![2](https://camboauto.com/wp-content/uploads/2020/01/2-12-696x464.jpg)
ក្រុមហ៊ុន Toyota បានប្រកាសថា ខ្លួននឹងចាប់ផ្តើមផលិតឡើងវិញនូវគ្រឿង (spare part) មួយចំនួនសម្រាប់ Supra ស៊េរីចាស់ (មានឈ្មោះកូដ A70 និង A80) តាមរយៈគម្រោង GR Heritage Parts Project ហើយដាក់លក់ទាំងក្នុង និងក្រៅស្រុកទៀតផង។
![](https://camboauto.com/wp-content/uploads/2020/01/3-13.jpg)
គម្រោងនេះនឹងចាប់ផ្តើមផលិតឡើងវិញនូវគ្រឿងដែលបច្ចុប្បន្នមិនទាន់មានលក់ (ពីក្រុមហ៊ុន) ដើម្បីធានាថា ម្ចាស់រថយន្ត Toyota Supra អាចបន្តបើកបររថយន្តរបស់ខ្លួន និងមើលថែទាំវាបានល្អទៅថ្ងៃអនាគតទៀត។
ជាមួយគ្នានេះ Toyota នឹងដាក់បង្ហាញគ្រឿងទាំងនោះ នៅក្នុងកម្មវិធី Tokyo Auto Salon ក្នុងខែមករានេះទៀតផង។
![](https://camboauto.com/wp-content/uploads/2020/01/1-11.jpg)
គួរឲ្យដឹងថា Toyota មិនមែនក្រុមហ៊ុនតែមួយគ្រឿងឡើយ ដែលមានផលិតគ្រឿងសម្រាប់រថយន្តស្ព័រស៊េរីចាស់របស់ខ្លួន។ ជាក់ស្តែង ក្នុងឆ្នាំ២០១៧ ក្រុមហ៊ុន Nissan បានប្រកាសថាខ្លួននឹងចាប់ផ្តើមផលិតឡើងវិញ នូវគ្រឿងសម្រាប់រថយន្ត Skyline R32, R33 និង R34 ខណៈ Mazda ក៏មានផលិតសម្រាប់រថយន្ត MX-5 Miata ផងដែរ៕