Toyota ចេញលក់ម៉ូដែលពិសេស Land Cruiser Prado តម្លៃចាប់ពី ៣មុឺនដុល្លារជាង នៅទីផ្សារប្រទេសកំណើត

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត​ Toyota បានធ្វើការដាក់បង្ហាញចេញនៅរថយន្តម៉ូដែលពិសេស Toyota Land Cruiser Prado Matte Black Edition ប្រភេទ SUV ជាមួយនឹងតម្លៃលក់ចាប់ពី ៣២ ៦៦២ ដុល្លារ ដល់ ៣៨ ៧៣៩ ដុល្លារ នៅទីផ្សារប្រទេសជប៉ុន។

Toyota Land Cruiser Prado Matte Black Edition ថ្មី​នេះមិន​មានបន្ថែម​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ទេ ប៉ុន្តែ​ Toyota បាន​បន្ថែម​គ្រឿង​តុបតែង​ពណ៌​ខ្មៅ​ដោយ​រួម​បញ្ចូល​ទាំងប៉ាណាមុខ ​ចង្កៀង​មុខ និងស៊ុមអំពូលកាត់អ័ព្ទផងដែរ។ រថយន្ត SUV នេះ​ក៏​ទទួល​បានថាស​កង់​អាលុយ​មីញ៉ូម​ពណ៌​ខ្មៅ​ទំហំ ១៨អ៊ីញទៀតផង។

ពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែរ ក្រុមហ៊ុន Toyota បានដាក់បង្ហាញរថយន្ត Land Cruiser LC300 ថ្មីកាលពីឆ្នាំមុន ដោយបានប្រើប្រាស់ជាមួយគ្រោងឆ្អឹង TNGA platform របស់ Toyota។ ហើយរំពឹងថារថយន្ត Land Cruiser Prado នឹងត្រូវបានកែប្រែដូចទៅនឹងរថយន្ត Land Cruiser LC300 ផងដែរ។

រថយន្ត​ Land Cruiser Prado មាន ២ ពណ៌សម្រាប់ជ្រើសរើសគឺ ​ពណ៌​ស ឬ​ខ្មៅ។ រថយន្ត​ប្រភេទ SUV នេះ​ដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨ លីត្រ​ អាចផលិតកម្លាំងបាន ២០១ សេះ ឬ​ម៉ាស៊ីន​សាំងចំណុះ ២,៧ លីត្រ ផលិតកម្លាំងបាន ១៦៣ សេះ ភ្ជាប់ជាមួយប្រអប់លេខអូតូ ៦ វគ្គ ប៉ុង ២ វិលកង់ទាំងអស់៕

Sponsored