Porsche ដាក់លក់ឡាន 911 មួយគ្រឿងចុងក្រោយបង្អស់ យកលុយជួយទប់ទល់ COVID-19

ក្រុមហ៊ុន Porsche បានប្រកាសអំពីគម្រោងដាក់លក់រថយន្តស្ព័រ 911 (ជំនាន់ 991) មួយគ្រឿងចុងក្រោយបង្អស់ តាមរយៈអនឡាញ ដើម្បីយកលុយនោះទៅជួយទប់ទល់នឹងជំងឺ COVID-19។

វាគឺជាប្រភេទរថយន្តបើកដំបូល 911 Speedster ជាមួយតួខ្លួនពណ៌ទឹកប្រាក់ GT Silver Metallic និងមានបំពាក់កញ្ចប់ Option “Heritage Design” ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះបំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ naturally-aspirated ទំហំ ៦ស៊ីឡាំង មានកម្លាំង ៥០២សេះ ប្រើប្រអប់លេខដៃ ៦វគ្គ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ៣,៨វិនាទី ហើយមានល្បឿនអតិបរមាដល់ ៣១០គីឡូម៉ែត្រក្នុងមួយម៉ោង។

ក្រៅពីទទួលបានរថយន្តស្ព័រខាងលើ អ្នកដេញថ្លៃខ្ពស់បំផុតក៏ទទួលបាននាឡិកាដៃម៉ូដែលពិសេស 911 Speedster Heritage Design Chronograph ដែលបង្កើតដោយក្រុម Porsche Design នៅក្នុងប្រទេសស្វីស មួយគ្រឿងទៀតផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម