SUV ខ្នាតតូច Volkswagen T-Roc R ប្រើប៉ុងពីរ កម្លាំងជិត ៣០០សេះ

ថ្មីៗនេះ Volkswagen បានបញ្ចេញរថយន្ត SUV ខ្នាតតូចម៉ូដែលថ្មី គឺ T-Roc R។

SUV ត្រកូល R ខាង​លើ ប្រើ​ម៉ាស៊ីន​សាំង​ចំណុះ ២,០ លីត្រ TSI Turbo ទំហំ ៤ ស៊ីឡាំង ​កម្លាំង​ ២៩៦ សេះ ​ប្រើ​ប្រអប់លេខ​អូតូ ៧ វគ្គ ប្រភេទ DSG Dual-Clutch និង ប្រព័ន្ធ​បើកបរ​ប៉ុង​ពីរ 4Motion AWD មក​ស្តង់ដារ​។

ពាណិជ្ជកម្ម

T-Roc R អាច​ជាន់​ស្ទុះ​ពី​កុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើ​ពេល​ត្រឹមតែ ៤,៩ វិនាទី​ប៉ុណ្ណោះ ហើយ​មាន​ល្បឿន​អតិបរមា ២៥០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

T-Roc R ផ្តល់ការបើកបរ​កាន់​តែ​ប្រសើរ​នៅ​ផ្លូវ​កោង ដោយសារ​កំណែប្រព័ន្ធ​បូម​ និងប្រព័ន្ធ​ចង្កូត ដែល​យក​ពី​ម៉ូដែល Golf R Performance។ SUV ខ្នាតតូច​ខាងលើ​ក៏​មាន​មុខងារ Launch Control និង ជម្រើស​បើកបរ “Race Mode” ​ទៀត​ផង៕

Sponsored