Toyota​ ចេញម៉ូដែលពិសេស Toyota Camry 2022 ដើម្បីអបអរខួបទី ៦០ឆ្នាំ ជាមួយតម្លៃខ្ទង់ ៥មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត​ Toyota បានធ្វើការដាក់បង្ហាញចេញនៅរថយន្តម៉ូដែលពិសេស​ Toyota Camry 60th Anniversary Special Edition ស៊េរីឆ្នាំ ២០២២ ដើម្បីអបអរខួបទី ៦០ឆ្នាំ ជាមួយជម្រើស ២ ម៉ូដែលសម្រាប់ជ្រើសរើសរួមមាន Toyota Camry 2.5 Premium និង Toyota Camry2.5 HEV Premium Luxury ដែលមានតម្លៃចាប់ពី ៤៤ ៨២៧ ដុល្លារ ដល់ ៥០ ៧១៤ ដុល្លារ ។

សម្រាប់រថយន្ត Toyota Camry 60 Years special edition ភ្ជាប់មកជាមួយគ្រឿងបរិក្ខាពិសេសបន្ថែមដូចជា កញ្ចក់ចំហៀងខ្មៅរលោង, ប៉ាណាមុខតុបតែងជាមួយក្រូម៉េ, ចង្កៀងកាត់អ័ព្ទក្រូម៉េពណ៌ខ្មៅ, កញ្ចក់ខាងក្រោយពណ៌ខ្មៅរលោង, ឡូហ្គោ 60th Anniversary នៅផ្នែកចំហៀង។ ថាសកង់ស្ព័រពណ៌ប្រផេះទំហំ ១៨ អ៊ីញសម្រាប់តែម៉ូដែលពិសេសនេះប៉ុណ្ណោះ ជាមួយនឹងដំបូលពណ៌ខ្មៅ និងបានបន្ថែមជាមួយនឹងពណ៌តួខ្លួន Laminated Grey body ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅផ្នែកខាងក្នុងវិញ ម៉ូដែលពិសេសនេះ បំពាក់ដោយកៅអីស្បែកខ្មៅជាមួយថ្នេដេរពណ៌ក្រហមលៃតម្រូវថាមពល ៨ ទិសដៅ សម្រាប់កៅអីខាងមុខ នឹងឡូហ្គោ 60th Anniversary, កន្លែកដាក់ដៃរំលេចជាមួយថ្នេរពណ៌ក្រហម, កុងទ័រព័ត៌មាន MID ទំហំ ៧ អ៊ីញ, ហ្វ្រាំងដៃអេឡិចត្រូនិច EPB ជាមួយ Auto Brake Hold, អេក្រង់កំសាន្តទំហំ ៨ អ៊ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto ប្រព័ន្ធភ្ជាប់ T-Connect, smart sensors និងប្រព័ន្ធសុវត្ថិភាព Toyota Safety Sense ជាមួយនឹងមុខងារ All-speed Dynamic Radar Cruise Control និងប្រព័ន្ធកាត់បន្ថយល្បឿនដោយស្វ័យប្រវត្តិពេលកំពុងមានឧបសគ្គ។

រថយន្តនេះដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ទំហំ ៤ស៊ីឡាំង ផលិតកម្លាំងបាន ២០៩ សេះ និងកម្លាំងរមួល ២៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមយយប្រអប់លេខអូតូ ៨ វគ្គ។  មិនតែប៉ុណ្ណោះ ក៏មានម៉ាស៊ីន Hybrid សម្រាប់ម៉ូដែល 2.5 HEV Premium និង 2.5 HEV Premium Luxury គឺជាម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ៤ ស៊ីឡាំង បង្កើតកម្លាំងបាន ១៧៨ សេះ និងកម្លាំងរមួល​ ២២១ ញ៉ូតុនម៉ែត្រ និងម៉ូទ័រអគ្គិសនីមានកម្លាំង ៨៨ សេះ កម្លាំងរមួល ២០២ ញ៉ូតុនម៉ែត្រ ជាមួយប្រអប់លេខអូតូ E-CVT ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម