ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ាកឡាន ១០ នេះ ផ្ដល់ការឈឺក្បាលដល់ម្ចាស់តិចតួចជាងគេបំផុត

ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ​របស់​អាមេរិក JD Power បាន​បង្ហាញ​ចេញ​នូវ​ចំណាត់​ថ្នាក់​នៃ​ម៉ាក​រថយន្ត​គួរ​​អាច​ទុក​ចិត្ត​បាន​ជាង​គេ​ប្រចាំ​ឆ្នាំ ២០១៩ របស់​ខ្លួន។ ក្រុមហ៊ុន​បាន​ធ្វើ​វាស់​វែង​តួលេខ​នៃ​បញ្ហា​ដែល​អតិថិជន​រាយការណ៍​អំឡុង​ពេល​ ៩០ ថ្ងៃ​ដំបូង​នៃ​ការ​ប្រើ​ប្រាស់​រថយន្ត​ថ្មី​របស់​ពួក​គេ។

ខាង​ក្រោម​ជា​ម៉ាក​រថយន្ត​គួរ​ឲ្យ​ទុក​ចិត្ត​ជាង​គេ ផ្អែក​លើ​​ចំនួន​បញ្ហា​ដែល​បាន​រាយការណ៍​​ក្នុង​ចំណោម​រថយន្ត ១០០ គ្រឿង ៖

១០. Toyota ៖ ១០០ រថយន្ត​មាន ៩០ បញ្ហា

១០. Lexus ៖ ១០០ រថយន្ត​មាន ៩០ បញ្ហា

១០. Dodge ៖ ១០០ រថយន្ត​មាន ៩០ បញ្ហា

៧. Nissan ៖ ១០០ រថយន្ត​មាន ៨៦ បញ្ហា

៦. Chevrolet ៖ ១០០ រថយន្ត​មាន ៨៥ បញ្ហា

៥. Lincoln ៖ ១០០ រថយន្ត​មាន ៨៤ បញ្ហា

៤. Ford ៖ ១០០ រថយន្ត​មាន ៨៣ បញ្ហា

៣. Hyundai ៖ ១០០ រថយន្ត​មាន ៧១ បញ្ហា

២. Kia ៖ ១០០ រថយន្ត​មាន ៧០ បញ្ហា

១. Genesis ៖ ១០០ រថយន្ត​មាន ៦៣ បញ្ហា​​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ពីរប្រភេទពិសេសនេះគឺជាការលាគ្នាទៅកាន់ឡានភីកអាប់ Mercedes X-Class

ដោយ​សារ​តែ​ Mercedes-Benz បាន​បញ្ជាក់​ថា​នឹង​បញ្ចប់​ជីវិត​រថយន្ត​ X-Class នៅ​ចុង​ខែ​ឧសភា​ទៅ​ហើយ​នោះ ក្រុមហ៊ុន Carlex Design បាន​សម្រេច​ធ្វើ​ការ​លា​គ្នា​ជា​ចុង​ក្រោយ​ទៅ​ដល់​រថយន្ត​ភីកអាប់​នេះ។

ក្រុមហ៊ុន​ជំនាញ​កែ​រថយន្ត​របស់​ប៉ូឡូញ​នេះ បាន​ប្រកាស​ចេញ​ប្រភេទ​ពិសេស​ចំនួន​ពីរ​នៃ​រថយន្ត​ X-Class គឺ Off-Road Final Edition និង​ Extreme Final Edition ដែល​មាន​លេង​រូបរាង​ខាង​ក្រៅ​ប្លែក​បំផុត និង​ផ្លាស់​ប្ដូរ​គ្រឿង​បរិក្ខារ​ផ្នែក​ខាង​ក្នុង​ទៀត​ផង។

ចំណុច​ខុស​គ្នា​​​ដ៏​ធំ​រវាង​រថយន្ត​ពិសេស​ទាំង​ពីរ គឺ​​នៅ​លើ​រូបរាង​ខាង​ក្រៅ និង​ការ​ប្រើ​ប្រាស់​ពណ៌​ស្បែក​កៅអី​ខាង​ក្នុង​ ដោយ​ប្រភេទ Off-Road Final Edition មាន​ពណ៌​ក្រហម​ភ្លឺ ហើយ​ប្រភេទ Extreme Final Edition មាន​ពណ៌​ខ្មៅ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW បោះបង់ផែនការសងរោងចក្រនៅរុស្ស៊ី

Automative Logistics បាន​ឲ្យ​ដឹង​ថា​​ក្រុមហ៊ុន​ BMW នឹង​មិន​បើក​រោងចក្រ​នៅ​ប្រទេស​រុស្ស៊ី​ឡើយ ដោយ​សារ​ចរចា​ជា​មួយ​មន្ត្រី​រដ្ឋាភិបាល​មិន​ត្រូវ​គ្នា ជុំ​វិញ​ការ​លើក​លែង​ពិសេស​ផ្នែក​​អត្រា​ពន្ធ​សម្រាប់​រោងចក្រ។

បច្ចុប្បន្ន​នេះ​ BMW មាន​​ក្រុមហ៊ុន Avtotor ជា​ដៃ​គូ​ផលិត​ក្នុង​ស្រុក ដែល​ផលិត​រថយន្ត​ 3-series និង 5-series ប្រភេទ​ Sedan រួម​ទាំង​រថយន្ត​ SUV នៅ​ទីក្រុង​ ​Kaliningrad ប្រទេស​រុស្ស៊ី។ គួរ​រំលឹក​ថា​ផែនការ​នៃ​សាង​សង់​រោងចក្រ​ផលិត​ដោយ​​ផ្ទាល់​ខ្លួន​របស់ BMW ត្រូវ​បាន​លោក Stefan Teuchert នាយក​ប្រតិបត្តិ BMW Russia ប្រកាស​កាល​ពី​ឆ្នាំ ២០១៨។

​​ខណៈ​ដែល BMW បោះបង់​ចោល​គម្រោង​ការ​របស់​ខ្លួន ក្រុមហ៊ុន Daimler ដែល​ជា​គូ​ប្រជែង​បាន​បើក​រោងចក្រ​ Mercedes-Benz នៅ​ជិត​រដ្ឋធានី​មូស្គូ​កាល​ពី​ឆ្នាំ​មុន ដែល​​បាន​ក្លាយ​ជា​ម៉ាក​រថយន្ត​ប្រណីត​លក់​ដាច់​ជាង​គេ​នៅ​រុស្ស៊ី​ក្នុង​ឆ្នាំ ២០១៩ លក់​បាន ៤២ ០៤៦ គ្រឿង។ ចំណែក BMW ស្ថិត​នៅ​លេខ​ពីរ​ លក់​បាន​ ៤១ ៥២០ គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាំងនេះជាពណ៌សម្រាប់រថយន្ត Ford F-150 ស៊េរីឆ្នាំ ២០២១ ដែលប្ដូរការឌីហ្សាញថ្មី

នៅ​ពេល​នេះ​វិបសាយ​មួយ​បាន​បង្ហាញ​អំពី​ជម្រើស​ទាំង​អស់​សម្រាប់​រថយន្ត​ Ford F-150 ជំនាន់​ថ្មី​ជំនាន់​ទី ១៤ ដែល​មាន​ការ​ផ្លាស់​រូបរាង​ថ្មី ដោយ​ជឿជាក់​ថា​វា​នឹង​បង្ហាញ​ខ្លួន​នៅ​អំឡុង​ចុង​ឆ្នាំ ២០២០ នេះ។

ពណ៌​ទាំង​អស់​គឺ​មាន​ចំនួន ១៥ ដែល​មាន​ពណ៌​ខ្លះ​គេ​ធ្លាប់​ស្គាល់​ពី​មុន​មក និង​មាន​ពណ៌​ខ្លះ​គឺ​ថ្មី​តែ​ម្ដង។ ពណ៌​ទាំង ១៥ មាន​ដូច​ជា ៖

  • Antimatter Blue Metallic
  • Carbonized Gray Metallic (ដូច​ឃើញ​លើ​រថយន្ត​ Mustang Mach-E)
  • Space White Pearl
  • Oxford White
  • Star White Pearl
  • Race Red
  • Kodiak Brown Metallic
  • Stone Gray Metallic
  • Lucid Red Pearl
  • Smoked Quartz Metallic
  • Velocity Blue Metallic
  • Guard Metallic
  • Lead Foot Gray
  • Iconic Silver Metallic
  • Agate Black Metallic

ប្រភព​ជិត​ស្និទ្ធ​នឹង​ម៉ាក​រថយន្ត​ Ford បាន​ឲ្យ​ដឹង​ថា​រថយន្ត F-150 ស៊េរី​ឆ្នាំ ២០២១ នឹង​ចូល​រោងចក្រ​ផលិត​ចាប់​ពី​ខែ​កក្កដា​នេះ ជា​មួយ​នឹង​ពេល​វេលា​ចេញ​លក់​អាច​នឹង​នៅ​​រង្វង់​ខែ​កញ្ញា។

មក​ទល់​ពេល​នេះ​គេ​ដឹង​មិន​ច្រើន​ឡើយ​អំពី Ford F-150 ជំនាន់​ទី​ ១៤ ក្រៅ​តែ​ដឹង​ថា​វា​នឹង​មាន​ប្រភេទ​ម៉ាស៊ីន​ Hybrid ជា​លើក​ដំបូង បន្ទាប់​មក​នឹង​មាន​ជម្រើស​​ប្រើ​ថាមពល​អគ្គិសនី​សុទ្ធ​ដែល​អាច​នឹង​ចេញ​ ១ ឆ្នាំ​ក្រោយ​​ប្រភេទ Hybrid៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

៤ឆ្នាំទៀត Porsche នឹងឈប់ផលិត Macan ប្រើសាំង

ថ្មីៗនេះក្រុមហ៊ុន Porsche ទើបតែបានបញ្ចេញរថយន្តអគ្គិសនីដំបូងបង្អស់របស់ខ្លួនម៉ូដែល Taycan។ ជាមួយគ្នានេះ រថយន្ត Porsche Macan ក៏នឹងមានប្រភេទប្រើអគ្គិសនីសុទ្ធដែរ។

គេរំពឹងថា Porsche Macan EV នឹងបង្ហាញខ្លួននាឆ្នាំក្រោយ ហើយចេញលក់នៅឆ្នាំ២០២២ ឬ២០២៣ ប៉ុន្តែ Porsche ក៏បានដឹងដែរថា អតិថិជនជាច្រើនប្រហែលជាមិនទាន់ត្រៀមខ្លួន សម្រាប់ការផ្លាស់ប្តូរទៅប្រើរថយន្តអគ្គិសនីភ្លាមឡើយ។ ជាលទ្ធផល Porsche បានបញ្ជាក់ថា រថយន្ត Macan ប្រើសាំង និងអគ្គិសនី នឹងត្រូវលក់ជាមួយគ្នា។

យោងតាមគេហទំព័រ Car and Driver បានឲ្យដឹងថា Porsche នឹងបន្តលក់រថយន្ត Macan ប្រើសាំងយ៉ាងហោចណាស់ ៣ឆ្នាំទៀត ដែលមានន័យថា វានឹងមានតែ Macan EV សុទ្ធនៅត្រឹមឆ្នាំ២០២៤។

គួរឲ្យដឹងដែរថា Porsche Macan ប្រភេទប្រើសាំង ដែលបំពាក់ម៉ាស៊ីនចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង គឺជារថយន្តលក់ដាច់បំផុតរបស់ក្រុមហ៊ុន Porsche៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Ford Mustang Mach-E លក់នៅអឺរ៉ុប សាកភ្លើងមួយពេញ ជិះបាន៦០០គ.ម៉

ក្រុមហ៊ុន Ford នឹងបញ្ចេញរថយន្តអគ្គិសនីថ្មីចំនួន ១៨ម៉ូដែលនៅអឺរ៉ុប មុនដាច់ឆ្នាំ២០២០ នេះ ខណៈរថយន្តដំបូងបង្អស់គឺ Mach-E។

រថយន្ត Ford Mustang Mach-E ប្រភេទ Extended Range ដែលប្រើប៉ុងមួយវិលកង់ក្រោយ នឹងអាចបើកបរបានចម្ងាយ ៦០០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។ មិនតែប៉ុណ្ណោះ អាគុយរបស់វាក៏គាំទ្រការសាកភ្លើងល្បឿនលឿន ដោយសាកភ្លើងតាមរយៈខ្សែកម្លាំង ១៥០គីឡូវ៉ាត់ ត្រឹម១០នាទី អាចឡើងដល់ជិត ១០០គីឡូម៉ែត្រ។

យោងតាម Ford បានឲ្យដឹងថា Mustang Mach-E ប្រភេទ Extended Range ដែលប្រើប៉ុងមួយវិលកង់ក្រោយ គឺជាម៉ូដែលពិសេសនិយមបំផុតក្នុងចំណោម SUV អត់ប្រើសាំងរបស់ខ្លួន។

សូមបញ្ជាក់ថា នៅសហរដ្ឋអាមេរិក Mustang Mach-E មានចំនួន ៥ម៉ូដែល ដោយមានតម្លៃចាប់ពី ៤៣ ៨៩៥ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្វែងយល់អោយច្បាស់ ពីភ្លើងចរាចរណ៍ក្រហមតែអាចបត់បាន…

រូបភាព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ ថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជា ស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់ការិយាល័យចរាចរណ៍ផ្លូវគោក និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវអនុវត្តតាមដូចខាងក្រោម :

រូបភាព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

១. ភ្លេីងសញ្ញាចរាចរណ៍ពណ៌ ក្រហម រង្វង់មូលបែបនេះ (ដូច
បង្ហាញក្នុងរូបភាព ) លោកអ្នកអាចបត់ស្តាំបានដោយប្រុងប្រយ័ត្នខ្ពស់ ក្នុងករណីមិនមានឧបសគ្គនៅខាងមុខ ។

រូបភាព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

២. ភ្លេីងសញ្ញាចរាចរណ៍ដែលមានព្រួញពណ៌ ក្រហម បែបនេះ ( ដូចបង្ហាញក្នុងរូបភាព ) លោកអ្នកមិនអាចបត់ស្តាំបានទេ ទោះក្នុងករណីមិនមានឧបសគ្គនៅខាងមុខក៏ដោយ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mitsubishi គ្រោងលក់ឡាន Outlander សាកភ្លើងនៅថៃ ក្នុងឆ្នាំ២០២១

ក្រុមហ៊ុន Mitsubishi Motors Thailand គ្រោងចាប់ផ្តើមលក់រថយន្ត Outlander ប្រភេទ Plug-in Hybrid ដែលដំឡើងនៅប្រទេសថៃ ក្នុងខែមករា ឆ្នាំ២០២១ ខាងមុខនេះ។

រថយន្ត Mitsubishi Outlander ប្រើម៉ាស៊ីន Plug-in Hybrid គឺជាផ្នែកមួយនៃគម្រោង EV របស់រដ្ឋាភិបាលថៃ។ ក្រុមហ៊ុន Mitsubishi បានស្នើសុំលក់រថយន្តចំនួន ២ ប្រភេទ គឺ រថយន្ត Plug-in Hybrid និង រថយន្តអគ្គិសនីសុទ្ធ។

នាយកក្រុមហ៊ុនខាងលើ លោក Morikazu Chokki បានឲ្យដឹងថា ទីផ្សារប្រទេសថៃអាចល្អសម្រាប់រថយន្ត Outlander ប្រើម៉ាស៊ីន Plug-in Hybrid ព្រោះតែស្ថានីយ៍សាកភ្លើង មិនទាន់ដំឡើងបានទូទាំងប្រទេសនៅឡើយទេ។

យ៉ាងណាក៏ដោយ Mitsubishi គ្រោងលក់រថយន្តនេះឲ្យបាន ៣ ០០០គ្រឿងក្នុងមួយឆ្នាំ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota អាចនឹងចេញ GR Corolla កម្លាំងជិត ៣០០សេះ ប្រជែង Civic Type R

Toyota កំពុងតែត្រៀមខ្លួនបញ្ចេញម៉ូដែល GR លើរថយន្ត Corolla ដែលអាចនឹងបង្ហាញខ្លួនលើទីផ្សារ ក្នុងឆ្នាំ២០២៣ ខាងមុខនេះ។

រថយន្ត Toyota GR Corolla ទំនងអាចប្រើម៉ាស៊ីនដូច Toyota GR Yaris ដែរ គឺចំណុះ ១,៦លីត្រ Turbocharged ដែលអាចបង្កើតកម្លាំងរហូតដល់ទៅ ២៦៨សេះ។

ដូច្នេះ នៅពេលបង្ហាញខ្លួន GR Corolla នឹងក្លាយជារថយន្តប្រភេទ Hot-hatch ដែលនឹងប្រជែងជាមួយនឹង Honda Civic Type R, Hyundai i30 N, VW Golf R និង Ford Focus RS ជាដើម។

មិនតែប៉ុណ្ណោះ GR Corolla ទំនងនឹងប្រើប្រអប់លេខដៃ ៦វគ្គ មកស្តង់ដារតែម្តង។ ដូចដែល Corolla បច្ចុប្បន្នកំពុងប្រើគ្រោងឆ្អឹងថ្មី TNGA ដូច្នេះ Toyota គួរតែអាចធ្វើឲ្យ GR Corolla ក្លាយជារថយន្តដ៏អស្ចារ្យមួយមិនខាង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

CEO ថ្មីរបស់ក្រុមហ៊ុនរថយន្តបារាំង បានប្រាក់​បៀវត្ស ៦,៣លានដុល្លារ លើសអ្នកចាស់ ៥៧%

​នាយក​ប្រតិបត្តិ​ថ្មី​នៃ​ក្រុមហ៊ុន Renault គឺ​លោក​ Luca de Meo នឹង​ទទួល​បាន​ប្រាក់​បៀវត្ស​លើស​នាយក​ប្រតិបត្តិ​មុន​​លោក Thierry Bollore ជិត ៥៧%។

ផ្អែក​តាម​ការ​ឲ្យ​ដឹង​ពី​ក្រុមហ៊ុន Renault ផ្ទាល់ លោក de Meo នឹង​ទទួល​បាន​កញ្ចប់​ប្រាក់​បៀវត្ស​ប្រមាណ ៦,៣ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ដោយ​ក្នុង​នោះ​មាន​​ប្រាក់​ចំណូល​ជាក់​លាក់​គឺ​ប្រមាណ ១,៤២ លាន​ដុល្លារ​សម្រាប់​ឆ្នាំ​នេះ ជា​មួយ​ភាគ​ហ៊ុន​ Renault ចំនួន ៧៥ ០០០ ហ៊ុន។

លោក de Meo ត្រូវ​បាន​ចាត់​តាំង​ជា​នាយក​ប្រតិបត្តិ​ថ្មី​កាល​ពី​ចុង​ខែ​មុន ស្រប​ពេល​ដែល​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​បារាំង​នេះ ធ្វើ​ការ​ផ្លាស់​ប្ដូរ​​ថ្នាក់​ដឹក​នាំ​របស់​ខ្លួន៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+