Toyota គ្រោងឈប់លក់រថយន្ត C-HR នៅលើទីផ្សារមួយនេះ

[ទីផ្សារបរទេស] ក្រុមហ៊ុន Toyota គ្រោងបញ្ឈប់ការ​លក់​រថយន្ត C-HR ចាប់ពីស៊េរីឆ្នាំ២០២៣ ពីទីផ្សារ​កាណាដា។ នេះ​បើ​តាម​អ្នកគ្រប់គ្រង​ផ្នែក​លក់​ប្រចាំនៅ Toyota Maple ជិតទីក្រុង Toronto ប្រទេសកាណាដា។

ក្នុងវីដេអូសម្រាប់គណនី YouTube ឈ្មោះ Toyota World អ្នកគ្រប់គ្រងឈ្មោះ Mastroianni និយាយថា​រថយន្ត SUV តូចនេះនឹងត្រូវបញ្ឈប់ការលក់ពីប្រទេសកាណាដទាំងមូលនៅឆ្នាំ២០២៣។ ដំណឹង​នេះ បានចេញបន្ទាប់ពី Toyota បាន​ផ្ដល់​ព័ត៌មាន​ជាច្រើនអំពីសែស្រឡាយរថយន្តរបស់ខ្លួន ប៉ុន្តែមិនបានរំលឹកអំពីរថយន្ត C-HR ឡើយ។

ពាណិជ្ជកម្ម

គួរដឹងថា C-HR ស្ថិតក្នុងចំណោមរថយន្តមិនសូវល្បីរបស់ Toyota នៅអាមេរិកខាងជើង ដោយរយៈពេល៦ខែ​ដំបូង​នៃ​ឆ្នាំ​២០២២ ក្រុមហ៊ុនអាចលក់រថយន្តនេះបាន ១ ១៤៤គ្រឿង ប៉ុណ្ណោះនៅសហរដ្ឋអាមេរិក ខណៈដែល RAV4 លក់បាន ៣៣ ២០០គ្រឿង និង Highlander លក់បាន ១៥ ៩៧០គ្រឿង។

ជាមួយតម្លៃចាប់ពីប្រមាណ ១៨ ៤៤០ដុល្លារ លើទីផ្សារកាណាដា រថយន្ត C-HR នេះមានតម្លៃថ្លៃជាង Corolla បន្តិច ដែលមាន​តម្លៃ​ចាប់ពី ១៤ ៧៣០​ដុល្លារ ហើយ Corolla Hatchback មានតម្លៃចាប់ពីប្រមាណ ១៦ ២៤៥ដុល្លារ៕

Sponsored