ុន Chevrolet បានប្រកាសបញ្ចុះតម្លៃរថយន្ត C7 របស់ខ្លួនដល់ទៅ ៨ ៣៣៨ដុល្លារក្នុងមួយគ្រឿង។

គួរឲ្យដឹងថា រថយន្តស្ព័រអាមេរិក C8 ថ្មី បំពាក់ម៉ាស៊ីនចំណុះ ៦,២លីត្រ ទំហំ ៨ស៊ីឡាំង មានកម្លាំង ៤៩៥សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ ប្រភេទ dual-clutch អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ២,៩វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមាដល់ ១៩៥គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla Model 3 ជាស្ដេចឡានអគ្គិសនីនៅអឺរ៉ុបកាលឆ្នាំមុន

ចំនួនលក់រថយន្តថ្មីនៅអឺរ៉ុប​បាន​កើន​ឡើង​ដល់ ១៥ ៧៥៧ ៤១២ គ្រឿង កាល​ពី​ឆ្នាំ​មុន ដែល​ជា​លទ្ធផល​ល្អ​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ពេល​ជាង ១០ ឆ្នាំ​កន្លង​មក​នេះ។

ផ្អែក​តាម​តួ​លេខ​បាន​ពី JATO Dynamics វា​គឺ​ជា​កំណើន​រយៈពេល ៦ ឆ្នាំ​ជាប់​គ្នា ដោយ​លក់​បាន​លើស​ឆ្នាំ ២០១៨ ចំនួន ១៧១ ៤៥២ គ្រឿង។ ទីផ្សារ​រថយន្ត​ធំ​ជាង​គេ​គឺ​អាល្លឺម៉ង់ ចក្រភព​អង់គ្លេស និង​បារាំង ដែល​តាម​ពី​ក្រោយ​ដោយ​អ៊ីតាលី និង​អេស្ប៉ាញ។

គួរ​ដឹង​ថា​ក្នុង​ចំណោម​រថយន្ត​ថ្មី​ដែល​លក់​ចេញ មាន ២៨% គឺ​ជា​រថយន្ត​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​សុទ្ធ ដែល​វា​ស្មើ​នឹង​ ៣៥៦ ៣០០ គ្រឿង។ វា​គឺ​ជា​កំណត់​ត្រា​ថ្មី​សម្រាប់​រថយន្ត​អគ្គិសនី ហើយ​ JATO Dynamics បាន​លើក​សរសើរ​ Tesla Model 3 ដែល​នាំ​ឲ្យ​មាន​កំណើន​នេះ។

JATO Dynamics កត់​សម្គាល់​ថា​នៅ​ឆ្នាំ​ដំបូង​ក្នុង​ទីផ្សារ​អឺរ៉ុប រថយន្ត​ Model 3 ទទួល​បាន​ជោគជ័យ​ខ្លាំង ក្លាយ​ជា​រថយន្ត​ប្រើ​ថាមពល​អគ្គិសនី​សុទ្ធ​ដែល​លក់​ដាច់​ជាង​គេ។ អឺរ៉ុប​បាន​ទិញ​យក​រថយន្ត​នេះ​ជាង​ ៩៥ ០០០ គ្រឿង ធ្វើ​ឲ្យ​វា​ក្លាយ​ជា​រថយន្ត​ពេញ​និយម​លំដាប់​លេខ ៥១ នៅ​ទ្វីប​អឺរ៉ុប៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនបារាំងបង្ហាញរថយន្តភីកអាប់ដំបូងរបស់ខ្លួន

ក្រុមហ៊ុន​រថយន្ត​ Peugeot បាន​ឲ្យ​តម្រុយ​អំពី​ការ​ឈាន​ជើង​ចូល​ទីផ្សារ​រថយន្ត​ភីកអាប់​រយៈ​ប៉ុន្មាន​ឆ្នាំ​មក​ហើយ ដែល​ពេល​នេះ​ក្រុមហ៊ុន​សម្រេច​ចិត្ត​បង្ហាញ​រថយន្ត​ភីកអាប់​របស់​ខ្លួន​ជា​ផ្លូវ​ការ។

វា​ជា​ម៉ូដែល Landtrek ដែល​នឹង​ចេញ​លក់​មុន​គេ​នៅ​អាមេរិក​ឡាទីន និង​អាហ្វ្រិក​ មុន​នឹង​ចេញ​លក់​លើ​ទីផ្សារ​ផ្សេង​ទៀត។ រថយន្ត​នេះ​មាន​ជា​ប្រភេទ​មួយ​បាំង​ និង​ពីរ​បាំង​ ដែល​អាច​អូស​សណ្ដោង​ដល់ ១ តោន និង​ ១,២ តោន​សម្រាប់​ប្រភេទ​ខ្លះ។

រថយន្ត​នេះ​ដំណើរ​ការ​ដោយ​ម៉ាស៊ីន​​ម៉ាស៊ូត ១,៩ លីត្រ ឬ​ម៉ាស៊ីន​សាំង​ ២,៤ លីត្រ ប្រភេទ Turbocharged។ ម៉ាស៊ីន​ម៉ាស៊ូត​អាច​បង្កើត​កម្លាំង​បាន ១៤៨ សេះ ភ្ជាប់​នឹង​ប្រអប់​លេខ​ដៃ ៦ វគ្គ ដែល​មាន​កម្រិត​ស៊ី​ប្រេង ៧,៨ លីត្រ/១០០ គ.ម។

ចំណែក​ម៉ាស៊ីន​សាំង​បង្កើត​កម្លាំង​បាន ២០៧ សេះ អាច​ភ្ជាប់​នឹង​ប្រអប់​លេខ​ដៃ ៦ វគ្គ ឬ​ប្រអប់​លេខ​ស្វ័យប្រវត្តិ​ ៦ វគ្គ។ ចំពោះ​កម្រិត​ស៊ី​ប្រេង​​មិន​ទាន់​បាន​បង្ហាញ​នោះ​ទេ។ វា​​ទាំង​ពីរ​មាន​ជម្រើស​ប្រព័ន្ធ​បើកបរ​ប៉ុង​មួយ​ និង​ប្រព័ន្ធ​បើកបរ​ប៉ុង​ពីរ​ផង​ដែរ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Koenigsegg កម្លាំង ១៥០០សេះថ្មី ទំនងអាចបង្ហាញខ្លួននៅខែក្រោយ

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា Koenigsegg នឹងដាក់បង្ហាញរថយន្តរបស់ខ្លួនយ៉ាងហោចណាស់ ២ម៉ូដែល នៅក្នុងកម្មវិធី Geneva Motor Show នាខែមីនា។

បើតាមរូបថតមួយសន្លឹក ដែលបញ្ចេញដោយក្រុមហ៊ុន Koenigsegg បានបង្ហាញឲ្យឃើញ រថយន្តមិនតិចជាង ៥គ្រឿងទេ ស្ថិតនៅក្រោមក្រណាត់ខ្មៅ ដើម្បីត្រៀមបង្ហាញខ្លួន។

ក្នុងនោះដែរ រថយន្ត Koenigsegg ដែលត្រៀមបង្ហាញ មានមួយម៉ូដែលត្រូវហៅឈ្មោះ (codename) ថា KG12 ជារថយន្តទ្វារ២ តែអាចអង្គុយបាន៤នាក់។

តាមរបាយការណ៍ KG12 នឹងបំពាក់ម៉ាស៊ីនអគ្គិសនី គួបផ្សំនឹងម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ទំហំ ៣ស៊ីឡាំង ជាមួយបច្ចេកវិទ្យា FreeValve របស់ Koenigsegg និង ម៉ូទ័រអគ្គិសនីដ៏មានកម្លាំងខ្លាំងក្លាមួយ ដែលអាចបង្កើតកម្លាំងបានសរុបដល់ទៅ ១ ៥០០សេះឯណោះ។

រថយន្តខាងលើនេះនឹងត្រូវផលិតត្រឹមតែ ៣០០គ្រឿងប៉ុណ្ណោះ សម្រាប់ទីផ្សារទូទាំងពិភពលោក ជាមួយតម្លៃចាប់ពី ១,៥លានដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+