Toyota កំពុងធ្វើតេស្តលើគំរូរថយន្ត Toyota Corolla Cross H2 Concept ដើរដោយថាមពលចំហាយទឹក

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Toyota Corolla Cross H2 Concept ដែលដើរដោយថាមពលចំហាយទឹក ដែលត្រូវបានរចនាឡើងដើម្បីដុតអ៊ីដ្រូសែនជំនួសឱ្យសាំង ឬម៉ាស៊ូត ដែលប្រើប្រាស់ម៉ាស៊ីនចំណុះ ១,៦ លីត្រ turbocharged ទំហំ ៣ ស៊ីឡាំង ដែលប្រើនៅក្នុងរថយន្ត Toyota GR Corolla ។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនផលិតរថយន្តជប៉ុនក៏កំពុងដំណើរការរថយន្ត GR Corolla ដើរដោយថាមពលអ៊ីដ្រូសែននៅក្នុងស៊េរី Super Taikyu endurance ។ ហើយក្រុមហ៊ុន Toyota ក៏បានចូលរួមនៅក្នុងការប្រកួតជើងឯកពិភពលោក (WRC) ជាមួយនឹង GR Yaris H2 ដែលប្រើថាមពលចំហាយទឹកផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Toyota និយាយថា ខ្លួនបានបង្កើនថាមពលអ៊ីដ្រូសែន ២៤% ដោយនាំវាទៅកម្រិតថាមពលប្រហាក់ប្រហែលនឹងម៉ាស៊ីនសាំងដែលអាចប្រៀបធៀបបាន ហើយក៏អាចកើនឡើងដល់ ៣០% ដែរ ។

H2 Concept ផ្ទុកធុងពិសេសដោយប្រើបទពិសោធន៍ដែលទទួលបានពីរថយន្ត Mirai sedan ពិសេសជាមួយនឹងម៉ាស៊ីនដែលប្រើបច្ចេកវិទ្យា hydrogen direct injection នៅក្នុងសម្ពាធខ្ពស់មួយ។ ការវាយតម្លៃរបស់ Real-world evaluation នៃគំរូនេះកំពុងដំណើរការ ជាមួយការធ្វើតេស្តរដូវរងារនៅភាគខាងជើងប្រទេសជប៉ុននឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ។

ដោយនេះជាផ្នែកទាំងអស់នៃការផ្លាស់ប្តូររបស់ក្រុមហ៊ុន Toyota ឆ្ពោះទៅរកអព្យាក្រឹតភាពកាបូន ដែលជាដំណើរការដែលក្រុមហ៊ុនផលិតរថយន្តជឿជាក់ថានឹងមិនអាចសម្រេចបានតាមរយៈរថយន្តថាមពលអាគុយ។ ការអភិវឌ្ឍន៍គំរូរថយន្ត Toyota Hilux អគ្គិសនីដោយប្រើថាមពលអ៊ីដ្រូសែនត្រូវបានប្រកាសនាពេលថ្មីៗនេះ ដោយប្រើប្រាស់បច្ចេកវិទ្យាកោសិកាឥន្ធនៈជំនាន់ទី ២ ដែលខ្ចីពី Mirai ។

លើសពីនេះ Toyota នឹងបន្តអភិវឌ្ឍម៉ូដែល Hybrid និង Plug-in Hybrid ក៏ដូចជារថយន្តអគ្គិសនីសម្រាប់ត្រកូលអនាគតរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតរថយន្តបាននិយាយថា បច្ចុប្បន្ននេះមិនអាចនិយាយឲ្យប្រាកដបានទេថាតើប្រព័ន្ធអ៊ីដ្រូសែននឹងឃើញមាននៅលើរថយន្តដែលធ្វើដំណើរតាមផ្លូវឬអត់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម