Toyota Alphard ស៊េរីថ្មី រូបរាងថ្មីនឹងប្រកាសចេញឆ្នាំក្រោយនេះ

18254

ផ្អែកតាមព័ត៌មានចេញផ្សាយដោយសារព័ត៌មានជប៉ុនបានឲ្យដឹងថារថយន្ត Toyota Alphard ជំនាន់ទីបួនរំពឹងថានឹងបង្ហាញវត្តមាននៅក្នុងឆ្នាំ២០២២ ខាងមុខនេះ ដោយនឹងមានតែជម្រើសម៉ាស៊ីន Hybrid ប៉ុណ្ណោះ។

គួរដឹងថារថយន្ត Toyota Alphard ជំនាន់បច្ចុប្បន្ននេះបានបង្ហាញវត្តមានជាលើកដំបូងកាលពីខែមករា ឆ្នាំ២០១៦ បន្ទាប់មកទទួលបានការកែកុននៅក្នុងខែធ្នូ ឆ្នាំ២០១៧ សម្រាប់ស៊េរីឆ្នាំ២០១៨។

ពាណិជ្ជកម្ម

សម្រាប់រថយន្ត Toyota Alphard ជំនាន់ថ្មីនេះគេនៅមិនទាន់ទទួលបានព័ត៌មានអ្វីច្រើនពីវានៅឡើយទេ ប៉ុន្តែគេដឹងថាវានឹងមានប្រើប្រាស់គ្រោងឆ្អឹង TNGA ដូចជារថយន្ត Toyota ថ្មីៗជាច្រើនទៀតដែរ។ រថយន្តជំនាន់ថ្មីនេះដែរ រំពឹងថានឹងមានបំពាក់តែម៉ាស៊ីន Hybrid ប៉ុណ្ណោះ។

ផ្អែកតាមប្រភពដដែល ប្រភេទអាគុយដែលប្រើប្រាស់លើរថយន្ត Toyota Alphard Hybrid នាពេលបច្ចុប្បន្ននេះនឹងត្រូវប្ដូរចេញទៅជាអាគុយលីចូមដែលមានទំហំតូចជាងមុនសម្រាប់រថយន្ត Toyota Alphard ជំនាន់ថ្មី៕

Sponsored