Subaru WRX STI EJ20 Final Edition ថ្មី ផលិតតែ៥៥៥គ្រឿងប៉ុណ្ណោះ

Subaru នឹងបញ្ឈប់ការផលិតម៉ាស៊ីនប្រភេទ EJ20 Boxer Engine ដែលបង្ហាញខ្លួនដំបូងក្នុងឆ្នាំ១៩៨៩ លើរថយន្ត Subaru Legacy។ ដើម្បីរំលឹកដល់ការបញ្ចប់ជីវិតរបស់វា Subaru បានបញ្ចេញរថយន្តថ្មីម៉ូដែល WRX STI EJ20 Final។

រថយន្ត Subaru WRX STI EJ20 Final Edition ដែលបានបង្ហាញខ្លួនជាផ្លូវការនៅក្នុងកម្មវិធី 2019 Tokyo Motor Show នេះ នឹងត្រូវផលិតត្រឹមតែ ៥៥៥គ្រឿង ហើយសម្រាប់តែអតិថិជនដែលត្រូវជ្រើសរើស តាមការបោះឆ្នោតនៅក្នុងប្រទេសជប៉ុនប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

វាបំពាក់ម៉ាស៊ីនចំណុះ ២,០លីត្រ Turbocharged EJ20 មានកម្លាំង ៣០៤សេះ ប្រើប៉ុងពីរ និងលេខដៃ ៦វគ្គ។ វាបំពាក់យ៉ាន់ BBS ពណ៌មាសទំហំ ១៩អ៊ីង និងហ្វ្រាំង Brembo ទៀតផង។ រថយន្ត Subaru WRX STI EJ20 Final Edition នឹងត្រូវដាក់លក់ក្នុងតម្លៃខ្ទង់ ៤២ ០០០ដុល្លារលើទីផ្សារប្រទេសជប៉ុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម