Peugeot ប្រកាសចេញរថយន្ត 308 SW ជាផ្លូវការ ជាមួយម៉ាស៊ីន ៣ជម្រើស

ក្រុមហ៊ុនផលិតរថយន្តបារាំង Peugeot បានធ្វើការបង្ហាញចេញនូវរូបរាងនៃរថយន្ត Peugeot 308 SW ជាផ្លូវការ ជាមួយការផលិតឡើងដោយប្រើប្រាស់នូវគ្រោងឆ្អឹងថ្មី EMP2 Platform។

រថយន្ត Peugeot 308 SW មានប្រវែងសរុប ៤ ៦៣៦មីលីម៉ែត្រ និងប្រវែងពីកង់មុខដល់កង់ក្រោយ ២ ៧៣២មីលីម៉ែត្រ វែងជាងប្រភេទ Hatchback ចំនួន ២៦៩មីលីម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រូបរាងផ្នែកខាងក្រោយទទួលបានការឌីស្សាញឡើងវិញ ដើម្បីជួយអោយស៊ីគ្នាជាមួយផ្នែកខាងមុខ ដោយបានបំពាក់ដោយចង្កៀងខាងក្រោយប្រភេទ LED រូបរាងស្លីម រួមជាមួយ Spoilerថ្មី។ ចំណែកផ្នែកខាងក្នុង គឺមានភាពធំជាងមុន ក្នុងករណីបត់កៅអីជារោង ៤០/២០/៤០ នោះរថយន្តអាចផ្ទុកបាន ១ ៦៣៤លីត្រ និងឃ្លុបក្រោយអាចផ្ទុកបាន ៦០៨លីត្រ។ បន្ថែមពីនេះ ក៏បានបំពាក់ជាមួយកុងទ័រប្រភេទ 3D ទំហំ ១០អ៊ីញ, អេក្រង់កម្សាន្តទំហំ ១០អ៊ីញ, ឧករណ៍តន្រ្តីចំនួន ១៤គ្រាប់ និងបច្ចេកវិទ្យាបើកបរពាក់កណ្តាលស្វ័យប្រវត្តិ (Semi-Autonomous Driving System) និង Drive Assist កម្រិត២ ផងដែរ។

រថយន្ត Peugeot 308 SW ផ្តល់នូវជម្រើសម៉ាស៊ីនចំនួន ៣ប្រភេទរួមមានម៉ាស៊ីនសាំង, ម៉ាស៊ីនម៉ាស៊ូត និងម៉ាស៊ីនកូនកាត់ PHEV។ ដោយចាប់ផ្តើមដំបូងម៉ាស៊ីនសាំងចំណុះ ១,២លីត្រ ឬ ម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៥លីត្រ​ BlueHDi មានកម្លាំង ១២៨សេះ ភ្ជាប់ជាមួយប្រអប់លេខ ៦ ឬ ៨វគ្គអូតូ។

ព្រមទាំងម៉ាស៊ីន Plug-in Hybrid ចំនួន ២ជម្រើស ចំណុះ ១,៦លីត្រ មានកម្លាំង ១៤៨សេះ ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួនមួយ ផលិតកម្លាំងសរុបបាន ១៧៧សេះ និង ២២សេះ ភ្ជាប់ជាមួយប្រអប់លេខ ៨វគ្គអូតូ។ ម៉ូទ័រអគ្គិសនីនេះ ទទួលថាមពលពីកញ្ចប់អាគុយ lithium-ion ទំហំ ១២,៤គីឡូវ៉ាត់ អាចបើកបរចម្ងាយប្រហែល ៦០គីឡូម៉ែត្រ ហើយប្រើពេលសាកម្តងប្រហែល ២ម៉ោង ស៊ីប្រេងជាមធ្យម ១លីត្រ ក្នុងចម្ងាយ ១០០គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម