Toyota ជាប់ជាម៉ាករថយន្តដែលគួរឲ្យទុកចិត្តបំផុតរបស់ប្រទេសអូស្ត្រាលី នៅឆ្នាំ២០២១

យោងតាមលទ្ធផលនៃការស្ទង់មតិថ្នាក់ជាតិដែលបានចេញផ្សាយ បានអោយដឹងថាក្រុមហ៊ុន Toyota បានពង្រឹងជំហររបស់ខ្លួនជាម៉ាករថយន្តដែលគួរឱ្យទុកចិត្តបំផុតរបស់អូស្រ្តាលីក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩ និងការងើបឡើងវិញនៃសេដ្ឋកិច្ច។

យីហោរថយន្តដែលលក់ដាច់បំផុតរបស់ប្រទេសនេះត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនរថយន្តដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេរបស់ Reader’s Digest Most Trusted Brands survey ក្នុងឆ្នាំ ២០២១ ។ វាគឺជាឆ្នាំទី ១៦ ហើយដែលក្រុមហ៊ុន Toyota Australia ត្រូវបានគេទទួលស្គាល់ថាមានទំនុកចិត្តខ្ពស់បំផុតនៅក្នុងឧស្សាហកម្មក្នុងស្រុក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការស្ទង់មតិនេះត្រូវបានធ្វើឡើងដោយក្រុមហប្រឹក្សាស្រាវជ្រាវឯករាជ្យ (Independent Consultancy Catalyst Research) បានសាកសួរប្រជាជនអូស្ត្រាលីរាប់ពាន់នាក់ចំពោះគំនិតរបស់ពួកគេលើម៉ាកណាដែលគួរឱ្យទុកចិត្តបំផុតសម្រាប់ពួកគេ។

អនុប្រធានផ្នែកលក់និងទីផ្សាររបស់ក្រុមហ៊ុន Toyota Australia លោក Sean Hanley មានប្រសាសន៍ថា”អាទិភាពសម្រាប់ក្រុមហ៊ុន គឺនយោជិក និងអ្នកចែកចាយរបស់ខ្លួន គឺជាអ្នកដែលផ្តល់ជូននូវបទពិសោធន៍ដ៏ល្អបំផុតសម្រាប់ម៉ាករថយន្តរបស់ខ្លួន។

លោក Sean Hanley ក៏បានបន្តថា“ នៅ Toyota យើងមានសំណាងណាស់ដែលអាចផ្លាស់ទីបានយ៉ាងលឿន ដើម្បីជំនះឧបសគ្គ និងកសាងភាពស្មោះត្រង់របស់អតិថិជន។ យើងសូមអគុណយ៉ាងជ្រាលជ្រៅដែលប្រជាជនអូស្រ្តាលីជាច្រើននៅតែបន្តជឿជាក់លើក្រុមហ៊ុន Toyota ក្នុងការចែកចាយយានយន្ត និងសេវាកម្មដែលមានគុណភាពជាពិសេសនៅក្នុងពេលដ៏លំបាកនេះ”៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម