Toyota ចង់បញ្ចេញលក់ឡាន Corolla Cross នៅទីផ្សារអាមេរិក

ក្រោយពីបានប្រកាសចេញរថយន្ត Toyota Corolla Cross សម្រាប់ទីផ្សារប្រទេសថៃកាលពីពាក់កណ្ដាលឆ្នាំ២០២០រួចមក នៅពេលនោះក្រុមហ៊ុន Toyota និយាយថាមិនទាន់មានការសម្រេចចិត្តថានឹងលក់រថយន្តនេះនៅសហរដ្ឋអាេមរិកដែរឬយ៉ាងណាទេ។ យ៉ាងណាក្ដីមកដល់ខែឧសភាឆ្នាំ២០២១នេះ មានការលេចឭថា Toyota ចង់នាំរថយន្តនេះទៅកាន់ទីផ្សារអាមេរិក។

ភ័ស្តតាងមួយដែលអាចបញ្ជាក់ថា Toyota ចង់ដាក់លក់រថយន្តនេះនៅសហរដ្ឋអាមេរិកនោះគឺកាលពីថ្មីៗកន្លងទៅនេះមានការប្រទះឃើញរថយន្ត Toyota Corolla Cross នេះជាប្រភេទផលិតគំរូមានបិទបាំងការឌីហ្សាញយ៉ាងជិត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Corolla Cross រំពឹងថានឹងមានការផ្លាស់ប្ដូរច្រើនប៉ុន្មានឡើយសម្រាប់ទីផ្សារអាមេរិក។ គេរំពឹងថាវានឹងបំពាក់គ្រោងឆ្អឹង TNGA-C ដូចម៉ូដែលដែលលក់នៅប្រទេសផ្សេងដែរ។

រឿងដែលគេមិនទាន់ដឹងច្បាស់អំពីរថយន្ត Corolla Cross សម្រាប់ទីផ្សារអាមេរិកគឺទាក់ទងនឹងម៉ាស៊ីនរបស់វា។ នៅប្រទេសថៃរថយន្តនេះមានបំពាក់មកជាស្តង់ដារនូវម៉ាស៊ីនចំណុះ ១,៨លីត្រ ដែលផលិតកម្លាំងបាន ១៤០សេះ ហើយវាក៏មានប្រភេទ Hybrid ដែលប្រើម៉ាស៊ីនចំណុះ ១,៨លីត្រ ផលិតកម្លាំងបាន ៩៨សេះ គួបផ្សំនឹងម៉ូទ័រអគ្គិសនីដែលផលិតកម្លាំងបាន ៧២សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម