
GAC-Toyota ក្រុមហ៊ុនដែលបង្កើតឡើងដោយការសហការរវាង Toyota និងក្រុមហ៊ុនចិន GAC បានបញ្ចេញរថយន្ត Wildlander ស៊េរីថ្មី សម្រាប់លក់ផ្ដាច់មុខលើទីផ្សារប្រទេសចិន ចាប់ពីចុងឆ្នាំ ២០១៩ នេះ។
រូបរាងរបស់រថយន្តគឺមានទ្រង់ទ្រាយស្រដៀងនឹង RAV4 ដែរប៉ុន្តែមានការលេងស្ទីលខុសប្លែក ជាពិសេសរចនាបថផ្នែកខាងក្រោយតែម្ដង។ រថយន្តនេះមានបំពាក់ដោយអំពូលភ្លើង Matrix LED ហើយអំពូលខាងក្រោយក៏ជាប្រភេទ LED ដែរ។
ពាណិជ្ជកម្ម
វាមានជម្រើសម៉ាស៊ីនពីរប្រភេទគឺម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ កម្លាំង ១៧០ សេញ និងម៉ាស៊ីន ២,៥ លីត្រ កម្លាំង ២១៩ សេះ ដែលមាន Mode បើកបរ Eco Normal និង Sport។ គួរបញ្ជាក់ជាថ្មីថារថយន្តនេះនឹងលក់ផ្ដាច់មុខនៅសិន ដោយតម្លៃមិនទាន់បង្ហាញនៅឡើយទេ៕