Toyota ជាប់ជាម៉ាករថយន្ត មានតម្លៃបំផុតប្រចាំឆ្នាំ២០១៩

ចំណាត់ថ្នាក់ “2019 Best Global Brands” របស់ក្រុមហ៊ុន Interbrand បានបង្ហាញឲ្យឃើញ ម៉ាករថយន្តចំនួន១៥ ស្ថិតនៅក្នុងកំពូលចំណាត់ថ្នាក់ទាំង១០០។

ជាថ្មីម្តងទៀត Toyota បានឈរនៅលើកំពូលតារាងលេខ១ ក្នុងចំណោមម៉ាករថយន្តសម្រាប់ឆ្នាំ២០១៩នេះ ជាម៉ាករថយន្តមានតម្លៃបំផុត សរុបប្រមាណ ៥៦ពាន់លានដុល្លារ ហើយឈរនៅលេខ៧ ក្នុងចំណោមម៉ាកទាំងអស់ ដោយឈរពីក្រោយ Samsung, Coca Cola, Microsoft, Amazon, Google និង Apple។

ពាណិជ្ជកម្ម

ក្រៅពីនេះ Mercedes-Benz បានរក្សាតំណែងលេខ២ ក្នុងចំណោមម៉ាករថយន្ត ដោយមានតម្លៃសរុបប្រមាណ ៥០ពាន់លានដុល្លារ តាមពីក្រោយដោយ BMW មានតម្លៃសរុបប្រមាណ ៤១ពាន់លានដុល្លារ។

បន្ទាប់មកទៀតគឺ Honda មានតម្លៃសរុបប្រមាណ ២៤ពាន់លានដុល្លារ, Ford ១៤ពាន់លានដុល្លារ, Hyundai ១៤ពាន់លានដុល្លារ, Volkswagen ១២ពាន់លានដុល្លារ, Audi ១២ពាន់លានដុល្លារ និង Porsche ១១ពាន់លានដុល្លារ។

Ferrari បានឈរនៅលេខ១១ មានតម្លៃសរុបប្រមាណ ៦ពាន់លានដុល្លារ, Kia ៦ពាន់លានដុល្លារ និង Land Rover ៥ពាន់លានដុល្លារ៕

Sponsored