ផ្ទាំងផ្សាយពាណិជ្ជកម្ម

រកឃើញរថយន្តទាំង ៩ ឈ្នះពាន “2020 Car Of The Year Awards” នៅអង់គ្លេស

ក្រុមអ្នកកាសែតមកពីស្ថាប័នចំនួន ២៩ផ្សេងៗគ្នា បានសម្រេចការបោះឆ្នោតជុំចុងក្រោយ ដើម្បីស្វែងរកអ្នកឈ្នះពានរង្វាន់ “2020 UK Car of the Year” នៅក្នុងប្រភេទចំនួន ៩ ខុសៗគ្នា។

នៅក្នុងនោះ មានតែរថយន្ត Porsche ប៉ុណ្ណោះ ដែលឈ្នះពានរង្វាន់ ២ប្រភេទខុសគ្នា ដោយរថយន្ត Porsche 911 ឈ្នះពាន “Best Cabriolet” និង Porsche Taycan ឈ្នះពាន “Best Performance”។

ក្រៅពីនោះក៏មានរថយន្តរបស់ក្រុមហ៊ុនកូរ៉េ Kia គឺម៉ូដែល e-Niro ឈ្នះពានរង្វាន់ “Best Crossover” ស្របពេលដែលពានរង្វាន់ “Best Small Hatch” បានទៅលើរថយន្ត Mazda3៕

ខាងក្រោមនេះគឺជារថយន្តដែលឈ្នះពាន់រង្វាន់ “2020 UK Car of the Year Winners” នៅក្នុងប្រភេទនិមួយៗ៖

Best Supermini – Renault Clio

Best Small Hatch – Mazda Mazda3

Best Executive – Tesla Model 3

Best Luxury – Bentley Flying Spur

Best Estate – BMW 3-Series Touring

Best Crossover – Kia e-Niro

Best Premium Crossover – Range Rover Evoque

Best Cabriolet – Porsche 911

Best Performance – Porsche Taycan

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Rolls-Royce កំពុងបញ្ចុះតម្លៃស្ងាត់ៗ លើរថយន្តរបស់ខ្លួន

បើ​តាម​ការ​ប្រទះ​ឃើញ​របស់ Cox Automative បាន​ឲ្យ​ដឹង​ថា​ Rolls-Royce ​នៅ​អាមេរិក​បាន​ធ្វើ​ការ​បញ្ចុះ​តម្លៃ​ជា​សម្ងាត់​លើ​រថយន្ត​ Dawn, Ghost និង Wraith របស់​ខ្លួន មាន​ទាំង​ស៊េរី​ឆ្នាំ ២០១៩ និង ២០២០ ដែល​ការ​បញ្ចុះ​តម្លៃ​នេះ​មិន​បាន​ផ្សព្វផ្សាយ​លើ​វិបសាយ​របស់​ Rolls-Royce ឡើយ។

សម្រាប់​រថយន្ត​ម៉ូដែល​ឆ្នាំ ២០១៩ ក្រុមហ៊ុន​បាន​ផ្ដល់​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ២០ ០០០ ដុល្លារ សម្រាប់​ម៉ូដែល Dawn Ghost និង Wraith។ ជា​មួយ​ការ​បញ្ចុះ​តម្លៃ​រថយន្ត Dawn ចុះ​ពី ៣៤៦ ៣០០ ដុល្លារ នៅ​ត្រឹម ៣២៦ ៣០០ ដុល្លារ។ ចំណែក​រថយន្ត Ghost ចុះ​ពី ៣១១ ៩០០ ដុល្លារ មក​នៅ​ ២៩១ ៩០០ ដុល្លារ ហើយ​រថយន្ត​ Wraith ចុះ​ពី ៣២០ ៥០០ ដុល្លារ មក​នៅ ៣០០ ៥០០ ដុល្លារ។

សម្រាប់​រថយន្ត​ស៊េរី​ឆ្នាំ ២០២០ វិញ​ទទួល​បាន​​បញ្ចុះ​តម្លៃ ១៥ ០០០ ដុល្លារ ដែល​មាន​សម្រាប់​ម៉ូដែល​ទាំង​បី​ដូច​គ្នា។ រថយន្ត​ Dawn មាន​តម្លៃ​ ៣៣១ ៣០០ ដុល្លារ, រថយន្ត Ghost មាន​តម្លៃ ២៩៦ ៩០០ ដុល្លារ និង​​រថយន្ត Wraith ពេល​ចុះ​រួច​សល់​តម្លៃ ២៨១ ៩០០ ដុល្លារ។ ការ​បញ្ចុះ​តម្លៃ​នេះ​ដែរ​មាន​ត្រឹម​ថ្ងៃ​ទី ៣១ ខែ​មីនា​ប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើល Land Rover Defender បញ្ចេញក្បាច់សាហាវៗ ក្នុងវីដេអូខ្លីថ្មីនៃរឿង James Bond

ខណៈ​ដែល​ Land Rover រៀប​ចំ​ក្នុង​ការ​ចាប់​ផ្ដើម​ការ​ដឹក​ជញ្ជូន​រថយន្ត​ Defender ជំនាន់​ថ្មី​ដល់​អតិថិជន ក្រុមហ៊ុន​បាន​បង្ហាញ​នូវ​វីដេអូ​ពាណិជ្ជកម្ម​ថ្មី​ខ្លី​មួយ​បង្ហាញ​អំពី​ក្បាច់​អស្ចារ្យ​ជា​ច្រើន​របស់​រថយន្ត។

វីដេអូ​ពាណិជ្ជកម្ម​នេះ​នឹង​ត្រូវ​ចាក់​ផ្សាយ​​ពេញ នៅ​ថ្ងៃ​ទី ២០ ខែ​មីនា ដែល​ត្រូវ​បាន​ផ្សាយ​ខ្លះៗ​ជា​មុន​លើ YouTube បង្ហាញ​អំពី​ក្បាច់​ជា​ច្រើន​​ធ្វើ​ឡើង​ដោយ​​រថយន្ត​ Defender ក្នុង​ខ្សែ​ភាពយន្ត​ James Bond វគ្គ​ចុង​ក្រោយ ដែល​មាន​ចំណង​ជើង​ថា “No Time To Die”។ បញ្ជាក់​ថា​វីដេអូ​នេះ នឹង​មិន​​មែន​ជា​អ្វី​ដែល​អ្នក​នឹង​ឃើញ ​​ចាប់​ពី​ខែ​មេសា ឆ្នាំ ២០២០ ពេល​ភាព​យន្ត​ចាប់​ផ្ដើម​ចាក់​ផ្សាយ​នោះ​ឡើយ។

ការ​បង្ហាញ​សមត្ថភាព​ទាំង​នេះ តាម​ពិត​គឺ​ជា​ការ​ហាត់​សម​សម្រាប់​វគ្គ​ដេញ​តាម​ក្នុង​ឈុត​មួយ​នៃ​ភាព​យន្ត។ ប៉ុន្តែ​យ៉ាងណា​វា​បាន​បង្ហាញ​អំពី​ភាព​អស្ចារ្យ​របស់ Land Rover Defender ពេល​បើកបរ​លើ​ស្ថានភាព​ផ្លូវ​ជា​ច្រើន​ប្រភេទ។ ទស្សនា​វីដេអូ​ដូច​ត​ទៅ ៖​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលរូបប៉ុណ្ណឹងហើយ! មកដឹងពីលក្ខណៈពិសេសទៀត រឹតតែចង់បានរថយន្តនេះ

REVIEW+: ថ្ងៃនេះ ទាន់ក្តៅៗ ខ្ញុំសូមធ្វើការ Review រថយន្ត MG RX8 Deluxe 2020 ដែលជារថយន្តលក្ខណៈគ្រួសារ ៧កៅអី ប្រើប្រាស់កេឡេកង់ ៤ (ប៉ុង ២) និងប្រណិតផងដែរ។ យ៉ាងណាមិញរថយន្តនេះក៏ទើបនឹងមកដល់ព្រះរាជាណាចក្រកម្ពុជាក្តៅៗនេះឯង។ រថយន្តនេះផ្តល់នូវភាពទាក់ទាញខ្លាំងនៅផ្នែកខាងក្រៅ ដែលមានទំហំធំមធ្យម ឬយើងអាចនិយាយម្យ៉ាងទៀតថាជាលក្ខណៈ Mid-SUV។

ផ្នែកខាងមុខរចនារំលេចដោយចង្កៀងមុខអំពូលប្រភេទ LED អមជាមួយក្រូម៉េទឹកប្រាក់ ផ្តល់ភាពទាក់ទាញខ្លាំងបំផុត ជាពិសេសអ្វីដែលខ្ញុំស្រលាញ់បំផុតនោះគឺវាស៊ីជាមួយនឹងរថយន្តពណ៌ខ្មៅនេះតែម្តង។ ចំនែកចង្កៀងកាត់អ័ព្ទវិញ គឺទាក់ទាញមែនទែន ដោយសារមានអំពូល LED ចំនួន ៤គ្រាប់តែម្តង។ ​បន្ថែមជាមួយប្រព័ន្ធសុវត្ថិភាពទៀតនោះ គឺមានសេនស័រ ៤គ្រាប់នៅខាងមុខផងដែរ។

រថយន្តនេះប្រើប្រាស់ថាសកង់ (យ៉ាន់) រចនាជា ២ ពណ៌ បែបស្ព័រ ទំហំរហូតដល់ ២០ អុីញឯនោះ។

ផ្នែកខាងក្រោយ រំលេចដោយអំពូលប្រភេទ LED យ៉ាងស្រទន់ និងអំណាចបំផុត។ ខ្ញុំមិនបាច់និយាយច្រើនទេ ត្រឹមរូបភាពក៏ប្រិយមិត្តរបស់ខេមបូអូ អាចមានអារម្មណ៌ហើយ មែនអត់? ហើយក៏មានសេនស័រចំនួន ៤ គ្រាប់ និងផ្តល់សុវត្ថិភាពខ្ពស់សំរាប់ការចូលចំណត។

យ៉ាងណាមិញខ្ញុំសូមធ្វើការសង្ខេប និងបង្ហាញរូបភាពជាមួយនឹងការពន្យល់ខាងក្រោមផងដែរ៖

ប្រើប្រាស់សោឆ្លាតវ៉ៃ រីឯកៅអីផ្នែកខាងមុខទាំង ២ ប្រើប្រាស់ថាមពលអេឡិចត្រូនិច និងមានមា៉ស៊ីនត្រជាក់នៅកៅអីផងដែរ
ជម្រើសពណ៌ខាងក្នុងត្រូវនឹងអ្វីដែលប្រទេសយើងស្រលាញ់ភាគច្រើន
បច្ចេកវិទ្យាសាកថ្មទូរស័ព្ទ ដោយឥតខ្សែ (Wireless phone charging)

 

ដំបូលខាងលើបើកលក្ខណៈ Panoramic
ប្រព័ន្ធកំណត់ការបើកបរ និងប្រព័ន្ធកំណត់ស៊ីតុណ្ហភាពកៅអី

តើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរ? បើចាប់អារម្មណ៌អាចធ្វើការសាកសួរជាមួយក្រុមហ៊ុនផ្ទាល់ ទាំងតម្លៃ ក៏ដូចជាលក្ខណៈពិសេសផ្សេងៗទៀត Tel: ០៧៨ ៧៧៧ ៦២៨។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Fit រូបរាងថ្មីចេញលក់នៅជប៉ុន តម្លៃប្រហែល ១៤ ០០០ ដុល្លារ

ជប៉ុន​គឺ​ជា​ទីផ្សារ​ដំបូង​ក្នុង​ពិភពលោក​ដែល​​អាច​ទិញ​រថយន្ត​ Honda Fit ជំនាន់​ថ្មី​ ជិះ​មុន​គេ។ រថយន្ត​ Honda Fit ជំនាន់​ទី​បួន​មាន​លក់​ចាប់​ពី​ថ្ងៃ​ទី ១៤ ខែ​កុម្ភៈ ដោយ​មាន​ចែក​ចេញ​ជា​ ៥ កម្រិត​ និង​មាន​ជម្រើស​ម៉ាស៊ីន​ចំនួន​ពីរ។

រថយន្ត​ប្រភេទ​នីមួយ​អាច​ប្រើ​ប្រាស់​ម៉ាស៊ីន ១,៣ លីត្រ ៤ ស៊ីឡាំង ឬ​ប្រភេទ Hybrid ដែល​មាន​ជម្រើស​បើកបរ​វិល​កង់​ពីរ​ផង​ដែរ។ ប្រភេទ​ទាប​ជាង​គេ​អាច​បង្កើត​កម្លាំង​បាន ៩៨ សេះ ដែល​​ជិះ ១០០ គីឡូម៉ែត្រ​ស៊ី​ប្រេង​ប្រមាណ ៤,៩ លីត្រ។

ចំណែក​ប្រភេទ Hybrid វិញ អាច​បង្កើត​កម្លាំង​បាន​ ១០៧ សេះ ស្មើ​នឹង ៨០ គីឡូវ៉ាត់​ ដែល​ ១០០ គីឡូម៉ែត្រ​ស៊ី​ប្រេង​ត្រឹម ៣,៥ លីត្រ​ប៉ុណ្ណោះ។

តម្លៃ​លើ​ទីផ្សារ​ប្រទេស​ជប៉ុន​គឺ​មាន​ចាប់​ពី​​ប្រមាណ ១៤ ១៨០ ដុល្លារ ​សម្រាប់​ប្រភេទ​សាំង​ធម្មតា​ ចំណែក​ប្រភេទ Hybrid វិញ​គឺ​មាន​តម្លៃ​ចាប់​ពី​ប្រមាណ ១៨ ១៨៥ ដុល្លារ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាំងនេះជាឡានថ្មីផ្ដល់សុវត្ថិភាពខ្ពស់បំផុតនៅអាមេរិក

វិបសាយ​រថយន្ត​ Carbuzz បាន​បង្ហាញ​ចេញ​ឈ្មោះ​រថយន្ត​ដែល​អាច​ផ្ដល់​សុវត្ថិភាព​ខ្ពស់​បំផុត​ដល់​អ្នក​បើកបរ​ ក្រោយ​ឆ្លង​កាត់​ការ​ធ្វើ​តេស្ត​របស់​វិទ្យាស្ថាន​សុវត្ថិភាព​ផ្លូវ​ថ្នល់​របស់​អាមេរិក​ហៅ​កាត់​ IHS។ មាន​ចែក​ចេញ​ជា​ពីរ​ផ្នែក​គឺ Top Safety Pick+ ដែល​ផ្ដល់​សុវត្ថិភាព​ខ្ពស់​បំផុត និង Top Safety Award ផ្ដល់​សុវត្ថិភាព​បន្ទាប់។

រថយន្ត​ជាប់​ឈ្មោះ​ Top Safety Pick+ ឆ្នាំ ២០២០

  • Acura RDX

• Audi A6

• Cadillac XT6

• Genesis G70

• Genesis G80

• Honda Insight

• Hyundai Nexo

• Lexus ES

• Lexus NX

• Mazda 3 sedan and hatchback

• Mazda 6

• Mazda CX-3

• Mazda CX-5 (មាន automatic emergency braking)

• Mercedes-Benz C-class sedan (មាន automatic emergency braking)

• Mercedes-Benz GLE-class (មាន automatic emergency braking)

• Nissan Maxima

• Subaru Crosstrek Hybrid

• Subaru Forester

• Subaru Legacy

• Subaru Outback (ផលិតបន្ទាប់ពីខែតុលាឆ្នាំ ២០១៩)

• Tesla Model 3

• Toyota Camry

រថយន្ត​ជាប់​ឈ្មោះ​ Top Safety Pick ឆ្នាំ ២០២០

  • Audi A7

• Audi Q8

• BMW 3 Series

• Chevrolet Equinox

• Ford Edge

• Ford Escape

• Honda Accord

• Honda Civic coupe, sedan, hatchback (លើកលែងតែType R)

• Honda CR-V

• Hyundai Elantra, Elantra GT(មាន automatic emergency braking)

• Hyundai Kona (មាន automatic emergency braking)

• Hyundai Palisade

• Hyundai Santa Fe

• Hyundai Sonata

• Hyundai Tucson

• Hyundai Veloster (មាន automatic emergency braking)

• Kia Forte (មាន automatic emergency braking)

• Kia Sorrento (មាន automatic emergency braking)

• Kia Soul (មាន automatic emergency braking)

• Kia Sportage

• Kia Stinger (មាន automatic emergency braking)

• Kia Telluride

• Lexus RX

• Lexus UX

• Lincoln Corsair

• Mazda CX-9 (មាន automatic emergency braking)

• Nissan Altima (មាន automatic emergency braking)

• Subaru Ascent

• Subaru Crosstrek (មាន automatic emergency braking)

• Subaru Impreza, WRX (មាន automatic emergency braking)

• Toyota Corolla sedan និង hatchback (មាន automatic emergency braking)

• Toyota RAV4

• Volkswagen Tiguan

• Volvo S60

• Volvo XC40

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំនួនលក់ឡាននៅចិនធ្លាក់ចុះ ១៨% ដោយសារវីរុសកូរ៉ូណា ហើយអាចធ្លាក់ចុះជាងនេះទៀត

ទីផ្សារលក់រថយន្តចិនបានចាប់ផ្តើមទទួលរងផងប៉ះពាល់ ដោយសារតែវីរុសកូរ៉ូណា ខណៈចំនួនលក់នៃរថយន្តក្នុងស្រុកបានធ្លាក់ចុះខ្លាំង។

យោងតាមសមាគមន៍ China’s Association of Automobile Manufacturers បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តធំៗនៅប្រទេសចិន លក់រថយន្តមិនបាន ២លានគ្រឿងផងនៅទូទាំងប្រទេស កាលពីខែមុន ធ្លាក់ចុះ ១៨% បើប្រៀបធៀបទៅនឹងខែមករា ឆ្នាំ២០១៩។

សមាគមន៍ខាងលើបានអះអាងថា វីរុសកូរ៉ូណា គឺជាមូលហេតុដ៏សំខាន់មួយនៃការធ្លាក់ចុះចំនួនលក់ ក្នុងខែមករា ហើយព្រមានថាចំនួនលក់អាចនឹងធ្លាក់ចុះខ្លាំងជាងនេះទៀត ក្នុងខែកុម្ភៈ។

គួររំលឹកឲ្យដឹងថា រោងចក្រផលិតរថយន្តធំៗជាច្រើននៅទូទាំងប្រទេសចិន បាននាំគ្នាបិទទ្វារបណ្តោះអាសន្ន ក្នុងមួយរយៈពេលចុងក្រោយនេះ ដោយសារតែវីរុសកូរ៉ូណា ខណៈខ្លះបានបើកទ្វារវិញ ប៉ុន្តែមិនធ្វើការពេញម៉ោងដូចមុនឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Aston Martin ចេញឡានស្ព័រ Vantage Roadster បើកដំបូលថ្មី ឆ្នាំ២០២០

ក្រុមហ៊ុន Aston Martin បានបញ្ចេញរថយន្តស្ព័របើកដំបូលថ្មី ម៉ូដែល Vantage Roadster ស៊េរីឆ្នាំ២០២០ ជាផ្លូវការ។

រថយន្ត Aston Martin Vantage Roadster នេះ បំពាក់ដំបូលក្រណាត់ទន់ ដែលអាចបើក ឬបិទក្នុងរយៈពេលត្រឹមតែ ៧វិនាទីប៉ុណ្ណោះ។ បើប្រៀបធៀបជាមួយគូប្រជែងរបស់វា ដូចជា Porsche 911 Cabriolet ប្រើពេល ១២វិនាទី និង Mercedes-AMG GT Roadster ប្រើពេល ១១វិនាទី។

រថយន្តស្ព័ររបស់ចក្រភពអង់គ្លេសនេះ បំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ twin-turbo ទំហំ ៨ស៊ីឡាំង មានកម្លាំង ៥១០សេះ ប្រើប្រអប់លខអូតូ ៨វគ្គ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣,៧វិនាទី។

គួរឲ្យដឹងថា Vantage Roadster នឹងចេញលក់ក្នុងឆ្នាំ២០២០ នេះតែម្តង ជាមួយតម្លៃចាប់ពីខ្ទង់ ១៦១ ០០០ដុល្លារលើទីផ្សារបរទេស៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លេចឮថា Toyota គ្រោងចេញ GR C-HR ទុកប្រជែង Ford និង Hyundai

បច្ចុប្បន្ននេះ Toyota មានរថយន្តត្រកូល GR ចំនួន ២ គឺ GR Yaris និង GR Supra។ ជាមួយគ្នានេះ GT 86 ជំនាន់ថ្មី ក៏នឹងត្រូវចូលខ្លួនក្នុងត្រកូល GR ដែរ ដោយហៅឈ្មោះថា GR 86 វិញ ព្រមទាំង Corolla ផងដែរ។ ឥឡូវនេះ គេលេចឮដំណឹងមកថា C-HR ក៏នឹងត្រូវចូលរួមជាមួយត្រកូល GR ផងដែរ។

យោងតាម AutoExpress រថយន្ត Toyota GR C-HR អាចនឹងបង្ហាញខ្លួនមុនឆ្នាំ២០២៣។ វានឹងបំពាក់ម៉ាស៊ីនចំណុះ ១,៦លីត្រ Turbocharged ទំហំ ៣ស៊ីឡាំង ដូចរថយន្ត GR Yaris ដែរ។

គួរឲ្យដឹងថា GR Yaris មានកម្លាំងដល់ទៅ ២៥៧សេះ ប្រើប្រអប់លេខដៃ ៦វគ្គ និងប៉ុងពីរ 4WD អាចរត់ពីកុងទ័រ ០-១០០គីឡូម៉ែត្រ ប្រើពេល ៥,៥វិនាទី ហើយមានល្បឿនអតិបរមា ២៣០គីឡូម៉ែត្រក្នុងមួយម៉ោង។

ដោយឡែក ប្រសិនបើ GR C-HR ចូលសង្វាក់ផលិតកម្ម នោះវានឹងក្លាយជាគូប្រជែងរបស់រថយន្ត Volkswagen T-Roc R, Hyundai Kona N និង Ford Puma ST៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Audi R8 ជំនាន់ថ្មី ទំនងប្រើម៉ាស៊ីន Hybrid V10

យោងតាមរបាយការណ៍ពី Top Gear បានបង្ហាញថា រថយន្ត Audi R8 ជំនាន់ថ្មី ទំនងនឹងប្រើម៉ាស៊ីនប្រភេទ Hybrid។

នាយកផ្នែកគ្រប់គ្រង Audi Sport លោក Oliver Hoffman បាននិយាយប្រាប់ឲ្យដឹងថា “មិនទាន់មានការសម្រេចចិត្តនៅឡើយទេ ពាក់ព័ន្ធនឹងបច្ចេកវិទ្យា និងគ្រោងឆ្អឹងនៃ R8 ជំនាន់ថ្មី។ ប៉ុន្តែជាមួយមនុស្សជំនាន់ក្រោយ យើងត្រូវតែអនុវត្តតាមបទប្បញ្ញត្តិទាំងអស់ នៅទូទាំងពិភពលោក។ វាមានន័យថា រថយន្តនេះនឹងមានលាយជាមួយផ្នែកអគ្គិសនី។ ប៉ុន្តែម៉ូដែលបច្ចុប្បន្ន គឺផ្តោតខ្លាំងលើការប្រណាំង ដូច្នេះហើយយើងត្រូវតែបំពេញតាមតម្រូវការនាពេលអនាគត”។

ផ្អែកលើការអះអាងខាងលើ Top Gear ជឿជាក់ថា Audi នឹងធ្វើឲ្យ R8 ជំនាន់ក្រោយ មានសមត្ថភាពក្នុងការប្រណំាំងដដែល ដូច្នេះវានឹងប្រើម៉ាស៊ីន Hybrid ជាជាងដំណើរការដោយថាមពលអគ្គិសនីសុទ្ធ។

យ៉ាងណាក៏ដោយ គេរំពឹងថា Audi R8 ជំនាន់ក្រោយ អាចនឹងមានសមត្ថភាពអស្ចារ្យ ហើយកម្លាំងខ្លាំងរហូតដល់ទៅខ្ទង់ ៨០០សេះ ខណៈរថយន្ត R8 បច្ចុប្បន្នដែលប្រើម៉ាស៊ីនចំណុះ ៥,២លីត្រ ទំហំ ១០ស៊ីឡាំង មានកម្លាំងត្រឹម ៥៦២សេះប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+